លោក ពូទីន មេដឹកនាំប្រទេសរុស្ស៊ី នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តឈរឈ្មោះក្នុងការបោះឆ្នោតជាប្រធានាធិបតីបន្តទៀត ដោយការបោះឆ្នោតនិងប្រព្រឹត្តទៅនៅក្នុងខែមីនា ឆ្នាំ ២០២៤។ ជាវិធានការមួយ ដែលនឹងត្រូវថែររក្សាឲ្យលោក ពូទីន នៅតែបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០ គឺដោយសារតែមេដឹកនាំវិមានក្រឹមឡាំងរូបនេះយល់ថា មានតែរូបលោកតែមួយប៉ុណ្ណោះដែលមានសមត្ថភាពដឹកនាំប្រទេសរុស្ស៊ីឲ្យឆ្លងផុតគ្រោះថ្នាក់ដ៏បំផុតបាន បើគិតត្រឹមរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ នេះបើយោងតាមទីប្រភពមួយដែលបាននិយាយប្រាប់រ៉យទ័រ កាលពីថ្ងៃទី ០៧ ខែវិឆ្ឆិកា ឆ្នាំ២០២៣។

លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់មានជីវប្រវត្តិជាអ្នកនយោបាយផង និងជាអតីតមន្ត្រីចារកម្មផង តែលោកនៅអាចប្រែក្លាយជាប្រធានាធិបតីរុស្ស៊ី ចាប់តាំងពីឆ្នាំ 2012 មកម្ល៉េះ។ សព្វថ្ងៃនេះ លោក ពូទីន គឺមានអាយុ ៧១ ឆ្នាំក៏ពិតមែន តែលោកបានប្រកាសថា លោក នឹងបន្តអាណត្តិរបស់លោក រហូតដល់ឆ្នាំ២០៣០។

គួរបញ្ជាក់ថា នៅក្នុងវិស័យការពារជាតិ ដែលជាការចំណាយសម្រាប់គ្រឿងសព្វាវុធ វាជាកក្តាដែលធ្វើឲ្យការចំណាយថវិកាជាតិជាសរុប របស់រុស្សី បានកើនឡើងជាលំដាប់ ខណៈពេលដែលលោក ពូទីន បានប្រកាស់ពីគោលជំហររបស់ខ្លួនជាសាធារណៈថា ខ្លួននឹងបន្តការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

បើយោងតាមរយៈប្រភពមួយដែលស្គាល់អំពីរការគិតរបស់វិមានក្រឹមឡាំង បាននិយាយប្រាប់រ៉យទ័រដោយសំង៉ាត់ថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង គឺបន្ទាប់ពីទីប្រឹក្សារបស់លោក ពូទីន កំពុងរៀបចំសម្រាប់ការបោះឆ្នោតអណត្តិថ្មី ដោយក្រុមមន្ត្រីទាំងនោះបានសម្រេចចិត្តជ្រើសរើសលោក ពូទីន ឲ្យឈរឈ្មោះក្នុងការបោះឆ្នោតជាប្រធានាធិបតីនៅខែមីនាឆ្នាំ 2024 ចំពោះតំណែងកំពូលមួយនេះវាត្រូវតែជារបស់លោក ពូទីន។

បើយោងតាមមនុស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយថា តម្រុយក្បាច់ថ្មីរបស់លោកពូទីននឹងមកដល់ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ដោយលោកបានបញ្ជាក់ប្រាប់កាសែត Kommersant កាលពីខែមុន។

តែបើយោងតាមរយៈអ្នកការទូត និងអ្នកស៊ើបការណ៍ដោយសំងាត់ បានឲ្យដឹងថា មានរដ្ឋមន្ត្រីជាច្រើននៅក្នុងប្រទេសរុស្ស៊ីបាននិយាយថា ពួកគេបានរំពឹងទុកថា លោក ពូទីន នឹងបន្តកាន់អំណាចអស់មួយជីវិត ប៉ុន្តែពួកគេទាំងនោះក៏មិនបានបញ្ជាក់អំពីផែនការណាមួយ ដែលលោក ពូទីន មានគម្រោងអ្វីខ្លះ សម្រាប់ការបោះឆ្នោតឡើងវិញនោះទេ ដោយប្រភពមួយនេះបាននិយាយថា ដោយសារតែវាភាពរសើបនៃនយោបាយរបស់វិមានក្រឹមឡាំង។

