ក្មេងស្រីអាយុ 13 ឆ្នាំម្នាក់ អាចបំបែកកំណត់ត្រាពិភពលោក សម្រាប់ល្បិចវេទមន្តនៅក្រោមទឹក

ក្មេងស្រីម្នាក់ដែលមានអាយុទើបតែ 13 ឆ្នាំ តែអាចមានសមត្ថភាពប្រើប្រាស់មន្តអាគមន៍ និង ថ្វីដៃឆ្ពិនភ្នែកបានយ៉ាងល្អឥតខ្ចោះ ហើយអ្វីធ្វើឲ្យយើងកាន់តែភ្ងាក់ផ្អើរទៀតនោះ គឺនាងអាចប្រើវិជ្ជាទាំងនេះ នៅក្នុងទឹកថែមទៀតផង។ យ៉ាងណាមិញ សម្រាប់ការមុជទឹកនៅក្នុងទឹក Scuba ជាមួយនឹងចំណង់ចំណូលចិត្តរបស់នាង វាក៏បានធ្វើឲ្យក្មេងស្រីរូបនេះអាចបំបែកកំណត់ត្រាពិភពលោក Guinness សម្រាប់ការធ្វើបានចំនួន 38 ល្បិចក្នុងរយៈពេល 3 នាទីខណៈពេលដែលនៅក្រោមទឹក។

ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Avery Emerson Fisher បានបំពាក់ឧបករណ៍ស្កាយបារបស់នាង ហើយចូលទៅក្នុងទឹករូងក្រោមដីនៅឯ Aquarium of the Bay ដែលមានទីតាំងនៅក្នុងទីក្រុង San Francisco ។

Fisher គឺជាយុវត្តីតែម្នាក់គត់ គឺត្រូវបានគេកត់ត្រាទុកថា បានធ្វើល្បិចវេទមន្តចំនួន 38 មុខក្នុងរយៈពេលត្រឹមតែ 3 នាទីប៉ុណ្ណោះ ខណៈពេលដែលនៅក្នុងទឹក​។ តែបើធៀបនឹងម្ចាស់កំណត់ត្រាមួយនេះពីមុនវិញ គឺអាចធ្វើបានតែចំនួន 20 ល្បីនោះទេ ដែលម្ចាស់ជើងឯកកាលនោះគឺត្រូវបានកំណត់ដោយបុរសលេងប៉ាហីជនជាតិអង់គ្លេស Martin Rees ក្នុងឆ្នាំ 2020។

Fisher គឺជាអ្នកបានបំបែកកំណត់ត្រាថ្មីក្នុង ឆ្នាំ២០២៣ ហើយនាងក៏ជាអ្នកដែលធ្លាប់ទទួលបានវិញ្ញាបនបត្រជ្រមុជទឹកចំនួន 12 លើករួចមកហើយ គឺក្នុងចំណោមការប្រកួតមុជទឹកសមុទ្រច្រើនជាង 30 ដង។ 

យុវត្តីរូបនេះបាននិយាយថា នាងតែងតែសង្ឃឹមថា នាងអាចបំបែកកំណត់ត្រាពិភពលោក Guinness នារីដំបូងគេ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សមហាសមុទ្រ និងជំរុញមនុស្សកាន់តែច្រើនឱ្យទទួលយកការមុជទឹក Scuba ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​និយាយ​ថា ការ​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយការស្លាប់របស់​ជន​ស៊ីវិល​មិន​បាន​ជោគជ័យ​នោះទេ ក៏ព្រោះតែ​ក្រុម​ហាម៉ាស់

