ក្រុមហ៊ុន Sony បានកើនឡើងនៃប្រាក់ចំណេញរហូតដល់ 10%

កាលពីថ្ងៃពុធក្រុមហ៊ុន Sony  បានរាយការណ៍ថា ខ្លួនបានកើនឡើងប្រាក់ចំណេញប្រមាណ 10% កាលពីក្នុងត្រីមាសទី 1។ ការមើលឃើញនូវចំណូលចិត្តជាច្រើនខុសៗគ្នានៃអតិថិជន វាបានធ្វើឲ្យក្រុមហ៊ុន Sony បានងាកទៅផ្តោតលើ អាជីវកម្មហ្គេម តន្ត្រី កម្រងរូបភាពខ្លាំងជាងគេ ហើយជាលទ្ធផលវាពិតអាចជួយឲ្យក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយនេះអាចទទួលបាននូវប្រាក់ចំណេញជាទីគាប់ចិត្ត។

LSEG បានធ្វើការប៉ានប្រមាណថា ការផ្លាស់ប្តូរចក្ខុវិស័យរបស់ CEO Sony/ATV វាបានធ្វើឲ្យក្រុមហ៊ុនMedia ចំរុះជាតិសាសន៍មួយនេះបានទទួលនូវប្រាក់ចំណូលប្រមាណ 3.01 ពាន់ពាន់លានយ៉េនជប៉ុន (20.5 ពាន់លានដុល្លារ) លទ្ធផលមួយនេះផងដែរ វាពិតជាខ្ពស់ជាងការរំពឹងទុករបស់ក្រុមហ៊ុនប្រមាណ 2 ភាគរយ ឬស្មើរនឹង 21 ពាន់លានយ៉េនឯណោះ។

បើយោងតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងបន្ថែមថា បន្ទាប់ពីតារាចម្រៀងដ៏ល្បីឈ្មោះរបស់អាមេរិក គឺអ្នកនាង Beyonce បានចេញនូវអាល់ប៊ុមថ្មីដែលមានចំណងជើងថា “Cowboy Carter” ជាការពិតណាស់បទចម្រៀងមួយបទនេះពិតជាទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកនៅទូទាំងពិភពលោកមិនតិចនោះទេ។  Beyoncé បានទាក់ទាញចិត្តអ្នកគាំទ្ររបស់នាង ដោយជាងាកមកប្រើប្រាស់ជាមួយនឹង Sony/ATV ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា តារាចម្រៀងស្រីជនជាតិអាមេរិក Beyoncé បានចុះកិច្ច​ព្រម​ព្រៀងជាមួយនឹង Sony/ATV ចាប់តាំងពីចុងឆ្នាំ 2018 ម្ល៉េះ។ តែបើទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យយើងកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះវាត្រូវបានអ្នកនិពន្ធរបស់ CNBC បានលើកឡើងថា វត្តមានរបស់តារាល្បីលំដាប់ពិភពលោកវាមិនប្រាកដថាអាចជួយឲ្យក្រុមហ៊ុននោះបានរីកចម្រើននោះទេ ប្រសិនបើថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមិនយល់ពីតម្រូវការរបស់អតិថិជនច្បាស់នោះ។

ការទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយបង្ហាញនូវការលេងហ្គេមដ៏ពេញដែលមាននៅក្នុង PlayStation បូករួមជាមួយនឹងកម្មវិធីតន្ត្រី ដែលបានបង្ហាញដោយតារាចម្រៀងស្រីBeyoncé វាគឺជាគំនិតមួយដ៏ល្អ ដើម្បីធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនងាកមកប្រើប្រាស់នៅកម្មវិធីកំសាន្តរបស់ Sony ។

ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច បានធ្វើឲ្យធនាគារកណ្តាល ឥណ្ឌា ក្លាយជាអ្នកទិញមាសច្រើនជាងគេនៅក្នុងពិភពលោក

