ប្រទេសរុស្ស៊ីបានគំរាមកម្ទេចប្រទេសដែលជាសមាជិកណាតូ ដោយប្រើអាវុធនុយក្លេអ៊ែរ

លោក Vladimir Solovyov ដែលជាពិធីករទូរទស្សន៍ដ៏លេចធ្លោបំផុតរបស់ប្រទេសរុស្ស៊ី ហើយក៏ជាមនុស្សម្នាក់ដែលត្រូវបានគេកត់សម្គាល់ថា លោកគឺបុគ្គលមួយរូបដែលតែងតែឃោសនាឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាពេលថ្មីៗនេះលោកបាននិយាយថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ “ភ្លាមៗ” នៅក្នុងព្រឹត្តិការណ៍នៃជម្លោះដែលមានភាពកាន់តែតានតឹងជាមួយសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ( ណាតូ ) នេះបើយោងតាមការចុះផ្សាយរបស់ newsweek  កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការគំរាមកំហែងរបស់រុស្ស៊ីជុំវិញជម្លោះនុយក្លេអ៊ែរដ៏មានសក្តានុពលជាមួយលោកខាងលិច បានកើនឡើងក្នុងអំឡុងពេលនៃការលុកលុយរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ ឆ្នាំ 2022។ ដោយខាងមន្ត្រីវិមានក្រឹមឡាំង ជាមួយនឹងមេដឹកនាំយោធា ព្រមទាំងអ្នកឃោសនាប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលបានលើកឡើងថា អាវុធនុយក្លេអ៊ែរបស់រុស្ស៊ីអាចនឹងត្រូវបានដាក់ពង្រាយដើម្បីប្រឆាំងនឹងបណ្តាលប្រទេសរបស់ពួកលោកខាងលិច។ ហើយសកម្មភាពមួយនេះវាក៏ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាឡឺម៉ង់ ផងដែរបើធៀបនឹងការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន បើទោះបីជាប្រទេសទាំងបីនេះដឹងច្បាស់ថា រាល់បណ្តាលប្រទេសដែលលូកដៃច្បាស់ណាស់ថានឹងទទួលនូវការគំរាមកំហែងយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ លោកពូទីន បានផ្អាកជាបណ្តោះអាសន្ននូវការចូលរួមរបស់ប្រទេសលោក នៅក្នុងសន្ធិសញ្ញា New START ដែលរួមគ្នាជាមួយសហរដ្ឋអាមេរិក។ ហើយកាលពីខែមីនាវិមានក្រុមឡាំងក៏បានប្រកាសថាទីក្រុងមូស្គូនឹង សាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ដែលជាប្រទេសត្រូវបានគ្រប់គ្រងដោយ លោក ពូទីន ។

និងចំណែកឯកាលពីថ្ងៃអាទិត្យម្សិលមិញនេះ គណនីឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ឈ្មោះ The Kremlin Yap បានផ្សព្វផ្សាយនៅក្នុង X ថា លោក Vladimir Solovyov គឺកំពុងតែប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍ថ្មីៗពីថ្នាក់ដឹកនាំណាតូ។ ហើយជាពិសេសជាងនេះទៅទៀតនោះ លោក Vladimir Solovyov បានលើកឡើងពីការអត្ថាធិប្បាយពីលោក Peter Nielsen មេបញ្ជាការកងកម្លាំង NATO នៅក្នុងប្រទេសលីទុយអានី ដែលបានស្នើថា Kaliningrad នឹងត្រូវបានរារាំងនៅក្នុងព្រឹត្តិការណ៍នៃជម្លោះរុស្ស៊ី-ណាតូកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា Kaliningrad វាគឺជាទីក្រុងកំពង់ផែរុស្ស៊ីដ៏សំខាន់មួយនៅលើសមុទ្របាល់ទិក វាមានទីតាំងស្ថិតនៅ Kaliningrad Oblast ដែលជាទឹកដីដាច់ដោយឡែកពីប្រទេសរុស្ស៊ី ហើយវាត្រូវបានព័ទ្ធជុំវិញដោយប្រទេសលីទុយអានី និងប៉ូឡូញ។

ភ្លាមៗនោះ លោក Vladimir Solovyov  បាននិយាយថា រុស្ស៊ីគឺមានឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាច្រើន ប្រសិនបើមានការប៉ះទង្គិចគ្នាពិតមែននោះ តើនឹងមានអ្វីកើតឡើង?

