នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak បង្ហាញការគាំទ្រចំពោះរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនដើម្បីកាន់ទួនាទីជាប្រធានអង្គការណាតូ

កាលពីថ្ងៃទី 26 ខែឧសភា ទីក្រុង BRUSSELS – មានការប្រកួតប្រជែងមួយដើម្បីក្លាយជាប្រធានអង្គការ NATO ដោយកាលពីថ្ងៃនោះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក៏ធ្លាប់បាននិយាយថា៖ លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​យោធា​​អាត្លង់ទិក​នៃ​ប្រទេស​ន័រវេស​នឹង​ត្រូវ ​ចុះ​ចេញ​ពី​តំណែង ​នៅ​ចុង​ខែ​កញ្ញាបន្ទាប់​ពីលោកបាន​កាន់​តំណែងអស់​រយៈពេល៩​ឆ្នាំ។

ក្នុងនោះផងដែររដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេស លោក Ben Wallace បានប្រកាស កាលពីសប្តាហ៍មុនថា លោកចង់បានតំណែងមួយនេះ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ក៏កំពុងតែចង់ចូលរួមប្រកួតប្រជែងក្នុងទួនាទីនេះផងដែរ។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak បានសរសើររដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនប្រាប់ទៅមនុស្សដែលនៅជុំវិញពិភពថា “លោក Ben Wallace គឺពិតជាមនុស្សម្នាក់ដ៏អស្ចារ្យ”។ ដោយកាលពីថ្ងៃច័ន្ទ លោក Sunak បានលើកឡើងថា លោក​នៅនឹងនៅ​ពី​ក្រោយដើម្បីជ្រុំជ្រែង​លោក Ben Wallace ឱ្យ​ក្លាយ​ជា​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​យោធា​ណាតូដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

លោក Rishi Sunak នឹងជួបជាមួយលោក Joe Biden នៅក្នុងសប្តាហ៍នេះ ដែលជាកិច្ចប្រជុំលើកទីបួនក្នុងរយៈពេលជាច្រើនខែ ហើយចំពោះជំនួបមួយនេះត្រូវបានគេរំពឹងថានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសកំពុងតែព្យាយាមយ៉ាងណាដើម្បីឱ្យមេដឹកនាំសហរដ្ឋអាមេរិក ជួយគាំទ្ររដ្ឋមន្ត្រីរបស់ខ្លួនលោក Ben Wallace អាចឈានដល់ការតែងតាំងជាមុខតំណែងកំពូលរបស់អង្គការណាតូ ដែលនឹងត្រូវបើកនៅចុងខែកញ្ញាខាងមុខនេះ។

នៅពេលដែលមានសំនួរទាក់ទងទៅនឹងបេក្ខជនដែលមកពី ចក្រភពអង់គ្លេស លោក Ben Wallace ពេលនោះលោក Rishi Sunak បានប្រាប់សន្និសីទសារព័ត៌មានថា “ចំពោះអង្គការ NATO លោក Ben គឺជាលេខាធិការការពារជាតិដ៏អស្ចារ្យម្នាក់។ ជុំវិញរឿងនេះផងដែរ ក្នុងចំណោមមេដឹកនាំពិភពលោកគឺមានការជជែកវែកញែកជាច្រើនអំពីមេដឹកនាំថ្មី សម្រាប់រូបខ្ញុំគឺប្រាកដណាស់ថាលោក Ben Wallace នៅតែបន្តរកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបាននៅតំណែងមួយនោះ។

លោក “Ben ត្រូវបានគេកោតសរសើរក្នុងចំណោមសហការីរបស់គាត់នៅជុំវិញពិភពលោក។ ហើយចក្រភពអង់គ្លេសតែងតែជាអ្នករួមចំណែកឈានមុខគេដល់អង្គការ NATO ថែមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំនួន ២% រួចរាល់ហើយផងដែរ។ “លោក Ben ក៏ធ្លាប់ជាអ្នកដឹកនាំក្នុងប្រតិបត្តិការរបស់អង្គការ NATO ដែលត្រូវបានគេយល់ឃើញថាជាអ្នកដឹកនាំដែលមានគំនិតច្នៃប្រឌិត” ។