ទាហ៊ានអ៊ីស្រាអែលបានរកឃើញ កំណាត់ផ្លូវរូងក្រោមដី ដែលប្រើដោយក្រុមហាម៉ាសនៅមន្ទីរពេទ្យ Al Shifa នៃតំបន់ហ្គាហ្សា ខណៈដែលនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន “មិនអាចទទួលបាននូវជោគជ័យ” គឺដោយសារតែក្រុមហាម៉ាសមកបញ្ឈប់ការផ្លាស់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅរកកន្លែងមានសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ៊ីស្រាអែលបានអះអាងថា ក្រុមហាម៉ាស់បានរក្សាទុកអាវុធ និងគ្រាប់រំសេវ ព្រមទាំងចំណាប់ខ្មាំងនៅក្នុងបណ្តាញផ្លូវរូងក្រោមដីក្រោមនៃមន្ទីរពេទ្យ Al Shifa ដោយពួកគេមានចេតនាប្រើប្រាស់អ្នកជំងឺ និងជនភៀសខ្លួនរាប់ពាន់នាក់ដែលស្នាក់នៅទីនោះមកធ្វើជាខែល។

លោក Netanyahu ក៏បានសួរមួយរសំណួរមួយទៅកាន់ពិភពលោក ក៏ដូចជាក្រុមហាម៉ាស់តាមរយៈស្ថានីយ៍ទូរទស្សន៍ CBS News របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា តើការសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ និងជនជាតិអ៊ីស្រាអែលនៅក្នុងសង្គ្រាមជិតប្រាំមួយសប្តាហ៍របស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស វានឹងបញ្ឆេះការស្អប់ក្នុងចំណោមមនុស្សជំនាន់ថ្មីដែរមែនទេ?

លោក Netanyahu បាន​និយាយ​ថា ការ​ប៉ុនប៉ង​របស់​អ៊ីស្រាអែល​ក្នុង​ការ​កាត់​បន្ថយគ្រោះថ្នាក់សម្រាប់​ជន​ស៊ីវិល​មិនអាចទទួល​បាន​ជោគជ័យ​ បើមិនមែនជាការរារាំងដោយ​ក្រុម Hamas នោះ ម្ល៉េះពួកគេក៏មិនមានគ្រោះដូច្នេះដែរ។ លោកបានមានប្រសាសន៍បន្តទៀតថា”ការស្លាប់របស់ជនស៊ីវិលវាសុទ្ធតែជាសោកនាដកម្មមិនថាជាជនជាតិណាក៏ដោយ។ កងទ័ពអ៊ីស្រាអែលបានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីអោយជនស៊ីវិលរួចផុតពីគ្រោះថ្នាក់ តែវាគឺស្ថិតក្នុងស្ថានភាពមួយខណៈដែលក្រុមហាម៉ាសកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាបក្សពួកខ្លួនឱ្យនៅជាមួយនឹងជនស៊ីវិលជានិច្ច” ។

យ៉ាងណាមិញខាងកងទ័ពអ៊ីស្រាអែល​បាន​បញ្ចេញ​វីដេអូមួយ ​ដែល​​បង្ហាញពីបណ្តាញពី​ផ្លូវ​ចូល​ផ្លូវ​រូង​ក្រោម​ដី​មួយ​នៅ​តំបន់​ខាង​ក្រៅ​នៃមន្ទីពេទ្យ​ Al Shifa ដែល​ជា ​មន្ទីរពេទ្យ​ធំ​បំផុត​របស់​ Gaza ។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សម្រាប់អ្នកយកការណ៍របស់ Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះទេ ព្រោះបើយោងតាមរយៈវីដេអូបានបង្ហាញពីរូបភាពនៃផ្លូវរន្ធជ្រៅមួយនៅក្នុងដី ដែលពោរពេញទៅដោយសំរាម និងព័ទ្ធជុំវិញដោយកម្ទេចថ្មបេតុង និងខ្សាច់។ ប្រសិនបើយើងសម្លឹងយូទៅ វាហាក់ដូចជាតំបន់នេះត្រូវបានគេជីកកកាយ ឬត្រូវបានរថយន្តឈូសឆាយរួចទៅហើយ ដើម្បីអាចបង្ហាញរូបរាងនៅផ្ទៃខាងក្រោយ។

