ក្រុមឧទ្ទាម Houthis បានរឹបអូសកប៉ាល់របស់ប្រទេសជប៉ុនមួយគ្រឿង ដែលឆ្លងកាត់សមុទ្រក្រហម ដោយពួកគេអះអាងថា វាមានទំនាក់ទំនងជាមួយក្រុមហ៊ុនអ៊ីស្រាអែល

 អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុម Houthis របស់យេម៉ែន បានរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ដែលគ្រប់ដោយចក្រភពអង់គ្លេស និងជប៉ុន នៅឯសមុទ្រក្រហមភាគខាងត្បូង។ អ៊ីស្រាអែលបាននិយាយទៀតថា វាគឺជា”អំពើភេរវកម្មរបស់ប្រទេសអ៊ីរ៉ង់” នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើយោងតាមរយៈអ្នកនាំពាក្យរបស់ក្រុម Houthis បាននិយាយថា ខ្លួនបានរឹបអូសកប៉ាល់មួយនៅក្នុងសមុទ្រក្រហមក៏ពិតមែន ប៉ុន្តែក្រុមមួយនេះបានពិពណ៌នាថា កប៉ាល់នោះវាគឺជារបស់អ៊ីស្រាអែល។ 

គួរបញ្ជាក់ថា ក្រុម Houthis វាគឺជាសម្ព័ន្ធមិត្តរបស់ទីក្រុង តេអេរ៉ុង ដែលជាអ្នកធ្លាប់បានបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងទៅកាន់ប្រទេសអ៊ីស្រាអែល។ ហើយរាល់សកម្មភាពរបស់ពួកគេទាំងនោះគឺបានសបញ្ជាក់ថា វាគឺជាការសាមគ្គីភាពមួយរវាងខ្លួនជាមួយនឹងក្រុមសកម្មប្រយុទ្ធ Hamas ប៉ាឡេស្ទីន ដែលកំពុងតែប្រយុទ្ធនៅក្នុងតំបន់ Gaza Strip ។

យ៉ាងណាមិញសម្រាប់ការរឹបអូសកប៉ាល់នៅឯសមុទ្រក្រហមនោះផងដែរ ខាងអ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុនបានគូសបញ្ជាក់កាលពីថ្ងៃច័ន្ទថា កប៉ាល់ Nippon Yusenដែលដំណើរការដោយ Galaxy Leader វាជារបស់ប្រទេសជប៉ុន។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសជប៉ុនកំពុងអំពាវនាវដល់ពួកឧទ្ទាម ខណៈពេលដែលខ្លួនកំពុងតែស្វែងរកជំនួយពីអាជ្ញាធររបស់ប្រទេសអារ៉ាប៊ីសាអូឌីត អូម៉ានី និងអ៊ីរ៉ង់ ដូចគ្នា ដើម្បីធ្វើការឆ្ពោះទៅរកការដោះលែងកប៉ាល់នេះយ៉ាងឆាប់រហ័សបំផុត ជាពិសេសនោះគឺនាវិករបស់យើង។

ចំនែកឯប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា “យើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើបែបនេះ” ។ លោក​បាន​បន្តទៀត​ថា យើងនឹងមិនអនុញ្ញាឲ្យ​ជនជាតិ​ជប៉ុន​ណា​ម្នាក់មានគ្រោះថ្នាក់ដោយសារតែក្រុម Houthis ជាដាច់ខាត។

យើងខ្ញុំសូមបញ្ជាក់ថា Galaxy Leader គឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅក្រោម Isle of Man-headered Ray Carriers ដែលជាអង្គភាពនៃក្រុមហ៊ុន Tel Aviv-incorporated Ray Shipping នេះបើយោងតាមទិន្នន័យរបស់ LSEG ។

បើទោះជាយ៉ាងណាក៏ដោយ សម្រាប់ទីភ្នាក់ងាររបស់រ៉យទ័រ មិនទាន់អាចទទួលបានការអត្ថធិប្បាយណាមួយពីក្រុមហ៊ុនដឹកជញ្ជូន Ray Carriers និង Ray Shipping នៅឡើយទេ។

