នាវា​ចម្បាំង​ចិន​បាន​ឆ្លង​កាត់​ក្នុង​លក្ខណៈ​គ្មាន​សុវត្ថិភាព​នៅ​ជិត​នាវា​ពិឃាត​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់

មន្ត្រីយោធាអាមេរិកបាននិយាយថា នាវាចម្បាំងចិនមួយគ្រឿង បានចូលមកក្នុងចម្ងាយ ១៣៧ ម៉ែត្រ  ពីនាវាពិឃាតរបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រតៃវ៉ាន់។ គេបានព្យាករណ៍ថា  “នាវាពិឃាតរបស់ចិនកំពុងតែគ្មានសុវត្ថិភាព” ខណៈដែលចិនបានស្តីបន្ទោសសហរដ្ឋអាមេរិកថា “វាជាការបង្ករហានិភ័យដោយចេតនា”។

កងទ័ពជើងទឹកអាមេរិក និងកាណាដាកាលពីថ្ងៃសៅរ៍ បានធ្វើសមយុទ្ធរួមគ្នាមួយនៅច្រកសមុទ្រ បំបែកកោះតៃវ៉ាន់ និងចិន នៅពេលដែលកប៉ាល់ចិនបានឆ្លងកាត់ពីមុខនាវាពិឃាតមីស៊ីលរបស់អាមេរិក Chung-Hoon ពួកគេក៏ត្រូវបង្ខំចិត្តឱ្យវាបន្ថយល្បឿន ដើម្បីជៀសវាងការ ប៉ះទង្គិច ។ បញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ សាធារណៈរដ្ឋប្រជាមានិតចិន (PRC) បានទាមទារឲ្យតៃវ៉ាន់គ្រប់គ្រងទឹកដីរបស់ខ្លួនដោយខ្លួនឯង ព្រោះបើគិតចាប់តាំងពី1949 មក គឺនៅពេលបន្ទាប់ពីការចាញ់​សង្គ្រាម​ស៊ីវិលរបស់​កុម្មុយនិស្ត​ម៉ៅ​សេទុង រដ្ឋាភិបាលសាធារណៈរដ្ឋមួយនេះបានភៀសខ្លួនទៅនៅកោះតៃវ៉ាន់ ហើយទាមទាយកតៃវ៉ាន់គ្រប់គ្រងដោយនិយាយថាវាជាទឹកដីរបស់ខ្លួន។ រដ្ឋាភិបាលរបស់តៃវ៉ាន់បាននិយាយថា PRC មិនដែលគ្រប់គ្រងកោះនេះពីមុនមកទេ ហើយចំពោះការអន្តរាគមន៍ពី ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺដើម្បីការពារតៃវ៉ាន់ក្នុងករណីមានការឈ្លានពានរបស់ចិនតែប៉ុណ្ណោះ។

ចំណែកយោធារបស់ប្រទេសចិន បានចោទប្រកាន់ទៅលើ សហរដ្ឋអាមេរិក និងកាណាដាពីបទ “បង្កហានិភ័យដោយចេតនា” យោធាចិនបានបន្តរទៀតថា៖ រាល់កងនាវារបស់ប្រទេសមួយចំនួន គឺកម្រឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះណាស់ ព្រោះពួកគេគិតថាវាជាតំបន់មួយដ៏រសើប។

សម្រាប់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា នាវា Chung-Hoon និងទីក្រុង Montreal របស់ប្រទេសកាណាដាគឺកំពុងតែដំណើរការ “នៅសកម្មភាពមួយដែលពួកគេទាំង២នេះតែងតែធ្វើវា (ទម្លាប់)” នៃច្រកសមុទ្រ ប៉ុន្តែនៅពេលនោះក៏មានកប៉ាល់ចិនបានឆ្លងកាត់នៅពីមុខនាវារបស់អាមេរិកតែប៉ុណ្ណោះ។

 មេបញ្ជាការសហរដ្ឋអាមេរិកបាននិយាយថា “ចំណុចជិតបំផុតនៃនាវារបស់ចិនគឺប្រហែល 137 ម៉ែត្រ ពីនាវារបស់ខ្លួន អាចនិយាយបានថាវាជាសកម្មភាពមួយដែលរំលោភលើ ‘ច្បាប់ដែនសមុទ្រ Rules of the Road’ ព្រោះថាការឆ្លងកាត់គឺត្រូវតែប្រកបដោយសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិ” ។

