សេដ្ឋកិច្ច​របស់ថៃអាច​ប្រឈម​នឹង​ភាព​ចលាចល គឺបន្ទាប់ពីរោងចក្រក្នុងស្រុកជាច្រើនបានបិទទ្វា

នៅពេលដែលក្រុមនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានចាប់ផ្តើមបើករោងចក្រនៅក្នុងអាស៊ីអាគ្នេយ៍ដំបូងគេរបស់ខ្លួននៅក្នុងប្រទេសថៃកាលពីដើមខែនេះ ក្រុមការងាររបស់រ៉យទ័របានសង្កេតឃើញថា ប្រជាជនថៃប្រមាណ 66 លាននាក់ បានងាកមកចាប់អារម្មណ៍មកលើរថយន្តមួយប្រភេទនេះយ៉ាងខ្លាំង ហើយពួកគេទាំងនោះបានការកោតសរសើរចំពោះចក្ខុវិស័យឧស្សាហកម្មខាងលើនេះថែមទៀតផង។

ខណៈដែលរថយន្តអគ្គិសនី BYD កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្ពស់ តែទន្ទឹមនឹងនោះវាក៏មាន​ក្រុមហ៊ុន​ផលិត​រថយន្តដ៏​ធំ​មួយ​ទៀត​គឺ Suzuki Motor  បានប្រកាសថា ខ្លួននឹងបិទរោងចក្រនៅក្នុងប្រទេសថៃទៅវិញ។ ការផ្លាស់ប្តូរនៃនិន្នាការរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនលើកនេះ​ គឺបានឆ្លុះបញ្ចាំងថា ការដណ្តើមយកទីផ្សារបស់ចិននៅក្នុងបណ្តាលប្រទេសអាស៊ានគឺពិតជាងាយស្រួល ព្រោះថាជប៉ុនពិតជាមិនអាចប្រជែងជាមួយនឹងទំនិញដែលមានតម្លៃថោកដូចជារបស់ចិនបាននោះឡើយ។

គួរបញ្ជាក់ថា ក្រុមអ្នកសង្កេតការរបស់រ៉យទ័របានរកឃើញថា នៅក្នុងប្រទេសថៃគឺបានបិទទ្វារោងចក្ររហូតដល់ទៅជិត 2,000 ឯណោះកាលពីឆ្នាំមុន ហើយវាក៏បានរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនថែមទៀតផង។

វិបត្តិខាងផ្នែកផលិតកម្ម វាហាក់ដូចជាញាំញីដល់ការកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ស្រេតថា ថាវីស៊ីន ផងដែរ។

 ក្រុមការងាររបស់រ៉យទ័របានបង្ហាញទិន្នន័យទៀតថា ចំពោះលទ្ធផលនៃការបាត់បង់ការងាររបស់ប្រជាពលរដ្ឋគឺបានកើនឡើងជិត 80% ខណៈដែលកម្មករជាង 51,500 នាក់ បានរងគ្រោះដោយមិនមានការងារធ្វើ។

បើយោងទៅតាមផ្នែកស្រាវជ្រាវរបស់ធនាគារ Kiatnakin Phatra បាននិយាយនៅក្នុងកំណត់ត្រាខែមិថុនាថា ចំនួននៃការបើករោងចក្រថ្មីគឺកាន់តែថយចុះ ប៉ុន្តែវាបែរជាជំនួសមកវិញដោយការបិទរោងចក្រធំៗ និងរោងចក្រតូចៗទៅវិញ។   

          រ៉យទ័របានលើកឡើងបន្ថែមថា តាមពិតទៅការបិទរោងចក្រនៅក្នុងប្រទេសថៃដែលចេះតែមានការកើនឡើងនោះ វាក៏មានការរួមចំណែកផ្សេងមួយទៀតផងដែរ នោះគឺតម្លៃកំលាំងពលកម្ម។ បច្ចុប្បន្ន ផលិតផលក្នុងស្រុករបស់ថៃគឺវាមានតម្លៃខ្ពស់ជាងការនាំចូលមកពីប្រទេសចិន នេះក៏ព្រោះតែថ្លៃដើមក្នុងប្រទេសថៃ វាខ្ពស់ជាងចិនរួចទៅហើយ។ ម្យ៉ាងទៀត ស្របពេលដែលប្រជាជនថៃកំពុងព្យាយាមកាត់បន្ថយចំណាយទៀតនោះ ប្រាកដណាស់ អ្នកទាំងអស់នោះច្បាស់ជាគាំទ្រលើទំនិញទាំងឡាយណាដែលធូថ្លៃជាមិនខាន។

