មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប និយាយថា ការសន្យាផ្តល់កាំភ្លើងធំទៅអ៊ុយក្រែន នឹងមិនត្រូវបានសម្រេចនៅខែមីនា

ការសន្យារបស់សហភាពអ៊ឺរ៉ុបចំពោះប្រទែសអ៊ុយក្រែន អាចនឹងត្រូវធ្វើឡើងនៅក្នុងខែមីនា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ៊ុយក្រែនសម្រាប់ការបាញ់ផ្លោងកាំភ្លើងធំ ខណៈដែលសង្រ្គាមជិតពីរឆ្នាំរបស់ខ្លួនជាមួយនឹងកងកម្លាំងឈ្លានពានរបស់រុស្ស៊ីបានឈានដល់ភាពទាល់ច្រក។ ការសន្យានេះគឺជាផ្នែកមួយនៃកម្មវិធីបីផ្នែក ដើម្បីបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ដោយផ្នែកទីមួយនោះគឺមានការចូលរួមពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដើម្បីរួមចំណែកពីឃ្លាំងស្តុកទុករបស់ពួកគេ។

ចំពោះផ្នែកទីពីរ គឺពាក់ព័ន្ធនឹងបណ្តាប្រទេសសហភាពអឺរ៉ុបដែលបញ្ជាទិញសំបកថ្មីពីឧស្សាហកម្មក្រោមគំនិតផ្តួចផ្តើមលទ្ធកម្មរួមគ្នា។ ព្រោះថាEU នាពេលឥឡូវនេះកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតសព្វាវុធ ដើម្បីបង្កើនការផលិតអាវុធ និងគ្រាប់រំសេវសម្រាប់អ៊ុយក្រែន។

បើយោងតាមប្រភពនយោបាយមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៊ែរឡាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ការចូលពីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ គឺបានកើតឡើងតែពីរថ្ងៃបន្ទាប់ពីសម្ព័ន្ធគ្រប់គ្រងរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានយល់ព្រមលើការបង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែនទ្វេដងនៅឆ្នាំក្រោយ ដែលមានតម្លៃប្រហែល 8.5 ពាន់លានដុល្លារ។

ប្រភពមួយនេះបាននិយាយបន្ថែមថា ប្រសិនរឿងមួយនេះវាត្រូវបានអនុម័តដោយសភាពិតមែកននោះ ដូច្នេះវានឹងជំរុញឲ្យមានការបង្កើនចំណាយលើវិស័យការពារជាតិរបស់អាល្លឺម៉ង់រហូតដល់ 2.1% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន គឺលើសពីគោលដៅរហូតដល់ 2% នៃកិច្ចសន្យាចំពោះក្រុមសមាជិកនៃអង្គការណាតូ។

សំណើរបស់អាល្លឺម៉ង់បានកើតឡើងចំពេលដែលបណ្តាប្រទេសសហភាពអឺរ៉ុបជាច្រើន បានប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយយោធារយៈពេលវែងរហូតដល់ 5 ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺក្នុងរយៈពេល 4 ឆ្នាំ ដែលជាផ្នែកមួយនៃការសហការដ៏ទូលំទូលាយ ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន។

ទន្ទឹមនឹងនោះប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនគឺបានវាយប្រហារកាន់តែខ្លាំងឡើងក្នុងទិសដៅនៃទីក្រុង Avdiivka ដែលជាទីក្រុងមួយ ដែលរុស្ស៊ីចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំនៅពាក់កណ្តាលខែតុលា មុនពេលបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅលើផ្នែកផ្សេងទៀតនៃជួរមុខភាគខាងកើត។

លោក Zelenskyy បានបន្ថែមថា អ៊ុយក្រែនកំពុងកាន់កាប់ដីរបស់ខ្លួន ទោះបីជាមានការបង្កើនការវាយប្រហារក៏ដោយ។

តែគ្រាន់តែការវាយប្រហារទាំងនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារតបតនៅភាគខាងកើតដែលមិនមានចលនាលឿនដូចការរំពឹងទុកនោះទេ គឺដោយសារតែការតស៊ូរបស់រុស្ស៊ីនូវខ្លាំងនៅឡើយ។

នាវាចម្បាំងរុស្ស៊ី កំពុងតែស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា

