ប្រាក់ដុល្លារ កាន់តែកើនឡើង នៅពេលដែលទីផ្សារផ្តោតលើគោលនយោបាយរបស់លោក Trump

ប្រាក់ដុល្លារបានកើនឡើងច្រើនជាង 2% ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី 5 ខែវិច្ឆិកាកន្លងមក។ ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចជាច្រើនបានជឿជាក់ថា  គោលនយោបាយរបស់លោក Trump អាចនឹងមានការកាត់បន្ថយអត្រាការប្រាក់នាពេលអនាគតថែមទៀតផង។

ស្របពេលជាមួយគ្នានេះដែរ ក្រុមការងាររបស់ CNBC បានមើលឃើញថា បច្ចុប្បន្នមានពាណិជ្ជករជាច្រើនកំពុងតែរង់ចាំការអនុវត្តន៍នូវអ្វីដែលជាយុទ្ធនាការរបស់ Trump ជាពិសេសលើការធ្វើកំណែទម្រង់ប្រមូលពន្ធលើការនាំចូល។

បើយោងតាមការរៀបរាប់ពីលោក Matt Simpson អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅសន្ទស្សន៍ City Index បាននិយាយថា ឥឡូវនេះវាអាចនឹងពិបាកក្នុងការកាត់បន្ថយការប្រាក់ ព្រោះថាក្នុងនោះវាមានអ្នកវិនិយោគជាច្រើនកំពុងតែថ្លឹងថ្លែងអំពីលទ្ធភាពរបស់ខ្លួន។

ភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចវានៅតែបន្តកើតមាន ដែលជាមូលហេតុធ្វើឲ្យវិនិយោគិនកាន់តែព្យាមយាមស្វែងរកនូវការចង្អុលបង្ហាញខ្លាំងជាងមុនទៅទៀត។ តែបើទោះជាយ៉ាងនេះក្តី អ្វីដែលធ្វើឲ្យក្រុមអ្នកវិនិយោគទាំងនោះកំពុងតែមានទំនុកចិត្តនៅពេលនេះ គឺការរក្សាទុកនៅប្រាក់ដុល្លា។

ជនជាតិមីយ៉ាន់ម៉ាជាច្រើនបានសម្រុកទិញ​អចលនទ្រព្យ នៅក្នុងប្រទេស​ថៃ​

ការលក់អចលនទ្រព្យនៅក្នុងប្រទេសថៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានកើនឡើងគួរឲ្យកត់សម្គាល់។ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនបាននាំគ្នាសម្រុកទិញខុនដូរក្នុង ទីក្រុងបាងកក ស្របពេលដែលប្រទេសរបស់ខ្លួនកំពុងផ្ទុះសង្គ្រាម។

អ្នកមានធនធានជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្រេចចិត្តចាកចេញពីប្រទេសរបស់ពួកគេ ក្នុងគោលបំណងស្វែងរកកន្លែងរស់នៅថ្មីដែលមានសន្តិភាព។ យ៉ាងណាមិញ ការហូរចូលនៃជនជាតិមីយ៉ាន់ម៉ាទៅកាន់ប្រទេសថៃ គឺមានតែអ្នកដែលមានលទ្ធភាពប៉ុណ្ណោះ។ ការបញ្ចេញផ្ទះនិងសំណង់អគារដែលជាប់គាំងដោយសារការវាយលុកនៃជំងឺកូវីដ វាហាក់ដូចជាអំណោយផលដល់ប្រទេសថៃ ពោលគឺពួកគេអាចប្រមូលប្រាក់ដោយបញ្ចេញនូវខុនដូរដែលនៅសល់ឲ្យទៅមីយ៉ាន់ម៉ាដើម្បីជាការជ្រកកោន។

បើយោងតាមការចុះផ្សាយពីការសែតបាងកកប៉ុស្តិនៅថ្ងៃទី ២០ ខែវិច្ឆិកា បានឲ្យដឹងទៀតថា ការលក់ខុនដូក្នុងទីក្រុងបាងកកទៅឱ្យជនជាតិមីយ៉ាន់ម៉ាក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំ 2024 វាបានកើនឡើងបីដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលថៃលក់ទៅឲ្យចិន រហូតដល់ទៅ ៣ ដង។

ប្រភពមួយនេះបាននិយាយទៀតថា  ការលក់ខុនដូរឱ្យជនជាតិមីយ៉ាន់ម៉ាចន្លោះពីខែមករាដល់ខែកញ្ញា គឺបានច្រើនជាង 1,000 យូនីតទៅទៀត ហើយប្រសិនបើយើងគិតជាទឹកប្រាក់វិញនោះគឺមិនតិចជាង158 លានដុល្លារអាមេរិក នោះទេ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា គឺមានព្រំដែនជាប់ជាមួយនឹងថៃប្រហែល 2,500 គីឡូម៉ែត្រ តែដោយសារតែប្រទេសមួយនេះបានគ្រប់គ្រងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ 2021 មក មីយ៉ាន់ម៉ាមានការគំរាមកំហឹង អំពើហឹង្សា​ ឆក់ប្លន់ ការកៀបសង្កត់ និងសង្គ្រាមមិនចេះចប់។

