ចិនបានធ្វើជាម្ចាស់ផ្ទះលើកិច្ចពិភាក្សាអំពីអាវុធនុយក្លេអ៊ែរ ស្របពេលមានជម្លោះកើតឡើងនៅអឺរ៉ុប

ប្រទេសចិនបានកោះប្រជុំអ្នកជំនាញកម្រិត P5 ដោយធ្វើឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីថ្ងៃពុធទី 4 ខែធ្នូ គឺស្របពេលដែលភាពតានតឹងកំពុងតែកើតឡើងនៅទ្វីបអ៊ឺរ៉ុប នេះបើយោងតាមការចុះផ្សាយពី Newsweek កាលពីថ្ងៃទី ១១​ ខែធ្នូ ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន បានកោះប្រជុំអ្នកជំនាញកម្រិត P5 ដែលជាវេទិកាពិភាក្សាពហុភាគី គឺចិនមានគោលបំណងចង់ជួបជុំរវាងក្រុមបណ្តាលប្រទេសដែលជា​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​ប្រាំ ​ដោយបាន​ទទួល​ស្គាល់​ដោយ​សន្ធិសញ្ញា​ស្តីពី​ការ​មិន​រីកសាយភាយ​នៃ ​អាវុធ​នុយក្លេអ៊ែរ តាំងពី​ឆ្នាំ 1970 មកតែប៉ុណ្ណោះ។

គួរបញ្ជាក់ថារាល់បណ្តាលប្រទេសដែលជាសមាជិកP5 មានដូចជា៖ សហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងចិន។ សកម្មភាពរបស់ចិនហាក់ដូចជាចង់បញ្ជាក់ថា សមាជិក P5 បានធ្វើសកម្មភាពផ្ទុយពីសន្ធិសញ្ញាជាបន្តបន្ទាប់ ពោលគឺរវាងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមសមាជិកបែរជាប្រើប្រាស់មីស៊ីរយៈឆ្ងាយមធ្យមលើគ្នាទៅវិញទៅមក ទាំងដែលអ្នកបានដឹងថា អាវុធទាំងអស់នោះវាមានសមត្ថថភាពស្មើនុយក្លេអ៊ែរ។

គួររំលឹកថា ក្រុមការងាររបស់ Newsweek បានផ្ញើអ៊ីមែលទៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏ដូចជាក្រសួងការបរទេសរុស្ស៊ី អង់គ្លេស និងបារាំង ដើម្បីសុំការអត្ថាធិប្បាយ។

ក្នុងនាមជាសមាជិករបស់ P5 ប្រទេសចិនបានរំលឹកឡើងវិញថា អាវុធនុយក្លេអ៊ែរ មិនគួរត្រូវបានប្រើប្រាស់បន្តទៀតឡើយ ហើយយើងក៏មិនត្រូវផ្តើមឲ្យមានសង្គ្រាមនុយក្លេអ៊ែរបន្តទៀតដែរ ការធ្វើបានដូច្នោះ គឺដើម្បីជាការឆ្លើយតបទៅនឹងការរំពឹងទុកនាពេលថ្មីៗនេះអំពីលទ្ធភាពនៃការដាក់អាវុធនុយក្លេអ៊ែររបស់អាមេរិកនៅក្នុងជម្លោះអ៊ុយក្រែន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។

ការប្រែប្រួលនៃអាកាសធាតុ បានប៉ះដល់ការចិញ្ចឹមបង្គានៅប្រទេសថៃ

សមាគមបង្គារបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃទី ១២ ខែធ្នូនេះថា បង្គាចិញ្ចឹមរបស់ខ្លួនអាចនឹងធ្លាក់ចុះប្រមាណ 4% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការផ្ទុះជំងឺ។

លោក Ekapoj Yodpinit ប្រធានសមាគមបាននិយាយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ផលិតកម្មបង្គាសរុបនៅឆ្នាំ 2024 ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះមកនៅត្រឹម 270,000 តោន ធៀបនឹង 280,000 តោនកាលពីឆ្នាំមុន។ ការប្រែប្រួលនៃអាកាសធាតុ វាបានធ្វើឲ្យបង្គារសម្បូរទៅដោយជំងឺ ហើយម្យ៉ាងវិញទៀតវាក៏ប៉ះពាល់ដល់បង្ករកំណើតរបស់វាថែមទៀតផង។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលនេះ ខាងក្រសួងកសិកម្ម និងសហករណ៍បានផ្តល់អាទិភាពក្នុងការដោះស្រាយបញ្ហាវិស័យបង្គាសមុទ្រ មកធ្វើជារបៀបវារៈជាតិផងដែរ។ យ៉ាងណាមិញចំពោះកង្វល់មួយនេះ គឺវាបានកើតឡើងនៅក្នុងប្រទេសថៃអស់រយៈពេល 11 ឆ្នាំកន្លងមកហើយ។ តែបើទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់គ្រឿងសមុទ្រដែលមានសុវត្តិភាព វាក៏ជាផ្នែកមួយបានធ្វើឲ្យគុណភាពនៃវិស័យម្ហូបអាហាររបស់ថៃមានឈ្មោះបោះសម្លេងដូចគ្នា។

