Rose សមាជិកក្រុម BLACKPINK បានចូលរួមព្រឹត្តិការណ៍ APEC ស្តីពីសុខភាពផ្លូវចិត្ត ក្នុងរដ្ឋកាលីហ្វ័រញ៉ា

ខាងសេតវិមានបាននិយាយថា កញ្ញា Rose ដែលជាសមាជិកក្រុមចម្រៀងស្រី K-pop BLACKPINK បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៃកិច្ចប្រជុំកំពូលក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសុខភាពផ្លូវចិត្ត​ នេះបើយោងតាមការចុះផ្សាយរបស់កាសែត koreantimes កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុង​នាម​ជា​ភ្ញៀវកិត្តិយស​របស់លោក​ជំទាវ​ទី​មួយនៃសាធារណរដ្ឋកូរ៉េខាងត្បូង កញ្ញា Kim Keon Hee Rose ត្រូវបានគេផ្តល់កិត្តិយសឲ្យ​ចូល​រួមក្នុង​ព្រឹត្តិការណ៍លំដាប់ពិភពលោកដោយធ្វើឡើង​នៅក្នុងទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា។

 គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍លើកទី១ហើយ ដែលត្រូវបាន​រៀបចំឡើងភរិយារបស់ប្រធាននាធិបតីរបស់សហរដ្ឋអាមេរិក គឺលោកស្រីJill Biden។ 

លោកស្រី Jill Biden បាននិយាយថា Rose គឺជា “តារាស្រីម្នាក់ ដែលតែងតែប្រើប្រាស់រាល់វេទិការបស់នាង ក្នុងការជំរុញឲ្យមនុស្សប្រើប្រាស់កម្លាំងល្អ សេចក្តីល្អ ដែលជាគម្រូដ៏ល្អនៅក្នុងពិភពលោក” ។

លោកស្រី Jill  Biden បាន​និយាយទៀត​ថា​៖ «​ Rose នាង​ក៏​ក្មេងស្រីម្នាក់ ដែលស្រលាញ់និងចូលចិត្តក្នុងការ​តស៊ូ​មតិ ជាពិសេសរាល់បញ្ហា​ដែលពាក់ព័ន្ធនិង​សុខភាព​ផ្លូវចិត្ត ម្យ៉ាងវិញទៀតនាងក៏តែងតែ​ចែករំលែក​នូវរឿងពិតនៃជីវិត​របស់​នាង​ដោយ​ក្លាហាន ព្រោះនាងមាន​ក្តី​សង្ឃឹមថា វាពិតជាអាច​ជួយ​អ្នក​ដទៃ​»​។

លោកស្រីបាននិយាយបន្ថែមថា “ខ្ញុំសូមអរគុណដែលនាងបានទទួលយកការអញ្ជើញរបស់ខ្ញុំក្នុងការចូលរួមជាមួយពួកយើងនៅថ្ងៃនេះ ហើយយើងពិតអរគុណចំពោះលោកស្រី Kim(ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង) ដែលជាស្ត្រីទីមួយនៃប្រទេសកូរ៉េ ហើយក៏ជានារីតែម្នាក់ដែលបានគាំទ្រការខិតខំប្រឹងប្រែងរបស់ខ្ញុំ។

បើយោងរយៈតាមសារព័ត៌មាន Associated Press (AP)បាននិយាយថា  តារាចម្រៀង K-Pop Rose បាននិយាយនៅក្នុងវេទិកានោះថា ការមានប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ វាបានធ្វើឱ្យនាងមានអារម្មណ៍កាន់តែងាយរងគ្រោះ ជាពិសេសនៅពេលដែលមានមនុស្សរិះគន់កាន់តែច្រើន។

Rose ត្រូវបានខាងអ្នកយកព័ត៌មាន AP ដកស្រង់សម្តីទៀតថា “ដូចដែលយើងចិញ្ចឹមខ្លួនយើងសម្រាប់សុខភាព និងកាយសម្បទារបស់យើងឲ្យល្អស្មើរៗគ្នា ប៉ុន្តែសម្រាប់សុខភាពផ្លូវចិត្តវិញ យើងមិនអាចធ្វើចិត្តរាល់រឿងដែលយើងជួបប្រទះនីមួយឲ្យស្មើៗគ្នាបាននោះទេ ប្រសិនបើមិនមានចេតនាច្រើនជាងឬក៏អាចតិចជាងតែប៉ុណ្ណោះ -ទាំងនេះគឺសុទ្ធសឹងតែទាក់ទងទៅនឹងសុខុមាលភាពរាងកាយ និងចិត្តរបស់យើង”។

