លោក ពូទីន បានសម្លឹងឃើញការឈ្នះជាបណ្តើៗ ក្រោយពេលជំនួយសម្រាប់ អ៊ុយក្រែន បានថយចុះ

នៅពេលវេលានេះវាគឺជាពេលវេលាមួយដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទន្ទឹងរង់ចាំជាយូយាណាស់មកហើយ។ សម្រាប់ស្ថានការនាពេលថ្មីៗនេះ យើងអាចនិយាយបានថា លោក ពូទីនពិតជាមិនចាំបាច់ធ្វើអ្វីច្រើននោះទេ ព្រោះវាគឺជាជ័យជំនះបាត់ទៅហើយ។

ទាហ៊ានជួរមុខរបស់ប្រទេសអ៊ុយក្រែនកំពុងតែរឹងបន្តិចម្តងៗ នៅពេលដែលព្រិលធ្លាក់កាន់តែខ្លាំង។ ចំនែកឯនៅក្នុងទីក្រុងគៀវ គឺកំពុងតែមានការខ្វែងគំនិតគ្នារវាងអគ្គមេបញ្ជាការ និងប្រធានសេនាធិការ – Volodymyr Zelensky និង Valery Zaluzhny ។

ជាលទ្ធផលប្រទេសរុស្ស៊ី​លែង​ចាញ់​សង្គ្រាម ឬបាត់បង់ទឹក​ដី​ដែល​ខ្លួន​ដណ្តើម​យក​ទៀត​ហើយ ដូច្នេះ​អ៊ុយក្រែន​ច្បាស់​ជា​មិនអាច​ឈ្នះបាននោះ​ទេ។ ទន្ទឹមនឹងនោះ នៅទូទាំងរដ្ឋធានីអឺរ៉ុប មានការបោះឆ្នោតកំពុងប្រព្រឹត្តទៅ និងសូម្បីតែកសិករនៃសម្ព័ន្ធមិត្តដ៏រឹងមាំប៉ូឡូញ កំពុងរើសអើងជម្លោះជាមួយអ្នកជិតខាងអ៊ុយក្រែនរបស់ពួកគេថែមទៀតផង។

ប្រសិនបើយើងក្រឡែកទៅមើលសហរដ្ឋអាមេរិកវិញ មានសមាជិកសភា និងព្រឹទ្ធសភាជាច្រើនដែលមកមកពីគណបក្សសាធារណរដ្ឋ  បានព្យាយាមរារាំងកញ្ចប់នីតិប្បញ្ញត្តិ រួមទាំងជំនួយចំនួន 60 ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនកាលពីល្ងាចថ្ងៃពុធ គឺចំពេលដែលមានការប្រឈមមុខដាក់គ្នារវាងគណបក្សប្រជាធិបតេយ្យជុំវិញតាមបណ្តោយព្រុំដែនសហរដ្ឋអាមេរិក និងគោលនយោបាយអន្តោប្រវេសន៍ ជាមួយគណបក្សសាធារណៈរដ្ឋ។

នៅក្នុងការប៉ុនប៉ងដើម្បី បំបែកភាពជាប់គាំងមួយនេះ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានអំពាវនាវកាលពីថ្ងៃពុធសម្រាប់សភាដែមាននិន្នាការ “នយោបាយរបស់គណបក្សសាធារណៈរដ្ឋ” ចូលទៅក្នុងមធ្យោបាយនៃជំនួយសម្រាប់ទីក្រុង Kyiv នោះទេ។ ដោយលោក Biden បាននិយាយថា “ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យយ៉ាងឃោរឃៅចំពោះអ្នកដែលបង្វែរហេតុផលសេរីភាព” ដោយជាការធ្វើឲ្យ ​ពូទីន ​ឈ្នះ​សង្គ្រាម បាននោះ។

