មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន៖ គ្មានការពិភាក្សាណាមួយកើតឡើងឡើយ ប្រសិនបើសហរដ្ឋអាមេរិកមិនបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ទំនាក់ទំនងការទូតរវាងរូបលោកនិងសហរដ្ឋអាមេរិកកន្លងមកវាគ្មានន័យអ្វីសម្រាប់ទីក្រុងព្យុងយ៉ាងនោះទេ។ លោក គីម បាននិយាយបន្តថា ចាប់ពីពេលនេះតទៅលោកសូមប្តេជ្ញាថា នឹងពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យកាន់តែទូលំទូលាយ។

          ការប្រកាសដែលមានអមទៅដោយការសម្ងែង កាំជ្រួចផ្លោងអន្តរទ្វីប និងមីស៊ីលលឿនជាងសំឡេងត្រូវបានដាក់តាំងបង្ហាញ ក៏ដូចជាយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតជាច្រើនបែបនេះ ព្រោះតែមេដឹកនាំទីក្រុងព្យុងយ៉ាងរូបនេះ មិនចាប់អារម្មណ៍លើការស្នើរសំឲ្យមានកិច្ចចចារណាមួយឡើយ។ លោក​ គីម បានទស្សទាយទុកជាមុនថា លោក ដូណាល់ ត្រាំ និងស្នើរសុំឲ្យមានជំនួបកំពូលរវាងប្រទេសទាំងពីរម្តងទៀត ពោលដូចកាលពីក្នុងកំឡុងពេលអាណត្តិទីមួយរបស់លោក Trump គឺលោកតែងស្នើរឲ្យមានកិច្ចប្រជុំជាមួយនឹងរូបលោកជាច្រើនលើក។

ឥឡូវនេះលោក គីម បានចោទប្រកាន់សហរដ្ឋអាមេរិកថា អាមេរិកគឺជាអ្នករៀបចំសម្ព័ន្ធភាពយោធា ព្រមទាំងដាក់ពង្រាយអាវុធយុទ្ធសាស្ត្រក្នុងឧបទ្វីបកូរ៉េ ដោយសំដៅប្រទេសកូរ៉េខាងជើងជាពិសេស។

 លោក​បាន​ថ្លែង​ទៀតថា មុនពេលកិច្ចពិភាក្សាណាមួយអាចកើតឡើង លុះត្រាតែសហរដ្ឋអាមេរិកព្រមបោះបង់គោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើងចោលជាមុនសិន។

រុស្ស៊ី​បាញ់​មីស៊ីល​អន្តរទ្វីប​ ICBMs ជា​លើក​ដំបូង​នៅលើទឹកដី​អ៊ុយក្រែន

បន្ទាប់ពីអ៊ុយក្រែនបានប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ចូលទៅក្នុងទឹកដីរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានបាញ់បង្ហោះ រួចក៏បន្តបាញ់កាំជ្រួច Storm Shadow ដែលផលិតដោយអង់គ្លេស និងបារាំង ទៅកាន់គោលដៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ រុស្ស៊ីក៏បានឆ្លើយតបលើកដំបូងដូចគ្នា គឺតាមរយៈបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដោយសំដៅលើទីក្រុង Dnipro ជាពិសេស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងអាកាសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅលើ Telegram ថា រុស្ស៊ីបានបើកការវាយប្រហារមីស៊ីលជាបន្តបន្ទាប់លើអ៊ុយក្រែន ដោយបានបង្កើនការវាយលុករបស់ខ្លួនជាមួយនឹងការបាញ់បង្ហោះ ICBM ពីតំបន់ Astrakhan ក្បែរតំបន់ព្រុំដែនប្រទេសទាំងពីរថែមទៀតផង ។

គួរបញ្ជាក់ថា ICBMs វាគឺជាមីស៊ីលផ្លោងពីចម្ងាយដែលមានសមត្ថភាពវាយប្រហារគោលដៅរាប់ពាន់ម៉ាយ ICBMs វាត្រូវបានគេរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរជាពិសេសថែមទៀតផង។

 ទាហ៊ានអ៊ុយក្រែនបាននិយាយរៀបរាប់ទៀតថា ការវាយប្រហារនេះដ៏ធំបំផុតលើកនេះគឺមានការរួមបញ្ចូលផងដែរនូវកាំជ្រួច Kh-47M2 “Kinzhal” ដែលបាញ់ចេញពីយន្តហោះចម្បាំង MiG-31K នៅក្នុងតំបន់ Tambov រួមជាមួយនឹងកាំជ្រួច Kh-101 ចំនួនប្រាំពីរដែលត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS ។

គួររំលឹកថា ចំពោះការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់វិមានក្រឹមឡាំងលើកនេះ គឺពួកគេមានបំណងចង់វាយឲ្យបានមុនដើម្បីកាត់បន្ថយផលប៉ះពាល់នៃការវាយប្រហារទ្រង់ទ្រាយធំទៅលើទឹកដីរបស់ពួកគេ។

ការបង្កើនការព្យាបាល ដែលមិនមែនជាការការពារ (ទីក្រុងដេលី)

គ្លីនិកឯកទេសមួយកន្លែងក្នុងទីក្រុង Delhi ត្រូវបានគេបង្កើតឡើងកាលពីឆ្នាំមុន ក្នុងបំណងដើម្បីព្យាបាលអ្នកជំងឺផ្លូវដង្ហើម ពោលគឺបន្ទាប់ពីទីក្រុងមួយនេះតែងតែរងនូវផលប៉ះពាល់ដោយការបំពុលក្នុងបរិយាកាសដ៏គ្រោះថ្នាក់រៀងរាល់រដូវរងា។

ផ្សែងអ័ព្ទ ឬផ្សែងពុលបានសាយភាយពាសពេញទីក្រុងតាំងពីចុងខែមុន ហើយវាក៏បានចូលទៅប្រែក្លាយថ្ងៃឲ្យទៅជាយប់អស់រយៈពេលជាច្រើនថ្ងៃ មិនត្រឹមតែប៉ុណ្ណោះក្នុងនោះមានជើងហោះហើរជាច្រើនត្រូវបានពន្យា ខណៈដែលផ្សែងពុលមួយនេះបានបង្ករជំងឺដល់មនុស្សរាប់លាននាក់។

បើគិតត្រឹមសប្តាហ៍មុន ក្នុងទីក្រុងដេលីគឺគ្មានកន្លែងណាផ្សេងសម្រាប់ដកដង្ហើមបរិសុទ្ធនោះទេ។ រឿងដ៏ធំមួយក្នុងចំណោមបញ្ហាជាច្រើន ដែលធ្វើឲ្យនាយករដ្ឋមន្រ្ដីនៃទីក្រុង Delhi សម្រចចិត្តប្រកាសអាសន្ន ក្នុងទីក្រុងទាំងមូលត្រូវបិទសាលារៀន និងតម្រូវឱ្យប្រជាជនស្នាក់ក្នុងផ្ទះជាចាំបាច់។

បើយោងតាមការសម្ភាសដោយផ្ទាល់ពីក្រុមការងាររបស់ CNN ជាមួយអ្នករស់នៅក្នុងទីក្រុង Delhi បានឲ្យដឹងថា ពួកគេពិបាកដកដង្ហើមខ្លាំងណាស់ដោយសារតែការបំពុលក្នុងបរិយាកាស។ ពួកបានបន្តថា មាន​អារម្មណ៍​ថប់​ដង្ហើម ឆួលភ្នែក និង​រមាស់​បំពង់កថែមទៀតផង។

គួរបញ្ជាក់ថា ក្រុង​ដេលី​បាន​តស៊ូ​ជាមួយ​នឹងផ្សែងពុលដល់កម្រិតមួយដែល​ខ្ពស់បំផុត ប្រសិនបើយើងធៀបនឹងផ្សែង​បំពុលក្នុង​បរិយាកាស​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍កន្លង​មក។

