តៃវ៉ាន់បានមើលឃើញ ការមកដល់នៃសង្គ្រាម

នាវាផ្ទុកយន្តហោះចិនជាច្រើនគ្រឿង បានបង្ហាញខ្លួនក្បែរកោះតៃវ៉ាន់ ហើយសកម្មភាពទាំងនេះវាត្រូវបានក្រសួងការពារជាតិកោះតៃវ៉ាន់បានវាយតម្លៃថា ទីក្រុងប៉េកាំងអាចនឹងចាប់ផ្តើមលេងល្បែងសង្គ្រាមយ៉ាងយូនៅចុងសប្តាហ៍នេះ។

ជាការពិតណាស់ ប្រទេសចិនមិនមានការពេញចិត្តចំពោះទង្វើរបស់ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ជាយូណាស់មកហើយ ដោយក្នុងនោះមានមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយប្រាប់រ៉យទ័រថា ខ្លួនគ្រាន់តែចង់ចាប់ផ្តើមសមយុទ្ធថ្មី ដើម្បីឲ្យស្របទៅនឹង ដំណើររបស់គាត់ទៅកាន់មហាលសមុទ្រប៉ាស៊ីហ្វិកក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា អ្នកយកការរណ៍របស់រ៉យទ័របានសង្កេតឃើញទៀតថា ក្រៅពីនាវាចម្បាំងរបស់ចិន ក្នុងនោះគឺមានទាំងនាវាចម្បាំងរបស់រុស្ស៊ីចំនួនបីគ្រឿង ដែលបានមកដល់ភាគខាងជើងកោះតៃវ៉ាន់ក្នុងចម្ងាយប្រហែល45 គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រភពមួយនេះបាននិយាយទៀតថា ការជួបគ្នារវាងទាហ៊ានជើងទឹករុស្ស៊ី និងចិន ពួកបានក្លែងធ្វើជាវាយប្រហាគ្នាដោយប្រើនាវាពិឃាតថែមទៀតផង។

រ៉យទ័របានរកឃើញទៀតថា សមយុទ្ធរវាងចិននិងរុស្ស៊ីនារដូវរងាគឺពិតជាមិនធម្មតានោះទេសម្រាប់យោធារបស់ពួកគេ មានន័យថា ដើម្បីអាចវាយប្រហារកោះតៃវ៉ាន់ ចិនបានពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការធ្វើប្រតិបត្តិការជានិច្ច បើទោះជាពេលយប់ក៏ដោយ។ ការប្រយុទ្ធក្នុងអាកាសធាតុត្រជាក់វាជាចំនុចខ្សោយរបស់ដៃគូរ ហេតុដូច្នេះហើយវាគឺជាឪកាសដ៏ល្អបំផុតសម្រាប់ចិនដែលត្រូវទទួលបាននូវអ្វីដែលរំពឹងទុក។

អ្នកនៅលីវភាគច្រើននៅកូរ៉េខាងត្បូង ​បាន​កាត់​បន្ថយ​ការ​ចំណាយ ដែលមូលហេតុ​រារាំង​ការ​ស្ទុះ​ងើប​ឡើង​វិញនៃសេដ្ឋកិច្ច

ធនាគារកណ្តាលរបស់ប្រទេសកូរ៉េបានលើកឡើងកាលពីថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងមានសន្ទុះយឺត គឺដោយសារតែអ្នកនៅលីវភាពច្រើនបានកាត់បន្ថយការចំណាយរបស់ពួកគេ ខណៈដែលអ្នកមានជីវិតឯករាជ្យទាំងអស់នោះចង់បានផ្ទះផ្ទាល់ខ្លួនតាមក្តីស្រម៉ៃ។