ធនាគារកណ្តាលរបស់អារ៉ាប់រួម (UAE)  បានបង្កើនទុនបំរ៉ុងជាមាសប្រមាណ 19.7 ភាគរយជារៀងរាល់ឆ្នាំ ហើយប្រសិនបើយើងគិតត្រឹមចុងខែឧសភា ឆ្នាំ 2024នេះ មាសទាំងអស់នោះគឺមានតម្លៃសរុបប្រហែលជា 20.6 ពាន់លាន AED ​​(5.6 ពាន់លានដុល្លារ)។

បើយោងតាមការប្រកាសពីអាជ្ញាធរត្រួតពិនិត្យ និងគ្រប់គ្រងលើវិស័យធនាគារ និងធានារ៉ាប់រង (CBUAE) បានឲ្យដឹងថា ការបង្កើនទុនបំរុងជាមាសរបស់ខ្លួននាពេលកន្លងមកនេះ វាគឺជាសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ មានន័យថាគឺពួកគេកំពុងតែអនុវត្តនីតិវិធីស្របទៅតាមសកម្មភាពរបស់ប្រជាជាតិដទៃទៀត។ ហើយចំពោះការរក្សានិងតម្តល់ជាមាសទុកនៅធនាគារកណ្តាលនោះ អារ៉ាប់រួមបានចាប់ផ្តើមតាំងពីឆ្នាំ 2018 មកម្ល៉េះ។

មាសវាជាលោហធាតុមួយប្រភេទដែលអាចឆ្លុះបញ្ចាំងថា នៅពេលដែលរាល់បណ្តាលប្រទេសទាំងឡាយណាដែលតម្កល់មាសកាន់តែច្រើននៅក្នុងធនាគារកណ្តាលរបស់ខ្លួននោះ គឺមានន័យថាប្រទេសមួយនោះកាន់តែមានសមត្ថភាពអាចរក្សាបាននូវភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងការប្រែប្រួលរូបិយប័ណ្ណរបស់ពួកគេកាន់តែរឹងមាំ។

យ៉ាងណាមិញ បើយោងតាមការការសិក្សា និងស្រាវជ្រាវពី AGBI កន្លងមកបានឲ្យដឹងថា នៅក្នុង ត្រីមាសទី2 នៃឆ្នាំ 2024 ធនាគារជាតិរបស់ប្រទេសប៉ូឡូញ និងធនាគារបម្រុងនៃប្រទេសឥណ្ឌា ពួកគេបានក្លាយទៅជាអ្នកទិញមាសដែលច្រើនជាងគេនៅក្នុងពិភពលោក។ បច្ចុប្បន្នប្រទេសឥណ្ឌាបានទិញមាសបន្ថែមប្រមាណ 19 តោន ដែលធ្វើឲ្យប្រទេសមួយនេះមានមាសរុបច្រើនជាង 377 តោនទៅទៀត។

តម្រូវការនៃមាសបានស្ទុះឡើង ដែលនាំឲ្យតម្លៃរបស់មាសកើនឡើងប្រមាណ 0.1 ភាគរយឬស្មើរនឹង 2,408.77 ដុល្លារក្នុងមួយអោន ហើយចំពោះតម្លៃមួយនេះគឺយើងគិតត្រឹមថ្ងៃទី 26 ខែកក្កដា គឺចំពេលដែលមាសត្រូវបានគេចែកចាយពាសពេញសកល ដោយប្រទេសនីមួយៗនៅក្នុងពិភពលោកមានការភ័យខ្លាចថា សេដ្ឋកិច្ចនិងបន្តធ្លាក់ចុះជាងនេះទៅទៀត។ 

 