បើទោះជាយ៉ាងណាក៏ដោយបើយោងតាមមាត្រា 5 នៃកិច្ចព្រមព្រៀង NATO បានចែងថា រាល់ប្រទេសដែលជាសមាជិកខ្លួន ប្រសិនបើមានការវាយប្រហារណាមួយបានកើតឡើងក្នុងចំណោមបណ្តាលប្រទេសរបស់ពួកគេនោះ ណាតូបនឹងចាត់ទុកថា វាជាការវាយប្រហារមកលើក្រុមសមាជិកទាំងអស់ដូចគ្នា ហើយសមាជិកភាពទាំងអស់និងផ្តល់ជំនួយយោធាភ្លាមៗដើម្បីជាការរឆ្លើយតប។ ដូច្នេះ ការវាយប្រហារ​ដោយ​រុស្ស៊ី​ប្រឆាំង​នឹង​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ទាំងនេះ វានឹង​នាំមកនូវ​ជម្លោះ​អន្តរជាតិ​កាន់តែ​ទូលំទូលាយជាមិនខាន។

យ៉ាងណាមិញចំពោះការអត្ថាធិប្បាយរបស់ លោក Solovyov អំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដើម្បីជាការឆ្លើយតបទៅនឹងជម្លោះជាមួយប្រទេសដែលជាសមាជិកណាតូ វាគឺជាការគំរាមកំហែងទៅលើសមាជិកណាតូយ៉ាងពិតប្រាកដ។

ហើយប្រសិនបើជម្លោះរវាងសហព័ន្ធរុស្ស៊ី និងអង្គការណាតូ” កើតឡើងពិតមែននោះ តើ”ជម្លោះនេះអាចគ្រាន់តែជំហ៊ានក្នុងការប្រើប្រាស់នុយក្លេអ៊ែរពិតមែនឬ? នេះជាមូលហេតុដែលប្រជាជននៅទីក្រុង Stockholm និង Tallinn [រដ្ឋធានីរបស់អេស្តូនី] បានសួរថា ‘តើប្រទេសរុស្ស៊ីពិតជាត្រូវការវាណាស់មែនទេ?’ តើអ្នកស្រមៃមើលការផ្ទុះនុយក្លេអ៊ែរនៅក្រោមទឹកនៅលើដងផ្លូវនៃទីក្រុង Tallinn ឬ Stockholm ដែលនឹងបោកបក់ទីក្រុងរបស់អ្នកដោយរលកដែរឬទេ?តើអ្នកស្រមៃថាសមុទ្របាល់ទិកទាំងមូលអាចផ្ទុកដោយមីនរបស់យើងដែរឬទេ? យើង​អាច​នឹង​បោះចោល​មីន​ជាច្រើន​ដែល​វា​ត្រូវ​ចំណាយ​ពេល​អ្នក​១០​ឆ្នាំ​ដើម្បី​កម្ទេច​វា ប្រសិនបើរុស្ស៊ី​នៅតែ​មាន​មធ្យោបាយ​ធ្វើ​ដូច្នេះទៀត​»​ ។

ការប្រយុទ្ធគ្នារវាងប្រទេសលីបង់ និង តំបន់ភាគជើងអ៊ីស្រាអែលកំពុងតែក្លាយជាប្រធានបទថ្មីទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ា

