បន្ទាប់ពីការបាក់ទំនប់ Kakhovka វាបានធ្វើឱ្យសមុទ្រខ្មៅប្រែក្លាយជា “កន្លែងចាក់សំរាម និងទីបញ្ចុះសពសត្វ”

បន្ទាប់ពីមានការបំផ្ទុះទំនប់ទឹកដ៏ធំ Kakhovka នៅលើទន្លេ Dnipro ភាគខាងត្បូងអ៊ុយក្រែន កាលពីដើមសប្តាហ៍នេះ បើយោងតាមអាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា ទឹកជំនន់កំពុងស្រកចុះក៏ពិតមែន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើរនាលពេលនេះ គឺតាមឆ្នេរសមុទ្រខ្មៅរបស់ Odesa បានក្លាយទៅជា “កន្លែងចាក់សំរាម និងទីបញ្ចុះសពសត្វ”​ ទៅវិញ។

ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែនបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីចុងសប្តាហ៍ថា “គ្រាប់មីន គ្រាប់រំសេវ និងវត្ថុផ្ទុះផ្សេងទៀតកំពុងត្រូវបានដឹកចូលទៅក្នុងសមុទ្រ។ ការប្រមូលផ្តុំនៃសារធាតុទាំងនេះ គឺបង្ករឲ្យមាន”គ្រោះកាចចំពោះត្រី” ដែលនៅក្នុងតំបន់នោះថែមទៀតផង។

ក្រសួងបាននិយាយថា “ទឹកទន្លេ Dnipro ដែលបានហូរចូលទៅក្នុងសមុទ្រខ្មៅ គឺធ្វើឲ្យមានមុខសញ្ញាជាច្រើននៃការបំផ្លិចបំផ្លាញ ដោយបង្ករឡើងដោយជនជាតិរុស្ស៊ី” ។

វាបានបន្ថែមថា “ផលវិបាកនៃ ecocide គឺកាន់តែគួរឱ្យភ័យខ្លាច” ។

ការបាក់ទំនប់វារីអគ្គិសនីនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី 6 ខែមិថុនា គឺជាគ្រោះមហន្តរាយឧស្សាហកម្ម និងអេកូឡូស៊ីដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ គ្រោះមហន្តរាយនេះបានបំផ្លាញភូមិទាំងមូល ដីស្រែចំការ ជន់លិច ការបាត់បង់ថាមពល និងទឹកស្អាត ថែមទាំងបង្ករការខូចខាតដល់បរិស្ថានផងដែរ។

Prokudin បាននិយាយថា ការហែលទឹក និងការនេសាទត្រូវបានហាមឃាត់នៅក្នុងតំបន់ ហើយប្រជាជនត្រូវបានគេណែនាំឱ្យផឹកតែទឹកដប ឬទឹកដែលនាំចូល។

លោកបានបន្ថែមថា ទន្ទឹមនឹងនោះ ព្យុះផ្គររន្ទះ និងខ្យល់បក់បោកដែលរំពឹងទុកនៅថ្ងៃអាទិត្យមានន័យថា “អ្នកស្ម័គ្រចិត្តនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជួយសង្គ្រោះណាមួយឡើយ” លោកបានបន្ថែម។

 រដ្ឋមន្ត្រីលោកខាងលិចជាច្រើនបានស្តីបន្ទោសការដួលរលំនៃទំនប់ដែលកាន់កាប់ដោយរុស្ស៊ីនៅលើទីក្រុងម៉ូស្គូ ហើយប្រមុខរដ្ឋបាលយោធាក្នុងតំបន់ លោក Oleksandr Prokudin បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃសៅរ៍ថា មនុស្សសរុបចំនួន 2,699 នាក់ រួមទាំងកុមារចំនួន 178 នាក់ ត្រូវបានជម្លៀសចេញពីការតាំងទីលំនៅជិតផុតពូជនៅក្នុងតំបន់ Kherson ចាប់តាំងពីមានការដួលរលំនៃទំនប់ទឹក។

