សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេសបានបើក​ការ​វាយ​ប្រហារលើ ​ក្រុមប្រឆាំង Houthis ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​

យោធាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បានបើកការវាយប្រហារប្រឆាំងនឹង  គោលដៅជាច្រើនកន្លែងរបស់ក្រុម Houthi ដែលស្ថិតក្នុងប្រទេសយេម៉ែន នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤។

គួរកត់សម្គាល់ថា បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសម្ព័ន្ធមិត្តរបស់ខ្លួនបានព្រមានថា ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់  នឹងទទួលនូវផលវិបាកយ៉ាងជាក់លាក់ ប្រសិនបើក្រុម Houthi នៅតែបន្តការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលម្តងហើយម្តងទៀត។ គួរបញ្ជាក់ថា ប្រតិកម្មមួយនេះមិនមែនគ្រាន់តែជាការឆ្លើយតបក្នុងនាមខ្លួនជាអ្នកគាំទ្រប្រទេសអ៊ីស្រាអ៊ែលតែមួយមុខនោះទេ តែអាមេរិកចង់សម្រួលដល់ចរាចរណ៍ផ្លូវទឹកនៃការដឹកជញ្ជូនពាណិជ្ជកម្មតាមរយៈសមុទ្រក្រហមផងដែរ។

លោកប្រធានាធិបតី Joe Biden បាននិយាយថា លោកបានបញ្ជាឱ្យមានការវាយប្រហារ “ដើម្បីជាការឆ្លើយតបដោយផ្ទាល់ចំពោះការវាយប្រហាររបស់ពួក Houthi ខណៈដែលក្រុមសកម្មប្រយុទ្ធមួយនេះ បានរំខានដល់ការដឹកជញ្ជូនរបស់នាវាក្នុងដែនសមុទ្រអន្តរជាតិខាងលើនេះអស់ជាច្រើនសប្តាហ៍ ។

កងកម្លាំងយោធាសហរដ្ឋអាមេរិក រួមជាមួយនឹងចក្រភពអង់គ្លេស ដែលមានការគាំទ្រដោយអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ ទៀតនោះ ពួកគេបានបើកការវាយប្រហារទៅលើគោលដៅមួយចំនួនក្នុងប្រទេសយេម៉ែនដោយជោគជ័យ។ តាមពិតការសហការណ៍រវាងសហរដ្ឋអាមេរិក ជាមួយនឹងបណ្តាលប្រទេសនៃសហភាពអ៊ឺរ៉ុប​  គឺពួកគេមានគោលដៅធំតែមួយគត់ គឺដើម្បីជួយដល់ការធ្វើនាវាចរណ៍ដែលឆ្លងកាត់តាមសមុទ្រក្រហម។

 លោក Biden បានបន្ថែមថា លោកនឹងមិនស្ទាក់ស្ទើរក្នុងការដឹកនាំវិធានការបន្ថែមទៀតដើម្បីការពារប្រជាជនរបស់យើងនោះឡើយ ជាពិសេសជាងនេះទៅទៀត គឺដើម្បីលំហូរសេរីភាពនៃពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រទេសមហាលអំណាច។

បើយោងតាមរយៈមន្ត្រីអាមេរិកម្នាក់ដែលសុំបញ្ចេញឈ្មោះបាននិយាយប្រាប់ទីភ្នាក់ងាររបស់ CNN ថា យោធារបស់សហរដ្ឋអាមេរិកបានប្រើយន្តយន្តហោះចម្បាំងជាច្រើនគ្រឿង ដោយការប្រើប្រាយជាមួយនឹងកាំជ្រួច Tomahawk ដោយបាញ់សំដៅទៅលើ ផ្ទៃទឹក និងដីគោកជាង១០កន្លែង គឺដើម្បីបញ្ឈប់សកម្មភាពរបស់ពួក Houthi ដែលកំពុងបង្ករភាពចលាចលក្នុងសមុទ្រក្រហម។

