មាសនៅតែជាជម្រើសដ៏ល្អ សម្រាប់ការវិនិយោគ

តម្លៃ មាស នៅតែអាចកើនឡើងម្តងទៀត បើទោះជាមាសធ្លាប់បានធ្លាក់ថ្លៃក៏ដោយ ព្រោះថាលោហៈកម្រវានៅតែជាវត្ថុមានតម្លៃជានិច្ច ហើយអ្នកក៏គួរតែវិនិយោគទៅលើវាឲ្យបានមុនឆ្នាំ 2025។

 ការភ័យខ្លាចរាល់ការកើតមានហានិភ័យនានានៅពេលអនាគត ក្នុងនោះគឺមានការបញ្ជាទិញដ៏ច្រើនសន្ធឹកសន្ធាប់ពីធនាគារកណ្តាលស្ទើគ្រប់បណ្តាលប្រទេសនៅក្នុងពិភពលោក។ យ៉ាងណាមិញការព្រួយបារម្ភអំពីអតិផរណាដែលនៅតែកើតឡើងបន្តឥតឈប់ឈរ ក្នុងនោះមានហេតុផលតែមួយគត់ដែលអាចទប់ស្កាត់បាន គឺការស្តុកមាសឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន នេះគឺជាការរំពឹងទុករបស់ធនាគារកណ្តាលសហព័ន្ធ។

មានអ្នកវិនិយោគជាច្រើនមានការងឿងឆ្ងល់ថា តើ តម្លៃមាសខ្ពស់ មានន័យថាពួកគេគួរតែរង់ចាំទិញ ឬក៏លក់?  ប៉ុន្តែអ្នកជំនាញផ្នែកហិរញ្ញវត្ថុបាននិយាយថា ទីផ្សារបច្ចុប្បន្នគឺកំពុងតែបង្ហាញពីឱកាសពិសេសរួចទៅហើយ។ ផ្ទុយទៅវិញចម្លើយមួយនេះ វាបានធ្វើឲ្យពួកគេទាំងនោះកាន់តែមានចម្ងល់ទៅវិញទេ។

មានអ្នកជំនាញជាច្រើនបានព្យាករណ៍ថា តម្លៃមាសនឹងឡើងដល់ 3,000 ដុល្លារ ក្នុងមួយអោននៅឆ្នាំ 2025 ដែលតំណាងឱ្យពីការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងបច្ចុប្បន្ន។ 

ក្រុមអ្នកជំនាញបានណែនាំថា បើអ្នកជាមនុស្សថ្មីស្រឡាងក្នុងការវិនិយោគមាស អ្នកគួរពិគ្រោះជាមួយមនុស្សដែលមានចំណោះដឹងផ្នែកមាស ឬក៏តាមដានតម្លៃរបស់មាសជាប្រចាំ។ នៅពេលដែលអ្នកយល់ពីការប្រែប្រួលឬឡើងចុះនៃតម្លៃរបស់វាហើយនោះ អ្នកនិងអាចបង្កើតយុទ្ធសាស្រ្តមួយដែលជាគោលដៅក្នុងរយៈពេលវែង សូមចងចាំថា ការវិនិយោគមាសដែលដំណើរការល្អបំផុត គឺអ្នកត្រូវតែមានទុនគ្រប់គ្រាន់មិនទោទន់តាមការបំភ័យពីនរណាម្នាក់ ព្រោះអ្នកត្រូវដឹងថា មាសគឺមិនមែនជាការវិនិយោគក្នុងរយៈពេលដ៏ខ្លីនោះទេ។

សេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីបកំពុងស្ទុះងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានប្រើគោលនយោបាយរូបិយវត្ថុ

សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា វាបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីបបានធ្លាក់ចុះជារៀងរាល់ឆ្នាំ ពោលគឺបន្ទាប់ប្រាក់ចំណូលដែលបានមកពីប្រឡាយព្រែកជី Suez បានធ្លាក់ចុះយ៉ាងគំហុក។

