រុស្ស៊ីបានសាងសង់មូលដ្ឋានទ័ពជើងទឹក Black Sea ថ្មីមួយទៀត គឺនៅក្បែរហ្សកហ្ស៊ី

ផែនការរបស់វិមានក្រឹមឡាំងបានបង្កើនជាការភ័យខ្លាចថ្មីមួយទៀតហើយ គឺបន្ទាប់ពីរុស្ស៊ីបានបង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅក្នុងសមុទ្រខ្មៅក្បែរហ្សកហ្ស៊ី ក្រុមអ្នកជំនាញខាងផ្នែកភូមិសាស្ត្របាននិយាយថា វាគឺជាក្តីសង្ឃឹមរបស់លោក ពូទីន មួយផ្នែកទៀត ក្នុងការធ្វើសង្គ្រាមទៅលើប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ bbc កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងទៅកាន់ប្រទេសដែលជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុបទាំងអស់ឲ្យបានជ្រាបថា រុស្ស៊ីកំពុងតែប៉ុនប៉ងបង្កើតមូលដ្ឋានទ័ពជើងទឹកអចិន្ត្រៃយ៍មួយបន្ថែមទៀតគឺនៅក្នុងតំបន់ដាច់ចេញពីហ្សកហ្ស៊ីនៃ Abkhazia ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយប្រទេសដែលជាសមាជិករបស់សហភាពអឺរ៉ុបបានសរសេរថា “យើងថ្កោលទោសជាឯកច្ឆ័ន្ទ និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការកាន់កាប់របស់រុស្ស៊ី ការធ្វើយោធា និងសកម្មភាពផ្សេងទៀតដែលមានគោលបំណងបញ្ចូលតំបន់ហ្សកហ្ស៊ីដោយខុសច្បាប់  ដែលជាការបង្ហាញនូវមហិចតាថ្មីមួយទៀត ដែលជាការបើកមូលដ្ឋានទ័ពជើងទឹករុស្ស៊ីអចិន្ត្រៃយ៍នៅកំពង់ផែ Ochamchire” ។

គួរបញ្ជាក់ថានៅប៉ុន្មានសប្តាហ៍មុននេះ មេដឹកនាំ de facto របស់ Abkhazia លោក Aslan Bzhania បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាជាមួយវិមានក្រឹមឡាំង គឺនៅលើ មូលដ្ឋានទ័ពជើងទឹកអចិន្ត្រៃយ៍នៅកំពង់ផែសមុទ្រខ្មៅ Ochamchire ។

Abkhazia វាជាតំបន់មួយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថា វាគឺជាផ្នែកមួយនៃហ្សកហ្ស៊ី ប៉ុន្តែវាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី តាំងពីទសវត្សរ៍ឆ្នាំ 1990 មកម្ល៉េះ ។

យើងខ្ញុំសូមបញ្ជាក់ថា ហ្សកហ្ស៊ី វាគឺជាតំបន់មួយ ដែលគេត្រូវការដើម្បីឆ្លងទ្វីប ព្រោះវាមានទីតាំងស្ថិតនៅចន្លោះអឺរ៉ុបខាងកើត  និងអាស៊ីខាងលិច។ 

យ៉ាងណាមិញចំពោះក្រសួងការបរទេសរបស់ហ្សកហ្ស៊ីបានធ្វើការថ្កោលទោសលើផែនការរបស់រុស្ស៊ីថាជា “ការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃហ្សកហ្ស៊ី” បើទោះបីជាអាជ្ញាធរនៅ Tbilisi បានបង្ហាញពីសារៈសំខាន់នៃមូលដ្ឋានទ័ពជើងទឹកអចិន្ត្រៃយ៍ដោយពណ៌នាថាវាមិនមែនជាការគំរាមកំហែងក៏ដោយ។

បើយោងតាមរយៈលោក Nikoloz Samkharadze ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ហ្សកហ្ស៊ីបាននិយាយប្រាប់ BBC ថា “បើទោះបីជាពួកគេចាប់ផ្តើមសាងសង់មូលដ្ឋាននៅ Ochamchire យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេត្រូវតែចំណាយពេលយ៉ាងហោចណាស់បីឆ្នាំទៀតដែរ” ។ «ឥឡូវនេះ យើងគួរតែ​ផ្តោត​លើ​ការ​គំរាម​កំហែង​ដែល​ជិត​មក​ដល់ច្រើនជាងគេ ហើយក៏​មិន​ផ្តោតទៅ​លើ​ការ​គំរាម​កំហែង​ដែល​អាច​នឹង​កើត​មាន​នា​ពេល​អនាគត​នោះដែរ»។

