នេប៉ាល់ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានយន្តហោះធ្លាក់ញឹកញាប់ជាងគេនៅក្នុងពិភពលោក

យន្តហោះខ្នាតតូចមួយគ្រឿងបានរអិលចេញពីផ្លូវរត់ក្នុងរដ្ឋធានី Kathmandu របស់ប្រទេសនេប៉ាល់ កាលពីថ្ងៃពុធ ហើយវាក៏បានធ្វើឲ្យមនុស្សយ៉ាងតិច 18 បានបាត់បង់ជីវិត។

បើយោងតាមការចុះផ្សាយពី CNN នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យបន្ថែមថា បច្ចុប្បន្នគឺមានតែអ្នកបើកយន្តហោះប៉ុណ្ណោះដែលអាចនៅរស់ ហើយគាត់ក៏កំពុងតែទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ប្រភពមួយនេះបាននិយាយបន្តថា យន្តហោះបានធ្លាក់ក្នុងអំឡុងពេលហោះហើរពីទីក្រុង Kathmandu ទៅកាន់ទីក្រុង Pokhara នៅម៉ោងប្រហែល 11 ព្រឹក ម៉ោងក្នុងស្រុក តែជាអកុសលនៅពេលដែលយន្តហោះនោះត្រូវបើកចុះចត តែបែរជារអិលធ្លាក់ពីលើផ្លូវទៅវិញ។

គួររលឹកថា ចំពោះគ្រោះថ្នាក់នៃការធ្លាក់យន្តហោះ ក្រុមអ្នកយកព័ត៌មានបានលើកឡើងថា ជារឿយៗនៅក្នុងព្រលានយន្តហោះមួយនេះគឺតែងតែមានគ្រោះថ្នាក់បែបនេះជាញឹកញាប់ ហើយបើយោងទៅតាមអ្នកជំនាញខាងផ្នែកភូមិសាស្ត្រពួកគេបានលើកឡើងថា ដោយសារតែទីតាំងនៃព្រលានយន្តហោះគឺជាតំបន់ភ្នំ។

គួរបញ្ជាក់ថា នេប៉ាល់គឺជាប្រទេសមួយដែលមានភ្នំមួយដែលខ្ពស់ជាងគេ គឺភ្នំ​ហិម៉ាឡៃយ៉ាន​ ភ្នំមួយនេះគឺត្រូវបានគេចាត់ទុកថា វាជា​ភ្នំ​ខ្ពស់​ជាង​បំផុតក្នុងចំណោម​ភ្នំ​ទាំង​ 14 របស់​ពិភពលោក ដោយ​រួម​ទាំង​អេវឺរ៉េសថែមទៀត​ផង។ អ្នកជំនាញបាននិយាយបន្តថា ចំពោះ​​កំណត់ត្រា​នៃ​គ្រោះថ្នាក់​យន្តហោះដែលធ្លាក់ គឺវាអាចបណ្តាលមកពីកក្តាអាកាសធាតុផងដែរ។ ខ្យល់ភ្លៀង​វា​បាន​ផ្លាស់ប្តូរ​ភ្លាមៗដោយអាស្រ័យទៅតាមបរិយាសនៃជួរភ្នំ ហេតុដូច្នេះហើយទើបធ្វើឲ្យរាល់​ជើងហោះហើរខ្នាតតូចភាគច្រើនគឺមានគ្រោះថ្នាក់ញឹកញាប់បែបនេះ។

​ក្រុមការងាររបស់ CNN បានបង្ហាញបន្ថែមទៀតថា នៅក្នុងរបាយការណ៍សុវត្ថិភាពនៃប្រទេសនេប៉ាល់កាលពីក្នុងឆ្នាំ ឆ្នាំ 2019  អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសមួយនេះបានឱ្យដឹងថា យន្តហោះដែលមានកៅអី 19 ឬតិចជាងនេះទំនងជាមានគ្រោះថ្នាក់ដោយសារតែភាពលំបាកនៃតំបន់ដែលចោទខ្លាំងដូចនៅទីនេះ។ ហើយចំពោះកក្តាមួយផ្សេងទៀតនោះ គឺវាបណ្តាលមកពីយន្តហោះដែលយើងរត់វាចាស់ទ្រុតទ្រោមខ្លាំងពេក។

