លោក ពូទីន បានផ្ញើសារទៅកាន់ពិភពលោក ក្នុងកម្មពិធីបំពាក់មេដាយដល់ទាហ៊ានជួរមុខក្នុងការធ្វើសង្គ្រាមលើប្រទេសអ៊ុយក្រែន

មេដឹកនាំកំពូលរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានសម្លឹងមើលកាមេរ៉ាទូរទស្សន៍នោះទេ នៅពេលលោកបាន ប្រកាស ថា៖ ក្នុងនាមខ្ញុំជាប្រមុខដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ខ្ញុំនឹងបន្តការងារនៅក្នុងវិមានក្រឹមឡាំង យ៉ាងហោចណាស់ចំនួន ៦ឆ្នាំទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់មានការប្រគល់មេដាយមាសដល់ទាហ៊ានដែលបានប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន លោកពូទីនបាននិយាយថា ទាហ៊ានទាំងអស់នោះគឺជា “វីរៈបុរសនៃប្រទេសរុស្ស៊ី”។

លោកពូទីនបាននិយាយទៀតថា “ខ្ញុំនឹងមិនលាក់បាំងថាខ្ញុំមានគំនិតខុសៗគ្នានៅពេលវេលាផ្សេងៗគ្នានោះទេ ប៉ុន្តែឥឡូវនេះដល់ពេលដែលត្រូវសម្រេចចិត្តហើយ។

ដោយក្នុងនោះ លោក Sergei Markov ដែលជាអតីតទីប្រឹក្សាវិមានក្រឹមឡាំងបានប្រកាសថា “លោកពូទីននឹងឈរឈ្មោះនៅក្នុងការបោះឆ្នោត ក្នុងនាមជាមេដឹកនាំយោធាមួយរូបនៃប្រទេសដែលកំពុងមានសង្រ្គាម”។

“វាគឺជាំពិតណាស់ ចំពោះស្ថានភាពនាពេលនេះវាគឺជាពេលវេលាមួយដ៏សក្តិសមបំផុតសម្រាប់លោក ពូទីនក្នុងការប្រកាសឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់បានដឹងថា៖ លោក ពូទីន គឺជាមនុស្សតែម្នាក់គត់ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសរុស្ស៊ី ។

លោក Markov បាននិយាយថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទើបធ្វើឲ្យទីក្រុងមូស្គូនាពេលឥឡូវនេះអាចគ្រប់គ្រងលើតំបន់ប្រមាណមួយភាគប្រាំនៃប្រទេសអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ 2014។

មានមន្ត្រីជាន់ខ្ពស់ជាច្រើនបាននិយាយថារុស្ស៊ីគឺជារបស់លោក ពូទីន

បើយោងតាមរយៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា លោកតែងតែសង្ឃឹមយ៉ាងមុតមាំថា លោក ពូទីន នឹងប្រកាសរឿងមួយនេះដោយខ្លួនឯង ព្រោះជាក់ស្តែងគឺគ្មានមន្ត្រីណាមួយហ៊ានជំទាស់នឹងលោកបាននោះទេ។

បើទោះបីជារាល់ការសម្រេចចិត្តទាំងអស់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ពូទីន យ៉ាងណាក៏ដោយ តែចំពោះអ្នកវិភាគនយោបាយជាច្រើនបានយល់ថា មុខតំណែងកំពូលនៃរបបផ្តាច់ការរបស់ លោក ពូទីន វាគឺជាបន្ទុកមួយដ៏ធ្ងន់ធ្ងរបំផុត។ យ៉ាងណាមិញ ចំពោះការចង្អុលបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនរបស់មេដឹកនាំវិមានក្រឹមឡាំងវាសុទ្ធសឹងតែជាភាពវ៉ៃឆ្លាតរបស់លោក ពូទីន។