យ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍នេះ លោក Biden បានចង្អុលបង្ហាញពីតម្រូវការដើម្បីពិភាក្សាបញ្ហាផ្លូវចិត្តដោយបើកចំហរដើម្បីព្យាបាល តែលោកស្រីសូមសង្កត់ធ្ងន់លើ “អំណាចនៃភាពស្មោះត្រង់” តែប៉ុណ្ណោះ។

លោកស្រី Biden បានបន្ថែមជាចុងក្រោយថា ជាទូទៅរាល់បញ្ហាសុខភាពផ្លូវចិត្ត វាតែកើតឡើងដោយសារ”បញ្ហារបស់ទាំងពួកគេដែលជួបប្រទះ វាត្រូវបានលាក់បាំង ក្រោមកម្រាលព្រុំ ដោយមិនមានការអើពើ។ ប៉ុន្តែនៅពេលដែលយើងនាំពួកគេចូលទៅក្នុងពន្លឺ គឺនៅពេលដែលយើងបាននិយាយជាមួយនឹងពួកគេដោយបើកចំហ យើងក៏អាចចាប់ផ្តើមព្យាបាល” ។

បើទោះជាកិច្ចប្រជុំកំពូល APEC ត្រូវបានគេរៀបចំឡើងដើម្បីប្រមូលផ្តុំដោយមេដឹកនាំនៃសេដ្ឋកិច្ចដែលជាសមាជិកចំនួន 21 ដែលរួមទាំងប្រធានាធិបតីកូរ៉េ Yoon Suk Yeol តែលោកជំទាវនៃប្រទេសកូរ៉េ រូបនេះក៏បានឆ្លៀតបន្ថែមនៅកិច្ចការសង្គមមួយចំនួនទៀតដើម្បីជាស្មារតីគាំទ្រ ដល់វេទិការដែលនឹងប្រារព្ធឡើងក្នុងទីក្រុង Cupertino ដោយជោគជ័យ។

កិច្ចព្រមព្រៀងផ្អាកការប្រយុទ្ធបណ្តោះអាសន្ននៅ Gaza ដើម្បីឈានដល់ការដោះលែងចំណាប់ខ្មាំង

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីដោះលែងស្ត្រី និងកុមាររាប់សិបនាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅហ្គាហ្សា មកធ្វើជាថ្នូរនឹងការផ្អាកប្រយុទ្ធគ្នាក្នុងរយៈពេលប្រាំថ្ងៃ នេះបើយោងតាមកាចុះផ្សាយរបស់ទីភ្នាក់ងារកាសែត Washington ដោយធ្វើការដកស្រង់សម្តីពីអ្នកដែលស្គាល់ពីកិច្ចព្រមព្រៀងមួយនេះ។

បើទោះជាយ៉ាងណាក៏ដោយ ទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីសហរដ្ឋអាមេរិក បែរជានិយាយថា រហូតមកទល់នឹងពេលនេះ គឺនៅមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។

យ៉ាងណាមិញសម្រាប់កាសែតខាងលើនេះបាននិយាយ កាលពីថ្ងៃសៅរ៍ថា ការដោះលែងចំណាប់ខ្មាំងអាចនឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នេះបើយោងតាមមនុស្សម្នាក់ដែលស្គាល់ពីកិច្ចព្រមព្រៀងលម្អិតដែលមានការកត់ត្រាចំនួនប្រាំមួយទំព័រ។ សាក្សីរូបនោះបានដឹងទៀតថា របាយការណ៍ដែលស្តីពីកិច្ចព្រមព្រាងនេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែលកាន់តែពង្រីកការវាយលុករបស់ខ្លួនក្នុងការប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធ ហាម៉ាស ដោយឆ្ពោះទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា គឺបន្ទាប់ពីការវាយប្រហារតាមអាកាស។

ប្រភពដដែលបានរាយការណ៍បន្តទៀតថា នៅក្នុងកិច្ចព្រមព្រៀង ភាគីទាំងអស់នឹងបង្កកប្រតិបត្តិការប្រយុទ្ធយ៉ាងហោចណាស់ចំនួនប្រាំថ្ងៃ ខណៈដែលចំណាប់ខ្មាំង 50 នាក់ឬច្រើនជាងនេះត្រូវដោះលែង ជាក្រុមគឺរៀងរាល់ 24 ម៉ោងម្តង។ 

គួររំលឹកថាក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងប្រហែល 240 នាក់ក្នុងអំឡុងពេលនៃការវាយលុករបស់ខ្លួនកាលពីថ្ងៃទី 7 ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែលដែលបានសម្លាប់មនុស្ស 1,200 ។

