Jennie សមាជិកក្រុម BLACKPINK បានបង្កើតស្លាកផ្ទាល់ខ្លួន សម្រាប់ការច្រៀងទោល

Jennie សមាជិក​ក្រុម​ចម្រៀង​ស្រី K-pop BLACKPINK បាន​បង្កើត​ស្លាកសញ្ញាសម្គាល់មួយ ​សម្រាប់​សកម្មភាព​ទោល​របស់​នាង នេះបើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣​។

កញ្ញា Kim Jennie គឺកើតនៅថ្ងៃទី 16 ខែមករា ឆ្នាំ 1996 ដែលមហាលជនជាច្រើនតែងហៅឈ្មោះនាងថា Jennie។ Jennie មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ  តែក៏ជាតារាសម្តែងរបស់កូរ៉េខាងត្បូងដ៏លេចធ្លោមួយរូបផងដែរ។

Jennie នាងគឺជាក្មេងស្រីម្នាក់ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ ពោលនាងគឺជានារីម្នាក់ដែលធំធាត់នៅប្រទេសកូរ៉េខាងត្បូងក៏ពិតមែន តែ Jennie បានបន្តការសិក្សានៅប្រទេសនូវែលសេឡង់អស់រយៈពេល 5 ឆ្នាំ មុនពេលត្រលប់មកកូរ៉េខាងត្បូងក្នុងឆ្នាំ 2010 ទៅទៀត។

ការត្រឡប់មកវិញរបស់ Jennie នាងបានសម្រេចចិត្តយកក្តីស្រម៉ៃជាយូណាស់មកនោះ គឺដើម្បីក្លាយទៅជាសមាជិកចម្រៀង K-Pop នារី។ Jennie ចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ដែលបង្កើតឡើងដោយ YG Entertainment កាលពីខែសីហា ឆ្នាំ 2016។

តែបន្ទាប់ពីការបន្តកុងត្រាថ្មី ជាមួយផលិតកម្មដដែលនេះក្នុង ឆ្នាំ២០២៣ រួចមក  Jennie ក៏បានបង្ហាញខ្លួនជាលើកដំបូងរបស់នាងក្រោម ឈ្មោះឆាក Jennie Ruby Jane នៅក្នុង រឿងភាគទូរទស្សន៍ HBO The Idol ថែមទៀតផង។

ទន្ទឹមនោះនាងបាននិយាយនៅក្នុងសារមួយ នាងសុំឱ្យអ្នកគាំទ្រទាំងអស់ជួយបន្តគាំទ្រចំពោះសកម្មភាពទោលរបស់នាង ក៏ដូចជាក្រុម BLACKPINK ផងដែរ។ ដោយក្នុងនោះ Jennie បាននិយាយថា “ខ្ញុំនឹងព្យាយាមឈរដោយខ្លួនឯងនៅឆ្នាំនេះ ដោយជាការបង្កើតក្រុមហ៊ុនផ្សេងមួយទៀតដែលមានឈ្មោះថា  OA (ODD ATELIER)”។

បើយោងតាមពាក្យចចាមរ៉ាមបានឲ្យដឹងថា Jennie ​ថា​បាន​បង្កើត​ស្លាកសញ្ញាផ្ទាល់ខ្លួនមួយនេះ ​កាលពី​ខែ​មុន គឺ​ជាមួយ​ម្តាយ​របស់​នាង​។

គួររំលឹកថា Jennie គឺជាក្មេងស្រីម្នាក់ដែលមានទេព្យកុសលខ្ពស់ខាងផ្នែកសិល្បៈ បើទោះជារូបនាងធ្លាប់មានក្តីស្រម៉ៃចង់ក្លាយជាមេធាវីក៏ដោយ ប៉ុន្តែក្តីស្រលាញ់ចូលចិត្តពិតប្រាកដរបស់នាងគឺចង់ក្លាយជាអ្នករាំរបាំបាឡេតាំងតែពីតូច។ គ្រាន់តែការបោះជំហ៊ានមកវិស័យសិល្បៈដំបូង Jennie គ្មានជំនឿចិត្តថា នាងគួរតែទទួលយកតួនាទីជាអ្នករ៉េប ខណៈពេលដែលនាងគឺជាសិក្ខាកាមតែមួយគត់ដែលស្ទាត់ជំនាញភាសាអង់គ្លេស  ជប៉ុន និងភាសាបារាំងថែមទៀតនោះ វាក៏បានអង្រួនបេះដូងអ្នកគាំទ្រជាច្រើន ឲ្យស្រលាញ់ និងពេញចិត្តនូវសមត្ថភាពរបស់នាង។

