ជប៉ុន​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល បន្ទាប់ពី​កូរ៉េ​ខាងជើង​ព្រមាន​ពី​ការ​បាញ់​បង្ហោះ​ផ្កាយរណបចារកម្ម​

នៅថ្ងៃច័ន្ទ ទី២៩ ខែឧសភានេះទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសជប៉ុនបានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរបស់ខ្លួនជាច្រើន បន្ទាប់ពីទទួលការព្រមានពីកូរ៉េខាងជើងថា ខ្លួននឹងបាញ់ទម្លាក់មីស៊ីលជាថ្មីម្តងទៀត ដើម្បីគំរាមកំហែងដល់ទឹកដីរបស់ជប៉ុន។ ប្រទេសកូរ៉េខាងជើងបានជូនដំណឹងជាផ្លូវការថា ខ្លួននិងបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនាខាងមុខនេះ។

កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរបាន​និយាយ​ថា​ ខ្លួន​បាន​បញ្ចប់​ផ្កាយ​រណប​ចារកម្ម​យោធា​ដំបូង​របស់​ខ្លួនជាស្ថាពរ។ ហើយ​មេដឹកនាំ ​គីម ជុងអ៊ុន ​ក៏បាន​អនុម័ត​ក្នុងការ​ត្រៀម​ខ្លួន​ចុងក្រោយ​របស់លោក សម្រាប់​ការ​បាញ់​បង្ហោះផ្កាយរណបមួយនេះផងដែរ។

ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ផ្កាយរណបនេះគឺជាផ្នែកមួយនៃកម្មវិធីបច្ចេកវិទ្យាឃ្លាំមើលពិភពលោក រួមបញ្ចូលទាំងយន្តហោះគ្មានមនុស្សបើកថែមទៀតផង។ រាល់សកម្មភាពទាំងនេះគឺសរបញ្ជាក់ឲ្យឃើញថា កូរ៉េខាងជើងគឺមានសមត្ថភាពកាន់តែរីកចម្រើនឡើង លើការបំពាក់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហាលុកគោលដៅក្នុងពេលដែលមានសង្គ្រាម។

ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងចាត់វិធានការ ដើម្បីប្រឆាំងនឹងការផ្លោងគ្រាប់ ព្រមទាំងកាំជ្រួចផ្សេងៗជាច្រើនទៀតដែលត្រៀមបាញ់មកលើទឹកដីរបស់យើង”។ ក្រសួងការពារជាតិជប៉ុនបាននិយាយទៀតថា ខ្លួននឹងប្រើប្រាស់មីស៊ីល Standard Missile-3 (SM-3) ឬ Patriot Missile PAC-3 ដើម្បីកម្ទេចមីស៊ីលកូរ៉េខាងជើង។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយប្រាប់អ្នកយកព័ត៌មានថា រាល់ការបាញ់កាំជ្រួចណាមួយរបស់កូរ៉េខាងជើង នឹងក្លាយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើការដោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអង្គការនិងធ្វើការថ្កោលទោសរាល់ប្រទេសទាំងឡាយណាដែលធ្វើសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល។

ការិយាល័យរបស់លោកប្រធានាធិបតីជប៉ុនបាននិយាយនៅក្នុងការបង្ហោះនៅលើ Twitter ថា “យើងនូវតែ​ទទូច​ឱ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​បាញ់​សាកល្បងនោះដដែល។  ដោយជប៉ុនបានបន្ថែមទៀតថាខ្លួននឹងសហការជាមួយសម្ព័ន្ធមិត្តរបស់យើងនោះគឺ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងប្រទេសដទៃជាច្រើនទៀត ហើយពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រមូលទិន្នន័យ និងវិភាគទៅការបាញ់បង្ហោះទាំងនោះយ៉ាងច្បាស់លាស់។   នៅក្នុងនោះផងដែរ ប្រទេសកូរ៉េខាងត្បូងបានចូលរួមជាមួយប្រទេសជប៉ុន ក្នុងការអំពាវនាវឱ្យកូរ៉េខាងជើងលុបចោលការបាញ់បង្ហោះផ្កាយរណបដែលបានគ្រោងទុកនោះបន្ថែមពីលើជប៉ុនថែមទៀតផង។ ហើយអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមជំរុញឱ្យកូរ៉េខាងជើងដកផែនការដែលខុសច្បាប់នោះជាបន្ទាន់ ប្រសិនបើកូរ៉េខាងជើងនៅតែបន្តទៅមុខ វានិងខាតបង់លើការចំនាយ ហើយថែមទាំងនាំទុក្ខដាក់ខ្លួនជាក់ជាមិន ខាន។

