លោក Joe Biden បានអង្វរករដកល់គណបក្សសាធារណរដ្ឋ ថា សូមកំឲ្យលោក ពូទីន យកឈ្នះលើសង្គ្រាមជាមួយនឹង អ៊ុយក្រែន

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Joe Biden បានអង្វរដល់គណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ ជុំវិញការផ្តល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដោយលោកបានព្រមានថា ជ័យជម្នះសម្រាប់រុស្ស៊ីលើអ៊ុយក្រែន វាគឺជាកំលាំងថ្មីមួយទៀតដែលធ្វើឲ្យទីក្រុងមូស្គូ អាចវាយប្រហារលើបណ្តាលប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូជាក់ជាមិនខាន ហើយនៅពេលនោះប្រាកដណាស់ទាហ៊ានរបស់អាមេរិកនឹងចូលរួមក្នុងសង្គ្រាមដោយផ្ទាល់ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក Biden បាននិយាយបែបនេះ នៅពេលដែលសហរដ្ឋអាមេរិកគ្រោងនឹងប្រកាសជំនួយបន្ថែមទៀតដែលមានតម្លៃប្រមាណ ១៧៥ លានដុល្លារសម្រាប់អ៊ុយក្រែន។ លោក Joe Biden គឺជាប្រធានាធិបតីម្នាក់ដែលតែងតែព្យាយាមផ្លាស់ប្តូរ ​ក្នុងគោលបំណងមួយដែលធ្វើយ៉ាងណាទើប​ធ្វើឲ្យ​​គោល​នយោបាយនៃការធ្វើ​ចំណាក​ស្រុក​​តាម​បណ្តោយ​ព្រំដែន​ជាមួយនឹងប្រទេស​ម៉ិកស៊ិកកាន់តែមានភាពល្អប្រសើរឡើង ពោលគឺធ្វើយ៉ាងណាដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​គណបក្ស​សាធារណរដ្ឋ។

លោក Biden បាននិយាយថា “ប្រសិនបើពូទីនយកឈ្នះលើអ៊ុយក្រែនពិតមែន នោះគាត់នឹងមិនឈប់នៅទីនេះដូចគ្នា។ដោយលោកបានសង្កត់ធ្ងន់ថា លោក ពូទីន ប្រាកដណាស់នឹងវាយប្រហារសម្ព័ន្ធមិត្តណាតូ ហើយបន្ទាប់កងទ័ពអាមេរិកប្រយុទ្ធនឹងប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយនឹងកងទ័ពរុស្ស៊ីតែម្តង។

លោក Joe Biden បាននិយាយទៀតថា “យើងមិនអាចឱ្យពូទីនឈ្នះសង្គ្រាមមួយនេះជាដាច់ខាត។

យ៉ាងណាមិញ ចំនែកឯទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov ដោយនិយាយថា ការអត្ថាធិប្បាយរបស់លោក Biden លើជម្លោះដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី គឺជា “វោហាសាស្ត្របង្កហេតុដែលមិនអាចទទួលយកបានសម្រាប់ប្រទេសរបស់ខ្លួនដែលជាប្រទេសសម្បូរទៅដោយថាមពលនុយក្លេអ៊ែរ នឹងប្រកបដោយការទទួលខុសត្រូវក៏ដោយ” តែពាក្យសម្តីបែបនេះ វាមិនប្រាកដទេថា តើរុស្ស៊ីអាចអត់ធ្មត់បានរហូតដល់ពេលណានោះ។

បើទោះជាយ៉ាងណាក៏ដោយ ចំពោះការព្រួយបារម្មណ៍របស់ប្រធានាធិបតីចាំផ្ទះលោក Joe Biden វាបានធ្វើឲ្យសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធម្សិលមិញនេះបានរារាំង ច្បាប់ដែលជាការគាំទ្រដោយប្រជាធិបតេយ្យ ដែលកំពុងតែមានគម្រោងផ្តល់ជំនួយសន្តិសុខថ្មីរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ព្រមទាំងរឿងផ្សេងៗជាច្រើនទៀត ដោយខាងគណបក្សសាធារណៈរដ្ឋបាននិយាយថា ពួកគេចង់សង្កត់ធ្ងន់ទៅលើចំណុចសំខាន់តែមួយគត់ គឺជាគោលនយោបាយតាមបណ្តោយព្រំដែនឲ្យកាន់តែតឹងរ៉ឹង។