សម្រាប់លោក Ben Wallace បាននិយាយកាលពីដើមខែនេះថាគាត់ “នឹងមិននិយាយថាទេ ប្រសិនបើគាត់ត្រូវបានគេផ្តល់ជូននូវការងារមួយនេះ” ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមួយចំនួនជំរុញឱ្យមានអគ្គលេខាធិការ អង្គការណាតូជា ស្ត្រីទីមួយនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ក៏កំពុងក្លាយជាអ្នកប្រកួតប្រជែងដ៏ធ្ងន់ធ្ងរផងដែរ។

លោក Rishi Sunak នឹងមកដល់ ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយក៏ជាដំណើរដែលមេដឹកនាំអង់គ្លេសសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាការបន្តការដឹកនាំរបស់ពួកគេលើការគាំទ្រអ៊ុយក្រែនថែមទៀតផង។

លោកស្រី  Paetongtarn និយាយថា ឪពុករបស់ខ្លួនលោក ថាក់ស៊ីន អាចនឹងត្រលប់មកវិញនៅក្នុងខែកក្កដា

បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក Paetongtarn Shinawatra “Ung Ing”បាននិយាយថា លោកថាក់ស៊ីន ដែលជាឪពុក និងជាអតីតនាយករដ្ឋមន្ត្រី គ្រោងនឹងវិលត្រឡប់ទៅកាន់ប្រទេសថៃក្នុងខែកក្កដា ប៉ុន្តែកាលបរិច្ឆេទពិតប្រាកដមិនទាន់ដឹងច្បាស់នៅឡើយទេ។

មានអ្នកសារព័ត៌មានមួយបានសួរទៅ លោកស្រី Paetongtarn ថា៖ តើលោក ថាក់ស៊ីន អាចត្រឡប់មកប្រទេសវិញនៅថ្ងៃណាដែរ? លោកស្រីបានឆ្លើយវិញថា៖ “ខ្ញុំមិនទាន់ដឹងកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ(លោក ថាក់ស៊ីន) តែអាច មកនៅខែក្រោយ(ខែកក្កដា)។

លោកថាក់ស៊ីន ដែលរស់នៅនិរទេសខ្លួនក្នុងទីក្រុងឌូបៃ បាននិយាយថា លោកនឹងត្រឡប់មកផ្ទះវិញនៅខែកក្កដា ដោយលោកបានលើកឡើងពីអាយុរបស់គាត់ (វ័យកាន់តែចាស់ និងចង់រស់នៅជាមួយចៅៗ)។

ពេលសួរថា តើលោកស្រីមានគម្រោងទៅឌូបៃ ដើម្បីកំដរឪពុកត្រឡប់មកផ្ទះឬអត់ លោកស្រីបាននិយាយថា៖ «ក្នុងនាមជាកូនស្រី ខ្ញុំចង់ធ្វើបែបនេះណាស់ ដើម្បីឲ្យពួកយើងបានត្រលប់មកវិញជាមួយគ្នាវិញ ខ្ញុំរំភើបខ្លាំងណាស់ ប៉ុន្តែនៅពេលនេះគឺមិនទាន់កំណត់បានទេ ខ្ញុំនឹងប្រាប់​អ្នក​ពេលដែល​ខ្ញុំបាន​ដឹង​ឲ្យ​ប្រាកដ»។

នៅពេលដែលមានការសួរម្តងទៀតថា៖ តើលោក ថាក់ស៊ីនពិតជានឹងត្រលប់មកវិញនៅខែកក្កដាឬយ៉ាងណា?​ នោះ អ្នកស្រី Paetongtarn បាននិយាយថា “ខ្ញុំគោរពការសម្រេចចិត្តរបស់ប៉ាខ្ញុំ។ ដូច្នេះ ទោះយ៉ាងណាក៏ដោយ ខ្ញុំផ្តល់ការគាំទ្រខាងសីលធម៌យ៉ាងពេញលេញចំពោះគាត់”។

