ព្រិលដែលធ្លាក់ជាង 20 សង់ទីម៉ែត្រ នៅក្នុងទីក្រុងសេអ៊ូល វាគឺជាព្រិលដែលខ្លាំងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ

ព្រិល​ជាង 20 សង់ទីម៉ែត្រ​បាន​គ្រប​ដណ្តប់លើ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃ​ពុធ ហើយព្រិលទាំងនោះវាបានបង្ករឲ្យមាន​ការ​រអាក់រអួល​យ៉ាង​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរទាំងផ្លូវគោក និងអាកាស។

ទីភ្នាក់ងារអាកាសធាតុបានចេញសេចក្តីជូនដំណឹងថា ព្រិលដែលធ្លាក់នៅក្នុងខែវិច្ឆិកានេះវាគឺជាព្រិលដែលធ្លាក់ខ្លាំងជាងគេបំផុតក្នុងរយៈ 117 ឆ្នាំចុងក្រោយនេះ។

បើយោងតាមការចុះផ្សាយពី កាសែត Korean times បានឲ្យដឹងបន្ថែមថា នៅម៉ោង 7 ព្រឹក ព្រឹលបានធ្លាក់ប្រមាណជា 16.5 សង់ទីម៉ែត្រ។​ ខាងឧតុនិយមទីក្រុងសេអ៊ូលក្នុងសង្កាត់ Jongno ដែលជាកន្លែងសង្កេតអាកាសធាតុផ្លូវការ បានប្រកាសទៀថា ក្នុងកំណត់ត្រារបស់ខ្លួនកាលពីមុន ព្រិលដែលធ្លាក់ខ្លាំងគឺត្រឹមតែ12.4 សង់ទីម៉ែត្រប៉ុណ្ណោះដែលជាការកត់ត្រានៅថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 1972 ។

 យ៉ាងណាមិញ ក្នុងឆ្នាំ 2024 នេះបានធ្វើឲ្យក្រុមការងារធ្វើការកត់សម្គាល់សារជាថ្មីថា ក្នុងទីក្រុង​សេអ៊ូល​នៅវេលា​ម៉ោង 11:20 ព្រឹក ខាងក្រុមការងាររបស់ពួកគេក៏ត្រូវប្រញាប់​ប្រកាស​អាសន្នជាបន្ទាន់ ក្នុងករណី​ដែល​មានព្រិលធ្លាក់ខុសប្រក្រតី ​យ៉ាង​ហោច​ណាស់ 20 សង់ទីម៉ែត្រ​ ដែលក្រុមអ្នកជំនាញរបស់យើង​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ក្នុង​រយៈពេល 24 ម៉ោង​បន្ទាប់។

គួរបញ្ជាក់ថា បច្ចុប្បន្នខាងអាជ្ញាធរជួយសង្គ្រោះបានទទួលរបាយការណ៍ជាង 150 នៃគ្រោះថ្នាក់ចរាចរណ៍ ផ្លូវទឹកកក និងការរងរបួសពីការធ្លាក់ទឹកកកជាច្រើន។ ក្នុងនោះនៅ​ស្រុក Seongbuk គឺមានដើមឈើ​មួយ​ដើម​បាន​រលំ​ទៅ​នឹង​ខ្សែ​ភ្លើង​ដែលបណ្តាលឲ្យ​ដាច់​ចរន្តអគ្គិសនី និងធ្វើឲ្យប្រជាពលរដ្ឋជិត 200 គ្រួសារគ្មានភ្លើងប្រើប្រាស់។

​ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង 40 ត្រូវបានលុបចោល ហើយជិត 200 ជើងផ្សេងទៀតត្រូវបានពន្យារពេល នេះបើយោងតាមក្រុមហ៊ុន Korea Airports Corp. និង Incheon International Airport Corp.។

