តើ​លទ្ធិប្រជាធិបតេយ្យ​អាចកើតមានដែរឬទេ​នៅ​ឆ្នាំ​២០២៤ ប្រសិនបើលោក Trump ជាអ្នកជាប់ឆ្នោតនោះ?

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែបន្តកាន់អំណាច យ៉ាងហោចណាស់ដល់ ឆ្នាំ 2030 ខណៈដែលលោក Narendra Modi របស់ឥណ្ឌាហាក់ដូចជាប្រាកដក្នុងការពង្រីកការគ្រប់គ្រងរបស់គាត់ ដល់ឆ្នាំ 2029 គឺស្របពេលដែល លោក Donald Trump អាចត្រឡប់ទៅកាន់តំណែងនៅក្នុងសេតវិមានវិញ បើទោះបីជាលោក បានរងនូវការចោទប្រកាន់ពីបទធ្វើវិទ្ធង្សនាប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។

មានប្រទេសជាច្រើននៅក្នុងពិភពលោកបានព្រួយបារម្ភថា មេដឹកនាំផ្តាច់ការ គឺកាន់តែមានភាពរឹងមាំក្នុងការគ្រប់គ្រងពិភពលោក ដែលជាហេតុនាំឲ្យក្រុមបណ្តាលប្រទេសប្រជាធិបតេយ្យសេរីកាន់តែបារម្ភពីលទ្ធផលនៃការបោះឆ្នោតក្នុងឆ្នាំ ២០២៤ ដែលជាអណត្តិប្រធានាបតីថ្មីនៅក្នុងប្រទេសមហាលអំណាចសហរដ្ឋអាមេរិក។

ជាសរុប អភិបាលកិច្ចជាងមួយភាគបួននៃចំនួនប្រជាជនពិភពលោកនឹងជាប់ពាក់ព័ន្ធក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ រួមទាំងតៃវ៉ាន់នៅខែក្រោយ រុស្ស៊ីក្នុងខែមីនា ឥណ្ឌានៅខែឧសភា និងសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។

ទន្ទឹមនឹងនោះចក្រភពអង់គ្លេស​ក៏​ទំនង​ជា​នឹង​បោះឆ្នោត​សភា​ថ្មី​នៅ​ដំណាច់​ឆ្នាំ​២០២៤​ដែរ បើ​ទោះ​ជា​ការ​បោះឆ្នោត​នោះ​អាច​ធ្លាក់​ដល់​ខែ​មករា​ឆ្នាំ​២០២៥​ក៏​ដោយនោះ។

បើទោះបីជារាល់បណ្តាលប្រទេសនៅក្នុងពិភពលោក ស្ទើរតែមានការបោះឆ្នោតជ្រើរើសមេដឹកនាំយ៉ាងណាក្តី  ប៉ុន្តែ​គ្មាន​ប្រទេស​ណា​មួយ​អាច​មាន​ឥទ្ធិពល​​ទៅលើ​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដូច​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកឡើយ។

តើហេតុអ្វីបានជាគេនិយាយថា ការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកវាជារឿងសំខាន់?

លោក Donald Trump ​មិន​ដែល​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក​ដូចឆ្នាំ ២០២០ ឡើយ  ដោយលោក​បាន​អះអាង​ថា ​ការ​បោះ​ឆ្នោត​នោះវាមិនមែនជាការ​ពិត ហើយលោក​បាន​ប្តេជ្ញាសងសឹក លើ​ក្រុមអ្នក​ប្រឆាំង ​រួមទាំងនាយកដ្ឋានយុត្តិធម៌ ការិយាធិបតេយ្យសហព័ន្ធ និងប្រធានាធិបតី Joe Biden ជាដើម ប្រសិន​បើលោកអាច​ត្រឡប់​ទៅកាន់អំណាចកំពូលនោះជាថ្មីម្តងទៀត  ។

សារផ្តាំផ្ញើររបស់ លោក Trump វាបានធ្វើឱ្យគ្រប់បណ្តាលប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ មានការភ័យខ្លាចថា អរិភាពនយោបាយនៅក្នុងសហរដ្ឋអាមេរិកវាគឺជារឿងនយោបាយក៏ក្តៅគគុក ដែលនាំឲ្យឱ្យមានភាពចលាចលអាចកើតឡើង។