តើខាងសេតវិមាន នៅសេសសល់ពេលវេលាប៉ុន្មានថ្ងៃទៀត ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ខណៈដែលទាហ៊ានជួរមុខនៃប្រទេសមួយនេះកំពុងតែស៊ូទ្រាំប្រយុទ្ធទាំងក្នុងរដូវរងារនោះ។

បើយោងតាមរយៈទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Reuters អំពីការកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រកាន់ខ្ជាប់នូវជំហរដ៏យូរអង្វែងរបស់ខ្លួន ដោយមិនធ្វើការដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឱ្យមានការចរចាជាមួយនឹងប្រទេសរុស្ស៊ីនោះទេ។

លោក Sullivan បាននិយាយថា “ចំពោះស្ថានភាពនាពេលនេះ គឺវាត្រូវតែអាស្រ័យលើការសម្រេចចិត្តរបស់ពួកគេ។

លោកបាននិយាយប្រាប់រ៉យទ័រទៀតថា “យើងមានជម្រើសតែមួយគត់គឺ ទុកវាឲ្យបន្តរហូតដល់បង្កើតជាករណីដែលវានឹងក្លាយជាកំហុសប្រវត្តិសាស្ត្រសម្រាប់សហរដ្ឋអាមេរិកក្នុងការដើរចេញពីអ៊ុយក្រែននៅពេលនេះ” ។

បើយោងតាមរយៈសភា និងព្រឹទ្ធសភាគណបក្សសាធារណរដ្ឋវិញបានឲ្យដឹងថា ពួកគេទាំងអស់គ្នានៅពេលនេះកំពុងគាំទ្រការសាងសង់ជញ្ជាំងព្រំដែនជាថ្មី ដែលជាគោលដៅហត្ថលេខារបស់អតីតប្រធានាធិបតី Donald Trump ខណៈពេលដែលសមាជិករបស់គណបក្សសារធណរដ្ឋតែងតែចាត់ទុកថា ជនចំណាកស្រុកមួយចំនួនធំមិនមានសិទ្ធិក្នុងការសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសរបស់ខ្លួននោះទេ ជាពិសេសគឺជនជាតិម៉ិកស៊ិក។

បើទោះជាយ៉ាងនេះក្តី លោក Biden បាននិយាយថា គាត់គឺជាថ្នាក់ដឹកនាំម្នាក់ដែលមានឆន្ទៈក្នុងការសម្របសម្រួលរាល់គោលនយោបាយសំខាន់ៗ ជាពិសេសគឺលើបញ្ហាព្រំដែន ប៉ុន្តែលោកក៏សូមប្រាប់ទៅវិញថា គណបក្សសាធារណរដ្ឋនឹងមិនទទួលបានអ្វីគ្រប់យ៉ាងដូចដែលពួកគេចង់បាននោះទេ ប្រសិនបើគ្មានការចរចារលើការផ្តល់ជំនួយទៅប្រទេសអ៊ុយក្រែន។

លោក Biden បាននិយាយថា “ពួកគណបក្សសាធារណរដ្ឋជ្រុលនិយមកំពុងតែចង់លេងសើចជាមួយសន្តិសុខជាតិរបស់យើង ដោយយកមូលនិធិរបស់អ៊ុយក្រែនមកធ្វើជាចំណាប់ខ្មាំង ដើម្បីតែចង់ឈ្នះលើគោលនយោបាយតាមបណ្តោយព្រំដែន សកម្មភាពរបស់ពួកគេបង្ហាញយ៉ាងច្បាស់ថា វាគឺការប្រកាន់យកនូវបក្សពួកជ្រុលនិយម” ។

