ផ្នែកនៃផ្លូវ I-95 នៅទីក្រុង Philadelphia បានដួលរលំបន្ទាប់ពីរថយន្តដឹកប្រេងបានឆាបឆេះ

កាលពីថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2023 តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័យបានឲ្យដឹងថា ផ្នែកមួយនៃផ្លូវហាយវេដ៏សំខាន់មួយនៅឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកបានដួលរលំនៅទីក្រុង Philadelphia បន្ទាប់ពីរថយន្ត ដឹកប្រេងសាំងបានឆាបឆេះនៅក្រោមស្ពានអាកាស។

ក្នុងករណីខាងលើនេះគឺមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែមន្ត្រីបាននិយាយថា ស្ថានភាពអាចមានភាពធូរស្រាលខ្លះ ហើយក្រុមអ្នកស៊ើបអង្កេតក៏កំពុងតែបន្តស្វែងរកកន្លែងកើតហេតុនៃការដួលរលំផងដែរ។

ផ្សែងដែលបានហុយចេញពីគំនរបាក់បែកនៃផ្នែកដែលដួលរលំនៃផ្លូវ I-95 ខាងជើង-ខាងត្បូង អន្តររដ្ឋសំខាន់នៅឆ្នេរសមុទ្រខាងកើត ដែលរត់ចេញពីទីក្រុងម៉ៃអាមី ឆ្លងកាត់តាមវ៉ាស៊ីនតោន និងញូវយ៉ក មុនពេលបញ្ចប់នៅព្រំដែនកាណាដាក្នុងរដ្ឋ Maine ។ មន្ត្រី​បាន​និយាយ​ថា ស្ពាន​ឆ្លង​កាត់​ខាង​ត្បូង​ត្រូវ​បាន​បិទ ខណៈដែល​ភ្លើងដែលឆាបឆេះ​បានបង្ករ​ឲ្យ​​រចនាសម្ព័ន្ធ​មានភាពមិន​ប្រក្រតី។

អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងករណីនេះវាទំនងជានឹងចំណាយពេល “ច្រើនខែ” ដើម្បីស្ថាបនាផ្លូវថ្នល់ឡើងវិញ ហើយផ្លូវមួយនេះជាប្រចាំគឺមានរថយន្តប្រហែល 160,000 គ្រឿងឆ្លងកាត់ជារៀងរាល់ថ្ងៃ។ គាត់បាននិយាយថាគាត់នឹងចុះហត្ថលេខាលើសេចក្តីប្រកាសគ្រោះមហន្តរាយនៅថ្ងៃច័ន្ទដោយប្រើមូលនិធិសហព័ន្ធនិងជំនួយផ្សេងៗទៀតមកកែលំអរ។

លោក Josh Shapiro បាននិយាយថា ឡានដឹកប្រេងគឺកំពុងតែដឹក “ប្រេងឥន្ធនៈ” ប៉ុន្តែក្រុមហ៊ុនមួយនេះមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់បន្ថែមនោះទេ។ ចំនែកក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) បាននិយាយថា ក្រុមហ៊ុនឡានដឹកប្រេងសាំង NTSB បានបញ្ជូនមនុស្សមួយក្រុមទៅស៊ើបអង្កេតជុំវិញបញ្ហាដែលបានកើតឡើងខាងលើនេះ។

លោក Josh Shapiro បាននិយាយថា ខណៈពេលដែល “ពន្លឺនៃភ្លើងឆេះខ្លាំង” អាចត្រូវបានគេមើលឃើញនៅក្នុងទន្លេ Delaware ដែលជាន្លែងដែលនៅជិតរថយន្តដឹកប្រេងសាំងនោះបានឆេះ បើតាមអ្នកសង្កេតបានបង្ហាញថាប្រេងសាំងខ្លះអាចហៀរចូលទៅក្នុងវាលជិតនោះ ហេតុដូច្នេះហើយទើបត្រូវបានទម្លាក់វាចូលទៅក្នុងទឹកយ៉ាងឆាប់រហ័សដើម្បី ការពារការផ្ទុះនិងទប់ស្កាត់ការរីករាលដាល។