ប្រទេសរុស្ស៊ីកំពុងតែសម្លឹងមើលឱកាសសេដ្ឋកិច្ច និងនយោបាយថ្មី នៅក្នុងប្រទេសទាំងឡាយណាដែលមាននិន្នាការចង់ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។ ហើយកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ  នាវាចម្បាំងរបស់ប្រទេសរុស្ស៊ីមួយគ្រឿងកំពុងតែចតនៅក្នុងមហាសមុទ្រឥណ្ឌា ខណៈដែលទីក្រុងមូស្គូក៏កំពុងតែសម្លឹងមើលការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសបង់ក្លាដែស និងប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើយោងតាមអ្នកយកការណ៍បាននិយាយថា វាមិនមែនមានតែ នាវាចម្បាំងប្រឆាំងនាវាមុជទឹក Admiral Tributs ប៉ុណ្ណោះទេ តែការមកដល់នោះក៏មាន នាវាដឹកប្រេង Pechenga មួយទៀតផងដែរ។ ហើយនាវាទាំងនោះបានចូលចតនៅកំពង់ផែ Chittagong នៃប្រទេសបង់ក្លាដែស។ គួរបញ្ជាក់ថាការមកដល់នៃកប៉ាល់ខាងលើនេះ គឺកើតឡើងនូវប៉ុន្មានថ្ងៃបន្ទាប់ពីសមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-មីយ៉ាន់ម៉ា ត្រូវបានបញ្ចប់នៅ Andaman ក្បែរនោះ។

បើយោងតាមរយៈក្រុមអ្នកយកការណ៍បានឲ្យដឹងថា បច្ចុប្បន្នរុស្ស៊ីកំពុងតែព្យាយាមបង្ហាញពីមហិច្ឆិតានាពេលអនាគតរបស់ខ្លួន នៅក្នុង តំបន់មហាសមុទ្រឥណ្ឌា គួរឲ្យកត់សម្គាល់ ព្រោះថាទំនាក់ទំនងជាយុទ្ធសាស្ត្រនៃដំណើរការផ្លូវពាណិជ្ជកម្មក្នុងការស្វែងរកប្រាក់ចំណេញនៅទីនោះ វាបានធ្វើឲ្យទីក្រុងមូស្គូទទួលបានប្រាក់ចំណូលច្រើនពីការលក់ប្រេង។

ទន្ទឹមនឹងការមកដល់របស់កងទ័ពជើងទឹករុស្ស៊ីនៅក្នុង Chittagong ឯកអគ្គរាជទូតរុស្ស៊ីដែលប្រចាំនៅទីក្រុង Dhaka បានសរសើរថា វាគឺ”ព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ទំនាក់ទំនងរុស្ស៊ី-បង់ក្លាដែស” ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងសម្ភាធនៃពួកលោកខាងលិច ហើយជាពិសេសនោះគឺសហរដ្ឋមេរិក។

ជាការពិតណាស់បន្ទាប់ពីរុស្ស៊ី បានជាប់គាំងលើការលុកលុយទៅលើប្រទេសអុយក្រែនអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ខាងទីក្រុងមូស្គូបានព្យាយាមស្វែងរកទីផ្សាដាច់ដោយឡែកមួយទៀតដែលមិនមែនជាក្រុមសហភាពអឺរ៉ុប។ តួរយ៉ាងដូចជាការងាកមករកទីផ្សានៅក្នុងទ្វីបអាស៊ី ដើម្បីឲ្យខ្លួនអាចមានលទ្ធភាពបន្តសង្គ្រាមរបស់ខ្លួនបាន។

ទន្ទឹមនឹងការមកដល់នៃទេសរុស្ស៊ី វាក៏មានរបាយការណ៍មួយបានបង្ហាញថា ទីក្រុងមូស្គូកំពុងផ្តល់ហិរញ្ញប្បទាន 90 ភាគរយនៃគម្រោងដែលមានតម្លៃប្រមាណ $12.65 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេបង្អស់របស់ខ្លួននៅក្នុងប្រទេសបង់ក្លាដែសថែមទៀតផង។ គួរបញ្ជាក់ថា ប្រទេសបង់ក្លាបានទទួលការដឹកជញ្ជូនប្រេងឥន្ធនៈ និងអ៊ុយរ៉ាញ៉ូម ពីប្រទេសរុស្ស៊ីចាប់តាំងពីដើមខែខែតុលាមកម្ល៉េះ។

