អ្នកបើកយន្តហោះស្លាប់ និងអ្នកដំណើរបានរងរបួសធ្ងន់បន្ទាប់ពីការធ្លាក់យន្តហោះ នៅប្រទេសថៃ

អ្នកបើកយន្តហោះបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ហើយអ្នកដំណើរក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នៅ​ជិត​ប្រាសាទ Huai Yai ស្រុក Bang Lamung នៃខេត្ត Chonburi ។ បើយោងតាមទំព័រហ្វេសប៊ុករបស់ Page Pattaya បានសរសេររៀបរាប់ថា យន្តហោះដែលមានចំនួនពីរកៅអី គឺត្រូវបានគេស្គាល់ថាជាបើកគឺ ជាជនជាតិអូទ្រីស អាយុ ៥០ឆ្នាំ មានឈ្មោះថាStefan Molnar ហើយចំណែកអ្នកដំណើរដែលរងរបួសត្រូវបានគេស្គាល់ថាជាជនជាតិអាឡឺម៉ង់ មានឈ្មោះថា Christian Leonardo Schuf អាយុ 51 ឆ្នាំ គាត់បានរងរបួសជើងទាំងពីរយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។

បន្ទាប់ពីការធ្លាក់យន្តហោះនេះផងដែរ ខាងសមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការធ្លាក់ ។ បើយោងតាមការស៊ើបអង្កេតដំបូងបានរកឃើញថា យន្តហោះមួយគ្រឿងនេះបានចាកចេញពីអាកាសយានដ្ឋានភាគខាងកើត ដើម្បីស្វែងរកយន្តហោះធុនស្រាលនៅទីក្រុងប៉ាតាយ៉ា ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកន្លែងធ្លាក់។

បើយោងតាមរយៈសាក្សីដែលឃើញផ្ទាល់​បាន​និយាយ​ថា យន្តហោះ​ពណ៌​ស​ទំនង​ជា​បាត់​បង់​ការ​គ្រប់​គ្រង​នៅ​ពេល​បាន​បុក​ដើមឈើ​ធំ​មួយ​មុន​នឹង​ធ្លាក់​មក​ដី។

តែបើយោងតាមបុរសម្នាក់ដែលកំពុងចិញ្ចឹមគោនៅជិតកន្លែងធ្លាក់នោះបាននិយាយថា គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ដូចជាសម្លេងដែលមានប្រអប់យ៉ាងធំមួយបានធ្លាក់ពីលើមេឃ តែវាគឺជាយន្តហោះ​មួយបានបើក​បុក​ដើម​អម្ពិល​ធំ រួចក៏ធ្លាក់មក​ដី។

នៅពេលដែលបុរសរូបនោះបាន​ចុះ​ពិនិត្យ​កាន់តែ​ជិត​នោះ គាត់​ឃើញ​បុរស​ពីរ​នាក់​នៅ​ខាង​ក្នុង ទើបរូបលោកបានទាក់ទងទៅ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ជា​បន្ទាន់ ព្រមទាំង​សមត្ថកិច្ចផងដែរ ។

គួរបញ្ជាក់ម្តងទៀតថា យន្តហោះដែលបាន​ធ្លាក់​នោះគឺបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយចំនែកឯស្លាបរបស់វាវិញត្រូវបានរកឃើញនៅលើដើមឈើ ហើយផ្នែកដែលបាក់បែកជាច្រើនត្រូវបានរាយប៉ាយនៅលើដី។

មូលនិធិទ្រព្យសម្បត្តិរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានវ៉ាដាច់ សិង្ហបុរី កាន់តែឆ្ងាយ

មូលនិធិវិនិយោគជាសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) បានឈានចូលទៅក្នុងតារាងកំពូលមួយ ដែលក្លាយទៅជាប្រទេសដែលមានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពប្រហែលមួយភាគបួននៃទឹកប្រាក់ចំនួន 124 ពាន់លានដុល្លារ ដែលត្រូវបានចំណាយដោយវិនិយោគិន នេះបើយោងតាមរបាយការណ៍បឋមដោយក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវ Global SWF ដែលបានចុះផ្សាយជាសាធារណៈកាលពីដើមខែមករា ឆ្នាំ២០២៤។

ក្រុមអ្នកស្រាវជ្រាវខាងលើដដែលបាននិយាយថា មូលនិធិរបស់អារ៉ាប៊ីសាអូឌីតបានជំរុញសកម្មភាពកិច្ចព្រមព្រៀងរបស់ខ្លួនពីចំនួនសរុបប្រមាណ 20.7 ពាន់លានដុល្លារក្នុងឆ្នាំ 2022 បានកើនឡើងរហូតដល់ 31.6 ពាន់លានដុល្លារក្នុងឆ្នាំ 2023 បើទោះបីជាក្នុងនោះមានសមភាគីផ្សេងទៀត បានកាត់បន្ថយការចំណាយរបស់ពួកគេក៏ដោយ។ 

