រដ្ឋាភិបាលឥណ្ឌាបានជំរុញឲ្យមានការទូទាត់តាមឌីជីថល ជាជាងការប្រើជាសាច់ប្រាក់

បច្ចុប្បន្ននៅក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅក្នុងពិភពលោក គឺមានចំនួនប្រជាជនរស់នៅច្រើនជាង 1.4 ពាន់លាននាក់ គឺត្រូវបានរដ្ឋាភិបាលប្រកាសឲ្យឈប់ប្រើប្រាស់ក្រដាស់ប្រាក់ ₹500 និង ₹1,000 ទាំងអស់ នៃ ស៊េរីរបស់ Mahatma Gandhi ។ ទន្ទឹមនឹងនោះ ខាងធនាគារជាតិឥណ្ឌាក៏បានប្រកាសថា ខ្លួននឹងបោះពុម្ភក្រដាសប្រាក់ ₹500 និង ₹2,000 ថ្មី ដើម្បីជាថ្នូរនឹងក្រដាសប្រាក់ដែលត្រូវបានលុបចោលផងដែរ។ បើយោងតាមការអះអាងពីនាយករដ្ឋមន្ត្រីចាំផ្ទះលោក Narendra Modi បានថ្លែងទៅកាន់ជនរួមជាតិថា សកម្មភាពមួយនេះវានឹងជួយកាត់បន្ថយ សេដ្ឋកិច្ចស្រមោល គឺដើម្បីបង្កើនប្រតិបត្តិការដោយមិនចាំបាច់មានសាច់ប្រាក់នៅក្នុងដៃ ម្យ៉ាងវិញទៀតវាក៏ជួយកាត់បន្ថយការប្រើប្រាស់លុយក្លែងក្លាយ និងអំពើភេរវកម្មផងដែរ។

ពាក្យថា Demonetization វាត្រូវបានក្រុមអ្នករិះគន់ជាច្រើនបាននិយាយថា ការផ្លាស់ប្តូរនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនឥណ្ឌាដែលមានប្រាក់ចំណូលទាបខ្លាំងជាងគេ ហើយវាក៏អាចធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះភាពច្របូកច្របល់ ព្រោះថាជាធម្មតាដើម្បីជាមធ្យោបាយក្នុងការទូទាត់ គឺប្រជាជនឥណ្ឌាភាគច្រើនតែងតែប្រើជាសាច់ប្រាក់។

បើទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Narendra Modi បាន ការពារយ៉ាងខ្ជាប់ខ្ជួននូវចំណាត់ការនេះ ដោយលោកបាននិយាយថា ការហាមឃាត់រូបិយវត្ថុបាន “បានជួយកាត់បន្ថយការបោះពុម្ភប្រាក់ និងបង្កើនការអនុលោមតាមពន្ធ និងការបង្កើតជាផ្លូវការ និងផ្តល់ការជំរុញឱ្យមានតម្លាភាព”។

វាជាការពិតណាស់ចំពោះគោលនយោបាយរបស់នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា គឺលោកចង់ជម្រុញឲ្យប្រតិបត្តិការឌីជីថលមកជំនួសការកាន់ជាប្រាក់សុទ្ធ។ យ៉ាងណាមិញ ការទូទាត់តាម App របស់ធនាគារវាគឺជាកក្តាមួយដែលជួយជំរុញឲ្យមានការប្រើប្រាស់ស្មាតហ្វូន និងប័ណ្ណឥណពន្ធ(Cr Card) កាន់តែទូលំទូលាយឡើង គឺដើម្បីស្របទៅតាមសម័យបច្ចេកវិទ្យា។

