ចំណូលដែលបានមកពីក្រុម Wagner ទើប លោក ពូទីន អាចបន្តសង្គ្រាមនៅ អ៊ុយក្រែន

រដ្ឋាភិបាល​រុស្ស៊ី​បាន​នាំ​យកទឹក​ប្រាក់​ជាង ២,៥ ពាន់​លាន​ដុល្លារ​ពី​ការធ្វើពាណិជ្ជកម្ម​មាសនៅទ្វីប​អាហ្វ្រិក គឺនៅពេលដែលមេដឹកនាំវិមានក្រឹមឡាំងលោក ​លោក វ្ល៉ាឌីមៀ ពូទីន បាន​បើក​ការ​លុកលុយ​លើអ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២២។

បើយោងតាម របាយការណ៍ Blood Gold ដែលបានចេញផ្សាយនៅក្នុងខែនេះ បានបង្ហាញថា ប្រាក់ចំណេញរបស់លោកពូទីន វាគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមទាហ៊ានស៊ីឈ្នួល Wagner ដែលបានធ្វើប្រតិប្បត្តិការនៅក្នុងតំបន់មួយចំនួននៃទ្វីបអាហ្រ្វិក។ គួរបញ្ជាក់ថា រាល់កន្លែងដែលក្រុមហ៊ុនម៉ៅការយោធាឯកជន (PMC) បានបង្កើតមូលដ្ឋាននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេបានផ្តល់ជូននូវសេវាកម្មសន្តិសុខ និងយោធាយ៉ាងច្រើនលើសលប់ដល់ក្រុមទាហ៊ានស៊ីឈ្នួល Wanger។

បើយោងតាមអត្ថបទរបស់អ្នកនិពន្ធមា្នក់ដែលបានសរសេរអំពីកម្មវិធីស្រាវជ្រាវរបស់ពួក Wagner ថា ក្រុមពួកគេទាំងនោះគឺទទួលបាននូវ”សិទ្ធិផ្តាច់មុខ” ពិសេសមួយជុំវិញការកាន់កាប់អណ្តូងរ៉ែមាសដ៏ធំបំផុតនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR)។

ដោយក្នុងនោះក្រុមទាហ៊ានស៊ីឈ្នួល Wagner បានបង្កើតការគ្រប់គ្រងលើរោងចក្រចម្រាញ់មាសដ៏ធំនៅក្នុងប្រទេសស៊ូដង់ថែមទៀតផផង។

បើយោងទៅតាមរបាយការណ៍ Blood Gold បានឲ្យដឹងទៀតថា រាល់អណ្តូងរ៉ែដែលមាននៅក្នុងទ្វីបអាហ្វ្រិក វាត្រូវបានអនុញ្ញាតឱ្យ PMC “ក្លាយជាអ្នកទិញដ៏លេចធ្លោបំផុតក្នុងទិញយកមាសដែលមិនទាន់កែច្នៃ ពីប្រទេសស៊ូដុងដ៏ច្រើនសន្ធឹកសន្ធាប់។ ក្រុមសង្កេតការណ៍របស់ Blood Gold បានរៀបរាប់ទៀតថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនដែលជាឈ្មួញកណ្តាលដ៏ធំមួយនេះ PMC បានសហការជាមួយនឹងក្រុមហ៊ុនទាហ៊ានស៊ីឈ្នួល Wanger ដោយពួកគេបានយកយន្តហោះសម្រាប់ដឹកជញ្ជូន យោធារុស្ស៊ី មកដឹកជញ្ជូនមាសដែលបានកែច្នៃចេញពីប្រទេសមួយនេះថែមទៀតផង។

បើយោងតាមការរាយការណ៍ពីក្រុមមន្ត្រីរបស់ CNN ធ្លាប់បាននិយាយកាលពីក្នុងខែកក្កដាឆ្នាំ 2022 ថា មន្រ្តីរុស្ស៊ីបានចាប់ផ្តើមរត់ពន្ធមាសពីអណ្តូងរ៉ែស៊ូដង់ស្ទើរភ្លាមៗ គឺបន្ទាប់ពីខ្លួនបានចាប់ផ្តើមធ្វើសង្រ្គាមនៅអ៊ុយក្រែន។