រាជរដ្ឋាភិបាលរបស់អេហ្ស៊ីប តែងតែប្រើប្រាក់ចំណូលរបស់រដ្ឋដែលបានមកពី ថ្លៃឆ្លងកាត់ព្រែកជីក Suez ដែលជាចំណូលមួយដ៏ធំ គឺច្រើនជាងពាក់កណ្តាលនៃចំណូលទាំងមូលរបស់ប្រទេស។ ជាធម្មតាថ្នាក់ដឹកនាំប្រទេសមួយនេះតែងតែយកវាទៅចំណាយលើការឧបត្ថម្ភធននៃថ្លៃប្រេងឥន្ធនៈ និងថ្លៃទំនិញមូលដ្ឋានដែលប្រជាជនខ្លួនប្រប្រាស់ប្រចាំថ្ងៃ ប៉ន្តែក្នុងរយៈជាងមួយឆ្នាំចុងក្រោយនេះការចំណាយទាំងនោះវាក៏ត្រូវបានកាត់បន្ថយ ហេតុដូច្នេះហើយទើបចំនួនអ្នកក្រីក្រនៅក្នុងអេហ្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័សបែបនេះ។

តែបើទោះជាយ៉ាងនេះក្តី រាល់បញ្ហាវារមែងតែងមានដំណោះស្រាយ អេហ្ស៊ីបគឺជាប្រទេសមួយដែលបានរក្សាទុនបម្រុងរូបិយប័ណ្ណបរទេសដ៏រឹងមាំមួយ ម្យ៉ាងទៀតរាជរដ្ឋាភិបាលរបស់ប្រទេសមួយនេះ បានព្យាយាមក៏សាងទំនាក់ទង និងមានកាប្រាស្រ័យទាក់ទងយ៉ាងស្និទស្នាលជាមួយនឹង IMF និងវិនិយោគិនឈូងសមុទ្រជាច្រើន។

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា AGBI បានសរសេររៀបរាប់ថា នៅក្នុងត្រីមាសទីបីនៃឆ្នាំ 2024 សេដ្ឋកិច្ចរបស់អេហ្ស៊ីគឺមានសន្ទុះ។ គឺនៅពេលដែលទីភ្នាក់ងារវាយតម្លៃធំៗទាំងបីរបស់ប្រទេសអេហ្ស៊ីប បានយល់ព្រមលើការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបញ្ចេញរូបិយប័ណ្ណបរទេសទៅក្នុងទីផ្សារ ដើម្បីជួយដល់ប្រាក់ជាតិមិនឲ្យហើម។

មិនត្រឹមតែប៉ុណ្ណោះ ការបញ្ចេញលុយបរទេសដែលជារូបិយប័ណ្ណរបស់ចក្រភពអង់គ្លេស (ផោន) លើកនេះ វាបានជួយឲ្យអេហ្ស៊ីបទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីលំហូរចូលនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេសយ៉ាងច្រើនពី IMF ក៏ដូចជាទាញយកការវិនិយោគពី Ras El Hekma ថែមទៀតផង។ 

មហាសេដ្ឋីនៅអារ៉ាប់រួមកាន់តែកើនឡើង ស្របពេលដែលចំនួនមហាលសេដ្ឋីនៅអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ

ចំនួនមហាសេដ្ឋីនៅក្នុងអារ៉ាប់រួម (UAE) បានកើនឡើង ខណៈដែលចំនួនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាន់តែធ្លាក់ចុះ។ 

AGBI បានចុះផ្សាយកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា នេះថា ក្រុមមហាសេដ្ឋីប្រមាណ 48 នាក់បានទៅរស់នៅក្នុង UAE កាលពីឆ្នាំ 2023 ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង 205 ពាន់លានដុល្លារ ដែលជាចំនួនកើនឡើងប្រហែលជា 7 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្ទុយទៅវិញនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសជិតខាង បែរជាធ្លាក់មកនៅលេខរៀងទី 11 ក្នុងបញ្ជីប្រទេសដែលមានមហាសេដ្ឋីច្រើនទៅវិញ។