ចំពោះសកម្មភាពរបស់នាវាទាំង២នោះ ក៏មានវីដេអូឃ្លីបដែលផ្សាយដោយគេហទំព័រ Global News របស់ប្រទេសកាណាដាផងដែរ ដោយបានបង្ហាញពីការជួបគ្នាយ៉ាងជិតស្និទ្ធ រវាងកប៉ាល់ពួកគេនៅពេលនោះ។

ការ​ជួប​គ្នា​រវាងកប៉ាល់ទាំងពីរ នៅ​ដែន​សមុទ្រ​នេះ ​គឺ​អាចនិយាយបាន​ថា វាជាការ​ជិត​ស្និទ្ធ​ចុង​ក្រោយ​បំផុត​រវាង​យោធា​ចិន និង​អាមេរិក។ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា កាលពីថ្ងៃទី 26 ខែឧសភា យន្តហោះ​ចម្បាំង​របស់​ចិន​មួយ​គ្រឿង​បាន​ធ្វើ​សមយុទ្ធ “unnecessarily aggressive ឈ្លានពាន​ដោយ​មិន​ចាំ​បាច់ ” ក្បែរ​យន្តហោះ​យោធា​អាមេរិក​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ដែន​អាកាស​អន្តរជាតិផងដែរ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu មិនបានធ្វើអត្ថាធិប្បាយអំពីភាពជាក់លាក់នៃឧបទ្ទវហេតុយន្តហោះនោះទេ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះ និងនាវាចម្បាំងជាញឹកញាប់សម្រាប់ការឈ្លបយកការណ៍យ៉ាងជិតស្និទ្ធលើប្រទេសចិន ហើយវាជាកក្តាមួយក្នុងបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ប្រទេសចិន។

 ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានកត់ត្រាទុកមុន នៃការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងស្វែងរកដើម្បីថែររក្សា “ស្ថេរភាព និង សុវត្ថិភាពពេលឆ្លងកាត់ច្រកសមុទ្រ” រវាងចិន និងតៃវ៉ាន់ និងបញ្ចៀសជម្លោះណាមួយដែលអាចឈានដល់ផ្ទុះអាវុធ។

រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានប្រាប់កិច្ចប្រជុំកំពូលសន្តិសុខរបស់អាស៊ីកាលពីថ្ងៃអាទិត្យថា ការប្រឈមមុខដាក់គ្នារវាងខ្លួន ជាមួយសហរដ្ឋអាមេរិកនឹងអាចក្លាយជា “គ្រោះមហន្តរាយមួយនៃសេដ្ឋកិច្ចពិភពលោកដែលមិនអាចទ្រាំទ្របាន” ប៉ុន្តែ​ប្រទេស​របស់យើងទាំងពីរកំពុងស្វែងការពិភាក្សាជុំវិញបញ្ហាខាងលើនេះផងដែរ។

ទាហ៊ាន​អ៊ីស្រាអែល៣​នាក់ និង​មន្ត្រី​សន្តិសុខ​អេហ្ស៊ីប​ម្នាក់ បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុមួយបានកើតឡើងនៅព្រុំដែន

ទាហ៊ានអ៊ីស្រាអែល ៣ នាក់ និងមន្ត្រីសន្តិសុខអេហ្ស៊ីបម្នាក់ ត្រូវបានគេសម្លាប់នៅជិតព្រុំដែនប្រទេសកាលពីថ្ងៃសៅរ៍ ទី 0៣ ខែមិថុនា។  អ៊ីស្រាអែល និងអេហ្ស៊ីបបាននិយាយថា ចំពោះឧបទ្ទវហេតុហេតុមួយនេះ គឺនូវមិនទាន់ទទួលបានព័ត៌មានលម្អិតច្បាស់លាស់នៅឡើយទេ ហើយប្រទេស​ទាំង​ពីរនោះ​បាន​និយាយ​ថា ​ពួកគេ​កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​រួម​គ្នា។