គាត់និយាយថា រដ្ឋាភិបាលផ្តោតលើពលរដ្ឋហ្សកហ្ស៊ី ដែលត្រូវបានសម្លាប់ ឬចាប់ពង្រត់ដោយកងកម្លាំងរុស្ស៊ី នៅជិតបន្ទាត់នៃការកាន់កាប់ ដែលបំបែករដ្ឋ Georgia ពីទឹកដីផ្តាច់ខ្លួន Abkhazia និង South Ossetia ។

យើង​មិន​សង្កេត​មើល​ការ​ផ្លាស់​ប្តូរ​ណា​មួយ​ក្នុង​ការ​ចាប់​ផ្តើម​ការ​សាង​សង់​នៅ​អូរ​ចាម​ជីរនាពេលនេះ​ទេ»។

          BBC Newsnight និង Verify បានវិភាគរូបភាពផ្កាយរណបដែលបង្ហាញពីការបូមខ្សាច់ថ្មី និងការងារសាងសង់នៅកំពង់ផែ ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022។

យោងតាមរដ្ឋបាល de facto របស់ Abkhazia ការងារបូមខ្សាច់មានន័យថា Ochamchire ឥឡូវនេះអាចផ្ទុកកប៉ាល់ដឹកទំនិញធំ ៗ ដែលមានបរិមាណក្នុងការផ្លាស់ទីលំនៅរហូតដល់ 13,000 តោន។

បើយោងតាមរយៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនអះអាងថា ការងារនេះគឺដើម្បីបើកឱ្យមាននាវាចម្បាំងអាចធ្វើចរាចរណ៍នៅក្នុងសមុទ្រខ្មៅរបានជាមុនសិន បន្ទាប់មករុស្ស៊ីក៏ប្រើប្រាស់ Ochamchire មកធ្វើជាកំពង់ផែសុវត្ថិភាពសម្រាប់កងទ័ពជើងទឹករបស់ខ្លួន។

តាមពិតទៅក្រុមមន្ត្រីដែលជំនាញខាងផ្នែកភូមិសាស្ត្របានទស្សទាយទុកជាមុនរួមហើយថា រុស្ស៊ីនឹងប្រើ Ochamchire ដើម្បីវាយប្រហារអ៊ុយក្រែន ហើយប្រសិនបើអ៊ុយក្រែនជ្រើសរើសគោលដៅដើម្បីវាយប្រហារលើកប៉ាល់កងទ័ពជើងទឹករុស្ស៊ីនៅទីនោះ វាមានន័យថាហ្សកហ្ស៊ីនឹងក្លាយទៅជាតំបន់នៃសង្គ្រាមមួយបន្ថែមទៀត។

ទីបំផុតតារាសម្តែង Yoo Ah-in ព្រមសារភាពថា ខ្លួនពិតជាបានជក់កញ្ឆា

តារាសម្តែង Yoo Ah-in កាលពីថ្ងៃអង្គារម្សិលមិញនេះបានសារភាពចំពោះការចោទប្រកាន់មួយនៅមុខតុលាថា ខ្លួនពិតជាធ្លាប់បានជក់កញ្ឆា នេះបើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក Yoo Ah-in  ត្រូវបានខាងតុលាការកោះហៅជាលើកដំបូងចាប់តាំងក្នុងខែតុលាមកម្ល៉េះ ប៉ុន្តែកាលនោះ លោក Yoo Ah-in បានបដិសេដន៍រាល់ការចោទប្រកាន់ពីខាងសមត្ថកិច្ច ដែលជាហេតុធ្វើឲ្យខាងតុលាការត្រូវចំណាយពេលវេលាកាន់តែយូរក្នុងការប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឲ្យតារាសម្តែងរូបនេះព្រមទទួលស្គាល់។