ហើយការ​គាំទ្រ​វិមាន​ក្រឹមឡាំង​សម្រាប់​រដ្ឋាភិបាល​ផ្តាច់ការ វាក៏បានជួយឲ្យប្រទេសទាំងអស់នោះមិនឯកោទេ ខណៈដែលពួកគេក៏អាចស្វែងជំនួយពីចិនបានដូចគ្នា។

បើទោះជារុស្សីអាចជ្រៀតចូលមកក្នុងតំបន់មហាសមុទ្រឥណ្ឌាបានក៏ដោយនោះ ប៉ុន្តែប្រទេសមួយនេះមិនអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ចិន បាននោះទេ។ ព្រោះថាប្រទេសរុស្ស៊ីមិនមានមូលដ្ឋានយោធាក្នុងតំបន់ណាមួយនៅឡើយ ហើយសូម្បីតែមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ក៏បានសង្កត់ធ្ងន់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូកាលពីឆ្នាំមុនថា មូលដ្ឋានទ័ពជើងទឹករុស្ស៊ីមិនមាននៅលើសន្លឹកបៀរបស់គាត់នោះទេ ហើយម្យ៉ាងវិញទៀតខាងទីក្រុងប៉េកាំងក៏មិនអនុញ្ញាតិឲ្យមានគូរប្រកួតប្រជែងថ្មី ក្រៅពីអាមេរិកនោះដែរ ។

កូរ៉េខាងត្បូង​ កំពុងតែព្រួយបារម្ភ អំពី​ការវាយប្រហារណាមួយ បែប​ហាម៉ាស ពី​ កូរ៉េខាងជើង

កាលពីថ្ងៃអាទិត្យ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ជំនួបអ្នកទាំងពីរនោះ គឺបានពិភាក្សាទៅលើវស័យការពារជាតិ ព្រោះថាកូរ៉េខាងជើង អាចនិងធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដែល”ស្រដៀងទៅនឹងយុទ្ធសាស្ត្ររបស់ហាម៉ាស” នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ចាប់តាំងពីក្រុមហាម៉ាស់បានបើកការវាយប្រហារឆ្លងព្រំដែនយ៉ាងព្រៃផ្សៃលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា វាបានធ្វើឲ្យអ្នកនយោបាយរបស់ប្រទេសកូរ៉េខាងត្បូងជាច្រើនបានព្រួយបារម្មណ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងមានគោលបំណងដូចគ្នានឹងពួកហាម៉ាស់ ដើម្បីវាយប្រហារលើកូរ៉េខាងត្បូង។

ជាការពិតណាស់បច្ចុប្បន្នប្រទេស​កូរ៉េ​ខាង​ត្បូងគឺមាន​មាន​ហានិភ័យ​ខ្ពស់ ពីការឆ្លៀតឳកាសក្នុង​ការ​វាយ​ប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។

សង្គ្រាមរវាងក្រុមម៉ាស និងប្រទេសអ៊ីស្រាអែល វាបានធ្វើឲ្យគ្រប់គ្នានៅក្នុងពិភពលោកបានដឹងថា វាគឺជាសង្គ្រាមកូនកាត់។ បើយោងតាមការសិក្សាស្រាវជ្រាវទៅលើក្រុមហាម៉ាស់នៅថ្ងៃដែលពួកគេបានបាញ់រ៉ុក្កែតចំនួន 5,000 គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ព្រមទាំងកាំភ្លើងធំ ១៦ ០០០ ដើម គឺត្រូវបានក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងដឹងថា វាគឺជាអាវុធរបស់ទីក្រុងព្យុងយ៉ាង។

ម្យ៉ាងទៀតសម្រាប់អ្វីដែលក្រុមហាម៉ាស់បានធ្វើនៅហ្គាហ្សា វាក៏ជាកាច្នៃប្រឌិតរបស់កូរ៉េខាងជើងផងដែរ ជាឩទាហរណ៍ដូចជាការ ការស្វែងរកឃ្លាំងស្តុកអាវុធ និងប្រើប្រាស់យុទ្ធសាស្ត្រក្នុងការលុកលុយជាដើម។

តើ​អ្វីទាំងអស់នេះ វាគឺជាការសាកល្បងរបស់កូរ៉េខាងជើងពិតមែនឬ?

