ប្រទេសអ៊ីស្លង់ កំពុងប្រឈមនិងគ្រោះរញ្ជួយដីផង និងបន្ទុះភ្នំភ្លើងផង

អភិបាលក្រុងបានជម្លៀសប្រជាជនចេញពីទីក្រុងនេសាទ Grindavik ភ្លាមៗ បន្ទាប់ពីមានការលេចឡើងនៃស្នាមប្រេះបែកជាច្រើនកន្លែង ហើយវាក៏បង្ករផ្ទះសម្បែងរបស់ប្រជាជនរាប់សិបខ្លងបានរងការខូចខាត ហើយគ្រោះមហន្តរាយទាំងនេះវាបានបង្ករឡើងដោយសារតែគ្រោះការរញ្ជួយដីជាច្រើនដង នេះបើយោងតាមការចុះផ្សាយរបស់ bbc កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការដាក់បង្ហាញតាមផែនទីពណ៌បាននិយាយពីកម្រិតថ្មីៗ ដែលបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសអ៊ីស្លង់ ខណៈដែលដីនៅទីនោះបានប្រេះ និងស្រុតមិនឈប់ឈរ ហើយស្ថានភាពបែបនេះ វាបានធ្វើឲ្យអាជ្ញាធរប្រកាសថា ស្ថានភាពនឹងកាន់តែ “អាក្រក់ខ្លាំង” ព្រោះតែភ្នំភ្លើងទំនងជាផ្ទុះជាច្រើនថ្ងៃ ឬអាចច្រើនសប្តាហ៍ទៀត។

គួររំលឹកថា  គ្រោះមហន្តរាយមួយនេះវាធ្លាប់កើតឡើងកាលពីជាង 800 ឆ្នាំមុន បន្ទាប់មកវាក៏ផ្ទុះឡើងបែបនេះម្តងទៀតនៅលើឧបទ្វីប Reykjanes កាលពីក្នុងឆ្នាំ 2021 ចំពោះវត្តមានសារជាថ្មីរបស់វានាពេលនោះ ខាងអ្នកជំនាញរបស់ IMO លោក Matthew Roberts បាននិយាយថា “វដ្តនៃការផ្ទុះ”។

ឥឡូវនេះផងដែរ ខាងអាជ្ញាធររបស់ អ៊ីស្លង់ កំពុងតែយកចិត្តទុកដាក់ខ្ពស់ទៅលើកម្រឹតនៃការរញ្ជួយដី ព្រោះ នៅក្នុងថ្ងៃខ្លះវាបានរញ្ជួយរហូតដល់ 24 ម៉ោងក្នុងមួយថ្ងៃ។

បើយោងតាមអ្នកជំនាញបានឲ្យដឹងថា  magma ដែលស្ថិតនៅក្រោមផ្ទៃដី គឺតែកំពុងតែដំណើរការនៅក្រោមស្នាមប្រេះ ហើយវាគឺមានអាយុកាលរាប់សតវត្សមកហើយ។

ប្រទេសអ៊ីស្លង់ គឺជាប្រទេសមួយដែលអាចរងផលប៉ះពាល់ពីកម្មភាពភ្នំភ្លើងគ្រប់ពេល ដោយសារតែប្រទេសនេះវាស្ថិតនៅលើជ្រលងភ្នំកណ្តាលអាត្លង់ទិក គឺជាទីតាំងមួយដែលស្ថិតក្នុងចន្លោះពី Eurasian  និងអាមេរិកខាងជើងហើយបច្ចុប្បន្នទីតាំងមួយនេះកំពុងបែកដាច់ពីគ្នា ប្រហែលជាបីសង់ទីម៉ែត្រជារៀងរាល់ឆ្នាំ។

អ្នកជំនាញបាននិយាយថា ឥឡូវនេះផងដែរកម្រឹតនៃ magma ដែលនៅក្រោមផ្ទៃឧបទ្វីប Reykjanes គឺមានប្រហែល 800m (0.5 ម៉ាយ)។

