កងទ័ពស៊ូដង់ ផ្អាកកិច្ចចរចាបទបញ្ឈប់ការបាញ់

កាលពី​ថ្ងៃ​ពុធ ​កងទ័ព​ស៊ូដង់​បាន​ផ្អាក​កិច្ច​ពិភាក្សា​ជាមួយ​កង​កម្លាំងគាំទ្ររហ័ស(RSF)​ដែលជាដៃគូរ​ប្រជែង ​ជុំវិញការចរចារការបញ្ឈប់នៃការបាញ់ ហើយវាបានជំនួសមកវិញដោយការអូសបន្លាយ នៃភាពភ័យខ្លាចអស់រយៈពេលជិត ៦ សប្តាហ៍កន្លងមកនេះ។ ចំពោះបញ្ហារបស់ប្រទេសស៊ូដង់ អាចជះឥទ្ធិពលទៅដល់ប្រទេសជុំខ្លួនមួយចំនួន ក្នុងនោះប្រទេសអាហ្វ្រិកគឺកំពុងតែជួបនូវវិបត្តិមនុស្សធម៌។

 កងកម្លាំងប្រដាប់អាវុធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ឈប់កិច្ចពិភាក្សានៅក្នុងទីក្រុង Jeddah​ ភាគខាងលិចអារ៉ាប៊ីសាអូឌីត។  ដោយពួកគេបានចោទប្រកាន់ភាគីម្ខាងទៀតថាខ្វះការប្តេជ្ញាចិត្តក្នុងការអនុវត្តលក្ខខណ្ឌណាមួយនៃកិច្ចព្រមព្រៀង ព្រមទាំងរំលោភបំពានជាបន្តបន្ទាប់នៃបទបញ្ឈប់ការបាញ់។

បើទោះបីជាការចរចាជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានចាប់ផ្តើមនៅដើមខែឧសភា បានបង្កើតសេចក្តីប្រកាសនៃការប្តេជ្ញាចិត្តដើម្បីការពារជនស៊ីវិល ព្រមទាំងមានកិច្ចព្រមព្រៀងបទបញ្ឈប់ការបាញ់រយៈពេលខ្លីចំនួនពីរលើករួចរាល់ហើយយ៉ាងណាក្តី ក៏កិច្ចព្រមព្រៀងទាំងនោះត្រូវបានរំលោភបំពានម្តងហើយម្តងទៀតដដែល។

បើយោងតាមសាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍កាលពីថ្ងៃពុធថា RSF បានពង្រីកទីតាំងរបស់ខ្លួននៅក្នុងសង្កាត់ Mogran ក្នុងកណ្តាលទីក្រុង Khartoum ។ ពួកគេក៏បានរាយការណ៍ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅទូទាំងទន្លេនីល នៅភាគខាងជើង Omdurman និងភាគខាងជើង Bahri រហូតដល់ល្ងាចថ្ងៃពុធ។

ខាងសហជីពគ្រូពេទ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានមនុស្ស 17 នាក់បានស្លាប់ និង 106 នាក់បានរងរបួស បន្ទាប់ពីគ្រាប់ផ្លោងបានធ្លាក់មកលើផ្សារមួយក្នុងទីក្រុង Khartoum ភាគខាងត្បូងកាលពីថ្ងៃពុធ។ ហើយនៅក្នុងចំណោមមន្ទីពេទ្យជាច្រើននៅក្នុងរដ្ឋធានី គឺមានតែមន្ទីរពេទ្យ Bashair ទេដែលនៅដំណើរការ។

អង្គការសហប្រជាជាតិបាននិយាយថា សង្គ្រាមផ្ទៃក្នុងមួយនេះបានសម្លាប់មនុស្សរាប់រយនាក់ ហើយបានបង្ខំឲ្យមនុស្សប្រមាណជាង 1.2 លាននាក់ ត្រូវជម្លៀសខ្លួនចេញពីកន្លែងដែលមានការវាយប្រហារ ចំនែកប្រជាជនប្រហែល 400,000 នាក់ផ្សេងទៀត ត្រូវឆ្លងព្រុំដែនទៅកាន់ប្រទេសជិតខាង។