លោក Prokudin បាននិយាយថា “កំហាប់នៃសារធាតុគ្រោះថ្នាក់នៅក្នុងទឹកគឺខ្ពស់ជាងបទដ្ឋានដែលអាចអនុញ្ញាត”ហើយតំបន់ទឹកលិចនៅក្នុងតំបន់ Kherson បាន “ថយចុះស្ទើរតែពាក់កណ្តាល” ហើយកម្រិតទឹកជាមធ្យមបានថយចុះ 27 សង់ទីម៉ែត្រ (0.9 ហ្វីត) ដល់ 4.45 ម៉ែត្រ (14 ហ្វីត) ។

ប៉ុន្តែវានៅតែមិនអាចនិយាយបានថា តើវាដួលរលំដោយសារតែវាត្រូវបានកំណត់គោលដៅដោយចេតនា ឬក៏ជាផ្នែកមួយនៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬថាតើការរំលោភនេះអាចបណ្តាលមកពីការបរាជ័យរបស់កងសម្ព័ន្ធណាមួយក៏មិន   ដឹង។

ឥទ្ធិពល​នៃ​ការ​បាក់​ទំនប់​នេះ​ត្រូវ​បានគេចាប់​អារម្មណ៍យ៉ាងខ្លាំងទូទាំងទ្វីបអ៊ឺរ៉ុប។

គេហទំព័រក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រៅពីឆ្នេរសមុទ្រខ្មៅ ក្នុងតំបន់ Dnipropetrovsk សហគមន៍ Marhanets, Nikopol, Pokrovsk និង Hrushivka ត្រូវបានគេទុកចោល។ ហើយផ្នែកមួយចំនួនបន្ទាប់ពីនោះក៏គ្មានការផ្គត់ផ្គង់ទឹកផងដែរ។

 បើយោងតាមអាជ្ញាធរផ្លូវដែករបស់ប្រទេសអ៊ុយក្រែន តាមគេហទំព័រក្រសួងកិច្ចការផ្ទៃក្នុង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខណៈដែល “ផ្នែកទាំងមូលនៃផ្លូវដែកមួយដែលនៅជិត Nikopol ត្រូវបានបំផ្លាញទាំងស្រុង។

នៅ Mykolaiv ផ្លូវចូលទៅកាន់ភូមិ Afanasivka ដែលជាកន្លែងដែលអ្នកស្រុក 379 រស់នៅត្រូវបានកាត់ផ្តាច់ទាំងស្រុង នូវសេវាសង្គ្រោះបន្ទាន់។

ទន្ទឹមនឹងនោះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ដោយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក៏បានផ្តល់ជំនួយរបស់ប្រទេសដើម្បីការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលបានលេបត្របាក់តំបន់ជាច្រើននៃប្រទេសកាណាដា ទៅផ្គត់ផ្គង់ដល់អ៊ុយក្រែនផងដែរ។

លោក Zelensky បាននិយាយថា “ជាពិតណាស់យើងនឹងមិននៅឆ្ងាយពីគ្រោះមហន្តរាយដែលកាណាដាកំពុងជួបប្រទះនៅពេលនេះទេ” ។

“ភ្លើងឆេះព្រៃដ៏ធំ ការបាត់បង់បរិស្ថានដ៏ធំ គឺវាបានគំរាមកំហែងដល់មនុស្សនិងសត្វ”។

មេដឹកនាំអ៊ុយក្រែនពីមុនបានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការបាញ់ប្រហារទៅលើក្រុមអ្នកជួយសង្គ្រោះអ៊ុយក្រែនដែលព្យាយាមចូលទៅដល់តំបន់លិចទឹកក្នុងតំបន់ Kherson ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

លោក Zelensky បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ថា “យើងកំពុងលើកទឹកចិត្តដល់អង្គការអន្តរជាតិនិងការគាំទ្រអន្តរជាតិដើម្បីមកដល់ផ្នែកនៃតំបន់ Kherson។ ព្រោះ “មនុស្សជាង 3,000 នាក់ត្រូវបានជម្លៀសរួចហើយនៅក្នុងតំបន់ Kherson និង Mykolaiv” បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនី ប៉ុន្តែមានតែនៅក្នុង “ទឹកដីផ្នែកខាងក្រោមនៃការគ្រប់គ្រងរបស់អ៊ុយក្រែនតែប៉ុណ្ណោះ” ។

ចំនែកកាល​ពី​ថ្ងៃ​សៅរ៍នោះផងដែរ ខាងក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្តី​បន្ទោស​ការ​បាក់​ទំនប់​លើ​«ការ​វាយ​ប្រហារ​តាម​វិធីសាស្ត្រ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន»។