ជាការពិតណាស់”នៅក្នុងសាធារណរដ្ឋ អាហ្រ្វិកកណ្តាល ( CAR )  និងស៊ូដង់ វាសុទ្ធសឹងតែជាកន្លែងដែលមានអង្គភាពពាក់ព័ន្ធនឹងក្រុម Wagner ទាំងអស់។ ហើយវាក៏បានធ្វើឲ្យប្រទេសខាងលើនេះ ដែលជាហេតុនាំឲ្យពួកគេបានទទួលរងទណ្ឌកម្មអន្តរជាតិ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំពោះមេដឹកនាំនៅបណ្តាលប្រទេសខាងលើនេះ មិនបានខ្វាយខ្វល់ពីទណ្ឌកម្មរបស់ពួកលោកសេរីនោះទេ វាក៏ព្រោះតែមានការចូលរួមពីតួរអង្គដ៏សំខាន់មួយទៀត វាគឺជាវិមានក្រឹមឡាំង។

ការពឹងផ្អែកលើផ្លូវរត់ពន្ធដ៏ស្មុគស្មាញ និងយុទ្ធសាស្ត្របង្រ្កាបសាជីវកម្ម ដើម្បីទាញយកមាសយ៉ាងច្រើនចេញពីទ្វីបអាហ្រ្វិកទៅកាន់គោលដៅដូចជា រុស្ស៊ី និង សហភាពអារ៉ាប់រួម។ វាគឺជាសកម្មភាពមួយដើម្បីស្វែងរកកន្លែងដ៏មានសុវត្តិភាពក្នុងការលាយបញ្ចូលគ្នាជាមួយនឹងប្រភពស្របច្បាប់ផ្សេងទៀតនៃមាស បន្ទាប់មកពួកគេក៏បំប្លែងវាឲ្យក្លាយសាច់ប្រាក់មួយដែលស្របច្បាប់។

 ប្រភពមួយនេះបានបង្ហាញថា នៅក្នុងប្រទេសម៉ាលី គឺមានកងកម្លាំង Wagner កំពុងតែបង់ជាសាច់ប្រាក់ដោយរបបយោធា បើគិតចាប់ពីពួកគេបានកាន់កាប់ប្រទេសអាហ្វ្រិកខាងលិចក្នុងឆ្នាំ 2021។ ព្រោះបើយោងតាម មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បាននិយាយទៀតថា កងកម្លាំង Wagner បានចាប់ផ្តើមដាក់ពង្រាយជាលើកដំបូងគឺសំដៅទៅកាន់ប្រទេសម៉ាលីជាចម្បង។ ម្យ៉ាងវិញទៀត ក្នុងនោះក៏មានសមាជិកនៃអង្គភាព PMC ជាច្រើនបានធ្វើការបង់ប្រាក់ជាប្រចាំប្រមាណ 10.8 លានដុល្លារក្នុងមួយខែ ហើយវាក៏ជាជំនួយដែលស្ថិតនៅក្រោមការផ្គត់ផ្គង់ពីរដ្ឋាភិបាលម៉ាលី បន្ទាប់ពីការប្រមូលពន្ធ លើក្រុមហ៊ុនរុករករ៉ែមាសដែលគ្រប់គ្រងដោយលោកខាងលិចមួយចំនួននៅក្នុងប្រទេសមួយនេះ។

យោងតាមអ្នកនិពន្ធនៃគម្រោងនេះបានសរសេរថា មាសដែលស្រង់ចេញពីបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកត្រូវបាន “គេប្តួរទៅសាច់ប្រាក់សុទ្ធ ហើយបន្ទាប់មកគេក៏យកលុយនោះទៅកខ្វក់ទាំងនោះឲ្យមានចរាចរណ៍នៅទៅក្នុងទីផ្សារអន្តរជាតិ ទើបជាចុងក្រោយវាក៏បានធ្លាក់ចូលទៅក្នុងដៃរបស់លោក ពូទីន ។ ចំពោះចំណូលរាប់ពាន់លានដុល្លានេះហើយ វាក៏ក្លាយទៅជាកំលាំងចលនាដែលជំរុញឲ្យប្រទេសរុស្ស៊ី នៅតែមានលទ្ធភាពបន្តរសង្គ្រាមជាមួយនឹងអ៊ុយក្រែន បានទៀតនោះ”។