ប៉ុន្តែកូរ៉េខាង​ជើង​នៅតែ​ធ្វើ​ការ​បាញ់​សាកល្បង​កាំជ្រួច​ជា​បន្តបន្ទាប់ឥតឈប់ឈរ ព្រមទាំងធ្វើការ​សាកល្បង​អាវុធ​ជាច្រើនហូរហែរក្នុងរយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ ថែម​ទាំងសាកល្បង​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​ថ្មី​ប្រើដោយ​ឥន្ធនៈ​រឹងថែមទៀតផង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំរបស់ខ្លួនគឺលោក Kim កាលពីខែឧសភា បានត្រួតពិនិត្យទីតាំងផ្កាយរណបយោធាមួយកន្លែង។ ហើយនៅពេលនេះកូរ៉េខាងជើងបានព្យាយាមជាច្រើនដងក្នុងការបាញ់បង្ហោះផ្កាយរណបមួយសម្រាប់ “អង្កេតផែនដី” ដែលក្នុងនោះមាន ផ្កាយរណបចំនួនពីរ ហាក់ដូចជាត្រូវបានដាក់ដោយជោគជ័យនៅក្នុងគន្លងតារាវិថី ដែលជាការដាក់ចុងក្រោយបំផុតក្នុងឆ្នាំ 2016 ។

ចំពោះប្រមុខខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានមួយថា “រដ្ឋាភិបាលរបស់ខ្លួនព្រមទទួលស្គាល់ថា ផ្កាយរណបរបស់កូរ៉េខាងជើងពិតជាមានលទ្ធភាពអាចឆ្លងកាត់ទឹកដីនៃប្រទេសយើងបានផងដែរ។

ចំនែកឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងវិញ បានធ្វើការរិះគន់ទៅលើផែនការរបស់គូប្រជែងរបស់ខ្លួនយ៉ាងជះដៃ ក្នុងនោះមានដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។ ដោយកូរ៉េខាងជើងបាននិយាយថា ពួកគេទាំងនោះកំពុងតែចែករំលែកទិន្នន័យលើការបាញ់មីស៊ីលរបស់ខ្លួន ហើយជាពិសេសនោះគឺពួកគេទាំងបីនេះកំពុងតែពិភាក្សាអំពី វិធានការដ៏អាក្រក់មួយ សម្រាប់រឹតបន្តឹងលើកិច្ចខិតខំប្រែងរបស់យើង។

គណបក្ស​ភឿថៃ កំពុងតែរងសម្ពាភពី អ្នកគាំទ្រ

នាពេលប៉ុន្មានថ្ងៃថ្មីៗនេះ គេសង្កេតឃើញថា អ្នកគាំទ្រគណបក្សភឿថៃមួយចំនួនកំពុងតែអំពាវនាវឱ្យគណបក្សនេះបំបែកខ្លួនចេញពីគណបក្សផ្លាស់ទីទៅមុខ (MFP) ជុំវិញបញ្ហារកាំរកោះផ្ទៃក្នុងជាច្រើនដែលទាក់ទងនឹងការជ្រើសរើសតំណែងប្រធានសភា។