គួរបញ្ជាក់ថា អ្វីដែលធ្វើឲ្យមានការលើកទឹកដល់រដ្ឋាភិបាលនៃប្រទេសមួយនេះ ក្នុងការទទួលយកនៅការទូទាត់បែបឌីជីថល គឺក៏ព្រោះតែក្រុម Unified Payments Interface (UPI)។ ដោយកាលពីឆ្នាំមុន ប្រតិបត្តិការ UPI បានកើនឡើងលើសពីមួយពាន់ពាន់លានដុល្លារទៅទៀត ដែលស្មើនឹងមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌា។ ការមកដល់នៃ(UPI) វាបានជម្រុញឲ្យប្រតិបត្តិការដ៏គួរឱ្យកត់សម្គាល់ គឺក្នុងចំនួន 89 លាន នៃចំនួនប្រជាជនឥណ្ឌា ដែលស្មើរនឹង 46% គឺពួកគេបានជ្រើរើសទូទាត់ឌីជីថលរួចទៅហើយ នេះ បើយោងតាម ​​ACI Worldwide និង Global Data 2023 ។

បើយោងតាម របាយការណ៍ប្រចាំឆ្នាំចុងក្រោយ របស់ RBI វិញបានឱ្យដឹងទៀតថា “ចាប់តាំងពីទម្រង់សាច់ប្រាក់ និងឌីជីថល វាត្រូវបានរំពឹងថា នឹងជំនួសគ្នាទៅវិញទៅមក ហើយការកើនឡើងក្នុងពេលដំណាលគ្នានៃទាំងពីរហាក់ដូចជាផ្ទុយស្រឡះ” ។ តើចំនុចណាខ្លះដែលធ្វើឲ្យ RBI អះអាងបែបនេះ?

ទន្ទឹមនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលជម្រុញឲ្យមានការទូទាត់តាមរយៈទូរស័ព្ទដៃ ឬក៏កាតឥណពន្ធ (UPI) តែសម្រាប់ម៉ាស៊ីនដកប្រាក់វាបាយថយចុះ ហើយវាក៏ជម្រុញចរាចរណ៍សាច់ប្រាក់បានថយចុះដូចគ្នា ដែលមូលហេតុធ្វើឲ្យអ្នកប្រកបអាជីវកម្មប្តូរប្រាក់ជួបបញ្ហា។

          ក្នុងកំឡុងពេលដែលលោកនាយករដ្ឋមន្ត្រី Narendra Modi  កំពុងតែស្វែងរកការគាំទ្រដើម្បីស្វែងរកអណត្តិថ្មីក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ មានប្រភពជាច្រើនបានរាយការណ៍ពីចំនុចដែលមិនប្រក្រតីរបស់មេដឹកនាំប្រទេសមួយនេះថា រាល់សាច់ប្រាក់​ដែល​មិនមាននៅក្នុង​គណនី វាត្រូវបានរដ្ឋាភិបាលយកវាមកប្រើប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សម្រាប់​គណបក្សលោក។

          ហើយនាពេលថ្មីៗនេះ មន្ត្រីពន្ធដារបានរកឃើញថា មានទឹកប្រាក់ចំនួន 3.5 ពាន់លានរូពី – ស្មើនឹង 42 លានដុល្លារ គឺត្រូវបានគេយកទៅប្រើប្រាស់ដើម្បីទាក់ទាញទឹកចិត្តពីសមាជិកសភាដែលមកពីបក្សប្រឆាំង។ ក្រុមអ្នករិៈគន់បានលើកឡើងថា ប្រាក់ទាំងអស់នោះគឺជាលុយខ្មៅ (ប្រាក់ខុសច្បាប់) ដែលរដ្ឋាភិបាលទទួលបានមកពីអំពើរពុករលួយ។

ប្រសិនបើអ្នកមានលុយ ១៤,៣ លានដុល្លារ អ្នកនឹងត្រូវបានគេចាត់ទុកថាជា ‘អ្នកមាន’ នៅប្រទេសកូរ៉េ

