ភ្ញៀវទេសចរណ៍ បានលុបចោលការធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ

ភ្ញៀវទេសចរណ៍ និងអ្នកទេសចរបុគ្គលបានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ Hat Yai ក្បែរព្រុំដែនម៉ាឡេស៊ី  គឺបន្ទាប់អាជ្ញាធរម៉ាឡេស៊ី បានហាមឃាត់ពលរដ្ឋរបស់ខ្លួនជៀសវាងការធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ ខណៈដែលតំបន់ព្រំដែនមួយនេះកំពុងប្រឈមនឹងទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 2 នាក់ ។

ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ីបាននិយាយថា  ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វាបានបង្ករឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះអាជ្ញាធរបានជម្លៀសមនុស្សរាប់ពាន់នាក់នៅទូទាំងខេត្តភាគខាងត្បូងក្នុងប្រទេសថៃ ឲ្យកាន់ទីមានសុវត្តិភាព ។

គួររំលឹកថា មុនពេលមានទឹកជំនន់វាយប្រហារខេត្ត Songkhla, Pattani, Narathiwat និង Yala លោកបាននិយាយថា ទីក្រុង Hat Yai បានទទួលភ្ញៀវម៉ាឡេស៊ីយ៉ាងច្រើនលើសលប់ រហូតធ្វើឲ្យសណ្ឋាគារនៅទីនោះមានកំណើនប្រហែលជា 70% រៀងរាល់ចុងសប្តាហ៍។ តែផ្ទុយទៅវិញស្ថានភាព​ទឹកជំនន់​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា វានឹង​មាន​ផល​ប៉ះពាល់​មួយរយៈ ជាពិសេសគឺនៅក្នុង​ទីក្រុង Hat Yai ។

គួរបញ្ជាក់ថា តំបន់ព្រុំដែនរវាងថៃ និងម៉ាឡេស៊ី វាបានក្លាយទៅជាតំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​នៃ​ខេត្ត Songkhla នា​ឆ្នាំ២០២៤ ​នេះ ព្រោះថា ទីក្រុង Hat Yai បានទាញយក​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ីនៅត្រីមាសចុងក្រោយនេះ​យ៉ាង​ហោច​ណាស់​ពី ១ ទៅ ១,៥ លាន​នាក់។

ក្រៅពីការនាំចេញក្រូចសាច់ក្រហមទៅកាន់សហភាពអឺរ៉ុប រៀតណាមក៏ត្រៀមយកទៅកាន់ទីផ្សាអាមេរិក និងអង់គ្លេស

ក្រុមហ៊ុន FUSA-Eco Hoa Binh របស់វៀតណាមបាននិយាយថា កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនរបស់ខ្លួនបាននាំចេញក្រូចសាច់ក្រហមទៅកាន់សហភាពអឺរ៉ុបប្រមាណជា ១២០ តោន នេះបើយោងតាមការចុះផ្សាយពីវៀតណាមញូកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដោយឡែកដោយសារតែក្នុងឆ្នាំ ២០២៤ នេះអាកាសធាតុហាក់ដូចជាមិនសូវអំណោយផល ក្រុមហ៊ុនដដែលខាងលើនេះបានប៉ានប្រមាណទៀតថា ការនាំចេញផ្លែក្រូចប្រហែលជាធ្លាក់មកនូវត្រឹម ៦០ តោនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា វៀតណាមក្លាយទៅជាដៃគូរពាណិជ្ជកម្មជាមួយនឹង EU ដំបូងដោយសារតែគុណភាពនៃផ្លែក្រូចសាច់ក្រហម Tân Lạc ដែលដាំដុះនៅ Hòa Binh។ ការដាំដុះមួយដែលស្ថិតនៅក្នុងស្តង់ដារបច្ចេកទេស និងសុវត្ថិភាពចំណីអាហារដ៏តឹងរ៉ឹង វាក៏ក្លាយទៅជាតម្រូវការមួយដែលចំបាច់ពីបណ្តាលប្រទេសក្នុងសហភាពអឺរ៉ុប។