បើយោងតាមរយៈលោក Tatiana Stanovaya ដែលជាស្ថាបនិករបស់ក្រុមហ៊ុនប្រឹក្សា R.Politik បាននិយាយថា “ទូរទស្សន៍ដាក់វានៅក្នុងបរិបទមួយដែលមានឈ្មោះថា៖លោក ពូទីន គឺជាមេដឹកនាំមួយរូប ដែលមានភាពច្នៃប្រឌិតតិចតួចណាស់ សម្រាប់កាន់កាប់កិច្ចការជាក់ស្តែង” ។

លោក ពូទីន មនុស្សម្នាក់ដែលត្រូវបានប្រគល់តំណែងជាប្រធានាធិបតីបន្ទាប់ពីលោក Boris Yeltsin កាលពីឆ្នាំ 1999។ លោក ពូទីន គឺជាមេដឹកនាំម្នាក់ដែលបានចូលកាន់តំណែងកំពូលមួយនេះយូរជាងមេដឹកនាំដទៃទៀតនៃប្រទេសរុស្ស៊ី។

ក្នុងនាមជាមេដឹកនាំដ៏មានឥទ្ធពលម្នាក់នៅក្នុងប្រទេសរុស្ស៊ី លោក ពូទីន បានតាំងខ្លួនគាត់ថា គាត់គឺជាមេដឹកនាំតែម្នាក់គត់ ដែលបានជួយសង្គ្រោះប្រទេសរុស្ស៊ីឲ្យឆ្លងផុតពីគ្រោះមហន្តរាយដែលកើតឡើងបន្ទាប់ពីការបែកបាក់នៃសហភាពសូវៀតឆ្នាំ 1991 ។ ហើយចំនែកឯការស្ទង់មតិវិញ បានបង្ហាញថា មានមនុស្សដែលស្របនឹងមតិខាងលើនេះច្រើនជាង 80% ឯណោះ ។

យ៉ាងណាមិញចំពោះថ្ងៃនៃជ័យជំនះក្នុងជំហ៊ានមួយនេះ លោកពូទីន បានប្រកាសទៀតថា “សម្រាប់ថ្ងៃបំពាក់មេដាយដល់ទាហ៊ានជួរមុខរបស់រុស្ស៊ីក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន លោកសូមប្រាប់ដល់អ្នកដែលមានវត្តមាននៅក្នុងសាល Georgievsky នៃវិមានក្រឹមឡាំងថា ភាពអស្ចារ្យនៃសិរីរុងរឿងយោធារបស់ប្រទេសរុស្ស៊ីយើងលោកសូមគោរពជូនដល់វីរបុរសនៃមាតុភូមិរបស់យើងទាំងអស់” ។

លោក ពូទីន បានមានប្រសាសន៍ជាចុងក្រោយថា “ខ្ញុំ​ជឿជាក់​ថា ​ការ​រួម​គ្នារបស់​យើង លោកសង្ឃឹមថា ចំពោះគោលដៅបន្តទៀត ពួកយើង​ពិត​ជា​សម្រេច​បានដោយជោគជ័យ”។

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ​បាន​ស្លាប់​បន្ទាប់ធ្លាក់ចូល​ក្នុងអន្លង់​ខ្សាច់ នៅពេលទៅបោះតង់

បុរសម្នាក់ដែលមានឈ្មោះថា Josh Taylor បានទៅបោះជំរុំនៅឯឆ្នេរមួយលើកោះ Bribie នៃរដ្ឋ Queensland កាលពីថ្ងៃសៅរ៍។ នៅពេលដែលគាត់បានធ្លាក់ចូលទៅក្នុងរន្ធមួយដែលត្រូវបានគេរាយការណ៍ថាត្រូវបានគេជីកដើម្បីដុតជ្រូក។

លោក Taylor គឺមានអាយុ 23 ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឧបទ្ទវហេតុនេះ ប៉ុន្តែជាអកុសលគាត់បានបាត់បង់ជីវិតរួចទៅហើយ គឺដោយសាររបួសរបស់គាត់ធ្ងន់ធ្ងរខ្លាំងពេក។