ប៉ុន្តែសម្រាប់ លោក Biden ក៏មិនបានបោះបង់មហិចតាក្នុងការជួយដល់ប្រទេសរងគ្រោះដូចជាអ៊ុយក្រែននោះដែរ ដោយលោកបានពិភាក្សាអំពីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលនិម្មិតជាមួយមេដឹកនាំ G7 នៅព្រឹកថ្ងៃពុធនេះ ថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការគាំទ្រដល់ប្រទេសអ៊ុយក្រែននៅក្នុងសង្រ្គាមរយៈពេល 22 ខែរបស់ខ្លួន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបន្តទៀត។

BTS’ V និង Jennie សមាជិក BLACKPINK បានបែកគ្នា

លោក Kim Tae-hyung ដែលមហាលជនស្គាល់ថា V របស់ BTS និង Jennie សមាជិករបស់ក្រុមនារី BLACKPINK ដែលធ្លាប់បានលឺពាក្យចចាមអារ៉ាមកន្លងមកថា ទំនាក់ទំនងស្នេហារវាងពួកគេទាំងពីរនាពេលថ្មីៗនេះគឺត្រូវបានបញ្ចប់ នេះបើតាមប្រភពឧស្សាហកម្មតន្ត្រីបាននិយាយកាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣។

មានសារព័ត៌មានក្នុងស្រុកជាច្រើនធ្លាប់បានចុះផ្សាយថា តារាចម្រៀង K-Pop ទាំងពីរនាក់ខាងលើនេះ ត្រូវបានជាប់គាំងនៅក្នុងពាក្យចចាមអារ៉ាមថាពួកគេកំពុងមានទំនាក់ទំនងស្នេហាបន្ទាប់ពីការបង្ហោះតាមបណ្តាញសង្គមអ៊ីនធឺណិត ដោយកាលនោះមានរូបភាពជាច្រើនត្រូវបានគេបង្ហោះ គឺមានមនុស្សជាច្រើនបានអះអាងថា ពួកគេបានចំណាយពេលជាមួយគ្នានៅលើកោះ Jeju ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុនថែមទៀតផង។

គួរបញ្ជាក់ថា កាល​ពី​ខែ​ឧសភា ក៏ធ្លាប់មានវីដេអូមួយ​បាន​បង្ហោះ​តាម​អ៊ីនធឺណិតទៀតថា រាល់សកម្មភាពនិងរូបភាពទាំងនោះ គឺបានបញ្ជាក់ថាតារាចម្រៀង​ V និង Jennie ហាក់​កំពុង​ណាត់​ជួប​គ្នា​នៅ​ទីក្រុង​ប៉ារីស។

បើយោងតាមរយៈទីភ្នាក់ងាររៀងៗខ្លួនដូចជា BigHit Music និង YG Entertainment មិនបានបង្ហាញជំហរណាមួយលើបញ្ហានេះទេ។

 យ៉ាងណាមិញ លោក V វ័យ 27 ឆ្នាំ ដែលជាតារាចម្រៀងស្ថិតក្នុងលំដាប់កំពូលនៃពិភពលោក ក្រុម BTS ត្រូវបានគេរាយការណ៍ថានឹងចូលរួមជាមួយកងទ័ពក្នុងនាមជាទាហានដែលមានកាតព្វកិច្ចសកម្មរួមជាមួយអ្នកដឹកនាំក្រុម RM នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

ជាមួយគ្នានេះដែរ YG Entertainment បាននិយាយនៅមុននេះបន្តិចថា Jennie និងសមាជិក BLACKPINK បីនាក់ផ្សេងទៀតបានបន្តកិច្ចសន្យារបស់ពួកគេសម្រាប់សកម្មភាពក្រុមជាមួយក្រុមហ៊ុនផងដែរ។

លោក ពូទីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ OPEC ជាមួយព្រះអង្គម្ចាស់ដោយផ្ទាល់

