ក្រុមហ៊ុនធំៗ នៅក្នុងពិភពលោក បានផ្អាក ការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធ X របស់លោក Elon Musk

ក្រុមហ៊ុនធំៗនៅក្នុងពិភពលោកជាច្រើន ដូចជា Apple IBM និង Disney បានប្រកាសស្រដៀងគ្នាកាលពីថ្ងៃសុក្រថា ពួកគេនឹងផ្អាកការផ្សាយពាណិជ្ជកម្មនៅលើប្រព័ន្ធ X ដែលពីមុនយើងស្គាល់ថាជា Twitter គឺនៅពីរថ្ងៃបន្ទាប់ពីលោក Elon Musk  បានសរសេរបង្ហោះថា រូបលោកគឺជាមនុស្សម្នាក់ដែលគាំទ្រនូវទ្រឹស្តី Pizzagate  ដោយលោកបាននិយាថា សហគមន៍ជ្វីហ្វបានជំរុញ “ឲ្យមានការស្អប់ខ្ពើម ពួកជនជាតិស្បែកស”  វាគឺជា “រឿងពិត” នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

 ការចោទប្រកាន់ដោយគ្មានអំណះអំណាងរបស់លោក Elon Musk គឺបានធ្វើឲ្យខាងសេតវិមានមានប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងបានធ្វើការថ្កោលទោសទៅលើមហាលសេដ្ឋីរូបនោះនៅព្រឹកថ្ងៃពុធថែមទៀតផង។ នៅក្នុងថ្ងៃនោះដដែល បើយោងតាមអ្នកនាំពាក្យរបស់សេតវិមានបាននិយាយប្រាប់ CNN ថា រាល់បុគ្គលិកនៅដែលបម្រើការនៅក្នុងសេតវិមានទាំងអស់ បានជ្រើសរើសយក Threads ដែលជាប្រព័ន្ធមួយស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន Meta មកប្រើប្រាស់ជំនួស X ថែមទៀតផង ។

បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន IBM វិញបាននិយាយថា “ក្រុមហ៊ុនរបស់ពួកគេនឹង មិនមានការអត់ឱនចំពោះការនិយាយស្អប់ និងការរើសអើងពីនាយកប្រតិបត្តិ របស់ X ជាដាច់ខាត។ ហើយពួកយើងក៏ផ្អាកការផ្សាយពាណិជ្ជកម្មទាំងអស់នៅលើប្រព័ន្ធសង្គម X ភ្លាមៗតែម្តង។

ចំនែកឯក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដែលជាក្រុមហ៊ុនយក្សនៅក្នុងពិភពលោក ហើយក៏ជាអ្នកដែលផ្សាយពាណិជ្ជកម្មធំបំផុតរបស់បណ្តាញសង្គម X ដោយមានការចំណាយប្រាក់ប្រមាណ $100​ លានដុល្លាក្នុងមួយឆ្នាំ នេះបើយើងគិតត្រឹមខែវិច្ឆិកា ឆ្នាំ 2022។ ប៉ុន្តែនៅពេលដែល លោក Musk បានសរសេរបង្ហោះបែបរើសអើងសាសនាបែបនេះ ក្រុមហ៊ុន Apple ក៏សម្រេចចិត្តមិនសហការជាមួយនឹងក្រុមហ៊ុន X បន្តទៀតដែរ។

គួរបញ្ជាក់ថាការចាកចេញរបស់អ្នកផ្សាយពាណិជ្ជកម្ម វាកំពុងបង្ហាញថា ក្រុមហ៊ុន X បានជួបវិបត្តិកាន់តែស៊ីជម្រៅ ចាប់តាំងពីវាត្រូវបានកាន់កាប់ដោយលោក Musk។ បើយោងតាម ​​Bloomberg បានឲ្យដឹងទៀតថា បន្ទាប់ពីមហាលសេដ្ឋីរូបនេះបានទិញយកនូវប្រព័ន្ធ X (ដែលដំបូងឡើយជាTwitter) តួរលេខអ្នកប្រើប្រាស់គឺកាន់តែធ្លាក់ចុះជាលំដាប់ ហើយបុគ្គលិកវិញក៏ត្រូវបានកាត់បន្ថយជិត ៥០% ថែមទៀតផង។