សូមយើងក្រឡែកទៅមើលបណ្តាលប្រទេសដែលត្រូវការការអន្តរាគមន៍ពីសហរដ្ឋអាមេរិក ទី១ គឺកោះតៃវ៉ាន់។ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី 13 ខែមករា។  ហើយកោះមួយនេះតែងតែរងនូវការគម្រាមគំហែងជាញឹកញាប់ ពីប្រធានាធិបតីចិន លោក Xi Jinping ជានិច្ច ព្រោះគោលដៅជាចម្បងរបស់គាត់ គឺចង់ឲ្យកោះតៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង។

ចំនែកឯនៅក្នុងប្រទេសរុស្ស៊ី ការបោះឆ្នោតឡើងវិញរបស់លោក ពូទីន ជាប្រធានាធិបតី ហាក់ដូចជាមានការធានា បន្ទាប់ពីមានការបង្រ្កាបក្រុមប្រឆាំងនយោបាយជាច្រើនឆ្នាំ។ នោះមានន័យថា សង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនក៏មើលទៅនឹងបន្តទៅមុខដែរ។ភាពអត់ធ្មត់របស់សម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុង Kyiv គឺសហរដ្ឋអាមេរិក វានឹងអស់នៅពេលដែល លោក Trump កំពុងតែស្វែងរកការបញ្ឈប់ជំនួយយោធាសម្រាប់អ៊ុយក្រែន។

ចំពោះស្ថានការនៅក្នុងប្រទេសឥណ្ឌាឯនោះវិញ លោក Narendra Modi ដែលជាបុរសខ្លាំងដែលមានស្ទីលស្ទីលខ្លួនឯងម្នាក់ទៀត កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឡើងវិញជានាយករដ្ឋមន្ត្រី បើទោះបីជាលោកបានរងនូវការរិះគន់ដោយក្រុមសិទ្ធិមនុស្សមិនឈប់ឈរក៏ដោយ។ យ៉ាងណាមិញប្រសិនបើគណបក្សជាតិនិយមហិណ្ឌូរបស់លោក Modi ឈ្នះវាក៏ជាការបង្ហាញពីនិន្នាការនៃការទៅរករបបផ្តាច់ការដូច្នេះដែរ។

តើវាមានន័យយ៉ាងណាសម្រាប់ឆ្នាំ 2024

នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​ថា​តើ​លទ្ធិប្រជាធិបតេយ្យ​សេរី​ត្រូវ​ចាញ់​អំណាច​ផ្តាច់ការ​ពិតឬយ៉ាងណា?

តើលទ្ធិប្រជាធិបតេយ្យនឹងដើរថយក្រោយនៅឆ្នាំ 2024 ពិតមែនដែរឬទេ?

អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់សិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋជារង្វាស់នៃលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ប្រជាធិបតេយ្យវាបានធ្លាក់ចុះអស់រយៈពេល 17 ឆ្នាំមកហើយ។ ប៉ុន្តែនៅក្នុងរបាយការណ៍ចុងក្រោយបំផុត វាបានណែនាំថា លទ្ធិប្រជាធិបតេយ្យកំពុងត្រលប់មកវិញជាបណ្តើរៗហើយ។

នៅក្នុងចំនោមប្រទេសទាំងសាមសិបបួនបានធ្វើឱ្យប្រសើរឡើងនៅឆ្នាំ 2022 តេក៏មានប្រទេសដែលមានការធ្លាក់ចុះប្រហែល 35 ផងដែរ។ គឺដោយសារតែប្រទេសទាំងនោះបានកត់ត្រាពីគំរូអវិជ្ជមានមួយចំនួនពីសហរដ្ឋអាមេរិកដូចគ្នា។ ដូច្នេះហើយ ប្រសិនបើសហរដ្ឋអាមេរិក គ្មាន ប្រជាធិបតេយ្យ វានឹងមានផលប៉ះពាល់ដល់បណ្តាលប្រទេសនៅក្នុងពិភពលោកជាមិនខាន។