រូស្ស៊ីវាបានអះអាងទៀតថា “ការវាយប្រហារជាទៀងទាត់” លើរោងចក្រវារីអគ្គិសនី Kakhovka ពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន “បាននាំឱ្យមានការបំផ្លិចបំផ្លាញរចនាសម្ព័ន្ធរបស់ទំនប់ទឹក ហើយការហូរចេញនៃទឹកដែលមិនអាចគ្រប់គ្រងបានពីអាងស្តុកទឹក Kakhovka នៅផ្នែកខាងក្រោមនៃទន្លេ Dnipro” ទើបបណ្តាលឲ្យមានរឿងដូច្នេះកើតឡើង។

យន្តហោះ​ពីរ​គ្រឿង​ទំនង​ជា​បុក​គ្នា​នៅ ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​តូក្យូ

ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍ដោយដកស្រង់សម្តីពីក្រសួងដឹកជញ្ជូនថា យន្តហោះពីរបាន “ទំនងជាបានបុកគ្នា” ជាមួយគ្នានៅឯអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ។

ទូរទស្សន៍ NHK បានរាយការណ៍កាលពីព្រឹកថ្ងៃសៅរ៍ថា យន្តហោះដឹកអ្នកដំណើរពីរគ្រឿងដែលជាប់ពាក់ព័ន្ធជារបស់ក្រុមហ៊ុន EVA Air និង Thai Airways ហើយត្រូវបានគេគិតថាបានប៉ះគ្នា នៅម៉ោងប្រហែល 11 ព្រឹក។

វាបានដកស្រង់ពីការិយាល័យអាកាសចរណ៍តូក្យូនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) ដែលកំពុងធ្វើការដើម្បីបញ្ជាក់ព័ត៌មានលម្អិតនៃស្ថានភាពនេះ។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកដំណើរ និងនាវិកចំនួន 207 នាក់នៅលើយន្តហោះ EVA Air ខណៈ 264 នាក់ផ្សេងទៀតនៅលើជើងហោះហើរ Thai Airways  គឺមិនមានអ្នក​រង​របួសដែល​ត្រូវធ្វើការ​បាន​គេ​រាយការណ៍នោះ​ទេ។

ផ្លូវរត់នៅជិតកន្លែងដែលយន្តហោះទាំងពីរត្រូវបានបញ្ឈប់ត្រូវបានផ្អាក ដោយបន្សល់ទុកតែបីប៉ុណ្ណោះក្នុងប្រតិបត្តិការ។

រូបភាពវីដេអូអាកាសយានដ្ឋានពី NHK បង្ហាញពីផ្នែកមួយនៃស្លាបរបស់យន្តហោះថៃដែលបាត់ និងកម្ទេចកម្ទីនៅលើផ្លូវរត់ដែលនៅជិតនោះ។

កូរ៉េខាងត្បូង​ និង ​ប៉ូឡូញ​ នឹង​រួម​គ្នា​បង្កើត​រថពាសដែកដេលមាន​កង់

ទីភ្នាក់ងារទិញសព្វាវុធរដ្ឋរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសកូរ៉េ និងប៉ូឡូញហាក់ដូចជាកំពុងពិចារណាលើគម្រោងរួមគ្នាមួយដើម្បីអភិវឌ្ឍរថពាសដែកដែលមានកង់។

យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា មន្ត្រីរដ្ឋបាលការទិញការពារប្រទេស (DAPA) បានទៅទស្សនារដ្ឋ Polska Grupa Zbrojeniowa (PGZ) កាលពីចុងខែមុន ហើយបានពិភាក្សាអំពីការអភិវឌ្ឍន៍រួមគ្នានៃរថពាសដែកប្រភេទកង់ K808 របស់កងទ័ពកូរ៉េ ដែលមានឈ្មោះថា “Baekho” ។

ប្រទេសប៉ូឡូញបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទិញសព្វាវុធរបស់ខ្លួន នៅពេលដែលប្រទេសមួយនេះបានបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសរុស្សី។
          កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាមួយប្រទេសប៉ូឡូញ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធរបស់កូរ៉េ រួមទាំងរថក្រោះប្រយុទ្ធ K2 រថក្រោះបាញ់ដោយខ្លួនឯង K9 និងយន្តហោះវាយប្រហារធុនស្រាល FA-50។

តើអ្វីទៅជាកាតក្រហម និងកាតពណ៌ទឹកក្រូច សម្រាប់អ្នកធ្វើនយោបាយ ប្រទេសថៃ?