ចំនែកឯផ្នែកខាងលិចនៃ Grindavik វិញវាក៏បានលេចចេញនៅស្មាមប្រេះប្រហែល (3.3ft) ជារៀងរាល់ថ្ងៃផងដែរ បើយើងគិតចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។

អ្នកជំនាញបាននិយាទៀតថា ការ​ផ្ទុះនៃភ្នំភ្លើងគឺក្នុង​កម្រិត​ទាបក៏ពិតមែន តែការ​ប្រេះ​បែកនិង​កើតឡើងជាបន្តបន្ទាប់​ក្នុង​រយៈ​ពេល​​ច្រើន​សប្តាហ៍។

អ្នកជំនាញបានឲ្យដឹងទៀតថា “ប្រសិនបើបន្ទុះភ្នំភ្លើងវានៅតែបន្តកើតឡើងទៀតនោះ ប្រាកដណាស់កម្អែភ្នំភ្លើងនិងហូរទៅភាគខាងត្បូង បន្ទាប់មកក៏ឆ្ពោះទៅ Grindavik – ហើយក៏អាចបន្តទៅកាន់ភាគខាងជើង និងខាងលិចថែមទៀតផង ហើយនៅពេលនោះឯងវានឹងធ្វើឲ្យប៉ះពាល់ដល់” ស្ថានីយ៍ថាមពលដ៏ធំរបស់យើង គឺ Svartsengi និង Blue Lagoon, ។

សម្រាប់ផែនការបន្ទាន់ដែលយើងត្រូវតែធ្វើរួមមាន របាំងការពារ ដែលត្រូវបានគេស្គាល់ថាជា “levees” វាក៏កំពុងតែត្រូវបានគេសាងសង់នៅជិតរោងចក្រកំដៅ ខណៈដែល Blue Lagoon ដែលកន្លែងដ៏ទាក់ទាញការទស្សនាច្រើនជាងគេបំផុតនៅអ៊ីស្លង់ត្រូវបានគេបិទជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា បើទោះជាប្រទេសអ៊ីស្លង់មានមធ្យោបាយដ៏ប៉ិនប្រសពស្ទើតែគ្រប់ប្រភេទ ដើម្បីប្រយុទ្ធនឹងកម្អែលភ្នំភ្លើងក៏ពិតមែន ប៉ុន្តែ “ធម្មជាតិវាតែងតែឈ្នះ ប្រសិនបើការផ្ទុះមានរយៈពេលកាន់តែយូរ”។

អ៊ីរ៉ុង នៅតែប្រកាន់គោលជំហរ ថាខ្លួនមិនលូកដៃនៅក្នុងសង្គ្រាម ហាម៉ាស និង អ៊ីស្រាអែល

តាមរយៈទីក្រុងឌូបៃ បានឲ្យដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានថ្លែងសារយ៉ាងច្បាស់លាស់មួយទៅកាន់ប្រមុខដឹកនាំរបស់ក្រុមហាម៉ាស់ថា៖ អ៊ីរ៉ុងនឹងមិនចូលរួមក្នុងសង្គ្រាមជំនួសអ្នកនោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Ayatollah Ali Khamenei បានប្រាប់ Ismail Haniyeh ថា អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រក្រុមហាម៉ាសដ៏យូរលុងណាស់មកហើយនោះ នឹងបន្តផ្តល់ជំនួយខាងផ្នែកនយោបាយ និងសីលធម៌ដល់ក្រុមមួយនេះដដែល ប៉ុន្តែមិនមានន័យថា អ៊ីរ៉ុងនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់នោះដែរ។

បើយោងតាមរយៈមន្ត្រីរបស់ហាម៉ាស់ម្នាក់ បាននិយាយប្រាប់រ៉យទ័រ ដោយសំង៉ាត់ថា ក្រុមអ៊ីស្លាមហាម៉ាសតែងតែអំពាវនាវជាសាធារណៈឱ្យអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តលីបង់ដ៏មានឥទ្ធិពលរបស់ខ្លួន គឺHezbollah សូមចូលរួមក្នុងការប្រយុទ្ធជាមួយអ៊ីស្រាអែល។ ក៏ប៉ុន្តែរឿងមួយនេះ ត្រូវបានក្រុម Hamas បដិសេធន៍ ដោយមិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​បាន​ផ្ញើ​ដោយ Reuters នោះទេ។ ហើយសូម្បីតែខាងក្រសួងការបរទេសអ៊ីរ៉ង់វិញ ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយណាមួយពីខាង Reuters នោះដែរ។

