គ្រោះទឹកជំនន់នៅប្រទេស ហៃទី បានបង្ករឲ្យមនុស្ស ៤២ នាក់បានបាត់បង់ជីវិត ហើយមនុស្សរាប់ពាន់គ្រួសារគ្មានផ្ទះសម្បែង

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃច័ន្ទ ទី៥ ខែមិថុនាថា ទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសហៃទី បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤២នាក់ស្លាប់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ហើយមនុស្សរាប់សិបនាក់ទៀតបានបាត់ខ្លួន និងរងរបួស ចំនែកផ្ទះរបស់ប្រជាជនប្រមាណជាង 13,600 ក៏ត្រូវបានជន់លិចទឹកដែរ។

ទីភ្នាក់ងារការពារជនស៊ីវិលនៅប្រទេស ហៃទីបាននិយាយនៅលើ Twitter កាលពីថ្ងៃច័ន្ទថា ចំនួនអ្នកស្លាប់បានកើនឡើងចាប់តាំងពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីទឹកជំនន់កាលពីចុងសប្តាហ៍បានវាយប្រហារផ្នែកផ្សេងៗនៃប្រទេស រួមទាំងនៅជិតរដ្ឋធានី Port-au-Prince ផងដែរ។

នាយករដ្ឋមន្ត្រី Ariel Henry បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ” រាជរដ្ឋាភិបាល រួមជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិកំពុងអនុម័តវិធានការបន្ទាន់ដើម្បីដោះស្រាយនូវបញ្ហាដែលប្រទេសកំពុងជួបប្រទះឲ្យបានឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន។

ទីភ្នាក់ងារផ្តល់ជំនួយបាននិងកំពុងផ្តល់ស្បៀងអាហារដល់ជនភៀសខ្លួន ខណៈដែលមន្ត្រីការពារជនស៊ីវិលបានព្រមានកាលពីចុងសប្តាហ៍ថា វិស័យកសិកម្មនៅផ្នែកខ្លះនៃប្រទេស បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

អាជ្ញាធរ​ហៃទី​បាន​និយាយ​ថា ក្នុងកំឡុងពេលទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានមនុស្ស​បី​នាក់​ដែល​បាន​ស្លាប់​ផ្ទះបាក់សង្កត់ ហើយមនុស្សមួយចំនួនទៀតបានរងរបួសផងដែរ។

សាធារណរដ្ឋហៃទី គឺជាប្រទេសមួយដែលមានទីតាំងនៅលើកោះ Hispaniola ក្នុង មហា ប្រជុំកោះ Antilles នៃ សមុទ្រ Caribbean ភាគខាងកើតនៃ ប្រទេសគុយបា និង Jamaica និងភាគខាងត្បូងនៃ Bahamas  កោះ Turks និង Caicos ។ 

Jérémie គឺជាទីក្រុងឆ្នេរសមុទ្រមួយនៅភាគនិរតីនៃនាយកដ្ឋាន Grand’Anse ដោយកាល​ពី​ពីរ​ឆ្នាំ​មុន តំបន់​នេះ​ក៏​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ការ​រញ្ជួយ​ដី ហើយវាក៏​បាន​សម្លាប់​មនុស្សប្រហែល​ជាង ២ ២០០ នាក់​។

Jérémie មានភាពឯកោពីប្រទេសដទៃទៀត ហើយទំនាក់ទំនងនៅក្នុងការដឹកជញ្ជូនត្រូវបានរំខានបន្ថែមទៀតដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។

ផ្លូវធំដែលតភ្ជាប់ Jérémie ជាមួយរដ្ឋធានី Port-au-Prince ឆ្លងកាត់ទីក្រុង Léogâne ជាកន្លែងដែលទន្លេចំនួនបីបានហូរកាត់ច្រាំងទន្លេរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

អ្នកប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក៏​ត្រូវ​បាន​រារាំង​ដោយ​បញ្ហា​ជាច្រើននៃ​ប្រទេសមួយនេះ ​ជាមួយ​នឹង​ក្រុម​ឧក្រិដ្ឋជន​ដែល​គ្រប់គ្រងស្ទើរគ្រប់​តំបន់ក្នុងប្រទេសហៃទី។ប្រធានផ្នែកការពារជនស៊ីវិលបាននិយាយប្រាប់អ្នកកាសែត Miami Herald ថា៖ ទឹកជំនន់ដ៏សាហាវបានកើតឡើងនៅពេលដែលប្រទេសហៃទី ដែលជាប្រទេសមួយកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកមួយចំពេលដែលមានអំពើហឹង្សាមួយបានកើតឡើងដោយក្រុមក្មេងទំនើង ​គឺជាហេតុដែលនាំឲ្យប្រទេសអសណ្តាប់ធ្នាប់។