ហើយចំពោះខ្សែរថភ្លើងក្រោមដីទី 9 របស់ទីក្រុងសេអ៊ូលវិញ ក៏បានជួបប្រទះនឹងការពន្យាពេលរហូតដល់ 9 នាទី ហើយវាក៏ជាមូលហេតុដែលបណ្តាលឱ្យមានមនុស្សកកកុញនៅស្ថានីយ៍រថភ្លើង។

មហាលសេដ្ឋីលំដាប់ពិភពលោក Jeff Bezos បានបរិច្ចាគ 110 លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងភាពគ្មានផ្ទះសម្បែង

Jeff Bezos និងគូរដណ្តឹងបានបរិច្ចាគ $110.5 លានដុល្លារ ដែលនឹងត្រូវផ្តល់ទៅឱ្យអង្គការចំនួន 40 ដែលផ្តោតលើភាពគ្មានផ្ទះសម្បែងក្នុងគ្រួសារ តាមរយៈមូលនិធិ Bezos Day 1 Families របស់ពួកគេ។

លោក Bezos ដែលមានអាយុ 60 ឆ្នាំបាននិយាយថា ជំនួយរបស់លោកលើកនេះ វាគឺជាប្រាក់ឯកជនរបស់លោក។ ស្ថាបនិកក្រុមហ៊ុន Amazon បាននិយាយបន្ថែមថា “អង្គការចំនួន 40 ដែលយើងកំពុងជួយនាពេលបច្ចុប្បន្ននេះ គឺកំពុងតែឈានមុខគេលើការងារប្រយុទ្ធដើម្បីបញ្ចប់ភាពគ្មានផ្ទះសម្បែង និងកសាងឯករាជ្យភាពសម្រាប់គ្រួសាររបស់អ្នកទីទាល់ទាំងនោះថែមទៀតផង ។

ក្នុងនាមលោកគឺជាដែលមហាលសេដ្ឋីម្នាក់ ដែលមានទ្រព្យសម្បត្តិសុទ្ធមិនតិចជា 124 ពាន់លានដុល្លារនោះ គាត់បានជឿជាក់ថា ថ្ងៃខាងមុខ ​កុមារនិងមិនមានដេកនៅទីសាធារណៈទៀតនោះទេ លោកនិងព្យាយាម​ជួយរហូតដល់ឲ្យអង្គការខាងលើនេះអាចសម្រេចបាន។

បើយោងតាមការចុះផ្សាយពីទស្សនាវដ្តីForbes បានធ្វើការគូសបញ្ជាក់ថា ជាការពិតណាស់ នេះមិនមែនជាលើកទីមួយទេ ដែលគូស្នេហ៍មួយគូនេះ បានធ្វើអំណោយយ៉ាងច្រើនដល់អង្គការសប្បុរសធម៌។ ប្រភពមួយនេះបាននិយាយទៀតថា ប្រសិនបើយើងនិយាយពីការបរិច្ចាករបស់ពួករហូតមកទល់នឹងពេលនេះវិញ គឺមិនក្រោមរាប់ពាន់លានដុល្លានោះទេ។

អ៊ីរ៉ង់នឹងជួបជាមួយអាល្លឺម៉ង់ បារាំង អង់គ្លេស ក្នុងកិច្ចចរចានុយក្លេអ៊ែរ

ខណៈដែលភាពតានតឹងកាន់តែខ្លាំងឡើងៗជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ ក្នុងសប្តាហ៍នេះ ទីក្រុងតេអេរ៉ុងនិងបើកកិច្ចចចារដ៏ធំមួយ ដោយជួបជាមួយនឹងមន្ត្រីដែលមកពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។

កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយប្រាប់ aljazeera ថា កិច្ចប្រជុំនឹងលើកឡើងពីបញ្ហាក្នុងតំបន់ និងអន្តរជាតិជាច្រើន រួមទាំងបញ្ហាប៉ាឡេស្ទីន លីបង់ ក៏ដូចជាបញ្ហានុយក្លេអ៊ែរជាដើម ។