គួររំលឹកថា ប្រទេសកូរ៉េខាងជើង មានភាពតានតឹងជាមួយនឹង កូរ៉េខាងត្បូងអស់ជាច្រើនទសវត្សរ៍មកហើយ តែគ្រាន់តែភាពតានតឹងនាពេលបច្ចុប្បន្ននេះវាកាន់តែមានកម្រិតខ្ពស់ជាងមុនតែប៉ុណ្ណោះ។

បើយោងតាមរយៈលោក Hong Min នាយកស្រាវជ្រាវកូរ៉េខាងជើង សម្រាប់ការបង្រួបបង្រួមជាតិ បាននិយាយថា “ខណៈពេលដែលក្រុមហាម៉ាសកំពុងតែពឹងផ្អែកជាចម្បងលើគ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លី និងប្រភេទកាំភ្លើងធំ ដែលជាការផ្គត់ផ្គង់របស់កូរ៉េខាងជើងគឺវាពិតជាមានចំនួនច្រើនណាស់។ ហេតុដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងព្យុងយ៉ាង កំពុងតែផ្តោតលើការកែលម្អ និងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន តែប៉ុណ្ណោះ ជាពិសេសដូចដែល លោក គីម ជុងអ៊ុន ធ្លាប់បានអះអាងថា ខ្លួនកំពុងបង្កើតមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឲ្យបានជោគជ័យ។ នេះ​មាន​ន័យ​ថា កូរ៉េ​ខាង​ជើង​ឥឡូវ​គ្មាន​ហេតុផល​ក្នុង​ការ​ប្រើ​កលល្បិច​ស្រដៀង​គ្នា​នឹង​ក្រុម​ហាម៉ាស មកលើកូរ៉េខាងត្បូងនោះ​ទេ។

ជាងនេះទៅទៀត កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រសិនបើមានការវាយប្រហារណាមួយបានកើតឡើងលើកូរ៉េខាងត្បូង ថ្ងៃនោះហើយវាគឺជាបញ្ចប់នៃរបបផ្តាច់ការ គីម ជុងអ៊ុន។

 ទោះបីជាយ៉ាងនេះក្តី រាល់ការវាយប្រហារដែលបានកើតឡើងលើអ៊ីស្រាអែល​ វានូវតែជាកង្វល់ចំពោះរដ្ឋាភិបាលអភិរក្សនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូងជានិច្ច។ ព្រោះបើយើងរំលឹកឡើងមកវិញបន្តិចនៅការបំពានរបស់មេដឹកនាំកូរ៉េខាងជើងជាច្រើនដងលើកិច្ចព្រមព្រៀងកាលពីក្នុងឆ្នាំ 2018 វាក៏បានធ្វើឲ្យប្រទេសទាំងពីរមានការប៉ះទង្គិចគ្នាជាញឹកញាប់។

ហេតុដូច្នេះហើយការផ្តោតអារម្មណ៍របស់លោក Yoon Suk-yeol នាពេលនេះ គឺធ្វើយ៉ាងណាដើម្បីបង្កើនការការពាររបស់ខ្លួនឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀត ហើយវាក៏ស្ថិតនៅក្រោមការគាំទ្រពីសហរដ្ឋអាមេរិកដដែល។

អ៊ុយក្រែន និយាយថា រុស្ស៊ី បង្កើនការទម្លាក់គ្រាប់បែកលើទីក្រុង Avdiivka

ការប្រយុទ្ធគ្នាបានដណ្តើមគ្នាដើម្បីកាន់កាប់តំបន់ជុំវិញទីក្រុង ភាគខាងកើតនៃប្រទេសអ៊ុយក្រែននាពេលនេះ វាបានធ្វើឲ្យកងកម្លាំងរបស់ទីក្រុងមូស្គូ កាន់តែខំប្រឹងបង្កើនការទម្លាក់គ្រាប់បែកតាមផ្លូវអាកាសទៅលើទីក្រុង  Avdiivka ដើម្បីឆ្ពោះទៅមុខបន្តទៀត នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើយោងតាមក្រុមមន្ត្រីរបស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅជុំវិញទីក្រុង Avdiivka ។ ដោយភាគីខាងទីក្រុងគីវបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើកងទ័ពជួរមុខរបស់រុស្ស៊ីបានរហូត 1,000 គីឡូម៉ែត្រ (600 ម៉ាយ) ។ ជាមួយគ្នានោះផងដែរ យោធា​អ៊ុយក្រែនក៏​បាន​ចូលរួម​ក្នុង​ការ​វាយលុកផ្សេងមួយទៀត ​ដែល​ធ្វើ​ឱ្យ​ខ្លួនកាន់តែមាន​ការ​កើនឡើង​​នៅផ្នែក​ភាគ​ខាង​កើត​និង​ខាង​ត្បូង​ថែមទៀតផង។