បើទោះជាយ៉ាងណាក៏ដោយ ខាងអាជ្ញាធររបស់ប្រទេសអូស្ត្រាលី គឺ​កំពុង​តែ​ស៊ើបអង្កេតជុំវិញ​ករណី​ដែល​នាំ​ឱ្យ​គាត់​ស្លាប់ ហើយវាក៏ជារឿងមួយដែល​គេ​មិន​ទាន់​ដឹងពីមូលហេតុ​ភ្លាម​ៗ​នោះដែរ ។

បើយោងតាមរយៈប៉ូលីសនៅរដ្ឋ Queensland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រហែលជាមានមនុស្សជាច្រើនដែលមានវត្តមាននៅទីនោះ ហើយមិនទាន់និយាយជាមួយប៉ូលីសនៅឡើយ”។

តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា លោក Taylor បាននៅជាមួយមិត្តភក្តិនៅលើកោះ Bribie ដែលជាកន្លែងបោះជំរុំដ៏ពេញនិយមមួយ ដែលស្ថិតនៅចម្ងាយ 65 គីឡូម៉ែត្រ (40 ម៉ាយ) ភាគខាងជើងទីក្រុង Brisbane នៅពេលឧបទ្ទវហេតុបានកើតឡើង។

សារព័ត៌មាន Courier Mail បានរាយការណ៍ទៀតថា ពួកគេបានចំណាយមនុស្សប្រហែល 15 នាក់ ដើម្បីទាញគាត់ឱ្យឡើងមកខាងលើ ហើយនាពេលនោះក៏មានមន្ត្រីអនុរក្សសត្វព្រៃធ្វើ CPR បានមកដល់កន្លែងកើតហេតុផងដែរ។

បើទោះជាយ៉ាងណាក៏ ខាងគ្រួសារ​របស់​លោក Taylor បាន​បញ្ជាក់​ថា ជំនួយ​ជីវិត​របស់​លោក​ត្រូវ​បាន​បិទ​តាំងពី​ថ្ងៃដែលកើតហេតុ។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏រំជួលចិត្តមួយ ពួកគេបានហៅគាត់ថា “កូនប្រុសល្អបំផុត បងប្រុស មិត្តប្រុស និងមិត្តរួមការងារដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន គឺបានចាកចេញពីពួកយើងជារៀងរហូតហើយ ។

សេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារបានបន្ថែមថា “ជាអកុសល របួសដែលគាត់បានទទួលគឺធ្ងន់ធ្ងរពេកសម្រាប់គាត់មិនអាចយកឈ្នះបាន” សេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារបានបន្ថែមថា ខណៈពេលដែលក៏បានថ្លែងអំណរគុណដល់បុគ្គលិកមន្ទីរពេទ្យសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ។

នៅក្នុងគេហទំព័ររៃអង្គាសប្រាក់ដែលរៀបចំឡើងក្នុងនាមឪពុកម្តាយរបស់ Taylor បានពណ៌នាលោក Taylor ថាជា “ព្រលឹងដ៏រស់រវើក និងដំណើរផ្សងព្រេង ដែលបាននាំមកនូវសេចក្តីរីករាយជាច្រើនដល់អ្នកដែលនៅជុំវិញគាត់” ។

យ៉ាងណាមិញសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះគឺបានទទួលជំនួយមនុស្សធម៌ច្រើនជាង 65,000 ដុល្លារអូស្ត្រាលី ($42,000; £34,000) ត្រូវបានរៃអង្គាសដើម្បីជួយផ្គត់ផ្គង់ដល់គ្រួសាររបស់លោក Taylor ។