បើយោងតាមអ្នកវិភាគជាច្រើនបានសរសេរថា ” PIF របស់អារ៉ាប៊ីសាអូឌីត បានក្លាយជាអ្នកវាយលុកយ៉ាងខ្លាំងក្លាទាំងក្នុងប្រទេស និងក្រៅប្រទេស”។ PIF វាគឺមូលនិធិទ្រព្យសម្បត្តិសម្រាប់ការវិនិយោគដែលគ្រប់គ្រងដោយព្រះរាជទាយាទរបស់អារ៉ាប៊ីសាអូឌីត គឺអ្នកអង្គម្ចាស់ Mohammed bin Salman។​ ហើយបច្ចុប្បន្ន អ្នកអង្គម្ចាស់រូបនេះ បានគ្រប់គ្រងទ្រព្យសកម្មសរុបប្រមាណ ៧៧៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ មូលនិធិអារ៉ាប៊ីសាអូឌីត PIF តែងតែស្វែងរកកិច្ចព្រមព្រៀងថ្មីៗជាបន្តបន្ទាប់ ក្នុងគោលបំណងដើម្បីទទួលបាននូវការបណ្តាក់ទុនថ្មីៗបន្ថែមទៀតពីក្រុមអ្នកវិនិយោគនៅក្រៅប្រទេស គឺធ្វើយ៉ាងណាដើម្បីឲ្យសមស្របនឹងចក្ខុវិស័យរបស់ខ្លួននាឆ្នាំ 2030។ ម្យ៉ាងវិញទៀតមហិចតាមួយនេះ បានចាប់ផ្តើមចាប់តាំងពីឆ្នាំ 2016 មកម្ល៉េះ។ ដោយក្នុងនោះ មានរបាយការណ៍មួយចំនួនបានបង្ហាញ PIF មានគោលបំណងបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យឆ្ងាយពីឧស្សាហកម្មប្រេងថែមទៀតផង។ 

យ៉ាងណាមិញការវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក៏មាននៅក្រៅប្រទេសដែរ ពោលកាលពីឆ្នាំ 2023 ការវិនិយោគរបស់ព្រះអង្គម្ចាស់រួមមាន៖ កីឡាវាយកូនហ្គោល បាល់ទាត់ ក្រុមហ៊ុន Nintendo នៅក្នុងប្រទេសជប៉ុន និង Vale Basic Materials ដែលមាននៅក្នុងប្រទេសប្រេស៊ីលជាដើម។ 

ក្រុមអ្នកជំនាញដដែលបានបង្ហាញទៀតថា PIF បានវ៉ាដាច់ GIC របស់សិង្ហបុរី ទៅទៀត គឺបន្ទាប់ពីខ្លួនប្រមូលមូលនិធិទ្រព្យសម្បត្តិរបស់ក្រុមអ្នកវិនិយោគនៅក្នុងពិភពលោក អស់រយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងការកើនឡើង នៅអារ៉ាប់ប៊ីសាអូឌីត តែមូលនិធិរបស់សិង្ហបុរីវាក៏បានធ្លាក់ចុះប្រមាណ 37% នៃបរិមាណរបស់និយោគិនផងដែរ។

 បើយោងតាមរយៈ Global SWF បាននិយាយថា ”នៅឆ្នាំ 2023 យើងអាចសង្កេតមើលការចាប់អារម្មណ៍ជាថ្មីនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន រួមមានអារ៉ាប៊ីសាអូឌីត ទួរគី និងអារ៉ាប់រួម (ឌូបៃ) ឥណ្ឌា ប្រេស៊ីល ចិន និងឥណ្ឌូនេស៊ី”ជាដើម។ 

សេដ្ឋកិច្ចសកលនឹងឃើញមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យកាន់តែច្រើនឡើងលើបណ្តាញសង្គមអ៊ីនធឺណិតនៅឆ្នាំ 2024 ដូចជា ​HKIC របស់ហុងកុង ម៉ាហាលីការបស់ហ្វីលីពីន និង PSWF របស់ប៉ាគីស្ថាន។ ការស្រាវជ្រាវបានបង្ហាញទៀតថា ”ការបង្កើត SWF (ShockWave Flash), DIFC របស់ឌូបៃ វានឹងក្លាយជាមេដែកដ៏ធំមួយនៃឧបទ្វីបអារ៉ាប់ ដោយជាការទាញយកក្រុមអ្នកមានទ្រព្យសម្បត្តិច្រើននៅក្នុងពិភពលោក ឲ្យចាប់អារម្មណ៍និងការទទួលយកនូវបរិយាកាសថ្មីនៅទីនោះឲ្យកាន់តែច្រើនឡើង គឺលើសពីអ្វីដែលប្រទេសសឹង្ហបូរីធ្លាប់ទទួលបានកាលពីមុនទៅទៀត។