ទោះជាយ៉ាងណាក៏ដោយ លោក Niyom Nopparat ដែលជាអ្នកដឹកនាំក្រុមអ្នកតវ៉ាខាងលើនេះ នៅតែគាំទ្រការទទួលស្គាល់របស់គណបក្សភឿថៃ ចំពោះការឈ្នះឆ្នោតរបស់ MFP លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបន្ទាប់ និងអនុញ្ញាតឱ្យ MFP ដឹកនាំការបង្កើតសម្ព័ន្ធថ្មីមួយនេះផងដែរ។ ព្រោះតែគណបក្សភឿថៃបានអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់ទទួលស្គាល់ការដឹកនាំនៃ​ MFP ក្នុងការសរសេររដ្ឋធម្មនុញ្ញឡើងវិញសម្រាប់ប្រជាជនជាមុនសិន។ប៉ុន្តែនៅពេលនេះសមាជិកក្រុមរបស់បក្សជាច្រើនបានប្រមូលផ្តុំគ្នា ក្នុងទីក្រុងបាងកកកាលពីថ្ងៃអាទិត្យ។  ហើយពួកគេបានដាក់លិខិតដោយបើកចំហរមួយជូនគណបក្សភឿកថៃដោយពួកគេទាំងបានអំពាវនាវទៅកាន់គណបក្ស ក្រោមឥត្ថន័យមួយថា​ ប្រសិនបើ MFP បរាជ័យក្នុងការប្រមូលផ្តុំសមាជិកសភាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីនោះ ពួកគេជឿថា ភឿថៃ ដែលបានឈ្នះអាសនៈសភាច្រើនជាងគេទីពីរបន្ទាប់ពី MFP គួរតែមានសិទ្ធិក្នុងការដឹកនាំដើម្បីបង្កើតក្រុមចម្រុះថ្មីមួយនេះ។

លោក ​Niyom ជាមនុស្សម្នាក់ក្នុងចំណោមសមាជិកក្រុមបាននិយាយ​ថា ក្រុមពួកយើងទាំងអស់គ្នា​មាន​គោល​បំណង​ធ្វើ​ឲ្យ MFP ត្រូវដឹង​ថា វា​នឹង​ពិបាក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ប្រសិនបើ​គ្មាន​គណបក្ស​ភឿថៃ​នៅ​ខាងពួកគេនោះ។ លោកបានបន្តទៀតថា “យើងសូមជូនពរឱ្យ MFP ទទួលបានជោគជ័យក្នុងការបង្កើតសម្ព័ន្ធភាព ក្រោមការគាំទ្ររបស់គណបក្សភឿថៃចំពោះ MFP និងគណបក្សចម្រុះផ្សេងទៀត ជួយបោះឆ្នោតឱ្យលោក Pita ក្លាយជានាយករដ្ឋមន្ត្រី”ទៅចុះ ។ លោក Niyom​បានប្រកាសថា ហេតុផល​របស់​ក្រុមពួកយើងនៅក្នុងថ្ងៃ​នេះ គឺ​មិន​មែន​ជា​ល្បែង​នយោបាយ ឬ​ជា​ការ​ប៉ុនប៉ង​បង្កើត​ជម្លោះ​បន្ថែម​ទៀត​រវាង​គណបក្ស​ភឿថៃ និង MFP នោះ​ទេ។ ប៉ុន្តែជម្លោះផ្ទៃក្នុងមួយក្រុមនៃគណបក្សចំនួនប្រាំបី ដែលបានព្រមព្រៀងបង្កើតរដ្ឋាភិបាលរួមគ្នា សូមជៀសវាងនូវសកម្មភាពទាំងឡាយណាដែលមានចេតនាបំភ្លៃព័ត៌មានដើម្បីផ្សព្វផ្សាយក្នុងការប្រឆាំងនឹងភឿថៃជាដាច់ខាត។

 ចំនែកលោក Anusorn Iamsa-ard ឥស្សរជនសំខាន់ដែលបម្រើការជាអគ្គលេខាធិការរងនៃគណៈកម្មាធិការយុទ្ធសាស្ត្រនយោបាយរបស់គណបក្សភឿថៃ បានទទួលសំបុត្រនោះជាផ្លូវការ ហើយថែមទាំងបានសន្យាថានឹងបញ្ជូនការអំពាវនាវមួយនេះទៅកាន់នាយកប្រតិបត្តិរបស់គណបក្សដើម្បីពិចារណាថែមទៀតផង។ លោក Anusorn បាននិយាយថា “នៅក្នុងលទ្ធិប្រជាធិបតេយ្យ ការខុសគ្នានៃមតិគឺជារឿងមួយដែលល្អឥតខ្ចោះ ដរាបណាវាមានលក្ខណៈស្ថាបនា និងនិយាយត្រង់ៗ មិនមែនជាការបំភ្លៃដើម្បីបន្ទាបតម្លៃ ឬចោទប្រកាន់នរណាម្នាក់នោះ”។ ជាមួយគ្នានេះ អ្នកបញ្ចេញព័ត៌មានមួយបនេះគឺលោក Chuvit Kamolvisit គាត់ក៏បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គាត់អំពីអ្វីដែលគាត់បានពិពណ៌នាថាជា “កិច្ចព្រមព្រៀងសម្ងាត់ថ្មីមួយដោយគ្មាន MFP” ផងដែរ។ បើយោងតាមលោក Chuvit បានឲ្យដឹងថាការចរចាដោយសម្ងាត់នឹងត្រូវធ្វើឡើងដើម្បីធ្វើឱ្យ MFP ដែលជាគណបក្សប្រឆាំង នឹងក្លាយខ្លួនជាអ្នកបរាជ័យក្នុងការប្រមូលអាសនៈឲ្យបានច្រើនជាងពាក់កណ្តាលនៃសភា ដើម្បីបង្កើតរដ្ឋាភិបាល។