ហើយចំណែកឯ Nippon Yusen (9101.T) របស់ប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថា NYK បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានបង្កើតក្រុមការងារមួយ ដើម្បីប្រមូលព័ត៌មានបន្ថែម រួមទាំងសុវត្ថិភាពនៃនាវិក 25 នាក់ ដែលមកពីហ្វីលីពីន ប៊ុលហ្គារី អ៊ុយក្រែន រូម៉ានី និងម៉ិកស៊ិកូជាដើម។ ដោយក្នុងនោះអ្នកនាំពាក្យម្នាក់បាននិយាយថា កប៉ាល់ដែលត្រូវបានក្រុម Houthis រឹបអូសនោះ វាគឺជាក្រុមហ៊ុនដឹកជញ្ជូនរថយន្តដែលបានធ្វើដំណើរពីអឺរ៉ុប ឆ្ពោះទៅកាន់ប្រទេសឥណ្ឌាដោយគ្មានទំនិញ។

តែកាលពីសប្តាហ៍មុន មេដឹកនាំក្រុម Houthi បាននិយាយថា កងកម្លាំងរបស់ពួកគេនឹងធ្វើការវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែល ហើយពួកគេអាចនឹងធ្វើការ កំណត់គោលដៅលើនាវារបស់អ៊ីស្រាអែលដែលមានទីតាំងស្ថិតនៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandeb ។

បច្ចុប្បនក្រុមមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេកំពុងតាមដានស្ថានការណ៍ខាងលើនេះ។

ហើយចំនែកឯខាងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កប៉ាល់មួយគ្រឿង ដែលខ្លួនសុំមិនបញ្ចេញឈ្មោះ ក៏ត្រូវបានក្រុម Houthi រឹបអូសដូចគ្នា។ ខាងការិយាល័យរបស់គាត់បាននិយាយទៀតថា “នេះគឺជាអំពើភេរវកម្មមួយផ្សេងទៀតហើយដែលជាអំពើរបស់អ៊ីរ៉ង់ ជាពិសេសជាងនេះទៅទៀតវាក៏ជាសកម្មភាពមួយដែលតំណាងឱ្យការកើនឡើងនៃការបះបោររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងពលរដ្ឋនៃពិភពលោកសេរី ដោយពួកគេបានផ្តើមចេញជាមួយនឹងផលប៉ះពាល់ជាអន្តរជាតិដែលជាប់ទាក់ទងនឹងសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនរបស់ពិភពលោក”។

បើទោះជាយ៉ាងណាក៏ដោយ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ក្រុម Houthis បានអះអាង​ថា កប៉ាល់​ទាំង​អស់​ដែល​គ្រប់​គ្រង ឬ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុនរបស់​អ៊ីស្រាអែល ឬ​កាន់​ទង់ជាតិ​អ៊ីស្រាអែល វាសុទ្ធសឹងតែជាគោលដៅរបស់យើង។

ទីភ្នាក់ងាររបស់ CNN បានទៅមើលផ្លូវរូងក្រោមដីដោយផ្ទាល់ជាមួយនឹងកងទ័ព IDF ដើម្បីលាតត្រដាងពីការពិត ដែលស្ថិតនៅជិតមន្ទីរពេទ្យ Al-Shifa

សូម្បីតែនៅក្នុងភាពងងឹតក៏ដោយ តែចំពោះការបំផ្លិចបំផ្លាញទាំងស្រុងនៅភាគខាងជើងនៃ ហ្គាហ្សា វិញគឺច្បាស់ដូចថ្ងៃ។ សំបកទទេនៃអគារ ដែលបំភ្លឺដោយពន្លឺភ្លើងចុងក្រោយ គឺបានលេចចេញនូវទេសភាពពីលើលើផ្លូវដ៏កខ្វក់ដើម្បីតែចង់ឆ្លងកាត់ហ្គាហ្សាស្ទ្រីប។ កាលពីពេលយប់មិញនេះ មានយានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ជាច្រើនបានចូលទៅរំលើងចោលគ្មានសល់ មិនតែប៉ុណ្ណោះពួកគេបានក្តោបក្តាប់នៅផ្នែកភាគខាងជើងមួយនេះថែមទៀតផង នេះបើយោងតាមការរាយការណ៍ដោយផ្ទាល់ពីមន្ត្រីជំនាញរបស់ CNN កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅយប់ថ្ងៃសៅរ៍ក្រុមការងាររបស់ CNN បានធ្វើដំណើរជាមួយកងទ័ព IDF ទៅកាន់តំបន់ហ្គាហ្សា ដើម្បីមើលផ្លូវរូងក្រោមដីដែលទើបនឹងលេចចេញថ្មី។ ទីតាំងកន្លែងនោះវាត្រូវបានយើងរកឃើញថា នៅបរិវេណមន្ទីរពេទ្យ Al-Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុតរបស់តំបន់នោះគឺមានបង្កប់ដោយផ្លូវរូងក្រោមដី។