មេទ័ព Abdel Fattah al-Burhan ដែលជាមន្ត្រីយោធាអាជីព និងឧត្តមសេនីយ៍ Mohamed Hamdan Dagalo អតីតមេបញ្ជាការកងជីវពលដែលគេស្គាល់ថាជា Hemedti ត្រូវបានជាប់គាំងក្នុងការប្រយុទ្ធដណ្តើមអំណាចតាំងពីថ្ងៃទី 15 ខែមេសា(ភាគីទាំងពីរនៅតែមិនអាចរកចំនុចកណ្តាលបាននៅឡើយ)។

លោក Burhan មេទ័ពស៊ូដុងបាននិយាយនៅក្នុងវីដេអូយោធាមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយលោកបាននិយាយថា៖  “យើងមិនចង់ប្រើកម្លាំងដ៍សាហាវទេ ចំពោះយើងនៅពេលនេះមិនទាន់ប្រើកម្លាំងអតិបរមារបស់យើងនៅឡើយទេ ហើយយើងក៏មិនចង់បំផ្លាញប្រទេសរបស់យើងដែរ”។

«​ប៉ុន្តែ​ប្រសិនបើ​ខ្មាំង​សត្រូវ​ជាមនុស្សមិនគោរពពាក្យសន្យា ហើយជាមនុស្សដែលគ្មានទំនួលខុសត្រូវនោះ យើង​នឹង​ត្រូវ​តែបង្ខំ​ប្រើ​កម្លាំងឲ្យ​ខ្លាំង​បំផុតតាមតែ​យើងអាចធ្វើទៅបាន»។

ចំនែកកងកម្លាំងគាំទ្ររហ័ស (RSF) វិញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានប្តេជ្ញាចិត្តចំពោះបទបញ្ឈប់នៃការបាញ់ផងដែរ ទោះបីជាមានការបំពានម្តងហើយម្តងទៀតដោយក្រុមកងទ័ពក៏ដោយ។

លោកបាននិយាយថា “អ្នកណាក៏ដោយដែលចង់បានផលប្រយោជន៍ល្អបំផុតពីស៊ូដង់គួរតែចាកចេញពីលោក Burhan” (ប្រធានក្រុមកងទ័ព)ជាមុនសិន។

នៅក្នុងរដ្ឋធានី Khartoum នៅពេល​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ការ​លួច​ប្លន់​បានរីក​រាលដាលពាសពេញទីក្រុង ថែមទាំងមាន​ការ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី និង​ទឹក​ជា​ញឹក​ញាប់ ហើយមន្ទីរពេទ្យភាគច្រើនគឺឈប់ដំណើរការ។

សូមបញ្ជាក់ផងដែរថា ជម្លោះផ្ទៃក្នុងនៃប្រទេសស៊ូដុងគឺកើតឡើង បន្ទាប់ពីលោក Burhan មេបញ្ជាការកងទ័ពស៊ូដុង បាន  បណ្តេញលោក Hemedti ចេញពីតំណែងជាអនុប្រធានរបស់លោកនៅក្នុងក្រុមប្រឹក្សាកាន់អំណាច បន្ទាប់ពីពួកគេបានធ្វើការផ្តួលរំលំប្រធានាធិបតីអ៊ីស្លាមនិយមផ្តាច់ការលោក Omar al-Bashir ក្នុងឆ្នាំ 2019 ។

កូរ៉េ​ខាងត្បូង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បាញ់​សាកល្បង​កាំជ្រួច L-SAM ជា​លើក​ទី​៣

