កប៉ាល់ទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក បានឆ្លងកាត់ការត្រួតពិនិត្យត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលការធ្វើដំណើរលើកដំបូង

Icon of the Seas បានទទួលនូវមុខងារជា “នាវាទេសចរណ៍ធំបំផុតរបស់ពិភពលោក” ពី Wonder of the Seas ព្រោះវាមានប្រវែងរហូតដល់ទៅ 1,188 ហ្វីត និងមានទំងន់សរុបប្រមាណ 248,663 តោន ដែលមានសមត្ថភាពផ្ទុកនាវាតូចៗរហូតដល់ទៅ ១៨។

នាវាទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកត្រូវបានគេប្រទះឃើញនៅសមុទ្រការ៉ាប៊ីន មុនពេលដែលធ្វើដំណើរកម្សាន្តដែលត្រូវបានគេរំពឹងទុកថា កប៉ាល់ទេសចរណ៍ខ្នាតយក្សមួយនេះនឹងចេញដំណើរកំសាន្តជាលើកដំបូងនៅចុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ។

កប៉ាល់ទេសចរណ៍ Icon of the Seas នឹងចេញដំណើរពីទីក្រុងម៉ៃអាមី នៃរដ្ឋផ្លរីដា នាថ្ងៃទី 27 ខែមករា ឆ្នាំ 2024 គឺនៅ”ប៉ុន្មានថ្ងៃបន្ទាប់ ពីបញ្ចប់នៅការត្រួតពិនិត្យដោយបទប្បញ្ញត្តិជាច្រើនលើក ព្រមទាំងមានការចូលរួមដោយសមាជិកនាវិកដែលមានជំនាញច្បាស់លាស់នោះ វាក៏កាន់តែធ្វើឲ្យមានមនុស្សជាច្រើនកាន់តែចាប់អារម្មណ៍ក្នុងការទទួលយកនៅបទពិសោធន៍ថ្មីមួយទៀតជាមួយនាវាទេសចរណ៍ខ្នាតយក្សមួយនេះ។

នាវាដែលមានចំនួន 20 ជាន់ វាមានសមត្ថភាពផ្ទុកភ្ញៀវបានរហូតដល់ 5,610 នាក់ និងសមាជិកនាវិក 2,350 នាក់ វានឹងមកដល់ទីក្រុងម៉ៃអាមីនៅថ្ងៃទី 9 ខែមករា នេះបើយោងតាមលោក Bayley ដែលបានបន្ថែមថាការត្រៀមរៀបចំសម្រាប់ការធ្វើ”ដំណើរជាលើកដំបូង” ។

Icon of the Seas វាត្រូវបានគេប្រគល់ទៅឱ្យក្រុមទេសចរណ៍ Royal Caribbean ជាផ្លូវការនៅឯកន្លែងផលិតកប៉ាល់ Meyer Turku ក្នុងទីក្រុង Turku នៃប្រទេសហ្វាំងឡង់ នៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2023ដោយបានចំណាយពេលអស់ ៩០០ថ្ងៃ សម្រាប់ការសាងសង់។

 ឥឡូវនេះផងដែរ នាវាដ៏ធំមួយនេះវាកំពុងរៀបចំដើម្បីស្វាគមន៍អ្នកដំណើរសម្រាប់ការធ្វើដំណើរដំបូងរបស់ខ្លួន ដែលជាការធ្វើដំណើរសាកល្បងក្នុងរយៈពេលប្រាំពីរថ្ងៃជុំវិញការ៉ាប៊ីនជាមុនសិន។

យ៉ាងណាមិញ ចំពោះការផ្តល់ជូននូវដំណើរផ្សងព្រេងនៅការីបៀនខាងកើត ឬខាងលិចពេញមួយឆ្នាំ គឺពីទីក្រុងម៉ៃអាមី ដែលមានដូចជា St. Maarten, Mexico, St. Thomas និងកោះឯកជនរបស់ Royal Caribbean, Perfect Day នៅ CocoCay ក្នុង Bahamas វាគឺជាដំណើរកំសាន្តមួយដែលមានរយៈពេលយូគួរឲ្យកត់សម្គាល់។