 ភាពមិនប្រាកដប្រជាដែលបានបង្ហាញដោយការជំទាស់ពីគណបក្សសាធារណៈរដ្ឋ គឺកាន់តែគួរឱ្យភ្ញាក់ផ្អើល។ ការស្ទាក់ស្ទើររបស់សភាក្នុងការផ្តល់ជំនួយ ខណៈដែលអ៊ុយក្រែនកំពុងតែត្រូវការជាបន្ទាន់ ជារឿយៗត្រូវបានលោក Joe Biden ចោទប្រកាន់ថា គណបក្សសាធារណរដ្ឋថា ពួកគេកំពុងតែឲ្យសហរដ្ឋអាមេរិកចូលទៅក្នុងជម្លោះដោយផ្ទាល់តែម្តង។

លោក Joe Biden បានបញ្ជាក់ម្តងហើយម្តងទៀតថាការទប់ស្កាត់គឺ ដើម្បីធានាថាអ៊ុយក្រែនអាចបន្តប្រយុទ្ធជាមួយទីក្រុងមូស្គូ ជាជាងអនុញ្ញាតឱ្យលោក ពូទីន ចូលទៅជិតព្រំដែនដែលគ្រប់គ្រងដោយអង្គការណាតូ ព្រោះបើរឿងនោះអាចកើតឡើងពិតមែននោះ សហរដ្ឋអាមេរិកត្រូវតែបង្ខំចិត្តប្រយុទ្ធដើម្បីសម្ព័ន្ធមិត្តដោយផ្ទាល់ មិនមែនតាមរយៈប្រូកស៊ីនោះទេ។

​ការ​បញ្ចេញ​កម្លាំងយ៉ាង​យឺត​ដែល​លោកពូទីនកំពុងតែធ្វើនាពេលនេះ គឺលោកបាន​ប្រាថ្នា​ចង់​បាន​ជា​យូរ​មក​ហើយ ការដកខ្លួនរបស់សហរដ្ឋអាមេរិកវាគឺជាជ័យជំនះរបស់លោកពូទីនយ៉ាងពិតប្រាកដ។

បើយោងតាមការសម្ភាសន៍រវាង VOA និងទាហ៊ានជួរមុខរបស់អុយក្រែន ពួកគេបាននិយាយប្រាប់រឿងធំៗចំនួនបីដែលពួកគេកំពុងតែជួបប្រទះនោះរួមមាន៖  ផ្នែកខាងលិច ការលំបាក – ប្រសិនបើពិបាកក្នុងការទ្រទ្រង់ -ដោយការជ្រមុជទឹកឆ្លងកាត់ទន្លេ Dnipro ដើម្បី បង្កើតក្បាលស្ពាន ដើម្បីការវាយប្រហារចូលទៅកាន់តំបន់គ្រីមៀរបស់រុស្ស៊ីពីភាគខាងលិច។  អ៊ុយក្រែន​អាច​នឹង​ឃើញ​សំណាង​នៅ​ខាង​មុខ​នេះ ប៉ុន្តែ​ពួកយើងពិតជាត្រូវការសម្ភារៈច្រើនណាស់​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​រក្សា​កម្លាំង​របស់​ខ្លួន​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ឡើង​វិញ។

ចំពោះចំណុចកណ្តាល ខ្សែបន្ទាត់ជួរមុខខាងក្រោម Zaporizhzhia អស់រយៈពេលជាច្រើនខែ ការផ្តោតសំខាន់នៃការវាយប្រហាររបស់អ៊ុយក្រែនឆ្ពោះទៅកាន់ទីក្រុង Melitopol គឺមិនផ្លាស់ប្តូរច្រើននោះទេ។ របកគំហើញមួយនៅទីនេះគឺជាក្តីសង្ឃឹម ដែលជាលទ្ធផលសំខាន់ដែលលោកខាងលិច និងទីក្រុងគៀវអាចហៅថាជាជ័យជម្នះ ដោយកាត់ដីគោករបស់រុស្ស៊ីចេញពីឧបសម្ព័ន្ធគ្រីមៀ ប៉ុន្តែវាមិនអាចទៅរួចនោះទេ ព្រោះថាព្រិល​និង​ភាព​ងងឹត​នៅ​ខាង​មុខ​បាន​ពន្យឺត​ការ​ប្រយុទ្ធ​របស់យើងបន្តទៀត​។