បើទោះជាយ៉ាងណាក៏ដោយខាងក្រុម X បាន អំពាវនាវដល់ដៃគូផ្សាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យជួយការពារអ្វីដែលហៅថា “សេរីភាពនៃការនិយាយ” ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនមួយនេះ កាលពីថ្ងៃច័ន្ទបានដាក់ពាក្យបណ្តឹងចោទប្រកាន់ Media Matters ពីបទបង្ហាញមាតិកាជ្រុលនិយមនៅលើគេហទំព័រ។ ក្រុមហ៊ុន X ក៏បាននិយាយផងដែរថា ខ្លួនបានធ្វើឱ្យគណនីគាំទ្រណាស៊ីដែលកំណត់ដោយ Media Matters មិនមានសិទ្ធិក្នុងការរកប្រាក់ ជាមួយនឹងក្រុមហ៊ុនរបស់ពួកគេផងដែរ។

បច្ចុប្បន្នមានអ្នកផ្សាយពាណិជ្ជកម្មមួយចំនួនក៏នៅតែបន្តសហការជាមួយ X បើទោះបីជាពួកគេមានការព្រួយបារម្ភអំពីការរិៈរបស់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធមួយនេះក៏ដោយ។ ហើយចំនែកឯសម្ព័ន្ធកីឡាបាល់ទាត់ជាតិ ដែលជាដៃគូផ្សាយពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់វេទិកា X នេះវិញ បានប្រាប់ CNN កាលពីថ្ងៃអង្គារ ថា ខ្លួនមានការព្រួយបារម្ភម្តងហើយម្តងទៀតអំពីពាក្យសម្ដីស្អប់ខ្ពើមចំពោះថ្នាក់ដឹកនាំ X ខ្លាំងណាស់ បើទោះបីជាយើងមិនអាចដកការចំណាយរបស់ខ្លួនចេញពីវេទិកាមួយនេះក៏ដោយ។

Ice បានឆ្លើយប្រាប់អ្នកសារព័ត៌មាន អំពី​ទំនាក់ទំនងស្នេហា បន្ទាប់ពីជួបព្យុះដ៏ខ្លាំងក្នុងជីវិត

ព្យុះមូសុងនៃជីវិតរបស់តារាសម្តែងស្រី Ice Preechaya ដែលធ្លាប់តែមានឈ្មោះល្បីក្នុងវិស័យសិល្បៈនៃព្រះរាជាណាចក្រថៃ អាចនិយាយបានថានាងក៏ធ្លាប់ជានារីវ័យក្មេងខ្លាំងម្នាក់សម្រាប់តារាសម្តែងជាតួរឯកស្រីក្នុងខ្សែភាពយន្តរឿងភាគ និងខ្លីជាដើម។

ក្នុងឆ្នាំ ២០២៣ នេះ Ice Preechaya នាងបាននិយាយថា នាងបានជួបបញ្ហាជាច្រើនក្នុងជីវិត ជាឩទាហរណ៍ដូចជា ការផ្អាកថតចាប់ពីក្នុងកំឡុងពេលនៃជំងឺរាតត្បាត រឿងក្តីជុំវិញការទិញថ្នាំបំពុល Cyanide ការដួលសន្លប់ចូល ICU ម្យ៉ាងវិញទៀតប៉ារបស់នាងត្រូវការសម្រាកព្យាបាល ដែលតម្រូវឲ្យនាងត្រូវចំណាយប្រាក់កាន់តែច្រើនជាច្រើន តែទន្ទឹមនឹងនោះ Ice ក៏ត្រូវបានមហាលជនជាច្រើនបាននិយាយថា នាងកំពុងតែបែកបាក់ស្នេហាស្របពេលតែមួយ ។ បើយោងតាមអ្នកដែល​និយម​លេង​អ៊ីនធឺណិត​ជា​ច្រើន ​កំពុង​តាម​ដាន​ពី​ស្ថានភាព​បេះដូង​របស់​មិត្ត​ប្រុសរបស់នាងគឺលោក Stefan Isler ព្រោះ​តែអ្នកគាំទ្រទាំងនោះមានអារម្មណ៍ថា ​ក្នុង​រយៈ​ពេលដែល Ice បានជួបបញ្ហាជាច្រើនហូរហែរតែបែរជាបុរសដែលជាមិត្តប្រុសរបស់នាង បានសំងំរស់នៅយ៉ាងស្ងៀមស្ងាត់​ទៅ​វិញ  ហើយជាពិសេសជាងនេះទៅទៀតនោះ នាពេលប៉ុន្មានថ្ងៃចុងក្រោយ​នេះ​លោក Stefan ​បានបង្ហោះពាក្យពេចជាច្រើន​ជុំវិញការប្រះស្រាំរបស់លោកថែមទៀតផង។