លោក Josh បានបន្តទៀតថា “ការធ្វើបែបនេះ គឺមិនមានការគំរាមកំហែងដល់ទឹកផឹកសម្រាប់នរណាម្នាក់នោះទេ” ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានទទួលព័ត៌មានសង្ខេបអំពីការដួលរលំ ហើយសេតវិមានបានផ្តល់ជំនួយដល់មន្ត្រីរដ្ឋ និងមូលដ្ឋាន នេះបើយោងតាមលេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre ។

រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក Pete Buttigieg បាននិយាយថា ការបិទ I-95 នឹងមាន “ផលប៉ះពាល់យ៉ាងសំខាន់” ទៅលើតំបន់ និងទីក្រុង Philadelphia ។

ច្រកចេញចូល I-95 នេះស្ថិតនៅភាគឦសានដ៏ក្រាស់នៃទីក្រុង Philadelphia ហើយភ្ជាប់ទីក្រុងទៅជាយក្រុងភាគខាងជើងរបស់វា ដូចជា Bucks County ជាដើម។

ហើយចំនែកនៅថ្ងៃអាទិត្យក្នុងរដូវក្តៅ វាត្រូវបានមនុស្សជាច្រើនប្រើប្រាស់ជាប្រចាំដោយការសម្រាកនិងដើរលេងតាមឆ្នេរ ។ បើតាមការសន្និដ្ឋាន នៅក្នុងអំឡុងសប្តាហ៍នេះ វាមានភាពស្ទះកកកុញជាមួយនឹងអ្នកធ្វើដំណើរ និងយានជំនិះដែលធ្វើដំណើរទៅកាន់ទីក្រុង Boston, Baltimore និង Washington ។

រដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិចបាននិយាយថា អ្នកធ្វើដំណើរគួរតែរំពឹងថានឹងមានការពន្យារពេល និងលើកទឹកចិត្តពួកគេឱ្យរៀបចំផែនការផ្លូវធ្វើដំណើរណាផ្សេងមកជំនួស ឬប្រសិនជាអាចគួរជិៈរថភ្លើងសម្រាប់ការធ្វើដំណើរជារឿងល្អបំផុតសម្រាប់ស្ថានភាពនៅក្នុងពេលនេះ។

គ្រោះថ្នាក់​ឡានក្រុងបាន​សម្លាប់​ភ្ញៀវដែលរួមពិធីមង្គលការចំនួន​១០​នាក់​នៅប្រទេស​អូស្ត្រាលី​

មនុស្សចំនួន ១០ នាក់បានស្លាប់ និង ២៥ នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកភ្ញៀវដែលចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បានក្រឡាប់ធ្លាក់ពីលើផ្លូវឡើងលើនៅរង្វង់មូលមួយក្នុងរដ្ឋ New South Wales (NSW) របស់ប្រទេសអូស្ត្រាលី។

ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង 11:30 យប់ (1330 GMT) កាលពីថ្ងៃអាទិត្យ នៅជិតទីក្រុង Greta នៅភាគពាយព្យនៃទីក្រុងស៊ីដនី ក្នុងតំបន់ Hunter ដែលល្បីល្បាញសម្រាប់ចំការទំពាំងបាយជូរ និងកន្លែងអាពាហ៍ពិពាហ៍។

លោក Tracy Chapman ជំនួយការស្នងការប៉ូលិសស្តីទីនៃរដ្ឋ NSW បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា “ខ្ញុំយល់ថាពួកគេបានចូលរួមក្នុងពិធីមង្គលការជាមួយគ្នា វាជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ ហើយពួកគេបានធ្វើដំណើរជាមួយគ្នា យើងអាចសន្មតថាគឺសម្រាប់ការស្នាក់នៅរបស់ពួកគេ” ។

លោក Chapman បាននិយាយថា នៅដំណាក់កាលនេះ វាហាក់ដូចជាគ្រោះថ្នាក់ចរាចរណ៍តែម្តង។ លោកបាននិយាយថាប៉ូលីសនៅតែព្យាយាមកំណត់អត្តសញ្ញាណអ្នកដំណើរទាំងអស់។