គួរបញ្ជាក់ថា បន្ទាប់ពីក្រុម Houthi បានទទួលការគាំទ្រពីអ៊ីរ៉ុងយ៉ាងពេញលេញ ពួកគេក៏ចាប់ផ្តើមរំខានដល់ផ្លូវទឹកដ៏សំខាន់មួយនេះជាប្រចាំ ព្រោះថាសមុទ្រក្រហមដែលនៅក្បែរព្រែកជីក Suez  វាគឺជាសសៃឈាមដ៏សំខាន់ក្នុងការដឹកជញ្ជូនពីទ្វីបអារ៉ុប ទៅកាន់អាស៊ី។ យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃដើមឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានព្យាយាមបញ្ជៀសការវាយប្រហារដោយផ្ទាល់ទៅលើប្រទេសយេម៉ែនផងដែរ តែដោយសារតែហានិភ័យនៃក្រុមឧទាម Houthi បានបង្កឲ្យតំបន់មួយនេះវាកាន់តែមានភាពតានតឹងខ្លាំងឡើងជាលំដាប់ក ដូច្នេះហើយសហរដ្ឋអាមេរិកត្រូវតែបង្ខំចិត្តលូកដៃដោយផ្ទាល់តែម្តង។

ការអន្តរាគមន៍ដោយសហរដ្ឋអាមេរិករួមមាន៖ នាវាមុជទឹក USS Florida ដែលជានាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែ កប៉ាល់ប្រើសម្រាប់ការវាយប្រហារ ព្រមទាំងមាននាវារងជាច្រើនគ្រឿងដែលប្រើសម្រាប់ការបាញ់មីស៊ីលក្នុងការវាយប្រហារគោលដៅពីចំងាយថែមទៀតផង។

បើទោះបីជាសហរដ្ឋអាមេរិក បានវាយប្រហារប្រឆាំងនឹងក្រុមប្រូកស៊ីរបស់អ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់ហ្គាហ្សាក៏ដោយ តែចំពោះការវាយប្រហារលើកនេះ វាត្រូវបានគេធ្វើកំណត់សម្គាល់ថា វាគឺជាលើកដំបូងហើយ ដែលអាមេរិកចេញមុខប្រឆាំងនឹងពួកហ៊ូធីដែលនៅក្នុងប្រទេសយេម៉ែនដោយផ្ទាល់នោះ។

តែបន្ទាប់ពីការវាយប្រហារពីសំណាក់កងទ័ពអាមេរិក មេដឹកនាំក្រុម Houthi លោក Abdul Malek Al-Houthi បាននិយាយថាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា រាល់ការវាយប្រហាររបស់អាមេរិកមកលើប្រទេសយេម៉ែន “វានឹងមិនអាចទទួលបានជាផ្លែផ្កានោះឡើយ” មេដឹកនាំរូបនេះបានព្រមានជាសម្ងាត់ទៀតថា តែចំពោះការឆ្លើយតបរបស់យើងវិញនឹងមាន “ច្រើន” ជាងការវាយប្រហារពីសំណាក់នាវារបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រក្រហមទ្វេរដង។

Microsoft កំពុងតែនាំមុខ Apple ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោក

ទីផ្សាភាគហ៊ុនរបស់ក្រុមហ៊ុន Apple នាពេលថ្មីៗនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ គឺបន្ទាប់ក្រុមហ៊ុន Microsoft  បានក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានតម្លៃជាងគេបំផុតនៅក្នុងពិភពលោក។

កាលពីថ្ងៃទី 10 ខែមករា ខាង Reuters បានចុះផ្សាយថា អ្នកប្រើប្រាស់ស្មាតហ្វូនកាន់តែមានជម្រើសច្រើននៅក្នុងការទិញ ដែលបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះប្រមាណ 4% បើយើងគិតត្រឹមដើមឆ្នាំ 2024 គឺបន្ទាប់ពីក្រុមហ៊ុនដដែលនេះធ្លាប់មានការកើនឡើងប្រហែល 48% កាលពីឆ្នាំ២០២៣។ ទន្ទឹមនឹងនោះចំណែកឯក្រុមយក្ស Microsoft បែរជាមានការកើនឡើងប្រហែល 2% ទៅវិញ គឺបន្ទាប់ពីកើនឡើង 57% កាលពីឆ្នាំ 2023។