ហើយ​នៅ​ភាគ​ខាង​កើត ចង្វាក់​ដែល​មាន​បញ្ហា​កាន់​តែ​ខ្លាំង​កំពុង​កើត​ឡើង ​នៅ​ជុំវិញ​ទីក្រុង Avdiivka ។ នៃតម្លៃយុទ្ធសាស្ត្រតិចតួច វាគឺជានិមិត្តរូបនៃការអត់ឱនគ្មានដែនកំណត់របស់រុស្ស៊ីចំពោះការឈឺចាប់ និងការបាត់បង់ជីវិត ដើម្បីសម្រេចបាននូវជ័យជម្នះជាមូលដ្ឋាន។ កម្លាំង​របស់​វា​កំពុង​ឡោម​ព័ទ្ធ​ទីក្រុង​យឺតៗ ដូច​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ក្រុង​បាក់​មុត​កាលពី​ដើម​ឆ្នាំ​នេះ​ដែរ។ ពួក​គេ​អាច​នឹង​យក​វា ហើយអ៊ុយក្រែននឹង​បាត់​បង់ប្រជាជន​រាប់​ពាន់​នាក់។ ហើយអ្វីដែលជាការភ័យខ្លាចនោះគឺថា នេះជារបៀបដែលពួកគេនឹងឆ្ពោះទៅមុខ នៅទូទាំងប្រទេសអ៊ុយក្រែនតែម្តង។ 

យ៉ាងណាមិញសម្រាប់អត្ថប្រយោជន៍ដ៏ធំបំផុតដែលលោកពូទីនទទួលបាននោះ គឺលោកខាងលិចដែលមានសម្ព័ន្ធមិត្តដែលបរាជ័យដូចជាទីក្រុង Kyiv ។ ហើយប្រសិនបើជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយគឺជាលោក Donald Trump វានឹងជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខរបស់សហភាពអឺរ៉ុប។ ព្រោះលោក Trump  បានអួតថា  គាត់អាចបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនក្នុងរយៈពេល 24 ម៉ោង។ ម្ល៉ោះហើយលោក ពូទីន គាតនឹងមានសំណាងប្រសិនបើវាកើតឡើងពិតមែននោះ។

បក្សភឿថៃ៖ លោកស្រី Paetongtarn Shinawatra(អ៊ឹង អ៊ីង) បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់

មេដឹកនាំគណបក្សភឿថៃលោកស្រី Paetongtarn Shinawatra បានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ នេះបើយោងតាមអគ្គលេខាធិការបក្សលោក Sorawong Thienthong បាននិយាយប្រាប់បាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។

លោក Sorawong បានធ្វើអត្ថាធិប្បាយបន្ទាប់ពីសិក្ខាសាលាដែលរៀបចំដោយគណបក្សភឿកថៃត្រូវបានគេប្រព្រឹត្តទៅនៅក្នុងខេត្ត Nakhon Ratchasima កាលពីម្សិលមិញ ហើយវាក៏ជាកន្លែងមួយដែលរូបលោកត្រូវបានគេសួរថាតើប្រទេសថៃអាចនឹងមាននាយករដ្ឋមន្ត្រីជាស្ត្រីក្នុងពេលឆាប់ៗនេះដែរឬទេ?

លោក Sorawong បានឆ្លើយតបវិញថា “ពួកយើងមានកាតព្វកិច្ចក្នុងការលើកកម្ពស់បេក្ខភាពនាយករដ្ឋមន្ត្រីទាំងអស់ដែលជារបស់គណបក្សភឿថៃ [នៅក្នុងការបោះឆ្នោត] ។ ម្យ៉ាងទៀតពួកយើងបានត្រៀមខ្លួន [ដើម្បីដឹកនាំរដ្ឋាភិបាលបន្ទាប់] ហើយក៏ជាមេដឹកនាំគណបក្សរបស់យើងក៏ដូចគ្នាដែរ” ។ គួររំលឹកថាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមានឈ្មោះថា Paetongtarn Shinawatra បានក្លាយទៅជាមេដឹកនាំគណបក្សភឿថៃចាប់តាំងពីខែតុលាមកម្ល៉េះ។