ដំណើរផ្សងព្រេងក្នុងរយៈពេលយូបែបនេះ វាបានធ្វើឲ្យអ្នកធ្វើដំណើរកាន់តែមានរីករាយជាមួយនឹងលក្ខណៈពិសេសដ៏គួរឱ្យរំភើបជាច្រើន រួមទាំងសួនទឹកដ៏ធំបំផុតចំនួនប្រាំបី និងបារចំនួន 40 ឬច្រើនជាងនេះ ក៏ដូចជាជម្រើសអាហារផ្សេងៗជាច្រើនប្រភេទ។

ដំណើរកំសាន្តដែលមានឈ្មោះថា The Hideaway នឹង​ក្លាយ​ដំណើរកំសាន្តដែល​គ្មាន​ព្រំដែន ហើយវាក៏ធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងអស់ទទួលបាននៅអារម្មណ៍មួយដែលប្លែក តែស្រស់ស្រាយ ព្រោះអ្នកនឹងក្លាយទៅជាភ្ញៀវទេសចរណ៍​ដំបូង​គេ​របស់​ពិភពលោក​នៅ​ក្នុង​សមុទ្រ ខណៈ​ដែល​កោះ Chill Island នឹងទទួល​ផ្ទុក​កប៉ាល់​ត្រឹមតែចំនួន 4 ប៉ុណ្ណោះគឺក្នុងកំឡុងពេលដែលអ្នកបានទៅដល់ទីនោះ។

ការច្នៃប្រឌិតថ្មីក្នុងរយៈជាង 50 ឆ្នាំ កន្លងមកនេះ វាគឺជាក្តីស្រមៃដ៏ធំមួយរបស់ស្ថាបនិកនៃក្រុមហ៊ុន Royal Caribbean ដើម្បីបង្កើតបទពិសោធន៍វិស្សមកាលចុងក្រោយបង្អស់” លោក Jason Liberty ដែលជាប្រធាន និងជានាយកប្រតិបត្តិ Royal Caribbean Group បាននិយាយក្នុងអំឡុងពិធីមួយនៅឯកន្លែងផលិតកប៉ាល់កាលពីខែវិច្ឆិកា ថា វាគឺជាដំណើរកម្សាន្តវិសមកាលដ៏រីករាយបំផុត។

គណបក្ស របស់លោកពូទីនកំពុងបង្កើតកងទ័ពឯកជន ផ្ទាល់ខ្លួន

គណបក្សដែលកំពុងតែកាន់អំណាច របស់ប្រទេសរុស្ស៊ី បានចាប់ផ្តើមជ្រើសរើស “យោធាឯកជន” ផ្ទាល់ខ្លួនមួយ ដើម្បីត្រៀមខ្លួនប្រយុទ្ធនឹងប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមទីភ្នាក់ងារស៊ើបការណ៍យោធា (GUR) របស់អ៊ុយក្រែន ដែលត្រូវបានគេកែសម្រួលឡើងវិញដោយ ទីភ្នាក់ងាររបស់ newsweek កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤។

បើយោងតាមរយៈមន្ត្រីរបស់ទីក្រុង Kyiv បាននិយាយនៅក្នុងការចេញផ្សាយកាលពីថ្ងៃពុធថា United Russia ដែលជាគណបក្សនយោបាយអភិរក្សនិយមដែលមានអាសនៈច្រើនជាងគេនៅក្នុងសភា ហើយក៏ជាអ្នកគាំទ្រលោក Putin បានចាប់ផ្តើមប្រមូលផ្តុំក្រុមហ៊ុនយោធាឯកជន (PMC) ដែលត្រូវបានគេស្គាល់ថា Hispaniola ។ ទីភ្នាក់ងារស៊ើបការដោយសំងាត់ របស់អ៊ុយក្រែន GUR បាននិយាយទៀតថា ក្រុមមួយនេះកាលពីមុន វាគឺជាផ្នែកមួយនៃកងវរសេនាតូច Vostok ដែលជាក្រុមសកម្មប្រយុទ្ធមួយដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនផងដែរ។

បើយើងនិយាយអំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេល 22 ខែ កន្លងមកនេះវិញ ទីភ្នាក់ងាររបស់ GUR បានឲ្យដឹងទៀតថា លោកពូទីនបាន ពឹងផ្អែកម្តងហើយម្តងទៀតលើអ្នកប្រយុទ្ធ PMC ក្នុងការពង្រឹងទាហ៊ានជួរមុខរបស់លោក។ ខាងទីក្រុង Kyiv បានធ្វើការប៉ាន់ប្រមាណទៀតថា ទីក្រុងម៉ូស្គូបានបាត់បង់ កងទ័ពជាងមួយភាគបួននៃចំនួនទាហានមួយលាននាក់ ក្នុងឆ្នាំ 2023 ។ ហើយចំណែកឯរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក កាលពីធ្នូ បានប៉ាន់ប្រមាណថា ការខាតបង់របស់រុស្ស៊ីមានចំនួនទាហានចំនួន 315,000 នាក់ បើពួកគេគិតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ 2022។

យ៉ាងណាមិញនៅក្នុងការចេញផ្សាយរបស់ GUR បាននិយាយថា Hispaniola បានជ្រើសរើសហានស្ម័គ្រចិត្តជាច្រើននាក់ ដោយប្រើមធ្យោបាយទាក់ទាញមួយតាមរយៈការផ្តល់ជូនជាប្រាក់ខែប្រមាណ 220,000 rubbles ឬស្មើនឹង $2,391 សហរដ្ឋអាមេរិកក្នុងមួយខែ។     

មន្ត្រីរបស់ទីក្រុង Kyiv បាននិយាយថា អ្នកជ្រើសរើសសម្រាប់ Hispaniola បានប្រកាសពីការសន្យារបស់ផងដែរថា ពួកគេនឹងបង់ប្រាក់ធានារ៉ាប់រង ជាឧទាហរណ៍ដូចជា៖ ការផ្តល់ប្រាក់ចំនួន 1 លានរូប្លែ (10,869 ដុល្លារ) សម្រាប់ការរងរបួសតិចតួចដែលកើតចេញពីការប្រយុទ្ធគ្នាក្នុងសង្គ្រាម។ លើសពីនេះទៀតអ្នកជ្រើសរើស PMC ត្រូវបានលោក ពូទីន សន្យាថា ក្នុងករណីបើមានទាហានណាមួយបាត់បង់ជីវិតនៅក្នុងសង្គ្រាម នោះលោកនឹងសងជាជំងឺចិត្តចំនួន 5 លានរូប្លែ (54,347 ដុល្លារ) សម្រាប់អ្នកនៅក្នុងបន្ទុករបស់ពួកគេ។

GUR បាននិយាយថា “បើទោះជាមានការលើកទឹកចិត្តខាងផ្នែកហិរញ្ញវត្ថុយ៉ាងណាក៏ដោយ តែវាគ្រាន់តែជាការលួងលោមតែប៉ុណ្ណោះ” ។ បើយើងនិយាយពីករណីដែលមានទាហានបាត់ខ្លួននៅក្នុងសមរភូមិវិញ ដែលបណ្តាលមកពីការស្លាប់វិញនោះ GUR បាននិយាយទៀតថា ក្រុមគ្រួសារសាច់ញាតិរបស់ពួកគេមិនធ្លាប់ទទួលបានសំណងណាមួយនោះឡើយ។

ក្នុងករណនីមួយនេះ ខាងNewsweek បានទាក់ទងទៅកាន់វិមានក្រឹមឡាំង តាមរយៈអ៊ីមែល ដើម្បីសុំការអត្ថាធិប្បាយ។

លោក Zelensky ត្រូវបានចោទប្រកាន់ពីបទ មានចេតនាគេចវេសពីការទទួលខុសត្រូវ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងតែស្ថិតនៅក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងគេចវេសពីការទទួលខុសត្រូវចំពោះផែនការប្រទេសរបស់លោក ក្នុងការដាក់ពង្រាងទាហ៊ានជួរមុខបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ០៣​ ខែមករា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 19 ខែធ្នូ លោក Zelensky បានសម្តែងការស្ទាក់ស្ទើរ បើទោះបីជារូបលោកធ្លាប់បានប្រកាសថា យោធាអ៊ុយក្រែនកំពុងស្នើសុំពង្រាងទ័ពថ្មីចំនួន 500,000 នាក់ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្រ្គាមដែលកំពុងបន្តប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ដោយក្នុងនោះលោក Zelensky បាននិយាយថា “ខ្ញុំនឹងត្រូវការអំណះអំណាងពីអ្នកគាំទ្របន្ថែមទៀត ពាក្យមួយឃ្លានេះវាបានធ្វើឲ្យ​មនុស្សជាច្រើនបានចោទជា​សំណួរថា តើលោក Zelensky មាន​សមត្ថភាព​ការពារ​ជាតិរបស់ខ្លួនដែរឬទេ?