បើទោះជាយ៉ាងណាក៏ដោយ ចំពោះលោក ពូទីន ផ្ទាល់ក៏នៅតែប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើន តួរយ៉ាងដូចជាវិបត្តិដែលប្រមុខដឹកនាំវិមានក្រឹមឡាំងបានជួបប្រទះ ចាប់តាំងពីសហភាពសូវៀតបានដួលរលំកាលពីជាងបីទសវត្សរ៍មុន។ បន្ទាប់មកទៀតប្រទេសមួយនេះ ត្រូវបានជាប់គាំងជាមួយសង្រ្គាមនៅអ៊ុយក្រែន ដែលបានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតជាមួយនឹងពួកលោកខាងលិច បើយើងគិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ 1962 មក ហើយជាលទ្ធផល រុស្ស៊ីក៏ទទួលរងនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ព្រមទាំងបណ្តាលប្រទេសនៃលោកខាងលិច ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី។

សេចក្តីព្រាងផែនការរបស់រដ្ឋាភិបាលបង្ហាញថា អតិផរណាបានកើនឡើងខណៈពេលដែលប្រាក់រូប្លែបានធ្លាក់ចុះចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ហើយការចំណាយលើវិស័យការពារជាតិនឹងមានចំនួន ជិតមួយភាគបីនៃការចំណាយថវិកាសរុបរបស់រុស្ស៊ី ក្នុងឆ្នាំ 2024 ។

បើទោះជាយ៉ាងក្តី លោក ពូទីន បានបង្ហាញការប្តេជ្ញាចិត្តថា សង្រ្គាមវាគឺជាផ្នែកមួយនៃការតស៊ូដ៏ទូលំទូលាយ ដែលឥស្សរជនវិមានក្រឹមឡាំងនិយាយថា  យើងត្រូវតែងាកទៅរកដំណោះស្រាយជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយនឹងសហរដ្ឋអាមេរិក។

ដោយក្នុងនោះ លោក Oleg Orlov ដែលជាអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សដ៏គួរឱ្យគោរពបំផុតរបស់រុស្ស៊ីបានប្រាប់ Reuters កាលពីខែកក្កដាថា “ប្រទេសរុស្ស៊ីកំពុងតែដើរថយក្រោយ” ដោយពួកយើង​បាន​ចាក​ចេញ​ពី​របប​កុម្មុយនិស្ត ប៉ុន្តែ​ឥឡូវនេះយើងក៏ឆ្ពោះ​ទៅ​របប​ផ្តាច់ការទាំងស្រុង​វិញម្តង»។

ចិន​និយាយ​ថា​ ខ្លួននឹង​ធ្វើ​ការ​ដើម្បី​ស្ដារ​សន្តិភាព​ក្នុង​ទឹកដី​ប៉ាឡេស្ទីនឲ្យល្អប្រសើរឡើងវិញ

តាមរយៈទីក្រុងប៉េកាំងនាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃច័ន្ទនេះថា ប្រទេសចិននឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្តារសន្តិភាពឡើងវិញនៅក្នុងទឹកដីប៉ាឡេស្ទីន ខណៈដែលភាពតានតឹងកាន់តែមានភាពខ្លាំងក្លាឡើងនៅក្នុងតំបន់ មជ្ឈិមបូព៌ា។ តែបើទោះជាយ៉ាងនេះក្តី ចិននៅតែប្តេជ្ញាថា ក្នុងកំឡុងពេលខ្លួនបានចូលទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) គ្រប់អ្វីៗទាំងអស់ដែលនៅទីនេះនឹងមានភាពល្អប្រសើរឡើងវិញ (សូមបញ្ជាក់ថា ប្រទេសចិនបានចូលកាន់តំណែងជាប្រធានប្តូរវេននៃ UNSC កាលពីសប្តាហ៍មុន) នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