នៅ​ពេលដែលអ្នកកាសែតបាន​សួរ​អំពី​បញ្ហា​នេះ លោក Chaithawat Tulaton អគ្គ​លេខា​ធិការ​គណបក្សចលនាឆ្ពោះទៅមុខ​បាន​និយាយ​ថា វា​ជា​ការ​សម្រេច​ចិត្ត​របស់​លោក​ថាក់ស៊ីន​  ប្រសិនបើគាត់ត្រឡប់មកវិញ គាត់មានសិទ្ធិចូលក្នុងដំណើរការច្បាប់ធម្មតា។

នៅពេលដែលមានសំនួរទាក់ទងអំពីផែនការរបស់ MFP ក្នុងការស្នើសុំសេចក្តីព្រាងច្បាប់មួយ ដើម្បីលើកលែងទោសមនុស្សដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងនយោបាយនោះ៖  លោក Chaithawat បាននិយាយថា នេះមិនមានជាប់ទាក់ទងនឹងផែនការរបស់លោកថាក់ស៊ីនក្នុងការវិលត្រឡប់មកវិញនោះទេ។ លោក​បាន​បន្ថែម​ថា ច្បាប់​នេះ​នឹង​មាន​គោល​បំណង​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ករណី​នយោបាយ មិន​មែន​ជា​អំពើ​ពុករលួយ ឬ​បទ​ឧក្រិដ្ឋ​ទេ។

លោកថាក់ស៊ីនត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារយោធានៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2006។ ចាប់តាំងពីពេលនោះមក លោកបាននិរទេសដោយខ្លួនឯង លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសថៃក្នុងឆ្នាំ 2008 តែប៉ុណ្ណោះ។

ក្នុងអំឡុងពេលអវត្តមានរបស់គាត់ពីប្រទេស នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយបានកាត់ទោសគាត់ដោយកំបាំងមុខឱ្យជាប់ពន្ធនាគារសរុបចំនួន 12 ឆ្នាំក្នុងសំណុំរឿងចំនួន 4 ។

នៅក្នុងសំណុំរឿងទីមួយ តុលាការបានរកឃើញថាគាត់មានពិរុទ្ធពីបទរំលោភអំណាចក្នុងការទិញដីរបស់លោកស្រី Khunying Potjaman របស់រដ្ឋនៅតំបន់ Ratchadapisek ក្នុងតម្លៃទាបជាងតម្លៃទីផ្សារ។ ហើយនៅខែតុលា ឆ្នាំ២០០៨ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ លក្ខន្តិកៈនៃការកំណត់រយៈពេល 10 ឆ្នាំសម្រាប់សាលក្រមរបស់តុលាការបានផុតកំណត់នៅក្នុងខែតុលា ឆ្នាំ 2018 ។

ក្នុងសំណុំរឿងទីពីរ លោកថាក់ស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 2 ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពក្នុងសំណុំរឿងទាក់ទងនឹងឆ្នោតពីរ និងបីខ្ទង់។ 

នៅក្នុងករណីទីបី លោកថាក់ស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំពីបទរំលោភលើតួនាទីរបស់គាត់ ដោយផ្តល់ប្រាក់កម្ចីសរុបចំនួន 4 ពាន់លានបាតដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈធនាគារនាំចេញ-នាំចូលនៃប្រទេសថៃ។ ប្រាក់កម្ចីទាំងនោះត្រូវបានចំណាយលើការទិញលើការផ្គត់ផ្គង់ពីក្រុមហ៊ុនទូរគមនាគមន៍ ដែលជាកម្មសិទ្ធិរបស់គ្រួសារគាត់ផ្ទាល់។

