មូលហេតុជាច្រើនដែលបានធ្វើឲ្យក្រុមហ៊ុន Grab ទទួលបាននូវប្រាក់ចំណូលច្រើនជាង 2 ពាន់លានដុល្លារក្នុងមួយឆ្នាំ

លោក Anthony Tan ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ដឹកជញ្ជូន Grab បានលើកឡើងថា បន្ទាប់ពី Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2012 កន្លងមក បច្ចុប្បន្នកម្មវិធីមួយនេះគឺកាន់តែបានរីកចម្រើនជាលំដាប់។

ក្រុមហ៊ុន Grab Holdings Inc. វាគឺជា ក្រុមហ៊ុនបច្ចេកវិទ្យា ពហុជាតិមួយដែលប្រកបទៅដោយភាពច្នៃប្រឌិតខ្ពស់ ហើយវាមានទីស្នាក់ការនៅ One-North ,ក្នុងប្រទេសសឹង្ហបុរី។ លោក Anthony Tan បានបង្ហើបប្រាប់ CNBC ថា ការបង្កើតកម្មវិធីដឹកជញ្ជូន Grab នេះឡើងគឺលោកមានគោលបំណងចង់បង្ហាញថា ប្រជាជនអាស៊ីគឺមានសមត្ថភាពអាចផលិតនូវកម្មវិធីនៅក្នុងទូរស័ព្ទដៃបានយ៉ាងទំនើប ហើយ App មួយនោះផងដែរវាក៏អាចជួយសម្រួលដល់ប្រជាជនជាច្រើន ដោយគ្រាន់តែបញ្ជាពីទូរស័ព្ទដៃរបស់ពួកគេទៅតាមតាមតម្រូវការរបស់ខ្លួនបានយ៉ាងងាយស្រួលនិងឆាប់រហ័ស។ លោក Anthony Tan បានបន្ថែមទៀតថា ឥឡូវនេះកម្មវិធី Grab គឺបានសាយភាយស្ទើតែពាសពេញអាស៊ីអាគ្នេយ៍ទៅហើយ ដោយក្នុងនោះកម្មវិធីរបស់លោកមួយនេះបានដំណើរការនៅក្នុងប្រទេសដូចជា សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។

Grab គឺជាកម្មវិធីដ៏ពេញនិយមមួយ ដែលត្រូវបានលោកយកទៅចុះបញ្ជីនៅក្នុង Nasdaq ហើយវាក៏មានអ្នកប្រើប្រាស់ច្រើនជាង 35 លាននាក់នៅទូទាំង 8 ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយយើងគិតត្រឹមឆ្នាំ 2023។

លោក Anthony Tan គាត់គឺជាពាណិជ្ជករម៉ាឡេស៊ី-សិង្ហបុរីដ៏ឆ្នើមមួយរូប ដោយរូបលោកត្រូវបានទស្សនាវដ្តី Forbes បានចុះផ្សាយថា គាត់គឺជាមហាសេដ្ឋីមួយរូបរបស់ប្រទេសសិង្ហបុរី ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 790 លានដុល្លា។

តែបើទោះជាយ៉ាងណាក៏ដោយ លោក Anthony Tan បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែលោកបានបញ្ចប់ការសិក្សានៅក្នុងសាលា Harvard Business School ក៏ពិតមែន តែអ្វីដែលជាមូលហេតុចម្បងនៃភាពជោគជ័យរបស់លោកនោះ គឺលោកតែងតែយល់ថា​ភាព​ជោគជ័យ​របស់មនុស្សម្នាក់ៗគឺ​មិន​ងាយ​ស្រួលនោះ​ទេ។ Grab បានជួបរឿងរ៉ាវជាច្រើន ជាពិសេសគឺដៃគូរប្រកួតប្រជែងដ៏ធំដូជា Uber ។ តែឧបសគ្គដែលលោកបានជួយបកន្លងមកនេះវាបានបង្រៀនលោកឲ្យកាន់តែតស៊ូ និងជម្នះវាដោយរុញរា។ ហើយលោកតែងតែនិយាយពាក្យមួយឃ្លាថា វត្តមានរបស់គូរប្រជែង វាបានជួយគាត់រូបលោកកាន់តែបង្កើននូវចំនេះដឹង នឹងមានដំណោះស្រាយកាន់តែលឿនជាងមុន​​»​។