ស្ដង់ដារទ្រព្យសម្បត្តិសម្រាប់ការចាត់ថ្នាក់ថាជាអ្នកមាននៅក្នុងប្រទេសកូរ៉េខាងត្បូង វាត្រូវបានគេតំឡើងជិតទ្វេដងក្នុងអំឡុងមួយទសវត្សរ៍កន្លងមកនេះគឺ ពី 11.4 ពាន់លានវ៉ុន (8.7 លានដុល្លារ) ក្នុងឆ្នាំ 2012 ដល់ 18.7 ពាន់លានវ៉ុនក្នុងឆ្នាំ 2021។ តែនៅក្នុងឆ្នាំ២០២៣ នេះ មានប្រជាជនកូរ៉េកាន់តែច្រើនឡើងៗបានគិតថា កម្រិតទ្រព្យសម្បត្តិអប្បបរមាដែលត្រូវចាត់ទុកថាជាអ្នកមានគឺគួរតែមានចាប់ពី 30 ពាន់លានវ៉ុនឡើងទៅដែរ នេះបើយោងតាមការចុះផ្សាយរបស់​វិទ្យាស្ថាន​ហិរញ្ញវត្ថុ Hana ដែល​ជា​សាខា​របស់​ធនាគារ Hana ដែលបាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារទី ១៩ ខែធ្នូ ឆ្នាំ២០២៣។

ការចុះផ្សាយមួយក្រោមចំណងជើងថា “របាយការណ៍ទ្រព្យសម្បត្តិរបស់ប្រជាជនកូរ៉េ” ដោយក្នុងសៀវភៅនេះបាននិយាយប្រាប់ថា ជាងពាក់កណ្តាលនៃទ្រព្យសម្បត្តិសរុបដែលកាន់កាប់ដោយអ្នកមាន គឺស្ថិតនៅក្នុងទម្រង់នៃអចលនទ្រព្យ។ ប្រភពមួយនេះបានលើកឡើងទៀតថា ទិន្នន័យមួយនេះគឺខ្ពស់ជាងអ្នកមានទ្រព្យសម្បត្តិទូទាំងពិភពលោកទៅទៀត ដែលជាមធ្យមការកាន់កាប់ចំនួន 15 ភាគរយនៃទ្រព្យសម្បត្តិរបស់ពួកគេ គឺស្ថិតនៅក្នុងទម្រង់ជាអចលនទ្រព្យ។

មានមនុស្សប្រហែល 95 ភាគរយនៃអ្នកមាននៅកូរ៉េខាងត្បូង គឺសុទ្ធសឹងតែមានផ្ទះជារបស់ផ្ទាល់ខ្លួន ខណៈដែលជាងពាក់កណ្តាលនៃពួកគេមានអចលនទ្រព្យលើសពីមួយ។ ដោយមានការពិចារណាទៅលើភាពកើនឡើងប្រហែល 40 ភាគរយរបស់ប្រទេសមួយនេះ ខាងវិទ្យាស្ថានបានចាប់ផ្តើមវាស់វែងទៅលើតម្លៃអចលនទ្រព្យទាំងមូលរបស់ពួកគេតែម្តង គឺនៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះបានបង្ហាញថា ផ្នែកអចលនទ្រព្យ វាគឺជាការវិនិយោគដ៏សមស្របបំផុតសម្រាប់ការរក្សាទ្រព្យសម្បត្តិរបស់ពួកគេឱ្យមានស្ថេរភាព។

ប្រសិនបើយើងជ្រើសរើសយកអ្នកមានចំនួន ៣ នាក់ក្នុងចំនោមអ្នកមានទាំង 10 នាក់ បានឲ្យដឹងថា ពួកគេម្នាក់ៗសុទ្ធតែអះអាងថា ផលចំណេញពីវាគឺច្រើនជាង 10 ភាគរយក្នុងមួយឆ្នាំ។