បន្ទាប់ពីក្រុមការងារ CNN បានឆ្លងកាត់របងព្រំដែននៅម៉ោងប្រហែល 9:00 យប់ ក្បួនរថយន្ត Humvees របស់យើងបានបិទភ្លើង ដោយពឹងផ្អែកលើវ៉ែនតាសម្រាប់មើលពេលយប់ដើម្បីឆ្លងកាត់តំបន់ Gaza Strip ។ ពួកយើងបានចំណាយពេល 6 ម៉ោង ដែលភាគច្រើននៃពេលវេលានោះ គឺយើងបានចំណាយក្នុងការឆ្លងកាត់ផ្លូវរូងក្រោមដី។

នៅតាមផ្លូវរបស់យើង ស្ទើរតែគ្រប់អគារទាំងអស់គឺពោពេញទៅដោយស្លាកស្នាមនៃការខូចខាតដោយសារតែសង្គ្រាម។ សំណង់ជាច្រើនត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈពេលដែលសំណង់ផ្សេងទៀតស្ទើរតែមិនអាចសម្គាល់បានថាវាជាអគារអ្វីនោះ។ ប្រសិនបើជាពួកយើងមានជីវិតដែលត្រូវបានរស់នៅទីនេះវិញ យើងពិតជាមិនអាចចាកចេញរួចនោះទេ។ ចូលអ្នកស្រម៉ៃថា តើអ្នកស្រុកដែលត្រូវស្លាប់ដោយសារតែផលវិបាកនៃផ្លាស់ទីទៅភាគខាងត្បូង ឬក៏ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រាំមួយសប្តាហ៍នៃសង្រ្គាមដែរទៅ?

នៅចំណតទីមួយរបស់ក្រុមការងារ CNN គឺនៅក្នុងទីតាំងមួយនៃឆ្នេរសមុទ្រ ដែលត្រូវបានបង្កើតឡើងដោយ IDF សម្រាប់សម្រាក។ ការធ្វើដំណើរពីទីនោះ ដើម្បីទៅកាន់មន្ទីពេទ្យ Al-Shifa  យើងបានផ្លាស់ប្តូរដោយការជិៈរថពាសដែក ពួកយើងជាមួយនឹងអ្នកយកព័ត៌មានជាច្រើននាក់ទៀត។ ទិដ្ឋភាពតែមួយគត់ដែលពួកយើងបានមើលឃើញ សូម្បីតែការមើលឃើញនោះ ស្ថិតក្នុងពណ៌ស-ខ្មៅ ដែលយើងឃើញក្នុងអេក្រង់វ៉ែនតា នាពេលយប់ក៏ដោយ។ ប៉ុន្តែកម្រិតនៃការបំផ្លិចបំផ្លាញគឺវាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។

នៅផ្នែកខាងក្នុងនៃទីក្រុង Gaza គឺនៅសល់តែគ្រោងឆ្អឹងនៃអគារផ្ទះល្វែង និងអគារខ្ពស់ៗប៉ុណ្ណោះ។

CNN បានរាយការណ៍ពីខាងក្នុងហ្គាហ្សា ក្រោមការដឹកនាំរបស់ប្រព័ន្ធផ្សព្វផ្សាយ IDF គ្រប់ពេលវេលា។ ជាលក្ខខណ្ឌសម្រាប់អ្នកសារព័ត៌មានក្នុងការចូលរួមការបង្កប់នេះ ប្រព័ន្ធផ្សព្វផ្សាយត្រូវបញ្ជូនវីដេអូដែលថតនៅតំបន់ហ្គាហ្សាទៅយោធាអ៊ីស្រាអែលពិនិត្យ ហើយយល់ព្រមមិនបង្ហាញទីតាំងរសើប និងអត្តសញ្ញាណទាហាន។ ខាងទូរទស្សន៍ CNN សូមរក្សាការគ្រប់គ្រងលើវិចារណកថារាល់របាយការណ៍ទាំងអស់គឺជាការពិត។