អ្នកស្រុក Léogâne ឈ្មោះ Phania Cange ដែលផ្ទះរបស់គាត់ត្រូវបានទឹកជន់លិច បានប្រាប់រ៉យទ័រថា កូនប្រុសអាយុប្រាំឆ្នាំរបស់គាត់បានស្លាប់នៅក្នុងទឹកជំនន់ “ខ្ញុំស្ទើរតែនឹងបាត់បង់កូនពីរនាក់ ទៅហើយ ប៉ុន្តែព្រះបានទុកម្នាក់ ដោយព្យួរនៅលើដើមឈើ” ។

ស្ត្រីម្នាក់នោះ​បាន​បន្ថែម​ថា៖ “ខ្ញុំ​បាន​បាត់​បង់​អ្វីៗ​ទាំង​អស់ កូនរបស់ខ្ញុំគឺជា​មនុស្ស​ល្អម្នាក់​ឥឡូវ ខ្ញុំបានបាត់ទីបង្អែកមួយហើយ”។

អភិបាលក្រុង Léogâne លោក Ernson Henry បាននិយាយថា អ្នកស្រុកនៅក្នុងទីក្រុងរងនូវការ “អស់សង្ឃឹម” ជាខ្លាំង បន្ទាប់ពីបាត់បង់សាច់ញាតិ ហើយផ្ទះក៏ត្រូវទឹកលិចទៀត។

គាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ពួកគេនៅពេលនេះបានបាត់បង់អ្វីៗទាំងអស់។

ទំនប់ទឹកអ៊ុយក្រែនសម្រាប់ផ្គត់ផ្គង់ដល់តំបន់គ្រីមៀ ត្រូវបានគេបំផ្ទុះ ហើយវាអាចបងក្ករឲ្យមានទឹកជំនន់លិចរោងចក្រនុយក្លេអ៊ែរ

ទឹករាប់លានម៉ែត្រគូបបានផ្ទុះឡើងតាមរន្ធប្រហោងនៅក្នុងទំនប់ដែលគ្រប់គ្រងដោយរុស្ស៊ីកាលពីថ្ងៃអង្គារ វាបានធ្វើឲ្យជន់លិចតំបន់សង្រ្គាមនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

ទំនប់ Nova Kakhovka ដែលជាកន្លែងស្តុកទឹកស្មើនឹងនៅ Great Salt Lake ដែលស្ថិតក្នុងរដ្ឋ Utah របស់សហរដ្ឋ អាមេរិក។  ទំនប់មួយនេះគឺសម្រាប់ផ្គត់ផ្គង់ទឹកដល់ឧបទ្វីប Crimean របស់អ៊ុយក្រែន ដែលត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ 2014 ព្រមទាំងរោងចក្រនុយក្លេ អ៊ែរ Zaporizhzhia ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីផងដែរ។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ របស់អង្គការសហប្រជាជាតិ បាននិយាយនៅលើ Twitter ថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ប៉ុន្តែយើងយល់ថាវាមិនមានហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរភ្លាមៗនៅរោងចក្រនេះទេ ព្រោះវាលស្ថិតនៅភាគខាងត្បូងនៃអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារថាមពលបរមាណូរដ្ឋរបស់អ៊ុយក្រែន Energoatom បាននិយាយថា កម្រិតទឹកនៃអាងស្តុកទឹក Kakhovka បានហូរធ្លាក់ចុះយ៉ាងឆាប់រហ័ស ដែលបង្កជា “ការគំរាមកំហែងបន្ថែម” ដល់រោងចក្រ ហើយវាក៏ជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្តីប្រធានម្នាក់ បាននិយាយថា៖ មនុស្សប្រហែល 22,000 នាក់ ដែលតាំងទីលំនៅចំនួន 14 នៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន អាចប្រឈមនឹងហានិភ័យនៃទឹកជំនន់។ ហើយ Kherson គឺជាតំបន់មួយក្នុងចំណោមតំបន់ទាំងប្រាំ រួមទាំងតំបន់ Crimea ដែលទីក្រុងម៉ូស្គូអះអាងថាបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួនរួចរាល់ហើយផងដែរ។