លោក ពូទីន ៖ រុស្ស៊ីគ្មានហេតុផលណាមួយទៅវាយប្រទេសណាតូ ឡើយ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា  លោកនឹងបង្កើនការការពារបន្ថែមទៀត គឺនៅក្បែរព្រុំដែនជាមួយប្រទេសជិតខាងថ្មីមួយទៀតគឺប្រទេស ហ្វាំងឡង់។ គួរបញ្ជាក់ថា ការប្រមានថ្មីមួយនេះ គឺបានកើតឡើងបន្ទាប់ពីប្រទេសហ្វាំងឡង់បានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កាលពីដើមឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣។

ការចូលរួមរបស់ហ្វាំងឡង់នៅក្នុងអង្គការណាតូ វាជារឿងមួយដែលគេបានកត់សម្គាល់ទៅលើការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពសន្តិសុខនៅអឺរ៉ុបខាងជើង ដែលមានចម្ងាយប្រហែល 1,300 គីឡូម៉ែត្រ (830 ម៉ាយ) ពីព្រំដែននៃប្រទេសរុស្ស៊ី។

គួររំលឹកថា លោក ពូទីន ធ្លាប់ប្រកាសព្រមានទៅកាន់អង្គការណាតូជាយូណាស់មកហើយ គឺដើម្បីឆ្លើយតបទៅនឹងការពង្រីកទីតាំងភូមិសាស្ត្រក៏ដូចជាការបន្ថែមសមាជិក។ យ៉ាងណាមិញ ការអូសហ្វាំងឲ្យចូលទៅក្នុងអង្គការណាតូ រុស្ស៊ីបានដឹងយ៉ាងច្បាស់ណាស់ថា វាគឺជាគំនិតរបស់ពួកលោកខាងលិច។

តែបើទោះជារឿងនេះវាបានកើតឡើងរួចរាល់យ៉ាងនាក្តី តែបើយោងតាមការសម្ភាសន៍ដោយផ្ទាល់ ពីទូរទស្សន៍រដ្ឋរបស់រុស្ស៊ី ជាមួយលោក ពូទីន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា៖ រាល់ជម្លោះទាំងអស់ បូករួមទាំងជម្លោះទឹកដីរវាង រុស្ស៊ី និងហ្វាំងឡង់ វាបានចប់សព្វគ្រប់តាំងពីនៅពាក់កណ្តាលសតវត្សរ៍ទី២០ មកម្ល៉េះ។ លោក ពូទីន បានមានប្រសាសន៍បន្តទៀតថា ឆ្លៀតក្នុងឳកាសនេះ លោកសូមច្រានចោល នូវការលើកឡើងដែល “មិនសមហេតុសមផល” ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកាលពីដើមខែនេះ បានចោទប្រកាន់ថា៖ លោក ពូទីន នឹង “បន្តទៅមុខទៀត” ប្រសិនបើគាត់យកឈ្នះសង្គ្រាមអ៊ុយក្រែន ដោយកាលនោះលោក Joe Biden បានលើកឡើងទៀតថា រុស្ស៊ីអាចវាយប្រហារសម្ព័ន្ធមិត្តណាតូ និងអូសទាញទាហ៊ានអាមេរិកឲ្យចូលទៅក្នុងជម្លោះផ្ទាល់។

មេដឹកនាំរុស្ស៊ីសូមធ្វើការឆ្លើយតបទៅកាន់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកវិញនៅពេលនេះថា៖ រុស្ស៊ី “គ្មានហេតុផល ហើយក៏គ្មានផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ទាំងសេដ្ឋកិច្ច នយោបាយ និងយោធា ណាមួយដែលធ្វើឲ្យរុស្ស៊ីចំណាយធនធានមនុស្ស ពេលវេលាឬថវិការ ដើម្បីប្រយុទ្ធជាមួយនឹងប្រទេសណាតូនោះដែរ។ ” លោក ពូទីន​ បានបន្ថែមទៀតថា ទីក្រុងមូស្គូមិនមានមហិចតាណាមួយ ក្នុងការទាមទារទឹកដី នៅក្នុងបណ្តាលប្រទេសណាតូឡើយ ព្រោះថា មេដឹកនាំវិមានក្រឹមឡាំង “មិនចង់ធ្វើឱ្យទំនាក់ទំនង របស់ពួកយើង ត្រូវបាត់បង់ដោយសារតែការដណ្តើមយកទឹកដីនោះទេ។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកទី 31 នៃអង្គការណាតូ នៅពេលដែលខ្លួនបានចូលរួមនៅក្នុងខែមេសា ដោយបង្កើនទ្វេដងនៃព្រំដែនផ្ទាល់របស់សម្ព័ន្ធមិត្តសន្តិសុខជាមួយរុស្ស៊ី។

