ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក៖ ការវាយប្រហារដោយនុយក្លេអ៊ែររបស់លោកពូទីន គឺវាមិនអាចទៅរួចនោះទេ

កាលដែលសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនចូលទៅទឹកដីរបស់រុស្ស៊ី វាមិនមែនជារឿងបង្កើនហានិភ័យនៃការវាយបកដោយប្រើនុយក្លេអ៊ែរពីលោក ពូទីន វិញនោះទេ។

 ព្រោះបើយោងតាមការចុះផ្សាយពីរ៉យទ័រនៅថ្ងៃទី ២៨ ខែវិច្ឆិកា បានឲ្យដឹងថា អ្នក​ស៊ើប​ការណ៍សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​បាននិយាយ​ប្រាប់​រ៉យទ័រថា ការបាញ់នុយក្លេអ៊ែវាមិនអាចកើតឡើងបានទេ។ ព្រោះបើយោងតាមការរៀបរាប់ពីមន្ត្រីជាន់ខ្ពស់ពីររូប ដែលជាសមាជិកសភា និងជំនួយការសភា បាននិយាយដោយសង្ខេបអំពីបញ្ហានេះថា រុស្ស៊ីមិនអាចពង្រីកយុទ្ធនាការនៃការបំផ្លិចបំផ្លាញប្រឆាំងនឹងគោលដៅរបស់អឺរ៉ុប ដើម្បីតែបង្កើនសម្ពាធទីក្រុង Kyiv តែមួយមុខនោះទេ ។

យ៉ាងណាមិញ សម្រាប់វោហាសាប់របស់មេដឹកនាំវិមានក្រឹមឡាំង វាគ្រាន់តែជាការបន្លាចឲ្យពិភពលោកមានការភ័យខ្លាចអំពីឥទ្ធិពលរបស់ខ្លួនតែប៉ុណ្ណោះ។

ប្រភពដ​ដែលបានឲ្យដឹងទៀតថា ការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយ ATACMs 306 គីឡូម៉ែត្រ ទៅលើទឹកដីរុស្ស៊ី វានូវមិនទាន់គ្រប់គ្រាន់ក្នុងការអង្រួនចិត្តលោកពូទីន ឲ្យប្រើនុយក្លេអ៊ែរបានឡើយ។

គួរបញ្ជាក់ថា ដំបូងឡើយ ការសម្រេចរបស់លោក Joe Biden បានធ្វើឲ្យក្រុមមន្ត្រីជាច្រើនបានលើកឡើងពីការព្រួយបារម្ភៃការកើនឡើង និងភាពមិនប្រាកដប្រជាចំពោះរបៀបដែលលោកពូទីននឹងឆ្លើយតបដោយ ការសងសឹកដ៏សាហាវទៅលើបុគ្គលិកការទូត យោធាអាមេរិក និងការវាយប្រហារលើសម្ព័ន្ធមិត្តណាតូជាដើម។

ផ្ទុយទៅវិញការប្រើនុយក្លេអ៊ែរ វានៅតែជាការបន្លាច បើទោះបីជាអ៊ុយក្រែនបានប្រើអាវុធរយៈឆ្ងាយជាច្រើនលើក តែរុស្ស៊ីនៅតែព្យាយាមផ្លាស់ប្តូរ គោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ក្រោមហេតុផលមួយថា វាជិតដល់កម្រិតសម្រាប់ការវាយបកដោយប្រើនុយក្លេអ៊ែរ។

រុស្ស៊ី៖ អាវុធរបស់កូរ៉េខាងត្បូង  ដែលជួយដល់​អ៊ុយក្រែន វានិងក្លាយទៅជាការបំផ្លាញទំនាក់ទំនងជាមួយប្រទេសខ្លួន

កិច្ចខិតខំប្រឹងប្រែងមួយដែលអាចទប់ទល់នឹងប្រទេសកូរ៉េខាងជើង វាគឺជាជំនួយមួយដ៏ល្អសម្រាប់ប្រទេសអ៊ុយក្រែន។

ប្រធានាធិបតី Yoon Suk Yeol បានបើកកិច្ចពិភាក្សាលោក Volodymyr Zelenskyy ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការការពារខ្លួន ពោលគឺបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងបានបញ្ជូនទាហ៊ាននិងអាវុធដោយផ្ទាល់ដល់រុស្ស៊ី។