មានវីដេអូមួយ​បាន​បង្ហាញថា ​ទឹក​ហូរ​កាត់​ទំនប់ ត្រូវបានគេ​ឈរ​មើល​យ៉ាង​តក់ស្លុត ព្រោះកម្ពស់ទឹកបានកើនឡើងជាម៉ែត្រក្នុងរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា មន្ត្រីរបស់រុស្ស៊ីនៅទីក្រុង Nova Kakhovka បាននិយាយកាលពីថ្ងៃអង្គារថា ផ្ទះអ្នកស្រុកប្រហែល 300 ខ្នងត្រូវបានជម្លៀសចេញ។ លោក​បាននិយាយទៀតថា ទំនប់​មួយនេះវា​ទំនង​ជា​មិន​អាច​ជួសជុលបាននោះទេ។

ការបាក់ទំនប់នេះបានកើតឡើងនៅពេលដែលអ៊ុយក្រែនត្រៀមបើកការវាយលុកដែលខ្លួនបានទន្ទឹងរង់ចាំជាយូរមកហើយដើម្បីបណ្តេញកងកម្លាំងរុស្ស៊ីចេញពីទឹកដីដែលពួកគេបានកាន់កាប់ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាជាង 15 ខែ។

រុស្ស៊ីបាននិយាយថា ខ្លួនបានរារាំងការវាយលុករបស់អ៊ុយក្រែនមួយផ្សេងទៀតនៅភាគខាងកើត Donetsk ហើយបានធ្វើឱ្យតំបន់នេះរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មករុស្ស៊ីក៏បានចាប់ផ្តើមរលកថ្មី នៃការវាយប្រហារតាមអាកាសពេញមួយយប់លើទីក្រុង Kyiv ។ អ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់កាំជ្រួចឆ្លងដែនជាង 20 គ្រាប់នៅលើការចូលទៅជិតរដ្ឋធានីរបស់ខ្លួន។

ក្នុងករណីខាងលើនេះ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ហើយវាមិនច្បាស់ថាតើការប្រយុទ្ធចុងក្រោយបំផុតណាមួយ ដែលបង្ហាញពីការចាប់ផ្តើមនៃការវាយលុករបស់អ៊ុយក្រែន គឺជាការរំពឹងទុកជាយូរមកហើយនោះ។

មេបញ្ជាការខាងត្បូងនៃយោធាអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានបំផ្ទុះទំនប់ Nova Kakhovka ដែលមានកម្ពស់ 30 ម៉ែត្រ និងប្រវែង 3.2 គីឡូម៉ែត្រ (2 ម៉ាយ) ហើយទំនប់នេះត្រូវបានសាងសង់នៅឆ្នាំ 1956 នៅលើដងទន្លេ Dnipro ។

យោធាអ៊ុយក្រែនបាននិយាយនៅលើ Facebook ថា “ទំហំនៃការបំផ្លិចបំផ្លាញ នឹងបង្ករឲ្យល្បឿន និងបរិមាណទឹក នឹងក្លាយជាទឹកជំនន់ជាក់ជាមិនខាន។

ក្រោយមក ទីភ្នាក់ងារស៊ើបការណ៍យោធារបស់អ៊ុយក្រែនបាននិយាយនៅលើ Telegram ថា កងកម្លាំងរុស្ស៊ីបានបំផ្ទុះទំនប់នេះ “ដោយការភ័យស្លន់ស្លោ” នៅក្នុងអ្វីដែលខ្លួនបាននិយាយថាជា “សកម្មភាពជាក់ស្តែងនៃអំពើភេរវកម្ម និងឧក្រិដ្ឋកម្មសង្គ្រាម ដែលនឹងក្លាយជាភស្តុតាងនៅក្នុងតុលាការអន្តរជាតិ” ។

ចំនែករឿងមួយនេះត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី និយាយថា ទំនប់នេះត្រូវបានបំផ្លាញដោយការបាញ់ផ្លោង ខណៈដែលអភិបាលក្រុង Nova Kahhovka ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី ត្រូវបានគេដកស្រង់សម្តីថា (នេះជាអំពើភេរវកម្ម) ដែលជាពាក្យខ្លីរបស់រុស្ស៊ីសម្រាប់ ចោទប្រកាន់មកលើអ៊ុយក្រែន។

