នៅទីបំផុត ចិនអាចផលិតយានរុករករ៉ែនៅក្នុងសមុទ្រដ៏ជ្រៅដោយជោគជ័យ

ភាពជោគជ័យថ្មីមួយទៀតហើយ ដែលប្រទេសចិនអាចសម្រចបានផ្ទួនៗនៅក្នុងឆ្នាំ២០២៤នេះ  គឺបន្ទាប់ពីយាន Chang’e-6 បាននាំយកថ្មកម្រពីភពព្រះច័ន្ទកាលពីចុងខែមិថុនានោះ ឥឡូវនេះប្រទេសចិនបានប្រកាសទៀតថា យានរុករករ៉ែក្នុងសមុទ្រជ្រៅរបស់ខ្លួន គឺអាចប្រមូលយករ៉ែក្នុងមហាលសមុទ្រក្នុងជម្រៅជ្រៅជាង 4,100 ម៉ែត្រទៅទៀត។

បើយោងតាមការចុះផ្សាយពីchinadaily បានធ្វើការដកស្រង់សម្តីពីរដ្ឋបាលរបស់ប្រធានាធិបតីចិនលោក Xi Jinping ថា ទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំ គឺលោកចង់ពង្រីកខ្លួននៅតាមបណ្តាលមហាលសមុទ្រទាំងអស់នៅក្នុងពិភពលោក ដោយរួមទាំងជុំវិញខ្សែសង្វាក់នៃកោះ Nansei របស់ប្រទេសជប៉ុនថែមទៀតផង។ យ៉ាងណាមិញដើម្បីឲ្យប្រទេសចិនអាចក្លាយទៅជាមហាអំណាចដែនសមុទ្របាន ជំហ៊ានដំបូងយើងត្រូវតែដឹងអំពីទីតាំងនៃធនធានធម្មជាតិជាមុនសិន។

បានឲ្យដឹងបន្ថែមថា យាន Pioneer II វាគឺជាយាន្តមួយដែលត្រូវបានបង្កើតឡើងដោយអ្នកឯកទេសជាច្រើននាក់ដែលមានមូលដ្ឋាននូវសាកលវិទ្យាល័យ Shanghai Jiao Tong ។ បើយោងតាមប្រភពមួយនេះបានធ្វើការដកស្រង់សម្តីពីរដ្ឋបាលរបស់ប្រធានាធិបតីចិនលោក Xi Jinping ថា ទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំ គឺលោកចង់ពង្រីកខ្លួននៅតាមបណ្តាលមហាលសមុទ្រទាំងអស់នៅក្នុងពិភពលោក ដោយរួមទាំងជុំវិញខ្សែសង្វាក់នៃកោះ Nansei របស់ប្រទេសជប៉ុនថែមទៀតផង។ យ៉ាងណាមិញដើម្បីឲ្យប្រទេសចិនអាចក្លាយទៅជាមហាអំណាចដែនសមុទ្របាន ជំហ៊ានដំបូងយើងត្រូវតែដឹងអំពីទីតាំងនៃធនធានធម្មជាតិជាមុនសិន។

គួរបញ្ជាក់ថា យាន Pioneer II វាគឺជាយាន្តមួយដែលត្រូវបានបង្កើតឡើងដោយអ្នកឯកទេសជាច្រើននាក់ដែលមានមូលដ្ឋាននូវសាកលវិទ្យាល័យ Shanghai Jiao Tong ។ យាន Pioneer II គឺត្រូវបានគេរចនាឡើងជាមួយនឹងប្រវែងប្រមាណ 6 ម៉ែត្រ និងមានទម្ងន់ប្រហែល 14 តោន ហើយចំពោះសមត្ថភាពរបស់វាទៀតសោតគឺអាចមុជចុះក្នុងសមុទ្របានរហូតដល់ទៅ 6,000 ម៉ែត្រឯណោះ។ Pioneer II វាត្រូវបានបំពាក់នូវផ្លូវដែកម្យ៉ាងដែលធន់នឹងជាតិប្រៃមិនងាយច្រេះ ហើយវាក៏ជាដែកដែលតាន់បំផុតផងដែរ ពោលគឺវាសមានសមត្ថភាពអាចបើកបរនៅលើបាតសមុទ្រយ៉ាងរលូន ហើយវាក៏អាចបើកបរលើជម្រាលលើសពី 30 ដឺក្រេថែមទៀតផង។

ប្រភពដដែលខាងលើបានឲ្យដឹងបន្ថែមថា Pioneer II គឺត្រូវបានគេយកទៅធ្វើដំណើរការសាកល្បងនៅភាគខាងលិចប៉ាស៊ីហ្វិកកាលពីក្នុងខែមិថុនា ហើយជាលទ្ធផលចិនអាចប្រមូលបានរ៉ែដែលមានសារធាតុទីតានីញ៉ូម និងនីកែល រហូតជាង200 គីឡូក្រាមទៅទៀត។