បច្ចុប្បន្នខេត្ត Hoa Binh បានពង្រីកការដាំដុះផ្លែក្រូចមួយប្រភេទនេះនៅលើ​ផ្ទៃដីប្រមាណជា​ ​ ​១០.២៤០​ហិកតា​។ ហើយចំពោះតំបន់ដែលដាំដុះសំខាន់ៗរួមមានស្រុក Lương Sơn ស្រុក Tân Lạc និងស្រុក Yên Thủy ដែលផ្តល់ទិន្នផលប្រមាណ 109,000 តោនក្នុងមួយឆ្នាំ។

តែបើទោះជាយ៉ាងនេះក្តី លោក Nguyễn Hồng Yến ដែលជាប្រធានអនុនាយកដ្ឋានផលិតកម្មដំណាំ និងការពាររុក្ខជាតិរបស់ខេត្ត Hòa Binh បានកត់សម្គាល់ថា ការនាំចេញសរុបនៅឆ្នាំនេះ គឺអាចនឹងមានចំនួនពី 250-300 តោន។ ព្រោះក្រៅពី EU វៀតណាមក៏ត្រៀមនាំចេញទៅកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។

អាមេរិក​បង្កើន​កម្លាំង​នាវាមុជទឹក​នុយក្លេអ៊ែរ ដើម្បី​ឃ្លាំមើលសកម្មភាពរបស់​ចិន

សហរដ្ឋអាមេរិក​បាន​បង្កើន​កម្លាំង​ទ័ពជើងទឹក​របស់ខ្លួន​ ខណៈដែលចិនបានពង្រីកប្រតិបត្តិការកងទ័ពជើងទឹក ដោយអមជាមួយនឹងនាវាមុជទឹកជាង 370 គ្រឿង រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរចំនួន 6 គ្រឿង នៅភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក  ។

បើយោងតាមការចុះផ្សាយពី newsweek កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានឲ្យដឹងថា អាមេរិកបានដាក់ពង្រាយ​នាវាមុជទឹក​ដែលដើរដោយ​ថាមពល​នុយក្លេអ៊ែរ​កម្រិត​ខ្ពស់ ឲ្យនៅប្រចាំការក្នុង​ទីតាំង​យុទ្ធសាស្ត្រ​សំខាន់​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិកជាច្រើនគ្រឿង។

បើយោងតាមការរៀបរាប់ពីកងទ័ពជើងទឹក អាមេរិកមួយរូបដែលសំមិនបញ្ចេញឈ្មោះបាននិយាយថា ខ្លួនបានដាក់ទីតាំងអង្គភាពនៅកន្លែងដែលមានសមត្ថភាពបំផុតដើម្បីងាយស្រួលក្នុងឆ្លើយតបយ៉ាងឆាប់រហ័ស ក៏ដូចជាដើម្បីទប់ស្កាត់ការឈ្លានពានណាមួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ប្រភពខាងលើដដែលបាននិយាយបន្តថា នាវាដែលសហរដ្ឋអាមេរិកបានដាក់ប្រចាំការក្នុងទីតាំងខាងលើរួមមាន៖ នាវា USS Minnesota ដែលជា នាវាមុជទឹក វាយប្រហារលឿន ដោយអមជាមួយនឹងនាវិកប្រហែល 140 នាក់។ នាវា Minnesota ដែលមានទម្ងន់ 7,800 តោន ប្រវែង 115 ម៉ែត្រ (377 ហ្វីត) ដែលជាធម្មតាបំពាក់ដោយ torpedo 25 គ្រាប់ និង  កាំជ្រួច Cruise Cruise Cruise ចំនួន12 ដែលនឹងក្លាយជានាវាមុជទឹកថ្នាក់ Virginia ដំបូងគេដែលដាក់នៅ Guam ។ ក្រៅពីនោះ វាក៏មាននាវាពិឃាតដែលបំពាក់ដោយអាវុធឡាស៊ែរ ព្រមទាំងនាវាផ្ទុកយន្តហោះ យន្តហោះចម្បាំងបំបាំងកាយ  និងនាវាមុជទឹកជំនាន់ចាស់របស់ Los Angeles ចំនួន 4 គ្រឿង បន្ថែមពីលើផងដែរ។

គួរបញ្ជាក់ថា យោធា អាមេរិកបានបន្តបង្កើនកម្លាំងទ័ពជើងទឹករបស់ខ្លួន ដែលការគ្រប់គ្រងរបស់ខ្លួនមួយផ្នែកនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ម្យ៉ាងវិញទៀតវាក៏ជាការបង្ហាញពីចំណងមិត្តភាពរវាងខ្លួននិងប្រទេសជប៉ុនកាន់តែរឹងមាំ។