លោក Chuvit បានបន្ថែមទៀតតថា បើតាមការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនៅប្រទេសសិង្ហបុរី បាននិយាយថា៖ ក្រុមគណបក្សដែលទទួលបាននូវអាសនៈក្នុងសភាទាំងអស់ដូចជាគណបក្សភឿថៃ គណបក្ស Bhumjaithai គណបក្ស Palang Pracharath គណបក្សប្រជាធិបតេយ្យ និងគណបក្ស Charthaipattana នឹងបង្កើតក្រុមចម្រុះជំនួសវិញ ក្រោមកិច្ចព្រមព្រៀងសម្ងាត់មួយហៅថា “ការត្រឡប់មកផ្ទះវិញ”។លោក Chuvit ក៏បានឆ្លៀតបន្ថែមជាចុងក្រោយរបស់លោក​​ថា​៖ «​ខ្ញុំ​យល់ថាអ្វីៗនៅពេលនេះវាហាក់​ដូច​ប្រជាធិបតេយ្យ​ក្លែងក្លាយ។

មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បាននិយាយថា គណបក្សនឹងពិចារណាលើការអំពាវនាវរបស់ក្រុម ជាពិសេសការស្នើរបស់ក្រុមអ្នកតវាសម្រាប់គណបក្សភឿថៃឱ្យចាកចេញពីសម្ព័ន្ធភាពដែលដឹកនាំដោយ MFP ។ លោក Cholnan បាននិយាយទៀតថា ចំពោះ​ស្ថានភាព​នេះ ការ​មាន​រដ្ឋាភិបាល​បែប​ប្រជាធិបតេយ្យ​គឺពិតជា​សំខាន់​ជាង​អ្វីៗ​ទាំងអស់​។​ លោក​បាន​បន្ថែម​ថា​ខណៈ​ដែល​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​គណបក្ស​ដែល​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​អាច​នៅ​តែ​ត្រូវ​បាន​ផ្សះផ្សា​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ចុងក្រោយជារួមមិនខាន។ លោកបាន​ថ្លែង​ថា​៖ «​ភឿ​ថៃ​រង់ចាំស្តាប់​យោបល់​ពី​គ្រប់​ភាគី ជាពិសេស​អ្នក​ដែល​គាំទ្រ​គណបក្ស​។ ហើយលោកបានបដិសេធពាក្យចចាមអារ៉ាមដែលថាគណបក្សភឿថៃត្រូវបានផ្តល់តំណែងជារដ្ឋមន្ត្រីថាមពល ដែលថាវាជាថ្នូរនឹងតំណែងប្រធានសភា។ លោកចង់បញ្ជាក់រឿងនេះឲ្យច្បាស់ថា គណបក្សលោកមិនទាន់និងចាប់ផ្តើមការពិភាក្សាជាផ្លូវការស្តីពីការបែងចែកផលប័ត្រគណៈរដ្ឋមន្ត្រីនៅឡើយទេ។ សម្រាប់ប្រភព​មួយ​បាន​និយាយ​ថា​ កិច្ច​ប្រជុំ​នៃ​គណបក្ស​ចម្រុះ​ត្រូវ​បាន​គេ​ហៅ​សម្រាប់​ថ្ងៃ​ស្អែក​ដើម្បី​ដោះស្រាយ​ជា​ចម្បង​ជាមួយ​នឹង​កូតា​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​ដែល​គណបក្ស​ចម្រុះ​នីមួយៗ​នឹង​មាន​សិទ្ធិ​ទទួល។