បើយោងតាមការរាយការណ៍របស់លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​បាននិយាយ​ប្រាប់​សន្និសីទ​សារព័ត៌មានថា៖ “ប្រទេសចិននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីលើកទឹកចិត្តក្រុមប្រឹក្សាសន្តិសុខឱ្យបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដែលមានប្រទេសចិនជាអ្នកដើរតួនាទីខាងសម្របសម្រួល និងបង្កើតការឯកភាពគ្នា ក្រោមវិធានការមួយដែលប្រកបដោយការទទួលខុសត្រូវ និងមានអត្ថន័យ គឺធ្វើយ៉ាងណាឲ្យមានការបន្ធូរបន្ថយវិបត្តិនាពេលបច្ចុប្បន្ន ជាពិសេសគឺការការពារសុវត្ថិភាពរបស់ជនស៊ីវិល ដើម្បីឲ្យមានភាពនឹងនរនៅក្នុងតំបន់បមជ្ឈឹមបូព៌ាឡើងវិញ”។

គួរបញ្ជាក់ថា សេចក្តី​ថ្លែងការណ៍​របស់​ប្រទេស​ចិន​បាន​កើត​ឡើង ​ខណៈ​ដែល ​អ៊ីស្រាអែល កំពុងតែ​ចាប់ផ្តើម​វាយលុក​ប្រឆាំង​នឹង​ក្រុម Hamas​ អ៊ីស្លាម​ប៉ាឡេស្ទីនផងដែរ ។

បើយោងតាម លោក Zhang Jun ដែលជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ា វាគឺជារបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងខែវិច្ឆិកា។

ក្នុងនោះផងដែរ ក្រុមអ្នកសង្កេតរបស់រ៉យទ័របាននិយាយថា ខាងកាសែត China Daily បានរាយការណ៍កាលពីព្រឹកថ្ងៃច័ន្ទថា “អ្វីដែលចាំបាច់បំផុតនៅពេលនះ គឺការលើកកម្ពស់បទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នា ឲ្យបានជាមុនសិន ទើបយើងអាចទប់ស្កាត់ការស្លាប់ និងរបួសរបស់ជនស៊ីវិលបន្ថែមទៀតបាន ដូច្នេះយើងត្រូវតែទប់ស្កាត់គ្រោះមហន្តរាយនៃមនុស្សធម៌ទ្រង់ទ្រាយធំ និងការពារជម្លោះមិនឱ្យផ្ទុះឡើងបន្តទៀត” ។

បើយោងតាមរយៈបេសកជនពិសេសរបស់ចិនប្រចាំតំបន់មជ្ឈិមបូព៌ា លោក Zhai Jun ទើបតែបញ្ចប់ដំណើរទស្សនៈកិច្ចក្នុងតំបន់ បាននិយាយថា៖  ក្នុងកំឡុងពេលដែលលោកបានបំពេញភារកិច្ចនៅ Gaza ​លោកបាន​ជួប​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ជុំវិញ​វិបត្តិ​នេះ ​ដោយពួកគេបាន​គូសបញ្ជាក់​ពី​មូលហេតុ​នៃ​វិបត្តិរវាង ​អ៊ីស្រាអែល​និង​តំបន់ Gaza គឺ​ខ្វះ​ការ​ធានា​សម្រាប់​សិទ្ធិរបស់ប្រជាពលរដ្ឋជនជាតិ​ប៉ាឡេស្ទីន។

បើទោះជាយ៉ាងណាក៏សម្រាប់ស្ថានការនៅក្នុង តំបន់មជ្ឈឹមបូព៌ានាពេលនេះ គឺវាអាចមានគ្រោះថ្នាក់គ្រប់ពេលវេលា ហេតុដូច្នេះហើយទើបអគ្គនាយករបស់ UNSC បានដាក់កាលវិភាគវិលជុំក្នុងចំណោមរដ្ឋសមាជិកទាំង 15 នៃក្រុមប្រឹក្សាប្រចាំខែឲ្យមានការឆ្លាស់វេនក្នុងការបំពេញភារកិច្ចនៅក្នុងតំបន់ខាងលើនេះ។

កូរ៉េខាងជើង និងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដោយមានការគាំទ្រពីរុស្ស៊ី

រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ គឺស្របពេលដែលប្រទេសទាំងពីរនេះ កំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរៀបចំរបស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដោយមានការគាំទ្រពីប្រទេសថរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ Korean Times កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធសប្តាហ៍នេះ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ត្រៀមធ្វើឡើងបន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅទីក្រុងតូក្យូ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ។

ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះដូចគ្នាដែរ គឺមុនពេលកិច្ចប្រជុំប្រឹក្សាសន្តិសុខកូរ៉េខាងត្បូង-សហរដ្ឋអាមេរិកលើកទី៥៥ (SCM) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

យ៉ាងណាមិញសម្រាប់ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកធ្វើឡើងក្នុងពេលវេលាដ៏សំខាន់មួយ ដោយទីក្រុងវ៉ាស៊ីនតោនមានគោលបំណងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអភិវឌ្ឍន៍យូរអង្វែងនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក ដោយគ្រោងប្រារព្ធខួបលើកទី 70 របស់ពួកគេនៅឆ្នាំនេះថែមទៀតផង។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា ពួកគេនឹងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹង “ការរារាំងបន្ថែមទៀត”ដើម្បីប្រឆាំង និងរារាំង​ រាល់ការគំរាមកំហែងនានា នៃការវាយប្រហារអាវុធនុយក្លេអ៊ែរ ពីភាគីប្រទេសកូរ៉េខាងជើង។

ជាការពិតណាស់ទាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តែងតែចាត់វិធានការសំខាន់ៗជាច្រើន ក្នុងទិសដៅមួយ ដែលជាការឆ្លុះបញ្ចាំងថា ទីក្រុងវ៉ាស៊ីនតោនតែងតែជំរុញកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់កូរ៉េខាងជើង ចាប់តាំងមានការចុះហត្ថលេខារវាងប្រធានាធិបតី Yoon Suk Yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីខែមេសាមកម្ល៉េះ។

ម្យ៉ាងទៀត រាល់សេចក្តីប្រកាសដោយពួកគេទាំងពី ក៏មានការលើកឡើងពីប្រតិបត្តិការនៃក្រុមប្រឹក្សានុយក្លេអ៊ែរកូរ៉េខាងត្បូង-អាមេរិក (NCG) ដែលនិងមានការដាក់ពង្រាយជាប្រចាំនូវទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដូចជានាវាដែលកំណត់មីស៊ីលផ្លោងពីនាវាមុជទឹក (SSBN) នៅលើឧបទ្វីបកូរ៉េជាដើម។  បន្ថែមពីលើនេះ ប្រទេសទាំងក៏មានការចូលរួមពីប្រទេសជប៉ុនផងដែរ ដើម្បីបង្កើតប្រព័ន្ធចែករំលែកព័ត៌មានព្រមានអំពីមីស៊ីលផ្លោងក្នុងពេលជាក់ស្តែង។

ស្របពេលជាមួយគ្នានេះដែរ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ Blinken និង Austin ក៏មានការរំពឹងទុកថា ពួកគេក៏ការពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការកំណត់ទិសដៅនាពេលអនាគត ដើម្បីពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងបី ខណៈដែលកូរ៉េខាងជើងកំពុងតែរៀបចំ​បាញ់បង្ហោះ​ផ្កាយរណប​ឈ្លបយកការណ៍នាពេលខាងមុខនេះ។

​ព្រោះថាបើយោងតាមការសង្កេតអន្តរជាតិបានបង្ហាញថា ពាណិជ្ជកម្មអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ីកំពុងកើនឡើងជាលំដាប់ ចំពេលមានការរំពឹងទុកជាបន្តបន្ទាប់ថា ប្រទេសទាំងពីរអាចនឹងឈានដល់កិច្ចព្រមព្រៀងអាវុធក្នុងអំឡុងពេលកិច្ចប្រជុំកំពូលដ៏កម្ររវាងមេដឹកទាំងពីរនេះកាលពីក្នុងខែកញ្ញា។

នាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ី បានបាញ់សាកល្បងកាំជ្រួចអន្តរទ្វីប Bulava