កូរ៉េខាងត្បូងបានទទួលជោគជ័យ ក្នុងការសាកល្បងឧបករណ៍ស្ទាក់ចាប់មីស៊ីលដែលផលិតក្នុងស្រុកដ៏សំខាន់មួយកាលពីដើមសប្តាហ៍នេះ។ វាជាភាពជោគជ័យលើកទី ៣ ក្នុងចំណោមការសាកល្បងចំនួន ៤ មកទល់នឹងពេលនេះ ហើយវាគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការគម្រាមកំហែងជាច្រើន ជាពិសេសនោះគឺកូរ៉េខាងជើង។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងាររដ្ឋសម្រាប់ការអភិវឌ្ឍន៍ការពារជាតិ (ADD) បានបង្ហាញដល់អង្គភាពសារព័ត៌មានអំពីដំណើរការទាំងមូលនៃការធ្វើតេស្តជាលើកដំបូងរបស់ខ្លួន ដើម្បីស្ទាក់ចាប់លើមីស៊ីលរយៈចម្ងាយឆ្ងាយ Long Surface-to-Air Missile (L-SAM) នៅឯកន្លែងសាកល្បង Anheung របស់ខ្លួនក្នុងទីក្រុង Taean វាមានចម្ងាយ១០៩ គីឡូម៉ែត្រក្នុងទិសនិរតីនៃទីក្រុងសេអ៊ូល។ 
            មីស៊ីល L-SAM គឺជារចនាសម្ព័ន្ធបីដំណាក់កាល រួមទាំងដំណាក់កាលចុងក្រោយដែលមានឈ្មោះថា “Kill Vehicle” ។ វាត្រូវបានគេរចនាឡើងដើម្បីបាញ់ទម្លាក់កាំជ្រួចផ្លោងពីចម្ងាយ ហើយចូលមកក្នុងរយៈកម្ពស់ពី 50-60 គីឡូម៉ែត្រ វាគឺជាធាតុសំខាន់នៃខែលប្រឆាំងមីស៊ីលដែលមានស្រទាប់ទាប ពួកគេបានហៅវាថា Korea Air and Missile Defense (KAMD)។

នៅលើអេក្រង់ធំក្នុងកន្លែងសាកល្បង យានពិឃាត “Kill Vehicle” ត្រូវបានគេមើលឃើញថា វាមានសមត្ថភាពក្នុងបាញ់កំទិចរាល់កាំជ្រួចគោលដៅណាដែលបានបំបែកខ្លួនចេញពីដំណាក់កាលទី 1 និងទី 2 ដោយជោគជ័យជាមុនសិន។ ចំពោះទស្សនីយភាពមួយនេះ ត្រូវបានមនុស្សជាច្រើនបានមើលឃើញ ដូចជា៖ មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកស្រាវជ្រាវ រួមទាំងរដ្ឋមន្ត្រីការពារជាតិ Lee Jong-sup ផងដែរ។

L-SAM មានសមត្ថភាពពង្រីកប្រព័ន្ធការពារស្រទាប់ខាងលើកាំជ្រួចនៃដំណាក់កាលស្ថានីយន៍ (ពេលកាំជ្រួចហោះទៅលើអាកាស) វាមិនត្រឹមតែមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងដល់សម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង-អាមេរិកថែមទៀតផង។

ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ADD ធ្លាប់ធ្វើការសាកល្បងស្ទាក់ចាប់ L-SAM ចំនួនបួន ហើយក្នុងនោះមាន៣ដែលធ្វើការសាកល្បងទទួលបានជោគជ័យ។

ក្រសួងការពារជាតិបាននិយាយថា ខ្លួនគ្រោងនឹងបញ្ចប់ការអភិវឌ្ឍន៍ L-SAM នៅឆ្នាំក្រោយ ចាប់ផ្តើមដំណាក់កាល  ផលិតទ្រង់ទ្រាយធំនៅឆ្នាំ 2025 ដែលយើងបានចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់តាំងពីចុងឆ្នាំ 2020។