គួររំលឹកសារជាថ្មីថា ដើម្បីលើកទឹកចិត្ត និងអបអរសាទរដល់សមទ្ធផលដែលសម្រេចបាន ថ្នាក់ដឹកនាំរបស់ទីក្រុងប៉េងកាំងបានសំដែងការត្រេកអរចំពោះភាពជោគជ័យនៃការសាកល្បងនៅបាតសមុទ្រនេះថាជាជំហានដ៏រឹងមាំមួយទៀតហើយ ដើម្បីឲ្យប្រទេសចិនកាន់តែឆ្ពោះទៅមុខហើយក៏ជាអ្នកនាំមុខក្នុងការរុករករបកគំហើញថ្មីៗនៅបាតសមុទ្រដ៏ជ្រៅមុនគេ។

ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគនិរតីនៃប្រទេសកូរ៉េ

ភ្លៀងធ្លាក់ខ្លាំងរហូតដល់ 103.5 មិល្លីម៉ែត្រក្នុងមួយម៉ោង វាបានវាយប្រហាខេត្ត Jeolla ខាងត្បូងនៃប្រទេសកូរ៉េខាងត្បូងពេញមួយយប់។

បើយោងតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបែបនេះវានឹងបន្តដល់ស្អែក ហើយចំពោះផ្នែកភាគច្រើននៃខេត្ត Jeolla  និងខេត្ត Gyeongsang ភាគខាងត្បូង អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រឹត 10 មីលីម៉ែត្រក្នុងមួយម៉ោង។

បទោះជាយ៉ាងនេះក្តី បើយោងតាមការរាយការណ៍ពីអាជ្ញាធរបាននិយាយប្រាប់យ៉ុនហាប់ថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់មនុស្សទេ បើទោះបីជាអ្នកស្រុកចំនួន 57 នាក់ត្រូវបានជម្លៀសចេញជាបណ្ដោះអាសន្នក៏ដោយ។

គួរបញ្ជាក់ថា ភ្លៀងនឹងបន្តរហូតដល់ថ្ងៃពុធសម្រាប់តំបន់កណ្តាល ប៉ុន្តែវានឹងធ្លាក់មកនៅពេលថ្ងៃនៅលើកោះ Jeju និងពេលយប់នៅតំបន់ភាគខាងត្បូង។ ហើយចំពោះអត្រាទឹកភ្លៀងត្រូវបានគេរំពឹងថានឹងកត់ត្រាពី 30 ទៅ 80 មីលីម៉ែត្រសម្រាប់ភាគច្រើននៃប្រទេសត្រឹមថ្ងៃពុធ រួមទាំងនៅតំបន់ធំនៃទីក្រុងសេអ៊ូល និងទូទាំងខេត្ត Jeolla រហូតដល់ 60 មីលីម៉ែត្រនៅខេត្ត Chungcheong ខាងជើង និង Ulsan និងពី 10 ទៅ 60 មីលីម៉ែត្រនៅភាគខាងត្បូងកោះរមណីយដ្ឋាន Jeju ។

ភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតប្រហែល 30 មីលីម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថានៅល្ងាចថ្ងៃអង្គារពេញមួយយប់នៅក្នុងតំបន់រដ្ឋធានី កោះ និងតំបន់ភ្នំនៃខេត្ត Gangwon ខេត្ត Chungcheong ខាងត្បូង និងប្រហែល 20 មមនៅតំបន់ភាគខាងជើងនៃខេត្ត Chungcheong ខាងជើង។ 

តំណាងក្រុមហ៊ុនសហភាពអឺរ៉ុប បាននិយាយថា ពួកគេនៅតែមានទំនុកចិត្តលើប្រទេសវៀតណាម

លោក Dominik Meichle ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបដែលប្រចាំនៅវៀតណាម(Eurocham )បាននិយាយថា សក្តានុពលសេដ្ឋកិច្ចរបស់វៀតណាមគឺពិតជាមានកំណើន ហើយលោកក៏មិនរុញរាលក្នុងការបន្តនិងបន្ថែមការវិនិយោគនៅក្នុងប្រទេសមួយនេះឡើយ។