ទាហ៊ានអ៊ីស្រាអែល បានចាប់បុរសរាប់សិបនាក់ដោះសំលៀកបំពាក់ ដោយទុកតែខោក្នុង

រូបភាពមួយចំនួនដែលទីភ្នាក់ងាររបស់ CNN ទទួលបានពីតំបន់ហ្កាហ្សា វាគឺជារូបភាពដែលត្រូវបានគេផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនកាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងរូបភាពនោះវាបានបង្ហាញឲ្យដឹងថា យោធារបស់ប្រទេសអ៊ីស្រាអែលបានឃុំខ្លួនបុរសៗជាច្រើន ដោយជាការដោះសម្លៀកបំពាក់ គឺទុកតែខោក្នុងរបស់ពួកគេតែប៉ុណ្ណោះ។ យ៉ាងណាមិញរូបភាពទាំងអស់នោះបានបង្ហាញទៀតថា យោធាអ៊ីស្រាអ៊ែលបានបង្ខំឲ្យបុរសទាំងអស់នោះលុតជង្គង់នៅតាមផ្លូវដែលដឹកទំនិញរបស់រថយន្តយោធាអ៊ីស្រាអ៊ែលថែមទៀតផង។

នៅក្នុងចំណោម​បុរស​មួយ​ចំនួនដែល​ជា​ជន​ស៊ី​វិល ហើយក៏ជាបុរស​ដែលយើង​មិនបាន​ស្គាល់​ថា តើពួកគេទាំងនោះពិតជា​មាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធហាម៉ាស់ដែរយ៉ាងណានោះទេ ព្រោះតែអ៊ីស្រាអ៊ែលមិនបានបង្ហាញពីភស្តុតាងណាមួយជុំវិញរឿងខាងលើនេះទេ។

បើយោងតាមរយៈអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប-មេឌីទែរ៉ាណេបានបង្ហោះរូបភាពនៃការឃុំឃាំង មានបុរសម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍  ថា “កងទ័ពអ៊ីស្រាអែលបានឃាត់ខ្លួនរូបលោក និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើជនស៊ីវិលប៉ាឡេស្ទីនរាប់សិបនាក់”។

បើយោងតាម “Euro-Med Monitor វិញបានទទួលរបាយការណ៍មួយទៀតថា កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការចាប់ខ្លួនដោយចៃដន្យ វាជាទង្វេលដែលធ្វើតាមតែអំពើចិត្តរបស់ខ្លួន ក្នុងគោលបំណងដើម្បីប្រឆាំងនឹងជនភៀសខ្លួនដោយរួមមាន៖ វេជ្ជបណ្ឌិត អ្នកសិក្សា អ្នកកាសែត និងបុរសវ័យចំណាស់ជាដើម”។

យ៉ាងណាមិញរាល់ការអត្ថធិប្បាយខាងលើនេះ កងកម្លាំងការពារអ៊ីស្រាអែលមិនបានឆ្លើយតបទៅនឹងសំណើរបស់ CNN សម្រាប់ការបកស្រាយទៅលើរូបភាពទាំងនេះ ក៏ជាការអះអាងរបស់អ្នកយកការណ៍នោះទេ។ ប៉ុន្តែសម្រាប់អ្នកជំនាញរបស់ CNN បានធ្វើការកំណត់ទីតាំងភូមិសាស្ត្រនៃរូបភាពមួយចំនួនទៅកាន់ Beit Lahia ថាវាគឺស្ថិនៅភាគខាងជើងនៃទីក្រុង Gaza ។

បើទោះបីជាយើងមានភស្តុតាងយ៉ាងណាក៏ដោយ តែចំពោះប្រព័ន្ធ​ផ្សព្វផ្សាយ​របស់អ៊ីស្រាអែល គឺ​មិន​បង្ហាញ​ពី​ប្រភព​ណាមួយ ដែលទាក់ទងនឹងចាប់ខ្លួនបុរសទាំងអស់នោះដែរ។ ប៉ុន្តែបើយោងតាមអ្នកកាសែតម្នាក់បានសាកសួរអ្នកនាំពាក្យរបស់ IDF គឺលោក ឧត្តមនាវីទោ Daniel Hagari អំពីរូបភាពក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា “យើងបានឃើញរូបភាពនៃភេរវករដែលជាឈ្លើយសឹករាប់រយនាក់ ហើយពួកគេទាំងនោះត្រូវបាន IDF ចាប់ខ្លួនក្នុងអំឡុងពេលធ្វើសមយុទ្ធនៅមូលដ្ឋាន តើរឿងមួយនេះពិតដែរឬយ៉ាងណា?

