ការប្រកួតប្រជែងនៅក្នុងសេតវិមាន​ កំពុងតែឡើងកម្ដៅ ខណៈដែលការបោះឆ្នោតបានខិតជិតមកដល់

នៅពេលដែលលោក Donald Trump កំពុងតែបន្តដំណើរដើម្បីឆ្ពោះទៅកាន់តំណែងជាប្រធានាធិបតី ក្នុងនាមជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋ តែជុំវិញមុខតំណែងកំពូលមួយនេះ វាហាក់ដូចជាមិនងាយស្រួលនោះទេសម្រាប់លោក ជាពិសេសគឺទាក់ទងនឹងរឿងអាស្រូវរបស់ដែលចេះតែកើតឡើងជាហូរហែរ។

ទន្ទឹមនឹងការឈរឈ្មោះជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៤ មានមនុស្សជាច្រើនបានរិៈគន់លោក Donald Trump ថា លោកគឺមាននិន្នាការទៅរករបបផ្តាច់ការ នេះបើយោងតាមការចុះផ្សាយរបស់ bbc កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីលោក Trump បានសរសើរទៅលើការដឹកនាំរបស់បុរសខ្លាំង Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងលោក Kim Jong-un របស់កូរ៉េខាងជើង នៅក្នុងវេទិកាមួយដែលគេប្រារព្ធឡើងនៅក្នុងរដ្ឋ  Iowa កាលពីយប់ថ្ងៃអង្គារ៍ មានអ្នកជំនាញខាងនយោបាយជាច្រើនបាននិយាយថា សហរដ្ឋអាមេរិកកំពុងតែដេកលង់លក់នៅក្នុងរបបកុម្មុយនីស។

ប្រសិនបើយើងលើកយកនូវចំណងជើងមួយដែលសរសេរដោយសារព័ត៌មានក្នុងស្រុក ដែលចំណងជើងថា លោក  Donald Trump ហាក់ដូចជាមានការភ័យខ្លាច នៅពេលដែលលោកបានរងនូវការរិះគន់ពីមនុស្សមួយចំនួនដែលនិយាយថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក  Donald Trump គាត់នឹងក្លាយជា “ជនផ្តាច់ការ” ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀត។

មានក្រុមអ្នកសារព័ត៌មានមួយចំនួន បានចោទសួរលោក Trump ថា តើអ្នកនឹងមិនបំពានអំណាចកំពូលមួយនេះ ដើម្បីជាការសងសឹកទៅលើនរណាម្នាក់ដែរទេ?” 

លោក Trump បានឆ្លើយថា ប្រសិនបើគាត់ធ្វើបែបនោះ គាត់នឹងធ្លាក់ចូលទៅក្នុងតំបន់ពណ៌ប្រផេះម្តងទៀតមិនខាន រឿងមួយនេះវាមិនមែនជារឿងលេងសើចនោះ។ លោកបានបន្ថែមថា ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក (ប្រសិនបើលោក Donald Trump ជាប់ឆ្នោត) លោកនឹងចាត់វិធានការជាឯកតោភាគីលើសន្តិសុខព្រំដែន និងការទាញយកថាមពល (ដើម្បី ធ្វើសមយុទ្ធ មុនគេ)។ តែលោកសូមបញ្ជាក់​ថា​៖ «រាល់ទង្វេលដែលលោកត្រៀមធ្វើ វាមិនអាចបញ្ជាក់ថារូបក​ខ្ញុំគឺជា​ជន​ផ្តាច់ការនោះ​ទេ។

បើទោះជាយ៉ាងណាក៏ដោយ ក៏ការធានា៥០% បែបនេះវាក៏នូវតែមិនទាន់មានអ្វីដែលពិតប្រាកដនោះដែរ ហើយវាក៏មិនអាចធ្វើឲ្យរូបលោកមានភាពធូរស្រាលពីក្រុមអ្នករិះគន់ នោះដែរ។

បើយើងយោងទៅតាមច្បាប់នៃលទ្ធិប្រជាធិបតេយ្យ លោកនឹងមានឳកាសក្នុងការកាន់មុខតំណែងមួយនេះនៅក្នុងអាណត្តិទីពីរ ហើយយើងក៏អាចរង់ចាំមើលលទ្ធផលនាពេលនោះ។

យ៉ាងណាមិញចំពោះបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ក៏មិនមែនមានតែលោក  Donald Trump នោះទេ។ ព្រោះបើយោងតាម BBC បានឲ្យដឹងទៀតថា នៅក្នុងគណបក្សសាធារណៈរដ្ឋលោក ក៏មានគូរប្រជែងមួយទៀតដែលជាអតីតអភិបាលរដ្ឋ Arkansas លោក Asa Hutchinson។

លោក Asa Hutchinson បាននិយាយប្រាប់ BBC ថា “នៅពេលណាដែលអ្នកកំពុងសម្លឹងមើលប្រធានាធិបតីផ្តាច់ការ ដែលកាន់អំណាចកាន់តែច្រើន ហើយមិនគោរពសភា មិនយកចិត្តទុកដាក់លើតុលាការ និងប្រព័ន្ធតុលាការ និងការសម្រេចចិត្តដែលពួកគេបានធ្វើ នោះយើងអាចនិយាយបានថា វាគឺជាការបង្រួបបង្រួមអំណាចនៅក្នុងដៃរដ្ឋាភិបាលតែម្នាក់ ។ ហើយទង្វេលបែបនោះ វា​មិន​មែន​ជា​របៀប​ដែល​ប្រទេស​របស់​យើង​ត្រូវការនោះ​ទេ។

លោកបាននិយាយទៀតថា តែចំពោះយុទ្ធនារបស់លោក វាក៏អាចមានទំនាក់ទំនងទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីចាំផ្ទះ គឺលោក Joe Biden ផងដែរ។ តែប្រសិនបើ​យើងនិយាយអំពីការ​ព្យាករ​យ៉ាង​ទូលំទូលាយ ពីប្រជាជនរបស់សហរដ្ឋអាមេរិក គឺរវាង លោក Trump និង លោក Biden គឺជា​បេក្ខជន​គណបក្ស​ធំ​ពីរ​ក្នុង​ឆ្នាំ 2024 នោះ អតីត​អភិបាលរដ្ឋ Arkansas លោកសូមនិយាយថា លោកនឹង​ស្វែងរកនូវ​ជម្រើស​ផ្សេងមួយ​ទៀត។

ប្រសិនបើយើងអាចត្រលប់ទៅរកឆ្នាំ 2020 សាជាថ្មីម្តងទៀត តែនៅដើមខែដំបូងនៃយុទ្ធនាការប្រធានាធិបតីឆ្នាំ 2024 លោក Asa Hutchinson សូមដាក់ខ្លួនគាត់ឲ្យក្លាយជាជម្រើសសម្រាប់គណបក្សសាធារណរដ្ឋដែលមិនមានផលប៉ះពាល់បន្ថែមលើភាពឯករាជ្យ និងសមាជិកនៃគណបក្សរបស់គាត់ផ្ទាល់ ដូចជាលោក Biden ដូច្នោះដែរ។

ចំពោះការស្ទាបស្ទង់មតិសាធារណៈក្នុងមួយឆ្នាំចាប់ពីថ្ងៃបោះឆ្នោតគឺមិនគួរឱ្យទុកចិត្តនោះទេ ព្រោះបើគ្រាន់តែលោក Trump ប្រឆាំងនឹងលោក Biden គឺវាមិនទាន់បង្ហាញពីភាពគ្រប់គ្រាន់ថាជាលទ្ធិប្រជាធិបតេយ្យនោះដែរ។

យ៉ាងណាមិញ នៅក្នុងគណបក្សសាធារណៈរដ្ឋ គឺមានបេក្ខជនចំនួនពីររូប គឺ ​លោក Donald Trump និង Asa Hutchinson ដែល​និយាយ​មិន​ដាច់​ពីមាត់​ក្នុងការ​ស្វែងរក​ជម្រើសឲ្យក្លាយជា​ប្រធានាធិបតី។

