ក្រុមហ៊ុន Alibaba កំពុងប្រឈមមុខនឹងបញ្ហាសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកូរ៉េខាងត្បូង

ក្រុមហ៊ុនយក្ស e-commerce របស់ប្រទេសចិន ដែលមហាលជនជាច្រើនបានទទួលស្គាល់ថា វាគឺជាវេទិកាអនឡាញដែលរីកលូតលាស់លឿនបំផុតសម្រាប់ជនជាតិកូរ៉េ តែទន្ទឹមនឹងនោះពួកគេក៏បានបង្ហាញពីការមិនសប្បាយចិត្ត ទៅលើសេវាដឹកជញ្ជូនដែលត្រូវរង់ចាំយូរនោះដែរ នេះបើយោងតាមអ្នកប្រើប្រាស់ និងមន្ត្រីឧស្សាហកម្មលក់រាយដែលដកស្រង់ដោយកាសែតចិនពេលព្រឹក កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤។

Alibaba Group Holding និង PDD ដែលជាក្រុមហ៊ុន e-commerce ធំជាងគេចំនួនពីរនៅក្នុងប្រទេសចិន បានព្យាយាមពង្រីកទីតាំងរបស់ពួកគេយ៉ាងខ្លាំងក្លានៅក្នុង ប្រទេសកូរ៉េខាងត្បូង ដោយជាការផ្តល់ជូននូវតម្លៃមួយដែលទាបបំផុតគឺក្រោម $1 សម្រាប់សម្ភារៈប្រើប្រាស់មួយចំនួន ដែលដាក់លក់នៅលើវេទិកាទិញទំនិញក្រៅប្រទេសរបស់ Alibaba ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ បន្ទាប់ពីក្រុមហ៊ុន AliExpress បានឃើញអ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងលើសពី 7 លាននាក់ បើយើងគិតត្រឹមខែវិច្ឆិកាឆ្នាំមុន។ ក្រុមហ៊ុនប៊ុតសម្ព័ន្ធមួយនេះ បានចាប់ផ្តើមធ្វើប្រតិបត្តិការដោយផ្ទាល់នៅក្នុងប្រទេសកូរ៉េ ចាប់តាំងពីក្នុងខែកក្កដា ហើយជាមធ្យមគេសង្កេតឃើញថា អ្នកប្រើប្រាស់គឺមានប្រមាណ 3.5 លាននាក់ក្នុងមួយខែ នេះជាទិន្នន័យមួយដែលបង្ហាញឲ្យឃើញថា វាគឺជាកើនឡើងទ្វេរដង បើយើងគិតត្រឹមចុងឆ្នាំ២០២៣។ ប៉ុន្តែផ្ទុយទៅវិញ អ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេសកូរ៉េក៏បានបង្ហាញពីភាពធុញទ្រាន់នឹងការរង់ចាំផងដែរ ជាពិសេសគឺការដឹកជញ្ជូនគឺត្រូវចំណាយពេលយូរ។

ជាឧទាហរណ៍ ការដឹកជញ្ជូនរបស់ AliExpress នៅពេលខ្លះ វាបានចំណាយពេលច្រើនជាងពីរខែក៏មានដែរ។ បើយោងតាមបុរសម្នាក់ Woo បាននិយាយថា “ពេលវេលាដឹកជញ្ជូនគឺវែងជ្រុលពេក” ។ ហើយ”ខ្ញុំក៏បានព្យាយាមលុបចោលការបញ្ជាទិញនោះដែរ ប៉ុន្តែពេលខ្លះខាងសេវាកម្មអតិថិជនរបស់ពួកគេគឺមិនដំណើរការដើម្បីការលុបចោល។”

រីឯនៅលើ Temu វិញជាធម្មតាវាត្រូវចំណាយរយៈពេលនៃការដឹកជញ្ជូនផលិតផលចន្លោះពី 6 ទៅ 20 ថ្ងៃ នេះបើយោងតាមគេហទំព័ររបស់កម្មវិធីទិញទំនិញថវិការបស់ចិន។

ជាសរុបទាំង AliExpress និង Temu ដែលជាអ្នកផ្តល់សេវាដឹកជញ្ជូនមួយ ដែលមានវ័យចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង វាបានធ្វើឲ្យអ្នកប្រើប្រាស់អស់ស្ទើរតែអស់ទំនុកចិត្តទៅហើយ។