លោក ពូទីន និងព្រះអង្គម្ចាស់ ដែលជាអ្នកគ្រប់គ្រងជាក់ស្តែង នៃក្រុមហ៊ុននាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក បានរៀបចំកិច្ចពិភាក្សាមួយយ៉ាងប្រញាប់ប្រញាល់គឺនូវប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំវិមានក្រឹមឡាំង បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជិតខាងឈូងសមុទ្រអារ៉ាប៊ីសាអូឌីត គឺប្រទេសអារ៉ាប់រួម។

លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរាជទាយាទអារ៉ាប៊ីសាអូឌីត  Mohammed bin Salman បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើតម្លៃប្រេងកាលពីថ្ងៃពុធ ក្នុងនាមជាសមាជិកនៃអង្គការ OPEC នេះបើយោងតាមរយៈអ្នកនាំពាក្យរបស់វិមានក្រឹមឡាំងដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។

វាជាការពិតណាស់ដែលមានមនុស្សជាច្រើនចង់ដឹងថា តើកិច្ចប្រជុំរវាងប្រទេសដែលមានការចេញប្រេងច្រើនជាងគេនៅក្នុងពិភពលោកទាំងពីរខាងលើនេះ តើមានអ្វីដែលត្រូវពិភាក្សានោះ?

OPEC វាជាពាក្យកាត់របស់ អង្គការនៃប្រទេសនាំចេញប្រេង គឺសំដៅទៅលើក្រុមនៃបណ្តាប្រទេសនាំចេញប្រេងសំខាន់ៗចំនួន 13 របស់ពិភពលោកដោយនៅក្នុងនោះរួមមាន៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងវ៉េណេស៊ុយអេឡា (ស្ថាបនិកទាំងប្រាំ) បូករួមទាំងអាល់ហ្សេរី អង់ហ្គោឡា កុងហ្គោ អេក្វាទ័រហ្គីណេ ហ្គាបុង លីប៊ី នីហ្សេរីយ៉ា និងអារ៉ាប់រួមជាដើម។

អង្គការ OPEC ត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ 1960 ក្នុងគោលបំណងដើម្បីធានាថា ពិភពលោកត្រូវមានការផ្គត់ផ្គង់ប្រេងថេរអាចកើតឡើងបាននោះ វាត្រូវបតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឧស្សាហកម្មនៃសមាជិកនៃអង្គការមួយនេះ ដែលអនុញ្ញាតឱ្យមានការរក្សាបាននូវតម្លៃស្តង់ដារតាមដែលអាចធ្វើទៅបាន។

យ៉ាងណាមិញខាងអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax ដោយក្នុងនោះលោកបាននិយាយថា កិច្ចសហប្រតិបត្តិការគឺនៅតែបន្តនៅក្នុងអង្គការ OPEC ដែលស្ថិតនៅក្រោមការដឹកនាំដោយប្រទេសរុស្ស៊ី។ ហើយចំពោះកិច្ចប្រជុំ OPEC ដែលប្រព្រឹត្តទៅនៅក្នុងឆ្នាំ ២០២៣ នេះគឺយើងធ្វើឡើងបន្ទាប់ពីមានការធ្លាក់ចុះនៃតម្លៃប្រេងតែប៉ុណ្ណោះ។

លោក Peskov បាននិយាយទៀតថា កិច្ចសហប្រតិបត្តិការនៅក្នុងអង្គការ OPEC គឺតម្រូវឲ្យភាគីទាំងអស់យល់ស្របថាប្រទេសរបស់យើងគឺមានទំនួលខុសត្រូវខ្ពស់ចំពោះអន្តរកម្មដើម្បីរក្សាទីផ្សារថាមពលអន្តរជាតិនៅកម្រិតមួយដ៏ត្រឹមត្រូវ គ្រប់ស្ថានភាពទាំងអស់។