ចំពោះអគ្គលេខាធិការ MFP លោក Chaithawat Tulaton បាននិយាយថា លោកជឿជាក់ថា បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃស្អែក សម្រាប់កិច្ចពិភាក្សាក្រៅផ្លូវការជាមួយភាគីចម្រុះ និងអាចស្វែងរកមុខតំណែងប្រធានសភាជាក់ជាពុំខាន។     ទន្ទឹមគ្នានេះផងដែរ គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) នៅថ្ងៃនេះនឹងចាប់ផ្តើមការស៊ើបអង្កេតថាតើលោក Pita អំពីសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតមួយនេះដែរឬយ៉ាងណា ព្រោះតែភាពជាម្ចាស់ភាគហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយគឺនៅតែជាឈ្មោះរបស់លោកនៅឡើយ។

យោធា​អាមេរិក​ហ្វឹកហាត់ ‘Elephant Walk’ ជាមួយ​យន្តហោះ​ចម្បាំង F-16

កងទ័ពអាកាសអាមេរិក បាននិយាយថា យោធាអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើការហ្វឹកហ្វឺនកងទ័ពអាកាស ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំងរាប់សិបគ្រឿង រួមទាំងយន្តហោះចម្បាំង F-16 និងយន្តហោះឈ្លបយកការណ៍កម្ពស់ខ្ពស់ U-2 កាលពីដើមខែនេះ។

 កងទ័ពអាកាសទី៧ របស់សហរដ្ឋអាមេរិកបាននិយាយ ការហ្វឹកហ្វឺននេះធ្វើឡើងសម្រាប់ “គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យការពារជាតិជូនសាធារណរដ្ឋកូរ៉េខាងត្បូង” ហើយវាពិតជាបានបង្ហាញឱ្យឃើញថា “សមត្ថភាពរបស់យើងទាំងពីរ ក្នុងការបង្កើតថាមពលប្រយុទ្ធ គឺពិតជាឆាប់រហ័សនឹកស្មានមិនដល់”។

 យោធាអាមេរិកបាននិយាយនៅក្នុងការបង្ហោះហ្វេសប៊ុក​ (Facebook) កាលពីថ្ងៃសៅរ៍ដោយសំដៅទៅលើកូរ៉េខាងត្បូងតាមរយៈឈ្មោះផ្លូវការរបស់ខ្លួនថែមទៀតផង។  ការ​បង្ហាញ​ពីកងកម្លាំងផ្លូវ​អាកាស​បាន​កើត​ឡើងស្របពេលដែលស្ថានការនៃ​​ឧបទ្វីប​កូរ៉េកាន់តែមានភាពតានតឹង ជាពិសេសមួយរយៈពេលចុងក្រោយនេះ ​ជុំវិញ​ការ​បន្ត​ការ​សាកល្បង​អាវុធ​ជាច្រើនរបស់​កូរ៉េ​ខាងជើង គឺវាកាន់តែបង្ហាញឲ្យឃើញថា កូរ៉េខាងត្បូងចាំបាច់ត្រូវតែមានការការពារឲ្យបានច្បាស់លាស់។

 សម្រាប់កងទ័ពអាកាសអាមេរិកបាននិយាយទៀតថា ក្នុងអំឡុងពេលហ្វឹកហ្វឺន “Elephant Walk” យន្តហោះដែលមានប្រដាប់អាវុធពេញលេញបានហោះទៅតាមបណ្តោយអាកាសយានដ្ឋាន ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីការអនុវត្តនីតិវិធីមុនការហោះហើរ និងការត្រៀមខ្លួនរបស់ពួកគេនោះទេ។

NATO កំពុងស្វែងរកមេដឹកនាំថ្មី ដែលសក្តិសម

កាលពីថ្ងៃទី 26 ខែឧសភា ទីក្រុង BRUSSELS – មានការប្រកួតប្រជែងមួយដើម្បីក្លាយជាប្រធានអង្គការ NATO ហើយវាបានក្លាយជាការព្រួយបារម្មណ៍សម្រាប់ប្រទេសដែលសមាជិកនៃអង្គការមួយនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មាន (Reuters) បានឲ្យដឹងថា លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​យោធា​​អាត្លង់ទិក​នៃ​ប្រទេស​ន័រវេស​នឹង​ត្រូវ ​ចុះ​ចេញ​ពី​តំណែង ​នៅ​ចុង​ខែ​កញ្ញា​បន្ទាប់​ពីលោកបាន​កាន់​តំណែងអស់​រយៈពេល៩​ឆ្នាំ។