បើយោងតាមលោក Zhuang Shuai ស្ថាបនិក និង​ជា​ប្រធាន​អ្នក​វិភាគ​នៅ​ក្រុមហ៊ុន​ប្រឹក្សា​ទីផ្សារ​ចិន Bailian បាន​និយាយ​ថា​៖ ទីផ្សាយនាពេលបច្ចុប្បន្ន ​វា​អាស្រ័យទៅ​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ នៃក្រុមហ៊ុនទាំងនោះជាចម្បង។ យ៉ាងណាមិញ ទំនិញរបស់ប្រទេសចិន វាបានប្រឈមមុខនឹងឧបសគ្គខាងគោលនយោបាយ និងវប្បធម៌នៅក្នុងការពង្រីកទៅក្រៅប្រទេសច្រើនពេក។ គាត់បាននិយាយថា “វាដូចគ្នានឹងរបៀបដែល Amazon មិនទទួលបានជោគជ័យនៅក្នុងប្រទេសចិនដូចគ្នា ព្រោះវាមិនមែនជារឿងងាយស្រួលសម្រាប់ក្រុមហ៊ុនចិនដើម្បីធ្វើប្រតិបត្តិការនៅក្រៅប្រទេសដូច្នោះដែរ” ។

ប្រទេសកូរ៉េត្រូវបានជាប់ចំណាត់ថ្នាក់ជាទីផ្សារ e-commerce ធំជាងគេទី 4 របស់ពិភពលោកជាមួយនឹងប្រាក់ចំណូលដែលត្រូវបានគេព្យាករណ៍គឺមានចំនួន 139.8 ពាន់លានដុល្លារក្នុងឆ្នាំ 2023 បន្ទាប់មកគឺប្រទេសជប៉ុន នេះបើយោងតាមរបាយការណ៍ពីមូលដ្ឋានទិន្នន័យអនឡាញ ECDB ។ បើទោះបីជាវេទិការបស់ចិនបានត្រួសត្រាយផ្លូវសម្រាប់អ្នកប្រើប្រាស់ជនជាតិកូរ៉េជាច្រើន ដើម្បីទទួលបានការចូលដោយផ្ទាល់ទៅកាន់ទំនិញដែលផលិតនៅប្រទេសចិនក្នុងតម្លៃទាបបំផុតក៏ដោយ លោក Zhuang បានបង្ហាញទៀតថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ វាក៏មិនអាចក្លាយទៅជាគោលដៅចម្បងចំពោះប្រជាជនកូរ៉េសម្រាប់ការទិញទំនិញនោះដែរ។ ព្រោះតែជនជាតិកូរ៉េភាគច្រើន ចូលចិត្តប្រើប្រាស់នៅវេទិកាដែលទាន់សម័យ ការប្រើប្រាស់ស៊ីវីល័យ ហើយរបស់របរក៏ទំនើប ជាងការរំពឹងទុករបស់ចិនដែរ ។

អ្នក​មាន​ទ្រព្យ​សម្បត្តិនៅក្នុង​អាស៊ីភាគច្រើន បាន​សម្រុក​ទៅ​ទីក្រុង​ឌូបៃ

ការកើនឡើងនៃអ្នកមានទ្រព្យសម្បត្តិជាច្រើននៅក្នុងទ្វីបអាស៊ី កំពុងតែព្យាយាមបង្កើតការិយាល័យនៅទីក្រុងឌូបៃ ដោយជាការផ្តល់ទុនទៅលើការធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសចិន និងមជ្ឈិមបូព៌ាឲ្យកាន់តែមានភាពកក់ក្តៅ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៣។

ប្រភពខាងលើបាននិយាយថា ឌូបៃ វាគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងតំបន់ឈូងសមុទ្រ ដែលកំពុងលេចចេញជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិជាទីពេញចិត្តសម្រាប់សហគ្រិន និងគ្រួសារអ្នកមានជាច្រើននៅអាស៊ី ជាពិសេសគឺប្រទេសចិន។

