អ្នក​គាំទ្រ Blackpink៖ មានការព្រួយបារម្ភថា ក្រុមនារីមួយនេះអាចនឹងរំសាយ

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមតារាចម្រៀងស្រី K-pop Blackpink កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចារកុងត្រាថ្មីជាមួយនឹងផលិតកម្មចាស់របស់ពួកគេ។ ប៉ុន្តែបើយោងតាមការដកស្រង់សម្តីពីអ្នកយកការណ៍របស់ Yonhap បាននិយាយថា ការបន្តកិច្ចសន្យាគ្រប់គ្រងបុគ្គលរបស់ពួកគេ “នៅតែមានភាពមិនច្បាស់លាស់” ។

អ្នកគាំទ្រកំពុងរង់ចាំព័ត៌មានយ៉ាងអន្ទះសារ និងមានការរំពឹងទុកអំពីអ្វីដែលតារាមួយក្រុមនេះនឹងធ្វើ ព្រោះបើយើងគិតចាប់តាំងពីកិច្ចសន្យារបស់ Blackpink ជាមួយ YG Entertainment បានផុតកំណត់តាំងពីក្នុងខែសីហាមកអ្វីៗនូវតែមិនទាន់មានការបកស្រាយនៅឡើយ។

យ៉ាងណាមិញសម្រាប់សមាជិក​ទាំង​បួន​នាក់​របស់​ក្រុមនារីមួយនេះរួមមាន Jisoo, Lisa, Jennie និង Rosé ពួកគេទាំងអស់នេះបានរក្សាភាព​ស្ងៀមស្ងាត់បានយ៉ាងល្អ ដែលធ្វើឲ្យគ្រប់មជ្ឈដា្ឋននៃសារព័ត៌មានទាំងអស់មិនអាចដឹង សូម្បីតែតម្រុយដែលស្តី​អំពី​ស្ថានភាព​កុងត្រា​ក៏ដោយនោះ។

បើយើងនិយាយពីរបាយការណ៍ថ្មីៗនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងវិញ គឺភាគច្រើនតែងតែនិយាយអំពីភាពមិនច្បាស់លាស់ ហើយគ្រប់អ្វីៗទាំងអស់ដែលពួកគេបានចុះផ្សាយ គឺទាក់ទងតែនឹងការចរចាកិច្ចសន្យាដដែលៗ ហើយការចុះផ្សាយបែបនេះវាបានជំរុញឱ្យអ្នកគាំទ្រក្រុមមួយនេះ ទទួលបាននូវអារម្មណ៍មួយថា ក្រុមចម្រៀង Blackpink អាចនឹងបែកគ្នា។

យ៉ាងណាមិញខាងកាសែត Munhwa Ilbo បានរាយការណ៍កាលពីថ្ងៃច័ន្ទថា សមាជិកក្រុម Blackpink បានយល់ព្រមបន្តសកម្មភាពក្រុមរបស់ពួកគេនៅក្រោមផលិតកម្ម YG Entertainment ដដែល។ ការសែតមួយនេះបានសរសេរទៀតថា បើទោះជាយ៉ាងណាក៏ដោយ ក្រុមនារីដ៏លេចធ្លោមួយនេះ នឹងមិនបន្តកិច្ចសន្យាផ្តាច់មុខរបស់ពួកគេឡើយ។ ត្រង់ចំនុចនេះផងដែរ ប្រភពមួយនេះបញ្ជាក់ថា កុងត្រាថ្មីមួយនេះគឺមានន័យថា អ្នកទាំងបួននឹងមានសេរីភាពគ្រប់គ្រាន់បើសិនជាផលិតកម្មតម្រូវឲ្យច្រៀងចម្រៀងបែប Solo ឬក៏ជាក្រុមនោះ លុះត្រាតែពួកគេយល់ព្រមជាមុនសិន។

  • បច្ចុប្បន្ន ក្រុមនារី Blackpink បានក្លាយទៅជា​កំពូលតារាចម្រៀងនៅ​លើ​វិថី​នៅ​អាស៊ី