ការស្ទង់មតិថ្មីរកឃើញថា លោក Pita នៅតែជាជម្រើសកំពូលសម្រាប់តំណែងជានាយករដ្ឋមន្ត្រី

លោក Pita Limjaroenrat អតីតមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) គឺជាមេដឹកនាំវ័យក្មេងមួយរូបត្រូវបានមហាលជនស្រលាញ់ពេញចិត្តបំផុត សម្រាប់តំណែងកំពូលប្រចាំប្រទេសថៃ ហើយគណបក្សរបស់លោកក៏ជាគណបក្សប្រឆាំងមួយដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងផងដែរ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាល ឬ Nida Poll ដែលត្រូវបានកែរសម្រួលឡើងវិញដោយកាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣។

ការស្ទង់មតិដោយនិយាយពីភាពជាអ្នកដឹកនាំដែលសក្តិសមជាគេ នៅក្នុងមុខតំណែងជានាយករដ្ឋមន្ត្រីនេះគឺត្រូវបានធ្វើឡើងតាមរយៈការហៅទូរស័ព្ទនាថ្ងៃទី 13-18 ខែធ្នូ ជាមួយនឹងអ្នកឆ្លើយសំណួរចំនួន 2,000 នាក់ ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ក្នុងកម្រិតផ្សេងៗនៃការអប់រំ មុខរបរ និងប្រាក់ចំណូលទូទាំងប្រទេស។ នៅពេលសួរថា តើពួកគេនឹងគាំទ្រអ្នកណាសម្រាប់តំណែងនាយករដ្ឋមន្ត្រី នោះ 39% បានជ្រើសរើសលោក Pita ដោយលើកឡើងពីទស្សនៈវិស័យរបស់គាត់ និងការយល់ដឹងពីមនុស្សជំនាន់ក្រោយ ក៏ដូចជាកម្រឹតនៃការអប់រំរបស់គាត់ វាពិតជាសមាមាត្រទៅមុខតំណែងកំពូលមួយនេះខ្លាំងណាស់។

គួរបញ្ជាក់ថា ចំពោះនាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ន លោក ស្រេតថា ថាវីស៊ីន ត្រូវបានគេពេញចិត្តត្រឹមតែ ២២% ប៉ុណ្ណោះនៃអ្នកសម្ភាសន៍ ហើយការពេញចិត្តនោះគឺបានកោតសរសើរចំពោះភាពស្មោះត្រង់របស់គាត់ ឬនិយាយថា ពួកគេគឺជាអ្នកគាំទ្រគណបក្សភឿថៃតាំងពីដើមមក។ ហើយចំណែកឯមេដឹកនាំបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ទទួលបានការពេញតិចលើសពីការរំទុកទៅទៀត គឺ 6% ខណៈដែលមេដឹកនាំគណបក្ស United Thai Nation (UTN) លោក Pirapan Salirathavibhaga មេដឹកនាំគណបក្ស Bhumjaithai Anutin Charnvirakul និង Khunying Sudarat Keyuraphan ដែលដឹកនាំថៃ Sang Thai ដែលម្នាក់ៗទទួលបានចំណែកជិត 2% ក្នុងចំណោមអ្នកដែលគេដាក់ឲ្យជ្រើសរើសធ្វើជា​នាយករដ្ឋមន្ត្រីនៅអណត្តិបន្ទាប់នោះ។

លោកឧត្តមសេនីយ៍ Prawit Wongsuwon (គណបក្ស Palang Pracharath), Chaithawat Tulaton (MFP), លោក Abhisit Vejjajiva (អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ), លោក Varawut Silpa-archa (គណបក្ស Chartthaipattana), លោក Chuan Leekpai (គណបក្សប្រជាធិបតេយ្យ), លោក Chalermchai Sri-on (គណបក្សប្រជាធិបតេយ្យ) , លោក Tewan Liptapallop (គណបក្ស Chartpattanakla), លោក Wan Muhamad Noor Matha (Prachachart Party), លោក Pol Col Thawee Sodsong (Prachachart Party), លោក Chalerm Yubamrung (គណបក្សភឿថៃ), លោក Mongkolkit Suksintharanont (គណបក្សស៊ីវិល័យថៃ) និង លោក Supachai Panitchpakdi ទទួលបានត្រឹមតែ 4% រវាង​ពួកគេ។ ទន្ទឹមនឹងនោះមានមនុស្សជិត 19% បាននិយាយថា បច្ចុប្បន្ននេះគ្មាននរណាម្នាក់ដែលសាកសមនឹងទទួលការប្រកាសមួយនេះ នៅឡើយ។

គួរបញ្ជាក់ឡើងវិញថា គណបក្សចលនាឆ្ពោះទៅមុខ MFP ទទួលបានការពេញចិត្តជាសរុប (44%) មេដឹកនាំគណបក្សភឿថៃ និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នទទួលបានការពេញចិត្តជារុប (24%) គណបក្សប្រជាធិបតេយ្យ (4%) គណបក្ស UTN (3%) គណបក្ស Bhumjaithai (2%) និងគណបក្ស Palang Pracharath (1.5%)។