 បើយោងតាមរយៈ លោក Qing Pan ដែលជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ Noah Holdings ដែលជាអ្នកមានទ្រព្យសម្បត្តិប្រមាណ $23 ពាន់លានដុល្លារ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិកំពូលមួយរូបនៅក្នុងប្រទេសចិនដែរនោះ គឺលោកបានរំពឹងទុកថា លោកនឹងទទួលបានអាជ្ញាប័ណ្ណអាជីវកម្មនៅក្នុងទីក្រុងឌូបៃនៅចុងឆ្នាំនេះ។

លោក​បាន​បន្ត​ថា ការិយាល័យ​ទីក្រុង​ឌូបៃ​នឹង​បម្រើ​ដល់​សហគ្រិន​ចិន​ ដែល​កំពុង​បង្កើត​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ទីផ្សារថ្មីមួយទៀត។ លោក Pan បាននិយាយថា “យុទ្ធសាស្រ្តរបស់ Noah Holdings បានដើរតាមកំណើននៃទ្រព្យសម្បត្តិរបស់អតិថិជន។ ហើយប្រសិនបើក្រុមអ្នកមានទ្រព្យសម្បត្តិបានងាកទៅរស់នៅឌូបៃ នោះហើយជាមូលហេតុដែលយើងនឹងត្រូវតែនៅទីនោះ។ លោកបានបន្ថែមថា ការថែរក្សាទ្រព្យសម្បត្តិដែលបានបង្កើតក្នុងស្រុកវាជាការរួមចំណែកជួយដល់រាជរដ្ឋាភិបាល” តែចំពោះគម្រោងរបស់ក្រុមហ៊ុនទៅថ្ងៃមុខ យើងនឹងបញ្ជូនបុគ្គលិកមួយចំនួនពីប្រទេសចិន ទៅកាន់ឌូបៃ បន្ទាប់ពីយើងបានទទួលនៅអាជ្ញាប័ណ្ណ។

គួរបញ្ជាក់ថា “សហគ្រិនរបស់ចិនជាច្រើនកំពុងតែស្វែងរកទីផ្សារថ្មី ដោយក្នុងនោះមានមនុស្សជាច្រើនមានការរំភើបចំពោះឱកាសដែលផ្តល់ដោយខាងមជ្ឈឹមបូព៌ា”។

នៅខាងមជ្ឈិមបូព៌ាបានរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យខាងទីក្រុងប៉េកាំងត្រូវតែចាប់ឳកាសមួយនេះ ដែលផ្ទុយពីគោលការណ៍នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ។

យ៉ាងណាមិញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ ខាងទីក្រុងឌូបៃបែរជាមានគោលនយោបាយអព្យាក្រិតមួយដ៏គួរឲ្យចាប់អារម្មណ៍ ជាពិសេសរាល់អ្នកវិនិយោគធំៗ ដែលមានបំណងស្វែងរកការពង្រីអាជីវកម្ម ដោយមិនចាំបាច់ចំណាយលើការបង់ពន្ធនោះ នៅក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះវាពិតជាកន្លែងដែលសក្តិសមបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ប្រទេសអារ៉ាប់រួម (UAE) នាពេលបច្ចុប្បន្ន បានណែនាំការលើកទឹកចិត្តដល់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជា ‘golden visa’  ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ហើយជាលទ្ធផល អ្នកគ្រប់គ្រងទ្រព្យសម្បត្តិលោកខាងលិច រួមទាំងធនាគារឯកជនស្វីស Lombard Odier ក៏កំពុងស្វែងរកការពង្រីកវត្តមានអាជីវកម្មរបស់ពួកគេនៅក្នុងតំបន់មួយនេះថែមទៀតផង។ ជាបឋមការទាញយកលំហូរនៃជនបរទេស និងការកើនឡើងចំនួនប្រជាជននៃបុគ្គលអ្នកមាន វាគឺជារឿងមួយដែលជោគជ័យបំផុត ខណៈដែលគ្រប់បណ្តាលប្រទេសកំពុងតែជួបនូវបញ្ហាសេដ្ឋកិច្ច។ គួររំលឹកថា ដំបូងឡើយនៅក្នុងទ្វីបអាស៊ីដូចជាៈ ហុងកុង និងសិង្ហបុរី វាក៏ធ្លាប់ជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិនៅឆ្នេរសមុទ្រដែលពេញនិយមបំផុតសម្រាប់បុគ្គលអ្នកមានដែរ។ តែបច្ចុប្បន្ន រាល់អ្នកដែលមានទ្រព្យសម្បត្តិច្រើនបាននិយាយថា អតិថិជនមួយចំនួននាពេលឥឡូវនេះ កំពុងស្វែងរកការធ្វើពិពិធកម្មទៅក្នុងទីផ្សារផ្សេងមួយទៀត និងដើម្បីទទួលបានឱកាសវិនិយោគថ្មីៗ តួរយ៉ាងដូចជានៅក្នុងឌូបៃ។