យោធាអ៊ីស្រាអែលបាននិយាយថា ប៉ូលិសអេហ្ស៊ីបម្នាក់ និងទាហ៊ានរបស់ខ្លួនពីរនាក់ត្រូវបានបាញ់សម្លាប់ ខណៈដែលពួកគេ កំពុងការពារប៉ុស្តិ៍យោធានៅព្រុំដែនអេហ្ស៊ីបកាលពីព្រឹកថ្ងៃសៅរ៍។  បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានរារាំងការប៉ុនប៉ងរត់ពន្ធមួយដែលបានកើតឡើងក្នុងយប់នោះ។

ឧត្តមសេនីយ Eliezer Toledano មេបញ្ជាការភាគខាងត្បូងរបស់យោធាអ៊ីស្រាអែល បាននិយាយថា នៅពេលដែលទាហ៊ានអ៊ីស្រាអែល៣នាក់ ត្រូវបានគេរកឃើញថាត្រូវបានគេសម្លាប់ យោធារបស់យើងអាចចាត់ទុកឧបទ្ទវហេតុនេះថា ជាអំពើ ភេរវកម្ម។

ចំនែកឯយោធាអេហ្ស៊ីបវិញបាននិយាយថា បុគ្គលិកសន្តិសុខអ៊ីស្រាអែល៣នាក់ និងអេហ្ស៊ីបម្នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារគ្នាមួយ គឺបន្ទាប់ពីមន្ត្រីសន្តិសុខអេហ្ស៊ីបបានដេញតាមអ្នករត់ពន្ធឆ្លងព្រុំដែនខុសច្បាប់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស្លាប់នៅព្រុំដែនអេហ្ស៊ីបក្នុងអំឡុងពេលថ្ងៃឈប់សម្រាកគឺពិតជាធ្ងន់ធ្ងរ និងមិនធម្មតា ហើយយើងពិតជាត្រូវការស៊ើបអង្កេតជុំវិញរឿងនេះឲ្យបានហ្មត់ចត់” ។

យោធាអ៊ីស្រាអែលបាននិយាយថា ពួកយើងនូវមិនទាន់យល់ច្បាស់ពីរបៀបដែលមន្ត្រីអេហ្ស៊ីបបានឆ្លងកាត់របងព្រុំដែនមកទឹកដីខ្លួន ហើយពួកយើងក៏កំពុងតែស្វែងរកភស្តុតាងក្នុងតំបន់នេះ ដើម្បីកំចាត់អ្នកដែលបានវាយប្រហារ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ទាហ៊ានរបស់យើងពីរនាក់ត្រូវបានគេបាញ់សម្លាប់ នៅពេលដែលពួកគេកំពុងបំពេញកាតព្វកិច្ចនៅតំបន់ស្ងាត់ជ្រងំ តាមបណ្តោយព្រុំដែនវាលខ្សាច់ដែលជាព្រុំព្រទល់ជាមួយអេហ្ស៊ីប កាលពីថ្ងៃ សៅរ៍។  ហើយសាកសព​របស់​ពួក​គេ​ត្រូវ​បានយើង​រក​ឃើញ បន្ទាប់​ពី​ពួក​គេ​មិន​បាន​ឆ្លើយ​តប​តាម​វិទ្យុ។

បើយោងតាមការរៀបរាប់បានឲ្យដឹងថា នៅពេលដែលយោធាយល់ថាឧបទ្ទវហេតុកំពុងបន្ត ទាហ៊ានកំណត់អត្តសញ្ញាណម្នាក់ទៀតក៏បានចូលទៅក្នុងហេតុការនោះ ហើយវាបានឈានទៅដល់ការបាញ់ប្រហារមួយ ដែលបណ្តាលឲ្យ ប៉ូលីសអេហ្ស៊ីបម្នាក់ និងទាហានអ៊ីស្រាអែលទីបីនោះក៏ត្រូវបានគេសម្លាប់ផងដែរ។

ឧត្តមសេនីយ Eliezer Toledano បាននិយាយថា អ៊ីស្រាអែល “យើងនឹងមិនទុកចម្ងល់ណាមួយចោល ដោយមិនត្រូវបានដោះស្រាយនោះទេ” ជាពិសេសគឺការបាញ់ប្រហារមកលើយោធាការព្រុំដែន ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់យោធាយើងក្នុងការបង្រ្កាបសកម្មភាពរត់ពន្ធពេញមួយយប់ថែមទៀតនោះ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា លោកបានធ្វើការវាយតម្លៃជាមួយប្រធានបុគ្គលិក ហើយថាយោធា “នឹងស៊ើបអង្កេតព្រឹត្តិការណ៍នេះ ឲ្យបានកាន់តែច្បាស់” ដើម្បីចាប់ជនបង្ករហេតុ។