កម្មវិធី KAMD របស់កូរ៉េខាងត្បូងមានប្រព័ន្ធស្ទាក់ចាប់ជាច្រើន រួមទាំងកាំជ្រួច Patriot Advanced Capability-3 និងកាំជ្រួចរយៈចម្ងាយមធ្យម Cheongung-II ដែលត្រូវប្រើសម្រាប់ការស្ទាក់ចាប់នៅរយៈកម្ពស់ 40 គីឡូម៉ែត្រ ឬទាបជាងនេះ។ 

បន្ថែមពីលើនេះ កងកម្លាំងប្រតិបត្តិការអាមេរិក-កូរ៉េបានដំណើរការអាគុយ THAAD នៅតំបន់ភាគអាគ្នេយ៍នៃទីក្រុង Seongju ដោយពង្រឹងសមត្ថភាពប្រព័ន្ធការពារមីស៊ីល។ ប្រព័ន្ធ THAAD ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បាញ់​ទម្លាក់​កាំជ្រួច​នៅ     ​រយៈ​កម្ពស់ ៤០-១៥០ គីឡូម៉ែត្រ។

KAMD គឺជាសសរទ្រូងរបស់ប្រទេស វាមានប្រព័ន្ធរារាំងបីផ្នែកសំខាន់ៗរួមមា៖ ប្រព័ន្ធ Kill Chain preemptive strike, Korea Massive Punishment និង Retaliation (KMPR)។

ការ​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​របស់​កូរ៉េ​ខាង​ជើង​បាន​បរាជ័យ ខណៈ​គ្រាប់​រ៉ុក្កែត​ធ្លាក់​ចូល​សមុទ្រ

កូរ៉េខាងជើងទទួលការខកចិត្តបន្ទាប់ពីផ្កាយរណបរបស់ខ្លួនបានធ្លាក់ចូលទៅក្នុងសមុទ្រខាងលិច កាលពីថ្ងៃពុធ។  ទីក្រុង​ព្យុងយ៉ាងបានទទួលស្គាល់យ៉ាងឆាប់រហ័ស ចំពោះការបរាជ័យរបស់ខ្លួន ហើយពួកគេបានប្តេជ្ញាថានឹងធ្វើការបាញ់បង្ហោះជាលើកទីពីរនៅពេលខាងមុខ។

            យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានប្រទះឃើញគ្រាប់ផ្លោងដែលបាញ់ចេញពី Tongchang-ri ក្នុងខេត្ត North Pyongan នៅវេលាម៉ោង 6:29 នាទីព្រឹក ហើយក៏បានធ្លាក់ចូលទៅក្នុងទឹកចម្ងាយប្រហែល 200 គីឡូម៉ែត្រពីភាគនិរតីនៃកោះ Eocheong របស់កូរ៉េខាងត្បូង។

JCS បាននិយាយថា កាំជ្រួច របស់កូរ៉េខាងជើង” បានធ្លាក់ចូលទៅក្នុងទឹកបន្ទាប់ពីការហោះហើរមានលក្ខណៈខុសប្រក្រតី “ហើយយោធាកូរ៉េខាងត្បូងបានទាញយកផ្នែកជាច្រើននៃយានរបស់កូរ៉េខាងជើង ដោយបានសន្មត់ថា វាអាចជាបញ្ហាទំនាក់ទំនងរវាងដំណាក់កាលទី១ និងទី ២ នៃគ្រាប់រ៉ុក្កែត។

            នៅរយៈពេលប្រហែលជាងពីរម៉ោងក្រោយមក បន្ទាប់ពីការបាញ់បង្ហោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានបញ្ជាក់ថា ខ្លួនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត Chollima-1 ថ្មីមួយរបស់ខ្លួន ដែលផ្ទុកផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 និងគ្រាប់រ៉ុក្កែត។ ឥឡូវវាបានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីវាបាត់បង់ការរុញច្រាននៃម៉ាស៊ីន ដំណាក់កាលទី២ បន្ទាប់ពីការបំបែកនៃដំណាក់កាលទី១ ក្នុងកំឡុងពេលហោះហើរ។

