ថៃ៖ កំពុងតែព្យាយាមថែរក្សាតម្លៃភ្លើងឲ្យនៅថេរ

រដ្ឋាភិបាលថៃ កំពុងតែព្យាយាមធ្វើយ៉ាងណាដើម្បីរក្សាបាននូវតម្លៃថាមពលអគ្គិសនីរបស់ខ្លួនមិនឲ្យមានការផ្លាស់ប្តូរ ព្រោះបើយោងទៅតាមការព្យាករណ៍ពីមន្ត្រីជំនាញជាច្រើននាក់បានលើកឡើងថា តម្លៃឧស្ម័ននឹងកើនឡើងនៅក្នុងឆមាសទីពីរ នេះបើយោងទៅតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពដដែលបាននិយាយទៀតថា កាលពីសប្តាហ៍ខាងគណៈកម្មការគ្រប់គ្រងថាមពល ERC បានធ្វើការប៉ាន់ប្រមាណថា រដ្ឋាភិបាលរបស់ខ្លួនគឺបានចំណាយប្រាក់ប្រមាណ 28 ពាន់លានបាត ដើម្បីជាការឧបត្ថម្ភថ្លៃភ្លើង ខណៈដែលខាងអគ្គិនីនូវតែរក្សាតម្លៃមិនឲ្យឡើងថ្លៃនោះ។

ERC បាននិយាយបន្ថែមថា ជាទូទៅសម្រាប់ប្រើប្រាស់តម្លៃអគ្គិសនីថៃនៅក្នុងអាជីវកម្ម និងក្រុមគ្រួសារ ពួកគេត្រូវចំណាយប្រមាណជា 4.18 បាតក្នុងមួយគីឡូវ៉ាត់ (ឯកតា)។ ខាង ERC បាននិយាយបន្តទៀតថា អ្វីគ្រប់យ៉ាងវាអាចនឹងមានការផ្លាស់ប្តូរ ការឧបត្ថមពីរាជរដ្ឋាភិបាលគឺមានដែនកំណត់ ហេតុដូច្នេះហើយ បន្ទាប់ពីខែសីហា ឆ្នាំនេះ ក្រសួងអគ្គិសនីថៃនិងដាក់ចេញនូវតម្លៃថ្មី។

គួររំលឹកថា ដើម្បីជាការឆ្លើយតប និងជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាល ក្នុងនោះគឺមានក្រុមហ៊ុន Egat និង PTT បានលើកឡើងថា ពួកគេបានជួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឡើងថ្លៃអគ្គិសនីចាប់តាំងពីខែកញ្ញា ឆ្នាំ 2021 រហូតមកដល់ខែមេសាឆ្នាំនេះរួចទៅហើយ។ ក្នុងរយៈពេលជិត ៤ ឆ្នាំ រដ្ឋាភិបាលថៃបានជំពាក់បំណុលក្រុមហ៊ុនទាំងពីច្រើនជាង 15 ពាន់លានបាតទៅទៀត។  ប៉ុន្តែបើទោះជាយ៉ាងនេះក្តី បើយោងទៅតាមការរៀបរាប់ពីផ្នែកហិរញ្ញវត្ថុរបស់ Egat ពួកគេបានលើកឡើងថា ក្នុងរយៈពេលដែលក្រុមហ៊ុនជួយដល់រដ្ឋាភិបាល ពួកគេគឺបានខាតបង់ជាទឹកប្រាក់ប្រមាណជា 98 ពាន់លានបាតឯណោះ។

គួរបញ្ជាក់ថា ថៃអាចបង្កើឧស្ម័នបានដោយខ្លួនឯងប្រហែលជា 63% នៃឥន្ធនៈដែលប្រើសម្រាប់ផលិតថាមពលនៅក្នុងប្រទេសប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីខែធ្នូ តម្លៃឧស្ម័នជាសកលានឹងបន្តកើនឡើង ព្រោះវាគឺជារដូវកាលដែលចាំបាច់ប្រើថាមពលសម្រាប់កំដៅផ្ទះ និងកន្លែងធ្វើការនៅជុំវិញពិភពលោកក្នុងអំឡុងរដូវរងា ហើយវាក៏ជាមូលហេតុដែលនឹងជំរុញឱ្យតម្លៃនៃការនាំចូលឧស្ម័នវានិងកាន់តែមានការកើនឡើងដូចគ្នា។

Amazon បានទទួលចំណូលពីប្រជាជនអាមេរិក ច្រើនជាង ១៤,២ ពាន់លានដុល្លារទៅទៀត

ការចំណាយទៅលើទីផ្សាអនឡាញនៅសហរដ្ឋអាមេរិកបានកើនឡើងប្រមាណជា 11% ជារៀងរាល់ឆ្នាំ ហើយអ្វីដែលធ្វើឲ្យអ្នកយកព័ត៌មានកាន់តែចាប់អារម្មណ៍ គឺត្រឹមតែរយៈ 48 ម៉ោងប៉ុណ្ណោះ ក្រុមហ៊ុន Amazon អាចរកប្រាក់ចំណូលពីព្រឹត្តិការណ៍ Prime Day បានច្រើនជាង 14 ពាន់លានដុល្លារទៅទៀត នេះបើយោងតាម ​​Adobe Analytics ។