ការរកឃើញកំណាត់ផ្លូវរូងក្រោមដីនៅថ្ងៃបន្ទាប់គឺកាន់តែទាក់ទាញ ដោយបង្ហាញពីច្រកចូលទៅអ្វីមួយនៅក្រោមដី។ ប៉ុន្តែ​ទោះ​បី​ជា​ពេល​នោះ​ពួកយើងសុទ្ធតែ​មិន​ដឹង​ថា​វា​ជា​អ្វី ហើយផ្លូវនោះវាអាច​ទៅ​ណាបានខ្លះក៏ពិតមែន តែអ្វីទាំងនេះ គឺជាអ្វីដែលមនុស្សគ្រប់គ្នាបានព្យាយាមយល់។

នៅក្នុងវីដេអូដែលចេញផ្សាយដោយ IDF ពីខាងក្នុង shaft បានបង្ហាញពីអ្វីដែលយើងមិនអាចមើលឃើញពីកំពូលនៃការបើកបង្ហាញនេះទេ។ វីដេអូ​បង្ហាញ​ពី​ជណ្តើរ​រាង​មូល​ដែល​ចុះ​ទៅ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​បេតុង។ IDF បាននិយាយថា កំណាត់ផ្លូវរូងក្រោមដីលាតសន្ធឹងចុះក្រោមប្រហែល ១០ ម៉ែត្រ ហើយផ្លូវរូងក្រោមដីរត់បាន ៥៥ ម៉ែត្រ។ នៅចុងបញ្ចប់របស់វាមានទ្វារដែកមួយដែលមានបង្អួចតូចមួយ។

ហើយអ្វីទាំងអស់ហើយ វាគឺជាភស្តុតាងដ៏គួរឱ្យទាក់ទាញបំផុតរហូតមកដល់ពេលនេះដែល IDF បានផ្តល់ថាអាចមានបណ្តាញផ្លូវរូងក្រោមដីនៅខាងក្រោមមន្ទីរពេទ្យ។ វាមិនបានបង្កើតដោយគ្មានការសង្ស័យថា មានមជ្ឈមណ្ឌលបញ្ជានៅក្រោមមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សានោះទេ ប៉ុន្តែវាច្បាស់ណាស់ថាមានផ្លូវរូងក្រោមដីនៅខាងក្រោមនោះ។ ម្យ៉ាងទៀតអ្វីដែលគេបានតភ្ជាប់ទៅផ្លូវរូងក្រោមដីនោះ វាពិតជាសំខាន់ណាស់។

បើទោះជា IDF មានភស្តុតាងច្រើនយ៉ាងណាក្តី តែក្រុមហាម៉ាស់បានបដិសេធម្តងហើយម្តងទៀតថា នៅហ្គាហ្សាមិនមានបណ្តាញផ្លូវរូងក្រោមដីនៅខាងក្រោមមន្ទីរពេទ្យ Shifa នោះទេ។ ហើយចំនែកឯមន្ត្រី​សុខាភិបាល​ដែល​បាន​និយាយ​ជាមួយ​ទូរទស្សន៍ CNN ​ដូច​គ្នាទៅនឹងក្រុមហាម៉ាស់ ដោយជាការ​ទទូច​ថា វា​គ្រាន់​តែ​ជា​កន្លែង​ព្យាបាល​ប៉ុណ្ណោះ។

ដូចករណីដ៏កម្រនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ចម្លើយនេះពិតជាមានតែខ្មៅ និងស។ ទាំងមានផ្លូវរូងក្រោមដីជាបន្តបន្ទាប់នៅខាងក្រោមមន្ទីរពេទ្យ។ តើអ្នកយល់យ៉ាងណាដែរ ថាមានឬមិនមាន?