យោងតាមប្រភពនយោបាយមួយបានឱ្យដឹងថា សម្ព័ន្ធភាពដឹកនាំដោយគណបក្ស ចលនាឆ្ពោះទៅមុខ (MFP) កំពុងធ្វើឱ្យប្រជាជននៅក្នុងប្រទេសមានការចាប់អារម្មណ៍ថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់ក្នុងការគ្រប់គ្រងប្រទេស។

ប៉ុន្តែភាពមិនប្រាកដប្រជាមួយចំនួន ដែលកំពុងត្រូវបានបង្កើតឡើង ដែលអ្នករិះគន់បានចាត់ទុកការរាប់កូនមាន់មុនពេលពួកគេញាស់ បានផ្តល់ឱ្យអ្នកគាំទ្រនូវអារម្មណ៍មួថាថ្ងៃរះថ្មីកំពុងរង់ចាំប្រទេសទៅវិញ។

បើតាមប្រភពបាននិយាយ ការរំពឹងទុកជុំវិញនៃជួរគណបក្សទាំងប្រាំបីត្រូវបានបង្កើនដោយចេតនាដល់កម្រិតដែលមនុស្សមនុស្សជាច្រើនមានអារម្មណ៍ថា ប្រសិនបើការបង្កើតរដ្ឋាភិបាលថ្មីមិនទទួលបានជោគជ័យ​ដោយក្រោមហេតុផលណាមួយ នោះការខកចិត្តដ៏ធំបំផុតពីអ្នកគាំទ្រទាំងនោះ អាចឲ្យពួកគេធ្លាក់ចូលទៅក្នុងភាពចលាចលនៅតាមដងផ្លូវ។

មានមនុស្សជាច្រើនបានទស្សទាយថា  មេដឹកនាំ របស់គណបក្ស MFP អាចមានសម្ពាធ ឬក៏ប្រឈមមុខនិងបញ្ហាមួយផ្នែកទៀត ប្រសិនបើមានសកម្មភាពទាំងនោះកើតឡើងពិតមែន។

ចំពោះករណី​ដែល​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត (EC) និង​ព្រឹទ្ធសភា ដែល​កាន់​ជោគវាសនា​របស់​គណបក្សនីមួយៗ​ នៅក្នុង​ដៃនោះ គឺមិនទាន់មានការគាំទ្រលើការបោះឆ្នោតសម្រាប់អ្នកឈ្នះទាំង 500 នាក់ ទាំងនៅក្នុងប្រព័ន្ធបោះឆ្នោត និងប្រព័ន្ធបញ្ជីគណបក្សនៅក្នុងការស្ទង់មតិកាលពីថ្ងៃទី 14 ខែឧសភា​នៅឡើយទេ។

និយ័តករ​បោះឆ្នោត​បាន​ធ្វើ​ឱ្យ​គេ​ដឹង​ថា ​ខ្លួន​កំពុង​ពិនិត្យ​មើល​បណ្តឹងដែល​ប្រឆាំង​នឹង​សមាជិក​សភា​ជាប់​ឆ្នោត​ចំនួន 20 នាក់ ដែល​អាច​នឹង​ត្រូវ​បាន​ផ្តល់​កាត​ក្រហម ឬកាតពណ៌​ទឹកក្រូច។ ចំពោះកាតក្រហមមានន័យថាការដកសិទ្ធិសម្រាប់ការរំលោភច្បាប់លើការបោះឆ្នោតធ្ងន់ធ្ងរ ចំណែកឯកាតពណ៌ទឹកក្រូច នឹងអាចឃើញការបោះឆ្នោតរបស់ពួកគេត្រូវបានផ្អាកសម្រាប់បទល្មើសតិចតួច។