ដើម្បីជំរុញតម្រូវការពីអ្នកទិញ រដ្ឋាភិបាល​ថៃ​ចាប់​ផ្តើមអនុវត្ត​គម្រោង​កាត់​បន្ថយ​តម្លៃទំនិញ

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃកំពុងស្វែងរកការសហការជាមួយក្រុមហ៊ុនឯកជនរបស់ខ្លួន​ គឺដើម្បីចាប់ផ្តើមយុទ្ធនាការកាត់បន្ថយតម្លៃទំនិញ ក៏ដូចជាសេវាកម្មដែលប្រជាជនខ្លួនតែងតែប្រើប្រាស់ជាប្រចាំ នេះបើយោងតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៤។

បើយោងតាមការរបរាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបានមានប្រសាសន៍ថា ការកាត់បន្ថយលើតម្លៃទំនិញនៅក្នុងទីផ្សាលោកនឹងចាប់ផ្តើមអនុវត្តចាប់ពីវិស័យអ៊ីនធឺណេត និងថ្លៃដឹកជញ្ជូនមុនគេ។

គួរបញ្ជាក់ថា នៅក្នុងគម្រោងមួយនៃផែនការរបស់រាជរដ្ឋាភិបាលថៃ លោក ស្រេតថា ថាវីស៊ីនបានបញ្ជាក់ថា ការជួយសម្រាលបន្ទុកទៅលើថ្លៃដើមរបស់សហគ្រាសធុនតូច និងមធ្យម លោកនិងចាប់ផ្តើមអនុវត្តយ៉ាងយូបមផុតត្រឹមថ្ងៃទី 20 ខែសីហា ដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024 គឺឲ្យបានមុនថ្ងៃដែលនាយករដ្ឋមន្ត្រីថៃចំណាយប្រាក់10,000 បាតតាមកាបូបឌីជីថល តាមការសន្យារបស់ខ្លួនកាលពីមុនពេលថ្ងៃបោះឆ្នោត។

វិធានការទីមួយដែលនឹងចាប់ផ្តើមនាពេលខាងមុខនេះ វាអាចនឹងជួយដល់អាជីវករជនជាតិថៃឲ្យមានប្រតិបត្តិការណ៍ឡើងមកវិញ ដូចកាលពីមុនមានជំងឺកូវីដ ១៩។ រដ្ឋាភិបាលថៃបានសង្ឈឹមយ៉ាងមុតមាំថា ការផ្តល់ជូនរបស់លោកវានឹងជួយឲ្យតំបន់ដែលស្ងាត់មួយចំនួន ជាពិសេសគឺនៅតាមបណ្តាលខេត្ត វានឹងមានសន្ទុះឡើងមកវិញ។

តែបើទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវផែនការខាងលើនេះ វាក៏ត្រូវតែមានការចូលរួមពីអ្នកផលិតផងដែរ។ រោងចក្រផលិតក្នុងស្រុកទាំងអស់គប្បីលក់ផលិតផលទៅអ្នកចែកចាយជាមួយនឹងការបញ្ចុះតម្លៃ ហើយយុទ្ធនាការមួយនេះគឺលោកនឹងតម្រូវឲ្យមានអនុវត្តទូទាំងប្រទេសតែម្តង។

ដើម្បីជាការឆ្លើយតបទៅនឹងការផ្តល់ជូនដោយរាជរដ្ឋាភិបាល បច្ចុប្បន្នគឺមានសហគ្រាសឯកជនធំៗប្រហែលជា 150 កន្លែងហើយ ពួកគេបានប្តេជ្ញាចិត្តថា ខ្លួននឹងគាំទ្រយុទ្ធនាការខាងលើនេះ។

ក្រុមហ៊ុន Samsung បានសម្លឹងឃើញទីផ្សាអ៊ឺរុប ដោយការលក់ចិញ្ចៀនឆ្លាតវៃ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Electronics មួយដែលមានភាពលេចធ្លោជាងគេបំផុតនៅក្នុងទ្វីបអាស៊ី បានប្រកាសថា ខ្លួននិងដណ្តើមយកទីផ្សារបស់សហភាពអឺរ៉ុបជាមួយនឹងការលក់ចិញ្ចៀនឆ្លាតវៃ Galaxy Ring ។