            ដោយសារមានការលើកឡើងពីអ្នកនាំពាក្យរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសរបស់កូរ៉េខាងជើង KCNA បាននិយាយថាការបរាជ័យនេះគឺបណ្តាលមកពី ប្រព័ន្ធម៉ាស៊ីន មិនអំណោយផល ដោយសារតែការប្រើប្រេងឥន្ធនៈទើបការអនុវត្តិន៍គ្រាប់រ៉ុក្កែត Chollima-1 មិនទទួលបានជោគជ័យ។

            ចំណែករដ្ឋបាលអវកាសវិញ នឹង”ធ្វើការបាញ់បង្ហោះលើកទី 2 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

លោក Hong Min អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិបាននិយាយថា ” កូរ៉េខាងជើងវាទំនងជាធ្វើការបាញ់បង្ហោះលើកទីពីរមុនថ្ងៃទី 11 ខែមិថុនា ដែលជារយៈពេលនៃការជូនដំណឹងជាមុនរបស់ប្រទេសមួយនេះ ដែលពួកគេបានប្រកាសកាលពីដើមសប្តាហ៍នេះ” ។                                                                                   

(កាលពីថ្ងៃច័ន្ទ ប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីផែនការរបស់ខ្លួនក្នុងការដាក់ផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួននៅក្នុងគន្លងភូមិសាស្ត្រចន្លោះពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា)។
            ដូចដែលរបាយការណ៍របស់ KCNA បាននិយាយថា កូរ៉េខាងជើងបានរៀបចំយាន និងគ្រឿងបន្លាស់មួយចំនួនព្រោះពួកគេកំពុងចង់សាកល្បងបាញ់បង្ហោះយានជាច្រើនគ្រឿង សម្រាប់ផ្លោងមីស៊ីលអន្តរទ្វីប។

បើយោងតាមប្រវត្តិរបស់កូរ៉េខាងជើង គឺធ្លាប់បាញ់សាកល្បងកាំជ្រួចផ្លោងរយៈចម្ងាយមធ្យមកាលពីថ្ងៃទី 27 ខែកុម្ភៈឆ្នាំមុន ហើយពួកគេបានប្រកាសថាខ្លួនបានធ្វើតេស្តដ៏សំខាន់មួយដើម្បីបង្កើតផ្កាយរណបឈ្លបយកការណ៍ ហើយបន្ទាប់មកពួកគេក៏បាញ់បង្ហោះវាម្តងទៀតនៅថ្ងៃទី 5 ខែមីនា។

លោក Hong Min បាននិយាយថាទន្ទឹមនឹងនោះ ” ប្រសិនបើជាសម្ពាធនយោបាយដែលវិស្វ័កររ៉ុក្កែតរបស់កូរ៉េខាងជើងកំពុងប្រឈមមុខនោះគឺ ជាការជំរុញឱ្យរបបផ្តាច់ការមួយនេះនិងរៀបចំសម្រាប់ការបាញ់បង្ហោះលើកទីពីរជាបន្ទាន់”។

ព្រោះថា “មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងតែយកចិត្តទុកដាក់ចំពោះកម្មវិធីផ្កាយរណបចារកម្ម ចាប់តាំងពីសមាជិកនៃគណបក្សកម្មករជំនាន់ទីប្រាំបីរបស់ខ្លួននៅឆ្នាំ 2021 មិនមានលទ្ធផលពីកម្មវិធីផ្កាយរណប វាមានន័យថាជាការអាម៉ាស់សម្រាប់របបផ្តាច់ការមួយនេះ”។