នៅក្នុងករណីទី៤ អតីតនាយករដ្ឋមន្ត្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ នៅពេលដែលតុលាការបានរកឃើញថាគាត់មានពិរុទ្ធពីបទប្រើប្រាស់អ្នកតែងតាំងជំនួសម្នាក់ ដើម្បីកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp ។ ច្បាប់របស់ប្រទេសយើងគឺបានហាមឃាត់អ្នកនយោបាយណាមួយមិនឱ្យពាក់ព័ន្ធនិងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ជាដាច់ខាត។

លក្ខន្តិកៈនៃការកំណត់សម្រាប់សេចក្តីសម្រេចរបស់តុលាការលើសំណុំរឿងទី២ ទី៣ និងទី៤ គឺមិនទាន់ផុតកំណត់នោះទេ។

យុទ្ធនាការចាប់ផ្តើមសម្រាប់ការបោះឆ្នោតប្រជាមតិដែលរង់ចាំជាយូរមកហើយរបស់ ប្រទេសម៉ាលី​ លើរដ្ឋធម្មនុញ្ញថ្មី

មានទស្សនៈជាច្រើនយល់ថា យុទ្ធនាការសម្រាប់ការបោះឆ្នោតប្រជាមតិរបស់ប្រទេសម៉ាលី លើការផ្លាស់ប្តូរដែលបានពន្យារពេលជាយូរមកហើយចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួនបានចាប់ផ្តើមនៅថ្ងៃសុក្រមុនការបោះឆ្នោតនៅថ្ងៃទី 18 ខែមិថុនា។ មេដឹកនាំយោធារបស់ប្រទេសនេះបាននិយាយថា រដ្ឋធម្មនុញ្ញថ្មីត្រូវបានព្រាងដោយមានការបញ្ចូលពីប្រជាពលរដ្ឋសាមញ្ញ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនភ័យខ្លាចថាវានឹងប្រមូលផ្តុំអំណាចនៅក្នុងដៃរបស់ប្រធានាធិបតីតែម្នាក់។

       របបយោធាដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតចុងក្រោយរបស់ប្រទេសម៉ាលីកាលពីខែសីហាឆ្នាំ 2020  នៅដើមខែឧសភានេះ។

ការបោះឆ្នោតប្រជាមតិធម្មនុញ្ញបានឈរនៅលើសន្លឹកបៀអស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានគ្រោងនឹងចាប់ធ្វើវាម្តងទៀត សម្រាប់ការបោះឆ្នោតនៅក្នុងខែកក្កដា ឆ្នាំ 2017 ប៉ុន្តែវាត្រូវបានពន្យារពេលជាច្រើនដង ចំពេល ។ 

វិសោធនកម្មដើមនឹងបង្កើតតំបន់ថ្មីស្របតាមកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ 2015 ជាមួយអ្នកបំបែកខ្លួននៅភាគខាងជើងប្រទេស ក៏ដូចជាការបង្កើតក្រុមប្រឹក្សាក្នុងតំបន់។ 

ពួកគេក៏បានផ្តល់អំណាចបន្ថែមដល់ប្រធានាធិបតី ដែលនឹងមានសិទ្ធិអំណាចក្នុងការតែងតាំងមួយភាគបីនៃសមាជិកព្រឹទ្ធសភា។

លោក Bakary Traore សមាជិកនៃបេសកកម្មរបស់រដ្ឋាភិបាលយោធាដើម្បីគាំទ្រការកសាងរដ្ឋឡើងវិញ (MARE) បានចូលរួមក្នុងយុទ្ធនាការមួយដើម្បីរៀបចំរដ្ឋធម្មនុញ្ញសាឡើងវិញ។ 