គួររំលឹកថា បន្ទាប់ពីការស្លាប់របស់ប្រធាន Wagner លោក Yevgeny Prigozhin នៅក្នុងខែសីហា យោធារុស្ស៊ីបាន គ្រប់គ្រងលើ PMC ទាំងស្រុងតែម្តង។ ចំណូលដែលទទួលបានពីអណ្តូងរ៉ែមាសយ៉ាងសន្ធឹកសន្ធាប់មួយនេះ  វាក៏ជម្រុញឲ្យមេដឹកនាំវិមានក្រឹមឡាំងមិនញញើតនឹងបន្តការឈ្លានពានទៅលើអ៊ុយក្រែននោះឡើយ។ 

សូមបញ្ជាក់ថា ចំពោះការបង្កើតកងកម្លាំង Wagner វាមិនមែនសម្រាប់ការធ្វើសង្គ្រាមតែមួយមុខនោះទេ ព្រោះបើយោងតាមការចងក្រងរបស់ Wanger នៅក្នុងអត្ថបទមួយដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា

កងកម្លាំង Wagner គឺជាអ្នកគាំទ្រប្រធានាធិបតីរុស្ស៊ីយ៉ាងពេញទំហឹង ថែមទាំងជាអ្នកធានាបាននូវការស្វែងរកចំណូលរយៈពេលវែងសម្រាប់វិមានក្រឹមឡាំង ដើម្បីជំរុញលទ្ធិផ្តាច់ការ និងអស្ថិរភាពទូទាំងតំបន់ ដែលជាផ្នែកនៃយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដ៏ទូលំទូលាយរបស់រុស្ស៊ីក្នុងការរំខានពួកលោកសេរី។

សមាជិករបស់ណាតូ នៅតែបន្តផ្តល់ជំនួយដល់អ៊ុយក្រែន រាប់ពាន់លានដុល្លា

សមាជិកណាតូ ដែលគេស្គាល់ថាជាប្រទេសដាណឺម៉ាក បានផ្តល់ជំនួយដល់អ៊ុយក្រែន ចំនួនរាប់ពាន់លានដុល្លាសហរដ្ឋអាមេរិក គឺនៅមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីស្វែងរកជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់លោកស្រីនឹងផ្តល់ជំនួយបន្ថែមទៀត ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 7.5 ពាន់លានក្រូន័រដាណឺម៉ាក ឬស្មើនឹង 1.1 ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់អ៊ុយក្រែនក្នុងការបន្តសង្គ្រាមប្រឆាំងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។

នៅក្នុងកញ្ចប់ជំនួយរបស់ដាណឺម៉ាករួមមាន៖ រថក្រោះ យន្តហោះគ្មានមនុស្សបើក គ្រាប់រំសេវ សម្ភារៈយោធា និងការផ្គត់ផ្គង់ផ្សេងៗជាច្រើនទៀត។ គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងនៅពេលដែល លោកស្រី Frederkisen និងមេដឹកនាំ Nordic ផ្សេងទៀតបានជួបជាមួយនឹងលោក Zelensky ក្នុងទីក្រុង Oslo នៃប្រទេសន័រវេស គឺសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី 2 របស់អ៊ុយក្រែន-អឺរ៉ុបខាងជើង។

លោកស្រី Frederiksen បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានរួមនៅឯកិច្ចប្រជុំកំពូលនេះថា “យើងទាំងអស់គ្នានាពេលនេះកំពុងតែស្ថិតនៅចំណុចសំខាន់មួយនៃសង្រ្គាម ហើយពួកយើងត្រូវតែធានាថា អ៊ុយក្រែនត្រូវតែមានអ្វីដូចដែលខ្លួនត្រូវការ ដើម្បីឲ្យប្រទេសមួយនេះនៅតែអាចបន្តការប្រយុទ្ធនឹងការឈ្លានពានរបស់មេដឹកនាំផ្តាច់ការ ពូទីន។

គួររំលឹកថា ប្រទេសដាណឺម៉ាក ធ្លាប់បានផ្តល់ជំនួយខាងផ្នែកយោធាដល់អ៊ុយក្រែនប្រហែល 3 ពាន់លានដុល្លាររួចមកហើយ បើយើងគិតចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយរបស់ខ្លួននៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2022។ ម្យ៉ាងទៀត រដ្ឋាភិបាលដាណឺម៉ាក ក៏ធ្លាប់បានប្រកាសកញ្ចប់ជំនួយដែលមានតម្លៃសរុបប្រមាណ 520 លានដុល្លារកាលពីចុងខែតុលា នេះថែមទៀតផង។