នៅក្នុងព្រឹត្តិការណ៍នៃការទទួលបានកាតក្រហម ពីការបោះឆ្នោតត្រូវគេបានហៅ សមាជិកសភាទាំងអស់ដែលជាប់ឆ្នោត ត្រូវបានគេរារាំងមិនឱ្យដំណើរការ។ ចំពោះកាតពណ៌ទឹកក្រូច គឺជំរុញឱ្យមានការស្ទង់មតិឡើងវិញ ដែលជាកន្លែងដែលមានអ្នកជាប់ឆ្នោតសមាជិកសភា ហើយត្រូវបានគេព្យួរទុក ប៉ុន្តែពួកគេគឺនៅតែអាចចូលរួមក្នុងការប្រកួត។

ប្រភពដដែលបាននិយាយទៀតថា ប្រសិនបើពាក់កណ្តាល ឬ 10 នៃករណីទាំង 20 បានបង្ហាញឲ្យឃើញថាការដកសិទ្ធិ ឬមានការព្យួរការងាររបស់សមាជិក MFP ហើយគណបក្សភឿថៃ ដែលជាគណបក្សធំទីពីរ ដែលគេចពីកាតក្រហម ឬពណ៌ទឹកក្រូច ក៏នូវតែអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពនយោបាយផងដែរ។

សម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ន អាចនិយាយបានថា ថា MFP ដែលជាគណបក្សធំជាងគេរហូតមកដល់ពេលនេះ អាចមានសិទ្ធស្មើគ្នាជាមួយនិងគណបក្សភឿថៃដែលមាន ១៤១​ អាសនៈ។ ដោយសាតែសមាជិកសភាមួយចំនួនដែលជាប់ឆ្នោតមកពីគណបក្សធំមួយ ដែលយល់ថាជា MFP បានបរាជ័យក្នុងការបោះឆ្នោតជាមូលដ្ឋានពីមុនមក។

ចំពោះទំនាក់ទំនងរវាង MFP ជាមួយនិង ភឿថៃ អាចនឹងអាចស្មើគ្នាក្នុងការដឹកនាំការបង្កើតរដ្ឋាភិបាលថ្មី និងស្វែងរកអ្នកប្តឹង ដែលអាចរាប់បញ្ចូលទាំងគណបក្សមកពីសម្ព័ន្ធបច្ចុប្បន្ន ដូចជាគណបក្ស Bhumjaithai គណបក្ស Chartthaipattana និងសូម្បីតែ គណបក្ស Palang Pracharath (PPRP) និងគណបក្ស United Thai Nation (UTN) ក៏ដោយ។

ភឿថៃទំនងជាមានភាពងាយស្រួលក្នុងការសហការជាមួយ Bhumjaithai និង Chartthaipattana ព្រោះពួកគេទាំងពីរនោះគឺធ្លាប់បានធ្វើការជាមួយគ្នានៅក្នុងរដ្ឋាភិបាលចម្រុះពីមុន។

ហើយការរាំងស្ទះដ៏សំខាន់ដែលជាការរារាំងរបស់ PPRP និង UTN គឺជាផ្នែកមួយនៃរដ្ឋបាលដឹកនាំដោយគណបក្សភឿថៃ គឺជាការប្តេជ្ញារបស់គណបក្សភឿថៃថានឹងមិនធ្វើការជាមួយគណបក្សទាំងពីរនោះដែរឬអត់ ខណៈពេលដែលពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់អតីតស្ថាបត្យកររដ្ឋប្រហារទាំងពីរ បើយោងតាមនាយករដ្ឋមន្ត្រី Prayut Chan-o-cha ប្រធានទីប្រឹក្សា UTN និងឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ដែលដឹកនាំ PPRP ។

ទោះ​ជា​យ៉ាង​ណាក៏ដោយ អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​គិត​ថា ជំហរ​របស់​គណបក្ស​ភឿថៃ​ប្រហែល​ជា​មិន​អាច​ប្រែ​ប្រួល​បាន​ដូច​ដែល​មនុស្ស​ជា​ច្រើនបានឃើញនោះទេ។ ប៉ុន្តែប្រសិនបើលោក Prayut Chan-o-cha  លាលែងពីមុខតំណែងក្នុងបក្ស ហើយមកភ្ជាប់ទំនាក់ទំនងជាមួយនឹងបក្សភឿថៃក៏ប្រហែលជាមិនសូវជាឆ្គងនោះដែរ។