រលកកំដៅបានកើតឡើងក្នុងទ្វីបអង់តាក់ទិក ជាមួយនឹងសីតុណ្ហភាព 50 F

នៅផ្នែកខ្លះនៃតំបន់អង់តាក់ទិក សីតុណ្ហភាពចាប់ផ្តើមក្តៅខ្លាំងជាបណ្តើរៗហើយ គឺចាប់ពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ។
បើយោងតាមការចុះផ្សាយពី CNN កាលពីថ្ងៃទី 04 ខែសីហា បានឲ្យដឹងថាក្នុងតំបន់ប៉ូលមួយចំនួនគឺកំដៅបានឡើងរហូតដល់ទៅ 50 អង្សាហ្វារិនហៃ។រលកកំដៅបានចូលទៅបំបែកឯតទគ្គកម្មក្នុងតំបន់សមុទ្រអាកទិក
ហើយវាក៏បានលាតត្រដាងឲ្យយើងដឹងកាន់តែច្បាស់ថា តំបន់ដែលធ្លាប់តែត្រជាក់បំផុតនៅក្នុងភពផែនដីវាកំពុងតែរងនូវហានិភ័យកាន់តែខ្លាំងឡើងៗ រហូតដល់ធ្វើឱ្យអ្នកវិទ្យាសាស្ត្របានលើកឡើងថា ផលប៉ះពាល់នៃទ្វីបអង់តាក់ទិកវានឹងនាំឲ្យមានផលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។

បច្ចុប្បន្នក្នុងតំបន់សមុទ្រទឹកកកគឺមានកំដៅដូចរដូវក្តៅចំពោះបាតុភូតបែបនេះវាត្រូវបានក្រុមអ្នកវិទ្យានិយាយថា វាបង្ករឡើងដោយសារតែការឡើងកំដៅនៃផែនដី។យ៉ាងណាមិញចំពោះសីតុណ្ហភាពក្តៅខ្លាំង យើងក៏អាចផ្លាស់ប្តូរសកម្មភាពប្រចាំថ្ងៃឲ្យស្របទៅតាមកំដៅដែលកើតឡើងជាក់ស្តែងបាន តែផ្ទុយទៅវិញប្រសិនបើផែនដីទទួលរងដោយការឡើងកម្រិតនៃទឹកសមុទ្រវិញនោះ ប្រាកដណាស់យើងពិតជាមិនអាចមានអ្វីទៅស្រោចស្រង់វាបាននោះទេ។

អ្នកវិទ្យាសាស្ត្របានលើកថាទឹកកកភាគច្រើនរបស់ភពផែនដីដែលត្រូវបានរក្សាទុកនៅតំបន់ប៉ូល ប្រសិនបើវារលាយអស់ ច្បាស់ណាស់កម្រិតទឹកសមុទ្រប្រាកដជាកើនឡើងមិនលើសពី 150 ហ្វីត នោះទេ កំថាឡើយផ្ទាំងទឹកកកយក្សសូម្បីតែដុំទឹកកកតូចៗដែលនៅទីនោះរលាយអស់ វាអាចបង្កើនកម្រិតទឹកសមុទ្រវានិងកើនឡើងច្រើនជាង10 ហ្វីតផងដែរ។

លោក Thomas Bracegirdle នាយករងផ្នែកវិទ្យាសាស្ត្រនៃផ្នែកវិទ្យាសាស្ត្របាននិយាយប្រាប់ CNN ថាសីតុណ្ហភាពនៅក្នុងដើមខែសីហានេះគឺវាបានចូលទៅបំបែកកំណត់ត្រា ហើយវាក៏ជាសញ្ញាសំខាន់នៃអ្វីដែលអាចនឹងមកដល់ក្នុងរយៈពេលខាងមុខនេះដែរ។ លោកអ្នកអាចនិយាយថា កំដៅចន្លោះត្រឹមតែ 10 ទៅ 20 អង្សាវាអាចជារឿងធម្មតាសម្រាប់ការរស់នៅរបស់អ្នក តែចំពោះតំបន់ប៉ូលមួយនេះវិញ សីតុណ្ហភាពមួយនេះវាគឺជារលក​កំដៅមួយដែលគួរឲ្យបារម្មណ៍បំផុត។
ទឹកកកអាចរលាយយឺតឬលឿនគឺវាអាស្រ័យទៅលើកម្រឹតនៃសីតុណ្ហាភាពក្នុងតំបន់នោះ តែផ្ទុយទៅវិញចំពោះកំដៅដែលបានកើតឡើងនេះគឺវាអាចមានសមត្ថភាពទៅរំលាយទឹកកកនៅទីនោះរួចទៅហើយ។
​តំបន់ប៉ូលខាងត្បូងបានឡើងកំដៅ 
ខ្លាំងជាង 3 ដង នៃអត្រាមធ្យមសកលកាលពីឆ្នាំ 1989 ដល់ឆ្នាំ 2018 ដែលជាការសិក្សាឆ្នាំ 2020 វាត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Climate Change ។ មហាសមុទ្រអង់តាក់ទិកខាងលិច និង ផ្ទាំងទឹកកក Thwaites “Doomsday” វាគឺជារឿងសំខាន់ដែលអ្នកវិទ្យាសាស្ត្រត្រូវតែដឹង។ ក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមស្វែងរកវិធីសាស្ត្រដើម្បីទប់ទល់ជាបន្តបន្ទាប់ ព្រោះតែពួកគេបានដឹងយ៉ាងច្បាស់ថា គ្រោះមហន្តរានឹងកើតឡើងលើផែនដី
ប្រសិនបើផ្ទាំងទឹកកកនៅទីនោះត្រូវដួលរលំ។