នាពេលឥឡូវនេះ សេដ្ឋកិច្ច របស់ប្រទេសថៃ ត្រូវបាន​គេ​ព្យាករ​ថា ថៃ​នឹង​មាន​កំណើន​ត្រឹម​តែ​២,៥%​ប៉ុណ្ណោះ​នៅ​ឆ្នាំ២០២៤ ហើយវាក៏ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​ភាគច្រើន ​មិន​ពេញ​ចិត្ត ​នឹង​ការ​អនុវត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ស្រេតថា ថាវីស៊ីន ឡើយ។

តែបើទោះជាយ៉ាងនេះក្តី លោក ស្រេតថា ថាវីស៊ីន ​បានមានប្រសាសន៍ថា​៖ «​សេដ្ឋកិច្ចគឺ​អាក្រក់ចាប់តាំងពីប្រទេសថៃស្ថិតនៅក្រោមការដឹកនាំដោយ​រដ្ឋាភិបាល​មុន ហើយចំនុចដ៏ធំមួយនេះវានឹងបន្តរហូតមកដល់​រដ្ឋាភិបាល​ថ្មី ព្រោះថាការស្តា​សេដ្ឋកិច្ចវាមិនមែនជារឿងដែលយើងត្រូវធ្វើក្នុងរយៈពេលខ្លីបាននោះទេ»។

អគារ​សិក្សាមួយកន្លែង​នៅប្រទេស​នីហ្សេរីយ៉ា ​បាន​បាក់​សម្លាប់​មនុស្ស​ប្រមាណ ២២​នាក់​

អគារសិក្សាមួយខ្នង ដែលស្ថិតនៅក្នុងរដ្ឋ Plateau ភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ាបានបាក់រំលំ កាលពីព្រឹកថ្ងៃសៅរ៍ ខែកក្កដា ឆ្នាំ ២០២៤។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងបន្ថែមថា ចំពោះអគារសិក្សាដែលបានបាក់នោះគឺវាមានកំពស់ចំនួន ពីរជាន់ ហើយបន្ទាប់ពីការបាកគេបានរកឃើញថា ក្នុងនោះគឺមានមនុស្សស្លាប់ប្រមាណជា ២២ នាក់ និងរងរបួសធ្ងន់ប្រមាណ ១៥៤ នាក់។

ប្រភពមួយនេះបានឲ្យដឹងទៀតថា អគារសិក្សាចំនួន ពីរជាន់នេះវាគឺជាកម្មសិទ្ធិរបស់ Saint Academy ក្នុងសហគមន៍ Busa Buji នៃស្រុក Jos North ដែលបានដួលរលំក្នុងអំឡុងពេលម៉ោងសិក្សាប្រហែលម៉ោង 0730 GMT ម៉ោងក្នុងស្រុក។

បើយោងតាមការរៀបរាប់ពីមន្ត្រីរបស់ប្រទេសមួយនេះបាននិយាយប្រាប់ រ៉យទ័រថា ការដួលរលំអគារវាពិតជារឿងមួយដែលបានកើតឡើងញឹកញាប់បំផុត ជាពិសេសគឺនៅក្នុងបណ្តាលប្រទេសទាំងឡាយណាដែលមានប្រជាជនរស់នៅច្រើនក្នុងទ្វីបអាហ្រ្វិក។ មន្ត្រីរូបនោះបានបន្ថែមទៀតថា ការបាក់ស្រុតនៃអគារវាមិនមែនសុទ្ធសឹងតែបណ្តាលមកពីបាតុភូតធម្មជាតិនោះទេ ប៉ុន្តែដោយសារតែបទប្បញ្ញត្តិសុវត្ថិភាពរបស់ប្រទេសទាំងនោះគឺនូវមានភាពធូររលុងពេក ហើយជារឿយៗសម្ភារៈសំណង់ដែលគេយកមកសាងសង់នោះគឺមិនមានស្តង់ដារច្បាស់លាស់ថែមទៀតផង។

មនុស្សជាង 60 នាក់បានបាត់ខ្លួន បន្ទាប់ពីរថយន្តក្រុងពីរគ្រឿងបានលិចចូលទៅក្នុងទន្លេនៃប្រទេសនេប៉ាល់

រថយន្តក្រុងចំនួនពីរគ្រឿងដែលបានដឹកអ្នកដំណើរជាង 60 នាក់ ត្រូវបានរអិលចូលទៅក្នុងទន្លេ ខណៈដែលមេឃកំពុងតែភ្លៀងខ្លាំង។

បើយោងតាមការចុះផ្សាយពី Aljazeera កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងទៀតថា នៅក្នុងកំឡុងពេលមេឃភ្លៀងខ្លាំង វាក៏បានបង្ករឲ្យមានការរអិលបាក់ដី ជាពិសេសគឺក្នុងតំបន់តែស្ថិតនៅតាមបណ្តោយដងទន្លេ។ យ៉ាងណាមិញ ចំពោះរថយន្តក្រុងទាំងពីរគ្រឿងខាងលើ គឺបានជួបនិងគ្រោះថ្នាក់ នៅពេលដែលពួកគេបានបើកបរលើផ្លូវជាតិដូចគ្នា​តែជាអកុសល នៅពេលដែលរថយន្តបានធ្វើដំណើរមកដល់ផ្លូវជាតិមួយដែលស្ថិតនៅតាមបណ្តោយទន្លេ ដីនៅទីនោះក៏បានបាក់ស្រុត ហើយវាក៏ធ្វើឲ្យរថយន្តក្រុងធ្លាក់ចូលទៅក្នុងទឹក។