បើទោះជាយ៉ាងណាក៏ដោយ សម្រាប់មន្ត្រីអ៊ីរ៉ង់ រួមទាំង រដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian បានប្រកាសជាសាធារណៈច្រើនលើមកហើយថា ពួកគេមិនចង់ឱ្យសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់រីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ានោះទេ។

គួរបញ្ជាក់ថា ក្រុម Axis of Resistance ដែលជាសម្ព័ន្ធមិត្តយោធាដ៏ធំមួយដែលត្រូវបានបង្កើតឡើងដោយប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលជាង 4 ទសវត្សរ៍កន្លងមកនេះ គឺពួកគេមានចេតនាដើម្បីតែប្រឆាំងនឹងអំណាចរបស់អ៊ីស្រាអែល និងអាមេរិកតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់បានកំណត់គោលដៅលើកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ខណៈដែលក្រុម Houthis របស់យេម៉ែន បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់អ៊ីស្រាអែល។ តើវាអាចទៅរួចទេ ដែលថា ប្រទេសអ៊ីរ៉ុងមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមខាងលើនេះ?

បើទោះជាយ៉ាងនេះក្តី ក៏មេដឹកនាំសម្ព័ន្ធភាពអ៊ីរ៉ង់ បាននិយាយថា ពួកគេនឹងមិនធ្វើអន្តរាគមន៍ដោយផ្ទាល់ នៅក្នុងជម្លោះនោះទេ លុះត្រាតែខ្លួនត្រូវបានវាយប្រហារដោយអ៊ីស្រាអែល ឬសហរដ្ឋអាមេរិកជាមុន ។

តែបើយោងតាមរយៈក្រុមមន្ត្រីម្នាក់របស់អ៊ីរ៉ុងដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្វីៗផ្ទុយពីការបកស្រាយ ព្រោះថាអ្នកគ្រប់គ្រងរបស់អ៊ីរ៉ង់ គ្រោងនឹងបន្តប្រើប្រាស់បណ្តាញអ័ក្សរបស់ពួកគេនៃសម្ព័ន្ធមិត្តប្រដាប់អាវុធ ដោយរួមទាំងក្រុមហេសបូឡា ហើយពួកគេកំពុងតែមានគម្រោងបាញ់រ៉ុក្កែត និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើគោលដៅរបស់អ៊ីស្រាអែល និងមូលដ្ឋានទ័ពរបស់អាមេរិកដែលស្ថិតនៅទូទាំងមជ្ឈឹមបូព៌ាថែមទៀតផង។

មន្ត្រីរូបនោះបាននិយាយទៀតថា យុទ្ធសាស្ត្រនេះគឺជាការខិតខំប្រឹងប្រែងដើម្បីបង្ហាញពីសាមគ្គីភាពសម្រាប់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា តែវាគ្រាន់តែមិនមែនជាការចូលរួមក្នុងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ព្រោះវាអាចនឹងមានការលូកដៃដោយសហរដ្ឋអាមេរិក។

មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅទីក្រុង វ៉ាស៊ីនតោន ដើម្បីបង្ហាញការគាំទ្រដល់ អ៊ីស្រាអែល

ក្រុមបាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ គឺនៅលើផ្សារទំនើបមួយដែលស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោន ពួកគេទាំងនោះបានបង្ហាញពីសាមគ្គីភាពរបស់ជនជាតិជ្វីហ្វនៅទូទាំងសហរដ្ឋអាមេរិកថាពិភពលោកនឹងប្រឈមនូវការផ្ទុះឡើងនៃលទ្ធិប្រឆាំងសាសនា នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

