ក្រុមហ៊ុន Ford នៅតែបន្តវិនិយោគនៅប្រទេសថៃ បើទោះបីជាតម្រូវធ្លាក់ចុះក៏ដោយ

ក្រុមហ៊ុនផលិតរថយន្ត Ford ដែលប្រចាំនៅប្រទេសថៃ បានប្រកាសថា ខ្លួននៅតែវិនិយោគនៅក្នុងប្រទេសមួយនេះបន្តទៀត បើទោះបីជាទីផ្សាររថយន្តក្នុងស្រុកធ្លាក់ចុះក៏ដោយ។

ថ្វីត្បិតការលក់រថយន្តបច្ចុប្បន្នមានការធ្លាក់ចុះតិចតួចក៏ដោយ ប៉ុន្តែពួកយើងសុទ្ធតែដឹងថាវាគឺបណ្តាលមកពីកក្តាជាច្រើនដែលបានកើតឡើងនៅទូទាំងសាកល។ បើយោងទៅតាមការរៀបរាប់ពីលោក Ratthakarn Jutasen នាយកគ្រប់គ្រងក្រុមហ៊ុន Ford Thailand បានមានប្រសាសន៍ថា ប្រជាជនទូទៅគឺមិនអាចមានលទ្ធភាពទិញផ្តាច់យកទៅប្រើប្រាស់បាននោះទេ  យ៉ាងណាមិញក្នុងនោះគឺវាកើតឡើងដោយសារតែការវិនិច្ឆ័យមួយដ៏តឹងរ៉ឹងពីខាងធនាគារ និងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានរថយន្តសម្រាប់ប្រាក់កម្ចីរថយន្ត ហេតុដូច្នេះហើយទើបពួកគេមិនអាចទិញនូវរថយន្តដែលខ្លួនចង់បាន។

គួរបញ្ជាក់ថា រថយន្ត Ford ដែលជាប្រភេទរថយន្តភីកអាប់ គឺមានប្រជាប្រិយភាពសម្រាប់ជនជាតិថៃជាយូយាណាស់មកហើយ។ លោកបាននិយាយបន្តថា ប៉ុន្តែក្រុមហ៊ុននៅតែផ្តោតលើការវិនិយោគរយៈពេលវែង ព្រោះតែក្រុមហ៊ុនបានជឿជាក់ថា ប្រទេសថៃនៅតែមានសក្ដានុពលខ្ពស់នៅក្នុងឧស្សាហកម្មរថយន្ត។

គួររំលឹកថា ការលក់រថយន្ត Ford​បានធ្លាក់ចុះ ពី 1.7 លានគ្រឿងកាលពីឆ្នាំ 2023 ដោយមកនៅត្រឹម1.5 លានគ្រឿងសម្រាប់ឆ្នាំ 2024។ បើយោងតាម ​​FTI វិញពួកគេបានបង្ហាញទៀតថា ការលក់រថយន្តភីកអាប់ក្នុងខែតុលាគឺបានថយចុះ 41.6% ពីមួយឆ្នាំទៅមួយឆ្នាំ ។ ដើម្បីជាដំណោះស្រាយ និងបញ្ជៀសការបិទរោងចក្រផលិតរថយន្តមួយនេះនៅក្នុងប្រទេសថៃ កាលពីថ្មីៗនេះខាងកាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា ក្រុមហ៊ុន Ford បានជួបជាមួយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ដើម្បីពិភាក្សាអំពីទីផ្សាររថយន្ត និងផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសថៃ។

ការបញ្ជូនទាហានកូរ៉េខាងជើងឲ្យទៅជួយលោក ពូទីន  គឺដើម្បីជាថ្នូរ​សម្រាប់​យន្តហោះ​ចម្បាំង​រុស្ស៊ី

ប្រមុខកងកម្លាំងប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសរុស្ស៊ីនឹងផ្តល់ឱ្យកូរ៉េខាងជើងនូវយន្តហោះចម្បាំង ដើម្បីជាថ្នូរនឹងកងទ័ពម៉ឺននាក់ដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនឲ្យជួយដល់លោកពូទីន។

ឧត្តមនាវីឯក Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក បានប្រាប់អ្នកយកព័ត៌មានរបស់Newsweek ថា លោក គីម ជុងអ៊ុន កំពុងតែចាំទទួលយន្តហោះ MiG-29 និង Su-27 ដែលជាយន្តហោះចម្បាំងក្នុងសម័យសូវៀត បន្ទាប់ពីខ្លួនបានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំវិមានក្រឹមឡាំង។