តែបើយោងតាមរយៈកង​ទ័ពវិញ​បាន​និយាយ​ថា កង​ទ័ព​របស់​ខ្លួន​ក៏​បាន​រក​ឃើញ​រថយន្ត​មួយ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដែល​មាន​អាវុធ​មួយ​ចំនួន​ធំផងដែរ។

ចំនែកឯក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការអះអាងដោយមន្ទីរបញ្ចកោណ និងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលថាក្រុមរបស់ខ្លួនបានប្រើប្រាស់បន្ទីពេទ្យ Al Shifa សម្រាប់គោលបំណងយោធានោះ “យើងពិតជាចង់និយាយ វាគឺជារឿងមិនពិត ហើយវាក៏ជារឿងដ៏គួរឲ្យអស់សំណើចថែមទៀតផង ព្រោះថាក្រុមហាម៉ាស់ មិនទន់ខ្សោយដល់ម្លឹងនោះទេ” ។

ទន្ទឹមនឹងការឆ្លើយតបមួយនេះគឺវាជាប់ពាក់ព័ន្ធទៅនឹងអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា សហរដ្ឋអាមេរិកមាន ទំនុកចិត្តលើការវាយតម្លៃ ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួនលើសកម្មភាពរបស់ក្រុមហាម៉ាសនៅក្នុងមន្ទីរពេទ្យ Al Shifa ហើយនឹងមិនចែករំលែក ឬបញ្ជាក់លម្អិតអំពីរឿងទាំងអស់នោះទេ។

កងកំលាំងប៉ារ៉ាស៊ូដង់ RSF កំពុងតែមានអត្ថិមានអត្ថិភាពនៅក្នុងសង្គ្រាមប្រាំពីរខែ នៃប្រទេសស៊ូដង់

កងកម្លាំង​គាំទ្រ​រហ័ស​(RSF) ដែលស្ថិតនៅ​ទូទាំង​តំបន់​ភាគខាងលិច និង​ភាគខាងត្បូង​នៃ​ប្រទេសស៊ូដុង ​បាន​បំបែក​ភាពជាប់គាំង​ជាច្រើន​ខែ​ក្នុង​សង្រ្គាម​ជាមួយ​នឹងភាពជឿនលឿនរបស់ខ្លួន។

បើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នកងកំលាំងប៉ារ៉ា RSF បានទទួលការរីកចំរើនគួរឲ្យកត់សម្គាល់ ហើយវាក៏ត្រូវបានអ្នកជំនាញជាច្រើនបានរំពឹងទុកថា ស៊ូដង់អាចទទួលរងនូវការបែកបាក់មួយផ្សេងទៀត បន្ទាប់ពីការបាត់បង់ស៊ូដង់ខាងត្បូង។

ការប្រយុទ្ធដណ្តើមអំណាចរវាងកងទ័ពស៊ូដុង និងក្រុមគាំទ្ររហ័សប៉ារ៉ា RSF វាបានជាប់គាំងចាប់តាំងពីខែមេសាមកម្ល៉េះ។ ហើយការស្លាប់នៃចំនួនប្រជាជនដ៏ច្រើនលើសលប់ គឺកើតឡើងដោយសារតែការវាយប្រហារវាងមេដឹកនាំទាំងពីរ ដើម្បីដណ្តើម តែវាក៏បង្ករឲ្យ កុមារជាច្រើបានស្លាប់ដោយភាពអត់ឃ្លាន។

តែបើទោះជាយ៉ាងណាក៏ដោយ ក៏ប្រមុខ RSF ឧត្តមសេនីយ៍ Mohamed Hamdan Dagalo ដែលគេស្គាល់ថា Hemedti បាននិយាយនៅក្នុងអាស័យដ្ឋានវីដេអូមួយចេញផ្សាយកាលពីថ្ងៃទី 4 ខែវិច្ឆិកាថា “នៅក្នុងទីក្រុងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង យើងមិនមានអ្វីដែលត្រូវធ្វើជាមួយរដ្ឋាភិបាលទេ” “អ្នករស់នៅក្នុងទីក្រុងគួរតែដឹងថា តើពួកគេគួរជ្រើសរើសអ្នកណាហើយនៅពេលនេះ “។ លោកបានបន្តទៀតថា ឥឡូវនេះវាមិនមានហានិភ័យភ្លាមៗនៃការបំបែកប្រទេសស៊ូដង់នោះទេ ព្រោះវាមិនទាន់ដល់ទីបញ្ចប់នៃសង្គ្រាម។