គួរបញ្ជាក់ថា មជ្ឈិមបូព៌ាវាគឺជាតំបន់មួយដែលត្រូវបានមើលឃើញថា វាគឺជាមជ្ឈមណ្ឌលដែលសក្តិសមបំផុតសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិរស់នៅ ហើយបើទោះបីជានៅទីនោះមានការប៉ះទង្គិចគ្នា ដែលបង្ករឡើងយដោយអ៊ីស្រាអែលក៏ដោយ។

បើយោងតាមការរៀបរាប់ពីអ្នកយកការណ៍របស់ AGBI បានឲ្យដឹងបន្ថែមថា មូលហេតុចម្បងដែលធ្វើឲ្យអារ៉ាប៊ីសាអូឌីត បានថយចុះនៃចំនួនអ្នកមានទ្រព្យសម្បត្តិនោះ ដោយសារតែប្រទេសមួយនេះកំពុងប្រឈមមុខនឹងកំណើនយឺត (ការប្រមូលប្រេងបានធ្លាក់ចុះ) ហើយជាពិសេសជាងនេះទៅទៀតនោះ ក៏ព្រោះតែព្រះរាជទាយាទរបស់ប្រទេសទ្រង់បានចំនាយដំបូងក្នុងការធ្វើកំណែទម្រង់ប្រទេសខ្ពស់ពេក ហើយវាគឺជាការចំណាយក្នុងរយៈពេលវែងថែមទៀតផង។

គួររំលឹកថា ប្រទេសអារ៉ាប់រួម (UAE) បានរក្សាតំណែងរបស់ខ្លួនក្នុងនាមជាប្រទេសពេញនិយមបំផុតទី 15 សម្រាប់ក្រុមមហាសេដ្ឋីទូទាំងពិភពលោកចង់ទៅរស់នៅ។ ម្យ៉ាងទៀតប្រទេសមួយនេះបានទទួលចំណាត់ថ្នាក់មួយនេះចំនួនពីរឆ្នាំជាប់ៗគ្នាថែមទៀតផង។

លោកពូទីន ៖ រុស្ស៊ីនឹងបាញ់សាកល្បងនៅកាំជ្រួចចម្ងាយមធ្យមថ្មី Oreshnik ដែលមានល្បឿនលឿនជាងសម្លេង 10 ដង

មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ (ICBM) នៅឯទីក្រុង Dnipro របស់អ៊ុយក្រែនជាលើកដំបូងរួចមក លោកបានប្រកាសទៀតថា រុស្ស៊ីក៏ត្រៀមនឹងបាញ់បង្ហោះកាំជ្រួចចម្ងាយមធ្យមថ្មីរបស់ខ្លួនមួយទៀតដែរ វាមានឈ្មោះថា Oreshnik។

លោកពូទីនបាននិយាយរៀបរាប់ថា Oreshnik វាគឺជាមីស៊ីលផ្លោងដែលមានល្បឿនលឿនជាងសម្លេងរហូតដល់ទៅ 10 ដង ពោលគឺវាអាចរត់ក្នុងល្បឿនចន្លោះពី2.5 ទៅ3 គីឡូម៉ែត្រក្នុងមួយវិនាទី។

លោក​ពូទីន បាន​និយាយបន្តទៀត​ថា ទីតាំង​ឧស្សាហកម្ម​យោធា​ដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង Dnipro ដែលជាកន្លែង​ផលិត​កាំជ្រួច និង​សព្វាវុធរបស់អ៊ុយក្រែននោះ វាអាចនឹងក្លាយទៅជាកន្លែងដែលលោកជ្រើសរើសយកមកបាញ់សាកល្បងមុនគេ។

scroll to top