នៅ​ក្នុង​ការ​បោះឆ្នោត​សម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ វាបានក្លាយទៅជាការបោះឆ្នោតដែលមានដ៏​គ្រោះថ្នាក់បំផុតចំពោះ​លោក Biden ហើយវាក៏ជាការបោះឆ្នោតដែលមានមតិរិះគន់ដ៏ខ្លាំងក្លាបំផុតទៅលើលោក Trump ដែរ។

បើយោងទៅតាមអត្ថបទមួយរបស់ Washington Post បាននិយាយថា Trump កាន់តែខិតទៅជិតការឈ្នះតំណែងជាប្រធានាធិបតី គឺដោយសារការគាំទ្រពីគណបក្សសាធារណរដ្ឋ តែទន្ទឹមនឹងនោះវាក៏មនុស្សជាច្រើនបានយល់ថា ហើយថាសកម្មភាពរបស់លោក Trump នៅពេលជាប់ឆ្នោតពិភពលោកនឹងមានគ្រោះថ្នាក់ជាងបច្ចុប្បន្នទៅទៀត។ បើទោះបីជាយ៉ាងណាក៏ដោយ បច្ចប្បន្នលោក Biden និងគណបក្សប្រជាធិបតេយ្យ បានយល់ថា ការរៀបចំការបោះឆ្នោតនេះថាវាមិនមានលក្ខណៈប្រជាធិបតេយ្យនោះទេ។ ព្រោះថាសហរដ្ឋអាមេរិកកំពុងតែមានការចូលរួមពីក្រុមគណបក្សដែលគាំទ្ររបបផ្តាច់ការ ការដែលលោក Biden ពោលពាក្យបែបនេះ គឺក៏ព្រោះតែទង្វេល និងការលេងសើចយ៉ាងធ្ងន់ធ្ងររបស់ លោក Trump ហាក់កំពុងតែបង្ហាញឲ្យយើងឃើញច្បាស់ពីចេតនាមួយនោះ។

ឈុតឆាកនៅក្នុង Trailer ដែលសម្តែងពីសកម្មភាពរបស់លោក ​ពូទីន វាត្រូវបាន គេនិយាយថាវាជាគឺជារឿងពិត

Trailer ដែលត្រូវបានគេចុះផ្សាយទៅក្នុង ឆានែលយូធូប វាត្រូវបានគេទស្សទាយថា ជារឿងពិតរបស់មេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងឈុតឆាកខ្លីៗដែលគេចាក់បញ្ចាំង ដែលនិយាយពីខ្សែជីវិតរបស់លោក ពូទីន គឺមានចំនួនអ្នកចូលទៅទស្សនាច្រើនជាង ៤ លានដងទៅទៀត នេះបើយើងគិតត្រឹមថ្ងៃចាក់ផ្សាយនាថ្ងៃទី ២ ខែវិច្ឆិកា។

គួរបញ្ជាក់ថា សម្រាប់ឈុតវីដេអូ YouTube ដែលបង្ហាញពីសាច់រឿងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺសុទ្ធសឹងតែការឆ្លុះបញ្ចាំងពីដំណាក់កាលផ្សេងៗគ្នានៃជីវិត និងអាជីពរបស់គាត់។

នៅក្នុងការ Search ដោយវាយពាក្យថា PUTIN Trailer (2024) ភាគច្រើននៃមតិជិត 4,000 ដែលចូលទៅបញ្ចេញមតិនៅខាងក្រោមវីដេអូនេះ គឺបានសរសេរអក្សរជាភាសារុស្សី ហើយពួកគេទាំងអស់នោះបានបង្ហាញពីភាពងឿងឆ្ងល់ថា តើឃ្លីបនេះតំណាងឱ្យភាពយន្តពិតឬយ៉ាងណា?