កងទ័ពអេហ្ស៊ីបបាននិយាយថា រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន Mohamed Zaki បានផ្តល់ការរំលែកទុក្ខដល់អ៊ីស្រាអែលនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ លោក Yoav Gallant ហើយអ្នកទាំងពីរបានពិភាក្សាគ្នាអំពីវិធានការចាំបាច់ដើម្បីជៀសវាងឧបទ្ទវហេតុនៃការបាញ់ប្រហារនៅព្រុំដែនកើតឡើងម្តងទៀត។

អេហ្ស៊ីបក្នុងឆ្នាំ ១៩៧៩ បានក្លាយជាប្រទេសអារ៉ាប់ដំបូងគេ ដែលចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល ដែលមានព្រុំដែនវែងជាង ២០០ គីឡូម៉ែត្រ (១២៤ ម៉ាយ) បានស្ងប់ស្ងាត់យ៉ាងល្អប្រសើរ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ខណៈពេលដែលការរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់ព្រុំដែនមួយនេះតែងកើតមានជាញឹកញាប់ ហើយវាបាន​បង្ករ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួសនៅក្នុងព្រុំដែននេះ​បានកើន​ឡើងដូចគ្នា។ ចំពោះថ្នាក់ដឹកនាំរបស់អ៊ីស្រាអែលអាចនិងគិតគូរពិចារណា នូវត្រង់ចំនុចនេះឡើងវិញ។

ឧបទ្ទវហេតុមួយបានកើតឡើងនៅប្រទេសឥណ្ឌា រវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ

កាលពីថ្ងៃសុក្រ ទី ២ ខែមិថុនា តាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយបានបើកធ្លាក់ផ្លូវ ហើយទៅបុកជាមួយនិងរថភ្លើងដឹកទំនិញមួយដែលចតនៅក្បែរនោះ។ ឧបទ្ទវហេតុមួយនេះបានកើតឡើងនៅក្នុងសង្កាត់ Balasore ក្នុងរដ្ឋ Odisha នៅភាគខាងកើតនៃប្រទេសឥណ្ឌា ។

            លោក KS Anand ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន South East Railway បាននិយាយថា កន្លងមកនេះមនុស្សដែលស្លាប់ដោយសារគ្រោះថ្នាក់នៃរថភ្លើងគឺមានចំនួន 261 នាក់ហើយ បើគិតត្រឹម ២ ទស្សវត្តន៍ចុងក្រោយនេះ។ ប៉ុន្តែបន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃសុក្រម្សិលមិញនេះ ទីភ្នាក់ងារព័ត៌មាន AFP បាន​ដក​ស្រង់​សម្តី​មន្ត្រី​ម្នាក់​បាន​និយាយ​ថា បើគិតត្រឹមថ្ងៃនេះការស្លាប់ដោយសារគ្រោះថ្នាក់នៃរថភ្លើង គឺបានកើនឡើងរហូតដល់ ២៨៨ នាក់​ ហើយសម្រាប់អ្នកធ្វើដំណើរនៅក្នុងរថភ្លើងដែលបង្ករហេតុនោះបានរងរបួសចំនួន 650 នាក់។

Anubha Das ជាអ្នកដំណើរដែលនៅរស់រានមានជីវិតបាននិយាយថាគាត់នឹងមិនភ្លេចកន្លែងកើតហេតុនោះទេ។ លោក​បាននិយាយទៀត​ថា​៖ «សាកសពរបស់ក្រុម​គ្រួសារខ្ញុំបានដាច់ជើង ហើយប្រឡាក់ឈាមពាសពេញលើ​ផ្លូវ​រថភ្លើង»។

​មានខ្សែអាត់វីដេអូមួយបានបង្ហាញឱ្យឃើញថា រថភ្លើងដែលក្រឡាប់ និងផ្លូវដែកដែលរងការខូចខាត ត្រូវបានក្រុមជួយសង្គ្រោះកំពុងស្វែងរករថភ្លើងដែលខូចខាតនោះ ដើម្បីទាញអ្នកដែលនៅរស់ចេញពីទីនោះ ហើយប្រញាប់ប្រញាល់យកទៅមន្ទីរពេទ្យ។