ផលិតកម្ម YG Entertainment ដែលជាអ្នកគ្រប់គ្រងក្រុម Blackpink គឺចាប់តាំងពីក្រុមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 មកម្ល៉េះ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ផលិតកម្មខាងលើនេះបាននិយាយថា បច្ចុប្បន្នយើងនូវមិនទាន់មានសេចក្តីប្រកាសមួយនឹងត្រូវបានធ្វើឡើងនោះទេ លុះត្រាតែការចរចារបស់ពួកយើងត្រូវបានបញ្ចប់ជាមុនសិន។

បើទោះជាយ៉ាងណាក៏ដោយ មានអ្នកគាំទ្រក្រុម Blackpink ជាច្រើនបានទទូចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេសូមអង្វរដល់តារារបស់ពួកគេ កុំបែកក្រុមអី។

អ្នកគាំទ្រម្នាក់បានសរសេរទៀតថា “Blackpink សូមបន្តការជួបជុំរបស់អ្នក វាជាក្តីសុខរបស់ពួកយើង” ។

អ្នកគាំទ្រមួយចំនួនទៀតបានសរសេរទៀតថា “ខ្ញុំពិតជាសោកស្ដាយណាស់ បើBlackpink ត្រូវបានរំសាយពិតមែននោះ” ទាំងនេះគឺយើងទទួលបានពីក្រុមអ្នកគាំទ្រដែលបានបញ្ចេញមតិនៅក្រោមការបង្ហោះថ្មីៗបំផុតនៅលើទំព័រ Instagram ផ្លូវការរបស់ក្រុម។

Blackpink បានក្លាយជាក្រុមតារាស្រី K-pop ដ៏ធំបំផុតនៅក្នុងពិភពលោក ហើយសមាជិកម្នាក់ៗរបស់ពួកគេគឺសុទ្ធសឹងតែជាតារាល្បី មិនថាការបកស្រាយចម្រៀង ឬក៏ចំណោះដឹងនោះទេ។

គួររំលឹកថា កុងត្រា​របស់​ពួក​គេ​បាន​ផុត​កំណត់ ​ខណៈ​ដែលសម​ភាគី​ខាងបុរសគឺក្រុម BTS កំពុង​ឈប់​តែសម្រាក ដោយសារតែសមាជិក​មួយខ្លះក្នុងចំណោមពួកគេត្រូវ​បំពេញ​កាតព្វកិច្ច​យោធា។

អង្គការណាតូ កំពុងតែត្រៀមខ្លួនដើម្បីឆ្លើយតបនឹងការគម្រាមកំហែងពី ប្រទេសរុស្ស៊ី

សារព័ត៌មាន newsweek បានទទួលនូវរបាយការណ៍ថ្មីមួយដែលបានព្រមានថា អង្គការណាតូត្រូវតែមានសមត្ថភាពធ្វើសង្រ្គាមដ៏ធំមួយជាមួយរុស្ស៊ីក្នុងរយៈពេលពីប្រាំទៅប្រាំបួនឆ្នាំ ដើម្បីបដិសេធទីក្រុងមូស្គូនូវ “បង្អួចនៃឱកាស” ដើម្បីពង្រីកសង្រ្គាមដោយបើកចំហរបស់ខ្លួនលើអ៊ុយក្រែន បន្ទាប់មកវាក៏ក្លាយទៅជាការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយជាមួយសម្ព័ន្ធមិត្តលោកខាងលិច។

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការ NATO បានសម្រេចចិត្តយ៉ាងប្រថុយប្រថានមួយក្នុងការលេងហ្គេមសង្គ្រាម  ជាមួយនឹងរុស្ស៊ី។ បើទោះបីជា NATO បានដឹងច្បាស់ថា ទីក្រុងមូស្គូគឺមានសមត្ថភាពធ្វើសង្រ្គាមដ៏មហន្តរាយនៅលើប្រទេសអ៊ុយក្រែនក៏ដោយនេះបើយោងតាមសំណើដែលបានចេញផ្សាយដោយក្រុមប្រឹក្សាអាល្លឺម៉ង់ដោយស្តីពីទំនាក់ទំនងបរទេស (DGAP) នៅដើមខែនេះ។ 

តែបើយោងតាមរយៈអ្នកយកការណ៍ដោយសំង៉ាត់បានឲ្យដឹងថា ខាងរុស្ស៊ីនឹងធ្វើឱ្យ ប្រទេសដែលជាសមាជិក ណាតូ ទទួលរងនូវការកំហែងដ៏ធំបំផុត និងបន្ទាន់បំផុតពីប្រទេសរបស់ខ្លួន ។