កប៉ាល់ខួងមហាសមុទ្រជ្រៅដំបូងគេបង្អស់ របស់ចិនបានចូលបម្រើសេវាកម្មជាផ្លូវការ

នាវា Meng Xiang ដែលជានាវាខួងយករ៉ែក្នុងមហាលសមុទ្រដំបូងគេបង្អស់របស់ប្រទេសចិន។  នាវា Meng Xiang វាគឺជានាវាស្វែងរករ៉ែដែលធំបំផុតនៅក្នុងប្រទេសចិន វាមានប្រវែង179.8 ម៉ែត្រ និងទទឹង 32.8 ម៉ែត្រ វាមានសមត្ថភាពផ្ទុកទំងន់បានរហូតដល់ 42.600 តោន និងអាចខួងបាតសមុទ្រក្នុងជម្រៅរហូតដល់ទៅ 11 គីឡូម៉ែត្រ។

គួរបញ្ជាក់ថា នាវា Meng Xiang វាមិនមែនគ្រាន់តែជានាវាដែលធំជាងគេនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ តែវាក៏ជានាវារុករករ៉ែក្នុងមហាលសមុទ្រដំបូងគេនៅក្នុងពិភពលោកផងដែរ។  Meng Xiang វាត្រូបានគេរចនាឡើងជាមួយនឹងមុខងារជាច្រើនដូចជា ការខួងតាមបែបវិទ្យាសាស្ត្រនៅមហាសមុទ្រជ្រៅ ការរុករកប្រេង និងឧស្ម័ន និងការស៊ើបអង្កេតជាតិទឹកនៃឧស្ម័នធម្មជាតិក្នុងមហាលសមុទ្រថែមទៀតផង។

បើយោងតាមបទសម្ភាសន៍ដោយផ្ទាល់ពីលោក Zhang Haibin ប្រធានផ្នែកសាងសង់នាវា Meng Xiang បាននិយាយប្រាប់សារព័ត៌មានស៊ិនហួរថា បន្ទាប់ពីការសាកល្បងលើសមុទ្រចំនួនពីរជុំ សូចនាករប្រតិបត្តិការសំខាន់ៗរបស់ Meng Xiang គឺមានច្រើនដែលលើសពីការរំពឹងទុករបស់យើងទៅទៀត។

លោកបានបន្តទៀតថា ការលេចចេញជារូបរាងនៃនាវាក៏ធំមួយនេះ វាត្រូវបានយើងបំពាក់ដោយឧបករណ៍លើកធារាសាស្ត្រដំបូងគេរបស់ពិភពលោកដែលមានសមត្ថភាពទាំងការរុករកប្រេង និងឧស្ម័ន និងការយកគំរូស្នូល ជាមួយនឹងសមត្ថភាពលើកយករ៉ែបានប្រមាណជា 907 តោន ថែមទៀតផង។

លោកបានបន្ថែមទៀតថា Meng Xiang អាចខួងក្នុងបាតសមុទ្របាន ៤ របៀប ដែលសក្តិសមបំផុតក្នុងការបំពេញតម្រូវការរបស់អ្នករុករកធនធានទាំងក្នុងសមុទ្រ និងមហាសមុទ្រ។

បន្ទាប់ពីសេដ្ឋកិច្ចប្រទេសជប៉ុនបានធ្លាក់ចុះអស់រយៈពេលជិត 43​ខែ តែនៅចុងឆ្នាំ 2024នេះ ជប៉ុនអាចនឹងមានការប្រែប្រួល

ការនាំចេញរបស់ប្រទេសជប៉ុនក្នុងត្រីមាសទី 3 បានកើនឡើងប្រមាណ 3.1% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កំណើនមួយនេះបានបញ្ជាក់ថា ជប៉ុនកំពុងតែស្ទុះងើបឡើងវិញ បន្ទាប់ពីខ្លួនធ្លាក់ចេញពីតំណែងលេខ 2 ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនោះ។

បើយោងទៅតាមការវាស់វែងពីក្រុមអ្នកជំនាញរបស់ Reuters បានមើលឃើញថា សេដ្ឋកិច្ចជប៉ុនអាចនឹងកើនប្រហែល 2.2% នៅត្រីមាសបន្ទាប់។

យ៉ាងណាមិញ ចំពោះទិន្នន័យនៃការនាំចេញ វាត្រូវបានរដ្ឋាភិបាលជប៉ុនបានបង្ហាញរួចទៅហើយថា ប្រទេសរបស់ខ្លួននឹងក្លាយទៅជាអ្នកនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ាច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដែលស្មើរនឹង 35.4% នៃការកើនឡើងសរុបរបស់ខ្លួន។

តែបើទោះជាយ៉ាងណាក៏ដោយ រាល់ប្រទេសដែលពឹងផ្អែកចម្បងទៅលើការនាំចេញគឺនៅតែមានហានិភ័យខ្ពស់បំផុត ជាពិសេសគឺបណ្តាលប្រទេសដែលនៅអាស៊ី។ ការជាប់ឆ្នោតរបស់ប្រធានាធិបតីថ្មីអាមេរិក វាត្រូវបានកាសែតធំៗអន្តរជាតិបានផ្សព្វផ្សាយជាហូរហែរថា លោក Trump នឹងតំឡើងពន្ធ និងកាន់តែរឹតបន្តឹងរាល់ការនាំចូលទាំងអស់ ហើយឥទ្ធិពលដ៏ធំនេះវា និងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជប៉ុន ចិន និងថៃខ្លាំងជាងគេ។

scroll to top