ប្រភពខាងលើបានឲ្យដឹងទៀតថា  ចំពោះរថយន្តទីមួយគឺមនុស្សសរុបចំនួន 41 នាក់ ដោយពួកគេបានធ្វើដំណើរចេញពី Kathmandu ទៅ Gaur ខណៈដែលទីពីរធ្វើដំណើរពី Birgunj ទៅកាន់ Kathmandu ហើយក្នុងនោះគឺមានអ្នកដំណើរ 24 នាក់។

បច្ចុប្បន្នខាងអាជ្ញាធររបស់ប្រទេសនេប៉ាល់ បានរកឃើញមនុស្សត្រឹមតែ ៣ នាក់ប៉ុណ្ណោះ គឺដោយសារតែពួកគេអាចហែលទឹកដើម្បីស្វែងរកកន្លែងមានសុវត្តិភាពដើម្បីរង់ចាំអ្នកឆ្លងកាត់។ តែទន្ទឹមនឹងនោះមានមនុស្សជាច្រើនទៀតបានបន្តបាត់ខ្លួន ហើយក្រុមការងារសង្គ្រោះបន្ទាន់កំពុងតែព្យាយាមស្វែងរក។ គួរបញ្ជាក់ថា នៅក្នុងរដូវមូសុងដែលចាប់ផ្តើមនៅខែមិថុនា និងបញ្ចប់ក្នុងខែកញ្ញា វានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ប្រទេសនេប៉ាល់ខ្លាំងជាងគេ ហើយជារឿយៗវាក៏បង្កឱ្យមានការបាក់ដីនៅក្នុងប្រទេសមួយនេះជាញឹកញាប់។ ម្យ៉ាងទៀតចំពោះបាតុភូតមួយនេះភាគច្រើន គឺតែងតែកើតនៅតំបន់ទឹកដែលមានគ្របដណ្តប់ទៅដោយភ្នំ។

ឌូបៃ មានគម្រោងវង្កើតទីផ្សារបន្លែ និងផ្លែឈើ ឲ្យបានធំជាងគេបំផុតនៅក្នុងពិភពលោក

ទីក្រុងឌូបៃបានប្រកាសថា ពួកគេមានរៀបចំគម្រោងមួយដើម្បីង្រីកទីផ្សារផ្លែឈើ និងបន្លែរបស់ខ្លួនឲ្យបានធំជាងគេបំផុតនៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយពី AGBI កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤។

បើយោងតាមការរៀបរាប់ពីរដ្ឋមន្ត្រីរបស់អារ៉ាប់រួមលោកបានមានប្រសាសន៍ថា ផែនការរបស់លោកនាពេលនេះ គឺលោកមានបំណងចង់ឲ្យឌូបៃក្លាយទៅជាទីផ្សាកសិផលដ៏គួរឲ្យទុកចិត្តសម្រាប់ប្រជាជនខ្លួន ដោយក្នុងគឺមានមានតែការជួញដូរ បន្លែ ផ្លែឈើ និងអាហារដែលផលិតដោយកសិកររបស់យើងតែប៉ុណ្ណោះ។

លោកបានមានប្រសាសន៍បន្តទៀតថា ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេស ក្នុងនោះយើងត្រូវតែជួយបង្កើនទំហំឧស្សាហកម្ម និងដឹកជញ្ជូនដែលមានគុណភាពខ្ពស់ជាមុនសិន ហើយយើងក៏បានត្រៀមឃ្លាំងដើម្បីស្តុកទុកនូវផលិតផលទាំងនោះរួចរាល់ហើយផងដែរ។

តែបើទោះជាយ៉ាងណាក៏ដោយ ចំពោះនិន្នាការមួយ​នេះវាពិតជាត្រូវការ​រយៈពេល​យូរ ជាពិសេសជាងនេះទៅទៀតនោះរាល់ក្រសួងដែលពាក់ព័ន្ធនីមួយៗគឺពួកគេត្រូវការពេលវេលាយូ ដើម្បីបណ្តុះបណ្តាលជំនាញដល់កសិករនៅតាមតំបន់ដាច់ស្រយ៉ាលជាច្រើនឲ្យពួកគាត់បានយល់ និងអាចអនុវត្តបានដោយប្រសិទ្ធិភាពខ្ពស់នោះ។

scroll to top