យើងខ្ញុំសូមរំលឹកសារជាថ្មីថា កាលពីឆ្នាំមុន ប្រទេសនេប៉ាល់បានឃើញការធ្លាក់យន្តហោះដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាង 30 ឆ្នាំ នៅពេលដែលមានមនុស្សយ៉ាងតិច 68 នាក់បានស្លាប់ នៅពេលដែលជើងហោះហើរ Yeti Airlines បានធ្លាក់នៅជិត Pokhara ។ បន្ទាប់មកទៀតនៅខែឧសភា ឆ្នាំ 2022 ជើងហោះហើរ Tara Air ដែលចេញដំណើរពី Pokhara  ក៏បានធ្លាក់ចូលទៅក្នុងជ្រលងភ្នំដែលបង្ករឲ្យមានមនុស្សស្លាប់ប្រមាណ 22 នាក់។ នៅដើមឆ្នាំ 2018 វាក៏មានជើងហោះហើរមួយទៀតដែលមានឈ្មោះថា US-Bangla Airlines យន្តហោះនោះបានរត់ពីរដ្ឋធានី Dhaka របស់បង់ក្លាដែស ទៅកាន់ទីក្រុង Kathmandu  តែជាអកុសលវាក៏ធ្លាក់នៅពេលចុះចត  រួចក៏បង្ករជាអគ្គិសភ័ឆាបឆេះភ្លាមៗ របាយបានបង្ហាញថា ក្នុងនោះគឺមានមនុស្ស 51 នាក់បានស្លាប់។

Lisa សមាជិកក្រុម Blackpink បានក្លាយទៅជាឯកអគ្គរដ្ឋទូតថ្មីរបស់ Louis Vuitton

ខណៈដែលតារាចម្រៀងរ៉េបស្រី Lisa សមាជិកក្រុម Blackpink ទើបតែចេញនូវបទថ្មី“Rockstar”  ភ្លាមៗនោះនាងក៏បានសរសេរបង្ហោះនៅលើ IG របស់នាងថា នាងនឹងក្លាយទៅជា reppin របស់ក្រុមហ៊ុនលក់ទំនិញប្រណិតរបស់ប្រទេសបារាំង Louis Vuitton។

បើយោងទៅតាមការរៀបរាប់ពីប្រធានផ្នែកច្នៃម៉ូដរបស់ LV ដោយផ្ទាល់ លោក Nicolas Ghesquière បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលលោកបានធ្វើការជាមួយនិង BA ថ្មីរបស់ក្រុមហ៊ុន LV ហើយអ្នកដែលនិងមកបង្ហាញនូវម៉ូដចុងក្រោយរបស់លោកនាពេលនេះ គឺជាកញ្ញា Lisa។ លោក Nicolas បានលើកឡើងថា Lisa នាងគឺជាក្មេងស្រីម្នាក់ដែលមានភាពក្លាយហាន ហើយក៏ជានារីម្នាក់ដែលមានមន្តស្នេហ៍ និងភាពទាក់ទាញដែលមិនគួរឲ្យជឿផងដែរ។ ហើយប្រសិនបើយើងនិយាយពីសមត្ថភាព និងទើបកុសលរបស់នាងវិញ Lisa នាងមិនត្រឹមតែជាតារាចម្រៀង តែក៏ជាអ្នកតារារ៉េបស្រីដ៏លេចម្នាក់ថែមទៀតផង។ Lisa នាងពិតជាមានភាពច្នៃប្រឌិតខ្ពស់នៅក្នុងតន្ត្រី ហើយនាងតែងតែរកនឹកនូវស្ទាយថ្មីៗ និងប្លែក សម្ថភាពមួយនេះគឺបានធ្វើឲ្យនាងកាន់តែមានភាពទាក់ទាញលើសពីតារាចម្រៀងទូទៅ ហេតុដូច្នេះហើយ ចំពោះដំណើរនៃការលក់ម៉ូដថ្មីរបស់ក្រុមហ៊ុន LV នៅក្នុងឆ្នាំនេះ លោក Nicolas គឺមានទំនុកចិត្តខ្ពស់ជាមួយនឹង Lalisa ខ្លាំងជាង។