នៅពេលអ្នកសារព័ត៌មានសួរអំពីលទ្ធភាព ដែលប្រទេសទទួលបាននាយករដ្ឋមន្ត្រីជាស្ត្រីនៅឆ្នាំក្រោយនោះ លោក សូរ វង្ស បាននិយាយថា វាមិនទំនងកើតឡើងទេ ខណៈដែល លោក ស្រេថា ថាវីស៊ីន កំពុងតែបំពេញទួនាទីរបស់ខ្លួនបានយ៉ាងល្អនោះ។

តាមពិតទៅគណបក្សភឿថៃបានតែងតាំងទាំងលោកស្រី Paetongtarn និងលោក Srettha ឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួននៅក្នុងការបោះឆ្នោតថ្ងៃទី 14 ខែឧសភា ប៉ុន្តែលោក ស្រេតថា ថាវីស៊ីន គឺជាអ្នកទួលបាននូវការគាំទ្រពីសភា និងព្រឹទ្ធសភាច្រើនជាង ដែលធ្វើឱ្យលោកបានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេស។

លោក​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន“[លោកស្រី Paetongtarn] កំពុង​ផ្តោត​លើ​ការងារ​របស់​លោកស្រី​នៅក្នុង​បក្ស ជាជាង​កិច្ចការ​រដ្ឋបាល ដោយសារតែលោកស្រី ​ចង់​ស្តារ​កម្លាំង​បក្សភឿថៃ​ឡើង​វិញជាមុនសិន។

វាជាការពិតណាស់ដែលគណបក្សភឿថៃបានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតជាមួយនឹងអាសនៈចំនួន 141 ប៉ុន្តែវាត្រូវបានបញ្ចប់ដោយដឹកនាំរដ្ឋាភិបាលបន្ទាប់ពីគណបក្សកៅក្រៃ (MFP) ដែលបានទទួល 151 អាសនៈ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះបាន។

បើទោះជាយ៉ាងនេះក្តីចំពោះលទ្ធផលនៃការបោះឆ្នោតនេះវាគឺជាការខកចិត្តដ៏ជូរចត់មួយសម្រាប់គណបក្សភឿថៃផងដែរ ព្រោះថាពួកយើងបានចំណាយធនធានយ៉ាងច្រើនដើម្បីប្រមូលផ្តុំអ្នកបោះឆ្នោត គឺក្នុងគោលបំណងតែមួយគត់គឺដើម្បីទទួលបាននូវជោគជ័យ​ ប៉ុន្តែនៅទីបំផុតអ្នកដែលឈ្នះឆ្នោតមិនមែនជាភឿថៃ។

ការបង្កើតរដ្ឋាភិបាលដោយមិនមានការរារាំងដោយព្រឹទ្ធសភា ដែលតែងតាំងដោយអតីតនាយករដ្ឋមន្ត្រីយោធាវាពិតជាមិនមែនជារឿងដែលងាយស្រួលនោះទេ។ តែស្ថានភាពនាពេលនោះវាបានបង្ខំឱ្យពួកយើងទទួលយកភាគីដែលជាការចូលរួមដោយបក្សសម្ព័ន្ធយោធាមកគាំទ្របេក្ខជនរបស់យើងដដែល ហើយការធ្វើបែបនេះគឺដើម្បីធានាឱ្យមានការគាំទ្រពីសភាជាន់ខ្ពស់មួយនោះ។

លោក Sorawong បាននិយាយថា គន្លឹះមួយក្នុងការស្ដារឡើងវិញនូវភាពត្រួតត្រារបស់បក្សភឿថៃគឺការកែលម្អទំនាក់ទំនងរវាងសមាជិកសភា និងសមាជិកសភាបក្ស ព្រមទាំងរដ្ឋាភិបាលដែលដឹកនាំដោយភឿថៃ។