ប្រធានផ្នែកដំឡើងរបស់រុស្ស៊ីនៅតំបន់ Kherson បាននិយាយថា ការជម្លៀសប្រជាជនដែលនៅជិតទំនប់បានចាប់ផ្តើម ហើយទឹកនឹងឈានដល់កម្រិតធ្ងន់ធ្ងរក្នុងរយៈពេលប្រាំម៉ោង។

ក្រុមហ៊ុនវារីអគ្គីសនីរដ្ឋរបស់អ៊ុយក្រែនបាននិយាយថា រោងចក្រវារីអគ្គិសនី Kakhovka ត្រូវបាន “បំផ្លាញទាំងស្រុង” ហើយមិនអាចស្តារឡើងវិញបានទេ បន្ទាប់ពីមានការបំផ្ទុះនៅក្នុងបន្ទប់ម៉ាស៊ីន។

លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយនៅលើ Twitter កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ជុំវិញការបំផ្ទុះទំនប់នេះ។

លោក Pita ប្រធានគណបក្ស MFP និយាយ​ថា​ភាគហ៊ុន iTV ត្រូវ​បាន​ផ្ទេររួចរាល់ ហើយក៏​គ្មានអ្វីអាចរារាំងរូបលោកក្នុងការក្លាយជានាយករដ្ឋមន្ត្រីដែរ

លោក Pita Limjaroenrat មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលឈ្នះការបោះឆ្នោតបាននិយាយកាលពីថ្ងៃអង្គារថា ភាគហ៊ុន iTV របស់លោកត្រូវបានផ្ទេរទៅឈ្មោះសាច់ញាតិដើម្បីធានាបានថារូបលោកអាចធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ ហើយក៏ជាពេលវេលាដែលមានការប៉ុនប៉ងរារាំងលោកមិនឱ្យចូលក្នុងរដ្ឋាភិបាល។

លោក​ Pita មាន​ទំនុក​ចិត្ត​ថា គ្មាន​អ្វី​មក​រារាំង​លោក​មិន​ឲ្យ​ធ្វើ​ជា​សមាជិក​សភា ឬ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ប្រមុខ​រដ្ឋាភិបាល​ចម្រុះ​ថ្មីនោះទេ។

លោក Pita បានសរសេរនៅលើ Facebook នៅព្រឹកថ្ងៃអង្គារនេះថា ការិយាល័យនាយករដ្ឋមន្ត្រីបានបញ្ឈប់កិច្ចសន្យាជាមួយ iTV កាលពីថ្ងៃទី 7 ខែមីនា ឆ្នាំ 2007 ហើយ iTV មិនមែនជាស្ថាប័នសារព័ត៌មានតាំងពីពេលនោះមកម្ល៉េះ។

រដ្ឋធម្មនុញ្ញ​នៃប្រទេសថៃបានហាមឃាត់​ម្ចាស់​ភាគហ៊ុន​នៃ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ មិន​ឱ្យ​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​សកលជាដាច់ខាត។ ការចែករំលែក iTV ចំនួន 42,000 ភាគហ៊ុនរបស់លោក Pita នាពេលថ្មីៗនេះបាននាំឱ្យ  មានការប្រជែងនឹងសិទ្ធិរបស់លោក ក្នុងការក្លាយជាសមាជិកសភានៅក្នុងការបោះឆ្នោតសកលកាលឆ្នាំ 2019 ដើម្បីអនុម័តបេក្ខជនក្នុងគណបក្សរបស់គាត់ និងដឹកនាំរដ្ឋាភិបាលបន្ទាប់ផងដែរ។

លោក Pita បានសរសេរថា បន្ទាប់ពីការបញ្ចប់កិច្ចសន្យា ប្រេកង់របស់ iTV ត្រូវបានបែងចែកឡើងវិញទៅឱ្យសេវាផ្សព្វផ្សាយសាធារណៈរបស់ប្រទេសថៃ (Thai PBS) រួចរាល់ ហើយបន្ទាប់មក iTV គឺមិនមានប្រេកង់សម្រាប់ផ្សព្វផ្សាយទៀតដែរ។