តារាសម្តែងវ័យ 37 ឆ្នាំដែលមានឈ្មោះពិតថា Uhm Hong-sik បានសារភាពថា គាត់ធ្លាប់ជក់កញ្ឆា មុនពេលមានការកាត់ក្តីនៅក្នុងតុលាការកណ្តាលនៃទីក្រុងសេអ៊ូល។ ប៉ុន្តែលោកសូមបដិសេធការចោទប្រកាន់ពីបទប្រើប្រាស់សារធាតុ propofol ដ៏ច្រើនលើសលប់ ដោយលោកបានអះអាងថា ការចោទប្រកាន់មួយនេះ វាគឺជារឿងដែលខុសពីការពិត។

គួររំលឹកថា លោក Yoo ត្រូវបានចោទប្រកាន់ពីបទចាក់ថ្នាំ propofol និងថ្នាំពេទ្យផ្សេងទៀតចំនួន 181 ដងនៅគ្លីនិកនានាទូទាំងទីក្រុងសេអ៊ូលនៅចន្លោះឆ្នាំ 2020 និង 2022 ក្រោមហេតុផលមួយថា វាជានីតិវិធីនៃការកែសម្ផស្ស។ ជាការពិតណាស់ខាងអាជ្ញាធររបស់ទីក្រុងសេអ៊ូលបានទទួលបាននូវការរាយការណ៍ជាច្រើនថា លោក Uhm Hong-sik​ (Yoo Ah-in)  បានប្រើប្រាស់ថ្នាំ propofol ចំនួន 9,635,7 មីលីលីត្រ, midazolam ចំនួន 567 មីលីក្រាម ketamine ចំនួន 11,5 មីលីលីត្រ និង remimazolam ចំនួន200 មីលីក្រាម។

តារាសម្តែងរូបនេះក៏ត្រូវបានក្រុមសមត្ថកិច្ចចោទប្រកាន់ទៀតថា រូបលោកបានជាប់ចោទពីបទប្រើប្រាស់ឈ្មោះអ្នកដ៏ទៃដើម្បីទិញថ្នាំងងុយដេកដោយខុសច្បាប់1,100 គ្រាប់ ចំនួន 44 ដង, ព្រមទាំងបានបង្ខំឲ្យអ្នកដែលរស់នៅក្បែរខ្លួនយ៉ាងហោចណាស់ចំនួន ៤ នាក់ ឱ្យប្រើប្រាស់គ្រឿងញៀនជាមួយខ្លួនថែមទៀតផង។

បើទោះជាយ៉ាងណាក៏ដោយ ចំពោះតារា​សម្ដែង​រូប​នេះ​បាន​ចេញ​មុខ​សូមទោសជាសាធារណៈរាល់ការ​បង្ក​ឲ្យមានការ​ព្រួយ​បារម្ភពី​មនុស្ស​ជុំវិញខ្លួនទាំងអស់» គឺមុន​ពេលដែលលោកបាន​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការនៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2023 ។

ប៉ុន្តែបើទោះជាយ៉ាងណាក្តី ក៏តារាសម្ដែង Yoo Ah-in បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ថែមថា រឿងទាំងអស់នេះវាក៏មិនដូចអ្វីដែលក្រុមសមត្ថកិច្ចបានចោទប្រកាន់ទាំងអស់ដែរ។

សវនាការ​លើក​ក្រោយ​គ្រោងនឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែមករា​ ឆ្នាំ២០២៤។

រាល់សមាជិក BTS ទាំងអស់ នៅតែប្តេជ្ញាចូលបម្រើកងទ័ពដោយមិនរាលរែក

សមាជិក BTS បួននាក់ – RM, V, Jimin និង Jungkook បានចាប់ផ្តើមក្នុងការបំពេញកាតព្វកិច្ចជាយោធារបស់ពួកគេក្នុងសប្តាហ៍នេះ ខណៈដែល Jin, J-hope និង Suga បានបំពេញកាតព្វកិច្ចរបស់ពួកគេហើយរួចរាល់។           យ៉ាងណាមិញចំពោះការចាប់ផ្តើមនៃការបំពេញទួនាទីខាងលើនេះ វាបានធ្វើឲ្យមហាលជនជាច្រើនបានលើកឡើងថា រដ្ឋាភិបាលរបស់កូរ៉េខាងត្បូងគួរតែលើកលែងសេវាយោធាសម្រាប់ BTS ឬក៏ការកំណត់ដំណាក់កាលសម្រាប់ការជួបជុំគ្នាឡើងវិញ ពោលគឺការធ្វើឲ្យមានភាពល្អប្រសើរជាងការជុំគ្នាឡើងវិញ ដែលគេបានរំពឹងទុកថានៅឆ្នាំ 2025 ។

គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ RM និង V បានចាប់ផ្តើមកាតព្វកិច្ចយោធារបស់ពួកគេនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពសាធារណរដ្ឋកូរ៉េក្នុងទីក្រុង Nonsan ខេត្ត South Chungcheong ដោយឆ្លងកាត់ការហ្វឹកហ្វឺនយោធាជាមូលដ្ឋានមុនពេលចូលបម្រើការងារក្នុងជួរកងទ័ព។

ម្យ៉ាងទៀតរដូវកាលនេះវាជារដូវដែលមានភ្លៀងធ្លាក់ គឺស្របពេលដែលសមាជិកទាំង 5 នាក់ផ្សេងទៀតនៃក្រុម BTS បានប្រមូលផ្តុំគ្នានៅឯជំរុំដើម្បីចូលរួមក្នុងពិធីចូលបម្រើការងាររបស់ RM និង V ។ យ៉ាងណាមិញសម្រាប់លោក Kim Nam-joon (RM) និង V បានសម្តែងភក្តីភាពរបស់ខ្លួនចំពោះជាតិមាតុភូមយ៉ាងជ្រាលជ្រៅ ដោយលោកបានបង្ហាញពីការពេញចិត្ត និងការដឹងគុណរបស់គាត់នៅលើវេទិកាសហគមន៍អ្នកគាំទ្រ Weverse កាលពីថ្ងៃអាទិត្យ គឺមួយថ្ងៃមុនការចុះឈ្មោះរបស់គាត់ថែមទៀតផង។ ដោយក្នុងវេទិកានោះគេបានធ្វើការកត់សម្គាល់ទៅលើលោក Kim Tae-hyung (V) ដែលបានសរសេរនៅលើ Weverse ថា “បើទោះបីជាក្នុងចំណោមអ្នកដែលធ្វើជាយោធាទាំងអស់ ខ្ញុំគឺជាមនុស្សម្នាក់ដែលក្មេងជាងខ្ញុំក៏ដោយ តែខ្ញុំគិតថាខ្ញុំនៅតែអាចធ្វើបាន ហើយវាក៏ជាមេរៀនថ្មីសម្រាប់ខ្ញុំមួយបន្ថែមទៀតដើម្បីទទួឡបាននូវបទពិសោធន៍ថ្មីផងដែរ។

គួរបញ្ជាក់ថាបន្ទាប់ពីសមាជិកទាំងអស់ត្រូវបានចុះឈ្មោះចូលទៅក្នុងជួរយោធា ភាពចម្រូងចម្រាសជុំវិញ BTS សម្រាប់ការលើកលែងក្នុងការចូលបម្រើទ័ពគឺបានមកដល់ទីបញ្ចប់ដូចគ្នា។

ព្រោះការពីក្នុងឆ្នាំ 2018 នៅពេលដែលក្រុមនេះទទួលបានកិត្តិនាមជាអន្តរជាតិដែលមិនធ្លាប់មានពីមុនមកក្នុងនាមជាសមាជិក K-pop ដ៏លេចធ្លោនៅក្នុងពិភពលោក។ នាពេលនោះខាងឩស្សាហកម្មតន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូងបានព្រួយបារម្ភអំពីផលប៉ះពាល់ដល់សក្តានុពលនៃក្រុម BTS គឺនៅពេលដែលសមាជិកក្រុមទាំងអស់ត្រូវបំពេញកាតព្វកិច្ចជាយោធារៀងៗខ្លួន យ៉ាងហោចណាស់ 18 ខែ។ យ៉ាងណាមិញសម្រាប់ការផ្អាកដែលបណ្តាលមកពីកតព្វកិច្ចដ៏ធំមួយនេះ វាក៏ចោទទៅជាសំណួរអំពីការខាតបង់ដែលអាចកើតមានទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ហើយវាបង្ករឲ្យមានការជជែកគ្នាយ៉ាងក្តៅគគុកអំពីសមាជិក BTS ថាតើពួកគេគួរតែទទួលបានការលើកលែងពិសេសដែរឬទេ។