យ៉ាងណាមិញនៅក្នុងពិភពលោកតែងតែធ្វើការតាមដានទៅក្រុមហ៊ុនបច្ចកវិទ្យាយក្សទាំង៥ របស់សហរដ្ឋអាមេរិកជានិច្ច ហើយអ្វីដែលធ្វើឲ្យពួកគេកាន់តែចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ 0.4% កាលពីថ្ងៃពុធ ខណៈដែលក្រុមហ៊ុន Microsoft បានកើនឡើងបន្ថែមប្រហែល 1.6% ។ តម្លៃទីផ្សារភាគហ៊ុនរបស់ Apple ឥឡូវនេះគឺមានតម្លៃសរុបប្រហែល $2.866 trillion បើយើងធៀបនឹង Microsoft គឺមានតម្លៃប្រហែល $2.837 trillion ។ តាមពិតទៅមូលធននីយកម្មទីផ្សាររបស់ Apple វាបានកើនឡើងដល់ 3.08 ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះកាលពីថ្ងៃទី 14 ខែធ្នូ ខណៈដែលតម្លៃរបស់ Microsoft មានចំនួនត្រឹម 2.844 ពាន់ពាន់លានដុល្លារនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ២០២៣។

បើយោងតាមក្រុមអ្នកវិភាគ Jefferies បាននិយាយនៅក្នុងកំណត់ត្រាអតិថិជន នៅដើមសប្តាហ៍នេះថា ការធ្លាក់ចុះនៃ ភាគហ៊ុនរបស់Apple វាអាចដោយសារតែមានការកើនឡើងនៃសម្ពាធប្រកួតប្រជែងពីក្រុមហ៊ុន Huawei ផងដែរ។

បើទោះបីជាក្រុមហ៊ុន Apple បានផលិតគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទក៏ពិតមែន តែចំពោះការដាក់លក់  Vision Pro របស់ Apple វាត្រូវបានមនុស្សជាច្រើនយល់ថា វាជាឧបករណ៍ដែលមិនមានភាពចាំបាច់។ មួយក្តាប់តូចដែលក្រុមអ្នកជំនាញបានចាប់អារម្មណ៍តាំងពីឆ្នាំ 2018 មកទល់នឹងពេលនេះ ពួកគេទាំងនោះបានលើកឡើងថា ក្រុមហ៊ុន Microsoft កំពុងតែនាំមុខ ក្រុមហ៊ុន Apple ដោយមហាលជនជាច្រើន យល់ថា Microsoft គឺជាក្រុមហ៊ុនដែលតែងតែផ្តល់នូវសេវាឲ្យអ្នកប្រើប្រាស់ជាមួយនឹងតម្លដែលសក្តិសមបំផុត។

បើយោងតាមអ្នកជំនាញរបស់រ៉យទ័រ បានបង្ហាញថា ទីផ្សាភាគហ៊ុននាពេលបច្ចុប្បន្ន គឺបែរជាផ្តោទៅលើភាគហ៊ុនបច្ចេកវិទ្យាទាំងពីរខាងលើនេះជាចម្បង។ ព្រោះបើយោងតាមទិន្នន័យរបស់ London Stock Exchange Group (LSEG)បានបង្ហាញថា ក្រុមហ៊ុន Apple បានផ្តល់ការព្យាករណ៍ការលក់ របស់ខ្លួនថា ការលក់នឹងរងនូវផលប៉ះពាល់ជាងពេលបច្ចុប្បន្នទៅទៀត ក៏ព្រោះតែ Ipad មិនសូវមានតម្រូវការ។

