ម៉ាល់ឌីវ ដែលជាកោះមានឆ្នេរខ្សាច់ពណ៌ស និងផ្កាថ្មស្រស់ស្អាតដ៏គួរឱ្យទាក់ទាញ វាសុទ្ធសឹងតែជាគោលដៅទេសចរណ៍ដ៏ថ្លៃថ្លាបំផុតមួយរបស់ពិភពលោក។
បើទោះបីជាកោះដ៏ខៀវស្រងាត់នេះល្អស្អាតប៉ុណ្ណាក៏ដោយ តែវាក៏ជាតែជាបញ្ហាសម្រាប់អ្នកដែលមិនមានមធ្យមនិង ជាងមធ្យមដដែល។ ការនិយាយតៗគ្នាអំពីបញ្ហាតម្លៃវាគ្រាន់តែជារឿងមុន និងក្នុងឆ្នាំ២០២៤ ប៉ុណ្ណោះ តែឥឡូវនេះប្រទេសដែលមានប្រជុំកោះក្នុងមហាសមុទ្រឥណ្ឌាមួយនេះទើបតែប្រកាសថា ខ្លួននិងដំឡើងថ្លៃរាល់ការចាកចេញពីកោះនេះរាល់ភ្ញៀវទេសចរណ៍ទាំងអស់។
បើយោងតាមការចុះផ្សាយពី CNN នៅថ្ងៃទី ២៧ ខែវិច្ឆិកា បានឲ្យដឹងថា ចាប់ពីថ្ងៃទី 1 ខែធ្នូ ថ្លៃចេញដំណើរសម្រាប់អ្នកដែលហោះហើរចេញពីប្រទេសខាងលើនឹងកើនឡើងដល់ទៅ 4 ដង។ ពន្ធលើការចាកចេញត្រូវបានបំបែកចេញសម្រាប់អ្នកដំណើរម្នាក់ ដោយផ្អែកលើប្រភេទសេវាកម្មដែលពួកគេកំពុងប្រើដើម្បីហោះហើរចេញពីម៉ាល់ឌីវ។
អ្នកដំណើរ economy class អ្នកនឹងត្រូវបង់បន្ថែម ៥០ ដុល្លារ ហើយចំពោះ business class អ្នកត្រូវបង់បន្ថែមចំនួន ១២០ ដុល្លារ first class ២៤០ ដុល្លារ និងអ្នកធ្វើដំណើរតាមយន្តហោះឯកជនវិញគឺត្រូវចំណាបន្ថែមរហូតដល់ទៅ ៤៨០ ដុល្លារក្នុងមនុស្សម្នាក់ ។
គួរបញ្ជាក់ថា ពន្ធលើការចាកចេញនេះគឺត្រូវបានរដ្ឋាភិបាលរបស់ប្រទេសប្រកាសឲ្យអនុវត្តចំពោះភ្ញៀវដែលមិនមែនជាជនជាតិម៉ាល់ឌីវ ដោយមិនគិតពីអាយុ ឬលិខិតឆ្លងដែន ឬរយៈពេលនៃការហោះអ្វីទាំងអស់។
កោះម៉ាឌីវគឺជាកោះដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា ម៉ាល់ឌីវមានប្រជាជនប្រហែល 525,000 នៅទូទាំងកោះជាង 1,000 ។ ម៉ាឌីវគឺជារដ្ឋឯករាជ្យមួដែលពឹងផ្អែកលើវិស័យទេសចរណ៍ស្ទើទាំងស្រុង ហើយជាមធ្យមជនជាតិម៉ាល់ឌីវអាចរកប្រាក់ចំណូលបានប្រហែល 12,000 ដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