ហេតុដូច្នេះហើយទើបលោកស្រី Paetongtarn បានប្រាប់កិច្ចប្រជុំកាលពីម្សិលមិញថា គណបក្សរបស់លោកស្រីនឹងពង្រីកបណ្តាញទៅក្លាយទៅជា “មហាលគ្រួសារភឿថៃ” តាមអ៊ីនធឺណិត គឺដើម្បីកែលម្អទំនាក់ទំនងរវាងបក្ស និងប្រជាជនថៃ។

ចិន កំពុងដាក់ចេញនូវផែនការសេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២៤ បើទោះជាមានការព្រួយបារម្មណ៍ពីគោលនយោបាយរបស់អាមេរិក បន្ទាប់ពីការបោះឆ្នោតក៏ដោយ

មេដឹកនាំកំពូលៗនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា ពួកគេទាំងនោះអាចនឹងត្រូវបង្ហាញខ្លួននាពេលឆាប់ៗនេះ គឺនៅក្នុងសន្និសីទការងារមួយដែលស្តីអំពីសេដ្ឋកិច្ចកណ្តាលនៅទីក្រុងប៉េកាំង ដើម្បីដាក់ចេញនូវគោលដៅសេដ្ឋកិច្ចចម្បងសម្រាប់ឆ្នាំ 2024 នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិនពេលព្រឹកកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៣ ។

នៅពេលដែលមេដឹកនាំនៃប្រទេសចិននឹងជួបប្រជុំគ្នានៅប៉ុន្មានថ្ងៃខាងមុខ គឺដោយសារតែពួកគេចង់ពិនិត្យមើលការសារឡើងវិញរាល់វិធានការដែលបានដាក់ចេញក្រោយជំងឺរាតត្បាត Covid-19 និងដើម្បីកំណត់នូវគោលដៅថ្មីបន្ថែមទៀត ពោលគឺធ្វើយ៉ាងណាឲ្យមានកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

 មានអ្នកជំនាញជាច្រើនបានទស្សន៍ទាយថា រាល់ការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ប្រាកដជាលើកឡើងពីការកាត់បន្ថយអត្រាការប្រាក់ដ៏មានសក្តានុពលដោយធនាគារកណ្តាលរបស់អាមេរិក ដែលអាចជួយកាត់បន្ថយសម្ពាធលើប្រាក់យន់ និងបណ្តាលឱ្យមានលំហូរចូលនៃដើមទុនកាន់តែច្រើន។ តែបើទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំចិនក៏នូវតែមានការព្រួយបារម្ភអំពីគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនដដែល ព្រោះថាសហរដ្ឋអាមេរិកនឹងរៀបចំនៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីខាងមុខនេះ ម្យ៉ាងទៀតក្នុងកំឡុងនោះវានិងការជះឥទ្ធិពលមកលើប្រទេសដែលជាមហាលសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកគឺប្រទេសចិន។

ភាពមិនប្រាកដប្រជាក្នុងកំឡុងពេលមុនការបោះឆ្នោតនៃសហរដ្ឋអាមេរិក ចិនពិតជាត្រូវគិតគូរពិចារណាយ៉ាងប្រុងប្រយ័ត្នក្នុងការកំណត់អាទិភាពណាមួយនៅក្នុងប្រទេសរបស់ខ្លួនជាចាំបាច់។ យ៉ាងណាមិញចំពោះសន្និសីទការងារសេដ្ឋកិច្ចកណ្តាលកាលរបស់ទីក្រុងប៉េកាំង មេដឹកនាំកំពូលរបស់ចិនបានព្រមានថា​ ពួកយើងត្រូវស្វែងយល់អំពីបរិយាកាសអន្តរជាតិ  និងផលប៉ះពាល់ដែលវាអាចមានលើសេដ្ឋកិច្ចរបស់ប្រទេសយើងជាមុនសិន ខណៈដែលពួកគេបានកំណត់គោលដៅ ” ប្រហែល 5 ភាគរយ សម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ 2023 រួចរាល់ក៏ដោយ ។

មានអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចជាច្រើន រួមទាំងជនជាតិចិន និងអាមេរិកបានរំពឹងទុកថា វដ្តនៃការកើនឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល 40 ឆ្នាំចុងក្រោយនេះ វាអាចនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយចំនែកឯការកាត់បន្ថយនៃអត្រាការប្រាក់ដំបូង វាអាចកើតមានឡើងនៅពាក់កណ្តាលឆ្នាំ 2024 ។ 

លោក Heron Lim សេដ្ឋវិទូនៅក្រុមហ៊ុន Moody’s Analytics បាននិយាយថា “វដ្តនៃការកាត់បន្ថយអត្រាការប្រាក់ វាគួរតែនាំឱ្យមានការចំណាយខាងផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មកាន់តែល្អប្រសើរ ការធ្វើឲ្យមានចំនុចវិជ្ជមានសម្រាប់លំហូរពាណិជ្ជកម្ម” វាអាចជួយបង្កើនការនាំចេញដល់ប្រទេសចិន។

តែបើទោះជាយ៉ាងណាក៏ដោយ លោក Lim បានព្រមានថា សម្រាប់លក្ខខណ្ឌសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្នគឺវាទាក់ទងនឹងការនាំចេញ និងលំហូរមូលធនជាចម្បង។ ជាការពិតណាស់រដ្ឋាភិបាលចិនត្រូវតែចាប់អារម្មណ៍ច្រើនលើការក៏សាងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ឲ្យមានភាពប្រសើរឡើងទាំងមុននិងបន្ទាប់ពីការបោះឆ្នោត ព្រោះវាគឺជាកត្តាសំខាន់ដែលល្អជាងគេបង្អស់។

 មានប្រភពជាច្រើនបាននិយាយថា ការនាំចេញរបស់ចិនក្នុងរយៈពេល 10 ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ 15.4 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ គឺច្រើនជាងពីរដងនៃការធ្លាក់ចុះ 5.6 ភាគរយនៃការនាំចេញសរុបរបស់ប្រទេសមួយនេះក្នុងរយៈពេលដូចគ្នា ប៉ុន្តែចំណែកឯការនាំចេញទៅកាន់សហរដ្ឋអាមេរិកវិញគឺនៅតែស្មើនឹង 15 ភាគរយនៃចំនួនសរុបរបស់ចិនដដែល។

ប្រសិនបើយើងរំលឹកឡើងមកវិញនូវជំនួបរវាងប្រធានាធិបតីចិនលោក Xi Jinping និង ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden កាលពីខែមុន វាក៏បានជួយបង្កើតសន្ទុះមួយចំនួនគួរឲ្យចាប់អារម្មណ៍ផងដែរ ជាពិសេសគឺការកើនឡើងនៃការផ្លាស់ប្តូរក្នុងរយៈប៉ុន្មានខែថ្មីៗនេះ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ ប្រទេសមហាលសេដ្ឋកិច្ចទាំងពីរក៏នៅតែមាន “ភាពតានតឹងខាងផ្នែកភូមិសាស្ត្រនយោបាយជាមួយគ្នាដដែល ហើយវាក៏ជាចំនុចសំខាន់មួយ ដែលក្រុមអ្នកជំនាញបាននិយាយថា វានិងធ្វើឲ្យមានផលប៉ះពាល់ដល់ផ្នែកពាណិជ្ជកម្ម និងការវិនិយោគ”ម្តងទៀត។

យ៉ាងណាមិញសម្រាប់ “សន្និសីទការងារសេដ្ឋកិច្ចនៃប្រទេសចិននៅក្នុងឆ្នាំនេះ វាគឺជាឱកាសដ៏ល្អបំផុតមួយសម្រាប់ក្រុមអ្នកវិនិយោគដើម្បីផ្ញើសារអំពីកំណែទម្រង់ទៅកាន់រដ្ឋាភិបាល។

“នៅពេលដែលប្រទេសចិនព្រមទទួលយកនូវការផ្លាស់ប្តូរ ដោយជាការគណនាទៅលើការបង្កើតគោលនយោបាយមួយក្នុងការឆ្ពោះទៅរកវិធីសាស្រ្តដោយផ្អែកលើទីផ្សារ និងច្បាប់អន្តរជាតិកាន់តែច្រើននោះ នៅពេលនោះហើយចិននិងបើកទ្វារឱ្យកាន់តែទូលំទូលាយសម្រាប់ទីផ្សាដើម្បីទទួលយកក្រុមអ្នកវិនិយោគកាន់តែច្រើន ការរក្សាបានរាល់ក្រុមពាណិជ្ជករ ចិនប្រាកដជាអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនបាន។