លោក Elon Musk បានរំលោភលើកិច្ចសន្យាដោយការខកខានមិនបានផ្តល់ប្រាក់រង្វាន់រាប់លានដុល្លាដល់បុគ្គលិកខ្លួន

នាយកប្រតិបត្តិរបស់X ដែលពីមុនយើងស្គាល់ថាជា Twitter បានរំលោភលើកិច្ចសន្យាមួយ ដោយលោកបានខកខានក្នុងការផ្តល់ប្រាក់រង្វាន់រាប់លានដុល្លារដល់បុគ្គលិករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២៣។

លោក Mark Schobinger ដែលជានាយកជាន់ខ្ពស់ខាងសំណងរបស់ Twitter មុនពេលចាកចេញពីក្រុមហ៊ុនរបស់ Elon Musk កាលពីខែឧសភា បានដាក់ពាក្យបណ្តឹងលើក្រុម X  ដោយលោកបានអះអាងថា មហាលសេដ្ឋីរូបនេះបានបំពានកិច្ចសន្យារបស់ខ្លួន។

ពាក្យបណ្តឹងរបស់លោក Mark Schobinger បានចោទប្រកាន់ថា បន្ទាប់ពីមហាសេដ្ឋី Musk បានទិញ Twitter កាលពីឆ្នាំមុន លោកបានសន្យាថានឹងបុគ្គលិកថា លោកនឹងយកប្រាក់ចំណេញ 50% នៃឆ្នាំ 2022 មកចែកជារង្វាន់ដល់ពួកគេ ប៉ុន្តែមកទល់នឹងពេលនេះលោកមិនដែលធ្វើការទូទាត់ណាមួយឡើយ។

គួរបញ្ជាក់ថាការខកខានក្នុងការបំពេញកតព្វកិច្ចដែលក្រុមហ៊ុន X បានសន្យានោះ វាត្រូវបានចៅក្រមរបស់សហរដ្ឋអាមេរិកលោក Vince Chhabria បានសម្រេច ថា លោក Mark Schobinger បាននិយាយដោយចេតនាអំពីការរំលោភលើកិច្ចសន្យានៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា ដោយផ្អែកទៅលើផែនការនៃប្រាក់រង្វាន់។

ចៅក្រមបានសរសេរថា “នៅពេលដែលលោក Mark Schobinger បានធ្វើការ គឺធ្វើទៅតាមគោលបំណងនៃស្ថាបនិករបស់ X បានស្នើសុំ ហើយក៏ប្តូរមកវិញ ដោយការលើកចិត្ត តួរយ៉ាងដូចជាប្រាក់រង្វាន់ដល់គាត់ជាថ្នូរនឹងកិច្ចសន្យានោះ ហើយវាក៏បានក្លាយជាកិច្ចសន្យាដែលមានកាតព្វកិច្ចគឺស្ថិតនៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ាផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន X លែងមានការិយាល័យទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយទៀតហើយ។ ហើយក្រុមហ៊ុនក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពីខាងក្រុមងាររបស់រ៉យទ័រនោះដែរ។

តែបើយោងតាមមេធាវីរបស់ Twitter បានឆ្លើយតបវិញថា ក្រុមហ៊ុនបានធ្វើការសន្យាដោយផ្ទាល់មាត់ដែលមិនមែនជាកិច្ចសន្យាបែបលាយល័ក្ខអក្សរ ហើយថែមទាំងនិយាយថា វាគួរតែជាច្បាប់នៅក្នុងរដ្ឋតិចសាស់ ដែលត្រូវគ្រប់គ្រងករណីមួយនេះ នេះបើយោងតាម ​​Courthouse News ដែលបានរាយការណ៍ជាលើកដំបូងអំពីសេចក្តីសម្រេចនេះ។ 

បើទោះជាយ៉ាងណាក៏ដោយចៅក្រមបានសម្រេចថា ច្បាប់មួយនេះគឺរដ្ឋកាលីហ្វ័រញ៉ាជាអ្នកគ្រប់គ្រង  ចៅក្រុមបាននិយាយទៀតថា “រាល់ទឡ្ហីករណ៍ណាដែលផ្ទុយពី Twitter ទាំងអស់គឺមិនមានប្រសិទ្ធិភាព”។

ក្រុមហ៊ុន X ត្រូវបានទទួលរងនូវ ការប្តឹងផ្តល់ដោយអតីតបុគ្គលិកជាច្រើនលើក គឺបន្ទាប់នាយកប្រតិបត្តិបច្ចុប្បន្ន លោក Musk បានទិញក្រុមហ៊ុន និងបានដកហូតកម្លាំងការងារច្រើនជាងពាក់កណ្តាលកន្លងមក។