បើយោងតាម ​​LSEG ដដែលបាននិយាយទៀតថា ចំពោះក្រុមហ៊ុន Microsoft នៅដើមសប្តាហ៍នេះវិញ គឺបានកើនឡើងរហូតដល់ 16% នៃប្រាក់ចំណូល ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ $61.1 ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ការកើនឡើងខ្ពស់បែបនេះ គឺបន្ទាប់ពីតម្រូវនៃអាជីវកម្មធំៗជាច្រើននៅក្នុងពិភពលោកបានងាកទៅប្រើ cloud។

ក្រុមឧទាម Houthi បានបើការវាយប្រហារ​នៅក្បែរតំបន់ព្រែកជីក Suez ដែលបាន ធ្វើឲ្យ​វិបត្តិ​សេដ្ឋកិច្ច​របស់​អេហ្ស៊ីប​កាន់តែធ្ងន់ធ្ងរ

 ការវាយប្រហារដោយក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែននៅឯសមុទ្រក្រហម វាបានធ្វើឱ្យរាល់ក្រុមហ៊ុនដឹកជញ្ជូនតាមច្រកទីនោះទាំងអស់ បានព្យាយាមគេចចេញពីប្រឡាយ Suez របស់ប្រទេសអេហ្ស៊ីប នេះបើយោងតាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ប្រឡាយ Suez វាគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសអេហ្ស៊ីប ខណៈដែលប្រទេសមួយនេះកំពុងតែតស៊ូប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដ៏ស៊ីជម្រៅរ។ យ៉ាងណាមិញ ប្រឡាយ Suez គឺជា ផ្លូវទឹកសិប្បនិម្មិតមួយដែលបានភ្ជាប់ពី សមុទ្រមេឌីទែរ៉ាណេ ទៅ កាន់សមុទ្រក្រហម តាមរយៈ Isthmus of Suez  ហើយបន្ទាប់ពីនោះមកទើបមានផ្លូវបែងចែកទៅកាន់ ទ្វីបអាហ្រ្វិក និង អាស៊ី។

បើយោងតាមតួលេខរបស់មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថា បច្ចុប្បន្នរាល់ទំនិញដែលដឹកជញ្ជូនឆ្លងកាត់ប្រឡាយមួយនេះគឺតិចជាង 35 ភាគរយទៅទៀត នេះបើគេគិតត្រឹមក្នុងសប្តាហ៍ដំបូងនៃឆ្នាំ 2024 បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលប៉ះពាល់ដែលកើតឡើងលើផ្លូវទឹកដែលផលិតដោយមនុស្ស វាបានបើកដំណើរការជាផ្លូវការចាប់តាំងពីឆ្នាំ 1869 មកម្ល៉េះ។ ហើយចំពោះសារៈសំខាន់នៃព្រែកជីករបស់អេហ្ស៊ីប វាបានជួយឲ្យប្រទេសក្រីក្រមួយនេះ អាចរកបានប្រាក់ចំណូលប្រមាណ 9.4 ពាន់លានដុល្លារ ដែលទទួលបានពីថ្លៃសេវាឆ្លងកាត់ នេះបើយោងតាមទិន្នន័យរបស់ពន្ធដារគយអេហ្ស៊ីក្នុងឆ្នាំ ២០២២ និង២០២៣ ។

នៅដើមឆ្នាំ២០២៤ គឺចាប់តាំងពីក្រុម Houthi បានទទួលការគាំទ្រពីអ៊ីរ៉ង់ ពួកគេក៏បានចាប់ផ្តើមវាយប្រហាររាល់នាវាដែលឆ្លងកាត់សមុទ្រក្រហមទាំងអស់ ដើម្បីជា ការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ Gaza Strip ។

ក្រុម Houthis ដែលជាផ្នែកមួយនៃ “អ័ក្សនៃការតស៊ូ” ដែលតម្រង់ជួរជាមួយអ៊ីរ៉ង់ ពួកគេបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រឆាំងនឹងអ៊ីស្រាអែល ដោយក្នុងនោះពួកគេបានលើកយកហេតុផលមួយថា ការវាយប្រហារដែលខ្លួនធ្វើកន្លងមកនេះ វាគ្រាន់តែជាការសម្តែងថាពួកគេមានភក្តីភាពជាមួយប៉ាឡេស្ទីនតែប៉ុណ្ណោះ។