នៅពេលដែលក្រុមអ្នកសារព័ត៌មាន បានសួរទៅ Ice អំពីស្ថានភាពស្នេហាជាមួយមិត្តប្រុសរបស់នាងនោះ? ​ តារាស្រី Ice បានបង្ហើបថា បេះដូងរបស់ខ្ញុំនៅតែល្អ ហើយភាគី​នីមួយៗក៏បាន​រួម​ដៃ​គ្នា​ជំនះ​បញ្ហា​និង​ឧបសគ្គ​ដែលកំពុងតែនៅចំពោះមុខរបស់យើង។

Ice បាននិយាយទៀតថា ពួកគេទាំងពីរនាក់ដៃគូរសូមសារភាពថា ពួកគេទាំងពីរនាក់អាចនឹងអស់ចិត្តរៀងៗខ្លួន ជាពិសេសក្នុងកំឡុងពេលដែល ខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិតកន្លងមកជាមួយគាត់ ប៉ុន្តែនៅទីបញ្ចប់យើងក៏អាចឆ្លងកាត់បាន។

កាលពីប៉ុន្មានខែមុន Ice ក៏ធ្លាប់​បាន​លាតត្រដាង​រឿង​នោះម្តងរួចមកហើយ​ដែរ។ តែសម្រាប់ពេលនេះ Ice Preechaya បានត្រឡប់មកពិភពសិល្បៈវិញហើយ។ នាងបាននិយាយទៀតថា ការបន្តធ្វើការមួយនេះវាជាចំណូលចិត្តរបស់នាង  ហើយការត្រឡប់មកសម្តែងវិញលើកនេះ នាងនិងប្រើជីវិតរបស់នាងឲ្យមានសុភមង្គលបំផុត ពោលគឺបន្ទាប់ពីអតីតកាលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាគឺជាខ្សែជីវិតដែលអាប់អួលបំផុតសម្រាប់ជីវិតនាង។

យ៉ាងណាមិញចំពោះបញ្ហាសុខភាពរបស់ Ice ផ្ទាល់ផង ព្រមទាំងជំងឺរបស់ម្តាយនិងឪពុកផង ប៉ុន្តែនាងនៅតែអាចតស៊ូបាន។ ជាចុងក្រោយ Ice សូម​អរគុណ​អ្នក​រាល់​គ្នា​ដែល​តែង​តែ​ផ្ញើ​ការ​លើក​ទឹក​ចិត្ត និងសេចក្តីជុនដល់នាង ទើបនាងអាចឆ្លងផុតនៅដំណាក់កាលនោះ។

ផ្ទុះការវែកញែកចំពោះ​រ៉ូប​កាត់​ភ្លៅ​របស់ Angelina Jolie កាលពីទទួលពានរង្វាន់លើកទី ៨៤

វាបានកន្លងផុតទៅអស់ជាច្រើនឆ្នាំហើយ តែក៏នៅមានមនុស្សជាច្រើនបានលើកឡើងអំពីការចូលរួមទទួលពានរង្វាន់លើកទី 84​ នៃកម្មវិធី Academy Awards របស់តារាសម្តែងស្រី Angelina Jolie ដែលបានចូលរួមដោយស្លៀកនៅរ៉ូបពណ៌ខ្មៅមួយយ៉ាងប្រណិត។ បើយោងតាមអ្នកសារព័ត៌មានរបស់ CNN បានឲ្យដឹងថា រ៉ូបខ្មៅមួយនេះមិនមែនជារ៉ូបធម្មតានោះទេ ចំពោះរ៉ូបឆែកកាត់ភ្លៅដ៏គួរឲ្យភ្ញាក់ផ្អើរនោះ វាបានរំលេចចេញនូវភាពច្នៃប្រឌិតយ៉ាងប៉ិនប្រសប់ ដែលនាំឲ្យកាំមេរ៉ាទាំងអស់បែរជាងាកមកអារម្មណ៍តែលើតារាហូលីវូធរូបនេះ។

