តារាហូលីវូដ Vin Diesel ត្រូវបានគេ​ចោទ​ប្រកាន់​ពីបទ បង្ខំជំនួយការរបស់ខ្លួនឲ្យ​រួមភេទ

តារាភាពយន្ត “Fast & Furious” លោក  Vin Diesel ត្រូវបានគេចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ដែលប្តឹងដោយអតីតជំនួយការរបស់លោកដោយផ្ទាល់តែម្តង។

បណ្តឹងរដ្ឋប្បវេណីដែលអតីតជំនួយការស្រីរបស់លោក Vin Diesel បានប្តឹងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតុលាការជាន់ខ្ពស់ទីក្រុង Los Angeles គឺត្រូវបានទីភ្នាក់ងាររបស់ CNN ដឹងថា រឿងនោះគឺបានកើតឡើងចាប់តាំងពីឆ្នាំ 2010 មកម្ល៉េះ ដោយកាលនោះអតីតជំនួយការរបស់ Diesel គឺអ្នកនាង Asta Jonasson បានចោទប្រកាន់ថា លោក Diesel បានបង្ខំនាងក្នុងបន្ទប់សណ្ឋាគារមួយក្នុងទីក្រុង Atlanta ដោយជាដោះសម្លៀកបំពាក់របស់លោកនៅចំពោះមុខនាង។

ពាក្យបណ្តឹងបាននិយាយថា Diesel មិនបានអើពើនឹង ចំពោះការបដិសេដន៍របស់នាងនោះទេ បើទោះបីជាអ្នកនាង  Asta Jonasson  បានស្រែក និងរត់ទៅបន្ទប់ទឹកក្បែរនោះយ៉ាងណាក៏ដោយ ។

ចំពោះករណីមួយនេះផងដែរ ទីភ្នាក់ងាររបស់ CNN បានធ្វើការទាក់ទងទៅកាន់តំណាង និងមេធាវីរបស់ Diesel ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែពួកយើងនៅតែមិនទាន់ទទួលបានចម្លើយនៅឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកនាង Asta Jonasson កំពុងតែបន្តប្តឹងទៅលើក្រុមហ៊ុនរបស់លោក Diesel ដែលធ្វើការងាររួមជាមួយនឹងក្រុមហ៊ុន One Race Productions ដែលគ្រប់គ្រងដោយប្អូនស្រីរបស់ Diesel គឺ អ្នកនាង Samantha Vincent ពីបទផ្សំគំនិតថែមទៀតផង។

អ្នកនាង Asta Jonasson បានអះអាងទៀតថា Samantha Vincent ដែលជាប្រធានក្រុមហ៊ុន One Race របស់ក្រុមហ៊ុន Diesel នៅពេលនោះ បានហៅនាង “នៅមុនពេលកើតហេតុមុនប៉ុន្មានម៉ោងប៉ុណ្ណោះ” តែបន្ទាប់ពីមានការចោទប្រកាន់នេះរួចមក ក្រុមហ៊ុនក៏បាន “បញ្ឈប់ការងាររបស់នាងភ្លាមៗតែម្តង”។

បើយោងតាមការរៀបរាប់ពីមេធាវីរបស់ Asta Jonasson បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកជាមួយ CNN ថា “គ្មាននរណាម្នាក់​ដែលទទួលបាននូវល្បីល្បាញរហូតដល់អាចគេចពីយុត្តិធម៌នោះទេ” ។ “យើងសង្ឃឹមថាការសម្រេចចិត្តដ៏ក្លាហានរបស់នាងក្នុងការចេញមុខជួយបង្កើតការផ្លាស់ប្តូរយូរអង្វែង និងផ្តល់សិទ្ធិអំណាចដល់អ្នកគ្រប់គ្រាន់ក្នុងការរស់រានមានជីវិត និងជៀសផុតពីការកៀបសង្កត់មកលើកូនក្តីរបស់គាត់ផងដែរ”។

បើទោះជា លោក Vin Diesel បាន​បង្ហាញ​ខ្លួន​ក្នុង​ទូរទស្សន៍ និង​ភាពយន្ត​ជាង 60 រឿង ហើយសុទ្ធតែទទួលបាននៅការគាំទ្រយ៉ាងណាក៏ដោយ តែប្រសិនបើរឿងមួយនេះវាជាការពិតនោះ លោកមិនអាចរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ។ 

G-Dragon បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បន្ទាប់ពីរងការចោទប្រកាន់ជុំវិញការប្រើប្រាស់គ្រឿងញៀន