ម្យ៉ាងទៀតសាក្សីក៏បាននិយាយពីគោលបំណងនៃការផ្អាកនេះថែមទៀតផង ដោយក្នុងនោះសហរដ្ឋអាមេរិកកំពុងតែមានបំណងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌យ៉ាងច្រើនបំផុតតាមដែរអាចធ្វើទៅបាន ដោយរួមបញ្ចូលទាំងគម្រោងនៃកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីមកធ្វើជាប្រធានបទក្នុងអំឡុងពេលកិច្ចពិភាក្សាជាច្រើនសប្តាហ៍ក្នុងប្រទេសកាតា។

ប៉ុន្តែចំពោះ លោក Netanyahu បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃសៅរ៍ថា រាល់បញ្ហាដែល”ទាក់ទងនឹងចំណាប់ខ្មាំង គឺមានពាក្យចចាមអារ៉ាមមិនច្បាស់លាស់ជាច្រើន បានរាយការណ៍ពីរឿងដែលមិនត្រឹមត្រូវ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា មកទល់ពេលនេះ យើងនៅតែមិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលស្តីពីបទឈប់បាញ់នៅឡើយទេ។ ប៉ុន្តែខ្ញុំសូមសន្យាថា នៅពេលណាដែលមានកិច្ចព្រមព្រៀងបែបនេះកើតឡើងមែននោះ ពួកយើងនឹងរាយការណ៍ទៅអ្នកអំពីវាជាមិនខាន” ។

ហើយចំណែកឯ អ្នកនាំពាក្យ សេតវិមាន ក៏បាននិយាយផងដែរថា អ៊ីស្រាអែល និងក្រុមហាម៉ាសមិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បណ្តោះអាសន្ននោះទេ ដោយអ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា អាមេរិកកំពុងបន្តធ្វើការដើម្បីទទួលបានកិច្ចព្រមព្រៀងមួយនេះ។ ប៉ុន្តែបច្ចុប្បន្ន អ្វីៗគ្រប់យ៉ាងមិនទាន់ឈានដល់សេចក្តីសម្រេចលើ​កិច្ច​ព្រម​ព្រៀងណាមួយនោះដែរ។

សហរដ្ឋអាមេរិក បានការអនុម័តលើការលក់ មីស៊ីលរយៈចម្ងាយឆ្ងាយ ទៅឲ្យប្រទេសជប៉ុន

សហរដ្ឋអាមេរិកបានអនុម័តសំណើរបស់ជប៉ុនក្នុងការទិញមីស៊ីល Tomahawk ចំនួន 400 គ្រាប់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ គួររបញ្ជាក់ថា សេចក្តីសម្រេចមួយនេះ វាគឺជាផ្នែកមួយនៃការស្នើរសុំរបស់ទីក្រុងតូក្យូ ដើម្បីបង្កើនការការពាររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើយោងតាមរយៈក្រសួងការបរទេសរបស់សហរដ្ឋអាមរិកបាននិយាយថា ខ្លួនកំពុងយល់ព្រមលើការលក់ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ $2.35 ពាន់លានដុល្លារ ដោយក្នុងនោះមានរួមបញ្ចូលទាំងមីស៊ីល Tomahawk ចំនួនពីរប្រភេទ ដែលវាមានរយៈចម្ងាយប្រហែល 1,600 គីឡូម៉ែត្រ (995-mile) ។

ក្រសួងការបរទេសខាងលើបាននិយាយទៀតថា ការលក់នេះ គឺមានគោលបំណង “ធ្វើឱ្យមានភាពកាន់តែប្រសើរឡើងនូវផ្នែកសន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់របស់យើង ម្យ៉ាងទៀតវាក៏ជាកម្លាំងស្នូលសម្រាប់ស្ថិរភាពនយោបាយ និងដើម្បីបង្ហាញពីវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថែមទៀតផង”។

តែបើយោងតាមការរៀបរាប់ពីមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់នេះនឹងធ្វើអោយទំនាក់ទងទ្វេរភាគីកាន់តែប្រសើរឡើងដូចគ្នា ទន្ទឹមនឹងការពង្រឹងនូវសមត្ថភាពរបស់ប្រទេសជប៉ុនក្នុងការទប់ទល់នឹងការគម្រាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយជាការផ្តល់នូវកាំជ្រួចរយៈចម្ងាយឆ្ងាយសាមញ្ញធម្មតា។ ប៉ុន្តែបើនិយាយពីរយៈចម្ងាយរបស់វាវិញ គឺវាមានសមត្ថភាពទប់ទល់ដ៏សំខាន់ ដែលអាចបន្សាបការគំរាមកំហែងមួយចំនួនដែលកំពុងកើនឡើងបានយ៉ាងល្អ។