គួរបញ្ជាក់ថាទាហានប៉ារ៉ានៅក្នុងខែនេះ បានចូលដល់បេះដូងនៃមូលដ្ឋានទ័ពរថពាសដែកនៅភាគខាងត្បូងទីក្រុង Khartoum ដែលជាមូលដ្ឋានធំបំផុតរបស់កងទ័ពស៊ូដង់ ហើយពួកគេក៏បានចូលកាន់កាប់មូលដ្ឋានមួយទៀតនៅក្នុងស្រុក Jebel Awlia បើទោះបីជាកងទ័ពបានវាយបកវិញយ៉ាងណាក៏ដោយ។

ជាការពិតណាស់ក្រុមប៉ារ៉ា RSF គឺចង់ទាមទារទឹកដីឱ្យបានគ្រប់គ្រាន់ ដើម្បីប្រកាសជ័យជម្នះជាឯកតោភាគី ដែលមាននៅលើទឹកដី Darfur និងKhartoum ថាជារបស់ខ្លួន។

តែបើយោងតាមក្រុមអ្នកវិភាគបាននិយាយថា ភាពអស់កម្លាំងរបស់កងទ័ពរបស់ស៊ូដង់ហាក់ដូចជាបានជំរុញឱ្យមានការវិលត្រឡប់ទៅកាន់កិច្ចចរចាបទឈប់បាញ់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតនៅទីក្រុង Jeddah ដែលត្រូវបានផ្អាកនៅក្នុងខែមិថុនា និងបានបន្តកាលពីខែមុន។ 

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា វឌ្ឍនភាពនៃ RSF បានធ្វើឱ្យកាន់តែស៊ីជម្រៅនូវវិបត្តិមនុស្សធម៌ដែលអង្គការសហប្រជាជាតិប៉ាន់ស្មានថា ក្រុមរបស់ពួកគេបានសម្លាប់មនុស្សច្រើនជាង 9,000 នាក់ និងបានជម្លៀសប្រជាជនជាង 6 លាននាក់ ក្នុងចំណោមប្រជាជនសរុប 49 លាននាក់។

ម្យ៉ាងទៀតជនស៊ីវិលដែលរស់នៅក្បែរមូលដ្ឋានទ័ពនៅ Khartoum តែងតែរាយការណ៍ថា នៅទីនោះគឺមានការប៉ះទង្គិចគ្នាមិនឈប់ឈរ។

នៅក្នុងការកាន់កាប់ RSF ដែលស្ថិតនៅ El Geneina ក្នុង West Darfur ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា នៅទីនោះមានមនុស្សយ៉ាងហោចណាស់ 1,300 នាក់ត្រូវបានសម្លាប់ ក្នុងខែនេះ ខណៈដែល RSF និងកងជីវពលសម្ព័ន្ធមិត្តកាន់តែទទួលការរីកចម្រើន។ 

គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និង ថៃ

គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង ៨ និង៣៧នាទីព្រឹក ថ្ងៃសុក្រ ទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 

បើយោងតាម នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃបានប្រកាសថា គ្រោះរញ្ជួយដីនេះមានចម្ងាយប្រហែល ត្រឹម100 គីឡូម៉ែត្រពីភាគពាយព្យនៃស្រុក Mae Sai ខេត្ត Chiang Rai តែប៉ុណ្ណោះ។