តម្លៃអចលនទ្រព្យនៅកូរ៉េខាងត្បូងនៅតែជាក្តីអង្វល់របស់ប្រជាពលរដ្ឋ តែការកាត់បន្ថយការចាយរបស់ពួកគេវាក៏ជាក្តីកង្វល់របស់រដ្ឋាភិបាលដូចគ្នា។ អ្នកជំនាញខាងសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅធនាគារកណ្តាលរបស់ប្រទេសមួយនេះបានលើកឡើងថា ផលប៉ះពាល់ដ៏ធំផុតនៃការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ឯកជន គឺបណ្តាលមកពីការកាត់បន្ថយចំណាយ។ការស្ទ ង់មតិមួយដែលត្រូវបានគេធ្វើឡើងសម្រាប់មនុស្សពេញវ័យ (អ្នកមិនទាន់រៀបការ) ទិន្នន័យបានបង្ហាញថា ពួកគេបានពន្យាពេលរៀបអាពាហ៍ពិពាហ៍ ឬបន្តរស់នៅបែបជីវិតឯករាជ្យ គឺដោយសារតែពួកគេមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះជារបស់ផ្ទាល់ខ្លួន។

យ៉ាងណាមិញ ការកាត់បន្ថយការចំណាយរបស់អ្នកនៅលីវគឺបានកើតឡើងកាន់តែច្រើនឡើងៗ រហូតធ្វើឲ្យចំនួនមនុស្សចាស់ដែលរស់នៅម្នាក់ឯងក្នុងប្រទេសកូរ៉េក៏កាន់តែកើនឡើងដូចគ្នា។ ការសន្សំសំចៃបានក្លាយទៅជាទម្លាប់របស់ពួកគេ ហើយវាក៏បានចាក់ឬសយ៉ាងជ្រៅចាប់តាំងជំងឺកូវីដ ១៩ បានវាយលុកមកម្ល៉េះ។

បើយោងទៅតាមទិន្នន័យរបស់រដ្ឋាភិបាលបានឥ្យដឹងបន្ថែមទៀតថា កាលពីឆ្នាំ 2023  70 ភាគរយនៃចំនួនអ្នកនៅលីវ គឺបានចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃ តិចជាង (2 ម៉ឺនដុល្លារអាមេរិក) ក្នុងមួយឆ្នាំ តែប្រសិនបើយើងធៀបទៅនឹងប្រាក់ចំណូលរបស់ពួកគេប្រចាំឆ្នាំជាមធ្យមវិញគឺមានចំនួនប្រហែលជា 30,00 ដុល្លារឯណោះ។

ទីភ្នាក់ងារស្ថិតិរបស់រដ្ឋបាននិយាយថា ការចំណាយខាងលើនេះគឺវាមិនទាន់គ្រប់គ្រាន់ ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានសន្ទុះឡើងវិញលឿននោះឡើយ។

ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសកាន់តែមានកំណើន BOK បានអំពាវនាវឱ្យរដ្ឋាភិបាលគួរមានវិធានការគោលនយោបាយសមស្របណាមួយសម្រាប់ក្រុមអាយុនីមួយៗ ឲ្យស្របទៅតាមតម្រូវការរបស់ពួកគេ ជាឧទាហរណ៍ រដ្ឋត្រូវធានាថា តម្លៃលំនៅឋានគឺត្រូវតែសមូលជាមួយនឹងប្រាក់ចំណូល ដែលធ្វើឲ្យប្រជាជនមិនព្រួយបារម្មណ៍លើការចំណាយទិញផ្ទះ ហើយជាពិសេសជាងនេះទៅទៀតនោះគឺសន្តិសុខការងារ។​ (យ៉ុនហាប់)

ក្រុមហ៊ុនផលិតរថយន្ត Jaguar គ្រោងនឹងដាក់លក់នូវរថយន្តអគ្គិសនី Type Zero Zero

Jaguar គឺជាក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតមួយ ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃទី 02 ខែធ្នូ នេះថា ខ្លួនបានរចនារថយន្តអគ្គិសនីថ្មីមួយប្រភេទ ដែលមានឈ្មោះថា “Type Zero Zero” ។

បើយោងតាមអ្នកយកការណ៍របស់ CNBC បានឲ្យដឹងបន្ថែមថា “Type 00” វាជារថយន្តដែលមានម៉ូដតិចតួចបំផុត តែមើលទៅគួរឲ្យទាក់ទាញ ដោយសារតែវាមានរូបរាងតូចស្រឡូន។