សម្រាប់សមាជិកសម្ព័ន្ធភាពជាច្រើន ចង់ឱ្យការស្នងតំណែងរបស់គាត់ធ្វើឡើងមុនកិច្ចប្រជុំកំពូលណាតូនៅប្រទេស Lithuania នៅពាក់កណ្តាលខែកក្កដា។ ប៉ុន្តេប្រទេសចំនួន 31 របស់ណាតូដែលលាតសន្ធឹងពីសហរដ្ឋអាមេរិកតាមរយៈសមាជិកថ្មីហ្វាំងឡង់ទៅកាន់ប្រទេសទួរគី គឺត្រូវការពេលវេលាច្រើនក្នុងការបង្កើតការយល់ស្រប ក្នុងជ្រើសរើសមេដឹកនាំថ្មីដែលសក្តិសម។ បើយោងតាមស្ថានភាពជាក់ស្តែងប្រទេសដែលជាសមាជិកទាំងអស់ក៏អាចស្នើសុំឱ្យលោក Stoltenberg បន្តអាណត្តិរបស់លោកជាលើកទីបួនផងដែរ។

គោលគំនិតជាចម្បងនាពេលនេះ គឺត្រូវស្វែងរកអ្នកណាម្នាក់ ជាអ្នកកាន់អំណាចនាពេលដ៏សំខាន់មួយនេះ ព្រោះការប្រឈមមុខនឹងបញ្ហាជាច្រើនកំពុងតែមកដល់ ជាពិសេសគឺការរក្សាសម្ព័ន្ធមិត្តរួមគ្នាក្នុងការគាំទ្រអ៊ុយក្រែន ខណៈពេលដែលការពារគឺត្រូវតម្រូវឲ្យណាតូចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រកាស កាលពីសប្តាហ៍មុនថា លោកចង់បានតំណែងមួយនេះ។ ប៉ុន្តែខណៈពេលនោះរដ្ឋបាលមួយចំនួនបានជំរុញឱ្យអគ្គលេខាធិការអង្គការណាតូ ត្រូវមានប្រធានស្តីទីមួយជាមុនសិន។ ទន្ទឹមគ្នានោះក៏មានការលេចមុខពីនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen ក៏កំពុងតែចង់ចូលរួមប្រកួតប្រជែងក្នុង      ទួនាទីនេះផងដែរ។

ថ្វីត្បិតតែមានការជ្រើសរើសអ្នកបន្តតំណែងជាសាធារណៈក៏ដោយ ប៉ុន្តែការប្រកួតនេះគឺមានភាពស្រពិស្រពិលខ្លាំង ហើយភាគច្រើននៃសមាជិកទាំងអស់គឺស្ថិតក្នុងការពិគ្រោះយោបល់ក្នុងចំណោមមេដឹកនាំ និងអ្នកការទូតជាច្រើនប្រ            ទេស។ ការ​ពិគ្រោះ​យោបល់​ទាំង​នោះ​បន្ត​រហូត​ដល់​សមាជិក​ណាតូ​ទាំង​អស់​ អាច​ឈាន​ដល់​ការ​យល់​ព្រមណាមួយជាមុន    សិន។

លោក Jamie Shea អតីតមន្ត្រីជាន់ខ្ពស់ណាតូដែលបានបម្រើការជាមួយសម្ព័ន្ធភាពអស់រយៈពេល 38 ឆ្នាំបាននិយាយថា មេដឹកនាំថ្មី យើងនឹងជ្រើរើសអ្នកនយោបាយ ជាអ្នកចេះទំនាក់ទំនង និងជាអ្នកការទូតដែលមានជំនាញខ្ពស់ម្នាក់។

លោក Shea បាន​និយាយទៀត​ថា “ការថែររក្សាក្រុមគ្រួសារឱ្យនៅជាមួយគ្នា ព្រមទាំងការរក្សាមនុស្សគ្រប់គ្នាដែលនៅលើយន្តហោះទាំងអស់ឲ្យមានសុវត្តិភាព គឺត្រូវប្រាកដថាអ្នកគឺជាមនុស្សម្នាក់ដែលចេះដោះស្រាយកង្វល់របស់សមាជិកទាំងអស់  ព្រោះវាគឺជាផ្នែកសំខាន់នៃការងារមួយនេះ។

scroll to top