រដ្ឋាភិបាលថៃ បានបដិសេដន៍ការចោទប្រកាន់ជុំវិញការទិញទឹកចិត្តសភាបក្សប្រឆាំង

រដ្ឋាភិបាលថៃនាពេលបច្ចុបន្ន បានបដិសេដន៍ ចំពោះចចារ៉ាម ជុំការផ្តល់អត្ថប្រយោជន៍នានា ដល់សមាជិកសភាបក្សប្រឆាំងចំនួនបីរូប ដើម្បីឲ្យបោះឆ្នោតគាំទ្រនូវសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ 2024 របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤។

រដ្ឋាភិបាលចម្រុះរបស់គណបក្សភឿថៃ កំពុងស្វែងរកការគាំទ្រ 314 សម្លេង ទើបគ្រប់គ្រាន់ដើម្បីធានាការអនុម័តនៃច្បាប់ខាងលើនេះ។ ដោយក្នុងនោះអ្នកនាំពាក្យគណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយរៀបរាប់ថា ប្រសិនបើរដ្ឋាភិបាលអាចទទួលនូវការគាំទ្រ ៣១៤ សម្លេង នោះពួកយើងគឺ​មិន​ចាំ​បាច់​ស្វែង​រក​សំឡេង​ឆ្នោត​ពី​គណបក្ស​ប្រឆាំងនោះ​ទេ។

ការអាននៅក្នុងខ្លឹមសារដំបូងនៃវិក័យប័ត្រសារពើពន្ធដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 3.48 ពាន់ពាន់លានបាត វាត្រូវបានគេអនុម័តដោយមានសមាជិកសភាចំនួន 311 នាក់រួចមកហើយ គឺនៅក្នុងការបោះឆ្នោតគាំទ្រដោយរួមទាំងសមាជិកសភាបីនាក់មកពីគណបក្សប្រឆាំងថៃសាងថៃ (TST) ផងដែរ។

លោក Anusorn បាននិយាយថា “រាល់សមាជិកសភាដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតពីប្រជាជនថៃ គឺពួកគេត្រូវតែបំពេញកាតព្វកិច្ចឲ្យបានខ្ជាប់ខ្ជួនដើម្បីគោរពនិងឆ្លើយតបទៅលើទំនុកចិត្តរបស់ប្រជាជនវិញ” ។មានន័យថា «ពួកគេ​អាច​នឹង​បោះឆ្នោត​ប្រឆាំង​នឹង​ជំហរ​របស់​គណបក្ស ប៉ុន្តែពួកគេក៏​មិន​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជននោះទេ»។

លោក Phumtham Wechayachai ដែលជាអ្នកនាំពាក្យរបស់គណបក្សភឿថៃបាននិយាយកាលពីថ្ងៃអាទិត្យថា លោកពិតជាមានការព្រួយបារម្ភអំពីការខ្វែងគំនិតគ្នានៅក្នុងជួររាជរដ្ឋាភិបាលខ្លាំងណាស់ គឺបន្ទាប់ពីគណបក្ស Chartthaipattana លោក Prapat Potasuthon បានបោះឆ្នោតប្រឆាំងនឹងច្បាប់ថ្មីមួយនេះ។

លោក Phumtham បាននិយាយបន្តទៀតថា លោកជឿថា វាអាចជាការខ្វះនៃការស្វែងយល់ពីចេតនារបស់ច្បាប់ថ្មីនេះទៅចុះ ហើយបញ្ហានេះនឹងមិនធ្វើឱ្យខូចដល់ការឯកភាពរបស់រដ្ឋាភិបាលឡើយ។

