ប៉ូលីសថៃបានរឹបអូសទឹកដោះគោម្សៅ Ensure Gold ក្លែងក្លាយចំនួន 5,375 កំប៉ុង

អាជ្ញាធរថៃ បានចាប់ខ្លួនជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ថៃ​២​នាក់ ពី​បទ​ចែកចាយ ​ម្សៅ​ទឹកដោះគោ ​ក្លែងក្លាយ ​នេះបើយោងតាមការចុះផ្សាយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប៉ូលីសបានរឹបអូសទឹកដោះគោម្សៅ Ensure Gold ក្លែងក្លាយចំនួន 5,375 កំប៉ុង និងឧបករណ៍ពាក់ព័ន្ធក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃអង្គារ គឺចំនួន២ ទីតាំង។

ប៉ូលីសថៃបានស៊ើបឃើញថា ហាងមួយដែលមានអ្នកលក់ជាជនជាតិចិនខាងលើ បានប្រកបរបរលក់ម្សៅទឹកដោះគោក្លែងក្លាយ Ensure Gold លើវេទិកាអនឡាញ ក្នុងតម្លៃត្រឹមតែ 690 បាតប៉ុណ្ណោះ សម្រាប់ទម្ងន់ 850 ក្រាម។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មថៃកំពុងតាមដានយ៉ាងយកចិត្តទុករាល់ទំនិញដែលនាំចូល និងតាមដានលើទំនិញដែលលក់ក្នុងតម្លៃក្រោមទីផ្សាជាពិសេស។

យ៉ាងណាមិញចំពោះជនល្មើសទាំង​បីខាងលើ នៅពេលនេះក៏កំពុងរងចាំកា​រ​ចោទ​ប្រកាន់​ពី​បទ​លក់​អាហារ​ក្លែង​ក្លាយ និង​ការ​ចាត់ចែង​ទំនិញ​ដោយ​មាន​ស្លាក​សញ្ញា​មិន​ត្រឹមត្រូវ ក្រុមហ៊ុន Ensure Gold ផងដែរ។

អ្នករស់នៅក្នុងទីក្រុងដេលី បានទទួលរស់នៅជាមួយនឹងផ្សែងអ័ព្ទ គឺដូចជាការមើលខ្សែភាពយន្ត dystopian

រដ្ឋាភិបាលឥណ្ឌាបានប្រកាសឲ្យសាលារៀនជាច្រើនត្រូវបិទ ហើយចំពោះប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះប្រសិនបើគ្មានការចាំបាច់ទៅក្រៅ  ពោលគឺនៅរយៈពេលប៉ុន្មាននាទីបន្ទាប់ពី ទីក្រុងដេលីបានរងនូវផ្សែងអាប់ ដែលគេហៅថាជាផ្សែងពុល។

ការមកដល់នៃរដូវរងា វាបានធ្វើឲ្យប្រជាជនដែលរស់នៅក្នុងទីក្រុងដេលី មានអារម្មណ៍ថា កាន់តែអាប់អួរ។ មេឃនៅក្នុងទីក្រុងប្រទេសឥណ្ឌាបានប្រែក្លាយទៅជាពណ៌ប្រផេះ ហើយថែមទាំងមានពពកក្រាស់ក្រាល់ ដែលធ្វើឲ្យអ្នករស់នៅទីនោះមើលឃើញតែផ្សែងអ័ព្ទប៉ុណ្ណោះ។

បើយោងតាមអ្នកយកការណ៍របស់ bbc នៅថ្ងៃទី២០ ខែវិច្ឆិកា បានឲ្យដឹងថា ប្រភពបញ្ហានៃការកកើតជាអ័ព្ទខ្មៅគឺមានច្រើន។ មួយ​ក្នុង​ចំណោម​នោះ ​គឺវាបណ្តាលមកពី​ការ​អនុវត្ត​របស់​កសិករ ដោយសារតែពួកគេទាំងនោះបាន​ដុត​បំផ្លាញ​ស្រែ​ចម្ការ​ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​សាប​ព្រោះ​គ្រាប់ពូជ​សម្រាប់​ទិន្នផល​បន្ទាប់។