អ្នក​មានរបស់ប្រទេស​កូរ៉េ​ត្រូវ​បានគេ​បង្ហាញ​ផង​ដែរ​ថា ពួកគេទាំងនោះ​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​ការ​រក្សា​ប្រាក់​ដើម ជា​ជាង​ការ​ស្វែង​រក​ប្រាក់​ចំណូល​ខ្ពស់​ជាងការរំពឹងទុក។​ វាក៏ព្រោះតែពួកគេមានភាពរសើបខ្លាំងចំពោះអថេរសេដ្ឋកិច្ចពីខាងក្រៅ ដូចជាគោលនយោបាយពន្ធរបស់រដ្ឋាភិបាល ព្រំទាំងបរិយាកាសវិនិយោគក្នុងស្រុក និងអន្តរជាតិជាដើម។

យ៉ាងណាមិញចំពោះពាក្យមួយឃ្លាដែលគេហៅថា “អ្នកមានវ័យក្មេង” វាត្រូវគេឲ្យនិយមន័យថា​ គេគឺជាអ្នកមានដែលមានអាយុក្រោម 40 ឆ្នាំ។ ហើយចំនែកឯសមាមាត្រនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ពួកគេវិញគឺខ្ពស់ជាងអចលនទ្រព្យ។ បើយោងតាមការស្ទងមតិមួយនៃវិទ្យា Hana​ បានឲ្យដឹងថា ក្នុងចំណោមបុគ្គលអ្នកមានវ័យក្មេងជាង 7 នាក់ក្នុងចំណោម 10 នាក់ បានបង្ហាញឲ្យឃើញថា ពួកគេទាំងនោះបានងាកទៅរកការវិនិយោគលើភាគហ៊ុនក្រៅប្រទេស ជាជាងអចលនទ្រព្យ ហើយក្នុងចំនោមការលេងភាគហ៊ុនរបស់ពួកគេទាំងនោះ គឺមាន 20 ភាគរយបានរក្សាទុករូបិយប័ណ្ណគ្រីបតូ។

ប្រភពដដែលបានសរសេរទៀតថា  ចំពោះ”មហាសេដ្ឋី”នៅក្នុងប្រទេសកូរ៉េវិញ មានមនុស្សដែលកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុលើសពី 300 ពាន់លានវ៉ុនទៅទៀត។ ចំពោះចំនុចមួយនេះ ខាងវិទ្យាស្ថានHana បានបង្ហាញថា គឺដោយសារតែមហាលសេដ្ឋីជំនាន់ថ្មីនៃបច្ចេកវិទ្យាមានចំណូលចិត្តទៅលើការជួញដូរនៃរូបិយប័ណ្ណបរទេស ក៏ដូចជាការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគ។ ក្រុមមហាលសេដ្ឋីទាំងនោះធ្លាប់​បាន​និយាយ​ថា ពួកគេ​បាន​រៀន​ពី​ធម្មជាតិ​គឺរៀនពី​តម្លៃ​នៃ​លុយ​នៅពេល​ធំឡើងវាក៏​នៅតែស្ថិតក្នុង​គ្រួសារ​របស់​ពួកគេដដែល​។

ការសិក្សាបានបង្ហាញទៀតថា ចំពោះ”បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិនៅក្នុងប្រទេសកូរ៉េជាច្រើន បាននិយាយថា ពួកគេគឺអាចក្លាយទៅជាអ្នក​មានព្រោះពួកគេ​តែងតែគ្រប់គ្រងទឹកប្រាក់របស់ពួកក្នុងជីវភាពប្រចាំថ្ងៃ​យ៉ាង​ហ្មត់ចត់។ គោលការណ៍បែបនេះនៅក្នុងជីវិតត្រូវបានចាត់ទុកថា វាគឺជាមូលហេតុដ៏សំខាន់នៃការកើនឡើងនូវទ្រព្យសម្បត្តិរបស់ពួកគេ” ហើយបើ”ទោះបីជាលុយនោះ វាមិនមែនគ្រប់នឹងអាចក្លាយជាអ្នកមានក៏ដោយ តែវាគឺជាជំហ៊ានដំបូងដែលធ្វើឲ្យយើងក្លាយទៅជាអ្នកមាន។