ទឹកក្លាយជាទំនិញដ៏កម្រ និងមានតម្លៃថ្លៃបំផុត សម្រាប់ប្រជាជនបារាំង

ក្រុមការងាររបស់ CNN បានទទួលបានព័ត៌មានមួយដោយស្តីអំពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលកំពុងតែកើតលើប្រជាជនដែលរស់នៅលើកោះ Mayotte។ កោះ Mayotte  គឺមានទីតាំងនៅក្នុងមហាលសមុទ្រឥណ្ឌា និងមានចំងាយពីឆ្នេរសមុទ្រភាគខាងកើតនៃទ្វីបអាហ្រ្វិករវាងប្រទេស Mozambique និង ប្រទេសម៉ាដាហ្គាស្ការ។ហើយកោះនេះមានប្រជាជនរស់នៅសរុបប្រមាណ 310,000 នាក់។ បើយោងតាមអ្នកជំនាញរបស់ CNN បានឲ្យដឹងទៀតថា Mayotte គឺជា នាយកដ្ឋានក្រៅប្រទេសមួយ របស់ប្រទេសបារាំង ក៏ដូចជាតំបន់មួយក្នុងចំណោម តំបន់ទាំង 18 នៃប្រទេសបារាំង ដែលមានឋានៈដូចគ្នាទៅនឹងនាយកដ្ឋាននៃទីក្រុង Metropolitan របស់ប្រទេសបារាំងថែមទៀតផង ។

បើយោងតាមការរៀបរាប់ពីប្រជាជនដែលរស់នៅក្នុងកោះមួយនេះ បាននិយាយថា ក្នុងរយៈពេល 4 ខែចុងក្រោយនេះ ពួកគេមានទឹកតិចតួចផឹកតិចតួចបំផុត ហើយពេលខ្លះក៏គ្មានទឹកសូម្បីតែមួយដំណក់នៅក្នុងផ្ទះរបស់ពួកគេថែមទៀតផង។  បច្ចុប្បន្នកោះ Mayotte កំពុងប្រឈមមុខនឹងវិបត្តិទឹកដែលមិនធ្លាប់មានពីមុនមក ហើយវាក៏ជាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង ខណៈដែលផលប៉ះពាល់នៃវិបត្តិអាកាសធាតុដែលបង្កឡើងដោយមនុស្សបានប៉ះទង្គិចជាមួយនឹងកង្វះខាតរ៉ាំរ៉ៃនៃការវិនិយោគនៅក្នុងប្រព័ន្ធទឹក។

បើយោងតាមប្រវត្តិសាស្ត្រីបានឲ្យដឹងថា កោះមួយនេះបានប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត ចាប់តាំងពីឆ្នាំ 1997 មកម្ល៉េះ។ ហើយចំណែកឯអាងស្តុកទឹកពីររបស់វាវិញ បានឈានដល់ ” កម្រិតសំខាន់នៃការថយចុះអតិបរមា ” – គឺនៅ 7% នៃសមត្ថភាពនិងមួយទៀតនៅ 6% នេះបើយោងតាមការប៉ាន់ប្រមាណចុងក្រោយបំផុតហើយពួកគេក៏ឈានទៅដល់ការស្ងួតហួតហែង។

បើយោងតាមរយៈអ្នកយកការណ៍ដោយផ្ទាល់របស់ CNN បានបង្ហាញថា អ្នកស្រុកអាចប្រើប្រាស់ទឹកបានត្រឹមតែ 18 ម៉ោងប៉ុណ្ណោះក្នុងមួយដង គឺរៀងរាល់ពីរថ្ងៃម្តង នេះបើយោងតាមកាលវិភាគដែលចេញផ្សាយដោយ Prefecture ដែលជាផ្នែករងក្នុងតំបន់នៃរដ្ឋាភិបាលបារាំង។ មនុស្ស​ជា​ច្រើន​និយាយ​ថា​ទឹក​តិច​ៗ ​ដែល​ពួក​គេ​មាន​ច្រើន​តែ​កខ្វក់ និង​មិន​អាច​ផឹក​បាន។

ឥឡូវនេះផងដែរ អ្នកស្រុកនៅទីនោះបានសម្រេចចិត្តបិទសាលារៀន ព្រោះតែវិបត្តិសុខភាពដែលកំពុងកើនឡើង ខណៈពេលដែលដបទឹកក្លាយជាទំនិញដ៏កម្រ និងមានតម្លៃថ្លៃបំផុតនៅលើធ្នើផ្សារទំនើប។

វាពិតជារឿងដែលយើងនឹកស្មានមិនដលល់ថា នៅ​ប្រទេស​បារាំង បែរជាមានរឿងបែបនេះ​បានកើតឡើង?