“ប្រសិនបើ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានឹងត្រូវបញ្ចប់ក្នុងប្រទេសអ៊ុយក្រែន ម្ល៉េះរបបនៅទីក្រុងមូស្គូប្រហែលជាត្រូវការពេលវេលាចន្លោះពី 6 ទៅ 10 ឆ្នាំ ដើម្បីបង្កើតកងកម្លាំងប្រដាប់អាវុធសារឡើងវិញ។ ហើយក្នុងរយៈពេលនោះ អាឡឺម៉ង់ និងអង្គការណាតូត្រូវតែអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធរបស់ពួកគេរារាំងនូវវឌ្ឍភាពនោះ ហើយប្រសិនបើចាំបាច់វិញ ណាតូត្រូវតែប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ហើយការសម្រេចចិត្តបែបនោះវាក៏ព្រោះតែ ពួកគេចង់កាត់បន្ថយហានិភ័យនៃសង្រ្គាមមួយផ្សេងទៀតដែលកើតឡើងនៅក្នុងទ្វីអឺរ៉ុប។

បើទោះជាយ៉ាងណាក៏ដោយ ក៏ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីកំពូលរបស់គាត់ បានកំណត់ម្តងហើយម្តងទៀតថា ពួកគេនឹងធ្វើការលុកលុយលើប្រទេសអ៊ុយក្រែន ដើម្បីជាឈ្នាន់ក្នុងការប្រឆាំងនឹង ” ពួកលោកខាងលិច ” ជាពិសេសជាងនេះទៅទៀតនោះ គឺរុស្ស៊ីចង់បង្ហាញឲ្យអាមេរិកដឹងថា រុស្ស៊ីគឺជាប្រទេសមួយដែលមានសមត្ថភាពផ្តាច់ខ្លួនចេញពីសេដ្ឋកិច្ចរបស់ពួកគេ។

រហូត​មក​ដល់​ពេល​នេះ ភាពតានតឹង​រវាងអង្គការ​ណាតូ និង​រុស្ស៊ី​ កំពុងតែកើន​ឡើងជាបណ្តើរៗហើយ។ ដោយក្នុងនោះគេសង្កេតឃើញថា មាន​អាវុធ​របស់​ណាតូមួយចំនួនត្រូវបាន អ៊ុយក្រែនយកមកប្រើប្រាស់ដើម្បី​វាយ​កម្ទេច​អង្គភាព​រុស្ស៊ីថែមទៀតផង។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏​ទីក្រុង​ម៉ូស្គូ​បានកម្លាចវិញដោយជាការ​បាញ់បង្ហោះ​អាវុធ​នុយក្លេអ៊ែររបស់ខ្លួនផងដែរ។ យ៉ាងណាមិញ សម្រាប់មធ្យោបាយជាបន្តបន្ទាប់របស់ណាតូ គឺមិនមានអ្វីក្រៅតែពីការពង្រីកយោធារបស់ខ្លួនទៅកាន់តំបន់ព្រំដែនរុស្ស៊ីកាន់តែច្រើននោះទេ។ ហើយរាល់ការរឹតបន្តឹង ទាំងនោះក៏ដោយសារតែខ្លួនទទួលបានជំនួយ ពីសហភាពអឺរ៉ុប ដ៏ធំដែរ។ ហេតុដូច្នេះហើយទើបណាតូបានជ្រើសរើសជម្រើសយុទ្ធសាស្ត្រក្នុងការប្តេជ្ញាចិត្តធ្វើសង្គ្រាមត្រជាក់ ជាជាងក្តៅ។

តែបើយោងតាមរយៈ លោក Andrus Merilo មេបញ្ជាការកងពលតូចលេខ ១ អេស្តូនី បានប្រាប់ Newsweek នៅដើមឆ្នាំនេះថា កងវរសេនាតូច និងកងពលតូចរុស្ស៊ីនាពេលអនាគតនឹងមានបទពិសោធន៍ច្រើនជាងយើងទៅទៀត ព្រោះពួកគេបានរៀនពីរបៀបបិទការប្រយុទ្ធតាមរយៈការឈឺចាប់ ។