សង្គ្រាមផ្លូវអាកាសរវាង អ៊ុយក្រែន និងរុស្ស៊ី បានខិតជិតមកដល់

យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន វាបានមកដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនក្នុងសហរដ្ឋអាមេរិក ដាណឺម៉ាក និងរ៉ូម៉ានីកាលពីនាពេលថ្មីៗនេះ។ ការមកដល់នេះផងដែរ វាបានធ្វើឲ្យ ទីក្រុង Kyiv សង្ឃឹមយ៉ាងមុតមាំថា យន្តហោះដ៏ទំនើបមួយនេះ នឹងអាចវាយបកទៅលើយន្តហោះចម្បាំងរបស់រុស្ស៊ី ឱ្យចេញកាន់តែឆ្ងាយ ពីជួរមុខនៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន  នេះបើយោងតាមការចេញផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣។

មេបញ្ជាការកងកំលាំងប្រដាប់អាវុធអ៊ុយក្រែន លោក Valery Zaluzhnyi ធ្លាប់បាននិយាយកាលពីចុងខែវិច្ឆិកាថា យន្តហោះ F-16 នឹង “មានប្រយោជន៍តិចជាង”ឆ្នាំមុន គឺដោយសារតែរុស្ស៊ីមានពេលវេលាដើម្បីកែលម្អប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកាន់តែប្រសើរជាងមុន។

បើយោងតាមអ្នកយកការណ៍ដោយផ្ទាល់របស់រ៉យទ័របានពិនិត្យឯកសារបច្ចេកទេស ព្រមទាំងបានពិភាក្សាជាមួយអ្នកជំនាញយោធាចំនួនប្រាំបីនាក់ រួមទាំងអតីតគ្រូបង្វឹក និងអ្នកបើកយន្តហោះ F-16 ដោយផ្ទាល់តែម្តងបានឲ្យដឹងថា បើទោះជា F-16 មានសមត្ថភាពពិសេសយ៉ាងណាក៏ដោយ តែវាក៏នៅតែមានដែនកំណត់។

នៅក្នុងរយៈមួយឆ្នាំចុងក្រោយនេះ ប្រព័ន្ធរ៉ាដាដែលមានថាមពលខ្ពស់ បូករួមទាំងកាំជ្រួចទំនើបៗជាច្រើនដែលរុស្ស៊ីទទួលបានពីអីរ៉ុង វាពិតជាទំនើបជាងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែនទៅទៀត។ ជាក់ស្តែងយន្តហោះចម្បាំងរបស់រុស្ស៊ីវាក៏អាចមានសមត្ថភាពបាញ់គ្រាប់មីស៊ីលពីលើអាកាសនៅរយៈចម្ងាយឆ្ងាយ ដែលជាហេតុធ្វើឲ្យយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមិនអាចមានលទ្ធភាពខិតទៅជិតពួកគេបាននោះទេ។

គួរបញ្ជាក់ថា ចំពោះប្រព័ន្ធការរពារដែនអាកាសដែលគេតែងតែនិយាយថា វាមានសមត្ថភាពខ្លាំង គឺដោយសារទទួលបានពីពួកលោកខាងលិច ដែលមានដូចជា៖ IRIS-T, NASAMS និង PATRIOT តែឥឡូវនេះវាបានមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីបានទៀតឡើយ។