តារា K-Pop លោក G-Dragon នឹងបង្កើតមូលនិធិមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសរបស់លោកនាពេលឆាប់ៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣។

ដើម្បីជម្រះការចោទប្រកាន់ចំពោះលោកពីបទពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន កាលពីនៅចុងខែតុលា ឆ្នាំ២០២៣ លោក G-Dragon ដែលមានឈ្មោះពិតថា Kwon Ji-yong បានធ្វើសន្និសិតសារព័ត៌មានមួយនៅទីក្រុងសេអ៊ូលដែលរៀបចំដោយ Galaxy Corp. ហើយក៏ជាភ្នាក់ងារថ្មីមួយទៀត ដែលតំណាងឱ្យសិល្បករកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា កម្មវិធីខាងលើនេះគឺបានធ្វើឡើង បន្ទាប់ពីតារាចម្រៀងរ៉េប G-Dragon ដែលយើងស្គាល់ថា ជសមាជិកនៃ K-pop BIGBANG បានចាកចេញពីផលិតកម្ម YG Entertainment អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ លោក G-Dragon បាននិយាយនៅក្នុងសារថា “បន្ទាប់ពីពេលវេលាដ៏លំបាកបានកើតឡើងមកលើរូបលោកនាពេលថ្មីៗនេះ ខ្ញុំក៏អាចចាប់ផ្តើមមើលឃើញនូវអ្វីដែលខ្ញុំមើលមិនឃើញកាលពីមុន។ តាមពិតមានមនុស្សជាច្រើន ប្រមាណជិត 20,000 នាក់ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងមួយឆ្នាំ ហើយក្នុងចំណោមពួកគេទាំងនោះ គឺសុទ្ធសឹងតែជាយុវវ័យដែលកំពុងតែពោពេញទៅដោយការសប្បាយ” ប៉ុន្តែរឿងនេះវាក៏អ្វីដែលខ្ញុំនិង មនុស្សដទៃទៀតបានមើលរំលងដូចគ្នាដែរ។

លោកបាននិយាយបន្តថា “ខ្ញុំបានដឹងពីព័ត៌មានដ៏គួរឱ្យសោកស្ដាយមួយនេះ គឺនៅពេលដែលមានមនុស្សតិចជាង 500 នាក់ មិនអាចទទួលបានការព្យាបាលត្រឹមត្រូវនៅក្នុងស្ថាប័នវេជ្ជសាស្ត្រ” ហើយក្នុងស្ថានភាពនោះវាគឺជារឿងដ៏គួរឱ្យសោកសៅជាខ្លាំងក្នុងនាមយើងជាជនរួមជាតិ។ ជុំវិញបញ្ហានេះផងដែរ វាក៏បានជម្រុញឱ្យខ្ញុំ មានឆន្ទៈមួយថា ពេលវេលានេះ វាដល់ពេលដែលត្រូវធ្វើសកម្មភាពលើបញ្ហាទាំអស់នេះហើយ ក្នុងនាមជាពលរដ្ឋនៃប្រទេសកូរ៉េ ខ្ញុំគួរតែមាននទំនួលខុសត្រូវក្នុងសង្គម។

បើទោះជាយ៉ាងណាក៏ដោយសម្រាប់ព័ត៌មានលម្អិតអំពីមូលនិធិរបស់តារាចម្រៀង K-Pop រូបនេះ វាជាការបង្ហាញបែបជារូបភាពនៅឡើយ។ យ៉ាងណាមិញ ចំពោះសិល្បករផ្សេងទៀតដែលនៅរួមផលិតកម្មបាននិយាយថា ពួកគេនឹងសហការជាមួយនឹងលោក ដើម្បីជួយកសាងប្រព័ន្ធសង្គមសម្រាប់អ្នកខ្វះខាត គឺដើម្បីបំពេញនូវធនធានដែលបាត់បង់ ក៏ដូចជាជួយដល់សិល្បករវ័យក្មេងដទៃទៀតកំឲ្យជួបរឿងមួយនះផងដែរ។

គួរបញ្ជាក់សារជាថ្មីថា ក្នុងកំឡុងពេលដែលលោក G-Dragon បានប្រកាសពីការបង្កើតមូនិធិសម្រាប់ជួយដល់ជនរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀននោះ វាក៏មានក្រុមអ្នកសារព័ត៌មានមួយចំនួនបានលើកឡើងពីពាក្យចចាមអារ៉ាម និងព័ត៌មានដែលពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក G-Dragon ត្រូវបានប៉ូលីសរបស់ទីក្រុងសេអ៊ូកោះហៅ ជុំវិញការប្រើប្រាស់គ្រឿងញៀន។

