ទឹកជំនន់នៅភាគខាងជើងប្រទេសថៃ បានសម្លាប់មនុស្សច្រើនជាង 50​នាក់

មកទល់នឹងពេលនេះ អ្នកបាត់បង់ជីវិតដោយសារតែទឹកជំនន់នៅភាគខាងជើងប្រទេសថៃ គឺមានច្រើនជាង 50 នាក់ទៅទៀត នេះបើយោងទៅតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៤។

បើយោងតាមការរៀបរាប់ពីនាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃអង្គការទន្លេអន្តរជាតិ ពួកគេបានលើកឡើងថា បញ្ហាទឹកជំនន់ និងការចុះអ័ព្ទ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ គឺវាបណ្តាលមកពីការកាប់ព្រៃឈើ ការទប់ទំនប់ធ្វើវារីអគ្គិសនី និងការទន្ទ្រានយកដីជាដើម។

តែផ្ទុយទៅវិញ ក្រៅពីហេតុផលខាងលើ ក្នុងនោះគេសង្កេតឃើញថា នៅសងខាងព្រំដែនប្រទេសថៃ ជាពិសេស​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា មានរូបភាពពីផ្កាយរណបបានបង្ហាញថា ពួកគេបានព្យាយាមជីកយករ៉ែឥតឈប់ឈរ មិនត្រឹមតែប៉ុណ្ណោះពួកគេបានធ្វើការដុតព្រៃដើម្បីយកដីមកកាន់កាប់ដោយខុសច្បាប់ថែមទៀតផង។ 

សកម្មភាពដែលកើតឡើងជាប្រចាំ វាបានធ្វើឲ្យតំបន់ជាច្រើននៅក្នុងប្រទេសថៃបានជួបបញ្ហា​ទឹក​ជំនន់ស្ទើរៀងរាល់ឆ្នាំ ជាពិសេសជាងគេនោះគឺ​ខេត្ត​ឈៀងរ៉ៃ​។

ដើម្បីជាដំណោះស្រាយ ថ្នាក់ដឹកនាំរបស់ប្រទេសមួយនេះបានលើកឡើងថា ខាងនាយកដ្ឋានធារាសាស្ត្រ ឬក្រសួងមហាផ្ទៃត្រូវបន្ថែមការយកចិត្តទុកទៅលើសុវត្តិភាពរបស់ប្រជាពលរដ្ឋជាចម្បង។ ការរួមគ្នាយើងនឹងអាចរកឃើញមធ្យោបាយ បើទោះជាយើងមិនទាន់អាចទប់ស្កាត់នូវមូលហេតុបានក៏ដោយ។

ប្រទេសទួរគី បានបំបែកកំណត់ត្រាការនាំចេញអាវុធ ទំហំទឹកប្រាក់ 6.5 ពាន់លានដុល្លារ

ក្រុមហ៊ុនដែលជាដៃគូររបស់ក្រសួងការពារជាតិទួរគីបានប្រកាសថា ការនាំចេញសព្វាវុធ និងបរិក្ខារនានា គឺបានកើនឡើងប្រមាណ19 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ការបំបែកកំណត់ត្រាដ៏ថ្មីសាឡាងនៃប្រាក់ចំណូលដ៏ច្រើនមហាសាល វាគឺជាការចែកចាយអាវុធទៅកាន់ពិភពលោក មិនតិចជាង 178 ប្រទេសនោះឡើយ។ AGBI  បានរកឃើញថា ការលក់ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ2024 នេះថ្វីត្បិតតែវាតិចតួចជាការលក់នៅក្នុងឆ្នាំ 2023 ក៏ពិតមែន តែវាក៏បានកើនឡើងនៃចំនួនប្រទេសដដែល។ ប្រភពដដែលបាននិយាយទៀតថា ការកើនឡើងនៃការនាំចេញអាវុធទៅកាន់អតិថិជនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ វាបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ពីការអភិវឌ្ឍន៍បច្ចេកទេសរបស់ឧស្សាហកម្មអាវុធរបស់ទួលគី គឺមិនមែនធម្មតានោះទេ។ 