 ទន្ទឹមនឹងនោះ ចំនែកឯនាយករដ្ឋមន្រ្តីរបស់ប្រទេសន័រវេស លោក Jonas Gahr Store ក៏បានប្រកាសក្នុងអំឡុងកិច្ចប្រជុំកំពូលនោះដូចគ្នាថា ប្រទេសរបស់លោកនឹងបន្តជំនួយដល់ទីក្រុង Kyiv ដូចគ្នា ដោយលោកបានប្រកាសថា  ន័រវេស”សូមបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមនុស្សធម៌របស់យើងដែលមានតម្លៃប្រហែល 800 លានដុល្លាសហរដ្ឋអាមេរិករសម្រាប់ឆ្នាំនេះ” ។ គួររំលឹកម្តងទៀតថា ជំនួយនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយរយៈពេលប្រាំឆ្នាំនៃចំនួនសរុប 6.8 ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែកុម្ភៈ។

ជាការពិតណាស់ ខណៈពេលដែលជំនួយដែលទទួលបានពីក្រុមបណ្តាប្រទេស Nordic វាពិតជាមានទំហំមិនចាញ់ ជំនួយរបស់ប្រទេសមហាលអំណាចប៉ុន្មាននោះទេ។ ប៉ុន្តែប្រសិនបើយើងប្រៀបធៀបការគាំទ្ររបស់បណ្តាលប្រទេសដែលជាសមាជិកនៃអង្គការណាតូ ទៅនឹងជំនួយថ្មីដែលមានតម្លៃ 60 ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតី Joe Biden វិញ វាបានសបញ្ជាក់ឲ្យឃើញថា កញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបតែងតែផ្តល់ជូនទាន់ពេលវេលា ជាពិសេសគឺនៅពេលដែលទាហ៊ានជួរមុខរបស់អ៊ុយក្រែនកំពុងតែត្រូវការឧបករណ៍ជាចាំបាច់នោះ។

          ខណៈពេលដែលគណបក្សសាធារណរដ្ឋកំពុងតែរារាំងការអនុម័តកញ្ចប់ជំនួយសម្រាប់ អ៊ុយក្រែន

តែខាងក្រសួងការបរទេសរបស់អាមេរិកបានប្រកាសកញ្ចប់ជំនួយមួយផ្សេងទៀតថា ជំនួយថ្មីដែលមានទំហំតូចជាង 200 លានដុល្លារ ដែលបានមកពីការប្រើមូលនិធិដោយបានអនុម័តកាលពីមុនកាលពីថ្ងៃអង្គារ វាត្រូវបានគេកត់សម្គាល់ថា វា “នឹងក្លាយជាកញ្ចប់ជំនួយសន្តិសុខចុងក្រោយគេបង្អស់ ដែលសហរដ្ឋអាមេរិកអាចផ្តល់ឱ្យអ៊ុយក្រែន” ប្រសិនបើសភានៅតែមិនអនុម័តការផ្តល់មូលនិធិថ្មីនោះ។.

លោក Biden ក៏បានផ្តល់សញ្ញាជាច្រើនលើកថា រាល់ជំនួយរបស់ខ្លួនវាអាចនឹងមានដែនកំណត់ ដោយលោកធ្លាប់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ Zelensky ថា រដ្ឋាភិបាលដទៃទៀតថា អាមេរិក នឹង “បន្តផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធ និងឧបករណ៍សំខាន់ៗ ដរាបណាយើងអាចធ្វើបាន” ប៉ុន្តែឥឡូវនេះ វាកំពុងតែឈានទោទីបញ្ចប់យ៉ាងឆាប់រហ័ស ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បានខិតជិតមកដល់។         ហេតុដូច្នេះហើយ រាល់សមត្ថភាពរបស់យើងក្នុងការជួយអ៊ុយក្រែន វាត្រូវបានជាប់គាំងត្រឹមសោរ របស់សមាជិកសភាដែលមកពីគណបក្សសាធារណៈរដ្ឋ។

​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន កំពុងគ្របដណ្តប់ទៅដោយ​ព្រិល​ទឹកកក​