លោកបាននិយាយទៀតថា ចាប់ពីថ្ងៃទី 16 ខែមីនាឆ្នាំ 2007 គាត់កាន់កាប់ភាគហ៊ុន iTV ក្នុងនាមជាសាច់ញាតិ ហើយក្នុងតួនាទីរបស់លោកគឺជាអ្នកគ្រប់គ្រងអចលនទ្រព្យបន្តរពីឪពុកតែប៉ុណ្ណោះ។

លោក Pita បាន​សរសេរ​ថា​៖ «​ប៉ុន្តែ​ឥឡូវ​នេះបែរជា មាន​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ iTV រស់​ឡើង​វិញ​ ថែមទាំងបញ្ជាក់ថាវា​ជា​ស្ថាប័ន​សារព័ត៌មាន​ដើម្បី​វាយប្រហារមកលើរូប​ខ្ញុំ​»។

លោកបានមានប្រសាសន៍ថា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ កាលពីឆ្នាំ 2018-2019  iTV ត្រូវបានកំណត់ថាជាក្រុមហ៊ុនកាន់កាប់របស់ខ្ញុំ ប៉ុន្តែនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចំនួនពីរ បន្ទាប់ពីត្រូវបានគេកំណត់ថាវាជាអង្គការទូរទស្សន៍។

លោក Pita បានបង្ហោះជាសំនួរជាច្រើនតាមគណនី Facebook របស់លោក ដោយសរសេរថា៖ នៅក្នុងកិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុន iTV នៅថ្ងៃទី 26 ខែមេសា ឆ្នាំនេះ ម្ចាស់ភាគហ៊ុនម្នាក់បានសួរថាតើ iTV ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែរឬទេ?

លោកក៏ចោទសួរថា៖ តើ​សំណួរ​នេះ​មាន​ហេតុផល​នយោបាយ​ដែរ​ឬ​ទេ?…

 តើ​វា​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​ទូរទស្សន៍ iTV រស់​ឡើង​វិញ ឬ ក៏ចង់ឲ្យវាក្លាយទៅ ​អង្គភាពដ៏ធំមួយដែលមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ? 

លោក Pita បានសរសេររៀបរាប់ទៀតថា ភាពមិនប្រក្រតីទាំងនេះបានជំរុញឱ្យខ្ញុំ ត្រូវពិភាក្សាជាមួយសាច់ញាតិដែលមានឈ្មោះកាន់កាប់ភាគហ៊ុន iTV ។ ពេលនោះក្រុមគ្រួសាររបស់ខ្ញុំ បានសន្និដ្ឋានថាៈ ខ្ញុំគួរតែផ្ទេរភាគហ៊ុនទៅឱ្យសាច់ញាតិដើម្បីការពារបញ្ហាពី “ការប៉ុនប៉ងធ្វើឱ្យ iTV រស់ឡើងវិញដើម្បីក្លាយជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ។

ខ្ញុំសូមបញ្ជាក់ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ថា គ្មាន​អ្វី​អាច​កាត់​បន្ថយ​សិទ្ធិរបស់​ខ្ញុំ​ពី​ការ​បោះ​ឆ្នោត ឬ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​នោះ​ទេ»។

លោកបានសរសេរទៀតថា “ចាប់ពីពេលនេះតទៅ ខ្ញុំនឹងបន្តទៅរកការបង្កើតរដ្ឋាភិបាល របស់ MFP ដោយជោគជ័យ ដែលមាន Pita Limjaroenrat ជានាយករដ្ឋមន្ត្រី”។

លោក Pita បានសរសេរថា “គ្មាននរណាម្នាក់ ហើយក៏គ្មានសិទ្ធិអំណាចណាមួយអាចរារាំងការយល់ស្របរបស់ប្រជាជនដែលបានសម្តែងការពេញចិត្តរបស់ពួកគេនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី 14 ឧសភា តាមរយៈ   សម្លេងឆ្នោត 14 លាននាក់” ជាដាច់ខាត ។ ចំនែកក្រុមអ្នកយកព័ត៌មានបានរង់ចាំនៅខាងក្រៅ ទីស្នាក់ការកណ្តាលគណបក្សភឿថៃកាលពីព្រឹកថ្ងៃអង្គារ ដើម្បីសាកសួរលោក Pita នៅពេលដែលគាត់បានទៅដល់ទីនោះ ដើម្បីជួបជាមួយសម្ព័ន្ធមិត្ត។ ប៉ុន្តែលោក Pita បានគេចពីពួកគេ ដោយលោកបានចូលតាមទ្វារក្រោយវិញ។