តិចជាងមួយសប្តាហ៍ក្រោយមក នៅយប់ថ្ងៃបុណ្យណូអែល អត្ថបទនៃសេចក្តីព្រាងច្បាប់ស្តីពីការចល័តទ័ព ដែលរួមបញ្ចូលបទប្បញ្ញត្តិកាត់បន្ថយអាយុនៃការចុះចូលបម្រើទ័ព គឺពី 27ឆ្នាំ ទៅ 25ឆ្នាំវិញ វាក៏ត្រូវបានគេបង្ហោះនៅលើគេហទំព័ររបស់សភាអ៊ុយក្រែន។

គួរបញ្ជាក់ថា ចំពោះច្បាប់មួយនេះត្រូវបានគេរាយការណ៍ថា វាត្រូវបានគេដាក់ស្នើឲ្យប្រើប្រាស់ដោយ លោក Denys Shmyhal និងរដ្ឋមមន្ត្រីការពារជាតិ Rustem Umerov ខណៈដែលបញ្ជីឈ្មោះទាំងនោះគឺមិនមានឈ្មោះរបស់ Zelensky នោះទេ។

បើយោងតាមរយៈមេធាវី និងសកម្មជន Hennadiy Druzenko បាននិយាយនៅក្នុងរបាយការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក Radio Free Europe/Radio Liberty កាលពីថ្ងៃពុធបានឲ្យដឹងថា លោក Zelensky កំពុងលេងល្បែង “Hot Potato” ដើម្បីជៀសវាងការទទួលខុសត្រូវរបស់ខ្លួន។

លោក Druzenko បាននិយាយថា “ប្រធានាធិបតីរបស់អុយក្រែនមិនមានអាកប្បកិរិយាដូចជា បុរសដែលពេញលក្ខណៈនោះទេ។ លោក “[Zelensky] គួរតែចេញមក ហើយចាប់ផ្តើមទទួលខុសត្រូវដោយខ្លួនឯង ហើយពន្យល់ពីមូលហេតុនៅអ្វីដែលលោកកំពុងតែធ្វើ។”

ជុំវិញការចោទប្រកាន់ខាងលើ ក្រុមការងាររបស់ Newsweek បានទាក់ទងសុំការអត្ថាធិប្បាយទៅកាន់ក្រសួងការបរទេសអ៊ុយក្រែនតាមរយៈអ៊ីមែលកាលពីថ្ងៃពុធរួចរាល់ហើយផងដែរ។

គួរឲ្យបញ្ជាក់សារជាថ្មីថា ក្នុងអំឡុងពេលសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃទី 26 ខែធ្នូ លោក Zelensky បាននិយាយថា គាត់ “កំពុងរង់ចាំអត្ថបទចុងក្រោយនៃច្បាប់” ។ ចំពោះទង្វើលមួយនោះ វាហាក់ដូចជាលោកមានចេតនាចង់បង្ហាញថា លោកដូចជាបានឃ្លាតឆ្ងាយពីពាក្យមួយឃ្លាថា “យើងមានសិទ្ធិតែមួយគត់គឺធ្វើជាយោធា ” ហើយបែរជាទុករឿងមួយនេះឲ្យសមាជិកសភាជាអ្នកសម្រេចចិត្តលើច្បាប់មួយនេះតែម្នាក់ឯងទៅវិញ។

​          មានការ​ចង្អុល​បង្ហាញ​មួយ​ចំនួនបានបញ្ជាក់ទៀត​ថា ​ប្រជាប្រិយភាព​របស់ Zelensky កំពុងតែ​ធ្លាក់​ចុះ ​ខណៈ​ដែល​សង្រ្គាមមួយនេះ​ជិតឈាន​ដល់​រយៈពេល​ពីរ​ឆ្នាំ។  