បើយើងសង្កេតទៅមើលឈុតឆាកដំបូងនៃវីដេអូវិញ មានមនុស្សជាច្រើនបានសង្ស័យថា រាល់សកម្មភាពដែលបង្ហាញទាំងនេះវាហាក់ដូចជាមិនសមហេតុផល ប្រសិនបើអ្នកមើលមិនយល់ពីមូលហេតុ។

យ៉ាងណាមិញសម្រាប់វីដេអូនៃសាច់រឿងរបស់លោក ពូទីន ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប៉ុស្តិ៍​ YouTube AIO Entertainment វាគឺជាឆានែលដែល​ទើប​បង្កើត​ថ្មី ​ដោយ​មាន​អ្នកចូលទៅ subscribersត្រឹម​តែជាង ៦ ពាន់នាក់ តែប៉ុណ្ណោះ។ ម្យ៉ាងទៀតចំពោះប៉ុស្តិ៍ឆានែលយូធូបមួយ​នេះគឺ​មិនទាន់មានការទទួលស្គាល់ពីក្រុមហ៊ុននៅឡើយ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៌មានជាច្រើនយល់ថា វាគឺ​ជា​រឿង​ចម្លែក​សម្រាប់​ក្រុមហ៊ុន​ផលិត​ភាពយន្តមួយនេះ។

យ៉ាងណាមិញ នៅក្នុងឈុតឆាកខ្លីៗរបស់លោក ពូទីន គឺជាវីដេអូតែមួយគត់ដែលប៉ុស្តិ៍ខាងលើនេះបានផ្សព្វផ្សាយ។ ចំណែកឯនៅឈុតឆាកចុងក្រោយនៃ វីដេអូនេះវិញ គឺជាមានការរួមផ្សំជាមួយនូវឯកសារ និងវីដេអូដែលបង្កើតដោយ CGI ឬ AI ថែមទៀតផង។

បើយោងតាមក្រុមបណ្តាញសង្គមនៃអ្នកលេង Internet មួយចំនួនបាននិយាយថា  ចំពោះអ្នកចូលទៅ subscribe​ លើឆានែលមួយនេះវាគឺជាគណនីក្លែងក្លាយ។

តែបើយោងតាម Polygraph.info ដែលជាអ្នកបង្កើត AIO Entertainment វាគឺជាក្រុមហ៊ុនផលិតពិតប្រាកដមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ូឡូញ។ ម្យ៉ាងវិញទៀត website មួយនេះវាក៏មានទំនាក់ទំនងជាមួយនឹងកលោក Patryk Vega ឬ Besaleel ដែលជាក្រុមហ៊ុនដឹកនាំរឿងហូលីវូដរបស់ប្រទេសប៉ូឡូញថែមទៀតផង។

លោក Patryk Vega គឺត្រូវបានគេទស្សទាយថា លោក គឺជាអ្នកដែលបានចាកផ្សាយនូវ ឈុតខ្លីៗសម្រាប់ភាពយន្តរបស់លោក ពូទីន កាលពីថ្ងៃទី 2 ខែវិច្ឆិកា។

ឈុត​មួយ​ក្នុង​ចំណោម​ឈុត​បង្កហេតុ​របស់រឿងលោក ពូទីន ​វាបាន​បង្ហាញ​ថា លោក ​ពូទីន បាន​ដេកនៅ​លើ​ឥដ្ឋ​ទាំង​អាក្រាតកាយ និងមានកន្ទបប្រឡាក់លាមក។ តែបើយោងទិដ្ឋភាពជាក់ស្តែង គឺយើងផ្អែកលើពាក្យចចាមអារ៉ាមកាលពីខែធ្នូឆ្នាំ 2022 បានអះអាងថា កាលនោះ លោក ពូទីន បានធ្លាក់ពីលើជណ្តើរ ហើយបានបន្ទោរបង់ដោយអចេតនា។ 

ក្នុងឈុតនេះមាន ​របាយការណ៍មួយចំនួន ដែលសុំមិន​បញ្ជាក់ឈ្មោះបានសរសេរ ​ថា មេដឹកនាំ​រុស្ស៊ី ​កំពុង​មាន​ជំងឺ​មហារីក​ពោះវៀនធំ។ របាយការណ៍មួយនេះបានអះអាងទៀតថា អង្គរក្សរបស់លោក ពូទីន គឺតែងតែកាន់ថង់លាមកក្នុងអំឡុងពេលដែលធ្វើដំណើរ ដើម្បីប្រមូលទឹកនោម និងលាមករបស់លោកពូទីន ទាំងអស់ត្រឡប់មកទីក្រុងម៉ូស្គូវិញ។

បើទោះជាមានការបញ្ជាក់យ៉ាងណាក៏ដោយ តែខាងវិមាន ក្រឹមឡាំងបានបដិសេធ ចំពោះរបាយការណ៍ ដែលនិយាយអំពីការធ្លាក់ជណ្តើ និងជំងឺរបស់លោកពូទីន ដោយអ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបានឆ្លើយតបវិញថា វាគឺជារឿងប្រឌិត”។

តើលោក Donald Trump អាចនឹងជាប់ពន្ធធនាគារពិតមែនឬ?