លោក Hagari បាននិយាយថា ក្នុងការប្រយុទ្ធនឹងក្រុមហាម៉ាស “អ្នកដែលនៅសេសសល់ក្នុងតំបន់នោះ ចេញមកបណ្តើរៗហើយ”។

លោក​បាន​និយាយ​ថា​៖ «​យើង​ស៊ើបអង្កេត​និង​ពិនិត្យ​មើល​អ្នក​ណា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ហាម៉ាស ហើយ​អ្នក​ណា​មិន​មែនជាក្រុមហាម៉ាស់»។ ព្រោះទាហ៊ាន IDF របស់«យើង​ចាប់​ពួក​គេ​ទាំង​អស់​មក​សួរ​នាំ ហើយបន្ទាប់មកពួកយើងក៏​បន្ត​រុះរើ​បន្ទាយ​នីមួយៗ​រហូត​ដល់បាន​សម្រេច»។

ចំពោះទីភ្នាក់ងាររបស់ CNN នៅតែខិតខំព្យាយាមដើម្បី ស្វែងរកសាច់ញាតិក្នុងបុរសទាំងអស់នោះ ហើយយើងក៏បានជួបក្រុមគ្រួសារមួយដែលជាសាច់ញាតិរបស់បុរសជាប់ឃុំឃាំង គឺលោក Hani al-Madhoun ដែលរស់នៅសហរដ្ឋអាមេរិក។

លោក al-Madhoun បានប្រាប់ CNN ថា “កងកម្លាំងអ៊ីស្រាអែលបានមកដល់តាមផ្លូវ ហើយបានហៅបុរសទាំងអស់ឱ្យចេញមកខាងក្រៅ  ហើយទីនោះផងដែរវាគឺជាកន្លែងសម្រាប់ជ្រកកោនរបស់ពួកគេ តែបន្ទាប់មកទីកន្លែងនោះក៏ត្រូវបានក្រុមទាហ៊ាន IDF ​បំផ្លាញគ្មានសល់»។

លោកបាននិយាយទៀតថា គាត់ស្គាល់បងប្អូនជីដូនមួយរបស់គាត់ឈ្មោះ Aboud នៅក្នុងរូបថតមួយសន្លឹក ហើយបានឃើញបងប្រុសរបស់គាត់ Mahmood នៅក្នុងវីដេអូមួយ។ គាត់បាននិយាយថា Mahmoud គឺជាម្ចាស់ហាង ហើយ Aboud “មិនជាប់ពាក់ព័ន្ធក្នុងសកម្មភាពណាមួយជាមួយនឹងក្រុមហាម៉ាស់នោះទេ។  

បញ្ហា​ប្រឈមខាងសេដ្ឋកិច្ច ជាច្រើនបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី  ប៉ុន្តែបុរសខ្លាំង ​ ពូទីន នូវតែ​អាច​ឆ្លង​ផុត​ដោយជោគជ័យ

ភាពជោគជ័យរបស់ប្រទេសរុស្ស៊ី ក្នុងការគេចចេញពីការលក់ប្រេងឲ្យពួកលោកខាងលិច វាក៏បានជួយជំរុញឲ្យមានការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ខណៈដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងស្វែងអណត្តិថ្មីសម្រាប់ការបោះឆ្នោតឡើងវិញនាពេលខាងមុខនេះ បើទោះបីជានៅពេលនេះរុស្ស៊ីបានជួបនូវបញ្ហាដែលបណ្តាលមកពីកង្វះកម្លាំងពលកម្ម អតិផរណា និងអត្រាការប្រាក់ខ្ពស់យ៉ាងណាក៏ដោយ។

បើយោងតាមការចុះផ្សាយពីសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា សភារបស់ប្រទេសរុស្ស៊ីបានកំណត់ផ្លូវការ នូវកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 17 ខែមីនា។ យ៉ាងណាមិញសម្រាប់លោក ពូទីន ផ្ទាល់បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី វានឹងកើនឡើងចំនួន 3.5% នៅក្នុងឆ្នាំនេះ ហើយលោកបានរំពឹងទុកយ៉ាងទូលំទូលាយថា លោកនឹងនៅតែអាចបន្តអាណត្តិថ្មីចំនួន ៦ ឆ្នាំបន្ថែមទៀតដោយគ្មានបញ្ហា។