អារ៉ាប៊ីសាអូឌីត កំពុងតែស្វែងរកការបណ្តាក់ទុក 9 ពាន់លានដុល្លារ ដើម្បីដោះសោស្វែងរករ៉ែ

អារ៉ាប៊ីសាអូឌីតបានប្រកាសកិច្ចព្រមព្រៀងវិនិយោគមួយដែលមានតម្លៃជា 9ពាន់លានដុល្លា ខណៈដែលប្រទេសខ្លួនមានរ៉ែដែលមិនទាន់បានកែច្នៃប្រមាណជា 1.3 ពាន់ពាន់លានដុល្លារ។ ការបើកផ្លូវឲ្យបរទេសមានសិទ្ធវិនិយោគស្វែងរករ៉ែ ក្នុងនោះគឺមានក្រុមហ៊ុនរុករករ៉ែដែលធំជាងគេនៅក្នុងពិភពលោក Vedanta ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា បានប្រកាសខ្លួនសហការជាមួយប្រទេសខាងលើមុនគេ គឺដើម្បីបង្កើតរោងចក្រចម្រាញ់មួយដែលមានសមត្ថភាពអាចផលិតបានរ៉ែបានយ៉ាងតិច 700,000 តោនក្នុងមួយឆ្នាំ។

បើយោងតាមការរៀបរាប់ពីលោក Chris Griffith នាយកប្រតិបត្តិនៃក្រុមហ៊ុន Based Metals, Vedanta បាននិយាយថា “គម្រោងរបស់យើងនឹងលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង មានន័យថា អារ៉ាប៊ីសាអូឌីត និងកាត់បន្ថយការនាំចូលទង់ដែង” ប្រសិនបើប្រទេសលោកមានរោងចក្រផលិតក្នុងស្រុក ។

គួរបញ្ជាក់ថា​ ក្រុមហ៊ុន Vedanta នឹងចំណាយ 30 លានដុល្លារលើការទិញម៉ាស៊ីនកិនទង់ដែងយ៉ាងតិចឲ្យ 125,000 តោន ហើយសម្រាប់ការរ​សាងសង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ផលិតកម្ម​ពាណិជ្ជកម្ម​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ 2025 ឬ​ដើម​ឆ្នាំ 2026។

ទន្ទឹមនឹងនោះ ការវិនិយោគលើការទាញយករ៉ែ វាក៏មានក្រុមហ៊ុនរុករករ៉ែយក្សរបស់ចិន Zijin នឹងវិនិយោគ ប្រមាណ 34 លានដុល្លានៅក្នុងគម្រោងពហុដំណាក់កាល ដោយផ្តោតលើការកសាងរោងចក្រចម្រាញ់ស័ង្កសី និង អាស៊ីត sulfuric ក្នុងដំណាក់កាលដំបូងផងដែរ នេះបើយោងតាមរបាយការណ៍របស់ ​​Reuters ។

លើសពីនេះទៅទៀត ក្នុងនោះក៏មានក្រុមហ៊ុន Hastings Technology Metals របស់ប្រទេសអូស្ត្រាលី បានបោះទុនវិនិយោគលើការស្វែងរករ៉ែ ប្រហែលជា27 លានដុល្លា ដើម្បីបង្កើតកន្លែងកែច្នៃធាតុកម្រ។ ក្រុមហ៊ុន Platinum Group Metals របស់ប្រទេសកាណាដា និងក្រុមហ៊ុន Ajlan & Bros Mining ក៏បានវិនិយោគប្រមាណ ជិត 8 លានដុល្លា លើការសិក្សាអំពីលទ្ធភាពសម្រាប់រោងចក្រចម្រាញ់រ៉ែ និងលោហធាតុមូលដ្ឋានថែមទៀតផង។

គួររំលឹកថា កាលពីសប្តាហ៍មុន អារ៉ាប៊ីសាអូឌីតបានប្រកាសទៀតថា ខ្លួនបានអនុញ្ញាតឲ្យអ្នកវិនិយោគនៅលើពិភពលោកទាំងអស់ អាចទទួលបានឪកាសស្មើរៗគ្នា គឺពួកគេអាចបណ្តាក់ទុកក្នុងប្រទេសមួយនេះបានជានិច្ច។

scroll to top