 ប្រសិនបើចិនអាចអនុវត្តន៍វាបានជោគជ័យពិតមែននោះ ទីក្រុងប៉េកាំងពិតជាមានសមត្ថភាពទប់ទល់នឹងផលប៉ះពាល់ពីភាពមិនប្រាកដប្រជាខាងក្រៅបានយ៉ាងល្អ”។

ភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះស៊ីក្លូន វាបានធ្វើឲ្យប្រជាជននៅក្នុងទីក្រុង Michaung ជួបជំងឺបាក់ទឹកចិត្ត

ព្យុះស៊ីក្លូន ដែលបានបក់បោកកាត់តាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសឥណ្ឌាកាលពីដើមសប្តាហ៍នេះ វាបានធ្វើឱ្យទីក្រុង Chennai បានជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយខាងអាជ្ញាធរនៃទីក្រុងមួយនេះ បាននិយាយប្រាប់ BBC ថា ពួកយើងពិតជាពិបាកនិងវិលមករកភាពប្រក្រតីវិញខ្លាំងណាស់ នេះបើយោងតាមការចុះផ្សាយរបស់ BCC​ កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីមានទឹកជំនន់នៅក្នុងទីក្រុង Chennai បានកើតឡើង ក្នុងនោះគេសង្កេតឃើញថាមានប្រជាពលរដ្ឋ​ខ្លះបាន​និយាយ​ថា ពួកគេ​មិន​មាន​លទ្ធភាពគ្រប់គ្រាន់ក្នុងការទិញសម្ភារមួយចំនួនដែល​ចាំបាច់ ខណៈដែលពួកគេ​កំពុង​ជួប​ប្រទះ​ការ​ដាច់​ភ្លើង​ញឹកញាប់នោះទេ។

          បើយោងតាមការរៀបរាប់ពីអភិបាលក្រុងខាងលើនេះបានឲ្យដឹងថា ក្នុងកំឡុងពេលដែលមានភ្លៀងធ្លាក់ឥតឈប់ឈរនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានមនុស្សប្រមាណ ១៨ នាក់បានស្លាប់នៅក្នុងរដ្ឋ Tamil Nadu ដែលក្នុងនោះ Chennai ជារដ្ឋធានី នៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងភ្លៀង។

ព្យុះស៊ីក្លូន Michaung បានបោកបក់ កាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ Andhra Pradesh តែចំពោះការខូចខាតវិញគឺមានច្រើនលើសលប់ ទាំងដំណាំ និងផ្ទះសម្បែងជាច្រើនត្រូវបានគេរាយការណ៍ ដែលជាហេតុធ្វើឲ្យប្រជាជននៃប្រទេសឥណ្ឌាដែលរងគ្រោះទាំងអស់បានកើតមានជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ។

គួររំលឹកថា កាលពីថ្ងៃចន្ទ ភ្លៀងធ្លាក់ប្រហែល 24cm (9.4in) នៅលើ Chennai ដោយខាងនាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌាបានចាត់ថ្នាក់ទឹកភ្លៀងនោះថា វាគឺជាកម្រឹត “ធ្ងន់ធ្ងរខ្លាំង”។

ភ្លៀងធ្លាក់ខ្លាំងបាននាំមកនូវការចងចាំមួយឡើងវិញដល់ប្រជាជននៃប្រទេសមួយនេះ គឺកាលពីឆ្នាំ 2015 ឥណ្ឌាបានជួបនៅគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានសម្លាប់មនុស្សជាង 200 នាក់នៅក្នុងទីក្រុង Chennai ដែលជាទីក្រុងធំបំផុតមួយរបស់ប្រទេសឥណ្ឌា ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មផងដែរ។ អ្នកជំនាញនិយាយថា ទីក្រុងជាច្រើនរបស់ឥណ្ឌា មិនទាន់បានត្រៀមខ្លួន ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដោយសារតែការសាងសង់មិនបានត្រួតពិនិត្យ និងការរៀបចំផែនការទីក្រុងមិនល្អជាដើម។