ម្យ៉ាងទៀត “ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីការនាំចេញប្រេង និងឧស្ម័នរបស់ខ្លួន យកមកអភិវឌ្ឍនផ្នែកឧស្សាហកម្មអាវុធរបស់ខ្លួនឲ្យក្លាយទៅជាឧស្សាហកម្មសង្រ្គាម” ។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បាននាំចូលអាវុធ និងគ្រាប់បែកពីសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម។

តែទន្ទឹមនឹងនោះអ៊ុយក្រែនក៏មានដៃគូរមួយយ៉ាងល្អផងដែរ ព្រោះពួកលោកខាងលិច តែងតែផ្តល់ជំនួយដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងប្រទេសរុស្ស៊ីជានិច្ច។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អង្គការណាតូបានបង្ហាញពីសកម្មភាពដែលធ្វើឲ្យពិភពបានដឹងថា អង្គការដ៏ធំមួយនេះបានធ្វើការចល័តដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដ៏ខ្លាំងក្លាពីសំណាក់ប្រទេសរុស្សី។

 អង្គការណាតូបានបរិច្ចាក រថក្រោះ ព្រមទាំងកាំភ្លើងធំជាច្រើន មិនត្រឹមតែប៉ុណ្ណោះ អង្គការមួយនេះបានផ្តល់យន្តហោះចម្បាំងដ៏មានឥទ្ធិពលឲ្យទៅប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងកងកម្លាំងរុស្ស៊ីថែមទៀតផង។

បើទោះជាយ៉ាងណាក៏ដោយ សម្រាប់សហភាព អឺរ៉ុប គឺនៅតែត្រូវការ “តុល្យភាព” បន្ថែមទៀត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយដល់អ៊ុយក្រែន ហេតុដូច្នេះហើយអ្វីដែលជាវិធានការបន្ទាប់ ពួកគេនិង សហរដ្ឋអាមេរិក ត្រូវតែបន្ថែមការរឹតបន្តឹង ដែលជាការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បី “រារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់រុស្ស៊ី” ។

ប្រធានក្រុមហាម៉ាស់និយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល បានខិតជិតមកដល់ហើយ

ប្រមុខក្រុមហាម៉ាស់បាននិយាយប្រាប់រ៉យទ័រ កាលពីថ្ងៃអង្គារនេះថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអាចនឹងត្រូវធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលឆាប់ៗនេះ បើទោះបីជាឥឡូវនេះកំពុងតែមានការវាយប្រហារយ៉ាងសាហាវនៅលើតំបន់ហ្គាហ្សាក៏ដោយ។

លោក Ismail Haniyeh បានថ្លែងទៅកាន់ Reuters តាមរយៈការកែសម្រួលរបស់ទីក្រុងកាតាថា មន្ត្រីក្រុមហាម៉ាស់ «កំពុងតែឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់» ជាមួយអ៊ីស្រាអែល។

បើទោះជាយ៉ាងនេះក្តី តែនៅក្នុងសេចក្តីថ្លែងការណ៍មួយនោះ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ប៉ុន្តែបើយោងតាមមន្ត្រីរបស់ក្រុមហាម៉ាស់ម្នាក់បាននិយាយប្រាប់ទូរទស្សន៍ Al Jazeera ថា ការចរចារបស់យើងគឺផ្តោតលើរយៈពេលដែលមានបទឈប់បាញ់ នឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការរៀបជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដើម្បីជាថ្នូរនិងការដោះដូរចំណាប់ខ្មាំង។

យ៉ាងណាមិញចំពោះការដោះលែងស្ត្រី និងកុមារ ពួកយើងនឹងផ្តល់ព័ត៌មានលម្អិត ឬក៏ត្រូវបានប្រកាសដោយទីក្រុងកាតាតែប៉ុណ្ណោះ។

គួររំលឹកថា ក្រុមហាម៉ាស់បានចាប់ ចំណាប់ខ្មាំង ប្រហែល 240 នាក់ ក្នុងអំឡុងពេលនៃការវាយលុករបស់ខ្លួនកាលពីថ្ងៃទី 7 ខែតុលា ដោយចូលទៅក្នុងប្រទេសអ៊ីស្រាអែល ព្រមទាំងបានសម្លាប់មនុស្សប្រមាណ 1,200នាក់ ។

