រុស្ស៊ី​ប្តេជ្ញាថាខ្លួននឹង​ឆ្លើយ​តបសក្តិសម ប្រសិនបើ​មី​ស៊ី​ល​របស់​អា​មេ​រិ​កហ៊ានធ្លាក់នៅ​លើ​ទឹកដី​ខ្លួន​

មេដឹកនាំរបស់វិមានក្រឹមឡាំងបានប្រកាសថា ប្រសិនបើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកហ៊ានធ្លាក់ចូលទឹកដីរបស់រុស្ស៊ី នៅពេលនោះវានឹងមានការឆ្លើយតបភ្លាមៗជាមិនខាន។

គួរបញ្ជាក់ថា បន្ទាប់ពីលោក Joe Biden បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS (ប្រព័ន្ធកាំជ្រួចយុទ្ធសាស្ត្រកងទ័ព) ដែលមានសមត្ថភាពអាចបាញ់បានរហូតដល់៣០០ គីឡូម៉ែត្រ (១៩០ ម៉ាយ) ក៏ដូចជាកាំជ្រួច Storm Shadow អាចបាញ់ទៅលើគោលដៅរបស់ទាហ៊ានរុស្ស៊ីគ្រប់ទីកន្លែងមិនទីតាំងស្ថិតនៅក្បែរ ឬក្នុងទឹកដីរុស្ស៊ីក៏ដោយ។

យ៉ាងណាមិញ បើយោងតាមអ្នកជំនាញរបស់ bbc បានមើលឃើញថា ការសម្រេចចិត្តរបស់លោក Biden វាហាក់ដូចជាមិនជ្រុលហួសហេតុនោះទេ ព្រោះវាស្របពេលដែលរុស្ស៊ីទើបតែទទួលបានជំនួយខាងផ្នែកកងទ័ពពីកូរ៉េខាងជើងនោះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើងខ្ពស់កប់ពពក បន្ទាប់ពីមានការប្រកាសទិញភាគហ៊ុនត្រឡប់មកវិញ

បើយោងតាមការចុះផ្សាយពី Europe New បានចុះផ្សាយថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើងជិត 6% កាលពីថ្ងៃចន្ទ។ យ៉ាងណាមិញ សម្រាប់ការប្រកាស​ទិញត្រឡប់មក​វិញនាពេលនេះ វាគឺលើក​ដំបូងហើយ បើយើងគិតចាប់តាំងពី​ឆ្នាំ 2017 មក។

ក្រុមអ្នកជំនាញរបស់ Europe New បានមើលឃើញថា  ស្ថាបនិករបស់ក្រុមហ៊ុន Samsung កំពុងតែចង់​ពង្រឹង​ការ​ចាប់​អារម្មណ៍​របស់ម្ចាស់ភាគហ៊ុនឡើងមកវិញ ស្រប​ពេលដែល​តម្រូវ​ការកំពុងធ្លាក់ចុះ។

គួរបញ្ជាក់ថាសម្រាប់អាជីវកម្មរបស់ Samsung ដែលជាអ្នកផលិត semiconductor គឺមិនទាន់ឯករាជ្យនៅឡើយទេ ពោលគឺពួកគេត្រូវពឹងផ្អែកលើការរចនាពីក្រុមហ៊ុនផ្សេងមួយទៀតមកធ្វើជាដៃគូរ។

ប្រភពដដែលបាននិយាយបន្តថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ដែលទទួលបាននៅក្នុងត្រីមាសទីបី គឺមានចំនួនប្រមាណ 3.9ពាន់ពាន់លានវ៉ុន វាគឺជាតួរលេខដែលធ្លាក់ចុះប្រហែលជា 40% ប្រសិនបើយើងធៀបកាលពីបីខែមុន។

ទីភ្នាក់ងាររបស់ Europe New បានរកឃើញទៀតថា ការធ្លាក់ចុះរបស់ក្រុមហ៊ុន Samsung គឺដោយសារតែបច្ចុប្បន្នពួកគេមានដៃគូប្រកួតប្រជែងជាច្រើនមិនថាតែក្រុមហ៊ុនក្នុងស្រុកដូចគ្នាដូចជា SK Hynix និងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ជាដើម។

តែបើទោះជាយ៉ាងណាក៏ដោយ រាល់របាយការណ៍ដែលបានបង្ហាញខាងលើនេះ វាត្រូវបានអ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បដិសេធ ដោយពួកគេបានលើកហេតុផលថា ការទិញត្រឡប់មកវិញនេះ វាគឺជាយុទ្ធសាស្ត្ររបស់ម្ចាស់ក្រុមហ៊ុន។

គួររំលឹកថា ការទិញភាគហ៊ុនត្រឡប់មកវិញនឹងធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ ដោយក្រុមហ៊ុន Samsung គ្រោងនឹងទិញយកត្រឡប់មកវិញ បូករួមទាំងធ្វើការលុបចោលភាគហ៊ុនចំនួនបីពាន់ពាន់លានវ៉ុនក្នុងរយៈពេលបីខែខាងមុខថែមទៀតផង។