          យ៉ាងណាមិញការជិតមកដល់នៃយន្តហោះ F-16 នាពេលខាងមុខនេះ វាគ្រាន់តែជាល្បាយមួយដែលអាចផ្តល់ការការពារកាន់តែច្រើន ពីលើប្រព័ន្ធរ៉ាដា ដើម្បីទប់ទល់និងកាំជ្រួចរបស់យន្តហោះចម្បាំងដែលប្រមាញ់ដោយសត្រូវនៅពីចម្ងាយតែប៉ុណ្ណោះ។

គួររំលឹកថា កាលពីនៅដើមសង្រ្គាមក្នុងឆ្នាំ២០២២ ការការពារដែនអាកាសរបស់អ៊ុយក្រែន គឺមានសមត្ថភាពបាញ់ទម្លាក់យន្តហោះរុស្ស៊ីស្ទើទាំងអស់។ តែនៅប៉ុន្មានខែក្រោយមក កងទ័ពអាកាសរុស្ស៊ីបានបញ្ឈប់ការហោះហើរចូលទៅក្នុងដែនអាកាស ដោយប្តួរមកប្រើយុទ្ធសាស្ត្រប្រកួតប្រជែងដោយពឹងផ្អែកលើអាវុធរយៈចម្ងាយឆ្ងាយវិញម្តងដូចជា៖ កាំជ្រួច Cruise និងមីស៊ីលផ្លោងពីចម្ងាយជាដើម។

បើទោះជាយ៉ាងណាក្តី អ្វីទាំងនះ វាមិនមែនជាបញ្ហាសម្រាប់ទីក្រុង គីវនោះទេ  ព្រោះថាអ៊ុយក្រែនក៏ទើបតែទទួលបាននៅប្រព័ន្ធដែលផ្គត់ផ្គង់ដោយលោកខាងលិច រួមទាំងប្រព័ន្ធ PATRIOT ដែលបង្ហាញថាមានប្រសិទ្ធភាពក្នុងការបំផ្លាញកាន់តែខ្ពស់ បើទោះជាមានការប៉ុនប៉ងបាញ់ផ្លោងពីចម្ងាយយ៉ាងណាក៏ដោយ។ 

ចំពោះកិច្ចខិតខំប្រឹងប្រែងប្រជែងទៅលើប្រព័ន្ធការពារដែនអាកាស និងការស៊ើបការណ៍សម្ងាត់ពីសំណាក់វិមានក្រឹមឡាំង វាបានធ្វើឲ្យរុស្ស៊ីមានឳកាសក្នុងការស្វែងរកជំនួយពីខាងក្រៅ។ យ៉ាងណាមិញចំពោះរយៈជិត២ឆ្នាំកន្លងមកនេះ ខាងទីក្រុងមូស្គូក៏អាចមានលទ្ធភាពគ្រប់គ្រាន់ ទាំងការការពារ និងកាយវាយប្រហារទៅលើដែនដីអ៊ុយក្រែនបានយ៉ងងាយស្រួល។

បើយោងតាមមន្ត្រីយោធាលោកខាងលិច និងអ្នកជំនាញបាននិយាយថា ការបន្ថែមនៃយន្តហោះ F-16 ទៅក្នុងកងនាវារបស់អ៊ុយក្រែន វាក៏មិនអាចជួយផ្លាស់ប្តូរស្ថានការនៃសង្រ្គាមបានភ្លាមៗនោះដែរ។ ព្រោះការបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងក្រុមជំនួយគឺត្រូវការពេលវេលាយូទៅមុខទៀត។

បើទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធតាមអាកាសវាត្រូវបានគេរំពឹងទុកថា វានឹងមកដល់បន្ទាប់ពី 6 ទៅ 8 សប្តាហ៍ទៀត។ តែទន្ទឹមនឹងនោះ ការ​ហ្វឹក​ហាត់ជាមួយយន្តហោះចម្បាំង F-16 គឺមាន​រយៈពេល​ពីរ​ខែ​ទៀត។ហើយវាក៏មែនតែប៉ុណ្ណឹងនោះដែរ គឺបន្ទាប់ពីការបើកជាមូលដ្ឋាន អ្នកបើកយន្តហោះអាមេរិក និងណាតូនឹងចំណាយពេលជាច្រើនខែបន្ថែមពីលើ គឺដើម្បីរៀនពីរបៀបអនុវត្តបេសកកម្មពិសេសនៅក្នុងសមរភូមិ។