លោកបានប្រាប់វិទ្យុបារាំងអន្តរជាតិថា អត្ថបទនេះមាននៅតាមទីក្រុង និងភូមិភាគច្រើន ក៏ដូចជាតាមអ៊ីនធឺណិតផងដែរ ដើម្បីឱ្យអ្នកបោះឆ្នោតស្គាល់វាមុនពេលបោះឆ្នោត។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយមថា  “យើងបានដាក់ឱ្យដំណើរការនូវដំណើរការរួមបញ្ចូល និងការចូលរួមចាប់ពីខែវិច្ឆិកា ឆ្នាំ 2021 ហើយអត្ថបទនេះត្រូវបានព្រាងដោយគណៈកម្មការពិសេសមួយ ដែលតំណាងឱ្យផ្នែកទាំងអស់នៃ សង្គម។”

ការយល់ឃើញពីអ្នកច្បាប់ ដែលថាអំណាចប្រធានាធិបតីកាន់តែច្រើន

ទោះ​យ៉ាង​នេះ​ក្តី សេចក្តី​ព្រាង​ចុងក្រោយ​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ពង្រឹង​អំណាច​របស់​ប្រធានាធិបតី​កាន់តែ​ខ្លាំងក្លាឡើង។

 កាលពីខែមីនាថា “អំណាចភាគច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងដៃរបស់ប្រធានាធិបតី” ។

ដោយបានឃើញច្បាប់ចម្លងនៃអត្ថបទនោះ លោកបានប្រកែកថា នឹងអនុញ្ញាតឱ្យប្រធានាធិបតីអនុវត្តគោលនយោបាយជាតិជំនួសរដ្ឋាភិបាល តែងតាំង និងបណ្តេញនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផ្សេងទៀត និងរំលាយរដ្ឋសភា។

លោក​បាន​អះអាង​ថា រដ្ឋធម្មនុញ្ញ​ថ្មី «បាន​ដកអំណាចទាំងអស់ពី​រដ្ឋាភិបាលតែម្តង»។ 

លោក Traore បានទទួលស្គាល់ថារដ្ឋធម្មនុញ្ញពង្រឹងអំណាចរបស់នីតិប្រតិបត្តិ ប៉ុន្តែបានទទូចថាពួកគេមានតុល្យភាពល្អជាមួយស្ថាប័នតុលាការ និងរដ្ឋាភិបាលនាពេលអនាគត។

សម្រាប់ការបោះឆ្នោតឆ្នាំ 2024

ការបោះឆ្នោតលើរដ្ឋធម្មនុញ្ញថ្មីនេះ មានគោលបំណងត្រួសត្រាយផ្លូវទៅកាន់ការបោះឆ្នោត និងការវិលត្រឡប់ទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ។

ការ​បោះ​ឆ្នោត​លើក​ក្រោយ​នឹង​ត្រូវ​ធ្វើ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤។ 

សម្រាប់គណៈកម្មការ  បានស្វាគមន៍ការបោះឆ្នោតប្រជាមតិដែលជាផ្នែកមួយនៃ “កិច្ចខិតខំប្រឹងប្រែងរួមដ៏សំខាន់ឆ្ពោះទៅរកការវិលត្រឡប់ទៅរកសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ” ។

ចំនែកក្រុម  ក៏បានសាទរផងដែរ ថាវាមានការវិវឌ្ឍន៍ជាវិជ្ជមាន ប៉ុន្តែពួកគេបានព្រមានថាវា “មិនគ្រប់គ្រាន់ដើម្បីបំបាត់ការសង្ស័យអំពីសមត្ថភាពរបស់អាជ្ញាធរ ក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ 2024″នោះឡើយ។

កាលពីខែឧសភា សម្ព័ន្ធសមាជិកនៃគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដោយលើកឡើងពីបញ្ហារបស់អង្គការ និងចោទសួរពីភាពស្របច្បាប់របស់របបយោធាក្នុងការហៅវាថាជាការបោះឆ្នោត។

លោក Cheick Mohamed Chérif Koné ចៅក្រម និងជាអ្នកសម្របសម្រួលម្នាក់នៃក្រុមចម្រុះ បានប្រាប់ RFI ថា “រដ្ឋធម្មនុញ្ញបច្ចុប្បន្នបានគ្រប់គ្រងលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយលក្ខខណ្ឌគឺច្បាស់ណាស់៖ មានតែប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យប៉ុណ្ណោះដែលអាចអនុវត្តវាបាន” ។