គួរបញ្ជាក់ថាឥស្សរជនសំខាន់ៗរបស់គណបក្ស Chartthaipattana រួមទាំងមេដឹកនាំ Varawut Silpa-archa បែរជាងាកមករកការគាំទ្ររដ្ឋាភិបាលចំពោះការអនុម័តផែនថវិកាវិញ ព្រមទាំងបានសម្តែងការសោកស្តាយចំពោះការបដិសេដន៍របស់ខ្លួនពីមុនថែមទៀតផង។

ផ្ទុយទៅវិញទាក់ទិន​នឹង​សមាជិក​សភា​បក្ស​ប្រឆាំង​បោះឆ្នោត​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ លោក Phumtham បែរជា​និយាយ​ថា វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ប្រសិន​បើ​ពួក​គេ​ជឿ​ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ដើម្បី​ប្រយោជន៍​ប្រទេស។

លោក​បាន​បន្ថែម​ថា គណៈកម្មការ​ដែល​មាន​សមាជិក​ចំនួន ៧២ រូប ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​លើ​ច្បាប់​ថវិកា​នឹង​ប្រជុំ​នៅ​ថ្ងៃ​នេះ ដើម្បី​ជ្រើសរើស​ប្រធាន តំណាងរាស្ត្រ អ្នកនាំពាក្យ និង​មន្ត្រី​ផ្សេង​ទៀត។

ម្យ៉ាងទៀតមានមហាលជនជាច្រើនបានលើកឡើងថា លោក Adisak Kaeomungkhunsab សមាជិកសភា TST នៃខេត្ត Udon Thani ដែលធ្លាប់តែជំទាស់នឹងរាជរដ្ឋាភិបាល បែរជាងាកទៅរកការគាំទ្រទៅវិញ ដោយលោក បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានធ្វើដូច្នេះ ដោយសារតែលោកចង់ឱ្យថវិកាមកដល់តំបន់របស់លោកឱ្យបានឆាប់តាមដែលអាចធ្វើឲ្យផែនការចំណាយឆ្នាំ 2024 ប្រព្រឹត្តទៅដោយរលូនតែប៉ុណ្ណោះ។

លោកបាននិយាយទៀតថា គាត់មិនត្រូវបានគេផ្តល់ជាអត្ថប្រយោជន៍ណាមួយជាថ្នូរនឹងការបោះឆ្នោតរបស់គាត់នោះទេ ហើយគាត់បានពន្យល់ពីហេតុផលរបស់គាត់ទៅគណបក្សរបស់គាត់ផងដែរ។

បើទោះបីជាមានការអះអាងយ៉ាងនេះក្តី តែខាង TST គ្រោងនឹងចាប់ផ្តើមការស៊ើបអង្កេតលើក្រមសីលធម៌ដល់សមាជិកសភាទាំងបីរូបនេះដដែល។

ការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ត្រូវបានគេពន្យាពេលរហូតដល់ ៦ ខែទៀត

ការដឹកជញ្ជូនយន្តហោះចម្បាំង F-16 ពីប្រទេសដាណឺម៉ាកដំបូងគេ ដែលជាការកំណត់គោលដៅជួយដល់អ៊ុយក្រែន វាអាចនឹងត្រូវពន្យារពេលរហូតដល់ប្រាំមួយខែបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន ការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី តាមផ្លូវអាកាសកាន់តែកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់newsweek កាលពីថ្ងៃទី ០៧ ខែមករា ២០២៤។

បើយោងតាមរយៈក្រសួងការពារជាតិរបស់ប្រទេសដាណឺម៉ាកបានឱ្យដឹងថា អ៊ុយក្រែននឹងទទួលបានយន្តហោះចម្បាំងF-16 ចំនួន 6 គ្រឿងដំបូងនៅក្នុងត្រីមាសទីពីរនៃឆ្នាំ 2024 តែមិនមែនជាថ្ងៃដំបូងនៃឆ្នាំ២០២៤ នោះទេ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ 2023 ខាងប្រទេសដាណឺម៉ាក និងហូឡង់បានប្រកាសថា ពួកគេនឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ដោយកាលនោះពួកគេទាំងពីរធ្លាប់បាននិយាយថា យន្តហោះចម្បាំងចំនួន 6 គ្រឿងដំបូងនឹងមកដល់អ៊ុយក្រែនក្នុងអំឡុងឆ្នាំថ្មីនៃ២០២៤។