ម្យ៉ាងទៀតបើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីមួយនេះ គឺស្ថិតនៅចម្ងាយប្រហែល 76 គីឡូម៉ែត្រ ពីភាគនិរតីនៃទីរួមខេត្ត តុងក្នុងរដ្ឋសាន របស់មីយ៉ាន់ម៉ា ដែលបានកើតឡើងក្នុងជម្រៅប្រហែល 9 គីឡូម៉ែត្រ គឺបន្ទាប់ពីមានការរញ្ជួយដីចំនួនបីដង ដែលមានកម្រិត 4.1, 3.5 និង 3.4 វិចទ័រ។

ប្រភពមួយនេះបានឲ្យដឹងទៀតថា ការរញ្ជួយនេះវាអាចប៉ះពាល់ដល់មួយចំនួននៅក្នុងប្រទេសថៃដូចជា៖ Muang, Mae Suay និង Mae Sai នៃខេត្ត Chiang Rai ។ ស្រុក Saraphi និង Muang នៃ Chiang Mai; ស្រុក មឿង នៃ ឡាំភុន; និងផ្នែកខ្លះនៃណាន; និងសង្កាត់ឡាក់ស៊ី នៃទីក្រុងបាងកក។ តែក្នុងនោះក៏មានការរាយការណ៍មួយចំនួនបាននិយាយថា ការរញ្ជួយដីនេះនឹងទៅដល់ Mae Hong Son នៅភាគខាងជើង ក៏ដូចជា Udon Thani និង Khon Kaen នៅភាគឦសានថែមទៀតផង។  

បើយោងតាមលោក Arun Pinta ប្រធានការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៃខេត្តឈៀងម៉ៃ បាននិយាយថា អ្នករស់នៅក្នុងអគារខ្ពស់ៗ ក៏ដូចជាបុគ្គលិក និងអ្នកជំងឺនៅមន្ទីរពេទ្យ Maharaj Nakorn Chiang Mai បាននិយាយថា ពួកគេមានអារម្មណ៍ញ័រប្រហែលជា 5 វិនាទី។

លោកបាន​និយាយរៀបរាប់ទៀត​ថា រហូត​មក​ដល់​ពេល​នេះ យើងនូវមិន​ទាន់ទទួលបាននូវ​របាយការណ៍​អំពី​ការ​ខូច​ខាត​អាង​ស្តុក​ទឹក ឬ​ទំនប់​នៅ​ខេត្ត​ភាគ​ខាង​ជើងនោះ​ទេ។ តែបើយោងតាមការស្ទង់មតិ បានបង្ហាញថា នៅក្នុងស្រុកមួយចំនួនអាចនឹងរងនូវការខូចខាត ប្រសិនបើមានការរញ្ជួយដីខ្លាំង។

គួររបញ្ជាក់ថា ចំពោះបាតុភូតនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ា ត្រូវបានលោក Prasan Sangwandet នាយកផ្នែកអង្កេតការរញ្ជួយដីនិយាយថា វាកើតឡើងដោយសារតែចលនារបស់អ្នកអ្នកស្រុក Kengtung ក្នុងរដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា។

តាមពិតទៅប្រទេស​មីយ៉ាន់ម៉ា​ស្ថិត​នៅ​ជួរ​ជាមួយ​នឹងខ្សែ​រញ្ជួយ​ដី ហើយ​ការ​រញ្ជួយ​ដីមួយនេះវា​គឺ​ជា​រឿង​ធម្មតានោះទេ។

លោក Prasan បាននិយាយថា ការរញ្ជួយដីជាច្រើនក្នុងចន្លោះពី 3 ទៅ 4 រ៉ិចទ័រ ត្រូវបានរាយការណ៍បន្ទាប់ពីការរញ្ជួយដីដំបូង។ហើយចំនែកឯការ​រញ្ជួយ​ដី​បន្ថែម​ទៀត​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​បន្ទាប់​ពី​មួយ​ទៅ​ពីរ​ខែ។

នាពេលឥឡូវនេះវិញ នាយកដ្ឋាន​ឧតុនិយម​ថៃ ​នឹង​ប្រុង​ប្រយ័ត្ន​គ្រប់​ម៉ោង​ដើម្បី​តាមដាន​ការវិវត្តន៍​បន្ថែម​ទៀត។

scroll to top