បើយោងតាមប្រភពមួយដែលអាចទុកចិត្តបាននិយាយប្រាប់រ៉យទ័រថា ប្រទេសរុស្ស៊ីបានបង្វែរការលុកលុយរបស់ខ្លួនទៅលើភាគខាងកើតរបស់អ៊ុយក្រែនវិញម្តង គឺបន្ទាប់ពីទាហ៊ានរុស្ស៊ីបានទទួលការបរាជ័យក្នុងការឈានទៅមុខលើទីក្រុង Kyiv នៅដើមដំបូងនៃសង្រ្គាមដែលមានរយៈពេល 20 ខែកន្លងមក។ ហើយនៅពាក់កណ្តាលខែ តុលា រុស្ស៊ីក៏ចាប់ផ្តើមជំរុញលើទិសដីផ្សេងមួយទៀត ដើម្បីដណ្តើមយក Avdiivka  ព្រោះវាមានចំងាយត្រឹមតែ 20 គីឡូម៉ែត្រ (12 ម៉ាយ) ពីទីក្រុងដែលគ្រប់គ្រងដោយរុស្ស៊ីតែប៉ុណ្ណោះ (ដូណេតស្ក៍)។

បើយោងតាមការរៀបរាប់ពីមន្ត្រីនាំពាក្យម្នាក់របស់យោធាអ៊ុយក្រែនលោក Oleksandr Shtupun បានប្រាប់ទូរទស្សន៍ជាតិថា “ការប្រយុទ្ធនៅតែបន្ត។ តែក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ រុស្ស៊ីបានបង្កើនចំនួននៃការវាយប្រហារតាមអាកាសដោយប្រើគ្រាប់បែកពីយន្តហោះ Su-35″ ។ តែបើទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យដដែលបានឲ្យដឹងថា កាលពីម្សិលមិញនេះ ខាងទីក្រុងមូស្គូបានរងនូវការខាតសព្វាវុធជាច្រើនដូចជា រថពាសដែកពាសជាច្រើនគ្រឿង ព្រមទាំងរថក្រោះចំនួនពីរគ្រឿង និងយានជំនិះ 14 គ្រឿង ព្រោះវាត្រូវបានឆេះទាំងអស់។”

លោកបាននិយាយបន្តទៀតថា ការខាតបង់របស់រុស្ស៊ី គឺកើតឡើងបន្ទាប់ពីកងកម្លាំងរបស់អ៊ុយក្រែនបានវាយប្រហារលើទាហ៊ានជួរមុខរបស់រុស្ស៊ីចំនួន 8 ដងក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ជាពិសេសគឺលើទីតាំងមួយនៃទីក្រុងដែលត្រូវបានគេស្គាល់ថាសម្រាប់រោងចក្រ coking ដ៏ធំរបស់រុស្ស៊ីតែម្តង។

បើយោងតាមរយៈ លោក Vitaliy Barabash ប្រធានរដ្ឋបាលយោធារបស់ Avdiivka បាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform ថា ការខាតបង់របស់រុស្ស៊ីនៅក្នុងការវាយប្រហារនាពេលបច្ចុប្បន្ននៅលើទីក្រុង វាបានធ្វើឲ្យមានមនុស្សយ៉ាងហោចណាស់ 3,000-4,000 នាក់បានស្លាប់ និង 7,000-8,000 នាក់ទៀតរងរបួស។

តែផ្ទុយទៅវិញភាគីខាងរុស្ស៊ីក៏បានឆ្លើយតបវិញថា ទីក្រុងមូស្គូសូមច្រានចោលការប៉ុនប៉ងរបស់អ៊ុយក្រែនចំនួន 5 ដង ដែលនិយាយថាខ្លួនបានឆ្ពោះទៅកាន់ភូមិនានានៅក្រៅទីក្រុង Bakhmut ។

scroll to top