គួររំលឹកថា លោក ពូទីន គឺជាមេដឹកនាំម្នាក់ដែលកម្រចាកចេញពីប្រទេសរបស់លោកណាស់ បើយើងគិតចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានចូលអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក។

តែបើទោះជាយ៉ាងនេះក្តី ខាងទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់អារ៉ាប៊ីសាអូឌីតបានដកស្រង់សម្តីរបស់ព្រះអង្គម្ចាស់ថា “ពួកយើងនិងចែករំលែកផលប្រយោជន៍ជាច្រើន និងឯកសារជាច្រើនដែលយើងកំពុងធ្វើការរួមគ្នា ដើម្បីជាប្រយោជន៍ដល់ប្រទេសរុស្ស៊ី ក៏ដូចជាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រមទាំងបណ្តាលប្រទេសដែលស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា និងពិភពលោកផងដែរ”។ សារព័ត៌មានខាងលើនេះបានដកស្រង់សម្តីរបស់ព្រះអង្គម្ចាស់ទៀតថា នៅក្នុងកិច្ចប្រជុំរ OPEC លើកនេះ ព្រះអង្គម្ចាស់ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយលុបបំបាត់នូវភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាថែមទៀតផង។

បើទោះជាយ៉ាងណាក៏ដោយជុំវិញទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីនៅក្នុងអង្គការ OPEC+ វាក៏មានរឿងដែលមិនសប្បាយចិត្តមួយចំនួនបានលាយឡំនិងការប្រជុំលើកនេះដែរ។ កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយការនាំចេញប្រេងវាបានធ្វើឲ្យបណ្តាលប្រទេសដែលជាសមាជិកស្ទើរតែត្រូវដួលរលំនៅក្នុងខែមីនាឆ្នាំ 2020 ទៅហើយ ប៉ុន្តែពួកគេអាចស្តារមកវិញបាន បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយដែលត្រូវបានOPEC + អនុញ្ញាតិក្នុងការកាត់បន្ថយនៃការនាំចេញប្រេងប្រមាណ10% នៃតម្រូវការពិភពលោករួចមក។

នៅទីបំផុត ក្រុមនារី BLACKPINK បានយល់ព្រមបន្តកុងត្រាជាមួយនឹង YG

ផលិតកម្ម YG Entertainment បាននិយាយកាលពីថ្ងៃពុធថា ក្រុមតារាចម្រៀងនារី K-pop BLACKPINK បានយល់ព្រមបន្តកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងថ្មីមួយផ្សេងទៀត។

ខាងផលិតកម្ម YG បាននិយាយទៀតថា “ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានបញ្ចប់រាល់បញ្ហាដែលមានលក្ខណៈមិនច្បាស់លាស់រួចរាល់ជាស្ថាពរ ហើយវាក៏ជាដំណោះស្រាយតែមួយគត់ដើម្បីធ្វើឲ្យសមាជិកទាំងបួនរបស់ BLACKPINK នៅតែបន្តរកុងត្រាជាមួយខ្លួន។

គួរបញ្ជាក់ថារាល់សមាជិកក្រុមនារីខាងលើនេះរួមមាន Rose, Lisa, Jisoo និង Jennie បានចាប់ផ្តើមបង្ហាញខ្លួនជាក្រុម BLACKPINK ចាប់តាំងពីក្នុងឆ្នាំ 2016 មកម្ល៉េះ ដោយពេលនោះពួកគេទាំង៤នាក់បានយល់ព្រមចុះកិច្ចសន្យាជាមួយនឹង ផលិតកម្ម YG Entertainment រហូតដល់ទៅ៧ឆ្នាំ។ វាជាការពិតណាស់កិច្ចសន្យានោះវាបានផុតកំណត់កាលពីក្នុងខែសីហា ឆ្នាំ២០២៣ក៏ពិតមែន តែបើទោះជាយ៉ាងណាក្តីខាងផលិតកម្មមួយនេះមិនបានបោះបង់គ្រាប់ពេជ្រទាំង៤នេះដោយងាយស្រួលដែរ។