Bitcoin បានថ្លៃរហូតដល់ $ 46,303

តម្លៃភាគហ៊ុនរបស់ bitcoin បានឡើងរហូតដល់ 4.6 ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើយើងគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍។ បើយោងតាមទិន្នន័យរបស់ London Stock Exchange Group (LSEG) បានឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ bitcoin បានស្ទុះឡើង គឺបន្ទាប់ពីនិយតករមូលបត្ររបស់សហរដ្ឋអាមេរិកអនុម័តឲ្យប្រើប្រាស់កាលពីថ្ងៃពុធ។

យ៉ាងណាមិញចំពោះភ្លើង ខៀវ ពីគណៈកម្មការមូលបត្ររបស់អាមេរិកកាលពីល្ងាចថ្ងៃពុធវាបានកើតឡើង បន្ទាប់ពី មានការប៉ះទង្គិចគ្នាអស់មួយរយៈពេលជិតទសវត្សរ៍កន្លងមកហើយ ជាមួយឧស្សាហកម្មគ្រីបតូ។

ការជជែកដេញដោលដោយក្រុមអ្នកជំនាញ និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗមួយចំនួននៅក្នុងសហរដ្ឋអាមេរិក តែងតែហៅ bitcoin ថាជាការវិនិយោគដែលមានហានិភ័យខ្ពស់។

ពួកគេទាំងនោះបានលើកឡើងទៀតថា ការប្រើ bitcoin នៅក្នុងទីផ្សាហិរញ្ញវត្ថុ (ETFs) មាននៅលើវេទិការបស់ខ្លួនដល់អតិថិជនឈ្មួញកណ្តាលរបស់ខ្លួននោះទេ។

ការបើកដំណើរការរបស់ exchange-traded fund (ETF)  វាបានជួយលើកតម្លៃ bitcoin ឲ្យឡើងដល់កម្រិតមួយដែលខ្ពស់បំផុត បើយើងគិតចាប់តាំងពីខែធ្នូ ឆ្នាំ 2021មក។ បើយើងគិតត្រឹមការជួញដូរចុងក្រោយ នៅរសៀលថ្ងៃព្រហស្បតិ៍ Bitcoin បានកើនឡើង 0.77 ភាគរយ ដែលមានតម្លៃប្រមាណ $ 46,303 ខណៈពេលដែលរូបិយប័ណ្ណអេឡិចត្រូនិកធំបំផុតទីពីរគឺ ether បានកើនឡើង 2.79 ភាគរយ គឺតម្លៃស្មើរនឹង $ 2597.95 ។

ហាប៊ីន ជា “ទីក្រុងទឹកកក” របស់ប្រទេសចិន

HARBIN ត្រូវបានគេស្គាល់ថាជា ទីក្រុងទឹកកកដ៏ធំបំផុតនៅក្នុងប្រទេសចិន ដែលកំពុងតែទទួលការចាប់អារម្មណ៍ពីទេសចរណ៍រជាច្រើនក្នុងពិភពលោកឲ្យទៅទស្សនាទីនោះនាដូវរងា។  ហាប៊ីន វាត្រូវគេកែច្នៃគួរឱ្យកត់សម្គាល់ គឺបន្ទាប់ពីមានការឆ្លាក់រូបចម្លាក់ពីផ្ទាំងទឹកកកពិតកាលពីពេលថ្មីៗនេះ។  

ហាប៊ីន វាត្រូវបានគេស្គាល់យ៉ាងច្បាស់ទៀតថា វាគឺជាទីតាំងនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ដែលក៏សាងដោយស្ថាបត្យកម្មជនជាតិរុស្ស៊ី។ តែបើទោះជាយ៉ាងនេះក្តី ទីក្រុងហាប៊ីន អាចទទួលបាននូវភាពល្បីល្បាញក៏ព្រោះតែឥទ្ធិពលរបស់ពួកអឺរ៉ុប ដែលបានកើតឡើងតាមរយៈការបើកច្រកទ្វារដ៏សំខាន់មួយរវាង ចិន-រុស្ស៊ី ។ ហាប៊ីន មិនមែនគ្រាន់តែជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និងការកែច្នៃបន្ថែមនាពេលបច្ចុប្បន្នតែប៉ុណ្ណោះទេ តែវាក៏ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងវប្បធម៌ជាច្រើន ម្យ៉ាងទៀតវាក៏ជាមូលដ្ឋានឧស្សាហកម្មដ៏សំខាន់មួយរបស់ប្រទេសចិនផងដែរ។