តាមរយៈទីក្រុងហាណយកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា អ្នកតំណាងរបស់ Eurocham បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនលើប្រទេសវៀតណាមយ៉ាងខ្លាំងក្លា ហើយលោកថែមទាំងបានសន្យាទៀតថា ការសហការមួយនេះវាមិនមែនគ្រាន់តែជារយៈពេលមួយដែលខ្លីនោះទេ ព្រោះថាសក្តានុពលសេដ្ឋកិច្ចរបស់វៀតណាមគឺពិតជាមានកំណើនគួរឲ្យកត់សម្គាល់ គឺរហូតធ្វើឲ្យលោកមិនមានហេតុផលណាមួយដែលត្រូវប្រកែកនោះទេ។

បើយោងតាមការចុះផ្សាយពី VNS បានឲ្យដឹងបន្ថែមថា Eurocham ពិតជាពេញចិត្តនូវរបាយការណ៍សន្ទស្សន៍នៃអាជីវកម្មក្នុងប្រទេសខ្លួនខ្លាំងណាស់ ព្រោះបើយោងតាមលទ្ធផលនៃត្រីមាសទី 2 ឆ្នាំ 2024 បានបញ្ជាក់យ៉ាងច្បាស់ថា កំណើនផលិតផលក្នុងស្រុក (GDP) របស់វៀតណាម វាអាចកើនឡើងខ្ពស់បានក៏ព្រោះតែរដ្ឋាភិបាលនៃប្រទេសមួយនេះបានកែសម្រួលគោលនយោបាយជាបន្តបន្ទាប់ដើម្បីរក្សាបាននូវសន្ទុះរបស់ខ្លួនជានិច្ច។

លោក Meichle បានបន្ថែមថា បន្ទាប់ពីក្រុមការងាររបស់លោកបានធ្វើ“ការស្ទង់មតិជាច្រើនលើករួចមក លោកបានសង្កេតឃើញថា មន្ត្រីស្ទើរតែគ្រប់ជាន់ថ្នាក់នៅក្នុងប្រទេស បានខិតខំស្វែងរកគំនិតថ្មីដើម្បីយកមកអភិវឌ្ឍប្រទេស តួរយ៉ាងដូចជាការទទួលយកនូវការរិៈគន់ពីសមាជិកក្រុម Eurocham ក៏ដូចជាប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាដើម្បីបន្តរនិងបង្កើតគោលនយោបាយឲ្យស្របទៅតាមស្តង់ដាររបស់ EU។

ភាពវិជ្ជមានជាច្រើនដែលវៀតណាមបានខំប្រឹងកន្លងមក វាក៏បានធ្វើឲ្យប្រទេសមួយនេះអាចទទួលបាននូវ ការចុះហត្ថលេខាពីតំណាងក្រុមហ៊ុនរបស់ EU កាលពីពេលថ្មីៗនេះ។  ការអនុវត្តដែលមានភាពឆាប់រហ័ស និងជោគជ័យ វាគឺវាត្រូវការឆ្លងកាត់ការកែលម្អជាច្រើនលើក។ VNS

បទពិសោធន៍ថ្មី ជាមួយនឹងទេសចរណ៍លំហអាកាសដោយការជិៈប៉េងប៉ោង

ទេសចរណ៍ដោយជាការហោះហើរក្នុងលំហអាកាស វាហាក់ដូចជាកាន់តែមានច្រើនរបៀប ហើយក៏កាន់តែទូលំទូលាយឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ តែបើទោះបីជាការហោះហើរមានច្រើនជម្រើសក៏ពិតមែន តែចំពោះក្រុមហ៊ុនដែលជាទីទុកចិត្តសម្រាប់អតិថិនបំផុតនោះគឺមានតែក្រុមហ៊ុនលំដាប់ពិភពលោកដូចជាក្រុមហ៊ុន  SpaceX , Blue Origin  Zephalto និង Virgin Galactic ជាដើម។

បើយោងទៅតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី ១៣ ខែកក្កដា​ ឆ្នាំ ២០២៤ បានឲ្យដឹងបន្ថែមថា Zephalto ហាក់ដូចជាកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីក្រុមមហាលសេដ្ឋីមិនតិចនោះទេ ដែលពួកគេទាំងនោះបានងាកមកចាប់អារម្មណ៍ជាមួយនឹងបទពិសោធថ្មីនៃការប៉េងប៉ោងវិញម្តង។

Zephalto គឺជាក្រុមហ៊ុនដែលមានមូលដ្ឋានស្ថិតនៅក្នុងប្រទេសបារាំង ហើយចំពោះទស្សនវិស័យអវកាសវិញគឺមានមូលដ្ឋាននៅរដ្ឋផ្លរីដា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនមួយនេះបាននិយាយប្រាប់ CNBC ពីគោលបំណងរបស់ខ្លួនថា ពួកគេនឹងដឹកភ្ញៀវទេសចរទៅកាន់តំបន់ស្ត្រតូស្ពែរដោយប្រើគ្រាប់ចុចសំពាធ និងប៉េងប៉ោងដែលពោរពេញដោយឧស្ម័នតែប៉ុណ្ណោះ។