វីដេអូ​ដែល​បាន​បង្ហាញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​បាន​បង្ហាញថា ​រថយន្តក្រុង​នោះ​បានផ្តេកនៅ​ចំហៀង​ខ្លួន ដោយប៉ូលីសបាននិយាយថា មនុស្សមួយចំនួនអាចនៅតែជាប់នៅក្រោមរថយន្ត។

លោក Chapman បាននិយាយថា អ្នកបើកបររថយន្តក្រុងនេះ ជាបុរសអាយុ 58 ឆ្នាំ ស្ថិតក្រោមការចាប់ខ្លួន ហើយត្រូវបានគេរំពឹងថានឹងត្រូវបានចោទប្រកាន់ពីបទបង្ករឧបទ្ទវហេតុ។ ហើយគាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើតេស្ត​ជាតិ​អាល់កុល និង​សារធាតុ​ញៀន។

លោក Chapman បាននិយាយថា អ័ព្ទខ្លាំងមានវត្តមាននៅក្នុងតំបន់នោះនៅពេលនោះ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ – អាក្រក់បំផុតនៅក្នុងប្រទេសអូស្ត្រាលីក្នុងរយៈពេលជិត 30 ឆ្នាំ – មិនត្រូវបានកំណត់ទេ។

បើតាមការសង្កេតកាលពីឆ្នាំ 1973នៅពេលដែលរថយន្តក្រុងទេសចរណ៍មួយបានធ្លាក់ពីចំណោតមួយបន្ទាប់ពីការដាច់ហ្វ្រាំងគឺបានបង្ករឲ្យមនុស្សចំនួន 18 នាក់បានបាត់បង់ជីវិត។ ហើយកាលពីឆ្នាំ1989 ក៏មានគ្រោះថ្នាក់រថយន្តដ៏ធំបំផុត២ក្នុងប្រទេសដែរ គឺរថយន្តក្រុងបានបុកគ្នា ហើយបានបានសម្លាប់មនុស្សចំនួន35 នាក់ និង 21 នាក់ ទាំង​នៅក្នុង​រដ្ឋ NSW ។

នាយករដ្ឋមន្រ្តីលោក Anthony Albanese បានសម្តែងនូវ “ការអាណិតអាសូរបំផុត” របស់គាត់ចំពោះគ្រួសាររបស់ប្រជាជនដែលបានស្លាប់និងរងរបួស។

“យើងទាំងអស់គ្នាដឹងពីភាពរីករាយនៃការទៅពិធីមង្គលការ វាគឺជាពេលវេលាដ៏រីករាយបំផុតដែលអ្នកអាចមាន។ សម្រាប់ថ្ងៃដ៏រីករាយបែបនេះនៅក្នុងកន្លែងដ៏ស្រស់ស្អាត តែបែរជាកន្លែងដែលបញ្ចប់ជីវិតនិងរបួសដ៏គួរឱ្យភ័យខ្លាចបែបនេះទៅវិញ។ ការ​សោក​ស្តាយ និង​អយុត្តិធម៌​ណាស់» ។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ប្រមូល​ផ្តុំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ដាក់​ផ្កា​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

“នៅពេលដែលយើងបានឮរឿងនេះនៅពេលព្រឹកនេះ វាដូចជា មានអារម្មណ៍តក់ស្លត់ជាខ្លាំង។ ​​ហើយពិធីមង្គលការ ដែលជាថ្ងៃដ៏រីករាយបំផុតនៃជីវិតរនៃគូរស្នេហ៍នោះ វាប្រែទៅជាថ្ងៃដ៏សោកសៅបំផុតនៃជីវិតរបស់ក្រុមគ្រួសារដែលបានជួបគ្រោះថ្នាក់ទៅវិញ។

រោងចក្រស្រាទំពាំងបាយជូរ Wandin Valley Estate ដែលរៀបចំពិធីមង្គលការត្រូវបានបិទកាលពីថ្ងៃច័ន្ទ ដែលជាថ្ងៃសម្រាកសាធារណៈ នេះបើតាមការរាយការណ៍របស់ Australian Broadcasting Corp ។

ABC បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីចំការទំពាំងបាយជូរថា “យើងមានការសោកស្ដាយជាខ្លាំងដែលបានទទួលដំណឹងពីការធ្លាក់ឡានក្រុងពេញមួយយប់ ដែលបានឆក់យកជីវិតភ្ញៀវមួយចំនួនរបស់យើង” ។

លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាកាន់ដៃជាមួយលោក ពូទីន ដើម្បីសម្រេចបាននៅគោលដៅយុទ្ធសាស្ត្រ

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃច័ន្ទថា  មេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹង “កាន់ដៃគ្នា” ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នារបស់ពួកគេ ក្នុងការកសាងប្រទេសឲ្យក្លាយជាប្រទេសដ៏មានឥទ្ធិពលមួយនៅក្នុងពិភពលោក។

លោក គីម បានសន្យានៅក្នុងសារមួយផ្ញើទៅកាន់លោក ពូទីន ក្នុងថ្ងៃប្រារព្ធទិវាជាតិរបស់រុស្ស៊ី ដោយវាជាការសម្រេចចិត្តរបស់ពួកគេទាំងពីរក្នុងការឈ្លានពានអ៊ុយក្រែន ព្រមទាំងការបង្ហាញ “ការគាំទ្រយ៉ាងពេញលេញ និងសាមគ្គីភាព”ចំពោះគ្នាថែមទៀតផង ។

លោក គីម បាននិយាយនៅក្នុងសារដែលចេញផ្សាយដោយ KCNA ថា “យុត្តិធម៌គឺប្រាកដថានឹងឈ្នះ ហើយប្រជាជនរុស្ស៊ីនឹ​ងបន្តបន្ថែមភាពរីកចម្រើនរបស់ខ្លួន ឲ្យដូចកាលប្រវត្តិសាស្រ្តនៃជ័យជំនះ” ។

លោក គីម បានអំពាវនាវឱ្យមាន “កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ” ជាមួយនិងទីក្រុងមូស្គូ “វាគឺកាន់ដៃយ៉ាងរឹងមាំជាមួយប្រធានាធិបតីរុស្ស៊ី ដោយអនុលោមតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅធំនៃការកសាងប្រទេសឲ្យក្លាយជាប្រទេសដ៏មានឥទ្ធិពល” ។

កូរ៉េខាងជើងបានព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងគាំទ្រទីក្រុងមូស្គូ បន្ទាប់ពីប្រទេសមួយនេះបានចាប់ផ្តើមលុកលុយប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។​

លោក គីមបានបន្ថែមទៀតថា អ្វីដែលខ្លួន និងលោក ពូទីន ធ្វើនៅពេលនេះគឺដើម្បីឲ្យ សហរដ្ឋអាមេរិក និងលោកខាងលិចបានយល់ អំពីអ្វីដែលពួកគេកំពុងតែធ្វើ គឺមិនមែនជានយោបាយដែលល្អឥតខ្ចោះនោះទេ។

លោក Pita ប្រឆាំងជាដាច់ខាតលើការប្រមូលផ្តុំនៃ ក្រុមនិស្សិត ដែលមានបំណងចង់បំបែក រដ្ឋចេញពីប្រទេសថៃ

កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រធានគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat បានប្រឆាំងនឹងការអំពាវនាវឱ្យមានការបំបែកភាគខាងត្បូងចេញពីប្រទេសថៃ ដោយលោកបាននិយាយថាគណបក្សរបស់លោកឈរលើគោលការណ៍មួយដែលមិនអាចផ្លាស់ប្តូរបាននោះគឺ ប្រទេសថៃជាព្រះរាជាណាចក្រដែលមិនអាចបំបែកបាន។

          លោក Pita ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ MFP បាននិយាយថា ប្រព័ន្ធរដ្ឋបាលដូចគ្នាត្រូវតែអនុវត្តចំពោះប្រទេសទាំងមូល រួមទាំងខេត្តភាគខាងត្បូងដែលជ្រៅបំផុតចំនួនបីផងដែរ។ ភាគខាងត្បូងដែលនៅជ្រៅក៏គួរតែព្យាយាមកាត់បន្ថយនូវអំពើហិង្សា និងជម្លោះនៅក្នុងតំបន់។

ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីសកម្មជននិស្សិតមួយក្រុមកាលពីថ្ងៃពុធ បានលើកកម្ពស់នៃការបំបែកខ្លួននៃភាគខាងត្បូងដ៏ជ្រៅនៅក្នុងសិក្ខាសាលាមួយដែលមានចំណងជើងថា “ការប្តេជ្ញាចិត្តដោយខ្លួនឯង” នៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Prince of Songkla University Pattani ។

អ្នកចូលរួមម្នាក់ៗត្រូវបានសួរថា តើប្រជាជននៅខេត្តជាប់ព្រំដែនភាគខាងត្បូងគួរមានសិទ្ធិបោះឆ្នោតឱ្យ “រដ្ឋប៉ាតានី” ឬការបែងចែកខេត្តចំនួនបីគឺ យ៉ាឡា ប៉ាតានី ណារ៉ាធីវ៉ាត់ និងស្រុកបួនគឺ ថេប៉ា ណាថាវី ឆាណា និង Saba Yoi នៅ Songkhla ពីប្រទេសថៃ។ សិក្ខាសាលាបានណែនាំ “Pelajar Bangsa” ឬហៅថា “ចលនានិស្សិតជាតិ”។

សកម្មភាពសិក្ខាសាលានេះ បានជំរុញឱ្យអាជ្ញាធរសន្តិសុខបើកការស៊ើបអង្កេតទៅលើបុគ្គលដែលពាក់ព័ន្ធដោយការហៅទូរស័ព្ទ វាបានធ្វើឲ្យក្រុមប្រមូលផ្តុំមានការភ័យខ្លាច និងត្រូវបានបំបែក។ ចំនែកលោកនាយករដ្ឋមន្ត្រីវិញ ក៏បានណែនាំដល់ក្រុមប្រឹក្សាសន្តិសុខជាតិ(NSC) ឱ្យចាត់វិធានការលើការប្រមូលផ្តុំមួយនេះផងដែរ។

លោក Pita បាននិយាយថា MFP​ និងដៃគូរសម្ព័ន្ធអនាគតទាំងប្រាំបី និងបើកកិច្ចពិភាក្សានៅឯទីស្នាក់ការកណ្តាលរបស់ MFP ជុំវិញបញ្ហា ស្តីពីសន្តិភាពនៅតំបន់ភាគខាងត្បូង។

លោក Romdon Panjor សមាជិកបក្ស បាននិយាយថា ការអំពាវនាវនេះគឺដើម្បីឱ្យមានវិមជ្ឈការកាន់តែខ្លាំងនៃអំណាច និងការចូលរួមពីសាធារណៈជន មិនមែនលទ្ធិអបគមន៍ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ។  ទោះជាយ៉ាងណាក៏ដោយ លោកថាគួរតែមានវេទិកាមួយសម្រាប់ការផ្លាស់ប្តូរទស្សនៈ ហើយថាការប្រមូលធាតុចូលពីក្រុមនិស្សិតគឺជាផ្នែកនៃដំណើរការការងាររបស់ក្រុមប្រឹក្សា។

លោក Romdon បាននិយាយទៀតថា ក្រុមប្រឹក្សាដំបូងបានយល់ព្រមថា តួនាទីរបស់កងកម្លាំងសន្តិសុខគួរតែត្រូវបានកាត់បន្ថយ ខណៈដែលការប្រមូលផ្តុំគឺសុទ្ធសឹងតែជាជនស៊ីវិល។

លោកសាស្ត្រាចារ្យ Panitan Wattanayagorn អ្នកជំនាញផ្នែកសន្តិសុខ បាននិយាយថា សិក្ខាសាលាដែលបង្កើតឡើងដោយក្រុមនិស្សិតនេះគឺបានពិភាក្សាដោយបើកចំហអំពី “ការធ្វើប្រជាមតិស្តីពីការបំបែកខ្លួន” និងមានការបង្ហាញពីអ្នកនយោបាយជាន់ខ្ពស់ដែលមកពីគណបក្សចម្រុះថែមទៀតផង។ ចំពោះសកម្មជននយោបាយលោក Srisuwan Janya ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យប៉ូលីស Metropolitan ប្រឆាំងនឹងការប្រមូលផ្តុំនៃជននិស្សិតទាំងនោះ ដោយចោទប្រកាន់ពួកគេពីបទរំលោភធម្មនុញ្ញ។

scroll to top