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី Imperator Alexander III បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោង Bulava ដែលត្រូវបានរចនាឡើងដើម្បីផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ថា ” កាំជ្រួចបាញ់ផ្លោងលើកនេះ វាគឺជាធាតុចុងក្រោយនៃការធ្វើតេស្តរបស់ប្រទេស ហើយបន្ទាប់មកទៀតរដ្ឋាភិបាលរបស់ខ្លួននឹងសម្រេចចិត្តថា តើត្រូវបញ្ជូននាវាចម្បាំងមួយនេះឲ្យទៅបម្រើការក្នុងកងទ័ពជើងទឹកពេលណានោះ” ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងតែជំរុញឱ្យគ្រប់អង្គភាពទាំងអស់ដែលពាក់ព័ន្ធឲ្យរក្សាភាពស្ងប់ស្ងាត់នៃអាវុធនុយក្លេអ៊ែរដែលខ្លួនមានមិនឲ្យបញ្ចេញសកម្មភាពណាមួយឡើយ ព្រោះលោកមិនចង់ឲ្យពិភពលោកគិតថា រុស្ស៊ីចង់គំរាមកំហែងផ្នែកសន្តិសុខនោះទេ ម្យ៉ាងទៀតទំនាក់ទំនងរវាងទីក្រុងមូស្គូ និងលោកខាងលិចគឺនូវមិនទាន់ឈានដល់កម្រិតថ្មីដែលតម្រូវយើងនឹងប្រើប្រាស់វានោះដែរ។

យ៉ាងណាមិញ ចំពោះកាំជ្រួចអន្តរទ្វីប ដែលត្រូវបានបាញ់ចេញពីទីតាំងក្រោមទឹកក្នុងសមុទ្រ ភាគខាងជើងនៃប្រទេសរុស្ស៊ី វាអាចមានសម្ថភាពវាយប្រហារគោលដៅបានរាប់ពាន់គីឡូម៉ែត្រពីឧបទ្វីប Kamchatka នៅចុងបូព៌ារុស្ស៊ីបានដោយងាយស្រួល។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីក៏​មិន​បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​នេះ​កើត​ឡើង​នៅ​ពេល​ណា​នោះដែរ។ ដោយក្នុងនោះខាងក្រសួងគ្រាន់តែបាននិយាយថា នាវាចម្បាំងកាំជ្រួចយុទ្ធសាស្ត្ររបស់ខ្លួន ត្រូវបានបំពាក់ដោយកាំជ្រួច Bulava ចំនួន 16គ្រាប់ និងរួមបញ្ចូលអាវុធ torpedo ដែលជាបច្ចេកវិទ្យាចុងក្រោយដ៏ទំនើបថែមទៀតផង។

ក្រសួងការពារជាតិរបស់ប្រទេសមួយនេះបាននិយាយទៀតថា បច្ចុប្បន្នកងទ័ពជើងទឹករុស្ស៊ីគឺមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអែរចំនួន 3 គ្រឿងគឺកំពុងតែប្រតិបត្តិការណ៍ប្រចាំនៅដែនទឹក ហើយមួយផ្សេងទៀតកំពុងតែជាប់ការសាកល្បង និងចំណែកឯ 3គ្រឿងទៀតកំពុងតែសាងសង់។

បើយោងតាមការរាយការណ៍របស់ក្រសួងការពាជាតិដដែលបានឲ្យទៀតថា កាំជ្រួច Bulava គឺមានប្រវែង 12 ម៉ែត្រ (40 ហ្វីត) ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅចំងាយប្រហែល 8,000 គីឡូម៉ែត្រ (5,000 ម៉ាយ) ហើយចំនែកឯក្បាលគ្រាប់របស់វាវិញអាចផ្ទុកគ្រាប់នុយក្លេអ៊ែរបានដល់ទៅ 6 គ្រាប់ ហេតុដូច្នេះហើយទើបវាអាចក្លាយជាមូលដ្ឋានគ្រឹះនៅក្នុងផ្នែកកងទ័ពជើងទឹកនៃផ្នែកនុយក្លេអ៊ែររបស់រុស្ស៊ីបាន។

scroll to top