បណ្តឹងទាមទារសំណងជាច្រើនហូរហែរ រួមទាំងការរើសអើងលើនិយោជិតវ័យចំណាស់ ស្ត្រី និងកម្មករពិការ ហើយមិនបានផ្តល់ការជូនដំណឹងជាមុនអំពីការបញ្ឈប់បុគ្គលិកជាដើម។ តែក្រុមហ៊ុនមួយនេះនៅតែ​បដិសេធមិនធ្វើការឆ្លើយតបនោះឡើយ។

ចិញ្ចៀន​ភ្ជាប់ពាក្យ​ដែល​បាត់រួចទៅហើយនោះ តែប៉ុន្មានថ្ងៃក្រោយមក វាក៏ត្រូវ​បាន​ប្រគល់​ជូន​វិញ​ដោយ​ជន​ចម្លែក

ស្ត្រីម្នាក់ដែលបានចាកចេញពីបន្ទប់ទឹក កាលពីក្នុងថ្ងៃឈប់សម្រាកនៃការជួបជុំជាមួយមិត្តភក្តិ តែនាងក៏បានភ្លេចចិញ្ចៀនភ្ជាប់ពាក្យរបស់នាងដែលមានតម្លៃរាប់មឺនដុល្លា តែនៅមួយថ្ងៃក្រោយមកក៏មានជនចម្លែកម្នាក់បានបង្ហោះហ្វេសប៊ុកប្រកាសស្វែងរកម្ចាស់ចិញ្ចៀនមួយនោះ។

កញ្ញា Bailey Davis បាននិយាយថានាង កំពុងធ្វើដំណើរទៅធ្វើការ នៅឯការដេញថ្លៃរថយន្តមួយក្នុងទីក្រុង Columbus រដ្ឋ Ohio នៅពេលដែលនាងបានឈប់នៅឯកន្លែងសម្រាកនៅ Gallia County បន្តិចបន្ទាប់ពីថ្ងៃត្រង់។ Davis បាននិយាយថា នាងបានស្ថិតនៅក្នុងតំបន់ Columbus រួចហើយ នៅពេលដែលនាងដឹងថានាងបានទុកចិញ្ចៀនរបស់នាងនៅឯកន្លែងឈប់សំរាកមួយនោះ ហើយនាងក៏ងាកមកក្រោយវិញ។ ប៉ុន្តែ​ពេល​នាង​ត្រឡប់​មក​ដល់​កន្លែង​ដែល​នាង​បាន​ទុក​ចិញ្ចៀន​នោះ វាបាន​បាត់រួច​ទៅ​ហើយ ។

លោក Coty Warren បានទៅលេងកន្លែងឈប់សម្រាកមួយរយៈពេលខ្លីបន្ទាប់ពី Davis ហើយបានប្រើបន្ទប់ទឹកតែមួយជាមួយ ដោយសារតែនៅពេលនោះបន្ទប់បុរសកំពុងត្រូវបានគេសម្អាត។

គាត់​បាន​រក​ឃើញ​ចិញ្ចៀន​នោះ​នៅ​លើ​ធ្នើរ ហើយ​ព្យាយាម​ស្វែងរក​ម្ចាស់​វា ប៉ុន្តែ​គាត់​បាន​យក​វា​ទៅ​ជាមួយ ពេល​គាត់​រក​មិន​ឃើញ​អ្នក​បម្រើ​ការងារ​នៅ​កន្លែង​ឈប់​សម្រាក។

Warren បាននិយាយថា គាត់គិតថាចិញ្ចៀននោះជាគ្រឿងអលង្ការសំលៀកបំពាក់ ហើយវាបានចំណាយពេលមួយថ្ងៃនៅលើផ្ទាំងគ្រប់គ្រងនៃឡានការងាររបស់គាត់ មុនពេលត្រូវបានយកទៅទុកក្នុងទូនៅផ្ទះរបស់គាត់នៅយប់នោះ។

នៅថ្ងៃបន្ទាប់ Warren បានមក បង្ហោះហ្វេសប៊ុកដោយនិយាយពីចិញ្ចៀនរបស់ Davis ដែលបាត់ ហើយវាក៏ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្តាញសង្គម។ គាត់​បាន​ទូរស័ព្ទ​ទៅ​លេខ​នៅ​ក្នុង​ប៉ុស្តិ៍ ហើយ​ផ្តល់​ដំណឹង​ល្អ​ដល់​ម្ចាស់ចិញ្ចៀនថែមទៀតផង។

យ៉ាងណាមិញលោក Warren បានបដិសេធការផ្តល់រង្វាន់ 1,000 ដុល្លាររបស់ Davis ដោយនិយាយថាការធ្វើអំពើល្អគឺជារង្វាន់គ្រប់គ្រាន់ក្នុងនាមយើងជាមនុស្សដូចគ្នា។

scroll to top