ប្រទេសអ៊ីស្លង់បានជួបបន្ទុះភ្នំភ្លើង បន្ទាប់ពីមានការរញ្ជួយដីជាច្រើនសប្តាហ៍

ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងកាលពីល្ងាចថ្ងៃច័ន្ទ គឺនៅភាគនិរតីនៃប្រទេស។ គួរបញ្ជាក់ថា គ្រោះមហន្តរាយន៍មួយនេះវាបានកើតឡើង បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានកើតឡើងអស់ជាច្រើនសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣។

ដោយមានភាពភ័យខ្លាចនឹងការបង្ករឡើងដោយគ្រោះថ្នាក់ ដែលចេះតែកើតឡើងជាបន្តបន្ទាប់នៅលើឧបទ្វីប Reykjanes អាជ្ញាធរកាលពីខែមុនបានជម្លៀសប្រជាជនជិត 4,000 នាក់ នៃទីក្រុងនេសាទ Grindavik ដែលយើងស្គាល់ថា ជាកន្លែងស្ប៉ាកំដៅផែនដី Blue Lagoon។

យ៉ាងណាមិញ”ការព្រមានអំពីលទ្ធភាពនៃការផ្ទុះវាអាចនឹងកើតឡើងគ្រប់ពេល ដោយចាប់ផ្តើមពីភាគខាងជើងនៃ Grindavik ។ ក្រុមអាជ្ញាធរបានធ្វើកំណត់សម្គាល់ថា ការផ្ទុះនឹងចាប់ផ្តើមនៅប៉ុន្មានគីឡូម៉ែត្រពីកន្លែងដែលមានស្នាមប្រេះ ដោយដីនៅទីនោះបានលាតសន្ធឹងឆ្ពោះទៅភូមិរបស់ប្រជាជន ដែលមានចម្ងាយប្រហែល 40 គីឡូម៉ែត្រ (25 ម៉ាយ) ភាគនិរតីនៃរដ្ឋធានី Reykjavik របស់ប្រទេសអ៊ីស្លង់។

បើទោះជាស្ថានភាពអាចនឹងមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ តែចំពោះអាកាសយានដ្ឋានអន្តរជាតិ Keflavik ដែលនៅជិតរបស់ Reykjavik នៅតែបើកដំណើរការដដែល ដោយរដ្ឋបាលគ្រប់គ្រងតំបន់គ្រាន់តែរពន្យារពេលជាច្រើនលើក ទៅលើបញ្ជីឈ្មោះនៃអ្នកដែលត្រៀមហោះហើរមកដល់ និងការចេញដំណើរតែប៉ុណ្ណោះ។

បើយោងតាមរយៈរូបភាព និងការផ្សាយបន្តផ្ទាល់នៃការផ្ទុះដែលបង្ហាញដោយ Reuters និងអ្នកសារព័ត៌មានផ្សេងទៀតបានឲ្យដឹងថា ថ្មបានរលាយបន្ទាប់មកវាក៏បានផ្ទុះឡើង ទើបវាបានបង្ករឲ្យមានជាស្នាមប្រេះស្រាំនៅក្នុងដី ដោយដំបូងឡើយវាបានបញ្ចេញនូវពណ៌លឿងភ្លឺ និងពណ៌ទឹកក្រូច ហើយពន្លឺនោះក៏ផ្ទុះឡើងនៅពេលយប់ គឺខណៈដែលមេឃកំពុងងងឹតខ្លាំង។

បើយោងតាមអ្នកជំនាញបានបង្ហើបថា”សកម្មភាពរញ្ជួយដី គឺបង្ករឡើងដោយ magma ដែលស្ថិតនៅក្រោមដី វាកំពុងតែផ្លាស់ទីទៅភាគនិរតី ។ អ្នកជំនាញបាននិយាយទៀតថា ការផ្ទុះវាអាចនឹងបន្តក្នុងទិសដៅមួយ គឺទៅកាន់ទីក្រុង Grindavik” ។