ក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា ក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់បានបាញ់កាំជ្រួចប្រឆាំងរថក្រោះ សំដៅទៅកាន់សហគមន៍ជនបទនៃទីក្រុង Dovev ដែលស្ថិតក្បែរតំបន់ព្រុំដែននៃប្រទេសទាំងពីរកាលពីថ្ងៃអាទិត្យ​ ក្នុងការវាយប្រហារនោះផងដែរ វាបានបណ្តាលឲ្យមានមនុស្ស​៦​នាក់​បាន​រង​របួស និង​មាន​ម្នាក់បានរង​របួសធ្ងន់ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣។

បើយោងតាមការរាយការណ៍របស់ ក្រុម Hezbollah បាននិយាយថា ខ្លួនបានបាញ់បង្ហោះកាំជ្រួចដើម្បីដឹកនាំការប្រឆាំងនឹង “កងកម្លាំងដឹកជញ្ជូនដែលជាកម្មសិទ្ធិរបស់កងទ័ពអ៊ីស្រាអែល ដោយពួកគេទាំងនោះកំពុងតែរៀបចំដំឡើងបង្គោល និងឧបករណ៍លួចស្តាប់ដែលនៅជិតបន្ទាយ Dovev”។ ក្រុម Hezbollah ក៏បាននិយាយទៀតថា បច្ចុប្បន្នក្រុមរបស់ខ្លួនកំពុងតែឈូសឆាយរាល់កន្លែងដែលជារបស់យោធាអ៊ីស្រាអែល តែវាគ្រាន់តែជាសកម្មភាពប្រឆាំងដាច់ដោយឡែកមួយទៀតតែប៉ុណ្ណោះ។

បន្ទាប់ពីក្រុម Hezbollah បានបើកការវាយប្រហារតាមផ្លូវអាកាសភាគខាងខាងនៃប្រទេសអ៊ីស្រាអែល មានវិទ្យុកងទ័ពមួយបានរាយការណ៍ថា កាំជ្រួចប្រឆាំងរថក្រោះមួយទៀតត្រូវបានបាញ់ចេញពីប្រទេសលីបង់។ ហើយការវាយប្រហារនេះត្រូវបានគេរាយការណ៍បន្តទៀតថា វាគឺជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុត ព្រោះតែវាមានជាប់ពាក់ព័ន្ធនឹងជនស៊ីវិល ដោយក្នុងនោះពួកគេបានសម្លាប់ស្ត្រីម្នាក់និងកុមារចំនួនបីនាក់។

គួររំលឹកថា កងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah បានប៉ះទង្គិចគ្នានៅតាមព្រំដែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមកាលពីប្រាំសប្តាហ៍មុនមកម៉្លេះ ម្យ៉ាងទៀតការ​ប៉ះ​ទង្គិច​គ្នានេះ​ក៏កាន់តែ​មានភាពតានតឹង​ឡើង​ នៅ​ពេល​ដែល​អ៊ីស្រាអែលបាន​ធ្វើ​ការ​វាយ​លុក​នៅ​តំបន់​ហ្គាហ្សា​ដើមបីប្រឆាំង​នឹង​ក្រុមសកម្មយុទ្ធ​ហាម៉ាស។

បើទោះបីជាអ៊ីស្រាអែលមានឆន្ទៈកំទេចក្រុមហាម៉ាសយ៉ាងណាក៏ដោយ តែកាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យម្សិលមិញនេះ ក្រុមសកម្មប្រយុទ្ធ Hezbollah នៅតែប្តេជ្ញារថា ខ្លួននឹង​បើក​ការ​បាញ់​ប្រហារ​ទៅ​កាន់​ទឹកដី​អ៊ីស្រាអែលដើម្បីជាការសងសឹកឲ្យជនជាតិប៉ាឡេស្ទីន។

យន្តហោះ​ចម្បាំង​របស់យោធាមី​យ៉ាន់​ម៉ាត្រូវបាន​ធ្លាក់ តែក្រុម​ឧទ្ទាមជាអ្នក​អះអាង​ទទួលខុសត្រូវ