ទោះបីជាមានចម្ងាយ 5,000 ម៉ាយពីប្រទេសបារាំងដីគោកក៏ដោយ ប៉ុន្តែវាក៏ស្ថិតនៅក្រោមច្បាប់របស់បារាំងដែរ។

យ៉ាងណាមិញសម្រាប់ការធ្វើអាណានិគមដោយប្រទេសបារាំងនៅ ឆ្នាំ 1841 វាបានធ្វើឲ្យកោះមួយនេះត្រូវបានទទួលស្គាល់ជាផ្លូវការថា វាជានាយកដ្ឋានរបស់បារាំងក្នុងឆ្នាំ 2011 ដែលមានន័យថា វាមានឋានៈស្របច្បាប់ដូចគ្នានឹងនាយកដ្ឋានចំនួន 96 ផ្សេងទៀតដែលបង្កើតបានជាប្រទេសបារាំងដីគោក។

បើយោងតាមទិន្នន័យពីមុនបានឲ្យដឹងថា​ រដ្ឋាភិបាលបារាំងបានឆ្លើយតបទៅនឹងវិបត្តិខាងលើនេះ នៅក្នុងខែកញ្ញា ដោយខ្លួនបានដឹកជញ្ជូនទឹកដបចំនួន 600,000 លីត្រទៅកាន់កោះដ៏កំសត់មួយនេះ សម្រាប់អ្នកស្រុកដែលងាយរងគ្រោះបំផុត ហើយបានដាក់ពង្រាយទាហាន និងមន្ត្រីរាជការដើម្បីជួយចែកចាយទឹកថែមទៀតផង។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សម្រាប់អ្នកស្រុកនៃកោះ Mayotte ជាច្រើនបានប្រើពាក្យទៅកាន់បារាំងថា ពួកគេមានអារម្មណ៍ថាខ្លួនត្រូវបានគេបោះបង់ចោល។

ជាការពិតណាស់ការប្រែប្រួលនសអាកាសធាតុ វាបានធ្វើឲ្យ “ទឹកភ្លៀងបានថយចុះជាច្រើនឆ្នាំកន្លងមកហើយ” ។ “យើងបានឃើញផ្លូវនៃព្យុះស៊ីក្លូន និងផ្លូវនៃភ្លៀងផ្លាស់ប្តូរនៅក្នុងតំបន់ ហើយអ្វីទាំងនោះវាជាផលប៉ះពាល់ផ្ទាល់នៃការកើនឡើងកំដៅនៃផែនដី”។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ការពិភាក្សាកំពុងដំណើរការដើម្បីបង្កើតអាងស្តុកទឹកទីបី និង រោងចក្រចម្រោះទឹកទីពីរដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ប្រជានជននៅលើកោះ Mayotte ។ ប៉ុន្តែ​គម្រោង​ទាំង​ពីរ​មិនទាន់​បាន​ចាប់​ផ្តើមនៅឡើយ​ទេ។

អ្នកស្រុកនៅលើ Mayotte បានទទួលមូលនិធិដើម្បីជួយដល់ស្ថានភាពទឹកដ៏អាក្រក់របស់ខ្លួនកាលពីក្នុងឆ្នាំ 2014 គណៈកម្មការអឺរ៉ុបបានបែងចែកប្រាក់ 22 លានអឺរ៉ូ (24 លានដុល្លារ) ដល់ Mayotte សម្រាប់ការផ្គត់ផ្គង់ទឹករបស់ខ្លួន ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាធំជាងគេនៅជំនួយមនុស្សធម៌។ ប៉ុន្តែនៅឆ្នាំ 2021 ការទូទាត់នៃមូលនិធិទាំងមូលត្រូវបានផ្អាក បន្ទាប់ពីសវនកម្មមួយបានរកឃើញនូវ “ភាពមិនប្រក្រតី និងកង្វះខាតធ្ងន់ធ្ងរ” នៅក្នុងការគ្រប់គ្រងសាច់ប្រាក់ មុនពេលចាប់ផ្តើមម្តងទៀតនៅឆ្នាំនេះ។