ដើម្បីជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមបង្គារ រដ្ឋាភិបាលថៃបានអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព គឺចូលរួមដោះស្រាយបញ្ហាជំងឺមួយនេះក្នុងរយៈពេលបីឆ្នាំ។

គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងរបស់ថៃបានរួមចំណែកផ្គត់ផ្គង់បង្គាប្រមាណ ៣៧% ភាគខាងត្បូងផ្នែកខាងក្រោម (ឆ្នេរអាន់ដាម៉ាន់)ចំនួន ២៣% តំបន់ភាគខាងកើត ២០% តំបន់កណ្តាល ១០% និងតំបន់ភាគខាងត្បូងទាប នៅឈូងសមុទ្រថៃចំនួន ១០%។

មិនត្រឹមតែប៉ុណ្ណោះ កាលពីចន្លោះពីខែមករាដល់ខែតុលា ប្រទេសថៃបាននាំចេញបង្គាស្រស់ប្រមាណជា  10 ម៉ឺនតោន ដែលមានតម្លៃស្មើរនឹង 34 ពាន់លានបាត ។ តែចុងឆ្នាំម្រាប់ឆ្នាំ 2024 ប្រទេសថៃបានមើលឃើញថា បរិមាណនៃការនាំចេញបង្គាវានឹងធ្លាក់ចុះខ្លាំង ប្រសិនបើយើងដោះស្រាយមិនទាន់ពេលវេលា។

តម្លៃ​ប្រេង​បានកើនឡើង ដែលបណ្តាលមកពី​គោល​នយោបាយ​រូបិយវត្ថុ របស់ប្រទេស​ចិន

តម្លៃប្រេងបានកើនឡើងបន្តិចកាលពីព្រឹកថ្ងៃពុធ គឺបន្ទាប់ពីក្រុងប៉េកាំងបានប្រកាសពីគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយមេដឹកនាំប្រទេសមួយនេះបាននិយាយថា តម្រូវការក្នុងស្រុកនិងមានការកើនឡើងយ៉ាងយូបំផុតនៅក្នុងឆ្នាំ2025 នេះបើយោងតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤។

ប្រេងឆៅក្នុងមួយ Brent បានកើនឡើង 10 សេន ឬ 0.14% ដែលស្មើរនឹង 72.29 ដុល្លារក្នុងមួយបារ៉ែលហើយទិន្នន័យនេះគឺយើងគិតត្រឹមម៉ោង 01:31 GMT ខណៈតម្លៃប្រេងឆៅកម្រិតមធ្យម West Texas របស់អាមេរិក បានកើនឡើង 9 សេន ឬ 0.13% ដែលស្មើនឹង 68.68 ដុល្លារ។

ប្រទេសចិនបានព្យាយាមប្រកាសពីគោលនយោបាយរបស់ខ្លួនម្តងហើយម្តងទៀត ជាពិសេសគឺការជំរុញសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងការបន្ធូរបន្ថយជំហររបស់មេដឹកនាំទីក្រុងប៉េកាំងជាលើកដំបូងក្នុងរយៈពេល 14 ឆ្នាំចុងក្រោយនេះ។ តែបើទោះជាយ៉ាងនេះក្តី ចិនក៏មិនទាន់បង្ហាញពីគោលបំណងរបស់ខ្លួនដែរ លុះត្រាតែលោក Donald Trump ចាប់ផ្តើមអនុវត្តន៍ជាមុនសិន។

អ្នកសង្កេតការណ៍របស់ CNBC បានរកឃើញទៀតថា ការ​នាំ​ចូល​ប្រេងឆៅ​របស់​ចិន​បាន​កើន​ឡើង​ ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែដំបូង គឺប្រមាណជា 14% បើធៀប​នឹង​ឆ្នាំ​មុន។ ក្នុងនោះលោក Mukesh Sahdev ប្រធានផ្នែកវិភាគប្រេងនៅ Rystad Energy បាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសចិន ទំនងជាមិនផ្តល់ការគាំទ្រច្រើនដល់តម្លៃនោះទេ គឺរហូតទាល់តែលោក Trump ចាប់ផ្តើមធ្វើសកម្មភាព 2.0។