បាតុកម្មដែលហៅថា Americans March for Israel ត្រូវបានរៀបចំឡើងដោយអង្គការជ្វីហ្វ ព្រមទាំងអ្នកនយោបាយ បញ្ញវន្ត តន្ត្រីករ និងសាច់ញាតិនៃចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស។

ស្លាកសញ្ញាដែលអានថា “ដោះលែងចំណាប់ខ្មាំង” និង “Never again is now” បានផ្ទុះឡើងនៅក្នុងក្រុមបាតុករ និងមេដឹកនាំភាគច្រើននៃព្រឹទ្ធសភាសហរដ្ឋអាមេរិកថែមទៀតផង។

 ដោយក្នុងនោះក្រុមអ្នកសង្កេតការរបស់ voa បានធ្វើការកត់សម្គាល់ថា លោក Chuck Schumer ដែលសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក  បាននិយាយថា “យើងនឹងបន្តប្រយុទ្ធដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ រហូតដល់ពួកគេត្រឡប់ទៅកន្លែងសុវត្ថិភាពវិញ។ ការថ្លែងបែបនេះ​គឺលោក” Schumer ចង់បញ្ជាក់ថា នេះគឺជាការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា ការដើរដង្ហែរគឺធ្វើឡើងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ ពីបាតុករគាំទ្រប៉ាឡេស្ទីនបានធ្វើការជួបជុំដ៏ធំមួយដូចគ្នានៅលើផ្សារទំនើបជាតិដូចគ្នាទៅនឹងពេលនេះផងដែរ។

បើយោងតាមរយៈលោក Sam Markstein អាយុ 30 ឆ្នាំមកពីទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងការហែក្បួនកាលពីថ្ងៃអង្គា លោក បានប្រាប់ VOA ថា “សារនេះគឺ គណបក្សសាធារណរដ្ឋ និងជនជាតិជ្វីហ្វបានរួមគ្នាជាមួយអ៊ីស្រាអែល ហើយយើងនឹងបន្តធ្វើដូច្នេះរហូតដល់ក្រុមហាម៉ាសត្រូវបានកម្ចាត់ និងបំផ្លាញចោល”។

គួរបញ្ជាក់សារជាថ្មីថា ទន្ទឹមនឹងនោះក៏មានក្រុមអ្នកតវ៉ាមួយចំនួនទៀតបាននិយាយថា ពួកគេគឺតំណាងឲ្យអ៊ីស្រាអែល “តែក៏មិនតំណាងឱ្យប្រជាជនជ្វីហ្វនោះទេ” ប៉ុន្តែពួកគេស្អប់ខ្ពើមនៅការវាយលុកយ៉ាងឃោរឃៅរបស់ពួកហាម៉ាសនៅថ្ងៃទី 7 ខែតុលា មកលើប្រជាជនរបស់ប្រទេសអ៊ីស្រាអែល។

បើទោះបីជាមានការតវាយ៉ាងណាក្តី ក៏ខាងអាជ្ញាធរ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនទាន់បញ្ចេញប្រតិកម្ម ឬការឆ្លើយតបណាមួយទៅលើក្រុមបាតុករនោះដែរ

សមាជិកនៃ (G)I-dle, aespa, Ive និងសហការគ្នា ដើម្បីផ្សព្វផ្សាយការដេញថ្លៃនៃការតាំងពិព័រណ៍របស់ទីក្រុងប៊ូសាន

សមាជិកម្នាក់ៗសុទ្ធសឹងតែមកពីក្រុម K-pop នារីដែលឈានមុខគេនៅក្នុងប្រទេសកូរ៉េ តួរយ៉ាងដូចជា (G)I-dle, aespa និង Ive បានសហការគ្នាជាកម្លាំងតែមួយ ដើម្បីធ្វើឲ្យកម្មវិធីនៃការដេញថ្លៃរបស់ទីក្រុងប៊ូសានកាន់់តែមានភាពអស្ចារ្យ គឺធ្វើយ៉ាងដើម្បីក្លាយជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នៃការតាំងពិព័រណ៍ពិភពលោកនាឆ្នាំ 2030 ។