ចំពោះសំនួរមួយនេះ វាត្រូវបាន លោក Cho Seong-hae ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុនបាននិយាយថា “យើងនឹងផ្តល់ឱ្យអ្នកមួយសប្តាហ៍នៅពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី 28 ខែធ្នូ ដើម្បីកែតម្រូវអំពីការចុះផ្សាយរបស់ពួកគេ។

លោកបាននិយាយបន្តថា “បន្ទាប់ពីកាលបរិច្ឆេទខាងលើ បានៅតែមានលេចឭព័ត៌មានមិនពិតនេះបន្តទៀត នោះ យើងនឹងឆ្លើយតបយ៉ាងខ្លាំងខ្លាជាមួយនឹងនីតិវិធីច្បាប់”។

លោក Cho បានសង្កត់ធ្ងន់ថា ខ្លួននឹងបង្កើតភាពជាដៃគូដ៏រឹងមាំជាមួយរូបតំណាង K-pop ដើម្បីសាកល្បងអ្វីដែលថ្មី និងចាប់ផ្តើមគម្រោង “មិនធ្លាប់មានពីមុនមក”។

លោក Cho  បាននិយាយថា “យើងនឹងបំពេញគ្នាទៅវិញទៅមក ដើម្បីលុបបំបាត់នៅផ្លូវដែលត្រូវបង្ហោះបំភ្លៃពី បុគ្គលិករបស់ក្រុមហ៊ុនយើងខ្ញុំ គឺ Kwon Ji-yong (G-Dragon) ឲ្យទទួលបាននូវភាពស្អាតស្អំរបស់ខ្លួន” ។

លោក Cho  ក៏បានសម្តែងការដឹងគុណចំពោះ YG Entertainment ដែលវាបាននិយាយថា ពួកគេសូមជូនពរដល់ការចាប់ផ្តើមជាថ្មីរបស់ G-Dragon នៅក្នុង Galaxy Corp ។

លោក Cho  គាត់បាននិយាយទៀតថា “Kwon Ji-yong នឹងមិនមាននៅទីនេះទេ ប្រសិនបើវាមិនមានវត្តមាន YG Entertainment” ។”យើងនឹងមិនភ្លេចការខិតខំប្រឹងប្រែងរបស់អ្នកនោះឡើយ ហើយក្នុងនាមខ្ញុំគឺជាអ្នកដឹកនាំបន្ទាប់ ខ្ញុំនឹងបន្តពេលវេលាដ៏រុងរឿងមួយនេះ (មកកែលំអរ G-Dragon)” ឲ្យបានល្អបំផុត។

រឿងអាស្រូវលោក Elon Must ជាច្រើន ត្រូវបាន Reuter បានរកឃើញ

បុរសជនជាតិអង់គ្លេសម្នាក់ បានប្រើប្រាក់សន្សំរបស់ខ្លួន និងគ្រួសាររបស់ខ្លួនដើម្បីទៅទិញរថយន្ត Tesla Model Y ស៊េរីឆ្នាំ 2023 មួយគ្រឿងកាលពីខែ មីនា ឆ្នាំ២០២៣។ លោក hreyansh Jain បាននិយាយប្រាប់អ្នកយកព័ត៌មានរបស់រ៉យទ័រកាលពីថ្ងៃទី ២០ ខែធ្នូថា លោកបានប្រើភាពហឺហាជាមួយនឹងរថយន្តដ៏ប្រណិតរបស់ក្រុមហ៊ុន Tesla អស់រយៈពេលជាច្រើនខែ ។ លោកបាននិយាយបន្តទៀតថា ថ្ងៃមួយនៅពេលដែលលោកបានដឹកប្រពន្ធ និងកូនស្រីម្នាក់ដែលមានអាយុ ៣ ឆ្នាំ ក្នុងទិសដៅឆ្ពោះទៅសង្កាត់ដែលលោករស់នៅ នៅពេលដែលលោកបានបន្ថយល្បឿខណៈដែលលោកបានត្រៀមបត់ ស្រាប់តែឡានរបស់គាត់ក៏បានដាច់ចង្កូតចេញភ្លាមៗតែម្តង ដែលបង្ករឲ្យរថយន្តរបស់លោកបានខ្ទាតចេញពីផ្លូវ។ លោក hreyansh Jain បាននិយាយរៀបរាប់ទាំងភាពសោកសៅថា ប្រសិនបើលោកបានបើករថយន្តនៅលើផ្លូវហាយវេ ក្នុងល្បឿន ៧០ ម៉ាយវិញនោះ ម្ល៉េះឧបទ្ទវហេតុមួយនេះមិនដឹងក្លាយទៅជាយ៉ាងណានោះទេ។ លោកបាននិយាយរៀបរាប់ទៀតថា កាជួសជុលវាអាចត្រូវប្រើរយៈពេលជិត៤០ម៉ោង ហើយចំពោះតម្លៃវិញ ត្រូវបានជាងប៉ានស្មានថា ប្រហែលជាង $14,000។