តារាសម្តែងដ៏ល្បីឈ្មោះនៅក្នុងពិភពលោក Angelina Jolie នៅពេលដែលនាងមាន​អាយុ 36 ឆ្នាំ នាង​គឺ​ជា​អ្នក​ប្រកួត​លើ​កម្រាល​ព្រំ​ក្រហម​ដ៏លេចធ្លោម្នាក់រួច​ទៅ​ហើយ។ ប៉ុន្តែ​ពេល​នេះ​មហាលជនជាច្រើនបាន​ចាប់ទុកតារាសម្តែងរូបនោះថាជា stratosphere។

រ៉ូបខ្មៅមានឆែកលើភ្លៅខាងស្តាំ របស់ Angelina តែវាឲ្យមនុស្សជាច្រើនមានការអារម្មណ៍លើរូបនាងជាខ្លាំង គឺព្រោះតែនៅចំកណ្តាលនៃ រ៉ូបគឺមានពណ៌ដ៏ប្រណិត។

រ៉ូប Oscars របស់ Angelina Jolie ត្រូវបានគេសរសើរយ៉ាងទូលំទូលាយនៅក្នុងសារព័ត៌មានម៉ូដ ដោយ Judith Thurman របស់ The New Yorker  ថានាងជាអ្នកដែល “ស្លៀកពាក់ល្អបំផុត” សម្រាប់កម្មវិថីនាពេលល្ងាចនេះ។​ ម្យ៉ាងទៀត  អ្នកស្រី Joyann King នាយកប្រតិបត្តិរបស់ Harper’s Bazaar  ក៏បានសរសើរពីរបៀបដែលតារាសម្តែងរូប “បានស្លៀកផងដែរ។

ចំណែកឯ អ្នកនិពន្ធរបស់ទស្សនាវដ្តី Vogue លោក André Leon Talley បានសរសេររៀបរាប់ថា រ៉ូបរស់ Angelina បានឆ្លងកាត់ការច្នៃម៉ូដយ៉ាងផ្ចិតផ្ចង់ “មិនត្រឹមតែស៊ិចស៊ីខ្លាំងតែមួយមុខនោះទេ តែសក្តិសមជាមួយនឹងស្ទីល របស់នាងថែមទៀផង”។

ទន្ទឹមនឹងនោះនៅក្នុង ទស្សនាវដ្ដី TIME បែរជាសរសេរថា កាយវិការរបស់ Angelina Jolie គួរឱ្យធុញ ទស្សាវដ្តីនោះបានសរសេរទៀតថា រ៉ូបពណ៌ខ្មៅនោះពួកគេឲ្យពិន្ទុ 0។​ រីឯទស្សនាវដ្ដី Philadelphia បាន​ពិពណ៌នា​ពី​ការ​ដាក់​ខ្លួន​របស់ Angelina Jolie ថា​ជា​រឿង​កំប្លែង និង​គួរ​ឲ្យ​អាណិត ដោយ​និយាយ​ថា​នាង​ហាក់​ដូច​ជា ក្រអឺតក្រទមទៅវិញ។

អ្នកនាង Angelina Jolie បាននិយាយប្រាប់ Extra នៅលើកំរាលព្រំក្រហមថា “ខ្ញុំគិតថានៅពេលដែលខ្ញុំមានអារម្មណ៍ស្រស់ស្រាយ គឺនៅពេលដែលខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំគឺជាប្រធានបទនៃខ្សែភាពយន្ត ហើយរាល់អ្នកទស្សនាទាំងនោះបានដឹងអំពីសាច់រឿងនោះយ៉ាងច្បាស់ ហើយខ្ញុំពិតជាមានអារម្មណ៍ថារំភើប ។

នាង​បាន​និយាយទៀត​ថា “ពេល​ខ្លះ​អ្នក​មិន​ដឹង​ថា​រ៉ូប​មួយ​ណា​ល្អ​ជាង​គេ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បានឃើញគេ​ស្លៀក​ពាក់​នោះ មានមនុស្សមួយចំនួនបានយល់ថាវាគឺជារ៉ូបដ៏​អស្ចារ្យ​បំផុត ហើយមនុស្សមួយចំនួនទៀតក៏យល់ថាវាគ្មានអ្វីដែលអស្ចារ្យនោះទេ​”។