ទោះជាយ៉ាងណាក៏ដោយ ការរទទួលយកយ៉ាងលឿនបំផុតនៃការបរាជ័យ វាត្រូវបានគេចាត់ទុកថាជាករណីដ៏កម្រសម្រាប់កូរ៉េខាងជើង។​ បើគិតចាប់តាំងពីកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដំបូងរបស់ខ្លួនគឺ Kwangmyongsong-1 ក្នុងឆ្នាំ 1998។ ចំពោះបទពិសោធន៍នៃប្រទេសមួយនេះ គឺធ្លាប់បានបាញ់បង្ហោះនូវអ្វី ដែលខ្លួនអះអាងថាជាគ្រាប់រ៉ុក្កែត ដែលអាចដឹកផ្កាយរណបដល់ទៅ 7 ថែមទៀតផង។ ប៉ុន្តែសម្រាប់ពេលនេះវិញ ពួកគេផ្ទាល់ស្ទើរតែមិនអាចទទួលយកការបរាជ័យក្នុងការបាញ់បង្ហោះកាលពីថ្ងៃពុធទាល់តែសោះ។ 

យោងតាមគេហទំព័រតាមដានផ្កាយរណបផ្ទាល់ N2YO.com បានឱ្យដឹងថា ក្នុងចំណោមការបាញ់បង្ហោះទាំងនោះ កូរ៉េខាងជើងអាចដាក់ចូលទៅក្នុងគន្លងផ្កាយរណប Kwangmyongsong-3 Unit 2 ក្នុងឆ្នាំ 2012 និង Kwangmyongsong-4 ក្នុងឆ្នាំ 2016 ផ្កាយរណបនៅតែស្ថិតនៅក្នុងគន្លង។

បើយោងតាមគេហទំព័រតាមដានផ្កាយរណបផ្ទាល់ N2YO.com ការរបញ្ជូនសញ្ញារបស់ពួកគេទៅកាន់ផែនដី គឺមិនត្រូវបានគេរកឃើញនោះទេ។

លោក Hong បាននិយាយថា “បច្នុប្បន្ននេះកូរ៉េខាងជើងបានកែប្រែឥរិយាបទច្រើនដែលមិនធ្លាប់មានពីមុន ដូចជាពេលនេះដែលយើងបានឃើញថា កូរ៉េខាងជើងបានជូនដំណឹងដល់អង្គការដែនសមុទ្រអន្តរជាតិរួចហើយអំពីការបាញ់បង្ហោះផ្កាយរណប ដូច្នេះវាហាក់ដូចជាថាកូរ៉េខាងជើងបានព្យាយាមធ្វើឱ្យប្រសើរឡើងនូវភាពជឿជាក់របស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ថែមទាំងប្រកាសទទួលស្គាល់ពីការបរាជ័យ និងបង្ហាញពីហេតុផលដូចប្រទេសទូទៅធម្មតាដែរ” ។

បណ្ដឹងគ្រប់ជ្រុងជ្រោយ អាចនឹងធ្វើឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ស្ថិតក្នុងការពិចារណា

បើយោងតាមសារព័ត៌មានក្នុងនៃប្រទេសថៃបានឲ្យដឹងថា បច្ចុប្បន្នលោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP)អាចនិងត្រូវគេដកសិទ្ធិពីការធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានបណ្តឹងជុំវិញសមាសភាពរបស់លោក ។ លោក Wissanu Krea-ngam បាននិយាយថា សម្រាប់ការបោះឆ្នោតសកល នៅក្នុងខែឧសភាគឺនៅមិនទាន់ដឹងច្បាស់ថា គួរតែត្រូវបានលុបចោលឬក៏អត់នោះ។ 

លោក Wissanu ដែលជាអ្នកច្បាប់នៃគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន បាននិយាយនៅឯវិមានរដ្ឋាភិបាលកាលពីថ្ងៃពុធថាព័ត៌មានលម្អិតនៅក្នុងពាក្យបណ្តឹង គឺមានការប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនរបស់លោក Pita Limjaroenrat នៅក្នុង iTV Plc គឺជាកត្តាដ៏សំខាន់បំផុត។