ព្យុះព្រិល បានបោកបក់ទៅភាគខាងជើងនៃប្រទេសចិន ដែលអាចធ្វើឲ្យតំបន់មួយចំនួនដែលមានទីតាំងនៅទីនោះទាំងអស់បានចាប់ផ្តើមចុះត្រជាក់ខ្លាំង បច្ចុប្បន្នខាងអាជ្ញាធរបានប្រកាសឲ្យគ្រប់តំបន់ដែលស្ថិតនៅភាគខាងជើងង ត្រូវតែបញ្ឈប់សេវាកម្មរថភ្លើង ព្រមទាំងបិទសាលារៀន និងតម្រូវឲ្យប្រជាជនស្នាក់នៅផ្ទះជាដើម នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣។

ខ្យល់​ត្រជាក់​ខ្លាំងវាក៏​បាន​រសាត់មកដល់ទី​ក្រុង​ប៉េកាំង នេះគឺជា​រលក​ត្រជាក់លើក​ទីពីរហើយដែលកើតឡើងនៅ​ក្នុង​សប្តាហ៍​នេះ។ ដោយខាងមន្ត្រីរបស់រដ្ឋធានីបានប្រកាសអាសន្នថា ជាកម្រឹតខ្ពស់បំផុតទីពីរសម្រាប់ព្យុះនេះ ព្រោះវានឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ។

ដើម្បីជៀសវាងភាពចលាចលដែលត្រូវបានគំរាមកំហែងដោយអ្វីដែលត្រូវបានគេរំពឹងថា នឹងមានការធ្លាក់ព្រិល “យូរអង្វែង” ចំពោះទីក្រុងធំបំផុតទី១ ដែលមានប្រជាជនរស់នៅប្រមាណជិត 22 លាននាក់ បានតម្រូវឲ្យបិទសាលារៀនជាបណ្តោះអាសន្នចាប់ពីថ្ងៃពុធ ដោយប្តូរ មករៀនតាមអ៊ីនធឺណិតវិញ។ ចំពោះអាជីវកម្ម គឺត្រូវបានអាជ្ញាធរប្រាប់ឱ្យផ្តល់ជូននិយោជិតនូវលក្ខខណ្ឌការងារដែលអាចបត់បែនបាន ឬធ្វើការនៅផ្ទះជាដើម។

បើយោងតាមមន្ត្រីជំនាញខាងអាកាសធាតុបានឲ្យដឹងថា ទីក្រុងប៉េកាំងអាចប្រឈមនឹងសីតុណ្ហភាពទាបរហូតដល់ដក 18 អង្សាសេ (ដក 0.4 អង្សាហ្វារិនហៃ) នៅចុងសប្តាហ៍នេះ បើធៀបនឹងពាក់កណ្តាលខែធ្នូជាមធ្យមប្រហែលដក 8 C (17.6 F)។

ចំនែកឯនៅក្នុងទីក្រុងស៊ាងហៃដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសវិញ ឥឡូវនេះវាក៏ត្រូវបានគេរាយការណ៍ថា នៅក្នុងទីក្រុងមួយនេះបានកំពុងជួបប្រទះអាកាសធាតុអាប់អួរគឺ 20 អង្សាសេ ហើយវាក៏ត្រូវបានគេព្យាករណ៍ថា នឹងទទួលរងឥទ្ធិពលដោយអាកាសធាតុត្រជាក់ដូចជាដក 4 អង្សារសេ (24.8 អេហ្វ) នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។

ចំពោះស្ថានភាពនៅក្នុងប្រទេសចិនឥឡូវនេះផងដែរ វាត្រូវបានគេរាយការណ៍ថា ព្រិលប្រហែល 32,000 តោនត្រូវបានត្រៀមរួចរាល់សម្រាប់ប្រើប្រាស់នៅលើផ្លូវទឹកកក និងផ្លូវហាយវេ។ ដោយក្នុងនោះខាងអាជ្ញាធរបានចាត់ក្រុមអ្នកជួយសង្គ្រោះជាង 6,000 នាក់ ព្រមទាំងរថយន្តសម្រាប់ដឹកព្រិលជាង 5,800 គ្រឿង សម្រាប់រង់ចាំការដឹកព្រិលចេញពីតំបន់តែកំពុងមានព្រិលធ្លាក់។