អស់រយៈពេលជាទស្សវត្សមកហើយដែលក្រុមហ៊ុន Louis Vuitton តែងតែរក្សាបាននូវភាពដើមរបស់ខ្លួន​ ជានិច្ច ហើយជាពិសេសជាងនេះទៅទៀតនោះចំពោះនិមិត្តសញ្ញាអក្សរកាត់របស់ពួកគេវិញ គឺស្ថាបនិករបស់ LV​ បានគិតគូរយ៉ាងហ្មត់ចត់ ព្រោះវាគឺជាបំណែកប្រវត្តិសាស្ត្រដែលមានប្រជាប្រិយខ្លាំង មិនថាសម័យកាលនោះទេ LV នៅតែជាទីទុកចិត្តរបស់អតិថិជន។ ការលក់នូវផលិតផលដ៏ស្រស់ស្អាត និងប្រណិតវាគឺជាគោលគំនិតរបស់ស្ថាបនិក  Louis Vuitton តែទន្ទឹមនឹងនោះអ្នកដែលអាចក្លាយទៅជា BA របស់ខ្លួនបានលុះត្រាតែពួកគេមានទាំងសមត្ថភាព ទេពកុសល និងចំណេះដឹងទើបក្រុមហ៊ុនយក្សមួយនេះព្រមជ្រើសរើស។ យ៉ាងណាមិញ សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់ Lisa នៅក្នុងក្រុមហ៊ុន Louis Vuitton គឺនឹងប្រព្រឹត្តទៅនៅក្នុងកម្មវិធីនារដូវស្លឹកឈើជ្រុះ (រដូវរងា) ឆ្នាំ 2024 គឺនៅក្នុងទីក្រុងប៉ារីសដោយផ្ទាល់តែម្តង។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានសន្យាថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះ 236,000 ខ្នង ក្នុងតម្លៃមួយដែលទាបជាងទីផ្សា

 រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះចំនួន 236,000 ខ្នង ដោយលក់ក្រោមតម្លៃទីផ្សារនៅឆ្នាំ 2029 នេះបើយោងតាមការចុះផ្សាយពីក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok បាននិយាយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទាក់ទងនឹងអចលនទ្រព្យនៅទីក្រុងសេអ៊ូលថា គោលនយោបាយមួយដែលស្តីពីការសាងសង់ឡើងវិញនូវផ្ទះចាស់ៗក្នុងតំបន់ក្បែរទីក្រុង វាគឺជាកិច្ចខិតខំប្រឹងប្រែងមួយបន្ថែមទៀត ដើម្បីធានាបាននូវស្ថិរភាពលំនៅដ្ឋាន និងទប់ស្កាត់ការដំឡើងថ្លៃផ្ទះកុំឲ្យជ្រុលហួសហេតុ។

លោក Choi បាននិយាយបន្តថា ចំពោះស្ថានភាពទីផ្សាអចលនទ្រនាពេលបច្ចុប្បន្ននេះ លោកបានសង្កេតឃើញថា ទីផ្សាមួយនេះវាហាក់ដូចជានូវនឹងទ្រឹង តែបើទោះជាយ៉ាងនេះក្តី ការដាក់ចេញនូវវិធានការខាងលើ ក៏ព្រោះថ្នាក់ដឹកនាំរបស់យើងចង់ជួយដល់អ្នកដែលមិនមានលទ្ធភាពទិញផ្ទះ ដោយសារតែវាមានតម្លៃខ្ពស់ ជាពិសេសគឺលោកចង់ជំរុញឲ្យមានតម្រូវការលើទីផ្សាមួយនេះឡើងវិញផងដែរ។

លោក Choi បាននិយាយបន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបំណុលគ្រួសារ រដ្ឋាភិបាលនឹងរឹតបន្តឹងបន្តិចម្តងៗនូវបទប្បញ្ញត្តិនៃការផ្តល់ប្រាក់កម្ចី គឺដើម្បីប្រាកដថារាល់ប្រាក់កម្ចីគឺកូនបំណុលត្រូវតែមានលទ្ធភាពគ្រប់គ្រាន់សងធនាគារវិញ។

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងប្រាក់កម្ចីទៅលើការទិញលំនៅឋានមួយដែលប្រកបដោយសុវត្តិភាព លុះត្រាផ្ទះមានតម្លៃថោកសមរម្យ។ នៅពេលដែលប្រជាជនអាចមានជម្រកមួយដ៏សមរម្យ និងមានស្ថិរភាពនោះ វាបានបង្ហាញថា ទាំងនេះគឺភាពខ្លាំងរបស់ថ្នាក់ដឹកនាំ ហេតុដូច្នេះហើយកិច្ចការគោលនយោបាយដ៏សំខាន់សម្រាប់ប្រជាជននាពេលខាងមុខនេះ រដ្ឋាភិបាលត្រូវតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចបាននៅគោលដៅដ៏ធំមួយនេះ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរច្រើនជាង 54 លាននាក់ ក្នុងឆមាស ទី 1

ទិន្ន័យសរុបនៃចំនួនអ្នកដែលបានធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិហាណយគឺមានច្រើនជាង 54លាននាក់ទៅទៀត ហើយលទ្ធផលមួយនេះគឺយើងត្រឹមសឆមាសទី1នៃឆ្នាំ2024 ប៉ុណ្ណោះ។

អាជ្ញាធរ អាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) ទើបតែប្រកាសថា ចំនួនអ្នកធ្វើដំណើររបស់ខ្លួននៅក្នុងឆ្នាំនេះគឺបានកើនឡើងប្រមាណ 97 ភាគរយ ដោយយើងធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តើមានមូលហេតុអ្វីខ្លះទើបធ្វើឲ្យផ្នែកអាកាសចរណ៍នៅក្នុងប្រទេសមួយនេះ បានកើនឡើងយ៉ាងឆាប់រហ័សបែបនេះ?