គួរបញ្ជាក់ថា បន្ទាប់ពីមានការអះអាងពីសំណាក់បុរសជនជាតិអង់គ្លេសរូបនេះរួចមក ខាងក្រុមហ៊ុន Tesla បានបដិសេធមិនទទួលខុសត្រូវលើការជួសជុលនោះទេ ដោយខាងក្រុមហ៊ុនបាននិយាយថា វាគឺជារឿង

 ឧបទ្ទវហេតុដែលបង្កឡើងដោយអ្នកបើក ទើបធ្វើឲ្យឡានបានរងនូវការខូចខាតបែបនេះ។

          បើយោងទៅតាមការត្រួតពិនិត្យឡើងវិញដោយអ្នកជំនាញរបស់រ៉យទ័រ ទៅលើរថយន្តនិង​ឯកសារជាច្រើនច្បាប់របស់ Tesla បានធ្វើឲ្យពួកយើងយល់ថា វិសាលភាពនៃការដោះស្រាយបញ្ហា របស់ក្រុមហ៊ុន Tesla គឺនៅមានកម្រឹត។ បើយោងតាមប្រភពជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុន Tesla មិនបានផ្តោតទៅលើការដោះស្រាយ ចំពោះអ្វីដែលជាគុណវិបត្តិ និងការបរាជ័យនោះដែរ។

          បើយោងតាមទិន្នន័យមួយចំនួន ដែលជាឯកសារកំណត់ត្រាក្នុងចន្លោះពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០២២ បានបង្ហាញថា ក្រុមហ៊ុន Tesla បានពង្រីកមជ្ឈមណ្ឌលសេវាកម្ម នៅទូទាំងពិភពលោក។ តែក្នុងនោះគឺមានរបាយការណ៍មួយចំនួនបានសរសររៀបរាប់ថា រថយន្តគឺមានកក្តាអវិជ្ជមានច្រើនគួរសម។ ដោយក្នុងនោះវាក៏មានសេចក្តីសង្ខេបមួយដែលសរសេរដោយអ្នកបច្ចេកទេសរបស់ Tesla បាននិយាយប់ថា ឧបទ្ទវហេតុនៅក្នុងឆ្នាំ២០២១ គឺវាមានជាប់ពាក់ព័ន្ធទៅនឹងម៉ូឌែល ៣ របស់សេរីឡាន២០២០។

          ប៉ុន្តែរឿងនេះ យើងមិនអាចទទួលបានចម្លើយ ពីក្រុមហ៊ុន Tesla ឬពីនាយកប្រតិបត្តិកំពូល លោក Elon Musk នៅឡើយទេ។ លោក Elon Musk គ្រាន់តែជាស្ថបនិកម្នាក់ដែលទទួលស្គាល់ពីគុណភាពនៃការផលិតឡាននៃម៉ាក Teslas ចំពោះ ៣ ម៉ូឌែលដំបូងប៉ុណ្ណោះទេ ហើយបន្ទាប់មកទៀតរូបលោកក៏និយាយថា រថយន្តរបស់គាត់គឺមិនមានគូប្រជែងនោះទេ ព្រោះក្រុមហ៊ុនលោកបានបង្កើតរថយន្តដែលល្អជាងគេបំផុត នេះបើយោងតាមការចុះផ្សាយរបស់  New York Times កាលពីខែមុន។