លោក ពូទីន បានរៀបចំសន្និសីទសារព័ត៌មានប្រចាំឆ្នាំដ៏ធំបំផុត ដោយស្តីអំពីសមត្ថផលរបស់ខ្លួនដែលសម្រេចបាន

វាគឺជា​លើក​ដំបូងហើយ ដែលវិមានក្រឹមឡាំងបានរៀបចំព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ  ដោយមានការចូលរួមពីថ្នាក់ដឹកនាំធំៗនៅក្នុងប្រទេសប្រមាណ ៦០០ នាក់ នៅក្នុងបន្ទប់តែមួយជាមួយលោកប្រធានាធិបតី  វ្ល៉ាឌីមៀ ពូទីន នេះបើយោងតាមការចេញផ្សាយរបស់ bbc កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣។

​ចាប់​តាំង​ពី​ការ​លុក​លុយ​ពេញ​លេញ​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន យើងអាចនិយាយបានថានេះគឺជាព្រឹត្តិដំបូងគេបង្អស់ ដែលរុស្ស៊ីបានរៀងចំឡើងនៅក្នុងសាលតាំងពិពណ៌មួយទល់មុខវិមានក្រឹមឡាំង គឺនៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ដែលសាងសង់យ៉ាងពិសេស ដែលពោរពេញទៅដោយអេក្រង់វីដេអូ ព្រមទាំងមានជាសំបុត្រសំនួរអេឡិចត្រូនិកសម្រាប់អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិថែមទៀតផង។

រាល់អ្នកសារព័ត៌មានទាំងអស់បាននិយាយថា យើង​មិន​អាច​រំលង​ភាពដ៏​អស្ចារ្យ​នោះ​បានទេ ពោល​គឺ​ប្រសិន​បើមេដឹកនាំប្រទេស​រុស្ស៊ី បានអនុញ្ញាតិឲ្យយើងផ្សាយផ្ទាល់ទៀតនោះ វាពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើរខ្លាំងបំផុត។

យ៉ាងណាមិញ សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ ២០២៣ នេះផងដែរ វាត្រូវបានគេហៅថា “លទ្ធផលប្រចាំឆ្នាំរបស់ប្រមុខដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin” ។

គួរបញ្ជាក់ថា នៅក្នុងសន្និសិទសារព័ត៌មានខាងលើនេះ ក្រុមអ្នកយកព័ត៌មានរបស់ bbc បានធ្វើការដកស្រង់សម្តីរបស់លោក ពូទីនថា៖ ខ្ញុំបានរៀនដើម្បីកំណត់អត្តសញ្ញាណនូវអ្វីដែលសំខាន់បំផុត ដោយក្នុងនោះ” លោកប្រធានាធិបតី ពូទីន បានប្រកាសថា ” ដើម្បីសម្រេចបាននូវគោលបំណងនិងមហិចតាទាំងនោះ យើងមិនត្រូវយកចិត្តទុកដាក់លើអ្វីផ្សេងក្រៅពីគោលដៅក្នុងការយកឈ្នះសង្រ្គាមរបស់យើងជាដាច់ខាត ហើយចំពោះឆន្ទះមួយនេះ វាមិនមាននរណាម្នាក់អាចមកបានផ្លាស់ប្តូរបាននោះដែរ។

គួររំលឹកថា តាម​រយៈ​ការបង្កហេតុ​របស់​វិមាន​ក្រឹមឡាំង វាបានធ្វើឲ្យកងទ័ព​រុស្សី​រាប់មឺននាក់បានបាត់បង់ជីវិត ដោយសារតែសង្គ្រាម។ ការខាតបង់របស់ប្រទេស អ៊ុយក្រែន​បានក្លាយទៅជាការតស៊ូដ៏ឈឺចាប់បំផុតនៃប្រជាជនខ្លួនហើយវាក៏ក្លាយទៅជាកំលាំងចិត្តឥតគណនា ដើម្បីពុះពារ​ដណ្តើម​យក​ទឹកដីដែល​រុស្ស៊ី​បាន​កាន់កាប់ត្រឡប់​មកវិញ។ ក្នុងស្ថានការណ៍បែបនេះហើយ វាក៏​បាន​បង្ខំចិត្តឲ្យ​ប្រធានាធិបតី​រុស្ស៊ី​ គេនទ័ពបន្ថែមជាច្រើនលើក គឺដើម្បីដាក់​ពង្រាយ​បុរស​រុស្ស៊ី​រាប់សែន​នាក់​ឱ្យ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន។