លោក​បាន​បន្ត​ថា ប្រសិន​បើ​ពាក្យ​បណ្តឹង​ដាក់​គោលដៅ​លើ​សិទ្ធិ​របស់​លោក Pita ក្នុង​ការ​ធ្វើ​ជា​សមាជិក​សភា គាត់​អាច​នៅ​តែ​ជា​នាយក​រដ្ឋមន្ត្រី​បាន ព្រោះតំណែង​នាយក​រដ្ឋមន្ត្រី​មិន​តម្រូវ​ឱ្យ​ធ្វើ​ជា​សមាជិក​សភានោះ​ទេ។

លោក Wissanu បាននិយាយទៀតថា ប្រសិនបើពាក្យបណ្តឹងនោះសំដៅទៅលើលក្ខណៈសម្បត្តិរបស់នាយករដ្ឋមន្ត្រីលោក Pita គាត់នៅតែអាចក្លាយជាសមាជិកសភាដដែល។

លោក​បាន​បន្ថែមទៀត​ថា “ប្រសិន​បើ​ក្នុងពាក្យបណ្តឹង​មាន​គោល​ដៅ​ទាំង​ពីរ តុលាការ​នឹង​ពិនិត្យ មើលទាំង​ពីរតែម្តង”។

លោក Wissanu បាននិយាយថា ពាក្យបណ្តឹងក៏អាចចោទសួរពីការយល់ព្រម ពីសមាជិកភាពនៅក្នុងគណបក្សឆ្ពោះទៅមុខ(MFP)ចំពោះលោក Pita ផងដែរ។

លោក​បាន​ថ្លែង​ថា​៖ «​ក្នុង​ករណី​នោះ​នឹងអាច​ត្រូវ​មាន​ការ​បោះឆ្នោត​សកលសាជាថ្មី​ទូទាំង​ប្រទេស​»។

លោក Wissanu បាននិយាយថា ការនិយាយរបស់លោកនៅពេលនេះ គឺមិនមែនជាការផ្តល់អនុសាសន៍ណាមួយ ក្នុងការសរសេរពាក្យបណ្តឹងនោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ជាក់ស្តែងគឺ “វា​អាស្រ័យ​លើ​ដើម​បណ្តឹង តុលាការ [ធម្មនុញ្ញ] នឹង​សម្រេច​លើ​បញ្ហា​ពិសេស​ក្នុងពាក្យ​បណ្តឹង”។

នៅក្នុងរដ្ឋធម្មនុញ្ញបានហាមប្រាមម្ចាស់ភាគហ៊ុននៃអង្គការប្រព័ន្ធផ្សព្វផ្សាយមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតទូទៅ ហើយចំពោះលក្ខណៈសម្បត្តិរបស់លោក Pita ត្រូវបានគេជំទាស់ដោយសារតែលោកនៅតែកាន់កាប់ភាគហ៊ុន របស់គាត់នៅក្នុង iTV Plc ដែលត្រូវបានរួមបញ្ចូលគ្នាជាយូរមកហើយជាមួយ Thai PBS ។

សម្រាប់ពាក្យបណ្តឹងដែលដាក់ទៅគណៈកម្មការរៀបចំការបោះឆ្នោត គឺពាក់ព័ន្ធនឹងការស្រាវជ្រាវពីលោក Pita ឲ្យបានច្បាស់លាស់សិន ជុំវិញការកាន់កាប់ភាគហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយរបស់លោកដែលថាជាមរតកពីឪពុកលោក។

លោក Wissanu បាននិយាយថា “នៅពេលនេះយើងមិនគួរមានការស្រមើស្រមៃឆ្ងាយបែបនេះទេ យើងគួរពិចារណាមួយជំហ៊ានម្តងៗ ព្រោះថានៅពេលនេះគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនបានចាត់វិធានការណាមួយនៅឡើយទេ។”

scroll to top