មូលហេតុចម្បងដែលធ្វើឲ្យលោក Elon Musk គាំទ្រដល់ លោក Donald Trump

អតីតប្រធានាធិបតី ហើយក៏ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារដ្ឋនាពេលនេះបានបង្វែរគោលជំហររបស់ខ្លួន ដោយលោកបានបានអះអាងថា គាត់គឺជាមនុស្សម្នាក់ដែលស្រលាញ់និង គាំទ្ររថយន្តអគ្គិសនី។

 ឥឡូវនេះលោក Donald Trump បានចែករំលែកពីចំណង់ចំណូលចិត្តរបស់លោកកាន់តែខ្លាំងឡើងៗ ហើយអ្វីដែលធ្វើឲ្យយើងកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺលោក បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា បេះដូងរបស់លោកនៅពេលនេះគឺបានចាប់អារម្មណ៍ ហើយក៏ស្រលាញ់ថៅកែរបស់ Tesla គឺលោក Elon Musk ថែមទៀតផង។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ  គឺបានកើតឡើងបន្ទាប់ពីលោក Elon Musk បានសន្យាថា គាត់នឹងគាំទ្រដល់យុទ្ធនាការរបស់លោក Trump យ៉ាងពេញទំហឹង។

យើងខ្ញុំសូមរំលឹកថា លោក Trump គឺជាមនុស្សម្នាក់ដែលធ្លាប់បានរិះគន់លើការគាំទ្ររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថា ការគាំទ្ររថយន្តអគ្គិសនី វាប្រៀបបានដូចជាការផ្លាស់ប្តូរដែលត្រឡប់ក្រោយទៅវិញទេ ។

យ៉ាងណាមិញបេក្ខភាពដែលមកពីគណបក្សសាធារណរដ្ឋបានសារភាពថា គាត់មានអារម្មណ៍ថាគាត់មិនមានជម្រើសទេក្រៅពីគាំទ្រ EVs នោះ ព្រោះថាស្ថាបនិករបស់ Tesla បានសន្យាថា គាត់នឹងចំណាយធនធានផ្ទាល់ខ្លួនដើម្បីគាំទ្រដល់យុទ្ធនាការ Trump នេះបើយោងតាមការរាយការពី  Business Insider ។ 

ជាការពិតណាស់ ការគាំទ្ររបស់លោក Elon Musk ចំពោះលោក Tump វាអាចជះឥទ្ធិពលដល់ការលក់រថយន្ត Tesla ក៏ពិតមែន ប៉ុន្តែ មហាលសេដ្ឋីលំដាប់ពិភពលោករូបនេះគឺតែងតែគិតទៅលើផលចំណេញច្រើនជាងអ្វីទាំងអស់។ យ៉ាងណាមិញ ចំពោះការបង្វែរទិសដៅនៃគាំទ្ររបស់លោក វាក៏ព្រោះតែលោក Musk មានបំណងចង់ដកចេញនូវប្រាក់ឧបត្ថម្ភ EV សម្រាប់រដ្ឋបាលរបស់លោក Biden ហើយវាក៏អាចធ្វើឲ្យលោកទទួលបាននូវរង្វាន់ ឬក៏ការតបស្នងពីលោក Trump ផងដែរ ប្រសិនបើលោក Trump បានធ្វើជាប្រធានាធិបតីពិតមែននោះ។

scroll to top