ជាក់ស្តែងសេដ្ឋកិច្ចដែលផ្តោតលើការនាំចេញរបស់រុស្ស៊ីដែលមានទឹកប្រាក់ 2.2 ពាន់ពាន់លានដុល្លារ វាគឺតួរលេខដែលល្អប្រសើរជាងការរំពឹងទុករបស់ទីក្រុងមូស្គូទៅទៀត បើទោះបីជាប្រទេសរបស់លោកបានរងទណ្ឌកម្មពីបណ្តាលប្រទេសនៃលោកខាងលិច និងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ តែសម្រាប់ មេដឹកនាំវិមានក្រឹឡាំងរូបនេះនៅតែអាចជំនះរាល់បញ្ហាដោយជោគជ័យ។

នៅក្នុងខែវិច្ឆិកា ប្រាក់ចំណូលថាមពលបានរួមចំណែក 961.7 ពាន់លានរូប្លែ (10.41 ពាន់លានដុល្លារ) ដល់ថវិការជាតិបស់រុស្ស៊ី បើធៀបនឹងខែមករាត្រឹមតែ 425.5 ពាន់លានរូប្លិ(4.64 ពាន់លានដុល្លារ) ។

ជាមួយនឹងប្រាក់ចំណូលពីប្រេងបានងើបឡើងវិញ វាក៏មានបញ្ហាប្រឈមក្នុងស្រុកដ៏សំខាន់ដែលតម្រូវឲ្យលោកស់ពូទីន ដោះស្រាយផងដែរ។ យ៉ាងណាមិញ ការគេនទ័ពវាបានធ្វើឲ្យប្រទេសរបស់លោកបានប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដោយទន្ទឹមនឹងនោះមានប្រជាជនរុស្ស៊ីរាប់សែននាក់បានធ្វើចំណាកស្រុកពោលគឺចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។

ចំនែកឯបញ្ហាសេដ្ឋកិច្ចផ្សេងទៀត ដូចជាប្រាក់រូប្លិធ្លាក់ថ្លៃ អតិផរណាខ្ពស់ និងអត្រាការប្រាក់ បូករួមទាំងការប្រថុយប្រថានមួយដោយបង្ខំឲ្យមានអំណាចនៃការទិញប្រជាជនរបស់ខ្លួន វាសុទ្ធសឹងតែជាប្រធានបទដ៏រសើបខណៈដែលលោកកំពុងតែស្វែងរកការគាំទ្រនៅក្នុងការបោះឆ្នោតអណត្តិក្រោយ។

តើលោក ពូទីន បានដោះស្រាយ អតិផរណា ដោយវិធីសាស្ត្រអ្វីខ្លះ?

ការរក្សាគម្របអតិផរណាគឺជាការងាររបស់ធនាគារកណ្តាលក៏ពិតមែន ប៉ុន្តែសម្រាប់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានបង្ខំឱ្យធនាគារក្នុងស្រុកទាំងអស់ត្រូវតែចូលរួមជាមូលដ្ឋានទាំង 750 ចំនុចជាដាច់ខាត ។ លោកបានចាប់ផ្តើមរឹតបន្តឹងផ្នែករូបិយវត្ថុចាប់តាំងពីខែកក្កដាមក ដោយខាងធនាគារត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថាសេដ្ឋកិច្ចរបស់រុស្ស៊ីអាចនឹងកើនឡើងម្តងទៀតដល់ 16% នៅថ្ងៃទី 15 ខែធ្នូ។ គឺបន្ទាប់ពីអតិផរណាក្នុងឆ្នាំ 2022 បានរីកដុះដាលយ៉ាងណាក៏ដោយ តែចំពោះអតិផរណានៅក្នុងឆ្នាំនេះវិញ ត្រូវបានគេមើលឃើញថាមានប្រហែល 7.5% ដោយលោកបានអះអាងថា វាជាទិន្នន័យមួយដែលនៅតែល្អដដែល ពោលគឺលើសពីគោលដៅ 4% របស់ធនាគារ។

