លោក Joe Biden បានអនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើ​អាវុធ​អាមេរិក​ វាយប្រហារ​ក្នុង​ប្រទេស​រុស្ស៊ី

សហរដ្ឋអាមេរិកបាននិយាយថា ទាហានរបស់កូរ៉េខាងជើងជាង 10,000 នាក់ត្រូវបានបញ្ជូនទៅកាន់ភាគខាងកើតនៃប្រទេសរុស្ស៊ី ស្របពេលដែល លោក Trump បានប្តេជ្ញាថា ខ្លួននឹងបញ្ចប់សង្គ្រាមរ៉ាំរ៉ៃមួយនេះ ឱ្យបានឆាប់រហ័សបំផុត ប៉ុន្តែលោកក៏មិនពន្យល់ពីរបៀបដែលនឹងនោះដែរ។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងបន្ថែមថា បន្ទាប់ពីលោក Donald Trump បានឈ្នះឆ្នោត ស្រាប់តែសមាជិកសភាដែលមកពីគណបក្សសាធារណរដ្ឋមួយចំនួនបានជំរុញឱ្យលោក Biden ជួយបន្ធូរបន្ថយច្បាប់អំពីរបៀបដែលអ៊ុយក្រែនអាចប្រើប្រាស់អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកទៅវិញ។ ដើម្បីជាការឆ្លើយតបទៅនឹងជំនួយរបស់កូរ៉េខាងជើងចំពោះរុស្ស៊ី លោក Joe Biden បានអនុញ្ញាតឱ្យយោធាអ៊ុយក្រែនទាំងអស់មានសិទ្ធប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលលើគោលដៅយោធារុស្ស៊ីបើទោះជាគោលដៅនោះនៅឆ្ងាយពីព្រំដែនរបស់ខ្លួនក៏ដោយ។

តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមការងាររបស់រ៉យទ័រមិនអាចទទួលបានការស្រាយបំភ្លឺពីខាងសេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិកនោះទេ។

មូលហេតុមួយចំនួនដែលធ្វើឲ្យលោក Elon Musk គាំទ្រលោក Donald Trump

កិច្ចខិតខំប្រឹងប្រែងរបស់មហាលសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk ចំពោះលោក Trump កន្លងមក វាត្រូវបានកាសែត New York Times បានរាយការណ៍កាលពីសប្តាហ៍មុនថាលោក Musk បាន ស្នើសុំ ឱ្យលោក Trump ជួលបុគ្គលិកពីក្រុមហ៊ុន SpaceX មកធ្វើជាមន្ត្រីរដ្ឋាភិបាលកំពូល រួមទាំងនៅក្រសួងការពារជាតិថែមទៀតផង។

ការវិលត្រឡប់របស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ទៅកាន់សេតវិមាននៅខែមករាក្រោយនេះ ទំនងជានឹងនាំមកនូវការផ្លាស់ប្តូរដ៏ធំចំពោះកម្មវិធី Artemis របស់ NASA។ ប្រភពមួយនេះបាននិយាយទៀតថា លោក Musk និងលោក Trump គឺមានគោលបំណងដូចគ្នា ខណៈដែលចិនមានមហិច្ឆតាចង់ចុះចតនៅឋានព្រះច័ន្ទនៅឆ្នាំ 2030 ។

លោក Elon Musk ដែលជាអ្នកគាំទ្រដ៏មានបំផុត របស់លោក Trump លោកបានមើលឃើញផលប្រយោជន៍ជាច្រើនបន្ទាប់ពីលោក Trump ចូលកាន់អំណាច ដោយក្នុងនោះ ក្រុមអ្នកជំនាញបានទស្សទាយថា

លោក Musk នឹងក្លាយជាអ្នកផ្គត់ផ្គង់ប្រព័ន្ធបាញ់បង្ហោះអវកាស ដ៏ធំបំផុតរបស់ NASA (SLS)។ ការចូលខ្លួននៅក្នុងជួររដ្ឋាភិបាល លោក Elon Musk គ្រាន់តែមានគោលបំណងចង់ទាញយកផលប្រយោជន៍ដែលបានមកពីការកែសម្រួលលើបទបញ្ញត្តិនានាដែលទាក់ទងនឹង Starship ព្រោះវាជារ៉ុក្កែតដែលត្រូវបានអភិវឌ្ឍដោយ SpaceX ដើម្បីដឹកជញ្ជូនមនុស្ស និងទំនិញទៅកាន់ភពព្រះច័ន្ទ និងភពអង្គារ ។