ស្ថានភាពនៅទីនោះឥឡូវនេះ ត្រូវបានគេមើល​ឃើញថា​ មាន​មនុស្សជាច្រើនបាន​ដើរ​រក​សាច់​ញាតិ​នៅ​កន្លែងកើតហេតុ និង​មន្ទីរពេទ្យ​ក្បែរ​នោះ។

ទីភ្នាក់ងារព័ត៌មាន ANI បានរាយការណ៍ដោយដកស្រង់ប្រភពពីនាយករដ្ឋមន្រ្តី Narendra Modi ។

លោក Zelenskiy និយាយ​ថា អ៊ុយក្រែន​ត្រៀម​បើក​ការ​វាយលុក

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងបទសម្ភាសមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការវាយលុក ហើយវាគឺជាការទន្ទឹងរង់ចាំជាយូរមកហើយរបស់ខ្លួនដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីត្រឡប់មកវិញ។

លោក Zelenskiy បានប្រាប់កាសែត Wall Street Journal ថា “យើងជឿជាក់យ៉ាងមុតមាំថាយើងនឹងទទួលបាននូវជោគជ័យ” ។

“ខ្ញុំមិនដឹងថាវាត្រូវចំណាយពេលយូរប៉ុណ្ណាទេ ប៉ុន្តែបើនិយាយឱ្យត្រង់ទៅ នីតិវិធីអាចមានច្រើនបែបខុសៗគ្នា ប៉ុន្តែយើងនឹងធ្វើវា ហើយពួកយើងនៅពេលនេះបានត្រៀមលក្ខណៈរួចរាល់ហើយផងដែរ”។

ទីក្រុង Kyiv សង្ឃឹមថា ការវាយលុកដើម្បីដណ្តើមយកទឹកដីខ្លួនត្រឡប់មកវិញ នឹងផ្លាស់ប្តូរសក្ដានុពលនៃសង្គ្រាម ដែលបានផ្ទុះឡើងចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងដែលតូចជាងរបស់ខ្លួនកាលពី 15 ខែមុន។

បើយោងតាម វីឌីអូរដែល លោក Zelenskiy បាននិយាយកាលពីខែមុនថា អ៊ុយក្រែនចាំបាច់ត្រូវរង់ចាំរថពាសដែក (រថក្រោះ) របស់លោកខាងលិចបន្ថែមទៀតសិន មុនពេលយើងចាប់ផ្តើមការវាយលុក។ លោកបានជំរុញការទូតដើម្បីរក្សាការគាំទ្ររបស់លោកខាងលិច ដោយស្វែងរកជំនួយផ្នែកយោធា និងសព្វាវុធបន្ថែមទៀត ព្រោះវាជាគន្លឹះសម្រាប់អ៊ុយក្រែនក្នុងការសម្រេចបាននូវផែនការរបស់ខ្លួនមួយនេះ។

ប្រទេសរុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែននៅភាគខាងកើត ខាងត្បូង និងភាគអាគ្នេយ៍។

ដូច្នេះហើយសម្រាប់អាកាសធាតុស្ងួតដ៏យូរនៅតំបន់ខ្លះនៃប្រទេសអ៊ុយក្រែន បានជំរុញឱ្យមានការរំពឹងទុកថាការវាយលុកអាចនឹងកើតមានពិតមែន។ ហើយអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើឃ្លាំងរំសេវ និងផ្លូវដឹកជញ្ជូនរបស់រុស្ស៊ីជាច្រើនកន្លែងថែមទៀតផង។

កាលពីថ្ងៃសៅរ៍ យោធាអ៊ុយក្រែនបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃថា Mariinka នៅក្នុងតំបន់ Donetsk ភាគខាងកើត នៃអ៊ុយក្រែន គឺជាចំណុចផ្តោតនៃការប្រយុទ្ធ។ របាយការណ៍​បាន​និយាយ​ថា កងកម្លាំង​អ៊ុយក្រែន​បាន​វាយ​ប្រហារតបត ​រាល់​ការ​វាយ​ប្រហារ​របស់​ទាហ៊ាន​រុស្ស៊ី​ទាំង ១៤ នៅ​ទីនោះ។

scroll to top