ការពន្យាពេលលើកនេះផងដែរ វាបានធ្វើឲ្យទីក្រុង Kyiv បាន​ស្រែក​តវ៉ាជាខ្លាំង ​ចំពោះ​យន្តហោះ​ដែល​នឹង​ជំរុញ​សមត្ថភាព​អ៊ុយក្រែន​ក្នុង​ការ​ប្រជែង​ជាមួយ​រុស្ស៊ី​នៅ​លើ​អាកាស ព្រមទាំងអាច​ជួយដល់ការ​វាយ​ប្រហារ​បន្ថែម​ទៀត​លើ​គោលដៅ​សំខាន់ៗរបស់សត្រូវ។ អ៊ុយក្រែនបានទន្ទឹងរង់ចាំការមកដល់នៃយន្តហោះចម្បាំង F-16 ជាយូមកហើយ ក៏ព្រោះតែវាជាយន្តហោះចម្បាំងមួយប្រភេទដែលត្រូវបានគេបំពាក់ដោយប្រព័ន្ធរ៉ាដាដ៏ទំនើប ហើយវាក៏ត្រូវបានគេរចនាឡើងដើម្បីបើកដំណើរការសម្រាប់ប្រើប្រាស់អាវុធស្តង់ដាររបស់អង្គការណាតូថែមទៀតនោះ វាកាន់តែធ្វើឲ្យអ៊ុយក្រែនសង្ឈឹមយ៉ាងមុតមាំថា វាពិតជាសក្តិសមក្នុងការប្រើប្រាស់ដើម្បីប្រឆាំងនឹងយន្តហោះចម្បាំងក្នុងសម័យសូវៀត។

បើយើងរំលឹកឡើងវិញបន្តិចកាលពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា រដ្ឋាភិបាលហូឡង់កំពុងចាប់ផ្តើមការត្រៀមរៀបចំដើម្បីប្រគល់យន្តហោះ F-16 ចំនួន 18 គ្រឿងទៅកាន់អ៊ុយក្រែន។ ដោយកាលនោះ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយថា “ការផ្តល់យន្តហោះ F-16 គឺជាធាតុផ្សំដ៏សំខាន់បំផុតមួយនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងដើម្បីគាំទ្រផ្នែកយោធាចំពោះប្រទេសអ៊ុយក្រែន” ។

ចំនែកឯប្រទេសន័រវេសបាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងទៅកាន់ប្រទេសដាណឺម៉ាកដើម្បីជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះផងដែរ។ ទន្ទឹមនឹងនោះខាងប្រទេសបែលហ្ស៊ិកក៏នឹងបញ្ជូនយន្តហោះ F-16 ចំនួនពីរគ្រឿងទៅកាន់ប្រទេសដាណឺម៉ាកសម្រាប់ការហ្វឹកហ្វឺនអ្នកបើកយន្តហោះអ៊ុយក្រែនពេញមួយឆ្នាំ 2024 ថែមទៀតផង នេះបើតាមការផ្សាយរបស់ទូរទស្សន៍បែលហ្ស៊ិក RTBF បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

យ៉ាងណាមិញខាងក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីចុងខែធ្នូថា “ក្រុមដំបូង” នៃអ្នកបើកយន្តហោះអ៊ុយក្រែន ដែលត្រូវបានបណ្តុះបណ្តាលដោយយោធាចក្រភពអង់គ្លេសបានបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋាននៅក្នុងប្រទេសជាស្ថាពរ។  ឥឡូវនេះ “ពួកគេកំពុងរៀនហោះហើរនៅក្នុងយន្តហោះចម្បាំង F-16 ដោយផ្ទាល់នៅក្នុងប្រទេសដាណឺម៉ាក។

ចំពោះកម្មវិធីបណ្តុះបណ្តាលនៅចក្រភពអង់គ្លេស”កាលពីដើមខែវិច្ឆិកា វាត្រូវបានគេរាយការណ៍ទៀតថា យន្តហោះ F-16 មួយចំនួនបានមកដល់ប្រទេសរ៉ូម៉ានីរួចរាល់ គឺដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន នៅឯមូលដ្ឋានអាកាសក្នុងរដ្ឋអារីហ្សូណាតែម្តង។

scroll to top