          ទីភ្នាក់ងារសើបអង្កេតរបស់រ៉យទ័របានរកឃើញថា ការផ្អាកនូវពាក្យបណ្តឹង ជុំវិញចំនុចអវិជ្ជមានរបស់ Tesla វាបានឆ្លុះបញ្ចាំងឲ្យយើងឃើញថា សារជីវកម្មរបស់មហាលសេដ្ឋីលេខ១នៅក្នុងពិភពលោក Elon Musk គឺមានចេតនាចង់ច្រានចោលនៅការព្រួបារម្មណ៍ ឬក៏គ្រោះថ្នាក់ផ្សេងៗ ដែលបានលើកឡើងដោយអតិថិជន ព្រោះលោកបានផ្តោតទៅលើតែការលក់ និងការពង្រីកអាជីវកម្មតែប៉ុណ្ណោះ។

          បើយោងតាមការស៊ើបអង្កេតរបស់រ៉យទ័រ បានឲ្យដឹងទៀតថា កាលពីខែវិច្ឆិកា មានមនុស្សប្រហែល ៦០០ នាក់បានរងរបួស ក្នុងកំឡុងពេលដែលក្រុមហ៊ុនរបស់លោក Musk បានសាងសង់រ៉ុក្កែត SpaceX ដោយក្នុងនោះមានបុគ្គលិករបស់ក្រុមហ៊ុនម្នាក់បាននិយាយប្រាប់រ៉យទ័រដោយសំង៉ាត់ថា ក្រុមហ៊ុនផ្តោតទៅលើតែការសម្រេចនៃគម្រោងដែលទទួលបានតែមួយមុខ  ក្រុមហ៊ុនមិនបានខ្វល់ខ្វាយទៅលើសុវត្តិភាពរបស់កម្មករនោះឡើយ។ រ៉យទ័របានរកឃើញទៀតថា ក្រុមហ៊ុន Tesla បានលួចបង្កើតក្រុមសម្ងាត់មួយ ដើម្បីចុះបង្ក្រាបការតវារបស់អតិថិជនរបស់ខ្លួនរាប់ពាន់នាក់ ដែលនិយាយអំពីចំណុចអវិជ្ជមាននៅពេលបើកបរថែមទៀតផង។

          រ៉យទ័របានរកឃើញទៀតថាក្រុមហ៊ុន Tesla បានបំប៉ោងទិន្នន័យនៃការដោះស្រាយជូនអតិថិជន ជាបន្តបន្ទាប់។ ហើយកាលពីឆ្នាំមុននេះ លោក Musk បានព្យាយាមលាក់រឿងរ៉ាវជាច្រើនជុំវិញការបង្កើតបន្ទះឈីបខួរក្បាល Neuralink ។​ រ៉យទ័របានរកឃើញថា មានមនុស្សជាច្រើនបានស្លាប់ ហើយអ្នកដែលនៅរស់ក៏រងទុក្ខវេទនា វាក៏ព្រោះតែការពិសោធន៍ ដែលមិនការគិតគូរលើផលប៉ះពាល់ក្នុងកំឡុងពេលពិសោធន៍។

          យ៉ាងណាមិញនៅក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន X របស់ Elon Musk ក៏បានរងនូវការរិៈគន់ជាច្រើន គឺបន្ទាប់ពីលោក បានទិញយកក្រុមហ៊ុនមួយនេះ ក្នុងតម្លៃ ៤៤ ពាន់លានដុល្លាកាលពីមួយឆ្នាំមុន។ នៅពេលដែលក្រុមហ៊ុនមួយនេះស្ថិតនៅក្រោមការកាន់កាប់របស់លោក ប្រាក់ចំនូលរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះជាលំដាប់ សូម្បីតែចំនួនអ្នកប្រើប្រាស់ និងបុគ្គលិកធ្វើការ។

          តែបើទោះជាយ៉ាងណាក៏ដោយ ចំពោះមហាលសេដ្ឋីរូបនេះ ហាក់ដូចជាមិនសូវជាខ្វាយខ្វល់ចំពោះការរិៈពីមហាលជនឡើយ ម្យ៉ាងទៀតលោក Elon Musk ក៏មិនបានធ្វើអត្ថធិប្បាយជុំវិញរឿងជុំនំជំរះណាមួយនៅឡើយ។

លោកយាយអាយុ 90 ឆ្នាំម្នាក់ បានតស៊ូសិក្សា រហូតដល់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតនៅរដ្ឋតិចសាស់

លោកយាយអាយុ 90 ឆ្នាំម្នាក់ បានក្លាយជានិស្សិតសាកលវិទ្យាល័យ North Texas ដែលចាស់ជាងគេហើយគាត់ក៏ជាមនុស្សចាស់ម្នាក់ដែលបានព្យាយាមរហូតដល់អាចបញ្ចប់វគ្គសិក្សារបស់គាត់ដោយជោគជ័យថែមទៀតផង។