ការធ្វើបែបនេះវាបានរីកសោះសាយពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនគឺកើតឡើងនៅក្នុងរដ្ឋជិតខាងនៃរដ្ឋ Punjab, Haryana និង Uttar Pradesh ។​ យ៉ាងណាមិញ ចំពោះផ្សែងខ្មៅដែលបានកើតឡើងលើទីក្រុងដេលី យ៉ាងក្រាស់ក្រាល គឺវាអាចបណ្តាលមកពីកក្កតាខាងលើផង និងចេញមកពីកសិដ្ឋានដែលបានឆាបឆេះក្នុងទីក្រុង Delhi ផង ហេតុដូច្នេះហើយទើបបង្ករឲ្យបរិយាកាសនៅទីក្នុងទីក្រុងទាំងមូលកាន់តែអាប់អួលបែបនេះ។

លោក ពូទីន បានបង្ហាញពីអាវុធនុយក្លេអ៊ែរថ្មីរបស់ខ្លួន ដើម្បីព្រមានដល់ពួកលោកខាងលិច និងសហរដ្ឋអាមេរិក

មេដឹកនាំវិមានក្រឹមឡាំងបានប្រកាសថា ខ្លួននឹងប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែរ ឬក៏អាចប្រើអាវុធនុយក្លេអ៊ែរដោយផ្ទាល់តែម្តង ប្រសិនបើរុស្ស៊ីត្រូវទទួលរងការវាយប្រហារណាមួយពីអ៊ុយក្រែនដោយអាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក។

គួររំលឹកថា អ៊ុយក្រែនបានចាប់ផ្តើមធ្វើការវាយប្រហារជាលើកដំបូងរបស់ខ្លួនលើទឹកដីរុស្ស៊ីដោយប្រើអាវុធរយៈចម្ងាយឆ្ងាយទៅវាយលុកលើទីតាំងយោធាក្នុងតំបន់ Bryanskកាលពីយប់ថ្ងៃសៅរ៍។ តែបើទោះជាកងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់កាំជ្រួចចំនួនប្រាំគ្រាប់បានក៏ពិតមែន ប៉ុន្តែបំណែកនៃគ្រាប់ដែលនៅសល់វាបានធ្លាក់លើទឹកដីបច្ចេកទេសនៃកន្លែងយោធាក្នុងតំបន់ Bryansk បណ្តាលឱ្យមានភ្លើងឆេះយ៉ាងឆាប់រហ័ស។

បើយោងតាមការឆ្លើយតបពីមន្ត្រីអាមេរិកពីរនាក់បានបញ្ជាក់ប្រាប់ NBC News ថា អ៊ុយក្រែនបានបាញ់ ATACMS នៅជិតទីក្រុង Karachev ក្នុងតំបន់ Bryansk ឆ្លងកាត់ព្រំដែនភាគខាងជើងរបស់ប្រទេស ដែលជាការកត់សម្គាល់នូវការប្រើប្រាស់អាវុធដំបូងបង្អស់ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី។

ពួកគេបាននិយាយបន្តថា ទោះបីជាអ៊ុយក្រែនបានវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ីរួចហើយក៏ដោយ ប៉ុន្តែចំពោះការប្រើប្រាស់ដើម្បីវាយប្រហារក្នុងទឹកដីរុស្ស៊ីវិញនោះវាមិនមែនជាមីស៊ីលរបស់លោកខាងលិច ឬក៏ជា ATACMs អាមេរិកនោះទេ តែវាជាយន្តហោះគ្មានមនុស្សបើកដែលផលិតដោយជនជាតិអ៊ុយក្រែន។