ចំពោះនាងផ្ទាល់ នាងតែងតែដាក់ជើងដ៏ល្អបំផុតរបស់នាង បញ្ចេញតាមរ៉ូបដែលឆែកនោះ វាគឺជាស្ទីលរបស់នាង ហើយក៏ជាការស្រលាញ់និងចូលចិត្តរបស់នាងដែរ។

រចនាបថនៃរូបរាងថ្មីមួយ ដែលគេបានធ្វើឡើងសម្រាប់យន្តហោះនាពេល​អនាគត

រចនាបថមួយដ៏ថ្មីសាឡាង ហើយវាក៏ជាផ្នែកមូលដ្ឋានមយយនៃយន្តហោះពាណិជ្ជកម្ម។ បើយោងតាមការរាយការណ៍ពីទីភ្នាក់ងាររបស់ CNN បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ដែលទំនើប និងមានឈ្មោះល្បីដូចជា Boeing 787 និង Airbus A350 ពួកវាសុទ្ធសឹងតែមានរូបរាងទូទៅដូចគ្នាទៅនឹងយន្តហោះ Boeing 707 និង Douglas DC-8 ដែលត្រូវបានសាងសង់នៅចុងទសវត្សរ៍ឆ្នាំ 1950 ដោយក្នុងនោះស្ថបនិកនៃក្រុមហ៊ុនមួយនេះគ្រាន់តែបានពង្រឹងទម្រង់ “tube and wing”  របស់វាថែមតិចតួចតែប៉ុណ្ណោះ។

ភាពលេចធ្លោរបស់ក្រុម Boeing  គឺដោយសារតែស្ថាបនិកនៃក្រុមហ៊ុនមួយនេះ តែងតែផ្តល់អាទិភាពលើសុវត្ថិភាពខ្ពស់ជាងអ្វីៗទាំងអស់ ជាឧទាហរណ៍ដូចជាការប្រើប្រាស់៖ សម្ភារៈ និងម៉ាស៊ីន ជាដើម។

ទោះជាយ៉ាងណាក៏ដោយ ដោយសារឧស្សាហកម្មនេះកំពុងស្វែងរកវិធីកាត់បន្ថយការបញ្ចេញកាបូនយ៉ាងអស់សង្ឃឹម វាបានធ្វើឲ្យក្រុមហ៊ុនប្រឈមមុខនឹងបញ្ហាពិបាកជាងវិស័យផ្សេងទៀតយ៉ាងជាក់លាក់។ ព្រោះបើយោងតាមក្រុមបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុនបានបង្ហាញឱ្យឃើញថា ផលវិបាកនៃការកាត់បន្ថយការបញ្ចេញកាបូន វានឹងធ្វើឲ្យយន្តមិនមានលទ្ធភាពហោះហើរបានឆ្ងាយឡើយ។

យ៉ាងណាមិញសម្រាប់សំណើមួយដោយស្តីអំពី “រូបរាងថ្មីនៃស្លាបយន្តហោះ” វាក៏ដូចជារូបរាងថ្មីរបស់យន្តហោះដែរ។ ម្យ៉ាងវិញទៀត រចនាបថថ្មីនៃស្លាបយន្តហោះមួយនេះគឺថ្មីស្រុងសម្រាប់ប្រភេទយន្តហោះដែលជាប្រភេទទេសចរណ៍ ជាពិសេសមានមនុស្សជាច្រើនបាននិយាយថា រូបរាងថ្មីមួយនោះ វាពិតជាស្រដៀងនឹងយន្តហោះយោធាខ្លាំងណាស់ឩទាហរណ៍ដូចជា យន្តហោះទម្លាក់គ្រាប់បែក B-2 ដ៏ល្បីល្បាញ ប៉ុន្តែគ្រាន់តែស្លាបវាបានលាយបញ្ចូលគ្នា និងមានបរិមាណច្រើនជាងនៅផ្នែកកណ្តាល។ ហេតុដូច្នេះហើយទើបទាំងក្រុមហ៊ុន Boeing និង Airbus កំពុងតែគិតគូរជាមួយនឹងគំនិតថ្មីមួយនេះ។