គួរបញ្ជាក់ថា បច្ចុប្បន្នទាហានកូរ៉េខាងជើងរាប់ពាន់នាក់បានដាក់ពង្រាយទៅកាន់តំបន់ជួរមុខរបស់រុស្ស៊ីនៃទីក្រុង Kursk ដែលជាកន្លែងរបស់កងកម្លាំងអ៊ុយក្រែនកំពុងតែតតាំង។ កិច្ចសហការធ្វេភាគីរវាងរុស្ស៊ី និងកូរ៉េខាងជើងវាមិនត្រឹមតែផ្តល់ការគម្រាមកំហែងដល់អ៊ុយក្រែនតែមួយនោះទេ ឧត្តមនាវីឯក Samuel Paparo បានលើកឡើបន្តថា​ ប្រសិនបើមេដឹកនាំផ្តាច់ការ គឹម​ ជុងអ៊ុនទទួលបាននូវយន្តចម្បាំងហើយនោះ ប្រាកដណាស់សង្គ្រាមនឹងផ្ទុះឡើងក្នុងឧបទ្វីបអាស៊ីជាមិនខាន។

គួររំលឹកថា យន្តហោះចម្បាំងសម័យសូវៀតប្រភេទ MiG-29s និង Su-27s ថ្វីត្បិតតែវាមិនមែនជាអាវុធទំនើបក៏ពិតមែន តែវានៅតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់លោក គឹម ជុងអ៊ុន។ ការទទួលបាននូវយន្តហោះចម្បាំងវាគឺជាកំលាំងមួយបន្ថែមទៀត ដែលអាចពង្រឹងថាមពលផ្លូវអាកាសរបស់កូរ៉េខាងជើង ពោលគឺដើម្បីទប់ទល់នឹងយន្តហោះចម្បាំង F-15 និង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក យន្តហោះចម្បាំងបំបាំងកាយ F-35 និងយន្តហោះចម្បាំងដូចជា KAI T-50  ដែលមានក្នុងស្តុកស្រាប់ក្នុងប្រទេសកូរ៉េខាងត្បូង។

ថ្វីត្បិតតែអតិផរណារបស់ចិនមានភាពធូស្បើយ តែសេដ្ឋកិច្ចរបស់ប្រទេសមួយនេះនៅតែស្ថិតក្នុងហានិភ័យ

អតិផរណានៅក្នុងប្រទេសចិនហាក់ដូចជាមានធូស្រាល គឺនៅពេលដែលតម្លៃអាហារបានធ្លាក់ចុះមកវិញ។បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៩​ ខែធ្នូ ឆ្នាំ២០២៤ បានចុះផ្សាយថា កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំទីក្រុងប៉េកាំងនាពេលថ្មីៗនេះ គឺមានគោលបំណងចង់ឲ្យសេដ្ឋកិច្ចរបស់ប្រទេសខ្លួនមានសុវត្តិភាពប៉ុណ្ណោះ។

ប្រភពមួយនេះបានឲ្យដឹងបន្តថា ការថយចុះនៃផលិតភាពរបស់រោងចក្រក្នុងស្រុកវានៅតែជាកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាល ពោលគឺចិនមានបំណងចង់រក្សាបាននូវតំណែងក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកបន្តទៀត។ បច្ចុប្បន្នចិនកំពុងតែស្វែងរកការទប់ទល់នឹងពន្ធគយថ្មីពីខាងសេតវិមានគឺនៅពេលដែល លោក Donald Trump ចូលកាន់ដំណែងជាផ្លូវការ នោះការតំឡើងពន្ធលើការនាំចូលទៅសហរដ្ឋអាមេរិក វានិងរុញច្រានឲ្យសេដ្ឋកិច្ចរបស់ចិនកាន់តែងាយផុយស្រួយ។

បើយោងតាមទិន្នន័យរបស់ NBS របស់ចិន លោក Dong Lijuan បាននិយាយថា ការប្រើប្រាស់ប្រចាំខែរបស់ប្រជាជនចិនបានធ្លាក់ចុះលឿនជាងឆ្នាំមុនទៅទៀតបើធៀបទៅនឹងរយៈពេលដូចគ្នា។ លោកបានមាននិយាយបន្តថា អតិផរណាស្នូលនៅក្នុងប្រទេសចិន បើទោះបីជាយើងមិនរាប់បញ្ចូលតម្លៃអាហារ និងឥន្ធនៈដែលប្រែប្រួលបានកើនឡើងដល់ 0.3% កាលពីខែមុនពី 0.2% ក្នុងខែតុលាក៏ដោយ តែវាក៏នៅតែជាតួរលេខដែលខ្ពស់ដដែល។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង 0.2% កាលពីខែមុន ហើយវាក៏បានកើតឡើងដដែលៗបែបនេះជារៀងរាល់ឆ្នាំ។ បើយោងទៅតាមអ្នកវាយតម្លៃរបស់ Reuters វិញ ពួកគេបានទស្សទាយថា អតិផរណានៅក្នុងប្រទេសនឹងកើនឡើងរហូតដល់ទៅ0.5% នៅចុងឆ្នាំ២០២៥ ខណៈដែល NBS បាននិយាយថា សន្ទស្សន៍អ្នកប្រើប្រាស់ (CPI) បានធ្លាក់ចុះ 0.6% ពីមួយខែទៅមួយខែនោះ មានន័យថា ការចូលកាន់តំណែងរបស់លោក Donald Trump វានឹងនាំឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនកាន់តែខ្លាំង។