រចនាបថមួយដែលកំពុងតែទទួលបាននៅភាពទាក់ពីអ្នកប្រើប្រាស់ Samsung នៅពេលនេះពួកគេកំពុងតែបោះជំហានទៅមុខបន្តទៀតហើយ ដោយជាការបង្កើតនូវផលិតផលថ្មីនៃចិញ្ចៀនឆ្លាតវ៉ៃរបស់ខ្លួន។

ស្ថាបនិករបស់ Samsung បានលើកឡើងថា ផលិតផលថ្មីរបស់ខ្លួននឹងផ្តល់ជូននូវអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ច្រើនជាងគូប្រកួតប្រជែងរបស់ Samsungធ្វេដង។ Galaxy Ring វាជាចិញ្ចៀនឆ្លាតវៃដំបូងរបស់ក្រុមហ៊ុន ហើយវាមានមុខងារជាច្រើនដូចជា ការតាមដានសុខភាពនៅពេលគេង ចង្វាក់បេះដូង អុកស៊ីសែនក្នុងឈាម សីតុណ្ហភាពស្បែក ការហាត់ប្រាណ ហើយទួនាទីសំខាន់ៗទាំងអស់នោះយើងអាចទាញយកមកប្រើប្រាស់ពីក្នុងកម្មវិធី Samsung Health។ ចិញ្ចៀនឆ្លាតវៃ វាអាចមានសមត្ថភាពកត់ត្រាដោយស្វ័យប្រវត្តិ ការវិភាគ និងសមត្ថភាពវិភាគលើសីតុណ្ហភាពថែមទៀតផង។

តើ Samsung  Smart Ring មាន​គម្រោង​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ យ៉ាងដូចម្តេច?

បើយោងតាមការឃ្លាំមើលពី ​​Fortune Business Insights ពួកគេបានលើកឡើងថា នៅក្នុងទីផ្សាបច្ចេកវិទ្យានាពេលនេះ គឺមានក្រុមហ៊ុនធំៗជាច្រើនតួរយ៉ាងដូចជា៖ Apple, Samsung, Microsoft, Sony, Huawei និង Fossil Group ជាដើម។

បន្ទាប់ពីការមកដល់នៃទូរស័ព្ទដៃ Smart Phone វាក៏មាននាឡិកាឆ្លាតវៃ ខ្សែដៃ វ៉ែនតា សម្លៀកបំពាក់ កាស និងឧបករណ៍តាមដានសុខភាពផ្សេងៗជាច្រើនទៀត ហើយវាក៏សុទ្ធសឹងតែជាផលិតផលដ៏ពេញនិយមបំផុតផងដែរ។ យ៉ាងណាមិញចំពោះវត្តមានរបស់ចិញ្ចៀនឆ្លាតវៃ យើងក៏អាចចាត់ទុកថា វាគឺជាផលិតផលមួយផ្សេងទៀតដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់មិនចាញ់ នាឡិការ និងវ៉ែនតាប៉ុន្មាននោះទេ។ ចិញ្ចៀនគឺមានទំហំតូច​ ហើយស្រាល  ប៉ុន្តែនៅពេលដែលវាអាចចាប់យករង្វាស់តាមដានសុខភាពបាននោះ វាពិតជារឿងមួយដែលល្អខ្លាំងណាស់។

បើយោងតាមការរៀបរាប់ពីលោក James Kitto អនុប្រធានក្រុមហ៊ុន Samsung ដែលជាប្រធានចក្រភពអង់គ្លេស និងអៀរឡង់ លោកបានប្រាប់ Euronews ថា “យើងដឹងថាអ្នកប្រើប្រាស់នឹងងាកមកចាប់អារម្មណ៍លើចិញ្ចៀនឆ្លាតវៃ ហើយការច្រៀតចូលទៅក្នុងទីផ្សាអឺរុបមួយនេះពួកយើងបានរំពឹងទុកថា វានឹងមានតម្រូវច្រើនយ៉ាងយូបំផុតត្រឹមឆ្នាំ 2030 ។

គួរបញ្ជាក់ថា  Galaxy Ring វាត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការច្នៃប្រឌិតមួយដែលល្អបំផុតរបស់ Samsung ក្នុងទម្រង់មួយដ៏តូចបំផុត ហើយវាក៏ត្រូវបានស្ថាបនិករបស់ Samsung យកមកធ្វើពិសោធន៍ដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ជាយូយាណាស់មកហើយ។