យន្តហោះចម្បាំងរបស់ប្រទេសមីយ៉ាន់ម៉ាមួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលការប៉ះទង្គិចគ្នា រវាងយោធាមីយ៉ានម៉ា និងក្រុមបះបោរ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលពីថ្ងៃសៅរ៍ក្រុមអ្នកសង្កេតការបាននិយាយថា យន្តហោះមីយ៉ានម៉ាមួយគ្រឿងបានធ្លាក់មកលើរដ្ឋ Kayah ភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្បែរព្រំដែនជាមួយប្រទេសថៃ គឺក្នុងអំឡុងពេលមានការប្រយុទ្ធគ្នារវាងយោធា និងកងកម្លាំងការពារជាតិ Karenni (KNDF) ដោយក្រុមអ្នកយកការណ៍បាននិយាយថា យន្តហោះនោះបានធ្លាក់ដោយសារតែមានការបាញ់ទម្លាក់។

បើយោងតាមប្រភពមួយបាននិយាយប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា ការថយក្រោយផ្សេងមួយវិញទៀតសម្រាប់របបយោធាដែលកំពុងប្រឈមមុខនោះ គឺមកពីបញ្ហានៃការគ្រប់គ្រងរបស់ខ្លួនតែប៉ុណ្ណោះ ប្រសិនបើយើងគិតចាប់តាំងពីការធ្វើរដ្ឋប្រហារក្នុងឆ្នាំ 2021 មក។

បើយោងតាមរយៈអ្នកនាំពាក្យរបស់ Junta គឺលោក Zaw Min Tun វិញបាននិយាយប្រាប់ MRTV ដែលគ្រប់គ្រងដោយរដ្ឋថា យន្តហោះបានធ្លាក់ដោយសារតែបញ្ហាបច្ចេកទេសនោះទេ ហើយបន្ទាប់មកអាកាសយានិករបស់យើងក៏បានបើកទម្លាក់ចុះដោយសុវត្ថិភាព។

បើទោះជាយ៉ាងណាក៏ដោយ បើយោងតាមសាក្សីនិងប្រភពជាច្រើន នៅតែបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយោធាមីយ៉ាន់ម៉ាបានប្រយុទ្ធជាមួយកងកម្លាំងប្រឆាំង ខណៈដែលកងកម្លាំងជនជាតិភាគតិច និងកងជីវពលប្រឆាំងរបបយោធា បានបង្កើនការបះបោររបស់ពួកគេ។ ម្យ៉ាងវិញទៀតខាងអ្នកអ្នកវិភាគសន្តិសុខក៏បាននិយាយថែមទៀតថា របបយោធាមីយ៉ាន់ម៉ាកំពុងតែអនុវត្តជាមួយនឹងកម្រិតនៃការសម្របសម្រួលមួយ ដែលមិនធ្លាប់មានពីមុនមកថែមទៀតផង។

បើទោះជាយ៉ាងនេះក្តី បើយោងតាមប្រធានាធិបតីដែលត្រូវបានដំឡើងដោយយោធាកាលពីសប្តាហ៍មុនបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាអាចនឹងមាន ហានិភ័យនៃការបែកបាក់គ្នា ដោយសារតែការបរាជ័យក្នុងការដោះស្រាយការបះបោររបស់ខ្លួនគឺគ្មានប្រសិទ្ធភាព។ ដោយលោកបានគូសបញ្ជាក់ថា សម្រាប់ជម្លោះនៅក្នុងរដ្ឋ Shan ភាគឦសានជាប់ព្រំដែនប្រទេសចិន ដែលកំពុងតែកើតឡើង ពួកយើងបានជម្លៀសប្រជាជនយ៉ាងតិច 50,000 នាក់ ចេញពីទីនោះ ហើយចំនែកឯផ្លូវពាណិជ្ជកម្មវិញ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ព្រោះថាទីក្រុងជាច្រើនត្រូវបានគេរឹបអូសបើគិតចាប់តាំងពីការវាយលុកប្រឆាំងរដ្ឋាភិបាលយោធាដែលបានធ្វើឡើងកាលពីខែមុន ដោយក្រុមបះបោរជនជាតិភាគតិច។