យ៉ាងណាមិញ ចំពោះស្នាមប្រេះនៅលើផ្ទៃផែនដី គឺមានប្រវែងប្រហែល 3.5 គីឡូម៉ែត្រ ហើយវាក៏ចាប់ផ្តើមរីកសាយយ៉ាងឆាប់រហ័ស ដែលយើងនឹកស្មានមិនដល់។

អ្នកជំនាញដដែល ដែលមូលដ្ឋាននៅក្នុងការិយាល័យ Met បាននិយាយបន្តថា កម្អែលភ្នំភ្លើងប្រហែល 100 ទៅ 200 ម៉ែត្រគូប (3,530 ទៅ 7,060 ហ្វីតគូប) វាបានផុសឡើងក្នុងមួយវិនាទី ដែលជាចំនួនច្រើនធ្វេដងជាងការផ្ទុះពីមុនទៅទៀត។

អ្នកជំនាញបានបង្ហាញទៀតថា នៅក្នុង​ចន្លោះនៃ​បន្ទះ​ប្លាកែត​អឺរ៉ាស៊ី និង​អាមេរិក​ខាង​ជើង វាសុទ្ធសឹងតែជាទីកន្លែងមួយដែលស្ថិត​ក្នុង​ចំណោម​ប្លាកែត​ធំ​ជាង​គេ​នៅលើ​ភព​ផែនដី ដោយក្នុងនោះគឺមានអ៊ីស្លង់ដែល​ជា​កន្លែង​រញ្ជួយ​ដី និងមានបន្ទុះ​ភ្នំភ្លើងច្រើនជាងគេ ។

ផ្ទុយទៅវិញរាល់សកម្មភាពភ្នំភ្លើងនៅក្នុងតំបន់មួយនេះ វាបានបន្តកើតឡើងនៅរយៈពេលប្រាំមួយខែហើយនៅក្នុងឆ្នាំនេះ តែវាក៏ជាមូលហេតុតែមួយគត់ដែលជំរុញឱ្យជនជាតិអ៊ីស្លង់ និងអ្នកទេសចររាប់ពាន់នាក់មកទស្សនាកន្លែងកើតហេតុនោះដែរ។

បន្ទាប់ពីគ្រោះរញ្ជួយដី អាជ្ញាធរចិន បានព្យាយាមស្វែងអ្នកនៅរស់ បើទោះជានៅទីនោះមានសីតុណ្ហភាពក្រោមសូន្យក៏ដោយ

តាមរយៈទីក្រុងប៉េងកាំង៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសចិនបានរាយការណ៍នៅថ្ងៃអង្គារ៍នេះថា មានមនុស្សយ៉ាងតិច 116 នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ទៀតបានរងរបួស គឺបន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារភាគពាយព្យនៃប្រទេសចិន។បច្ចុប្បន្នក្រុមអ្នកជួយសង្គ្រោះកំពុងតែព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈដែលតំបន់ខាងលើនេះកំពុងស្ថិតក្នុងសីតុណ្ហភាពក្រោមសូន្យយ៉ាងណាក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

គ្រោះរញ្ជួយដីបានអង្រួនស្រុក Jiishan ដែលស្ថិតនៅក្នុងខេត្ត Gansu កាលពីយប់ថ្ងៃច័ន្ទ។ គ្រោះមហន្តរាយនេះផងដែរ វាបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋរាប់សិបខ្នង អគារ និងផ្លូវថ្នល់ជាដើម។ល។ បើទោះជាយ៉ាងណាក៏ដោយក្រុមអ្នកជួយសង្រ្គោះនៅតែខិតខំស្វែងរកអ្នកនៅរស់រានមានជីវិត ដោយជាការកាយកំទេចថ្មីនៃអគារបាក់បែក។