ម្យ៉ាងវិញទៀតខាងមន្ត្រីទីក្រុងបានប្រកាសជ្រើរើសអ្នកស្ម័គ្រចិត្តដើម្បីបោសសម្អាតព្រិល និងទឹកកក បន្ថែមលើមនុស្សប្រមាណ 73,000 នាក់ ដែលកំពុងបំពេញកាតព្វកិច្ចដើម្បីដោះស្រាយកិច្ចការទាំងនេះ ជាពិសេសជាងនេះទៅទៀត ក្រុមមន្ត្រីដែលពាក់ព័ន្ធបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនកំដៅនៅក្នុងផ្ទះរបស់ពួកគេថែមទៀតផង។

គួររំលឹកថា ទីក្រុងប៉េកាំងនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបប្រទះអាកាសធាតុត្រជាក់បែបនេះចាប់តាំងពីថ្ងៃទី 7 ខែមករា ឆ្នាំ 2021 ម្តងរួចទៅហើយ ដោយពេលនោះសីតុណ្ហភាពក្នុងទីក្រុងមួយនេះ បានធ្លាក់ចុះដល់ដក 19.6 C (ដក 3.28 F)។ 

យ៉ាងណាមិញសម្រាប់អាកាសធាតុត្រជាក់នៅសប្តាហ៍នេះ បើគេប្រៀបធៀបទៅ វាពិតជាស្រដៀងទៅនឹងលក្ខខណ្ឌនៅក្នុងរដូវស្លឹកឈើជ្រុះកាលពីមួយសប្តាហ៍មុនដែរ ករណីនេះអាចឆ្លុះបញ្ចាំងថា វាបង្កឡើងដោយការប្រែប្រួលនៃអាកាសធាតុ។

ជាធម្មតានៅក្នុង ខែ​តុលាវា​គឺ​ជា ​អាកាសធាតុ​ក្តៅ​បំផុត​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ​ប៉ុន្តែនៅក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍កន្លងមក វាក៏ប្រែប្រួលខុសពីធម្មតា។

ខណៈពេលដែលភាគខាងជើងប្រទេសចិន បានជួបនឹងស្ថានភាពត្រជាក់ជាងធម្មតា ទីក្រុង Hangzhou នឹងចាប់ផ្តើមរដូវរងាជាផ្លូវការនៅថ្ងៃទី 16 ខែធ្នូ។ រីឯនៅក្នុងទីក្រុងមួយដែលនៅជិតទីក្រុងសៀងហៃ ក៏ត្រូវបានគេកត់ត្រានៅរយៈពេលប្រាំថ្ងៃជាប់គ្នានៃសីតុណ្ហភាពក្រោម 10 C ដើម្បីប្រកាសការមកដល់នៃរដូវរងាថែមទៀតផង។

រដ្ឋាភិបាលរបស់ចិន៖ ខ្លួននឹងបង្កើនការកែសម្រួលគោលនយោបាយ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2024

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ខ្លួននឹងបង្កើនការកែសម្រួលគោលនយោបាយដើម្បីគាំទ្រដល់ការងើបឡើងមកវិញនៃសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2024 ដោយលោកបានថ្លែងទៅកាន់ជនរួមជាតិ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំកំពូលរបស់ប្រទេសត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមវិនិយោគិនធំៗមួយចំនួនធំ កំពុងតែឃ្លាំមើលយ៉ាងដិតដល់នូវតម្រុយខ្លះៗដែលស្តីអំពីគោលនយោបាយ និងកំណែទម្រង់ថ្មីៗដែលគេនឹងអនុវត្តន៍នៅឆ្នាំក្រោយ។ បច្ចុប្បន្នខាងទីក្រុងប៉េកាំងបានព្យាយាមស្ទើគ្រប់មធ្យោបាយ គឺធ្វើយ៉ាងណាដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនដែលបានជួបប្រទះចាប់តាំងពីមានជំងឺរាតត្បាតនៃជំងឺកូវីដ១៩ ចំពេលដែលចិនក៏កំពុងតែមានវិបត្តិខាងអចលនទ្រព្យកាន់តែស៊ីជម្រៅ ព្រមទាំងបញ្ហាបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់បានកើនឡើងជាលំដាប់នោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយទៀតថា ប្រទេសចិននឹងផ្តោតលើការជំរុញឲ្យមានតម្រូវការដែលប្រកបដោយប្រសិទ្ធភាពនៅឆ្នាំក្រោយ ពោលវាគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដ៏ធំមួយ ដោយរដ្ឋាភិបាលចិនបានតម្រូវកើតឡើងនូវតម្រូវការក្នុងស្រុកជាមុនសិន។ យ៉ាងណាមិញការលើកឡើងពីសន្និសីទការងារសេដ្ឋកិច្ចកណ្តាលប្រចាំឆ្នាំ ដែលធ្វើឡើងចាប់ពីថ្ងៃទី 11-12 ខែធ្នូ ក្នុងអំឡុងពេលនោះគ្រប់ថ្នាក់ដឹកនាំកំពូលៗទាំងអស់ បានធ្វើការកំណត់ទិសដៅសេដ្ឋកិច្ចសម្រាប់ឆ្នាំ 2024 រួចរាល់ហើយផងដែរ ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋខាងលើបានដកស្រង់សម្តី របស់ប្រធានាធិបតី លោក Xi Jinping នៅក្នុងកិច្ចប្រជុំថា “យើងនឹងធ្វើឲ្យប្រទេសចិនទទួលបាននូវកំណើរសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាព ហើយប្រជាជនរបស់យើងនឹងអាចទទួលបាននៅការងារដែលមានភាពនឹងនរដូចគ្នា”។