លោក Ryan Hartman នាយកប្រតិបត្តិនៃក្រុមហ៊ុនបាននិយាយបន្ថែមថា ”រូបរាងថ្មីដែលត្រូវបានគេរចនាឡើងដើម្បីដឹកអតិថិជនចំនួន 8 នាក់ និងនាវិកចំនួនពីរនាក់នោះ គឺវាអាចចូលទៅក្នុង stratosphere”បានដោយងាយស្រួល ។ លោកបានបន្តទៀតថា រាល់អ្នកដែលបានធ្វើដំណើរ ពួកគេត្រូវការចំនាយពេលក្នុងការជិះប៉េងប៉ោងប្រហែល 6 ម៉ោង ប៉ុន្តែរយៈពេលតិចតួចបែបនេះ វាពិតជាមិនអាចដឹកអ្នកដំណើរទាំងអស់ទៅដល់លំហអាកាសបានឡើយ។

គួរបញ្ជាក់ថា ការហោះឡើងក្នុងរយៈកំពស់ចន្លោះពី 15 ទៅ 19 ម៉ាយពីលើផ្ទៃផែនដី ការហោះហើរបែបនោះគឺវាបានទៅដល់ត្រឹមអ្វីដែលអ្នកវិទ្យាសាស្ត្រហៅថា stratosphere តែប៉ុណ្ណោះ។ ហើយចំពោះការហោះហើរដែលអាចទៅដល់លំហអាកាសតែម្តងនោះ លុះត្រាតែការហោះហើរឡើងដល់រយៈកំពស់យ៉ាងតិចក៏ 80 គីឡូម៉ែត្រ ឬប្រហែល 50 ម៉ាយពីលើផ្ទៃផែនដីផងដែរ។

លោក Ryan បានគូសបញ្ជាក់បន្ថែមថា តាមពិតទៅនៅក្នុងពិភពលោកយើងនេះ មានមនុស្សច្រើនណាស់ដែលតែងយល់ច្រលំថា ឲ្យតែជាការហោះហើរនៅទីមួយដែលខ្ពស់ និងមើលឃើញតែពពក ឬស្រទាប់នៃអុកស៊ីសែនរបស់ផែនដី នោះពួកគេបានសន្មត់ថា វាជាលំហរអាកាសបាត់ទៅហើយ។

លោកបានបញ្ជាក់ទៀតថា ការទទួលយកនូវបទពិសោធន៍ថ្នីជាមួយនឹងការជិៈប៉េងប៉ោង ពួកយើងនឹងនាំលោកអ្នកឲ្យទៅដល់កន្លែងមួយដែលគេហៅថាជា ស្រទាប់ ទាបបំផុតទីពីរ នៃ បរិយាកាសនៃផែនដី គឺវាមានទីតាំងនៅពីលើ troposphere និងខាងក្រោម mesosphere ។ ហើយនៅពេលដែលអ្នកបានទៅដល់ទីនោះ អ្នកនឹងមានអារម្មណ៍ថា រាងកាយរបស់អ្នកហាក់ដូចជាស្រាល និងគ្មានទម្ងន់ ដែលជាអារម្មណ៍ដូចជាដែលគេបានពិពណ៌នាក្នុងតំបន់លំហដូច្នោះដែរ។

យ៉ាងណាមិញប្រសិនបើយើងនិយាយអំពីលក្ខខណ្ឌនៃការជិៈប៉េងប៉ោងរបស់ Zephalto  គឺវាពិតជាដូចគ្នាទៅនឹងអ្វីដែលគេតម្រូវសម្រាប់ការជិៈយន្តហោះផងដែរ។ ដូច្នេះហើយប្រសិនបើអ្នកអាចជិៈយន្តបានដោយគ្មានបញ្ហា នោះលោកអ្នកក៏អាចជ្រើសរើសជិៈនូវយានជំនិៈថ្មីរបស់ Zephalto បានដូចគ្នា។

បើយោងតាមការរៀបរាប់ពីជាមួយ World View បានឲ្យដឹងព័ត៌មានបន្ថែមថា ចំពោះតម្លៃសំបុត្រនៅក្នុងក្រុមហ៊ុនទេសចរណ៍លំហរអាកាសនីមួយៗបានឲ្យដឹងថា ចំពោះសំបុត្ររបស់ក្រុមហ៊ុន Zephalto វាមានតម្លៃប្រហែលជា$184,000 ហើយចំណែកឯSpace Perspective វិញក្នុងមួយសំបុត្រមានតម្លៃយ៉ាងតិចក៏ $125,000 ក្នុងមួយកៅអី។

scroll to top