មានអ្នកជំនាញជាច្រើនបានលើកឡើងថា គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលវិមានក្រឹមឡាំងបានលុបចោល សន្និសីទសារព័ត៌មួយនេះកាលពីចុងឆ្នាំមុន នោះក៏ព្រោះតែមេដឹកនាំរូបនោះភ័យខ្លាចនៅសំណួរជុំវិញការស្លាប់របស់ប្រជាជនខ្លួន ក្នុងការដណ្តើមយកទឹកដីពីប្រទេសជិតខាងរបស់ខ្លួននោះ។

ការរៀបចំឡើងនៅសន្និសិទសារព័ត៌មានលើលកនេះ វាបានធ្វើឲ្យទីភ្នាក់ងារព័ត៌មានធំៗជាច្រើនមានចម្ងល់ថា ការប្រកាសរបស់លោក ពូទីន ដែលនិយាយប្រាប់ប្រជាជនរុស្ស៊ីថា គោលដៅសង្រ្គាមរបស់គាត់គឺមិនអាចផ្លាស់ប្តូរបានជាដាច់ខាត តើគោលដៅនោះវាគឺមានអ្វីខ្លះ?

ការអូសបន្លាយនៃសង្គ្រាមច្រើនជាងមួយឆ្នាំ សម្រាប់អាជ្ញាធរ​រុស្ស៊ីក៏​បានយល់យ៉ាងច្បាស់​ថា វាគ្រាន់តែជួយបង្កើននូវ​ភាព​នឿយហត់​នៃ​សង្គ្រាម​​នៅ​ទូទាំង​អឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។  ប៉ុន្តែចំពោះ លោក វ្ល៉ាឌីមៀ ពូទីន ហាក់មានទំនុកចិត្តកាន់តែខ្លាំងឡើងអំពីស្ថានភាពនៅលើសមរភូមិ ដោយប្រធានាធិបតីរូបនោះតែងតែប្រកាសថា “រុស្ស៊ីគឺកំពុងតែមានព្រៀប។ ជាការពិតណាស់រាល់គោលដៅ និងការរំពឹងទុករបស់មេដឹកនាំផ្តាច់ការរូបនេះ វាមិនមែនគ្រប់មន្ត្រីរបស់ខ្លួនទាំងសុទ្ធតែទទួលបាននៅគោលបំណងរបស់លោក ជុំវិញការដាក់បញ្ជានោះទេ។ ហើយអ្វីទាំងអស់នេះហើយ វាគឺជាភាពខ្លាំងរបស់លោក។

បើទោះជាយ៉ាងណាក៏ដោយ ការរៀបចំនៅព្រឹត្តិការណ៍ប្រចាំឆ្នាំដែលស្តីអំពីសមត្ថផលរបស់ លោកប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន គឺដើម្បីតែចង់ប្រកាសថា “ពូទីនខ្លាំងគឺរុស្ស៊ីខ្លាំង”។ 

គួរកត់សម្គាល់ថា រាល់អេក្រង់វីដេអូនសសន្និសិទបានសង្កត់ធ្ងន់ថា រាល់ក្រុមអ្នកសារព័ត៌មានទាំងអស់ មិនត្រូវលើកយកសំណួរណាមួយដែលនាំឲ្យមានផលប៉ះពាល់ជុំព្រឹត្តិការរបស់លោក ពូទីជាដាច់ខាត។

ជុំវិញបម្រាមនៃការសួរសំណួរ វាក៏នៅតែជាបញ្ហាចោទ ក្នុងការហាមឃាត់ក្រុមអ្នកកាសែតបរទេសមិនឲ្យសួរនៅសំណួរដែលចាក់ដោតដដែល។

scroll to top