សម្រាប់ការបះបោរនេះផងដែរ ខាងប្រទេសចិនក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​អស់ ​បញ្ឈប់​អរិភាព រៀងៗខ្លួន។

តែសម្ព័ន្ធ​បះបោរបាននិយាយ​ថា ខ្លួន​បាន​រឹបអូស​ទីតាំង​កងទ័ពរបស់របបយោធា​ជាង ១០០ កន្លែង។ ហើយចំពោះការ​វាយ​ប្រហារ​លើ​ទីប្រជុំជន ​ក៏​បាន​កើត​ឡើង​បន្តរទៅលើ​តំបន់ Sagaing ភាគ​កណ្តាល​ប្រទេស​មីយ៉ាន់ម៉ា និងភាគ​ខាង​លិច​នៃ​រដ្ឋ Shan ។ តែក្នុងនោះ ក្រុមអ្នកសង្កេតការបែរជារកឃើញថា ប្រទេសមីយ៉ានម៉ាមានពលករបរទេសរាប់រយនាក់ ដោយសកម្មជនសិទ្ធិមនុស្សបាននិយាយថា មានមនុស្សជាច្រើនបានរងគ្រោះ ដោយសារការជួញដូរហើយវាក៏ត្រូវបានជាប់គាំងដោយសារការប្រយុទ្ធគ្នា ក្រុមសកម្មជនសិទ្ធមនុស្សបាននិយាយទៀតថា ជនរងគ្រោះរួមមានជនជាតិមីយ៉ានម៉ា ជនជាតិវៀតណាម និងថៃផងដែរ។

រីឯខាងក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនជាតិរបស់ខ្លួនចំនួន 200 នាក់កំពុងរង់ចាំការជម្លៀស “ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន គឺនៅពេលដែលស្ថានភាពអនុញ្ញាត” ។

ស្របពេលនោះដែរ ខាង KNDF បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនបានបាញ់ទម្លាក់យន្តហោះកាលពីថ្ងៃសៅរ៍ដោយប្រើកាំភ្លើងយន្តធុនធ្ងន់ ហើយសមាជិករបស់ខ្លួនកំពុងស្វែងរកអ្នកបើកយន្តហោះបន្ថែមទៀតដើម្បីរបន្តការបះបោរទ្រង់ទ្រាយធំ។

បន្ទាប់ពីគ្រោះរញ្ជួយដី ប្រទេសអ៊ីស្លង់ ក៏ត្រៀមខ្លួនសម្រាប់ការផ្ទុះភ្នំភ្លើងនៅប៉ុន្មានថ្ងៃខាងមុខ

អាជ្ញាធររបស់ប្រទេសអ៊ីស្លង់បាននិយាយកាលពីថ្ងៃសៅរ៍នេះថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការជិតមកដល់នៃបន្ទុះភ្នំភ្លើង ដែលស្ថិតនៅភាគនិរតីនៃកោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គួរបញ្ជក់ថាបន្ទាប់ពីប្រទេសមួយនេះរងនូវការរញ្ជួយដីជាបន្តបន្ទាប់ ក្រុមអ្នកជំនាញក៏បាននិយាយថា ភស្តុតាងមួយចំនួនដែលត្រូវបានគេរកឃើញគឺបានបញ្ជាក់ថា បាតុភូតនេះវាបានកើតឡើងដោយសារតែ magma វាបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្រោមដីនៃប្រទេសអ៊ីស្លង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការិយាល័យឧតុនិយមអ៊ីស្លង់បាននិយាយថា ហានិភ័យខ្ពស់ដែលយើង “គួរឱ្យកត់សម្គាល់” នៃការផ្ទុះនៅលើឬគ្រាន់តែចេញពីឧបទ្វីប Reykjanes ដោយសារតែទំហំនៃការជ្រៀតចូលនៃ magma ក្រោមដី និងអត្រាដែលវាកំពុងផ្លាស់ទី។ ម្យ៉ាងវិញទៀតចំពោះ “ប្រូបាប៊ីលីតេនៃការផ្ទុះគឺវាអាចកើតឡើងគ្រប់ពេលវេលា ហើយការផ្ទុះនោះអាចចាប់ផ្តើមនៅពេលណាមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។