បើយោងតាមរយៈប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានជួប Haniyeh ក្នុងប្រទេសកាតាកាលពីថ្ងៃច័ន្ទ ដើម្បី “ពិភាក្សាពីបញ្ហាមនុស្សធម៌”។ ប៉ុន្តែខាង ICRC បាននិយាយថា ការពិភាក្សាខាងលើនេះ វាមិនមែនជាផ្នែកនៃការចរចាដែលមានគោលបំណងដោះលែងចំណាប់ខ្មាំងនោះទេ ប៉ុន្តែក្នុងនាមជាអន្តរការីអព្យាក្រឹត យើងបានត្រៀមខ្លួនរួចជាស្រេច “ដើម្បីជួយសម្រួលដល់ការដោះលែងនាពេលអនាគត ប្រសិនបើភាគីទាំងពីរយល់ព្រម” ។

ចំនែកឯប្រធានាធិបតីអាមេរិកវិញ លោក Joe Biden និងមន្ត្រីអាមេរិកផ្សេងទៀតបាននិយាយកាលពីថ្ងៃច័ន្ទថា កិច្ចព្រមព្រៀងដែលយើងបានទន្ទឹងរង់ចាំជាយូមកហើយនោះ គឺបានខិតជិតមកដល់ហើយ ប៉ុន្តែគ្រាន់តែមិនទាន់បានលេចចេញជារូបរាងតែប៉ុណ្ណោះ។

ដោយក្នុងនោះខាងទីប្រឹក្សាសន្តិសុខជាតិរងសេតវិមាន លោក Jon Finer បានប្រាប់កម្មវិធីមួយ “ជួបជាមួយសារព័ត៌មាន” របស់ NBC កាលពីថ្ងៃអាទិត្យថា “ការចរចាររសើបដូចនេះអាចដួលរលំនៅនាទីចុងក្រោយ” ។ ព្រោះថាវា”គ្មានអ្វីត្រូវបានយល់អនុម័ត រហូតដល់ម្នាក់ៗយល់ព្រមជាមុនសិន។”

បើទោះជាមានការចុះផ្សាយពីបទឈប់បាញ់នៅហ្គាហ្សាយ៉ាងណាក្តី តែភាគីខាងអ៊ីស្រាអែលមិនទាន់បានធ្វើបច្ចុប្បន្នភាពណាមួយនៅឡើយទេ បើទោះជាមានការចុះផ្សាយពីទូរទស្សន៍ Al Jazeera ចុងក្រោយនេះក៏ដោយ។ ប៉ុន្តែបើនិយាយពីសកម្មភាពដែលក្រុមអ្នកយកព័ត៌មានរ៉យទ័រទទួលបានពីហ្សេរុយសាឡឹមនាពេលមុននេះវិញ បានឲ្យដឹងថា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានដណ្តើមកាន់កាប់ទីក្រុង Shifa កាលពីសប្តាហ៍មុន ឥឡូវនេះពួកគេក៏កំពុងតែស្វែងរកបណ្តាញផ្លូវរូងក្រោមដីបន្ថែមទៀត ព្រោះកងកម្លាំង IDF បានអះអាងថា ផ្លូវរូងក្រោមដីនោះវាត្រូវបានសាងសង់ដោយក្រុមហាម៉ាសនៅក្រោមមន្ទីរពេទ្យ។ កងកម្លាំងអ៊ីស្រាអែល (IDF) បានអះអាងទៀតថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានប្រើប្រាស់ មន្ទីពេទ្យនិងអ្នកជំងឺមកធ្វើជាខែល ដើម្បីការខ្លួនតែប៉ុណ្ណោះ។

កូរ៉េ​ខាង​ត្បូង អាចនឹង​លុប​ចោល​កិច្ច​សន្យា​យោធា​អន្តរ​កូរ៉េ

កូរ៉េ​ខាង​ត្បូង​បាន​ធ្វើការគំរាម​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​អនុវត្ត​វិធានការ​សងសឹក​ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​នូវតែជំរុញឲ្យមាន​ការ​បាញ់​សាកល្បងនូវគ្រាប់មីស៊ីល និងការបង្ហោះ​ផ្កាយ​រណប​ចារកម្ម​យោធាបន្តទៀត នេះបើយោងតាមការចុះផ្សាយរបស់កាសែត koreantimes កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

​ វិធានការមួយដែលគេធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង ទំនងផ្អាកលើផ្នែកណាមួយនៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2018 ។

អាជ្ញាធរយោធារបស់កូរ៉េខាងត្បូងបានរំពឹងទុកថា ការបាញ់បង្ហោះ ដែលនឹងក្លាយជាការប៉ុនប៉ងលើកទី 3 របស់កូរ៉េខាងជើង អាចនឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយ។ យ៉ាងណាមិញ “របបកូរ៉េខាងជើង ត្រូវតែប្រឈមមុខនឹងការពិតនៃការថ្កោលទោសជាឯកច្ឆ័ន្ទពីសហគមន៍អន្តរជាតិជុំវិញសកម្មភាពខុសច្បាប់របស់ខ្លួន។ 

ប៉ុន្តេសម្រាប់ភាគីខាងកូរ៉េខាងត្បូងក៏មិនព្រងើយដែរ ហើយប្រទេសមួយនេះ នឹងចាត់វិធានណាមួយជាចាំបាច់ដើម្បីការពារសុវត្ថិភាពប្រជាជនរបស់យើង ។ ចំពោះជំហ៊ានដំបូងនៃវិធានការរបស់ទីក្រុងសេអ៊ូលនោះ វាត្រូវអ្នកជំនាញជាច្រើនបានទស្សទាយថា វាគឺជាការលុបចោលនូវកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ 2018 ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ វាធ្លាប់បានកើតឡើង ជាង 3,400 ដងរួចមកហើយ បើយគិតមកទល់ពេលនេះ។ ម្យ៉ាងទៀតការចាប់ផ្តើមពីសមយុទ្ធបាញ់កាំភ្លើងធំ ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ 2019 នៅលើកោះ Changrin ក្បែរព្រំដែនសមុទ្រដែលបំបែកកូរ៉េទាំងពីរ ដែលត្រូវបានគេហៅថា បន្ទាត់ដែនកំណត់ខាងជើង (NLL) ។

បើយោងតាមអ្នកជំនាញម្នាក់បានឲ្យដឹងថា  “អាកប្បកិរិយាដែលកូរ៉េខាងជើងបានបង្ហាញឱ្យយើងមើលឃើញមកទល់ពេលនេះ វាច្បាស់ណាស់ថាទីក្រុងព្យុងយ៉ាង មិនមានឆន្ទៈគ្រប់គ្រាន់ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះទេ” ។

តែបើទោះជាយ៉ាងណាក៏ដោយ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់ភ្លាមៗថាតើ “វិធានការចាំបាច់” នឹងពាក់ព័ន្ធនឹងការផ្អាកកិច្ចព្រមព្រៀងយោធានោះ តើវាជាការពិតដែរអត់នោះ យើងមិនទាន់ទទួលបានចម្លើយនៅឡើយ។

តែប្រសិនបើ​ យើងនិយាយអំពីផលលំបាក​នៃ​ការ​ផ្អាក​កិច្ច​ព្រម​ព្រៀង​យោធាវិញនោះ។ សម្រាប់ការលុបចោល វាច្បាស់ណាស់ថា​ រឿងនេះ​នឹង​មិន​មាន​ការកើតឡើងម្តងទៀតនោះទេ។  ហើយបើទោះជាសម្ព័ន្ធមិត្តដ៏ល្អដូចជាសហរដ្ឋ​អាមេរិក ក៏​មិន​គាំទ្រ​គំនិត​នៃ​ការ​ផ្អាក​កិច្ច​ព្រមព្រៀង​នេះ​ដែរ។ ព្រោះថាសហរដ្ឋអាមេរិក​មិន​ចង់​បាន​ភាព​តានតឹង​បន្ថែម​ទៀត​នៅ​ឧបទ្វីប​នេះ​ទេ»។

ប៉ុន្តែបើយើងគួររំលឹកឡើងមកវិញ កាលពីក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ភាគីទាំងពីរ “បានយល់ព្រមបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធទៅមុខ” លើការផ្អាកកិច្ចព្រមព្រៀងយោធា។

scroll to top