គុណភាពខ្យល់កាន់តែអាក្រក់ជារៀងរាល់ឆ្នាំ ដោយសារតែកំដៅក្នុងរដូវក្តៅ ហើយភ្លាមៗនោះខែត្រជាក់ក៏មកដល់។ ថ្ងៃដែលគ្មានខ្យល់មានន័យថា មានផ្សែងអ័ព្ទដែលបង្កឡើងពីភ្លើងឆេះកាកសំណល់កសិកម្ម រោងចក្រថាមពលធ្យូងថ្ម និងចរាចរណ៍ពាសពេញទីក្រុងជាដើម។

អាជ្ញាធររបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យបាននិយាយថា ផ្នែកជាច្រើននៃទីក្រុងដេលីគឺមានគុណភាពខ្យល់តិចតួច តែពួកគេនៅតែមានវិធានការណ៍អនុវត្តការសង្គ្រោះគ្រប់ទីកន្លែង ហើយជាពិសេសពួកគេនឹងបញ្ឈប់ចលនាឡានដឹកទំនិញដែលមិនសំខាន់ និងផ្អាកការងារសំណង់មួយរយៈផងដែរ។

មហាសេដ្ឋីដែលមានជាងគេបំផុតនៅអាស៊ី លោក Gautam Adani ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទក្លែងបន្លំ និងរៀបគម្រោងសូកប៉ាន់

តុលាការសហព័ន្ធញូវយ៉កបាននិយាយកាលពីថ្ងៃពុធនេះថា លោក Gautam Adani ដែលជាប្រធាន ក្រុមហ៊ុន Adani Group របស់ប្រទេសឥណ្ឌា ហើយក៏ជាមហាសេដ្ឋីមួយក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោករូបនេះ ត្រូវបាន តុលាការសហព័ន្ធញូវយ៉កចោទប្រកាន់ថា គាត់នឹងបុរស 7 នាក់ផ្សេងទៀតមានជាប់ទាក់ទងការក្លែងបន្លំ និងរៀបគម្រោងសូកប៉ាន់ដ៏ធំថែមទៀតផង។

មហាសេដ្ឋីជនជាតិឥណ្ឌាដែលមានវ័យ 62 ឆ្នាំរូបនេះ  ត្រូវបានគេចោទប្រកាន់ពីបទបំភាន់អ្នកវិនិយោគអាមេរិក និងអន្តរជាតិអំពីការអនុលោមតាមក្រុមហ៊ុនរបស់ពួកគេជាមួយនឹងការប្រឆាំងអំពើពុករលួយ ខណៈដែលពួកគេបានរៃអង្គាសប្រាក់បានជាង 3 ពាន់លានដុល្លារដើម្បីធ្វើជាថ្នូរនៃការធ្វើកិច្ចសន្យាស្តីការវិនិយោគលើថាមពលនៅក្រុមហ៊ុនរបស់ខ្លួន។

គួរបញ្ជាក់ថា លោក Gautam Adani  បានរងនូវការចោទប្រកាន់ចំនួនប្រាំពីតុលាការស្រុកអាមេរិក។ ហើយចំពោះអ្វីដែលបង្ហាញឲ្យឃើញថាជាការក្លែងបន្លំនោះរួមមាន ការបញ្ឆោតដោយប្រឌិតឡើងជាសម្ភារៈ បន្ទាប់មកគាត់ក៏លុបចោលនូវសេចក្តីថ្លែងការណ៍របស់ខ្លួនដែលទាក់ទងនឹងការចេញមូលបត្របំណុល ពោលគឺការប្រមូល និងបង្កើនទុនពីក្រុមអ្នកវិនិយោគដោយបង្ហាញពីផែនការនៃការផលិតថាមពលពន្លឺព្រះអាទិត្យ។

ប្រភព CNBC ថ្ងៃពុធ ទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

scroll to top