គួរបញ្ជាក់ កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ គឺដោយសារតែសហភាពអឺរ៉ុប បានទទួលពត៌មានកាល​ពី​ថ្ងៃ​សុក្រសប្តាហ៍មុន ប្រទេស​អ៊ីរ៉ង់​បានសម្រេចនូវការផលិតថាមពលថ្មី ដែលស្តីពី ​ម៉ាស៊ីន​រំកិល​ថ្មី និង​ទំនើបជាងមុនធ្វេដង។ ​អ៊ីរ៉ុងបានរកឃើញនូវបច្ចេកវិទ្យា​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ឱ្យក្លាយ​ទៅ​ជា​ឧស្ម័នបានដោយជោគជ័យ ហើយសារធាតុនោះទៀតសោតវាត្រូវបានគេដឹងថា វាគឺប្រភពថាមពលបរមាណូថ្មីរបស់ប្រទេសអ៊ីរ៉ង់  មានន័យថា វាគឺជាសមាសធាតុមួយដែលអាចជួយបង្កើនសមត្ថភាព និងល្បឿនរបស់ម៉ាស៊ីន ។

អ៊ីរ៉ង់​បាន ​ចាប់ផ្តើម​អនុវត្ត​វិធានការ​ត្រៀម​ខ្លួន ​ដើម្បី​បិទ​ឃ្លាំង​ផ្ទុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​សម្បូរ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ខ្ពស់។ បើយោងតាមរបាយការណ៍លេចធ្លាយពី IAEA បានរកឃើញទៀតថា អ៊ីរ៉ង់បានផលិតម៉ាស៊ីនប្រភេទថ្មីមួយនោះបានប្រហែលជា 90 ភាគរយនៃល្បឿនដែលពួកគេចង់បាន។ ប្រភពមួយនេះបាននិយាយទៀតថា ប្រសិនបើល្បឿននៃការបាញ់នោះកាន់តែឆ្ងាយ ពិភពលោកនិងកាន់តែមានហានិភ័យពីគម្រាមកំហែងនុយក្លេអ៊ែរកាន់តែខ្លាំង។

អតីតនាយករដ្ឋមន្ត្រីស្រីទី1 ថៃ លោកស្រី យីងឡាក់ ស៊ីណាវាត្រា នឹងវិលត្រឡប់មកប្រទេសខ្លួនវិញនៅឆ្នាំក្រោយ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហើបប្រាប់សារព័ត៌មាន Nikkei Asia អំពីការវិលត្រឡប់មកវិញរបស់ប្អូនស្រីលោក យ៉ាងយូបំផុតនៅខែមេសាឆ្នាំក្រោយ។

លោកថាក់ស៊ីនត្រូវបានដកស្រង់សម្តីថា គាត់ហាក់ដូចជាមិនឃើញពីឧបសគ្គណាមួយចំពោះការវិលត្រឡប់មកវិញរបស់ប្អូនស្រីគាត់នោះទេ ហើយការវិលមកវិញដ៏ល្អនោះគឺគួរតែក្នុងអំឡុងពេលឬមុនពិធីបុណ្យ Songkran ក្នុងខែមេសា ដោយអាស្រ័យលើពេលវេលា និងឱកាស។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា គាត់គឺជាអតីតនាយករដ្ឋមន្ត្រីស្រីទី១ របស់ប្រទេសថៃ​ ហើយគាត់បានរត់គេចខ្លួនតាំងពីខែសីហា ឆ្នាំ 2017 មកម្ល៉េះ។ លោកស្រី យីងឡាក់ បានខកខានក្នុងការបង្ហាញខ្លួននៅចំពោះមុខផ្នែកសំណុំរឿងព្រហ្មទណ្ឌរបស់តុលាការកំពូល ពោលគឺក្នុងកំឡុងពេលដែលគាត់នៅកាន់តំណែងជានាយករដ្ឋមន្ត្រី គាត់បានរងការចោទប្រកាន់ពីបទបំភ្លៃកាតព្វកិច្ច ដែលធ្វើឲ្យរដ្ឋខាតបង់យ៉ាងតិច ៥០០ ពាន់លានបាត។

scroll to top