សមាជិក EXO 3 នាក់ ដាក់ពាក្យបណ្តឹងប្រឆាំងនឹង SM Entertainment

កាលពីថ្ងៃច័ន្ទមេធាវីរបស់ ក្រុមក្មេងប្រុស K-pop  Baekhyun  លោក Xiumin និង Chen ដែលមហាលជនស្គាល់ថា ជាសមាជិករបស់ក្រុម EXO។ ពួកគេបានដាក់ពាក្យបណ្តឹងទៅកាន់ទីភ្នាក់ងារនិយ័តករប្រឆាំងការទុកចិត្ត ពីបទ៖ “លក្ខខណ្ឌនៃកិច្ចសន្យាមិនយុត្តិធម៌” របស់លិតកម្ម SM Entertainment ។

សមាជិកនៃក្រុមទាំងប្រាំបួនមានជម្លោះជាមួយមហាអំណាច K-pop បានធ្វើកិច្ចសន្យាដែលមានរយៈពេលយូជ្រុលពេករបស់ពួកគេ ព្រមទាំងចោទប្រកាន់ទៀតថាខ្វះតម្លាភាពក្នុងការទូទាត់ហិរញ្ញវត្ថុដល់ក្រុមរបស់ពួកគេថែមទៀតផង។

ក្រុមក្មេងប្រុសទាំង៣បានជូនដំណឹងនេះដល់ភ្នាក់ងារ តាមរយៈមេធាវីកាលពីសប្តាហ៍មុន អំពីការសម្រេចចិត្តរបស់ពួកគេក្នុងការបញ្ចប់កិច្ចសន្យាជាមួយនិងផលិតកម្ម។

បើតាមការរៀបរាប់របស់មេធាវីកាល​ពី​ថ្ងៃ​អាទិត្យ បានឲ្យដឹងថា ក្រុមចម្រៀងមួយនេះ​ ​បាន​យក​ការ​តវ៉ា​របស់​ពួក​គេ​ប្រាប់ទៅ​​គណៈកម្មការ​ពាណិជ្ជកម្ម​យុត្តិធម៌​ ព្រមទាំងលើកឡើងពីការ​ព្រមានរបស់ផលិតកម្មចំពោះពួកគេថែមទៀតផង។

មេធាវី លោក Lee Jae-hak មកពីក្រុមហ៊ុនច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ការរងគ្រោះនៃកូនក្តីរបស់ខ្ញុំ គឺត្រូវបានដាក់ពាក្យប្តឹងទៅគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ ដើម្បីប្រឆាំងនឹង SM Entertainment កាលពីម្សិលមិញរួចរាល់”។

លោក​បាន​បន្ថែម​ថា កូនក្តី​របស់​លោក​កំពុង​ស្វែង​រក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ ចំពោះ​«ទង្វើ​របស់​ក្រុមហ៊ុនមួយនេះដែលបានរ​បំពាន​លើ​មុខ​តំណែងរបស់ខ្លួនក្នុង​អាជីវកម្ម»។

 ពាក្យបណ្តឹងនេះអាចជួយដោះស្រាយបញ្ហាជាច្រើន រួមទាំងគោលការណ៍របស់ទីភ្នាក់ងារក្នុងការបង្កើតកាលបរិច្ឆេទដំបូងដែលជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសន្យាផ្តាច់មុខ ដែលត្រូវបានចុះហត្ថលេខាមុនការបង្ហាញខ្លួនលើកដំបូង។ វាក៏បានចោទសួរអំពីរយៈពេលកិច្ចសន្យាដ៏វែងឆ្ងាយសម្រាប់សិល្បករ SM បើប្រៀបធៀបទៅនឹងការគ្រប់គ្រងដោយភ្នាក់ងារ K-pop ផ្សេងទៀត។