ទីផ្សារខុនដូនៅក្នុងទីក្រុងបាងកក បានបន្តធ្លាក់ចុះក្នុងត្រីមាសទី ៣

ទីផ្សារខុនដូនៅទីក្រុងបាងកកបានធ្លាក់ចុះក្នុងត្រីមាសទី 3 នៃឆ្នាំ 2023 ដោយបានធ្លាក់ចុះដល់ចំណុចទាបបំផុតសម្រាប់ការផ្គត់ផ្គង់ និងតម្រូវការចាប់តាំងពីត្រីមាសទី 3 ឆ្នាំ 2021 ដែលភាគច្រើនគឺបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើយោងតាមរយៈទីប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បានរាយការណ៍ថា ការផ្គត់ផ្គង់ខុនដូថ្មីដែលបានចាប់ផ្តើមក្នុងត្រីមាសទី 3 ឆ្នាំ 2023 វាមានចំនួនសរុបប្រមាណ 5,367 យូនីត តែចំពោះការលក់ចេញវិញគឺវាបានធ្លាក់ចុះរហូតដល់ 45% បើធៀបនឹងឆ្នាំមុន។ លោកបានមានប្រសាសន៍បន្តទៀតថា ចំនួនខុនដូរដែលត្រូវបានលក់ក្នុងអំឡុងពេលនេះគឺមានត្រឹមតែ 2,117 ប៉ុណ្ណោះ។ សម្រាប់ទិន្នន័យនេះផងដែរ វាបានបានបង្ហាញឲ្យយើងដឹងថា ការលក់វាបានថយចុះយ៉ាងតិចចំនួន 30% ពីមួយឆ្នាំទៅមួយឆ្នាំ។

យ៉ាងណាមិញចំពោះទីផ្សាអចលនទ្រព្យនាពេលបច្ចុប្បន្ន វាមិនមែនមានតែប្រទេសថៃតែម្នាក់ ដែលរងនូវផលប៉ះនៃការលក់នោះទេ។ ព្រោះបើយោងតាមអ្នកជំនាញខាងលើដដែលបានឲ្យដឹងទៀតថា ការផ្គត់ផ្គង់ច្រើន តែតម្រូវការមានតិច នៅក្នុងករណីមមួយនេះមានប្រទេសជាច្រើនបានជួបប្រទះចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ 2021មកម្ល៉េះ តួរយ៉ាងដូចជានៅពេលនេះអញ្ចឹង។

បើយោងតាមរយៈលោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបាននិយាយថា អ្នកអភិវឌ្ឍន៍ខុនដូបានកាត់បន្ថយការចេញលក់ថ្មីៗ ជាពិសេសគឺការដាក់លក់តម្លៃទាប គឺដោយសារតែអ្នកទិញភាគច្រើនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិហរញ្ញវត្ថុ។ ហើយម្យ៉ាងវិញទៀតមានអ្នកទិញជាច្រើនបានរអ៊ូរទាំងពីការសាងសង់យឺតយ៉ាវនៃការប្រគល់ដុនដូរទៅឲ្យពួកគេមិនទាន់ពេលវេលាតាមកិច្ចសន្យាជាដើម។

តែបើយោងតាមក្រុមអ្នកជំនាញបានសិក្សាស្វែងយល់ពីថយចុះខ្លាំង វាក៏បណ្តាលមកពីការជាប់ទាក់ទងនិងការ​ស្នាក់​នៅ​អចិន្ត្រៃយ៍ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​ដែលពួកគេបាន​ត្រឡប់ទៅប្រទេសពួកគេវិញ។ ហើយមួយផ្នែកទៀតគឺពាក់ព័ន្ធនឹងការបង្កើនអត្រាការប្រាក់ ព្រមទាំងការកើនឡើងនៃបំណុលនៅក្នុងគ្រួសារមានកម្រឹតខ្ពស់ពេក ហេតុដូច្នេះហើយទើបវាបានប៉ះពាល់ដល់កម្លាំងនៃការទិញ។

scroll to top