បើទោះជាយ៉ាងណាក៏ដោយការលើកលែងនៅកតព្វកិច្ចជាយោធានៅក្នុងប្រទេសកូរ៉េ វាអាចកើតឡើងបានលុះត្រាតែអ្នកទាំងអស់នោះស្ថិតនៅក្នុងវិស័យសិល្បៈ និងកីឡា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង “ការលើកតម្កើងកិត្យានុភាពដល់ប្រទេស” ពោលគឺមានអន្តរជាតិ ត្រូវការពួកគេឲ្យបន្តសកម្មភាពដោយមិនអាចខកខានបាន ទើបធ្វើឲ្យបុគ្គលនោះទទួលបាននូវការលើកលែង។

ជាឧទាហរណ៍ដូចជាអត្តពលិកម្នាក់ ដែលអាចសម្រេចបានយ៉ាងហោចណាស់នូវមេដាយសំរឹទ្ធអូឡាំពិក ឬមេដាយមាស Asian Games បុគ្គលនោះគឺអាចទទួលបានសិទ្ធិពិសេសក្នុងការលើកលែងចូលរួមហ្វឹកហាត់ជាយោធា។ តែចំនែកឯក្នុង​ករណី​សិល្បករវិញ គឺតម្រូវ​ឱ្យ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​យ៉ាង​ហោច​ណាស់​ក្នុង​ចំណោម​ការ​ប្រកួត​សិល្បៈ​ចំនួន ៤២ ដែល​បាន​កំណត់​ដូច​ក្នុងលក្ខខណ្ឌរបស់​រដ្ឋបាល​យោធា។

បើយើងរំលឹកឡើងមកវិញខ្លះៗ សម្រាប់សមិទ្ធិផលនៅក្នុងវប្បធម៌ប៉ុបជាទូទៅត្រូវបានដកចេញពីការលើកលែងដោយសារតែលក្ខណៈពាណិជ្ជកម្មរបស់ពួកគេ ហេតុដូច្នេះហើយទើបធ្វើឲ្យសមាជិក BTS ត្រូវបានផ្នែកដែលពាក់ព័ន្ធលើកយកមកពិចារណាជាពិសេស។

បើយោងក្រុមអ្នកតស៊ូមតិបានអះអាងថា ឥទ្ធិពលរបស់ K-pop បុរសមួយក្រុមនេះ គឺទទួលបានជោគជ័យហួសពីភាពជោគជ័យផ្នែកពាណិជ្ជកម្មទៅទៀត ព្រោះមានមហាលជនជាច្រើនបានអះអាងថា BTS បាន “លើកតម្កើងកិត្យានុភាពជាតិមិនចាញ់សិល្បករ ឬអត្តពលិកដទៃទៀតឡើយ។

គួរកត់សម្គាល់ថា BTS បានបង្កើតប្រវត្តិសាស្ត្រជាសកម្មភាពអាស៊ីដំបូងគេដែលឈរនៅលើកំពូលតារាង Billboard 200 ក្នុងឆ្នាំ 2018 ។ វាក៏បានក្លាយជាសកម្មភាព K-pop លើកដំបូងដើម្បីដឹកនាំតារាងទោលសំខាន់ ឲ្យចូលទៅ Hot 100 នៅខែកញ្ញាឆ្នាំ 2020 ។ ស្នាដៃរបស់ក្រុម BTS ត្រូវបានពង្រឹងបន្ថែមទៀតនៅពេលដែលពួកគេបានឈ្នះពានរង្វាន់ជាសិល្បករដ៏ឆ្នើមប្រចាំឆ្នាំនៅ American Music Awards (AMA) ដែលជាពានរង្វាន់តន្ត្រីកំពូលទាំងបីនៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាឆ្នាំមុន។

តែបើទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិមួយដោយ Media Real Research Korea បានរកឃើញមតិផ្សេងៗគ្នាថា តើសមាជិក BTS គួរតែបំពេញកាតព្វកិច្ចយោធារបស់ពួកគេដែរឬទ? ក្នុងចំណោមមនុស្សពេញវ័យ ចំនួន 5,039 នាក់ ដែលបានស្ទង់មតិ គឺមាន36 ភាគរយ ជឿថាការលើកលែងគឺអយុត្តិធម៌ ខណៈដែល 34.6 ភាគរយចាត់ទុកថាវាជាទម្រង់នៃការទទួលស្គាល់របស់ជាតិសម្រាប់អ្នកដែលបានលើកកម្ពស់ការទទួលស្គាល់ជាសកលរបស់ប្រទេស។