នៅក្នុងសន្និបាទមួយដែលដឹកនាំដោយលេខាធិការដ្ឋានឧស្សាហកម្មការពារជាតិ (SSB) ពួកគេបាននិយាយនៅដើមសប្តាហ៍នេះថា ការនាំចេញផ្នែកការពារជាតិ និងអាកាសចរណ៍ដល់ចុងខែវិច្ឆិកា គឺមានចំនួនសរុបប្រមាណ 5.76 ពាន់លានដុល្លារសហរដ្ឋអាមេរិក។ 

គួរបញ្ជាក់ថា ក្នុងរយៈពេល 11 ខែនៃឆ្នាំ2024 ប្រាក់ចំណូលរបស់ទួលគី បានចូលទៅបំបែកកំណត់ត្រារបស់ខ្លួនយ៉ាងច្រើនលើសលប់។ ហើយប្រសិនបើយើងធ្វើការបូកសរុបចំណូលទាំងមូលនៅឆ្នាំនេះវិញ ក្នុងនោះគឺមានការបញ្ជាទិញជាច្រើន ដែលមានតម្លៃច្រើនជាង6.5 ពាន់លានដុល្លារទៅទៀត។ 

គួររំលឹកថា បច្ចុប្បន្នប្រទេសទួរគីបានក្លាយទៅជាតួអង្គដ៏សំខាន់នៅក្នុងឧស្សាហកម្មការពារពិភពលោក ហើយការរីកចម្រើនគឺវានៅមានបន្តទៀតនាពេលខាងមុខ។  បើយោងតាមក្រុមអ្នកយកទិន្នន័យរបស់ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ពួកគេបានចេញរបាយការណ៍មួយ ដែលបង្ហាញថា ក្នុងចំណោមជើងខ្លាំងទាំង 100 នៅទូទាំងពិភពលោក ក្នុងនោះគឺមានក្រុមហ៊ុនទួលគីយ៉ាងតិចចំនួនបី គឺមានឈ្មោះបោះសម្លេងថា ពួកគេគឺជាអ្នកផលិតបច្ចេកវិទ្យាយោធាឈានមុខគេ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ទួរគីនៅតែជាប្រទេសនាំចូលធំនៃបច្ចេកវិទ្យាការពារជាតិដដែល។ អ្នកសង្កេតការរបស់ AGBI បានរកឃើញថា នាពេលថ្មីៗនេះ គួរគីទើបតែធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធអឺរ៉ុប ដើម្បីទិញយន្តហោះចម្បាំង F-16 និង Eurofighters ថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពទ័ពអាកាសរបស់ខ្លួន។

ថ្វីត្បិតតែទួរគីអាចផលិតអាវុធលក់បានច្រើនយ៉ាងណា តែចំពោះការផលិតអាវុធទំនើប និងបច្ចេកវិទ្យាថ្មីៗ ទួរគីនៅមិនទាន់អាចធ្វើបានដូចប្រទេសមហាលអំណាចសហរដ្ឋអាមេរិកបាននោះទេ។

ឌូបៃ​បានដំឡើង​ពន្ធរហូតដល់​ 30% លើ​គ្រឿង​ស្រវឹងគ្រប់ប្រភេទ

ឌូបៃនឹងណែនាំឡើងវិញនូវការប្រមូលពន្ធលើការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ពោលគឺចាប់ពី ខែមករា ឆ្នាំ២០២៥ តទៅ។ ប្រទេសអារ៉ាប់រួម បានដាក់ចេញនៅគោលនយោបាយពន្ធលើគ្រឿងស្រវឹង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងឌូបៃបានជូនដំណឹងដល់សារធារណជនគ្រប់ជាន់ថ្នាក់អំពីពន្ធ 30 ភាគរយលើការទិញភេសជ្ជៈដែលមានជាតិអាល់កុល។