បច្ចុប្បន្នទីភ្នាក់ងារការពារជនស៊ីវិលរបស់អ៊ីស្លង់បានធ្វើការពេញមួយយប់ ដើម្បីជម្លៀសប្រជាជនរបស់ខ្លួនទាំងស្រុងពីទីក្រុង Grindavik វាគឺជាទីក្រុងនេសាទមួយ ដែលមានអ្នកស្រុកប្រហែល 3,000 នាក់។

ដោយខាងការិយាល័យឧតុនិយមបាននិយាយទៀតថា ការផ្ទុះអាចនឹងចាប់ផ្តើមពីបាតសមុទ្រនៅភាគនិរតីនៃទីក្រុង Grindavik ម្តង។

បើតាមការគូសបញ្ជាក់ពីក្រុមអ្នកជំនាញនៅការិយាល័យបាននិយាយថា នៅក្រោមដីគឺមាន magma ឬថ្មរលាយ ដែលលាតសន្ធឹងពីភាគឦសានឆ្លងកាត់ Grindavik ប្រហែល 10 គីឡូម៉ែត្រ។ ដោយពួកគេបានប៉ាន់ប្រមាណកាលពីល្ងាចថ្ងៃសៅរ៍ថា ក្នុងជម្រៅដែលតិចជាង 800 ម៉ែត្រ បើធៀបនឹង 1,500 ម៉ែត្រវាអាចផ្ទុះមុនគេមួយថ្ងៃ។ ព្រោះថាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ការ​កើន​ឡើង​នៃ​សកម្មភាព​រញ្ជួយ​ដី​បាន​ជំរុញ​ឱ្យអាជ្ញាធរ​បិទ​ស្ប៉ា​កម្ដៅដែលស្ថិត​ក្នុង​ភូមិសាស្ត្រ Blue Lagoon ដែល​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​សំខាន់​មួយ​របស់​អ៊ីស្លង់។ ទន្ទឹមនឹងនោះ តំបន់Reykjanes វាបានក្លាយទៅជាកន្លែងដ៏ក្តៅគគុក ដោយសារតែវារងសម្ពាធពីការរញ្ជួយដីនៅភាគនិរតីនៃរដ្ឋធានី Reykjavik ផងដែរ ។ 

គួររំលឹកថា កាលពីក្នុងខែមីនា ឆ្នាំ 2021 ប្រភពទឹកកម្អែភ្នំភ្លើងបានផ្ទុះឡើងយ៉ាងរន្ធត់បន្ទាប់ពីការប្រេះស្រាំនៅក្នុងដីដែលមានប្រវែងប្រហែលពី 500​ ទៅ 750 ម៉ែត្រនៅក្នុងប្រព័ន្ធភ្នំភ្លើង Fagradalsfjall ។

ហើយបន្ទុះនៃភ្នំភ្លើងនៅក្នុងតំបន់នេះ វាបានអូសបន្លាយអស់រយៈពេលប្រាំមួយខែក្នុងឆ្នាំនោះ ដែលជំរុញឱ្យជនជាតិអ៊ីស្លង់ និងអ្នកទេសចររាប់ពាន់នាក់មកទស្សនាកន្លែងកើតហេតុ។ ចំនែក​ឯនៅក្នុងខែសីហា ឆ្នាំ 2022 ការផ្ទុះរយៈពេល 3 សប្តាហ៍បែបនេះក៏បានកើតឡើងនៅក្នុងតំបន់ដដែល។

បើតាមការសិក្សាបានបង្ហាញថា ប្រព័ន្ធ Fagradalsfjall ដែលមានទទឹងប្រហែល 6 គីឡូម៉ែត្រ និងបណ្តោយ 19 គីឡូម៉ែត្រ នៅតែអសកម្មអស់រយៈពេលជាង 6,000 ឆ្នាំមុន មុនពេលការផ្ទុះនាពេលថ្មីៗនេះ។

scroll to top