លោកបាននិយាយបន្តថា ការកើនឡើងនៃតម្លៃប្រេង ក្នុងក៏បណ្តាលមកសហរដ្ឋអាមេរិកបានបង្កើនការស្តុកប្រេងឆៅ និងឥន្ធនៈរហូតដល់ទៅ 2 ដង កាលពីសប្តាហ៍មុនផងដែរ។ បើយោងតាម ប្រភពទីផ្សារបានឲ្យដឹងថា ស្តុកប្រេងឆៅនៅអាមេរិកបានកើនឡើងចំនួន2.45 លានបារ៉ែលដោយចប់ត្រឹមថ្ងៃទី 6 ខែធ្នូ ឆ្នាំ២០២៤។

លោក Xi Jinping ៖ សង្រ្គាមពាណិជ្ជកម្ម វានឹងកើតឡើង តែគ្មានអ្នកឈ្នះនោះទេ

ប្រធានាធិបតីចិនលោក Xi Jinping បានព្រមានសហរដ្ឋអាមេរិកជុំវិញការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មវិញដោយលោកបាននិយាយថា បើទោះជាការនាំចេញរបស់ខ្លួនទៅកាន់អាមេរិកបានធ្លាក់ចុះក៏ដោយ តែលោកបានប្តេជ្ញាការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសដល់ទីបញ្ចប់។

ការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន វាបានក្លាយទៅរឿងមួយដ៏ក្តៅគគុកសម្រាប់បណ្តាលប្រទេសដែលពឹងផ្អែកលើការនាំចេញ។ តែបើទោះជានេះក្តី លោក ស៊ី ជីងពីញ បាន​និយាយ​ថា​៖ សង្គ្រាម​ពន្ធគយ សង្គ្រាម​ពាណិជ្ជកម្ម និង​សង្គ្រាម​បច្ចេកវិទ្យា រវាងចិននិង សហរដ្ឋអាមេរិក វានឹង​គ្មាននរណាម្នាក់អាចឈ្នះ​បាននោះទេ​។

«​ចិនតែងមាន​ជំនឿ​ថា ​ទាល់តែ​ចិន​ល្អ​ទើប​ពិភពលោក​ល្អ​ ដូច្នេះដើម្បីឲ្យពិភពលោករស់នៅដោយល្អប្រសើរ លុះត្រាតែមានចិន»។

គួរបញ្ជាក់ថា ប្រធានាធិបតីបានថ្លែងបែបនេះ គឺបន្ទាប់ពីការនាំចេញរបស់ប្រទេសខ្លួបានចុះខ្សោយជាលំដាប់។ ប្រទេសចិនគឺជាប្រទេសមួយដែលពឹងផ្អែកលើការនាំចេញជាចម្បង ហើយទីផ្សាដ៏ធំរបស់ខ្លួននោះគឺជាសហរដ្ឋអាមេរិក ដែលយើងអាចនិយាយបានថា អាមេរិកគឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើន ខណៈបើទោះបីតម្រូវការក្នុងស្រុកបានធ្លាក់ចុះយ៉ាងណាក៏ដោយ។

បើយោងទៅតាមរបាយការណ៍ពីខាងរ៉យទ័រ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ការនាំចេញរបស់ចិនបានកើនឡើងត្រឹមតែ 6.7% នៅក្នុងខែវិច្ឆិកា  តែកាលពីក្នុងខែតុលា ការនាំចេញគឺមានកំណើន រហូតដល់12.7% ឯណោះ។ តើការចូលកាន់តំណែងរបស់លោក Donald Trump វាពិតជាអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ?

ជុំវិញគោលនយោបាយរបស់ប្រធានាធិបតីកាន់តំណែងថ្មីរបស់សហរដ្ឋអាមេរិក ដែលស្តីពីអនុវត្តន៍ដំឡើងពន្ធគយនាំចូល ក្នុងនោះមានអ្នកសេដ្ឋកិច្ចជាច្រើនបានទស្សទាយថា អ្វីដែលចិនចាប់ធ្វើមុនគេនោះ គឺការបញ្ចុះតម្លៃពន្ធលើការនាំចេញឲ្យកាន់តែទាប គឺដើម្បីសមាមាត្រនឹងពន្ធដែលឡើងនៅអាមេរិក។

scroll to top