បើយោងទៅតាមការស្ទង់មតិនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែមុន ដែលធ្វើឡើងដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិ Kyiv បានរកឃើញថា 62 ភាគរយនៃប្រជាជនអ៊ុយក្រែនបាននិយាយថា ពួកគេគ្មានទំនុកចិត្តទៅលើលោក Zelensky ទៀតនោះទេ។  ហើយមានមនុស្សមានតែជាង 2០ ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេជឿទុកចិត្តលើរដ្ឋាភិបាលអ៊ុយក្រែន ខណៈ ជាង1០ ភាគរយផ្សេងទៀតបាននិយាយថា ពួកគេទុកចិត្តលើសភាអ៊ុយក្រែន។

ប្រាក់បាត បានឡើងថ្លៃគួរឲ្យកត់សម្គាល់ បើយើងធៀបទៅនឹងប្រាក់ដុល្លារអាមេរិក

ប្រាក់បាតបានឡើងដល់ 33/ដុល្លារអាមេរិក ត្រឹមតែរយៈពេលមួយដ៏ខ្លីតែប៉ុណ្ណោះ គឺបន្ទាប់ពីធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនា ដោយនាំមកនូវលំហូរចូលនៃមូលនិធិទៅរូបិយប័ណ្ណថៃវិញ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៤​ ខែមករា ឆ្នាំ២០២៤។

ប្រាក់បាតបានជួញដូរនៅក្នុងតម្លៃចន្លោះពី 34.26-34.28ក្នុង១ដុល្លារកាលពីថ្ងៃពុធ។ បើយោងតាមរយៈលោកស្រី Kanjana Chockpisansin ប្រធានផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បាននិយាយថា រូបិយប័ណ្ណថៃគួរតែប្រែប្រួលនៅក្នុងជួរដ៏ធំទូលាយមួយនៅឆ្នាំនេះ ដោយផ្អែកលើការកាត់បន្ថយអត្រាការប្រាក់របស់ Fed ដែលអាចកើនឡើងដល់ 33 បាត ក្នុងដុល្លារ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

គួររំលឹកថា កាលពីឆ្នាំ 2015 ដល់ឆ្នាំ 2019 ប្រទេសថៃមានអតិរេកគណនីចរន្តចំនួន 3.68 ពាន់លានបាត ដែលភាគច្រើនបានមកពីអតិរេកពាណិជ្ជកម្ម និងសេវាកម្ម ខណៈដែលប្រាក់បាតជាមធ្យមគឺមានតម្លៃ 31បាត គឺស្មើរនឹង ១ ដុល្លារ។ លោកស្រីបាននិយាយទៀតថា ប្រសិនបើបរិមាណទេសចរណ៍អាចស្ទុះងើបឡើងវិញពិតមែននោះ ប្រទេសថៃត្រូវបានគេរំពឹងថានឹងកត់ត្រាអតិរេកពាណិជ្ជកម្ម និងអតិរេកសេវាកម្មម្តងទៀត ដែលនឹងពង្រឹងប្រាក់បាត និងបង្កើនលំហូរចូលមូលនិធិ។ លោកស្រីបាននិយាយទៀតថា បច្ចុប្បន្នខាងរាជរដ្ឋាភិបានបានជំរុញវិធានការគឹធ្វើយ៉ាងណាដើម្បីឲ្យមានកំណើនភ្ញៀវទេសចរណ៍អន្តរជាតិឲ្យបានច្រើន ជាពិសេសគឺជនជាតិចិន។ ព្រោះការមកដល់នៃពួកគេ វាអាចនាំឱ្យមានអតិរេកពាណិជ្ជកម្ម និងអតិរេកសេវាកម្មបានឆាប់រហ័សជាងគេ ដែលជាកក្តាជំរុញឲ្យប្រាក់បាតឡើងថ្លៃដូចកាលពីចន្លោះឆ្នាំ២០១៥ ដល់ ២០១៩ ម្តងទៀតបាន។

scroll to top