ប្រភពដដែលបាននិយាយទៀតថា ខណៈដែលអ្នកប្រើប្រាស់បានសម្លឹងរកមើលរាល់ការបញ្ចុះតម្លៃណាដែលទាក់ទងទៅនឹងទំនិញដែលខ្លួនកំពុងតែស្វែងរក តួរយ៉ាងដូចជា ទូរទស្សន៍ ឧបករណ៍បំពងសម្លេងប៊្លូធូស ម្ភារៈផ្ទះបាយ និងសម្ភារៈការិយាល័យជាដើម។ បើយោងទៅតាមការឆ្លើយតបពីអតិថិជនដែលបានបញ្ជាទិញតាមរយៈអ៊ីនធឺណេតដោយពួកគេទាំងនោះបានលើកឡើងថា ការបញ្ជាទិញរបស់ខ្លួននៅពេលនេះ ក៏ព្រោះតែកាលពីឆ្នាំមុនទំនិញទាំងអស់នេះគឺបានឡើងថ្លៃជ្រុលពេក ដែលជាមូលហេតុធ្វើឲ្យពួកគេពន្យាពេលក្នុងការចំណាយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Prime Day របស់ក្រុមហ៊ុន Amazon ដែលបានដំណើរការកាលពីថ្ងៃអង្គារ និងថ្ងៃពុធ វាបានក្លាយជាកត្តាជំរុញឲ្យមានប្រាក់ចំណូលដ៏ធំបំផុតសម្រាប់អ្នកលក់រាយនៅតាមអនឡាញជាពិសេសតែម្តង។ ដោយក្នុងអ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលដែលពួកយើងបានឃើញបន្ទាប់ពីព្រឹត្តិការណ៍នេះ គឺវាបានចូលទៅ ”បំបែកកំណត់ត្រា” Prime Day ថែមទៀតផង។ គួររំលឹកថា Prime Day វាគឺជាព្រឹត្តិការណ៍ទិញទំនិញជាមួយនឹងការផ្តល់ជូនផ្តាច់មុខសម្រាប់សមាជិក Prime ប៉ុណ្ណោះ។ ហើយប្រសិនបើអ្នកបានចូលរួមក្នុងព្រឹត្តិការណ៍ Prime Day វិញទៀតនោះ អ្នកនឹងក្លាយទៅជាសមាជិករបស់ Amazon Prime ដោយស្វ័យប្រវត្តិ។ ប៉ុន្តែក្នុងករណីបើអ្នកមិនទាន់ក្លាយជាសមាជិក Prime នោះទេ អ្នកក៏ធ្វើការចុះឈ្មោះសម្រាប់ការសាកល្បងឥតគិតថ្លៃជាមួយនឹង Amazon Prime ផងដែរ ។

និឱនភាពរបស់ប្រទេសបារាំង បានធ្វើឲ្យខ្លួនរងនូវការពិន័យពី EU

ការកាត់បន្ថយពន្ធ ការកើនឡើងនៃអតិផរណា ហើយជាពិសេសបារាំងបានចំណាយថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិកឆ្នាំ 2024 ទៀតនោះ វាបានធ្វើឲ្យ​តុលាការ​គណនេយ្យបានរកឃើញទៀតថា ប្រទេសបារាំងគឺមិនមានភាពរីកចំរើននោះទេ តែបែរជាមានឱនភាពច្រើនជាង 3 ភាគរយទៅទៀត គឺក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

នៅក្នុងការវាយតម្លៃចុងក្រោយទៅលើហិរញ្ញវត្ថុរបស់ប្រទេសបារាំង វាបានធ្វើឲ្យខាងតុលាគណនេយ្យបានព្រមានថា ឆ្នាំ 2023 គឺជា “ឆ្នាំដែលមានភាពអវិជ្ជមានខ្លាំងជាងគេបំផុត” ហើយវានឹងធ្វើឲ្យមានហានិភ័យច្រើន ដែលអាចកើតឡើងនៅក្នុង 2024 នេះជាមិនខាន។

អ្នកជំនាញនៅក្នុងស្ថាប័នខាងលើដដែលបានលើកឡើងទៀតថា គោលដៅរបស់រដ្ឋាភិបាលខ្លួននាពេលនេះ គឺមិនត្រឹមត្រូវនោះទេ ព្រោះថាការសន្សំប្រាក់រាប់ពាន់លានអឺរ៉ូរបស់រដ្ឋ វានឹងនាំឲ្យប្រទេសជួបនូវឱនភាពច្រើនជាង 3 ភាគរយទៅទៀតសម្រាប់ឆ្នាំ 2027។