ថ្វីបើមានមតិសាធារណៈផ្សេងៗគ្នាក៏ដោយ ក៏សមាជិក BTS បានបង្ហាញឆន្ទៈក្នុងការបំពេញកាតព្វកិច្ចយោធារបស់ពួកគេក្នុងនាមជាពលរដ្ឋកូរ៉េដដែល។

ដោយក្នុងនោះ Jin ធ្លាប់បាននិយាយនៅក្នុងព្រឹត្តិការណ៍សារព័ត៌មានថា “ក្នុងនាមខ្ញុំជាបុរសជនជាតិកូរ៉េម្នាក់ ខ្ញុំគិតថាការបម្រើយោធាគឺជាទំនួលខុសត្រូវពីធម្មជាតិ។ ប្រសិនបើប្រទេសត្រូវការខ្ញុំ ខ្ញុំនឹងឆ្លើយតបគ្រប់ពេលវេលាដោយមិនរាលរែក។ ខ្ញុំតែងតែលើកយកប្រធានបទមួយនេះមកពិភាក្សារឿងជាមួយសមាជិកក្រុមរបស់ខ្ញុំជាញឹកញាប់ ហើយគោលជំហររបស់ពួកខ្ញុំគឺដូចគ្នា គឺមានការប្ដេជ្ញាចិត្តចូលធ្វើជាយោធា ព្រោះវាជារឿងជាតិ ក្នុងនាមយើងជាប្រជាពលរដ្ឋយើងត្រូវតែចូលរួមទាំងអស់គ្នា។”

IMF បានអនុម័ត ប្រាក់កម្ចី $900លានដុល្លា សម្រាប់អ៊ុយក្រែន បើទោះបីជាសភាអាមេរិកបដិសេដជំនួយក៏ដោយ

បើទោះបីជាសភារបស់ទីក្រុងវ៉ាស៊ីនតោន បានបដិសេដនូវជំនួសសម្រាប់ប្រទេសអ៊ុយក្រែនក្នុងការបន្តសង្គ្រាមយ៉ាងណាក៏ដោយ តែខាងក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីថ្ងៃច័ន្ទនេះ បានយល់ព្រមអនុម័តលើប្រាក់កម្ចីក្នុងរយៈវែងដល់ប្រទេសមួយនេះរហូតដល់ទៅ ៩០០ លានដុល្លាសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VOA កាលពីថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំមួយដែលស្តីអំពីការអនុម័តនៃកញ្ចប់ថវិការខាងលើនេះ គឺធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីតោន លោកស្រី Kristalina Georgieva ប្រធាន IMF  បាននិយាយថា សេដ្ឋកិច្ចរបស់អ៊ុយក្រែនបានបង្ហាញពីភាពធន់របស់ខ្លួន បើទោះបីជាមានការឈ្លានពានរពីសំណាក់ប្រទេសរុស្ស៊ីនៅចាប់តាំងពីក្នុងខែកុម្ភៈ ឆ្នាំ 2022 ក៏ដោយ។

ការសម្លឹងមើលទៅមុខ ខណៈពេលដែលការងើបឡើងវិញត្រូវបានគេរំពឹងថា អ៊ុយក្រែននៅតែមានហានិភ័យខ្ពស់ ជុំវិញភាពមិនប្រាកដប្រជាដែលនឹងកើតឡើងជាចម្បងវាគឺជាសង្រ្គាមដែលមានកម្រិតខ្ពស់យ៉ាងណាក៏ដោយ តែលោកស្រី Georgieva បាននិយាយថា ចំពោះការផ្តល់ហិរញ្ញប្បទានពីខាងក្រៅនេះ វាគឺជាលក្ខខណ្ឌសម្បទានមួយដែលយើងនៅតែជួយដល់អ៊ុយក្រែនឲ្យទាន់ពេលវេលាជានិច្ច។

កាលពីព្រឹកថ្ងៃច័ន្ទនោះដដែល លោក Zelenskyy បានថ្លែងទៅកាន់មន្ត្រីយោធារបស់សហរដ្ឋអាមេរិក គឺក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលសភាឱ្យផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន មុនពេលថវិកាមួយនេះអស់។ លោក Zelenskyy បានសង្កត់ធ្ងន់ទៀតថា ការកម្ចាត់រុស្ស៊ីវាពិតជាមានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល ប្រសិនបើទីក្រុងម៉ូស្គូឈ្នះប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីននឹងមិនបញ្ឈប់មហិចតារបស់ខ្លូននោះទេ។