យ៉ាងណាមិញ ចំពោះប្រតិកម្មរហ័សរបស់លោក ពូទីន មកលើសហរដ្ឋអាមេរិក វាគ្រាន់តែជាការសម្ញែងរបស់ខ្លួន ដោយសារតែមេដឹកនាំផ្តាច់ការរូបនេះចង់ឲ្យពិភពលោកដឹងថា រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរ។

មន្ត្រីអាមេរិកបាននិយាយបន្ថែមថា ការទន្ទឹងរង់ចាំគំនិតផ្តួចផ្តើមសន្តិភាពដែលកើតឡើងដោយការសម្របសម្រួលពីប្រធានាធិបតីជាប់ឆ្នោត Donald Trump គឺវាយូខ្លាំងពេក ហេតុដូច្នេះហើយទើបលោក ពូទីន ចង់បង្ហាញជម្រើសពីរឲ្យពួកលោកខាងលិច និងអ៊ុយក្រែនដឹងថា តើអ្នកចង់បានសង្រ្គាមនុយក្លេអ៊ែរ ឬក៏រង់ចាំការដោះស្រាយរបស់ Donald Trump ?

ប្រទេសចិន បានផលិតយន្តហោះចម្បាំងបំបាំងកាយដ៏ធំសម្បើមមួយប្រភេទ ដើម្បីប្រជែងជាមួយ F-35 របស់សហរដ្ឋអាមេរិក  

ចិនបានតាំងបង្ហាញអាវុធទំនើបៗរបស់ខ្លួនជាសាធារណៈ ដើម្បីបង្អួតពីសមត្ថផលរបស់ទីក្រុងប៉េកាំងនាឆ្នាំ 2024។ J-35A វាគឺជាយន្តហោះបំបាំងកាយទី2 របស់ចិន បន្ទាប់ពីប្រទេសមួយនេះបានសាងសង់យន្តហោះ J-20 ដោយជោគជ័យកាលពីឆ្នាំ 2017។

J-35A វាត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា វាគឺជាយន្តហោះចម្បាំងមួយដែលមេដឹកនាំទីក្រុងប៉េកាំង បានព្យាយាមបង្កើតឡើង ដើម្បីទៅប្រកួតប្រជែងជាមួយនឹងសមត្ថភាពយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក។

បើយោងតាមការរៀបរាប់ពីអ្នកសង្កេតការណ៍របស់ CNN កាលពីថ្ងៃទី 19 ខែវិឆ្ឆិកា ពួកគេបានធ្វើកំណត់សម្គាល់ថា យន្តហោះបំបាំងកាយរបស់ប្រទេសទាំងពីរខាងលើ គឺមានរូបរាងស្រដៀង ដែលធ្វើឲ្យអ្នកទៅទស្សនាដោយផ្ទាល់ពិបាកនិងធ្វើការបែងចែក។

ប៉ុន្តែបើទោះជាមានការរិៈគន់ពីមហាលជនយ៉ាងនេះក្តី ខាងអ្នកជំនាញរបស់ចិនបានឆ្លើយតបវិញថា F-35 របស់សហរដ្ឋអាមេរិក គឺដើរដោយម៉ាស៊ីន turbofan តែមួយគត់ ផ្ទុយទៅវិញ J-35A របស់ចិនវាបានបំពាក់ម៉ាស៊ីនចំនួនពីរដែលដំណើការដោយស្វ័យប្រវត្តិ។ J-35A មិនមែនគ្រាន់តែជាយន្តដែលមានល្បឿនលឿនជាងសម្លេងតែមួយមុខនោះទេ តែវាថែមទាំងអាចផ្ទុកគ្រាប់រំសេវជាច្រើនប្រភេទនៅក្នុងច្រកដាក់អាវុធខាងក្នុង មិនត្រឹមតែប៉ុណ្ណោះ J-35A វាក៏មានកន្លែងមួយផ្សេងទៀតសម្រាប់ដាក់កាំជ្រួច Cruise យ៉ាងធំទូលាយថែមទៀតផង។

scroll to top