ប្រភពបាននិយាយថា ទោះបីជាមានការខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់មេដឹកនាំដោយ MFP ក្នុងការបង្ហាញពីភាពធម្មតានៃការបង្កើតរដ្ឋាភិបាលថ្មីក៏ដោយ ប៉ុន្តែផ្លូវទៅកាន់វិមានរដ្ឋាភិបាលនឹងប្រព្រឹត្តទៅដោយរលូន ហើយក្តីប្រាថ្នារបស់មេដឹកនាំ Pita Limjaroenrat ក្នុងការក្លាយជានាយករដ្ឋមន្ត្រីមើលទៅក៏ហាក់ដូចជានៅឆ្ងាយណាស់។  ព្រោះការអនុម័តនាពេលខាងមុខរបស់ EC លើសមាជិកសភាដែលបានជាប់ឆ្នោត ដែលរំពឹងទុកក្នុងពេលឆាប់ៗនេះ គឺប្រែទៅជាការព្រួយបារម្ភទៅវិញទេ។

ចំនែកឯឧបសគ្គសំខាន់នៅពេលបន្ទាប់ គឺថាតើ MFP ឬបក្សភឿថៃ ដែលសុខចិត្តដើរចេញ ហើយឱ្យអ្នកផ្សេងទៀតទទួលបានតំណែងប្រធានសភា។ ហើយការធ្វើទង្វើបែបនេះ នឹងក្លាយជាការសម្បទានដ៏ធំសម្បើមមួយសម្រាប់ភាគីណាមួយចាប់តាំងពីពួកគេទាំងពីរបានបដិសេធមិនព្រមទទួលដូចគ្នា។

មិនតែប៉ុណ្ណោះ លោក Pita នឹងត្រូវកាត់ចេញនូវការងារការពារខ្លួននៅចំពោះមុខ EC និងអាចជាតុលាការធម្មនុញ្ញប្រឆាំងនឹងការចោទប្រកាន់កម្មសិទ្ធិភាគហ៊ុន iTV។ ច្បាប់ហាមប្រាមអ្នកកាន់ការិយាល័យសាធារណៈពីការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបរិវេណដែលពួកគេអាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដើម្បីផលប្រយោជន៍នយោបាយក្នុងពេលកំពុងកាន់តំណែង។

លោក Pita បានទិញភាគហ៊ុនចំនួន 42,000 នៅក្នុង iTV ទោះបីជាមានសំណួរសួរថាតើវានៅតែដំណើរការជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែរឬទេ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះគាត់ត្រូវបានគេជឿថាបានផ្ទេរភាគហ៊ុនរបស់គាត់ទៅឱ្យអ្នកផ្សេងនៅក្នុងគ្រួសាររបស់គាត់បានរួចរាល់។

អ្នក​ជំនាញ​ច្បាប់​មួយ​ចំនួន​បាន​យល់​ស្រប​ថា ការ​បិទ​ភាគហ៊ុន​ពេល​នេះ​មិន​គ្រប់​គ្រាន់​ដើម្បី​រក្សា​ទុក​លោក Pita ទេ ព្រោះវានូវតែជា​ការ​បំពាន​ផ្លូវ​ច្បាប់​ ។

កម្មសិទ្ធិភាគហ៊ុនរបស់គាត់ត្រូវបានគេរាយការណ៍ថាបានកំណត់ទុកជាមុន នូវពេលការចុះហត្ថលេខារបស់គាត់ក្នុងនាមជាមេដឹកនាំ MFP នៃពាក្យស្នើរសុំធ្វើបេក្ខជន MFP ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតថ្ងៃទី 14 ខែ ឧសភា។ ប្រសិនបើគាត់បាត់បង់ការប្រជែងកម្មសិទ្ធិភាគហ៊ុន ហើយត្រូវបានដកចេញពីតំណែងជាមេដឹកនាំ MFP អ្វីក៏ដោយដែលគាត់បានចុះហត្ថលេខាជាអ្នកដឹកនាំ រួមទាំងពាក្យស្នើសុំធ្វើបេក្ខជនគណបក្សអាចនឹងត្រូវបានប្រកាសថាទុកជាមោឃៈ ហើយសមាជិកសភា MFP រៀងៗខ្លួនអាចទទួលបានកាតក្រហមជាលទ្ធផល។

scroll to top