ព្រោះបើយោងការរាយការពីមន្ត្រីយោធារបស់អ៊ុយក្រែនបានឲ្យដឹងថា៖ រាល់ការកម្លាចរបស់លោក ពូទីន ជុំវិញអាវុធដែលខ្លួនមាននោះ វាគឺជា​ការ​ឃោសនា​មិន​ពិត។ ប៉ុន្តែ​ប្រសិនយើងទុកឳកាសមេដឹកនាំផ្តាច់ការរូបនោះ វិមានក្រឹមឡាំងនិងសម្លឹងឃើញ​ឱកាសបន្តទៀតមិនខាន គឺវាដូចទៅនឹងគោលនយោបាយរបស់លោក ពូទីន ដែលមាននិន្នាការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមរបស់រុស្ស៊ី គឺដូចអ្វីដែលគាត់ហៅថា “ផ្លូវសង្គ្រាម” ។

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា រហូតមកដល់ពេលនេះ ទាហានរបស់យើងកំពុងឈរជើងនៅខាងមុខ ហើយរៀបចំសម្រាប់សកម្មភាពបន្ថែមទៀត ព្រោះពួកយើងមិនអនុញ្ញាតឱ្យរុស្ស៊ីទទួលបានជ័យជំនះណាមួយនៅឆ្នាំនេះជាដាច់ខាត។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានអះអាងថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនគឺមិនអាចរង្គោះរង្គើបានឡើយ ដោយលោកបានព្រមានថា “ប្រសិនបើយើងមិនអន្តាគមន៍ចំពោះការឈ្លានពានរបស់វិមានក្រឹមឡាំងថ្ងៃនេះទេ ពួកយើងនឹងមិនមានសមត្ថភាពក្នុងការរារាំងអ្នកឈ្លានពានផ្សេងទៀតបានឡើយ។ ហើយប្រសិនបើយើងបណ្តោយឲ្យការឈ្លានពានបន្តរីករាយដាលកាន់តែច្រើន នោះការបង្ហូរឈាមនិងគ្មានថ្ងៃបញ្ចប់ដូចគ្នា។

យ៉ាងណាមិញចំពោះ លោក Joe Biden បានស្នើសុំសភាសម្រាប់កញ្ចប់ថវិកាចំនួន 110 ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ការគាំទ្រសង្គ្រាមសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល រួមជាមួយនឹងអាទិភាពសន្តិសុខជាតិផ្សេងទៀត ដោយក្នុងនោះអ៊ុយក្រែននឹងទទួលបានប្រាក់ជាង ៦១ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ប៉ុន្តែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា​អាមេរិក​បាន​ច្រឡោត​ចំពោះជំនួយមួយនេះ ​ដោយពួកគេបាន​និយាយ​ថា​ការ​ផ្លាស់ប្តូរ​សន្តិសុខ​ព្រំដែន​គឺសំខាន់ជាងអ្វីៗទាំងអស់។

បច្ចុប្បន្នខាងគណបក្សសាធារណរដ្ឋមួយចំនួនធំ កំពុងស្នើសុំឱ្យមានការនិរទេសជនចំណាកស្រុកខុសច្បាប់ជាបន្ទាន់ ដោយដកហូតឱកាសដើម្បីស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ដែលផ្ទុយពីគោលជំហររបស់​ លោក Biden ស្ទើរទាំងស្រុង។

ជុំវិញការខ្វែងគំនិតគ្នានៅក្នុងសេតវិមាន មានក្រុមអ្នកវិភាគផ្នែកសន្តិសុខជាតិជាច្រើនបាននិយាយថា អាវុធនុយក្លេអ៊ែររបស់លោក ពូទីន វាពិតជាមានការគម្រាមកំហែងខ្ពស់ដល់សន្តិសុខពិភពលោក ហើយប្រសិនបើអ៊ុយក្រែនចាញ់សង្គ្រាមមួយនេះ ពិតណាស់ពិភពលោកនិងធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏សាហាវឃោរឃៅដោយគ្មានទីបញ្ចប់។

scroll to top