យ៉ាងណាមិញ ក្នុងនាមបារាំងគឺជាសមាជិករបស់សហភាពអឺរ៉ុប(EU) រាជរដ្ឋាភិបាលបារាំងបានដឹងយ៉ាងច្បាស់ថា ច្បាប់របស់EU គឺមិនគាំទ្រលើគោលនយោបាយណាមួយដែលគ្មានភាពមិនប្រាកដប្រជានោះទេ។

គំនិតដឹកនាំដែលមានសុទិដ្ឋិនិយមច្រើនហួសហេតុ បូករួមទាំងការសន្សំដែលមិនធ្លាប់មានពីមុនមក ដើម្បីតែការចំណាយជាសាធារណៈផងដែរនោះ មានន័យថា វាផ្ទុយពីលក្ខខណ្ឌរបស់សមាជិកភាព។

អ្នកជំនាញដដែលបានធ្វើការគណនាថា “គម្លាតដែលឆ្ងាយពីការបន្តកំណើន វានិងក្លាយទៅប្រាក់ដែលបង្ខូចគន្លង រួចក៏ក្លាយទៅជាការខកខាននៃគោលដៅសេដ្ឋកិច្ចជាមិនខាន”។

ដើម្បីកាត់បន្ថយឱនភាពរបស់ប្រទេសបារាំង និងការរក្សាបាននូវបំណុលជាតិឡើងវិញ តុលាការបានអំពាវនាវឱ្យរដ្ឋាភិបាលគួរតែគិតគូរឡើងវិញ ។

គួររំលឹកថា ឱនភាពថវិការបស់ប្រទេសបារាំងគឺមានចំនួនប្រមាណ 5.5 ភាគរយនៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតទីពីរនៅក្នុងតំបន់អឺរ៉ូបន្ទាប់ពីប្រទេសអ៊ីតាលី ខណៈដែលបំណុលសាធារណៈត្រូវបានព្យាករណ៍ថានឹងឈានដល់ 114 ភាគរយនៅឆ្នាំ 2025 ។ 

ហើយចំពោះចំនុចទាំងពីរខាងលើនេះ វាគឺពិតជាលើសពីដែនកំណត់របស់សហភាពអឺរ៉ុប និងទីក្រុងព្រុចសែលរួចទៅហើយ ហេតុនេះ EU និងបើកដំណើរការនីតិវិធីពិន័យដើម្បីប្រឆាំងនឹងប្រទេសបារាំងចំពោះការបំពានច្បាប់ថវិការ។

មូលហេតុ នៅពីក្រោយការកើនឡើងតំលៃប្រេង

តម្លៃ​ប្រេង​បាន​ឡើង​ថ្លៃ​ខ្ពស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ គឺដោយ​សារតែការ​ស្តុក​ប្រេង​របស់​អាមេរិកមានការថយចុះ។  សហរដ្ឋអាមេរិកបានរំពឹងទុកថា តម្រូវការប្រេងនិងធ្លាក់ចុះ ខណៈដែលប្រាក់ដុល្លាររបស់ខ្លួនកំពុងតែចុះខ្សោយ ហើយវាក៏ស្របពេលដែលសញ្ញានៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិននៅមានកម្រឹតទាបនៅឡើយនោះ។   គួរបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសមួយដែលមានការនាំចូលប្រេងខ្លាំងជាងគេបំផុតនៅក្នុងពិភពលោក តែទន្ទឹមការនឹងការប៉ានប្រមាណរបស់អាមេរិក ចិនបែរជាបានមើលឃើញថា សេដ្ឋកិច្ចរបស់ខ្លួនគឺមានកើនឡើងប្រហែលជា 4.7% នៅក្នុងត្រីមាសទីពីរ ហើយចំពោះទិន្នន័យផ្លូវការវិញនឹងមានបង្ហាញនៅសប្តាហ៍នេះផងដែរ។

 គួរបញ្ជាក់ថា បើទោះជាចិនមានការកើនឡើងក៏ពិតមែន ប៉ុន្តែក្រុមការងាររបស់រ៉យ័របានរកឃើញថា កំណើនមួយនេះវាគ្រាន់តែជាកំណើនមួយដែលយឺតបំផុត ប្រសិនបើយើងគិតចាប់តាំងពីត្រីមាសទី 1 នៃឆ្នាំ 2023  មក ។

គួរបញ្ជាក់សារជាថ្មីថា ប្រាក់ដុល្លារបានធ្លាក់ចុះបន្តិចកាលពីថ្ងៃពុធ ហើយវាក៏អាចជាចំណែកមួយក្នុងការជំរុញឲ្យមានតម្រូវការប្រេងខ្ពស់ជាងធម្មតាផងដែរ។ ម្យ៉ាងទៀត ជាទូទៅរាល់ទំនិញទាំងអស់គឺគេតែងតែយកទៅធៀបនឹងប្រាក់គោលដុល្លាជានិច្ច ដូច្នេះប្រសិនបើដុល្លាតម្លៃប្រាក់គោលមួយនេះបានថយចុះ នោះតម្លៃទំនិញវានឹងមានការប្រែប្រួលដូចគ្នា។

scroll to top