ការគិតគូរទៅលើអ្នកប្រើប្រាស់ វាមិនមែនជាការផ្តល់ជូននូវហ្គេមប្លែកៗនោះទេ ការផ្លាស់ប្តូរបទពិសោធន៍បានឲ្យដឹងថា ចិញ្ចៀនឆ្លាតវៃ វាគឺជាផ្តល់ជូននូវអ្នកជំនាញមួយរូបឲ្យនៅជាមួយលោកអ្នកគ្រប់ពេល ព្រោះថាសុខភាពរបស់អ្នកវាគឺជារឿងសំខាន់ជាងគេបំផុត។ 

អ៊ីតាលី​បានអនុវត្តការដំឡើង​ពន្ធលើ​មហាសេដ្ឋី​ទ្វេ គឺសម្រាប់អ្នកចំណូលថ្មី

រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃពុធទី 7 ខែសីហានេះថា ខ្លួននឹងដំឡើងពន្ធទ្វេដងលើប្រាក់ចំណូលជនបរទេសទាំងឡាយណាដែលទើបតែផ្លាស់ទីលំនៅមករស់នៅលើទឹកដីរបស់ប្រទេសខ្លួន។

ច្បាប់ថ្មីដែលស្តីពីការដំឡើងប្រាក់ពន្ធ វាត្រូវបានថ្នាក់ដឹកនាំរបស់អ៊ីតាលីពិពណ៌នា ពួកគេនឹងចាប់ផ្តើមអនុវត្តសម្រាប់ជនបរទេសដែលមានប្រាក់ចំណូលចាប់ពី  100,000 អឺរ៉ូឡើងទៅ។

មួយក្នុងចំណោមការដោះស្រាយដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ការដំឡើងពន្ធលើប្រាក់ចំណូល និងពន្ធផ្ទះវាគ្រាន់តែជាគោលនយោបាយក្នុងរយៈខ្លីតែប៉ុណ្ណោះ។

ប្រទេសអ៊ីតាលីបានក្លាយទៅជាប្រទេសមួយដែលមានស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយជាងគេ ក្នុងចំណោមសមាជិករបស់សហភាពអឺរ៉ុបទាំងអស់។  ផលិតផលក្នុងស្រុករបស់អ៊ីតាលីបានថយចុះ ស្របពេលដែលឧស្សាហកម្មទេសចរណ៍ក៏មិនមានកំណើន។ បច្ចុប្បន្នចំពោះអតិផរណាស្នូលរបស់អ៊ីតាលី ដែលឡើងខ្ពស់ជ្រុលនោះវាគឺជាការចំណាយលើចំណីអាហារ។ កាលពីដើមឆ្នាំនេះ Euronews បានរកឃើញថា អតិផរណានៅក្នុងប្រទេសអ៊ីតាលីគឺបានកើនឡើងប្រមាណជា 3.1% ឯណោះ ហើយវាក៏ជាតួរលេខមួយដែលខ្ពស់ជាងគេផងដែរ ប្រសិនបើយើងទៀតទៅនឹងបណ្តាលប្រទេសរបស់ EU ដូចគ្នានោះ។

តែបើទោះជាយ៉ងណាក៏ដោយ បើយោងតាមការបកស្រាយពីនាយករដ្ឋមន្ត្រី Giorgia Meloni ដោយផ្ទាល់ លោកស្រីបានមានប្រសាសន៍ថា ការកើនឡើងពន្ធទ្វេដងនៃពន្ធផ្ទះវាក៏ជាចំនែកមួយដែលជួយឲ្យប្រទេសអ៊ីតាលីអាចមានសមត្ថភាពដោះស្រាយឱនភាពថវិកាបានដោយខ្លួនឯងផងដែរ។

លោកស្រីបានបន្តទៀតថា ចំពោះគោលដៅរបស់សហភាពអឺរ៉ុបគឺត្រូវបានគេកំណត់យ៉ាងតិចចំនួន 3% នៃផលិតផលក្នុងស្រុកសរុប ប្រសិនបើយើងអាចអនុវត្តន៍បាននោះ យើងក៏មិនរងនូវការផាកពិន័យពី EU នោះឡើយ។

scroll to top