លោក Donald Trump អាចក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ខណៈដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីព្រហ្មទណ្ឌចំនួន 91 ករណី នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣ ។

បេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណៈរដ្ឋ សម្រាប់ការបោះឆ្នោតក្នុងឆ្នាំ២០២៤ បែរជាត្រូវបានគេចោទប្រកាន់ថា លោក Donald Trump បានគ្រប់គ្រងឯកសារដោយខុសច្បាប់ គឺនៅពេលដែលលោកបានចាកចេញពីសេតវិមាន ដោយកាលនោះលោកក៏បានបំពានច្បាប់មួយកម្រឹតទៀត ដែលលោកបានប៉ុនប៉ងលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ 2020។ លោក Donald Trump ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉កឬហ្សកហ្ស៊ីទៀតថា លោកបានបង់ប្រាក់ជាច្រើនដើម្បីបង្កើតការសម្តែងមួយ គឺក្នុងគោលបំណងដើម្បីរារាំង ការឈ្នះឆ្នោតរបស់ ប្រធានាធិបតី Joe Biden នៅក្នុងរដ្ឋនោះ កាលពីឆ្នាំ២០២០ ថែមទៀតផង។ 

បើទោះបីជាក្រុមមេធាវីរបស់លោក Joe Biden ប្រមូលបាននូវភស្តុតាងបានច្រើនប៉ុណ្ណាក៏ដោយ តែលោក Trump បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប្រព្រឹត្ត​ទាំងអស់នោះ ហើយលោក​បាន​ទទូច​ថា ការ​ចោទ​ប្រកាន់​លើ​លោក​គឺ​មាន​ហេតុផល​នយោបាយ។

ប្រសិនបើ លោកTrump ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ វានឹងបង្ហាញពីការប្រឈមដែលមិនធ្លាប់មានពីមុនមកដល់ការិយាល័យសហព័ន្ធ ឬអាជ្ញាធរនៅទីក្រុងញូវយ៉ក ឬហ្សកហ្ស៊ី ប្រសិនបើគាត់ត្រូវបានកាត់ទោសនៅក្នុងរដ្ឋណាមួយនោះ។

ក្រុមអ្នកជំនាញផ្នែកច្បាប់ និងពន្ធនាគារមួយចំនួនបាននិយាយប្រាប់ Newsweek អំពីអ្វីដែលលោក Trump អាចប្រឈមមុខ។ ហើយពួកគេទាំងអស់បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ លោក Trump ផងដែរថា បើយោងការសង្កេតរបស់ពួកគេបានបង្ហាញថា ប្រសិនបើលោក Trump ត្រូវពន្ធធនាគារនោះ គាត់អាចនឹងមានគេលួចសម្លាប់ ព្រោះថានៅក្នុងនោះគឺមានអ្នកទោសម្នាក់បានជាប់ពន្ធធនាគារដោយសារតែធ្លាប់បានព្យាយាមសម្លាប់គាត់ ពីមុនមកដែរ។

បើយោងតាមរយៈ លោក Neama Rahmani អតីតរដ្ឋអាជ្ញាសហព័ន្ធ និងជាប្រធានក្រុមមេធាវី West Coast Trial បានលើកឡើងថា លោក Trump ទំនងជាត្រូវបានគេឃុំខ្លួននៅក្នុងកន្លែងសន្តិសុខអប្បបរមា ប្រសិនបើគាត់ត្រូវបានកាត់ទោសឱ្យជាប់ឃុំ។