បើយើងរំលឹកឡើងមកវិញខ្លះៗ ជុំវិញសកម្មភាពរបស់អ៊ីស្រាអែលបានធ្វើឲ្យសម្ព័ន្ធមិត្តរបស់ប៉ាឡេស្ទីនមានភាពខឹងសម្បារនោះ គឺបន្ទាប់មានការទម្លាក់គ្រាប់បែកលើទឹកដីរបស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាសអស់រយៈពេលបីខែនៅក្នុងយុទ្ធនាការមួយដើម្បីបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ា គឺបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា។ ទន្ទឹមនឹងនោះវាក៏មានការចូលរួមដោយកងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដោយសារតែពួកគេទាំងពីរបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាង 20 គ្រឿងនៅលើសមុទ្រក្រហម ដែលបាញ់ដោយពួកហ៊ូធី គឺនៅក្នុងអ្វីដែលទីក្រុងឡុងដ៍បានចាត់ទុកថា វាគឺជា “ការវាយប្រហារដ៏ធំបំផុត” នៅថ្ងៃពុធដោយពួកឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់។

យ៉ាងណាមិញចំពោះច្រកឆ្លងកាត់ដ៏តូចចង្អៀតនៃសមុទ្រក្រហមដែល លាតសន្ធឹងពីច្រកសមុទ្រ Bab al-Mandeb នៅភាគខាងត្បូងទៅកាន់ប្រឡាយ Suez របស់អេហ្ស៊ីបនៅភាគខាងជើង វាអាចផ្តល់ជាផ្លូវសម្រាប់ឆ្លងកាត់ប្រមាណ 12 ភាគរយនៃពាណិជ្ជកម្មពិភពលោក នេះបើយោងតាមសភាដឹកជញ្ជូនអន្តរជាតិ។

មានក្រុមអ្នកវិភាគជាច្រើបានលើកឡើងថា ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុតាមរយៈផ្លូវដឹកជញ្ជូនមួយនេះ បើ ទោះបីជាវាមានកម្រិតតិចតួចក៏ពិតមែន ប៉ុន្តែបើរឿងនេះនៅតែអូសបន្លាយ វានឹងក្លាយទៅជាការឈឺចាប់ចំពោះជនជាតិអេហ្ស៊ីប។ ម្យ៉ាងវិញទៀតការវាយប្រហារពីសំណាក់ក្រុម Houthi វាបានបង្ករឲ្យមានការបិទចរាចរណ៍តាមរយៈសរសៃឈាមសមុទ្រដ៏សំខាន់មួយរវាងអឺរ៉ុប និងអាស៊ីផងដែរ។ ហេតុដូច្នេះហើយអ្នកដែលរងនូវផលប៉ះពាល់ មិនមែនមានតែអេហ្ស៊ីបតែម្នាក់ឯងនោះទេ។

ការដឹកជញ្ជូនដែលត្រូវប្រើផ្លូវវាងផ្សេងពីច្រកជីក Suez វាបានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនចំណាយពេលកាន់តែយូជាធម្មតា ប្រើប្រេងឥន្ធនៈកាន់តែច្រើនជាងមុន ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យថ្លៃដើមកាន់តែមានការកើនឡើងដូចគ្នា។

បើយោងតាមធនាគារកណ្តាលបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីបក៏ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងលើការផ្ញើប្រាក់ពីពលករអេហ្ស៊ីបពីក្រៅប្រទេស តែចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអ៊ែល និងហាម៉ាស់បានកើតឡើង ចំណូលទាំងនោះវាបានធ្លាក់ចុះជិត 30 ភាគរយក្នុងមួយឆ្នាំ។

ខណៈពេលដែលមានការធ្លាក់ចុះនេះ ប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងពិភពអារ៉ាប់ដែលបានពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណូលប្រឡាយ Suez វាបានធ្វើឲ្យប្រជាជនរបស់អេហ្ស៊ីយ៉ាងហោចណាស់ 2/3 គឺរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

គោលជំហរ របស់ NATO គឺជាអ្វី?