ហេតុផលធំៗចំនួន 3 ដែលធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីអាចរស់បានដោយគ្មានវិបត្តិរហូតដល់ 5 ឆ្នាំទៀត

សេដ្ឋកិច្ចក្នុងសម័យសង្គ្រាមរបស់រុស្ស៊ី ពិតជារឹងមាំលើសពីការរំពឹងទុករបស់អ្នកជំនាញបានព្យាការណ៍ទុកទៅទៀត។

បើទោះជារុស្ស៊ីបានទទួលរងនូវទណ្ឌកម្មខាងផ្នែកសេដ្ឋកិច្ចពីសំណាក់ពួកលោកខាងលិច និងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ តែផ្ទុយទៅវិញក្រុមអ្នកសេដ្ឋកិច្ចនៅតែជឿជាក់ថា សេដ្ឋកិច្ចរបស់រុស្ស៊ីមិនងាយនឹងដួលរលំនោះឡើយ។

ប្រសិនបើយើងនិយាយទៅលើតែសមត្ថភាពសេដ្ឋកិច្ចរបស់រុស្ស៊ីតែមួយមុខ វាត្រូវបានក្រុមអ្នកជំនាញរបស់មជ្ឈមណ្ឌលវិភាគ និងយុទ្ធសាស្ត្រនៅអឺរ៉ុបរំពឹងទុកថា រុស្ស៊ីអាចបន្តសង្គ្រាមយ៉ាងតិចក៏ 3 ទៅ 5 ឆ្នាំផងដែរ។

មេដឹកនាំវិមានក្រឹមឡាំងបានគិតគូរយ៉ាងមុតចត់ទៅលើរាល់ការចំណាយ ជាពិសេសគឺការចំណាយទៅលើសង្រ្គាមដែលប្រកបដោយនិរន្តរភាព ដោយក្នុងនោះក្រុមអ្នកវិភាគខាងលើបានមើលឃើញថា លោកពូទីន បានអនុវត្តនូវគោលការណ៍ធំៗចំនួន ៣ នោះគឺ៖

ទី១៖ កំមើលងាយតម្រូវការក្នុងស្រុក។

ទី២៖  វិមានក្រឹមឡាំងទទួលខុសត្រូវចំពោះតែការបន្តរស់រានមានជីវិតរបស់សេដ្ឋកិច្ចរុស្ស៊ីតែមួយមុខប៉ុណ្ណោះ។

ទី៣៖ អតិផរណា និងកង្វះបុគ្គលិកធ្វើការវាមិនមែនជាបញ្ហាចោទសម្រាប់រុស្ស៊ីនោះទេ។

Businessinsider ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

មេដឹកនាំកូរ៉េខាងជើងលោក គីម អំពាវនាវឱ្យពង្រឹងកងកម្លាំងនុយក្លេអ៊ែរ ដើម្បីបញ្ចប់ការរៀបចំខ្លួនធ្វើសង្រ្គាម

បន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីរវាងប្រធានាធិបតីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នៅក្នុងប្រទេសប៉េរូកាលពីថ្ងៃសុក្រ ស្រាប់តែសារព័ត៌មានកណ្តាល KCNA បានចុះផ្សាយកាលពីព្រឹកថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការពង្រឹងកងកម្លាំងនុយក្លេអ៊ែរទូទាំងប្រទេស ក្នុងគោលបំណងដើម្បីបញ្ចប់ការរៀបចំសង្រ្គាមរបស់ខ្លួន។

ប្រភពដដែលបាននិយាយបន្តថា ការសហការរវាងសហរដ្ឋអាមេរិក និងពួកលោកខាងលិច វាគឺជាចេតនាមួយដែលបង្ហាញថា ពួកគេកំពុងតែចង់ធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ចំពោះការធ្វើសុន្ទរកថាទៅកាន់ជនរួមជាតិ លោក គីម គ្រាន់តែចង់បង្ហាញថា ក្នុងនាមលោកជាមេដឹកនាំ លោកត្រូវតែការពារប្រទេស ដោយផ្តោតលើកងកម្លាំងនុយក្លេអ៊ែរ ហើយការប្រើប្រាស់អាវុធទាំងនេះទៀតសោតគឺមិនមានដែនកំណត់នោះឡើយ។

 លោក Kim បាននិយាយបញ្ជាក់បន្ថែមទៀតថា “សម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ហាក់ដូចជាកាន់តែពង្រីកខ្លួនចូលទៅក្នុងតំបន់ធំ ៗ ជាច្រើនស្ទើរតែពាសពេញពិភពលោក ជាពិសេសគឺនៅទ្វីបអឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តើការបញ្ចប់ការរៀបចំខ្លួនរបស់មេដឹកនាំខាងជើង មានបំណងសម្រាប់តែការជួយដល់រុស្ស៊ី ឬក៏ចង់វាយលុកកូរ៉ខាងត្បូង?

scroll to top