លោកបាននិយាយថា “វាមិនអាចទៅរួចទេ ដែលយើងអាចដឹងថា តើពន្ធនាគារមួយណាដែលនឹងឃុំលោក Trump នោះ ព្រោះក្នុងករណីខាងលើនេះគឺមានតែចៅក្រមទេ ដែលអាចកំណត់ការកាត់ទោសឱ្យជាប់គុក” ។ 

ចំនែកឯខាង”ការិយាល័យពន្ធនាគារ [BOP] គឺមានសិទ្ធិអំណាចតែមួយគត់ក្នុងការសម្រេចចិត្តជ្រើសរើសកន្លែងដែលអ្នកទោសសហព័ន្ធត្រូវបានដាក់ ប៉ុន្តែជាក់ស្តែងមានតែចៅក្រទេម ទើបជាអ្នកដែលអាចផ្តល់អនុសាសន៍។

យ៉ាងណាមិញ”នៅក្នុងករណីរបស់លោក Trump គឺមានហានិភ័យពិសេសចំពោះសុវត្ថិភាពរបស់គាត់ ពីព្រោះគាត់គឺជាអតីតប្រធានាធិបតី ហេតុដូច្នេះហើយ BOP ត្រូវតែធ្វើឱ្យប្រាកដថាគាត់ស្ថិតនៅក្នុងកន្លែងសន្តិសុខអប្បបរមា ដោយមិនមានការគំរាមកំហែងពីអ្នកទោសហិង្សា ពោលត្រូវតែឃុំលោក ឲ្យដាច់ដោយឡែកពីប្រជាជនទូទៅនៅហ្សកហ្ស៊ី។ ចំពោះនាយកដ្ឋានកែតម្រូវវិញ ក៏អាចនឹងត្រូវធ្វើការសម្រេចចិត្តស្រដៀងគ្នានេះដែរ។ ព្រោះ នៅទីនោះ ជម្រើសរួមមានពន្ធនាគាររដ្ឋ ពន្ធនាគារឯកជន ឬមណ្ឌលឃុំឃាំង។

តែបើទោះជាយ៉ាងណាក៏ដោយ លោក Robert Rogers សាស្រ្តាចារ្យរងផ្នែកយុត្តិធម៌ព្រហ្មទណ្ឌនៅសាកលវិទ្យាល័យ Middle Tennessee State ដែលពីមុនធ្វើការឱ្យ BOP មិនយល់ស្របចំពោះគំនិតខាងលើនេះទេ ដោយលោកបានប្រាប់ Newsweek ថា លោក Trump ទំនងជានឹងបញ្ជូនទៅ “ពន្ធនាគារសុវត្ថិភាពអតិបរមា។

បើយោងតាមអ្នកសិក្សា និងជាអតីតមន្ត្រីកែតម្រូវបាននិយាយថាលោក Trump ទំនងជាមានអ្នកគាំទ្រនៅក្នុងពន្ធនាគារទូទៅ ប៉ុន្តែក៏នឹងមានគ្រោះថ្នាក់ផងដែរប្រសិនបើត្រូវបានអនុញ្ញាតឱ្យលាយបញ្ចូលគ្នា។

សម្រាប់ក្រុមការងាររបស់ Newsweek បានទាក់ទងទៅ លោក Trump តាមរយៈទម្រង់សាកសួរសារព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់គាត់ដើម្បីសុំការអត្ថាធិប្បាយរួចរាល់ហើយផងដែរ អ្វីដែលយើងអាចធ្វើនាពេលនេះ គឺរង់ចាំការឆ្លើយតបពីលោក Trump ជាមុនសិន។

ភាពជាអ្នកដឹកនាំរបស់ លោក Xi Jinping បានធ្វើឲ្យប្រជាជនរុស្ស៊ីពេញចិត្ត ច្រើនជាង ៧១%

ការស្ទង់មតិថ្មីមួយដែលត្រូវបានគេធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីបានឲ្យដឹងថា ប្រជាជនរុស្ស៊ីជាច្រើនបានបង្ហាញពីការពេញចិត្តរបស់ពួកគេទៅលើការដឹកនាំរបស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣។