 ហាប៊ីន វាគឺជាទីក្រុងមួយ ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យក្លាយទៅជា “ទីក្រុងទេសចរណ៍កំពូលរបស់ប្រទេសចិន” ដោយ រដ្ឋបាលទេសចរណ៍ជាតិចិន កាលពីឆ្នាំ 2004 មកម្ល៉េះ។ 

ហាប៊ីន វាគឺជាទីក្រុងមួយដែលស្ថិតក្នុងចំនោមទីក្រុង និងទីប្រជុំជនកំពូលទាំង 65 នៅលើពិភពលោក ដែលទទួលស្គាល់ដោយ Nature Index ។ យ៉ាងណាមិញ ហាប៊ីនវាក៏ជាទីក្រុងមួយដែល ប្រមូលផ្តុំទៅដោយ សាកលវិទ្យាល័យធំៗជាច្រើននៅក្នុងប្រទេស ហើយថ្នាក់សិក្សាដែលត្រូវបានគេទទួលស្គាល់ថា ជាថ្នាក់មួយដែលមានប្រសិទ្ធិភាពខ្ពស់ជាងគេនោះរួមមាន៖ ថ្នាក់សំណង និង វិស្វកម្មហា ពេទ្យ កសិកម្ម ថ្នាក់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាដើម។ 

 គួរកត់សម្គាល់ថា វិទ្យាស្ថានបច្ចេកវិទ្យាហាប៊ីន វាត្រូវបានគេចាប់ទុកថា វាគឺថ្នាល់បណ្តុះបណ្តាលមួយដែលគេសរសើរថា វាគឺជាសាកលវិទ្យាល័យមួយដែលល្អបំផុតនៅលើពិភពលោកសម្រាប់ជំនាញវិស្វកម្ម។

គួររំលឹកថា ហាប៊ីន គឺមានឈ្មោះដើមរបស់ជនជាតិ ម៉ាន់ជូ ដែលមានន័យថា “កន្លែងសម្រាប់សម្ងួតសំណាញ់នេសាទ” ។ ហាប៊ីន បានចាប់ផ្តើមរីកចម្រើនខ្លាំង នៅពេលដែលវាបានក្លាយទៅជាក្រុងដែលធំជាងគេនៅភាគឦសាននៃប្រទេសចិន។ ដំបូងឡើយក្រុង ហាប៊ីន វាត្រូវបានគេបង្កើតឲ្យមានជាផ្លូវដែកមួយដែលតភ្ជាប់រវាងភាគឦសានទៅភាគខាងកើតនៃប្រទេសចិន ក្នុងឆ្នាំ ១៨៩៨។ ហើយផ្លូវដែកនោះផងដែរ វាក៏បានរីកចម្រើន គឺក្នុងនាមជាតំបន់ដែលសម្បូរទៅដោយជនអន្តោប្រវេសន៍របស់ចក្រភពរុស្ស៊ី។ តែក្នុងទសវត្សរ៍ឆ្នាំ 1920 ទីក្រុងនេះត្រូវបានចាត់ទុកថាជា រដ្ឋធានីម៉ូដ របស់ប្រទេសចិន គឺចាប់តាំងពីការរចនាថ្មីពីសំណាក់ ទីក្រុងប៉ារីស និង ទីក្រុងម៉ូស្គូ។ តែនៅក្នុង ឆ្នាំ 1945 ហាប៊ីន ក៏ក្លាយជាទីក្រុងធំបំផុតនៅក្នុង រដ្ឋ អាយ៉ងជប៉ុន នៃ ម៉ាន់ជូគូអូទៅវិញ។

យ៉ាងណាមិញ ការរចនាថ្មីបន្ថែមពីលើអ្វីដែលមានស្រាប់នៅក្នុង ក្រុងហាប៊ីននៅឆ្នាំ២០២៤ នេះ គឺវាត្រូវបានមហាលជនបន្ថែមឈ្មោះថ្មីមួយទៀត ហៅថា  “crown jewel of ice and snow” របស់ប្រទេសចិន។ ហើយទីក្រុងមួយនេះ វាក៏ក្លាយទៅជាមហិចតារបស់ក្រសួងទេសចរណ៍ចិនផងដែរ គឺធ្វើយ៉ាងណាដើម្បីឲ្យវាក្លាយទៅជាគោលដៅទេសចរណ៍កំពូលមួយក្នុងរដូវរងារ សម្រាប់ភ្ញៀវទេសចរណ៍នៅក្នុងពិភពលោក។

scroll to top