ចំពោះការរាយកាណ៍ពីមន្ត្រីរបស់ AFP បានសិក្សាស្វែងយល់ និងបង្ហាញឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់គណៈកម្មាធិការសភាកាលពីខែកុម្ភៈថា រដ្ឋបាលរបស់លោកកំពុងស្វែងរកកាំជ្រួច Tomahawk ចំនួន 400 ដើម ដែលជាផ្នែកមួយនៃការជំរុញផ្នែកការពារជាតិដ៏សំខាន់។ ដោយលោកបានគូសបញ្ជាក់ថា ប្រទេសជប៉ុនតែងតែមានការព្រួយបារម្ភជុំវិញការកើនឡើងនៃកម្លាំងយោធារបស់ចិន រួមទាំងសមយុទ្ធនានាពួកគេ ដែលតែងតែធ្វើជាប្រចាំនៅក្បែរកោះតៃវ៉ាន់ ក៏ដូចជាការសាកល្បងកាំជ្រួចមីស៊ីលឥតឈប់ឈររបស់កូរ៉េខាងជើងជាដើម។

យ៉ាងណាមិញសម្រាប់កិច្ចព្រមព្រៀង​កាំជ្រួច​ខាងលើនេះ ​នឹងមាន​បន្ត​ទៅមុខទៀត បើទោះជាជប៉ុនធ្លាប់បានជួប​ពិភាក្សា​ជាមួយនឹងភាគី​ចិន​ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​ក៏ដោយ​។

គួររំលឹកថា ប្រធានាធិបតីចិនលោក Xi Jinping គឺបានជួបដាច់ដោយឡែកកាលពីពេលថ្មីៗនេះនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង San Francisco ជាមួយលោក Kishida និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក៏ពិតមែន។ 

​យន្តហោះ Boeing 787 Dreamliner បានចុះចត​នៅ​អង់តាក់ទិក ដំបូងគេបង្អស់ ក្នុងពិភពលោក

មានផ្លូវរត់ក្នុងចំងាយខ្លីៗ ផ្លូវរត់រដិបរដុប និងផ្លូវរត់ដែលរងការរំខានយ៉ាងខ្លាំងនៃផ្ទាំងទឹកកក ប៉ុន្តែវាបានក្លាយទៅជាផ្លូវថ្មីសម្រាប់អ្នកហោះហើរដ៏គួរឱ្យភ័យខ្លាច ដើម្បីឱ្យឲ្យអ្នកក្នុងយន្តហោះទាំងនោះអាចទទួលបាននូវអារម្មណ៍តក់ស្លុតអំពី យន្តហោះដែលបានរត់លើផ្ទៃទឹកកក។

បើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុន Norse Atlantic Airways បានចុះចតយន្តហោះ Boeing 787 Dreamliner ក្នុងលក្ខខណ្ឌខុសពីធម្មតាកាលពីថ្ងៃពុធ។ ដោយសារតែយន្តហោះមួយគ្រឿងនោះបានហោះហើរក្នុងទិសដៅ៖ទៅតំបន់ទឹកកក អង់តាក់ទិក ។ 

យន្តហោះមួយគ្រឿងដំបូងគេបង្អស់នោះត្រូវបាន cnn រាការណ៍ថា៖ វាមានប្រវែង 3,000 ម៉ែត្រ (9840 ហ្វីត) និងទទឹង 60 ម៉ែត្រ (100 ហ្វីត) “ហើយវាបានរត់លើផ្លូវទឹកកកពណ៌ខៀវស្រង៉ាត់ ជាពិសេសគឺពេល”ដែលមានឆ្លាក់ព្រិល និងទឹកកក ថែមទៀតផង។

យន្តហោះ Dreamliner បានចុះចតនៅ Troll Airfield កាលពីថ្ងៃពុធ បន្ទាប់ពីម៉ោង 2 ទៀបភ្លឺ ក្នុងពន្លឺថ្ងៃដ៏ភ្លឺ គឺចាប់តាំងពីវាស្ថិតក្នុងរដូវក្តៅ ម្យ៉ាងទៀតវាគឺជាទីតាំងមួយដែលស្ថិតនៅក្នុងអឌ្ឍគោលខាងត្បូង យើងអាចនិយាយបានវាជាកន្លែងដែលមានមនុស្សតិចតួចបំផុតបានទៅដល់។ យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលមានយន្តហោះដ៏ធំទូលាយមួយគ្រឿង ដែលមានលទ្ធភាពផ្ទុកអ្នកដំណើរបានដល់ទៅ 330 នាក់ បែរជាប្រថុយនឹងការធ្វើដំណើរទៅកាន់ទ្វីបទីប្រាំមួយបែបនេះ។