បើយោងទៅតាមការប្រកាសរបស់ក្រុមហ៊ុនផលិតរថយន្តដោយផ្ទាល់ ពួកគេបាននិយាយថា រាល់ការបង្កើតនូវរថយន្តថ្មីៗ ឬម៉ាករថយន្តថ្មី ក្រុមហ៊ុនតែងតែស្ទង់មតិ និងវាស់វែងទៅលើចំណាប់របស់អតិថិជនជានិច្ច។ យ៉ាងណាមិញ ចំពោះទិសដៅមួយដ៏វែងឆ្ងាយនាពេលខាងមុខ វាគឺជារឿងមួយដែលក្រុមហ៊ុនបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត។

រថយន្តអគ្គិសនី“Type Zero Zero” វាមិនមែនជារថយន្តអគ្គិសនីធម្មតានោះទេ តែវាគឺជារថយន្តដែលមានកំលាំងខ្លាំងមិនចាញ់ឡានប្រើសាំងនោះទេ។ Type Zero Zero គឺជាឡានប្រភេទ GT ទ្វារបួន ហើយក្រុមហ៊ុនក៏គ្រោងនឹងតាំងបង្ហាញយ៉ាងយូបំផុតនៅឆ្នាំក្រោយផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Jaguar បានផលិតឡាន Type Zero Zero ជាមួយនឹងបច្ចេកវិទ្យាថ្មី ដោយគ្រាន់តែសាក់ថ្មពេញម្តង​ លោកអ្នកអាចធ្វើដំណើរបានក្នុងចម្ងាយបានប្រហែល 700 គីឡូម៉ែត្រឯណោះ។

រថភ្លើង​ល្បឿន​លឿនរបស់ប្រទេសវៀតណាម គ្រោងចំណាយជាទឹកប្រាក់ប្រមាណ 67 លានដុល្លារ

ប្រទេសរៀតណាមគ្រោងនឹងចំណាយទឹកប្រាក់លើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ប្រមាណជា 67 ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ CNN កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤។

រថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីភាគខាងជើងនៃរដ្ឋធានីហាណូយ ទៅកាន់ភាគខាងត្បូងទីក្រុងហូជីមិញគឺមានចំងាយរហូតដល់ទៅ1,541 គីឡូម៉ែត្រ ជាមួយនឹង ល្បឿនប្រហែលជា 350 គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចជួយកាត់បន្ថយការធ្វើដំណើរជាទូទៅរបស់ប្រជាជនប្រមាណជា 25 ម៉ោងឯណោះ។

គួរបញ្ជាក់ថា ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿមួយខ្សែនេះ វាត្រូវបានគេរំពឹងថា ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ 2027 ហើយបញ្ចប់ទៅវិញយ៉ាងយូបំផុត្រត្រឹមឆ្នាំ 2035។

បើយោងតាមប្រភពដដែលបាននិយាយបន្ថែមទៀតថា ជុំវិញគម្រោងខាងលើរដ្ឋាភិបាលប្រទេសវៀតណាមមានគោលបំណងធំៗចំនួនពីរ៖

ទីមួយៈ រថភ្លើងដែលធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុងចំនួន 20 គឺវាអាចជួយសម្រួលដល់ដឹកជញ្ជូនទាំងមនុស្ស និងទំនិញ កាន់តែរហ័ស ងាយស្រួលជាងមុន និងសុវត្តិភាពខ្ពស់។

ទីពីរៈ គឺរដ្ឋាភិបាលចង់សម្រួលដល់វិស័យការពារជាតិ (ការដឹកជញ្ជូនទាហ៊ាន និងអាវុធ)។

យ៉ាងណាមិញ បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាមដោយផ្ទាល់ពួកគេបាននិយាយថា វៀតណាមនឹងផ្តល់អាទិភាពដល់ការផ្តល់មូលនិធិក្នុងស្រុកសម្រាប់គម្រោងនេះ ប៉ុន្តែអាចពិចារណាលើប្រាក់កម្ចីពីបរទេសប្រសិនបើពួកគេមានតម្លៃសមរម្យ និងមិនមានការរឹតបន្តឹងលើប្រទេសរបស់ខ្លួន។

scroll to top