គួររំឮកថា ការយកពន្ធ 30% គ្រឿងស្រវឹង ប្រទេសមួយនេះធ្លាប់បានផ្អាកម្តងរួចមកហើយ គឺក្នុងចន្លោះឆ្នាំ 2023 រហូតមកដល់ឆ្នាំ 2024 នេះ។ យ៉ាងណាមិញ ការលើកឡើងអំពីគ្រោះថ្នាក់ដែលបង្ករឡើងដោយសារសុរា វានៅតែជាកង្វល់របស់រដ្ឋាភិបាល បើទោះជាប្រទេសមួយនេះ ពឹងផ្អែកទៅលើភ្ញៀវទេសចរណ៍យ៉ាងណាក្តី ប៉ុន្តែខ្លួនមិនអាចទទួលនូវការរិៈជុំវិញការកើនឡើងនៃការប្រើប្រាស់គ្រឿងស្រវឹងបាននោះទេ។

បើយោងតាមអ្នកសង្កេតការណ៍របស់ AGBI ពួកគេបានរកឃើញថា ការអនុវត្តនូវវិធានការខាងលើ វាក៏មានជាប់ពាក់ព័ន្ធទៅនឹងរបាយការណ៍មួយដែលនិយាយអំពីផលប៉ះពាល់ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ  គឺបន្ទាប់ពីរដ្ឋាភិបាលបានដកពន្ធលើការលក់ភេសជ្ជៈដែលមានជាតិអាល់កុល វាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការសន្សំប្រាក់របស់ប្រជាជន។ ទិន្នន័យបានបង្ហាញទៀតថា មនុស្សជាច្រើន ជាពិសេសគឺនៅក្នុងទីក្រុងឌូបៃ ពួកគេបានចំណាយទៅលើការជួបជុំច្រើនលើសលប់ ជាជាងសន្សំ។

Apple, HP និង Dell បាត់បង់ចំណែកទីផ្សាររបស់ពួកគេ ក្នុងតំបន់ឈូងសមុទ្រ

ក្រុមអ្នកសង្កេតការរបស់ AGBI បាននិយាយថា ក្រុមហ៊ុន Apple, HP និង Dell កំពុងតែបាត់បង់ចំណែកទីផ្សាររបស់ខ្លួន ក្នុងតំបន់ឈូងសមុទ្រ ប៉ុន្តែការធ្លាក់ចុះមួយនេះវាមិនមែនដោយសារតែមានដៃគូរប្រកួតប្រជែងច្រើននោះទេ គឺដោយសារតែប្រជាជននៅទីនោះចង់ធ្វើពហិការរាល់ម៉ាកយីហោរបស់សហរដ្ឋអាមេរិកទាំងអស់តែម្តង។

តម្រូវការរបស់អ្នកប្រើប្រាស់ក្នុងតំបន់ខាងលើ គឺនៅតែត្រូវការស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ តែរាល់ការបញ្ជាទិញរបស់ពួកគេនាពេលនេះ គឺពួកគេបានជ្រើសរើសប្រើផលិតផលរបស់ Samsung ជំនួសវិញ។ ក្រុមហ៊ុន Samsung Electronic របស់កូរ៉េខាងត្បូងបានធ្វើការនាំចេញប្រហែលជា 40.1 ភាគរយនៃទូរស័ព្ទទៅកាន់បណ្តាលប្រទេសនៅមជ្ឈិមបូព៌ា ក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំ 2024 ។ តែផ្ទុយទៅវិញក្រុមហ៊ុន Apple បានទទួលរងការធ្លាក់ចុះកាន់តែធំនៅក្នុងចំណែកទីផ្សារឈូងសមុទ្រ ខណៈដែលចិនបានបង្កើនការនាំចេញផលិតផល Xiaomi និង Transsion កំពុងតែកើនឡើង។

តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យប្រជាជននៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង មិនពេញចិត្តសហរដ្ឋអាមេរិក?

អ្នករស់នៅក្នុងតំបន់ឈូងសមុទ្រ បានធ្វើពហិការចំពោះម៉ាកយីហោអាហារ និងភេសជ្ជៈរបស់អាមេរិក និងរបស់របរប្រើប្រាស់របស់អាមេរិកស្ទើតែគ្រប់មុខ បន្ទាប់ពីមានការតវ៉ាលើការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះប្រទេសអ៊ីស្រាអែលនៅក្នុង ជម្លោះតំបន់ហ្គាហ្សា ។

scroll to top