បើយោងតាមការចុះផ្សាយពី VNS កាលពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ2024 បានឲ្យដឹងបន្ថែមថា រាល់ការលូតលាស់នីមួយៗ គឺវាត្រូវតែមានការចូលរួមពីប្រជាជនក្នុងស្រុកជាមុនសិន។ ចំនួនអ្នកទេសចរណ៍ និងអ្នកធ្វើដំណើរបានកើនឡើងលឿនបែបនេះ វាក៏ព្រោះតែប្រជាជនវៀតណាមជាច្រើនបានជ្រើសរើសការធ្វើដំណើរកំសាន្ត និងការងារ ដោយការហោះហើរ។ ជាលទ្ធផលត្រឹមតែក្នុងឆមាសដំបូង ការដឹកជញ្ជូនអ្នក​ដំណើរ​ក្នុង​ស្រុកគឺមានជាង ១៧ លាននាក់ឬស្មើ​នឹង ៨២ ភាគរយ រួចទៅហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា រាល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់នៅក្នុងវៀតណាមគឺសុទ្ធតែមានការកើនឡើង ដោយក្នុងនោះមានដូចជា៖ ក្រុមហ៊ុន Vietnam Airlines មានកំណើនប្រមាណ42 ភាគរយ Vietjet Air 44 ភាគរយ Bamboo Airways 7 ភាគរយ ក្រុមហ៊ុន Vietravel Airlines 3 ភាគរយ Pacific Airlines និង Vasco 4 ភាគរយ ។

គួរបញ្ជាក់ថា ក្នុងចំណោមបណ្តាលប្រទេសនៅក្នុងអាស៊ាន វៀតណាមគឺជាប្រទេសមួយដែលមានភាពរីកចំរើនខ្លាំងជាងគេទីពីរ គឺបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ បើយោងទៅតាមការព្យាករណ៍ពីធនាគារពិភពលោក ពួកគេបានលើកឡើងថា សេដ្ឋកិច្ចវៀតណាមកំពុងបង្ហាញពីសញ្ញាវិជ្ជមានបណ្តើរៗហើយ ខណៈដែលអ្នកជំនាញរបស់ខ្លួនទស្សទាយទៀតថា សេដ្ឋកិច្ចវៀតណាមនិងមានកំណើរយ៉ាងតិចក៏ 5.5% នៅឆ្នាំ 2024 ហើយការកើនឡើងនោះវានិងបន្តរហូត 6.0% នៅឆ្នាំ 2025 ថែមទៀតផង។

យ៉ាងណាមិញអ្នកសរសេររបស់ VNS បានបន្ថែមទៀតថា ប្រសិនបើទីផ្សារក្នុងស្រុកធ្លាក់ចុះ  នាពេលនោះគឺមានតែទីផ្សារអន្តរជាតិតែមួយទេ ដែលជាចំណុចភ្លឺនៃលទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ អ្នកដំណើរអន្តរជាតិគឺមានច្រើនជាង 20 លាននាក់ ចំនួនមួយនេះគឺពិតជាច្រើនជាងចំនួនប្រជាជននៅក្នុងស្រុក ហើយវាក៏ជាអ្វីដែលរដ្ឋាភិបាលវៀតណាមបានរំពឹងទុកផងដែរ។   

ការកើនឡើងនៃចំនួនអ្នកហោះហើរ ពួកគេក៏បានចូលរួមក្នុងការទិញ​ទំនិញរបស់ប្រជាជនខ្លួនដែលលក់នៅ​តាម​អាកាសយានដ្ឋាន រហូតដល់ទៅ ៧២១ ០០០ តោន​ឯណោះ។ លទ្ធផលនៃការរីកចំរើនក្នុង​រយៈពេល ៦ ខែ​ដំបូងនៃឆ្នាំ 2024 គឺបានឆ្លុះបញ្ចាំងថា វៀតណាមគឺជាប្រទេសមួយដែលកំពុងតែឆ្ពោះទៅមុខ។- VNS

scroll to top