អ៊ីស្រាអែល​បង្កើន​ការ​ទម្លាក់​គ្រាប់​បែក​នៅ​លីបង់ ខណៈដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកកំពុងបង្ហាញសំណើរឲ្យមានបទឈប់បាញ់

ដើម្បីជាការឆ្លើយតបនឹងទង្វើលរបស់ក្រុមប្រដាប់អាវុធដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ Hezbollah បានបាញ់កាំជ្រួចប្រហែល 65 គ្រាប់ឆ្ពោះទៅអ៊ីស្រាអែលនៅរសៀលថ្ងៃសៅរ៍។ អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសលីបង់តែម្តង ដោយក្នុងនោះមានមនុស្សស្លាប់យ៉ាងតិច 6 នាក់ និង 11 នាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលគឺពួកគេបានកំណត់គោលដៅចម្បងក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut សម្រាប់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា។ បើយោងតាមការរៀបរាប់ពីយោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ការ​វាយ​ប្រហាររបស់ខ្លួនគឺ​ផ្តោត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម Hezbollah បូករួម​ទាំង​កន្លែង​ស្តុក​អាវុធ និង​មជ្ឈមណ្ឌល​បញ្ជា​តែប៉ុណ្ណោះ។

 សូមរំលឹកថា បើទោះជាមេដឹកនាំរបស់លីបង់មានបំណងចង់ចចារឲ្យមានបទឈប់បាញ់ក៏ពិតមែន តែទន្ទឹមនឹងនោះមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានសម្តែងការសង្ស័យម្តងហើយម្តងទៀតង ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ថាមានលក្ខណៈមិនច្បាស់លាស់។ ខាងអ៊ីស្រាអែលបានលើកឡើងថា ខ្លួនគ្រាន់តែចង់​ឱ្យ​ក្រុម​យុទ្ធជន​ហេសបូឡា​ដក​ខ្លួន​ចេញ​ទៅ​តំបន់​ភាគ​ខាងជើង​នៃ​ទន្លេ Litani ចម្ងាយ​ប្រហែល 30km (19 ម៉ាយ) ពី​ព្រំដែន​ជាមួយ​អ៊ីស្រាអែលជាមុនសិន។

Aljazeera ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រុមហ៊ុន Alibaba បានប្រកាស​ពី​ប្រាក់​ចំណេញរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាល​ចិនកំពុង​សម្លឹង​រក​ការ​បង្កើន​ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់

ក្រុមហ៊ុន Alibaba កាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនបានទទួលនូវប្រាក់ចំនេញលើសពីការរំពឹងទុកទៅទៀត។ ក្នុងត្រីមាសទី 3 នេះ ក្រុមអ្នកជំនេញរបស់ CNBC បានមើលឃើញថា ចំនួននៃការលក់រាយរបស់ចិនគឺមានកំណើនខ្ពស់ជាងឆ្នាំមុនថ្វេរដង។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំពោះតួរលេខដែលក្រុមហ៊ុន Alibaba ទទួលបានកាលពីចុងខែកញ្ញានេះ វាហាក់ដូចជាមិនសមាមាត្រជាមួយនឹងខ្លួនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី 2 នៅក្នុងពិភពលោកនោះឡើយ។

ក្រុមហ៊ុន Alibaba បាននិយាយថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនក្នុងត្រីមាសទី 3 គឺបានកើនឡើងប្រមាណជា 58% ដោយធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ 2023 គឺស្មើរនឹង 43.9 ពាន់លានយន់ (6.07 ពាន់លានដុល្លារ)។

 តែបើទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ Alibaba បានលើកឡើង កំណើនមួយនេះវាគឺជាការលក់ដ៏រឹងមាំមួយ ដែលបង្ហាញឲ្យយើងដឹងថា សេដ្ឋកិច្ចនៅក្នុងប្រទេសចិនគឺកំពុងតែមានសន្ទុះ ខណៈដែលការបញ្ជាទិញនៅក្នុងកម្មវិធី Taobao និង Tmall Group កាន់តែកើនឡើងជាលំដាប់។

យ៉ាងណាមិញ ប្រសិនបើយើងក្រឡេកទៅមើលអាជីវកម្មទិញទំនិញអនឡាញក្រៅប្រទេសវិញនោះ ខាង CNBC បានសង្កេតឃើញទៀតថា ក្រុមហ៊ុនយក្សអេឡិចត្រូនិកដូចជា Lazada និង Aliexpress ក៏មានការកើនឡើងដូចគ្នាដែរ គឺមានកំណើនប្រមាណជា 29% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 31.67 ពាន់លានយន់។  

scroll to top