បន្ទាប់ពីការបះបោនៅស៊ីរីបានជោគជ័យ អតីតមេដឹកនាំផ្តាច់ការ Assad បានភៀសខ្លួនទៅរស់នៅរុស្ស៊ី

បើយោងទៅតាមការចុះផ្សាយពីសារពត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Assad និងក្រុមគ្រួសារបានមកដល់ទីក្រុងមូស្គូ គឺនៅពេលដែលលោក ពូទីន បានសម្រេចចិត្តផ្តល់សិទ្ធិជ្រកកោនដល់អតីតមេដឹកនាំស៊ីរីក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

យ៉ាងណាមិញ ការដួលរលំនៃការគ្រប់គ្រងជាប្រព័ន្ធដ៏យូរអង្វែងរបស់ក្រុមគ្រួសារ Assad វាបានក្លាយទៅជារឿងដ៏រន្ធត់មួយនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។

 Hayat Tahrir Al-Sham ដែលបានដឹកនាំការជំរុញដើម្បីបណ្តេញលោក Assad និងរដ្ឋាភិបាលរបស់គាត់បានចូលក្រុង Damascus កាលពីល្ងាចថ្ងៃសៅរ៍ ហើយបានដណ្តើមយកទីក្រុងសំខាន់នៃ Homs ប្រហែល 100 ម៉ាយ (160 គីឡូម៉ែត្រ) ភាគខាងជើងនៃរដ្ឋធានីក្នុងពេលតែមួយ។ ក្នុងនោះវាក៏មានតំបន់ផ្សេងទៀត នៃប្រទេស ដោយរួមទាំងនៅភាគខាងជើង ក្បែរព្រំដែនទួរគី និងនៅភាគខាងត្បូងថែមទៀតផង។

តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យមានការបះបោលនៅប្រទេសស៊ីរី?

ស៊ីរីត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសដែលមានចំណូលទាបជាងគេ ដោយធនាគារពិភពលោកកាលពីក្នុងឆ្នាំ 2018 ជាមួយនឹងផលិតផលក្នុងស្រុកសរុបរបស់ខ្លួនដែលបានដួលរលំនៅចន្លោះឆ្នាំ 2010 និង 2020។ ជាក់ស្តែងការនាំចេញរបស់ស៊ីរីគឺមានតែគ្រាប់ប្រេងអូលីវ និងផូស្វាតប៉ុណ្ណោះ នេះបើយោង តាម ​​CIA សៀវភៅការពិតពិភពលោក។ ការនាំដ៏តិចតួច​វាមិនអាចធ្វើឲ្យប្រជាជននៅក្នុងប្រទេសមួយនេះចាកចេញពីភាពក្រីក្របាននោះទេ តែផ្ទុយទៅវិញ អតីតមេដឹកនាំផ្តាច់ Assad បែរជាមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ បើយោងទៅការរាយការពីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកប្រចាំក្នុងតំបន់បាន​និយាយ​ថា រដ្ឋាភិបាលស៊ីរីបានរស់នៅពឹងផ្អែកលើការ​ផលិត ​និង​ធ្វើចរាចរគ្រឿង​ញៀន ។

គួរបញ្ជាក់ថា បើទោះយ៉ាងណាក៏ដោយ លោក Donald Trump ដែលជាប្រធានាធិបតីឡើងតំណែងថ្មីរបស់សហរដ្ឋអាមេរិកបាន​និយាយ​ទៅកាន់​បណ្តាញ​សង្គម​​ថា សហរដ្ឋ​អាមេរិក​មិន​គួរ​មាន​អ្វី​ពាក់ព័ន្ធ​នឹងបដិវត្ត​ន៍នៅ​ស៊ីរីនោះឡោះយ។ ដោយលោក ​បានបន្ថែមទៀតថា  ព្រោះថារឿងមួយនេះវា​មិន​មែនគឺជាជម្លោះនៅក្នុងប្រទេស។

scroll to top