កូរ៉េខាងត្បូង គឺជាប្រទេសមួយដែលមានឃ្លាំងស្តុកគ្រាប់កាំភ្លើងធំជាងគេបំផុតមួយរបស់ពិភពលោក យ៉ាងណាមិញថ្នាក់ដឹកនាំប្រទេសមួយនេះបានសម្រេចចិត្តថា ខ្លួនត្រូវតែផ្តល់ជាជំនួយមនុស្សធម៌ និងជំនួយផ្នែកយោធាដោយប្រយោល រួមទាំងផ្តល់កម្ចីដែលមានតម្លៃច្រើនជាង 500,000ដុល្លា ដល់ប្រទេសអ៊ុយក្រែនថែមទៀតផង។

គួរបញ្ជាក់ថា បន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនទាហានជាង 10,000 នាក់ទៅកាន់ប្រទេសរុស្ស៊ីរួចមក ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា លោកនឹង​មិន​ច្រានចោល​លទ្ធភាព​នៃ​ការ​ផ្តល់​អាវុធ​ ឬជំនួយណាមួយដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះឡើយ ។

ការប្រឈមមុខដាក់គ្នារវាងកូរ៉េខាងជើង និងខាងត្បូងដោយប្រយោលបែបនេះ វាបានធ្វើឲ្យមេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន បានព្រមានដល់កូរ៉េខាងត្បូងថា ប្រធានាធិបតីរបស់ប្រទេសមួយនេះគួរដឹងពីលទ្ធផលរបស់ខ្លួនថា អាវុធរបស់ទីក្រុងសេអ៊ូលដែលបានសម្លាប់ពលរដ្ឋរុស្ស៊ី វានឹងបំផ្លាញទំនាក់ទំនងរវាងប្រទេសរបស់ពួកយើងទាំងស្រុង” ។

លោក Biden ត្រៀមកញ្ចប់ជំនួយអាវុធចំនួន ៧២៥ លានដុល្លារសម្រាប់អ៊ុយក្រែន

តាមរយៈទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងរៀបចំកញ្ចប់សព្វាវុធចំនួន $725 លានដុល្លារបន្ថែមទៀតសម្រាប់ អ៊ុយក្រែន ទង្វើលមួយនេះគឺកំពុងតែចង់បង្ហាញថា វាគឺជាការប្រឹងប្រែងរបស់លោកចំពោះទីក្រុង Kyiv មុនពេលចាកចេញពីតំណែងក្នុងខែមករា។

បើយោងតាមមន្ត្រីម្នាក់ដែលដឹងពីផែនការ បាននិយាយប្រាប់អ្នកយកការណ៍របស់ រ៉យទ័រថា រដ្ឋបាលរបស់លោក Biden គ្រោងនឹងផ្តល់អាវុធប្រឆាំងរថក្រោះជាច្រើនប្រភេទពីស្តុករបស់អាមេរិក ដើម្បីបង្អាក់ដំណោះររបស់ទាហានជួរមុខរបស់រុស្ស៊ីដោយក្នុងនោះពួកគេបានប្រើប្រាស់អាវុធដូចជា គ្រាប់មីន យន្តហោះគ្មានមនុស្សបើក កាំជ្រួច Stinger និងគ្រាប់រំសេវដែលត្រូវប្រើជាមួយនឹង (HIMARS) ជាដើម ។

តែបើទោះជាមានការរៀបរាប់ពីមន្ត្រីរបស់អាមេរិកយ៉ាងនេះក្តី ក្នុងនោះខាងអ្នកស៊ើបការរបស់រ៉យទ័របានរកឃើញថា នៅក្នុងកញ្ចប់ដែលលោក Joe Biden ផ្តល់ដល់អ៊ុយក្រែននោះ គឺមានការរួមបញ្ចូលទាំងគ្រាប់បែកចង្កោម ដែលជាធម្មតាវាគឺជាអាវុធដែលត្រូវបានរកឃើញនៅក្នុងគ្រាប់រ៉ុក្កែត Guided Multiple Launch Rocket System (GMLRS) ដែលបាញ់ដោយ HIMARS launchers។