 តាមពិតទៅគំនិតនៃការច្នៃរូបរាងថ្មីរបស់យន្តហោះ Boeing វាត្រូវ ផ្តួចផ្តើមឡើងដោយ JetZero ដែលស្ថាបត្យករ មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ហើយ JetZero បានដាក់គោលដៅប្រកបដោយមហិច្ឆិតាទៀតថា នឹងដាក់ឱ្យដំណើរការនូវយន្តហោះស្លាបចម្រុះមួយនេះឱ្យបានមុនឆ្នាំ 2030 ។

មានមនុស្សជាច្រើនបានយល់ថា គំនិតនៃស្លាបចម្រុះវាហាក់ដូចជាមិនដូចជាកាច្នៃប្រឌិតដែលថ្មីនោះទេ ហើយការប៉ុនប៉ងដំបូងបំផុតក្នុងការសាងសង់យន្តហោះ ជាមួយនឹងការរចនានេះមានកាលបរិច្ឆេទត្រឡប់ទៅចុងទសវត្សរ៍ឆ្នាំ 1920 នៅប្រទេសអាល្លឺម៉ង់ទៅវិញទេ។ ថ្វីត្បិតតែវាជាយន្តហោះប្រភេទកូនកាត់ តែស្លាបរបស់វាគឺនៅតែបែបប្រពៃណីដដែល ប៉ុន្តែចំពោះអត្ថប្រយោជន៍នៃស្លាបប្រភេទនេះវិញ វាជួយឲ្យយន្តហោះទាំងមូលបង្កើតការលើកបានលឿនជាងមុន ដោយជាការកាត់បន្ថយការអូស។

ខាង NASA បាននិយាយ ថា រូបរាងនេះ “ជួយបង្កើនការសន្សំសំចៃប្រេង និងបង្កើតកន្លែងផ្ទុកទំនិញធំជាងផ្នែកកណ្តាលនៃយន្តហោះដែលសម្រាប់អ្នកធ្វើដំណើរ” ។ 

ទីភ្នាក់ងារមួយនេះបាននិយាយទៀតថា “យន្តហោះប្រភេទនេះនឹងមានស្លាបធំជាងយន្តហោះ Boeing 747 បន្តិច ហើយវាក៏មានទម្ងន់ស្រាលដែរ។ បើយើងនិយាយពីការបង្កើតសំលេងរំខាន និងការបញ្ចេញឧស្ម័នវិញគឺតិចតួចណាស់ ជាពិសេសជាងនេះទៅទៀត វាបានកាត់បន្ថយប្រហែល៥០% នៃការប្រើប្រាស់ប្រេងឥន្ទនៈ ថែមទៀតផង។

យ៉ាងណាមិញចំពោះរូបរាងថ្មីស្រឡាងបែបនេះ វានឹងធ្វើឱ្យផ្នែកខាងក្នុងនៃយន្តហោះមើលទៅ និងមានអារម្មណ៍ខុសប្លែកពីយន្តហោះដែលមានទំហំធំទូលាយនាពេលបច្ចុប្បន្ននេះ។ O’Leary ដែលជានាយកប្រតិបតិ្តបាននិយាយថា “វាគ្រាន់តែមានតួយន្តហោះធំជាងគេតែប៉ុណ្ណោះ។ 

លោកបាននិយាយទៀតថា ការសាងសង់យន្តហោះថ្មីទាំងស្រុងនេះ វាគឺជាកិច្ចការដ៏ធំបំផុតសម្រាប់យើង  ហើយវាក៏ជាគោលដៅ និងមហិច្ឆតា របស់ JetZero ដែលបានចំណាយពេលអស់ជាច្រើនឆ្នាំ។

ដើម្បីឱ្យសុបិន្តរបស់ JetZero ក្លាយជាការពិត” លោកបាននិយាយទៀតថា យើងនឹងត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុតក្នុងកំឡុងពេលបើកសាកល្បង ការធ្វើដូច្នេះវានឹងអាចដំណើរការជាផ្លូវការមុនឆ្នាំ ២០៣០ ដូចតាមការគ្រោងទុកជាមិនខាន។

scroll to top