ក្រុមយោធាមួយដែលមានឥទ្ធិពល និងមានបណ្តាលប្រទេសដែលជាសមាជិកច្រើនជាងគេបំផុតនៅក្នុងពិភពលោក បានធ្វើការចំណាយមួយដោយស្ងៀមស្ងាត់បំផុតនៅក្នុងឆ្នាំនេះ ខណៈដែលសហភាពអ៊ឺរ៉ុបទាំងអស់កំពុងតែប្រឈមមុខនឹងចក្រពត្តិនិយមរុស្ស៊ី ដែលបានស្ទុះងើបឡើងវិញដើម្បីតតាំងនឹងខ្លួនម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ១០​ ខែមករា ឆ្នាំ២០២៤។

ការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន វាប្រៀបដូចជាការលុកលុយទៅលើប្រទេសជិតខាងដែលជាគ្រួសារណាតូដូច្នោះដែរ។ បន្ទាប់ពីមានការវាយប្រហារមិនឈប់ឈរពីខាងភាគីរុស្ស៊ីមកលើអ៊ុយក្រែន យើងអាចមើលឃើញថា NATO មិនបានទុកឲ្យទីក្រុង Kyiv ឯកានោះទេ។ ម្យ៉ាងទៀតរាល់សមាជិករបស់អង្គការណាតូ ទាំងអស់តែងតែលើកឡើងថា វ័យ 74 ឆ្នាំ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺមិនបានចុះខ្សោយដូចអ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចង់បាននោះដែរ។

ចំពោះទស្សនៈខាងលើនេះ វាមិនខុសអ្វីពីប្រធានាធិបតីបារាំង លោក Emmanuel Macron  បានលើកឡើងថា ពិភពលោកនាពេលឥឡូវនេះ វាគឺជាយុគសម័យ ដែលពឹងផ្អែកទៅលើខួក្បាល។ ការវិវត្តន៍នៃខួរក្បាលរបស់មនុស្ស វាក៏អាចធ្វើឲ្យមនុស្សម្នាក់ដែលធ្លាប់បរាជ័យក្នុងមុខតំណែង តែក៏បែរជាមានសង្ឈឹមឡើងវិញ ជាឧទាហរណ៍ ដូចជាលោក Donald Trump ជាដើម។ 

ការសន្និដ្ឋានរបស់ប្រធានាធិបតីប្រទេសបារាំង វាហាក់ដូចជាសារដាស់តឿនមួយទៅកាន់អង្គការណាតូបែបយុទ្ធសាស្ត្រផ្លូវចិត្ត។ ហើយឥឡូវនេះអង្គការណាតូក៏បានបង្ហាញការប្តេជ្ញារបស់ខ្លួនថា ក្រុមគ្រួសារណាតូនឹងបន្តការគាំទ្រអ៊ុយក្រែន ដោយមិនមានកាប្រឈមមុខផ្ទាល់ជាមួយនឹងវិមានក្រឹមឡាំងនោះឡើយ។

យ៉ាងណាមិញ ចំពោះគោលដៅរបស់មេដឹកនាំរបស់អង្គការណាតូ គឺបានស្នើឲ្យរាល់សមាជិកភាពទាំងអស់គួរចំណាយដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែនដល់រយៈពេល 10 ឆ្នាំទៅមុខបន្ថែមទៀត។

ផ្ទុយទៅវិញ NATO បានប៉ាន់ប្រមាណថា បើពួកគេគិតត្រឹមខែកក្កដា ឆ្នាំ 2023 ប្រទេសជាសមាជិកទាំង 31 បានចំណាយលើសពីគោលដៅ 20 ភាគរយរួចទៅហើយ ហេតុដូច្នេះហើយ ទើបជារឿយៗក្រុមបណ្តាលប្រទេសដែលជាសមាជិក តែងតែលើកយកការចំណាយទាំងនោះមកតវ៉ា។