បើយោងតាមការស្ទង់មតិ Gallup នៅក្នុងឆ្នាំ 2023 នេះបានបង្ហាញថា រាល់ការអនុម័តរបស់មេដឹកនាំចិនគឺលោក Xi Jinping បែរជាទទួលបាននៅការពេញចិត្តពីសំណាកប្រជាជនរបស់រុស្ស៊ីរហូតដល់ 71 ភាគរយ។ ចំពោះតួរលេខនេះផងដែរ វាគឺចំនួនដ៏ដ៏យ៉ាងច្រើនលើសលប់ បើធៀបជាមួយនឹងការដឹកនាំរបស់ពួកលោកខាងលិចទៅទៀត។

គួរបញ្ជាក់ថាការស្ទង់មតិនេះវាត្រូវបានគេរៀបចំឡើង បន្ទាប់ពី រុស្ស៊ី បានទទួលរងនូវការដាក់ទណ្ឌកម្ម ពីពួកខាងលិច និងសហរដ្ឋអាមេរិក គឺជុំវិញជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ។ តែបើទោះបីជាយ៉ាងនេះក្តី ប្រទេសសរុស្ស៊ីមិនឯកោនោះទេ ព្រោះតែខ្លួននៅមានសម្ព័ន្ធភាពល្អបំផុតមួយគឺប្រទេសចិន។ ហើយការស្ទង់មតិរបស់ Gallup គឺផ្អែកលើការសម្ភាសន៍តាមទូរស័ព្ទរបស់មនុស្សពេញវ័យប្រមាណ 2,000 នាក់ដែលមានអាយុចាប់ពី 15 ឆ្នាំឡើងទៅ ដែលធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី 23 ខែឧសភា ដល់ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2023។

សេដ្ឋកិច្ច​រុស្ស៊ីអាចទទួល​បាន​រីកចម្រើន​កាន់ គឺ​ពឹង​ផ្អែកទៅ​លើ​ប្រទេស​ចិនស្ទើទាំងស្រង់ ជាពិសេសគឺនៅពេលដែល​របប​ទណ្ឌកម្ម​បានកំណត់គោលដៅទៅលើ​វិមាន​ក្រឹមឡាំងយ៉ាងជាក់លាក់។ តែទន្ទឹមនឹងនោះ បើទោះបីជាទីក្រុងប៉េកាំងបានប្រកាន់គោលជំហអព្យាក្រឹតទៅលើសង្គ្រាមមួយនោះក៏ពិតមែន  ប៉ុន្តែលោក Xi Jinpingតែងតែផ្តល់ជំនួយដោយប្រយោលដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់លោក ពូទីន ជានិច្ច។

នៅពេលដែលជម្លោះក្នុងប្រទេសអ៊ុយក្រែននៅតែបន្ត ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងសម្ព័ន្ធភាពជាសកលវាក៏ត្រូវបានសង្កេតឃើញថា ប្រទេសចិន គឺជាអ្នកទទួលបាននូវផលប្រយោជន៍វិញ ព្រោះស្ថានភាពនាពេលនេះក្នុងក្រសែភ្នែករបស់ប្រជាជនរុស្ស៊ីជាច្រើនគឺស្អប់ពួកខាងលិច ហើយងាកមកស្រលាញ់ប្រទេសចិន។

ការស្ទង់មតិរបស់ Gallup បានរាយការណ៍ថា “ការអនុម័តលើការដឹកនាំរបស់ចិននៅក្នុងប្រទេសរុស្ស៊ីបានឈានដល់កម្រិតខ្ពស់បំផុតនៃ 71% ក្នុងឆ្នាំ 2023 ខណៈពេលដែលការយល់ព្រមពីភាពជាអ្នកដឹកនាំរបស់អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតដែលមិនបានយើងមិនធ្លាប់ជួបក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ” ។ 

ទិន្នន័យរបស់ Gallup បានបង្ហាញទៀតថា រាល់គោលនយោបាយរបស់ប្រទេសចិននៅឆ្នាំ 2023 គឺវាសមស្របទៅនឹងនិន្នាការរបស់វិមានក្រឹមឡាំងយ៉ាងពិតប្រាកដ។

scroll to top