Tom Cruise ទៅលេងនៅប្រទេសកូរ៉េខាងត្បូង ដើម្បីផ្សព្វផ្សាយរឿងថ្មីរបស់លោក

អ្នកចែកចាយក្នុងស្រុកបាននិយាយកាលពីថ្ងៃច័ន្ទថា តារាសម្តែងសហរដ្ឋអាមេរិក លោក Tom Cruise នឹងទៅប្រទេសកូរ៉េម្តងទៀតដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់លោកដែលមានចំណងជើងថា “Mission: Impossible – Dead Reckoning Part One” ។

លោក Tom Cruise ដែលជាតារាសម្តែងហូលីវូដដ៏ល្បីឈ្មោះនៅលើពិភពលោកម្នាក់​ លោកបានចាប់ផ្តើមសម្តែងតាំងដើមទសវត្សរ៍ឆ្នាំ 1980 មកម្ល៉េះ។ ហើយលោកបានធ្វើការបំបែកខ្លួនជាមួយនឹងតួនាទីឈានមុខគេនៅក្នុងខ្សែភាពយន្តកំប្លែងមួយដែលមានចំណងជើងថា Risky Business (1983) និងខ្សែភាពយន្តសកម្មភាព Top Gun (1986) ។ លោកជាតារាសម្តែងមួយរូបដែលទទួលបាននៅពានរង្វាន់ជាច្រើន ដូចជា៖ ​ពាន Golden Globe ចំនួន៣ សម្រាប់លោកដែលជាតារាសម្តែងដ៏ឆ្នើមម្នាក់ និង​ពានរង្វាន់ Academy Award ចំនួន ៤ សម្រាប់លោកដែលជាតារាសម្តែងដែលល្អបំផុត។

លោក Tom Cruise គឺជាតារាហូលីវូធមួយរូប ដែលមហាលជនទូទៅទទួលស្គាល់ថា រូបលោកគឺជាតារាដ៏សកម្ម ហើយជាញឹកញាប់គឺសម្តែងរឿងដែលមានការប្រថុយប្រថានដោយខ្លួនឯង ជាពិសេសនោះគឺនៅក្នុងរឿងដែលទទួលការគាំទ្រយ៉ាងច្រើនលើលប់នោះគឺរឿង Mission: Impossible  ។ 

សម្រាប់ Lotte Entertainment បានធ្វើសេចក្តីប្រកាសថា លោក Tom Cruise និងធ្វើដំណើរទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ។ ប៉ុន្តែដំណើរទស្សនកិច្ចនេះទំនងជាកើតឡើងមុន ឬក្រោយការចេញផ្សាយភាពយន្តកូរ៉េ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 12 ខែកក្កដា។ ហើយវាក៏ជាដំណើរទស្សនកិច្ចលើកទី 11 របស់គាត់ទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីលើកដំបូងក្នុងឆ្នាំ 1994 ដើម្បីផ្សព្វផ្សាយរឿងមួយដែលមានចំណងជើងថា៖ “Interview with the Vampire”

ខ្សែភាពយន្តមួយនេះនិពន្ធ និងដឹកនាំដោយ Christopher McQuarrie ហើយចំនែកឯភាពយន្តនាពេលខាងមុខដែលនិងត្រូវចាក់បញ្ចាំនោះគឺជាវគ្គទី 7  នៃខ្សែភាពយន្ដស៊ើបការណ៍សម្ងាត់ដ៏ល្បីល្បាញ “Mission: Impossible” ដែលសម្តែងដោយ Spy-Action និងជាផលិតករជនជាតិអាមេរិកទៀតនោះគឺ  Cruise ។

ដែលសម្តែងដោយ Spy-Action ដ៏ល្បីល្បាញម្នាក់នៅ “Mission: Impossible” ដែលសម្តែងដោយតារាសម្តែង និងផលិតករជនជាតិអាមេរិក Tom Cruise ។

ខ្សែភាពយន្ដចុងក្រោយបង្អស់នេះដែរគឺធ្វើតាម លោក Ethan Hunt នៅពេលដែលគាត់តស៊ូដើម្បីការពារអាវុធដ៏គ្រោះថ្នាក់ដែលអាចបង្ករហានិភ័យដល់មនុស្សជាតិពីការធ្លាក់ចូលទៅក្នុងដៃរបស់មនុស្សអាក្រក់។

scroll to top