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីភ្នាក់ងារយ៉ុនហាប់បានបង្ហើបថា Soyeon សមាជិករបស់ Soyeon ដែលមហាលជនស្គាល់យ៉ាងច្បាស់គឺជាតារាចម្រៀង តារារ៉េប ហើយក៏ជាអ្នកនិពន្ធបទចម្រៀងដ៏ឆ្នើមមួយរូបនៃក្រុម (G)I-dle ដែលមកពីផលិតកម្ម Cube Entertainment នាងនឹងធ្វើជាអ្នកតំណាងឲ្យក្រុមដើម្បីចូលរួមការប្រគុំតន្ត្រីចម្រុះ។ ចុះរីឯ Liz  វិញនោះ? Liz មានឈ្មោះពិតថា Kim Ji -Won នាងគឺជាតារាចម្រៀងដែលនាំមុខគេនៅក្នុង IVE។ Ive  ដែលយើងបានស្គាល់តាមរយៈបទចម្រៀង Love Dive ក្នុងឆ្នាំ២០២១ Kitsch និង I AM  ដែលទាំងពីរបទនេះក៏បានឈរនៅលើកំពូលតារាង Circle Digital Chart នៅក្នុងឆ្នាំ២០២៣ ក៏បញ្ចេញសមត្ថភាពនៅក្នុងកម្មវិធីនេះដូចគ្នា។

ចំនែកឯ Winter វិញ ដែល អ្នកគាំទ្រជាច្រើនតែងតែនិយាយថា នាងគឺមានមុខមាត់ដូច Taeyeon សមាជិកក្រុម Girls’ Generation  ហើយក៏ជាក្មេងស្រីម្នាក់ដែលមានភាពលេចធ្លោមិនចាញ់ Karina ប៉ុន្មានឡើយយ។ Winter និងធ្វើជាអ្នកតំណាងឲ្យ ក្រុមចម្រៀងនារី aespa ដែលស្ថិតនៅក្រោមការដឹកនាំរបស់ SM Entertainment ។ ដែលមហាជនទទួលស្គាល់ថាជាក្រុមនារីK-Pop ដ៏លេចធ្លោមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយនឹង Black Mamba Savage និង Spicy នោះ តែយើងក៏នៅតែមិនទាន់ដឹងថា តើ Winter នាងនឹងបកស្រាយបទចម្រៀងទោលណាមួយនៅក្នុងព្រឹត្តិការណ៍នោះនៅឡើយ។

បើទោះជាយ៉ាងណាក៏ដោយ ផលិតកម្ម M:USB បាននិយាយថា Soyeon នៃក្រុម (G)I-dle, Winter ដែលមកពីក្រុម aespa និង Liz ដែលមកពីក្រុម Ive ពួកគេនឹងទម្លាក់បទចម្រៀងមួយបទ “Nobody” នៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង 6 ល្ងាច ដែលជាក្រុមហ៊ុនផលិតតែមួយគឺ M:USB ។ ហើយជាពិសេសជាងនេះទៅទៀតនោះ តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងអ្នកផលិតតន្ត្រី El Capitxn នៃ BigHit Music និងអ្នកនិពន្ធទំនុកច្រៀង Seo Ji-eum ក៏ត្រូវបានផ្តល់កិត្តិយសលើបទចម្រៀងនេះថែមទៀតផង។

គួរបញ្ជាក់ថា ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង វាគឺជាទីក្រុងមួយក្នុងចំណោមក្រុមហ៊ុនប្រកួតប្រជែងចំនួនបី ដែលរួមជាមួយនឹងទីក្រុង Riyadh និង Rome ។

បើទោះជាយ៉ាងនេះក្តី រាល់ការសម្រេចចិត្តក្នុងការជ្រើសរើសទីក្រុងឲ្យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងឆ្នាំ ២០៣០ នោះ នឹងត្រូវបានសម្រេចដោយរដ្ឋសមាជិកនៃ Bureau International des Expositions នៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងប៉ារីស។

scroll to top