គួររំលឹកថា សហរដ្ឋ​អាមេរិកគឺជាប្រទេសមហាលអំណាចមួយដែល​មិន​បាន​នាំ​ចេញ​គ្រាប់​មីន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍កន្លង​មក​ហើយ។ នៅក្នុងសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោចគឺមានការចូលរួមច្រើនជាងជាង 160 ប្រទេសទៅទៀត។ យ៉ាងណាមិញ អាមេរិកនូវតែបំពានការសន្យារបស់ខ្លួន ពោលគឺបន្ទាប់ពីអ៊ុយក្រែនបានរងនូវការវាយលុកដោយរុស្ស៊ីឥតឈប់ឈរ។

កោះម៉ាល់ឌីវ នឹងតំឡើងពន្ធលើការហោះហើរចេញពីប្រទេសខ្លួន រហូតដល់ទៅ 4 ដង

ម៉ាល់ឌីវ ដែលជាកោះមានឆ្នេរខ្សាច់ពណ៌ស និងផ្កាថ្មស្រស់ស្អាតដ៏គួរឱ្យទាក់ទាញ វាសុទ្ធសឹងតែជាគោលដៅទេសចរណ៍ដ៏ថ្លៃថ្លាបំផុតមួយរបស់ពិភពលោក។

បើទោះបីជាកោះដ៏ខៀវស្រងាត់នេះល្អស្អាតប៉ុណ្ណាក៏ដោយ តែវាក៏ជាតែជាបញ្ហាសម្រាប់អ្នកដែលមិនមានមធ្យមនិង ជាងមធ្យមដដែល។ ការនិយាយតៗគ្នាអំពីបញ្ហាតម្លៃវាគ្រាន់តែជារឿងមុន និងក្នុងឆ្នាំ២០២៤ ប៉ុណ្ណោះ តែឥឡូវនេះប្រទេសដែលមានប្រជុំកោះក្នុងមហាសមុទ្រឥណ្ឌាមួយនេះទើបតែប្រកាសថា ខ្លួននិងដំឡើងថ្លៃរាល់ការចាកចេញពីកោះនេះរាល់ភ្ញៀវទេសចរណ៍ទាំងអស់។

បើយោងតាមការចុះផ្សាយពី CNN នៅថ្ងៃទី ២៧ ខែវិច្ឆិកា បានឲ្យដឹងថា ចាប់ពីថ្ងៃទី 1 ខែធ្នូ ថ្លៃចេញដំណើរសម្រាប់អ្នកដែលហោះហើរចេញពីប្រទេសខាងលើនឹងកើនឡើងដល់ទៅ 4 ដង។ ពន្ធលើការចាកចេញត្រូវបានបំបែកចេញសម្រាប់អ្នកដំណើរម្នាក់ ដោយផ្អែកលើប្រភេទសេវាកម្មដែលពួកគេកំពុងប្រើដើម្បីហោះហើរចេញពីម៉ាល់ឌីវ។

 អ្នកដំណើរ  economy class អ្នកនឹងត្រូវបង់បន្ថែម ៥០ ដុល្លារ ហើយចំពោះ business class អ្នកត្រូវបង់បន្ថែមចំនួន ១២០ ដុល្លារ first class  ២៤០ ដុល្លារ និងអ្នកធ្វើដំណើរតាមយន្តហោះឯកជនវិញគឺត្រូវចំណាបន្ថែមរហូតដល់ទៅ ៤៨០ ដុល្លារក្នុងមនុស្សម្នាក់ ។

គួរបញ្ជាក់ថា ពន្ធលើការចាកចេញនេះគឺត្រូវបានរដ្ឋាភិបាលរបស់ប្រទេសប្រកាសឲ្យអនុវត្តចំពោះភ្ញៀវដែលមិនមែនជាជនជាតិម៉ាល់ឌីវ ដោយមិនគិតពីអាយុ ឬលិខិតឆ្លងដែន ឬរយៈពេលនៃការហោះអ្វីទាំងអស់។

កោះម៉ាឌីវគឺជាកោះដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា ម៉ាល់ឌីវមានប្រជាជនប្រហែល 525,000 នៅទូទាំងកោះជាង 1,000 ។ ម៉ាឌីវគឺជារដ្ឋឯករាជ្យមួដែលពឹងផ្អែកលើវិស័យទេសចរណ៍ស្ទើទាំងស្រុង ហើយជាមធ្យមជនជាតិម៉ាល់ឌីវអាចរកប្រាក់ចំណូលបានប្រហែល 12,000 ដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។

scroll to top