លោកយាយ Minnie Payne បាននិយាយប្រាប់មន្ត្រី UNT ក្នុងបទសម្ភាសមួយថា គាត់បានចូលរៀននៅមហាវិទ្យាល័យត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ គឺបន្ទាប់ពីលោកយាយបានបញ្ចប់ការសិក្សានៅវិទ្យាល័យកាលពីក្នុងឆ្នាំ 1950 ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកយាយក៏នៅតែមានឆន្ទៈក្នុងការសម្រេចក្តីស្រម៉ៃរបស់លោកយាយដែរ។ គឺបន្ទាប់ពីលោកយាយបានចូលនិវត្តន៍ អស់រយៈពេលជិត៣០ ឆ្នាំ លោកយាយក៏សម្រចចិត្តចូលរៀនៅសាកលវិទ្យាល័យ Texas Women’s University ដោយយកថ្នាក់សារព័ត៌មាន និងថ្នាក់អាជីវកម្ម ។

លោកយាយបាននិយាយរៀបរាប់ទៀតថា ចំពោះចំណង់ចំណូលចិត្តរបស់គាត់ “លោកយាយតែងតែធ្វើការជាមួយការរៀបរៀងអត្ថបទ ហើយលោកយាយក៏ចាប់ផ្តើមចូលចិត្តការសរសេរ ហេតុដូច្នេះហើយ ទើបវាបានជម្រុញឲ្យលោកយាយស្ទើរតែត្រលប់ទៅសាលារៀនវិញភ្លាមៗ។ លោកយាយបាននិយាយបន្តទៀតថា ខ្ញុំចង់កែលម្អខ្លួនដោយខ្លួនរបស់ខ្ញុំផ្ទាល់ ដូច្នេះខ្ញុំត្រូវតែចូលសាលា។

គួរបញ្ជាក់ថាលោកយាយ Payne បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសិក្សាទូទៅក្នុងឆ្នាំ 2006 ហើយបានធ្វើការជាអ្នកនិពន្ធឯករាជ្យសម្រាប់ការបោះពុម្ពផ្សាយជាច្រើននៅទូទាំងរដ្ឋតិចសាស់។ បន្ទាប់ពីបញ្ចប់ការសិក្សាក្នុងកម្រឹតបរិញ្ញាប័ត្រ លោកយាយ Payne ក៏បានផ្លាស់ទៅ College Station ដើម្បីទៅរស់នៅជាមួយក្រុមគ្រួសារ។  មិនយូប៉ុន្មាន លោកយាយក៏សម្រេចបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាន ក្នុងជំនាញមួយនេះផងដែរ គឺនៅពេលជំងឺកូវីដ១៩ មានភាពធូស្បើយគេការសិក្សាពីអនឡាញមករៀនផ្ទាល់វិញ ហេតុដូច្នេះហើយលោកក៏បង្ខំចិត្តត្រូវប្តូរទៅជំនាញមួយទៀត គឺរៀនតាមអនឡាញដដែល គឺមុខជំនាញអាជីវកម្ម។

លោកយាយបានបន្តទៀតថា នៅក្នុងខួរក្បាលរបស់គាត់ តែងតែមានពាក្យមួយឃ្លាថា “អ្នកចូលចិត្តការសិក្សាគឺរមែងតែសិក្សាពេញមួយជីវិត’ ហើយវាគឺជារឿងពិតរបស់លោកយាយផ្ទាល់តែម្តង។ ការតស៊ូរបស់លោកយាយដើម្បីបញ្ចប់សញ្ញាបត្ររបស់នៅអាយុ 90 ឆ្នាំ វាបានក្លាយទៅជារឿងដ៏គួរអោយចាប់អារម្មណ៍បំផុត។ លោកយាយគឺជាមនុស្សស្រីម្នាក់ដែលមានចរិតលក្ខណៈជាក់លាក់ ក្នុងការស្វែងរកសុបិន្តរបស់ខ្លួន។

តែបើទោះជាយ៉ាងនេះក្តី លោកយាយPayne បាននិយាយថា គាត់មិនបានចាត់ទុកថា ការអប់រំមួយនេះវាមានលក្ខណៈគ្រប់គ្រាន់នោះទេ។

ដោយលោកយាយបាននិយាយថា គាត់នៅតែ​ចង់​បន្ត​ការ​សិក្សា​ដដែល គឺដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការសិក្សា”។

scroll to top