 គួរបញ្ជាក់ថា មុនពេលដែលអ្នកចាប់ផ្តើមស្វែងរកការកក់ជើងហោះហើរផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ Troll សូមអ្នកត្រូវដឹងថា ជើងហោះហើរ N0787 មិនមែនជាផ្លូវធ្វើដំណើរធម្មតាទេ។ ព្រោះបើយោងតាមការរៀបរាប់ពីអ្នកដំណើរទាំង ៤៥នាក់នោះ រួមមានអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន ប៉ូឡា ន័រវេស ដែលបានចុះកិច្ចសន្យាហោះហើរ ដើម្បីដឹកមនុស្ស ព្រមទាំងឧបករណ៍ ១២ តោនទៅកាន់ស្ថានីយស្រាវជ្រាវ Troll នៅ Queen Maud Land អង់តាក់ទិកនោះ ពួកគេម្នាក់ៗសុទ្ធតែបាននិយាយថា៖ វាមិនមែនជាការលោតខ្សែយ៉ាងលឿនឆ្លងកាត់មហាសមុទ្រនោះទេ។ ព្រោះបើយោងតាមរៀបរាប់បានឲ្យដឹងទៀតថា យន្តហោះនេះបានចាកចេញពីទីក្រុង Oslo កាលពីថ្ងៃទី 13 ខែវិច្ឆិកា ដោយឈប់នៅ Cape Town មុនពេលធ្វើដំណើរទៅភាគខាងត្បូងបន្ថែមទៀតនៅយប់ថ្ងៃពុធ ដើម្បីធ្វើការចុះចតជាកំណត់ត្រារបស់ខ្លួន។

លោក Daniel Carey នៃក្រុមហ៊ុន Aircontact ដែលជាឈ្មួញកណ្តាលដែលរៀបចំការហោះហើរបាននិយាយថា កន្លែងដឹកទំនិញដ៏ធំទូលាយរបស់ Dreamliner បានធ្វើឱ្យវាក្លាយជាយន្តហោះដ៏ល្អសម្រាប់ការហោះហើរលើវាលត្រជាក់។ តែបើយោងតាម លោក Paul Erlandsson តំណាងផ្នែកសេវាកម្មនៅក្រុមហ៊ុន Boeing បាននិយាយថា ប្រសិទ្ធភាពប្រេងរបស់វាក៏ជាកត្តាមួយផងដែរ។ យន្តហោះ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​អង់តាក់ទិក ហើយ​ត្រឡប់​ទៅ​ក្រុង Cape Town ដោយ​មិន​ចាំ​បាច់​ចាក់​ប្រេង​នោះ វាសុទ្ធតែមិនមែនជារឿងធម្មតានោះដែរ។

ព្រោះបើយោងតាមលោកនាយកប្រតិបត្តិក្រុមហ៊ុន Norse Atlantic Airways លោក Bjørn Tore Larsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាគឺជាកិត្តិយស និងក្តីរំភើបដ៏អស្ចារ្យក្នុងនាមក្រុមទាំងមូល Norse ដែលយើងសម្រេចបានរួមគ្នានូវពេលដ៏ខ្លីនៃការចុះចត 787 Dreamliner ដំបូងគេ” ។

លោកបានមានប្រសាសន៍ទៀតថា “នៅក្នុងស្មារតីរបស់ស្ថាបនិក នៃ 787 Dreamliner គឺដើម្បីក្លាយជាយន្តហោះធំដំបូងគេ ហើយក៏ជាមានមោទនភាពមួយ ដែលខ្លួនអាចមានស្នាដៃនៅក្នុងបេសកកម្មដ៏សំខាន់ និងពិសេសបែបនេះ។ វា​ជា​សក្ខីភាព​ពិត​ចំពោះ​អាកាសយានិក និង​នាវិក​ដែល​ទទួល​បាន​ការ​បណ្តុះបណ្តាល​ជំនាញ​ខ្ពស់ ដោយរួមបញ្ចូលនិង​យន្តហោះ Boeing ដ៏​ទំនើប​របស់​យើង»។

“ការចុះចតយន្តហោះដ៏ធំបែបនេះ គឺជាការបើកលទ្ធភាពថ្មីទាំងស្រុងសម្រាប់ការដឹកជញ្ជូននៅ Troll ដែលនឹងរួមចំណែកដល់ការពង្រឹងការស្រាវជ្រាវ របស់ន័រវេសនៅតំបន់អង់តាក់ទិកថែមទៀតផង។”

scroll to top