បើយោងតាមការរៀបរាប់ពីក្រុមអាជ្ញាធរនៅទីនោះបានរាយការណ៍ថា មុនពេលមានគ្រោះរញ្ជួយដីកើតឡើង មានអ្នកស្រុកជាច្រើនបានប្រញាប់ប្រញាល់ចេញទៅខាងក្រៅ គឺសំដៅទៅរកកន្លែងពួនពេញមួយយប់ ខណៈដែលតំបន់មួយនេះកំពុងតែចុះត្រជាក់ខ្លាំង។

អាជ្ញាធរខេត្តបាននិយាយបន្តទៀតថា បើយើងគិតត្រឹមព្រឹកថ្ងៃអង្គារនេះ ការរញ្ជួយដីកាលពីយប់វាបានសម្លាប់មនុស្សចំនួន 105 នាក់ និងបានបំផ្លាញផ្ទះជាង 4,700 គឺនៅទូទាំងទីក្រុង Gansu ។ ហើយចំនែកឯប្រជាជនរបស់ប្រមាណ 397 នាក់បានរងរបួស គឺក្នុងនោះមាន 76 នាក់ បានរងរបួសធ្ងន់ធ្ងរ។

បើយោងតាមទូរទស្សន៍ CCTV វិញបានឱ្យដឹងទៀតថា មនុស្ស ១១ នាក់បានស្លាប់នៅក្នុងខេត្ត Qinghai ដែលជាខេត្តជិតខាងនឹងតំបន់ខាងលើថែមទៀតផង។

យើងខ្ញុំសូមបញ្ជាក់ថា ការរញ្ជួយដីគឺបានកើតឡើងនៅមុនពាក់កណ្តាលអធ្រាត្រ ខណៈដែលមនុស្សជាច្រើនកំពុងដេក។ បើយោងតាមអ្នកជំនាញបាននិយាយថា  ការរញ្ជួយគឺមានកម្រិត 5.9 រ៉ិចទ័រ គឺនៅក្នុងជម្រៅរាក់ជាង 6 ម៉ាយ តែបើទោះជាយ៉ាងនេះក្តីរដ្ឋបាលដែលទទួឡបន្ទុកខាងរញ្ជួយដីរបស់ប្រទេសចិនបានផ្តល់អនុសាសន៍ទៀតថា វាក៏អាចនឹងកើនឡើងដល់ 6.2 រ៉ិចទ័រ ឬខ្ពស់ជាងនេះ។

តាមរយៈការចុះផ្សាយរបស់ CCTV បានរាយការណ៍បន្តទៀតថា ក្រៅពីខេត្ត Gansu និង Qinghai វាក៏មានខេត្ត Lanzhou មួយទៀត ដែលមានចម្ងាយ 102 គីឡូម៉ែត្រ (63 ម៉ាយ) គឺបានរញ្ជួយក្នុងរយៈពេលជិត 20 វិនាទី។

គួររំលឹកថា ក្នុងកំឡុងពេលដែលសីតុណ្ហភាពបានធ្លាក់ទៅដល់កម្រឹតមួយដែលទាបបំផុតនៅក្នុងស្រុក  Jiishan គឺ -14 អង្សាសេ ឬ 6.8 អង្សាហ្វារិនហៃ ពេញមួយយប់ តែក៏ត្រូវប្រឈមមុខនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរថែមមួយកម្រឹតទៀត គឺជាគ្រោះរញ្ជួយដី។

ក្នុងករណីគ្រោះថ្នាក់ដែលបង្ករឡើងដោយកក្តាធម្មជាតិនេះផងដែរ ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារបានប្រកាសឱ្យអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ “ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព” ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ព្រមទាំងផ្តល់ការព្យាបាលប្រជាពលរដ្ឋដែលបានរងរបួសទាំងអស់នោះ បើទោះជានៅពេលនេះក្នុងតំបន់រងគ្រោះនោះ បានរងអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ។

scroll to top