កាលពីថ្ងៃច័ន្ទ អាកាសយានដ្ឋាន Chennai ដ៏មមាញឹកត្រូវបានបិទទ្វាអស់រយៈពេលមួយថ្ងៃ បន្ទាប់ពីផ្លូវរត់របស់ខ្លួនត្រូវបានជន់លិច។ រថភ្លើងរាប់សិបគ្រឿងត្រូវបានលុបចោលក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។ ខាងកាសែត Mint បានរាយការណ៍ថា ផលប៉ះពាល់សេដ្ឋកិច្ចនៃទឹកជំនន់ត្រូវបានគេរំពឹងថានឹង “កាន់តែធ្ងន់ធ្ងរ និងអាក្រក់ឡើង” ដោយសារតែផលិតកម្មត្រូវបានរំខាននៅក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុនផ្គត់ផ្គង់ Apple Foxconn ។

បើយោងតាម លោក J Radhakrishnan ស្នងការនៃសាជីវកម្ម Greater Chennai បានប្រាប់ BBC Tamil ថាអាជ្ញាធរបានបូមទឹកចេញតាមដែលអាចធ្វើបានបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល 36 ម៉ោង។ លោក​បាន​បន្ថែម​ថា គិត​ត្រឹម​យប់​ថ្ងៃ​ពុធ ទឹក​ជំនន់​បាន​ស្រក​នៅ​ក្នុង​ក្រុងគឺមាន​ចំនួន ៣ ភាគ ៤។ ដោយក្នុងនោះមានមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ជំរុំសង្គ្រោះក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ខណៈដែលមានមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះពីផ្ទះដែលលិចទឹករបស់ពួកគេដោយទូកកៅស៊ូ និងកាណូត។ 

បើយោងតាមអ្នក​ជំនាញ​បាននិយាយ​ថា សំណង់​ដែល​មាន​សភាព​ទ្រុឌទ្រោម​បាន​បន្សល់​ទុក​ចន្លោះ​តិចតួច​សម្រាប់​ទឹកភ្លៀង​ហូរ​ចេញ។

លោក David Manohar សកម្មជនដែលសិក្សាពីការលិចលង់ក្នុងទីក្រុងបានប្រាប់ BBC Tamil ថា “ផ្ទះត្រូវបានជន់លិចនៅពេលណាដែលមានភ្លៀងធ្លាក់ខ្លាំង ដោយសារតែអគារនានាត្រូវបានសាងសង់នៅលើបឹង និងស្រះទឹកក្នុងតំបន់ជាយក្រុងមួយចំនួនរបស់ Chennai” ។

លោក Raj Bhagat P អ្នកជំនាញវិភាគភូមិសាស្ត្របានប្រាប់ រ៉យទ័រ ថា ខណៈពេលដែលប្រព័ន្ធលូទឹកព្យុះល្អជាងអាចទប់ស្កាត់ទឹកជំនន់ ទោះបីជាវាមិនអាចជួយបានច្រើនក្នុងអំឡុងពេល “ភ្លៀងខ្លាំង និងខ្លាំងបំផុត” ក៏ដោយ។

លោក Radhakrishnan បាននិយាយថា អាជ្ញាធរនឹងធ្វើការស្ទង់មតិដើម្បីកំណត់តំបន់ដែលប្រព័ន្ធបង្ហូរទឹកព្យុះមិនដំណើរការល្អដូចដែលពួកគេគួរតែមាននោះទេ។

គាត់បាននិយាយថា “ប៉ុន្តែនោះគឺជាដំណើរការដ៏វែងឆ្ងាយមួយ តែឥឡូវនេះយើងកំពុងផ្តោតលើការងារជួយសង្គ្រោះ”ជាមុនសិន ។

scroll to top