នៅក្នុងរឿងនេះដើមបណ្តឹងតវ៉ាថា ទោះបីជាផលិតកម្មធ្លាប់ទទួលបានដីកា​កែ​តម្រូវ​ចំនួន​ពីរ ​ពី​អង្គការ​ឃ្លាំ​មើល​ការ​ប្រឆាំង​នឹង​ការ​ទុក​ចិត្ត​ក្នុង​ឆ្នាំ ២០០៧ និង ២០១១ យ៉ាងណាក្ដី ក៏​ក្រុមហ៊ុននូវតែ​បន្ត​អនុវត្ត​លក្ខខណ្ឌ​ដែល​មាន​ជម្លោះនោះ    ដដែល។

ចំពោះកិច្ចសន្យារបស់ផលិតកម្ម SM បាននិយាយថា “ប្រសិនបើចំនួនអប្បបរមានៃអាល់ប៊ុម (ដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យា) មិនត្រូវបានចេញផ្សាយ នោះរយៈពេលកិច្ចសន្យានិងបន្តដោយស្វ័យប្រវត្តិរហូតដល់តម្រូវការត្រូវបានបំពេញ ហើយ​មិន​មាន​ការ​កំណត់ជាក់លាក់​លើ​រយៈពេល​នោះ​ទេ​។​ ពួកគេ​បាន​និយាយ​ថា​ “នេះ​គឺ​ច្បាស់​ណាស់​វាជា​កិច្ចសន្យា​ទាសករ​”។

ផលិតកម្ម SM Entertainment ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជាមួយអ្នកសារ​ព័ត៌​មានផងដែរ ​ដោយផលិតកម្មមួយនេះបាន​ប្តេជ្ញា​ថា​នឹង​ផ្តល់ច្បាប់ចម្លងនៃសម្ភារៈទូទាត់ជូនអ្នកទាំងបី ដូចអ្វីដែលពួកគេបានទាមទារ។

“ក្រុមហ៊ុនបាននិយាយថា “យើងក៏បានពន្យល់ពីស្ថានភាពរបស់ក្រុមនៅពេលនេះដល់សមាជិក EXO ផ្សេងទៀត ហើយបានស្នើសុំការយល់ព្រម ឬការយោគយល់ពីពួកគេវិញផងដែរ”។

ខាងផលិតកម្ម SM Entertainment បាននិយាយទៀតថា “បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានសម្រេចចិត្តផ្តល់ច្បាប់ចម្លងនៃសម្ភារៈទូទាត់តាមលក្ខខណ្ឌដែលអ្នកទាំងបី និងភ្នាក់ងាររបស់ពួកគេបានស្នើរសុំ​ ហើយយើងក៏សង្ឈឹមថា អ្នកនិងមិនប្រើប្រាស់វាសម្រាប់គោលបំណងអយុត្តិធម៌ណាមួយផ្សេងទៀត ក្រៅពីការត្រួតពិនិត្យខ្លឹមសារក្នុងកិច្ចសន្យានេះទៅចុះ។

បើទោះជាយ៉ាង​ណា​ក៏​ដោយ SM បាន​បដិសេធ​មិន​ទទួល​យក​ ការ​ទាមទារ​របស់​អ្នក​ទាំង​បី​ក្នុង​ការ​បញ្ចប់​ទំនាក់​ទំនង​របស់​ពួក​គេជាដាច់ខាត។

ខាងផលិតកម្មបានបន្តទៀតថា “យើងចង់បញ្ជាក់ឱ្យច្បាស់ថាកិច្ចសន្យាមិនគួរត្រូវបានបញ្ចប់ដោយការជូនដំណឹងឯកតោភាគីនោះទេ” ។

ហើយក្រុមហ៊ុន​នឹង​បន្ត​ពិភាក្សា​លើ​បញ្ហា​នេះ​ជាមួយ​សិល្បករ​ទាំង​បី ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​រំខាន​ដល់​សកម្មភាព​របស់​ក្រុមមួយនេះ​នា​ពេល​អនាគត។

scroll to top