នៅក្នុងការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលនៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្តន៍នូវគោលនយោបាយសារពើពន្ធត្រឹមកម្រិតមធ្យម ព្រមទាំងមានភាពបត់បែន តែច្បាស់លាស់។ ចំពោះការសម្រេចចិត្តមួយនេះផងដែរ មេដឹកនាំដ៏មានឥទ្ធិពលរូបនេះជឿជាក់យ៉ាងមុតមាំថា វានឹងជួយជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័សបំផុត។

ប្រភពខាងលើដដែលបាននិយាយបន្តទៀតថា រាល់ការដាក់ចេញនូវវិធានការខាងលើ ប្រទេសចិនក៏ទទួលបាននូវភាពងាយស្រួលមួយផ្សេងទៀត ដោយជាការរក្សាបាននូវចរន្តសាច់ប្រាក់ឲ្យមានក្នុងប្រទេសគ្រប់គ្រាន់ ដែលអាចធានាថាទំហំហិរញ្ញប្បទានសង្គម និងការផ្គត់ផ្គង់សាច់ប្រាក់គឺសមស្របទៅនឹងគោលដៅដែលរដ្ឋាភិបាលបានរំពឹងទុក។

គួរបញ្ជាក់ថា ប្រទេសចិននឹងក្លាយទៅអ្នកដឹកនាំស្ថាប័នហិរញ្ញវត្ថុនៅក្នុងពិភពលោក ដើម្បីបង្កើនការគាំទ្រសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យា ការផ្លាស់ប្តូរនៃពណ៌បៃតង ការរួមបញ្ចូលអាជីវកម្មខ្នាតតូច និងមធ្យម ដោយបូកបញ្ចូលទាំងសេដ្ឋកិច្ចឌីជីថលថែមទៀតផង។

កាលពីខែតុលាកន្លងទៅនេះ ប្រទេសចិនធ្លាប់បានបង្ហាញពីផែនការក្នុងការដាក់លក់នូវប័ណ្ណបំណុលមួយដែលមានតម្លៃប្រមាណ 1 ពាន់ពាន់លានយន់ (139 ពាន់លានដុល្លារ) នៅចុងឆ្នាំនេះ ព្រើវាក៏ជាគោលដៅមួយដើម្បីបង្កើនផលិតផលក្នុងស្រុកសរុបកាលពីក្នុងឆ្នាំ 2023 ដើម្បីការកើតឡើងពី 3% ឲ្យក្លាយជា 3.8% ជាដើម។

បើទោះជាយ៉ាងណាក៏ដោយ នៅក្នុងគោលដៅសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2024 ប្រភពដដែលបានឲ្យដឹងថា មេដឹកនាំកំពូលរបស់ចិនបានសន្យាថា ខ្លួនកម្ទេចចោលរាល់បញ្ហាដែលបានកើតឡើងលើវិស័យអចលនទ្រព្យជាចម្បង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយទៀតថា ប្រទេសចិននឹងពន្លឿនការបង្កើតគំរូថ្មីនៃការអភិវឌ្ឍន៍អចលនទ្រព្យ ដោយពន្លឿនការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ និងសម្របសម្រួលការដោះស្រាយហានិភ័យបំណុលក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។

scroll to top