Newsweek បានទាក់ទងអង្គការណាតូតាមអ៊ីមែល ដើម្បីស្នើសុំការអត្ថាធិប្បាយ។

បើយោងតាមរយៈ លោក Fabrice Pothier អតីតនាយកផ្នែកផែនការគោលនយោបាយរបស់អង្គការ NATO បានប្រាប់ Newsweek ថា “ប្រសិនបើអ្នកយកវិធីបច្ចេកទេសក្នុងការមើលគោលដៅនៃ 20 ភាគរយនោះឡើងវិញ អ្នកប្រាកដជាយល់ថា វាពិតជាមានសារៈសំខាន់ ព្រោះ”  «វា​មិនមែនជាការ​ចំណាយដែលច្រើន​ប៉ុន្មាន​ទេ គឺព្រោះតេវា​ជា​កន្លែង​ដែល​អ្នកគួរតែ​ចំណាយ»។

“ដូចដែលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនបានបង្ហាញ យើងពិតជាត្រូវការចាប់យកបច្ចេកវិទ្យាមួយចំនួន រួមទាំងសង្គ្រាមអេឡិចត្រូនិក ការការពារដែនអាកាស និងឧបករណ៍ជាច្រើនទៀត ដូច្នេះតាមទស្សនៈរបស់លោក អ្វីទាំងនេះវាគឺជាបច្ចេកទេសការពារខ្លួនសុទ្ធសាធ ដែលមានតម្លៃប្រមាណ 20 ភាគរយ”។

បរិក្ខាររបស់អង្គការណាតូបានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ទៅពេលដែលអ៊ុយក្រែនប្រយុទ្ធជាមួយនឹងបច្ចេកវិទ្យារបស់រុស្ស៊ី។

យ៉ាងណាមិញ រាល់អាវុធ និងគ្រាប់បែករបស់ពួកលោកខាងលិចដែលបានផ្តល់ជូនអ៊ុយក្រែនគឺមានចំនួនតិចពេក ហើយការបញ្ជូនក៏មានភាពយឺតយ៉ាវផងដែរ។ ក្នុងនាមយើងជាសម្ព័ន្ធមិត្ត យើងគួរតែស្តារឡើងវិញនូវមូលដ្ឋានឧស្សាហកម្មយោធាដែលខ្សុតខ្សោយ តែយើងត្រូវគិតថា វាគឺ”ភាគលាភសន្តិភាព” នៃយុគសម័យក្រោយសង្គ្រាមត្រជាក់ គឺដោយសារតែវាគឺជាទសវត្សរ៍នៃជម្លោះប្រឆាំងដើម្បីបះបោរដែលនៅត្រឹមកម្រិតទាបមួយ ដែលគ្របដណ្តប់ពីរទសវត្សរ៍ដំបូងនៃសតវត្សទី 21 ប៉ុណ្ណោះ ។

យុគសម័យថ្មីរបស់អង្គការ NATO ប្រហែលជានៅតែត្រូវការការគាំទ្រជាមួយនឹងគោលដៅចំណាយថ្មី។

ដោយក្នុងនោះ លោក James Rogers ដែលជាសហស្ថាបនិក និងជានាយកស្រាវជ្រាវនៅក្រុមប្រឹក្សា Geostrategy think tank របស់ចក្រភពអង់គ្លេស បានប្រាប់ Newsweek ថា  “ការសន្យាចំណាយទាំងនេះ វាក៏ស្ថិតក្នុងកិច្ចព្រមព្រៀងរវាងគ្នាតាំងពីក្នុងឆ្នាំ 2014 មកម្ល៉េះ តែជាក់ស្តែង “បរិយាកាសនៃយុទ្ធសាស្ត្រមួយនេះគឺមិនអំណោយផលដូចអ្វីដែលពួកគេធ្លាប់គិតនោះទេ” ។

scroll to top