អ្នកនាំពាក្យរបស់ YG បាននិយាយប្រាប់ទីភ្នាក់ងារយ៉ុនហាប់ថា “បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ពួកយើងបានយល់ពីគ្នាទៅវិញទៅមក វាគឺជាការផ្អែកលើភាពជឿជាក់ចំពោះគ្នាយ៉ាងជ្រាលជ្រៅ ដើម្បីឲ្យក្រុមនារី K-Pop ដ៏លេចធ្លោមួយនេះយល់ព្រមទទួលយកនៅលក្ខខណ្ឌរបស់ក្រុមហ៊ុន ដើម្បីឲ្យពួកយើងនៅតែបន្តដំណើរជាមួយគ្នាបន្តទៀត។

តែបើយោងតាមសេចក្តីថ្លែងការពីខាងផលិតកម្ម YG Entertainment កាលពីដើមសប្តាហ៍នេះបានឲ្យដឹងថា “ជាមួយនឹងការជឿទុកចិត្តចំពោះគ្នាទៅវិញទៅមក ខាងផលិតកម្មរបស់យើងក៏នៅតែអាចទទួលបាននូវការចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខមួយ ដែលជាការរៀបរាប់រាល់សកម្មភាពរបស់ក្រុមនារី Blackpink ម្នាក់ៗ គឺបន្ទាប់ពីមានការពិភាក្សាជាច្រើនលើក នឹងមានលក្ខណៈតឹងតែងបំផុត។

 តែផ្ទុយទៅវិញ បុគ្គលិករបស់ YG Entertainment ម្នាក់បាននិយាយប្រាប់ Reuters ថា ចំពោះការសម្តែងនិងច្រៀងរបស់សមាជិកម្នាក់ៗនាពេលនេះវាក៏នៅតែមានភាពមិនច្បាស់នៅលាស់នៅឡើយ ពោលគឺរាល់សកម្មភាពដែលទាក់ទងនឹងកិច្ចសន្យាផ្តាច់មុខនៅការច្រៀងទោល គឺស្ថិតក្នុងការពិភាក្សា។

          បើទោះជាយ៉ាងណាក៏ដោយ ការបន្តកុងត្រារបស់ក្រុម Blackpink វាក៏បានជួយឲ្យ

 ភាគហ៊ុនរបស់ YG Entertainment បានកើនឡើងរហូតដល់ទៅ 29% ឬស្មើរនឹង 61,900 វ៉ុន ($47.16) ដែលការជួញដូរក្នុងកម្រិតខ្ពស់ជាងបីសប្តាហ៍មុនការប្រកាសកិច្ចសន្យាខាងលើនេះ។

គួររំលឹកបន្តិចថា ក្រុមនារី BLACKPINK គឺជាក្រុមចម្រៀងនារីដែលមិនមែនជាអ្នកច្រៀងភាសាអង់គ្លេសដំបូងគេបង្អស់ ដែលបានបង្កើតឯតទគ្គកម្ម Guinness កាលពីដើមឆ្នាំនេះ ដោយក្រុមច្រៀងកូរ៉េខាងត្បូងបានបកស្រាយជាភាសារជាតិ តែចំពោះឆានែលតន្ត្រីលើ YouTube វិញគឺមានអ្នកចូលទៅទស្សនាច្រើនជាងជាង 90 លាននាក់ឯណោះ។

ម្យ៉ាងវិញទៀត នារីទាំង៤នាក់នៃក្រុម BLACKPINK មិនមែនគ្រាន់តែជាការបកស្រាយចម្រៀងនិងរាំតែប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នូវមានសមត្ថភាពពិសេសរៀងៗខ្លួន។ ហេតុដូច្នេះហើយទើបកាលពីខែមុន BLACKPINK អាចទទួលបាននៅការអញ្ជើញ ពីស្តេច Charles III របស់ចក្រភពអង់គ្លេស ក្រោមប្រធានបទមួយដែលជាការងាររបស់ពួកគេក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុថែមទៀតផង។

scroll to top