ទន្ទឹមនឹងអត្រានៃអតិផរណានៅតែមានការកើនឡើង ចំណែកឯប្រាក់រូប្លិក៏ចុះខ្សោយដូចគ្នាដែរ។ លោកពូទីក៏បានបង្ខំឲ្យអ្នកវិនិយោគប្តូរប្រាក់ដុល្លាឲ្យទៅជាប្រាក់រូប្លិស្ទើរតែ ៩០% ទៅហើយ គឺធ្វើយ៉ាងណាមដើម្បីឲ្យមានការចំណាយរូបិយប័ណ្ណបរទេសឲ្យកាន់តែច្រើន ប៉ុន្តែវាក៏ជាកក្តាមួយដែលជំរុញឲ្យមានការកើនឡើងនៃថ្លៃដើមដូចគ្នាតែវាក៏នៅតែជាជម្រើសល្អតែមួយគត់ដែលលោកត្រូវតែជ្រើសរើស។

ការកើនឡើងដោយបានពីចំនូលនៃការលក់តម្លៃប្រេង?

តម្លៃប្រេងដែលជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចរបស់រុស្ស៊ីនាពេលបច្ចុប្បន្នគឺខ្ពស់ជាងអ្វីដែលរុស្ស៊ីត្រូវការសម្រាប់សន្តិសុខសារពើពន្ធ បើទោះបីជាពួកគេបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំខែចុងក្រោយនេះក៏ដោយ។

ការកាត់បន្ថយទិន្នផលជាបន្តបន្ទាប់ដោយបណ្តាប្រទេស OPEC+ បូករួមទាំងការគេចវេសយ៉ាងទូលំទូលាយនៃតម្លៃតប្រេងដែលក់ទៅឲ្យបស្ចិមប្រទេស វាក៏នូវតែធ្វើឲ្យរុស្ស៊ីមានចំណូលដដែល។ តែផ្ទុយទៅវិញ ខាងវិទ្យាស្ថាន KSE បាននិយាយនៅក្នុងការពិនិត្យឡើងវិញខែវិច្ឆិការបស់ខ្លួនដោយសំដៅទៅលើ 60 ដុល្លាររបស់ភាគខាងលិចនៃធុងបារ៉ែលថា “ជាមូលដ្ឋានអានុភាពនៃតម្លៃគឺស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំង” ។ ព្រោះ”នៅក្នុងខែតុលាជាង 99% នៃការនាំចេញប្រេងឆៅរបស់រុស្ស៊ីតាមសមុទ្រហាក់ដូចជាត្រូវបានលក់លើសពី 60 ដុល្លារក្នុងមួយបារ៉ែល” ។

ទណ្ឌកម្មរបស់បស្ចិមប្រទេស ដែលរៀបចំឡើងដើម្បីកាត់បន្ថយប្រភពហិរញ្ញប្បទានសំខាន់ៗរបស់ទីក្រុងមូស្គូ បានធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំងលើឱនភាពថវិការបស់រុស្ស៊ីនៅដើមឆ្នាំនេះ ប៉ុន្តែឥឡូវនេះទីក្រុងម៉ូស្គូរំពឹងថាឱនភាពទាំងនោះវាអាចប៉ះពាល់លើផលិតផលក្នុងស្រុកសរុបប្រហែល ១% តែប៉ុណ្ណោះ។

លោក Ribakova បាននិយាយថា “ប្រសិនបើតម្លៃប្រេងស្ថិតនៅកម្រិតដូចបច្ចុប្បន្ន វាពិតជាមានផាសុកភាពសម្រាប់ប្រទេសរុស្ស៊ី” ។

(1 ដុល្លារ = 92.3955 រូប្លិ)

scroll to top